បាក់មុខតិចអី? ថៃខំអញ្ជើញជំនួយការអនុព័ន្ធយោធាមកពី ៤៧ប្រទេស មកស្ដាប់ការបកស្រាយរបស់ខ្លួនជុំវិញហេតុការណ៍ទាហានថៃដើរជាន់គ្រាប់មីន និងអំពាវនាវឲ្យប្រទេសទាំងនោះគាំទ្រខ្លួនក្នុងការដាក់ពាក្យបណ្ដឹ.ងទៅអង្គការសហប្រជាជាតិ។ ប៉ុន្តែជាលទ្ធផល សមាជិកដែលចូលរួមទាំងនោះ គ្មានប្រតិកម្មតបតនឹងការរៀបរាប់របស់ថៃឡើយ ពោលគឺគ្រាន់តែចូលរួមស្ដាប់ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhESA70Q3qrFbxUW_rpbki52tQk9PlxPz1ebEB0991rA2AWQSSzM4kGlT2cDBGO1LLKZ6y24pmrQwU51KqgsmGwdGSHc7pVPUKQksyzm4u5x4Xl5hppVzVXLp1du3iUuSYg49kGKd9e9WXZheeE0IShwsEuaIgvR4lujz7XhQTSTpcXH7UDUJnVAW6VDIgX/s1280/photo_2025-07-23_11-10-33.jpg
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khoasod កាលពីថ្ងៃទី ២២ ខែកក្កដា បញ្ជាការដ្ឋានកងទ័ពជើងគោកថៃបានអញ្ជើញជំនួយការអនុព័ន្ធយោធាមកពីប្រទេសចំនួន ៤៧ ដែលឈរជើងក្នុងប្រទេសថៃ ដើម្បីចូលរួមសន្និសីទសង្ខេបស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ទាក់ទងនឹងការពិតដែលកម្ពុជាបានរំលោ.ភលើអធិបតេយ្យភាពរបស់ប្រទេសថៃ និងការដាក់គ្រាប់មីនប្រឆាំងមនុស្ស។

សន្និសីទនេះមានការចូលរួមពីលោកវរសេនីយ៍ឯក ហម គីម ជំនួយការអនុព័ន្ធយោធាកម្ពុជា រួមជាមួយនឹងតំណាងមកពីប្រទេសជាច្រើនរួមមាន ចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ កាណាដា រុស្ស៊ី អូស្ត្រាលី វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌា ជប៉ុន ហ្វីលីពីន ប្រ៊ុយណេ ឥណ្ឌូនេស៊ី និងអ៊ីស្រាអែល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihQvu0UzVaB3FC3wxFvIZYxnsx0mDXU66pT5_tqOXdOC9sNquyhkJ4r35zaI7QptDmEEIqNPFbmNaZbYeO8ukWM4yh6zOP7p_aOhjyPzJJ_YXpmoizYIJFibza6eUa5RKjiGHar1-_KIMVZWaCSLwUC8v7XKyi4ABaVZikuj20g5NAcXvzmc_udWUDW26q/s1280/photo_2025-07-23_11-10-32.jpg

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងអង្គប្រជុំនេះ គឺសមាជិកអនុព័ន្ធយោធារបស់ប្រទេសនីមួយៗដែលបានចូលរួមទាំងអស់បាននៅស្ញៀមស្ងាត់ មិនមានប្រតិកម្មភ្ញាក់ផ្អើល ឬសួរសំណួរអ្វីត្រឡប់ទៅកាន់ភាគីថៃដែលខំរៀបរាប់ពីស្ថានការណ៍នានាឡើយ។ កាយវិការនេះហាក់បង្ហាញពីភាពមិនសូវចាប់អារម្មណ៍របស់អន្តរជាតិជុំវិញការអះអាងរបស់ថៃ តាមរយៈការគ្រាន់តែចូលមកស្ដាប់មិនតបតអ្វីច្រើន ដែលគួរឲ្យអាម៉ាសជាខ្លាំងសម្រាប់ថៃ។

ដើម្បីញ៉ាំងស្ថានការណ៍កុំឲ្យបាក់មុខខ្លាំងពេក លោក Winthai Suwaree អ្នកនាំពាក្យកងទ័ពជើងគោកថៃ បាននិយាយថា «បរិយាកាសប្រជុំមានភាពវិជ្ជមានជាធម្មតា ដោយអ្នកចូលរួមទាំងអស់បានស្តាប់ច្រើនជាងនិយាយ ព្រោះពួកគេភាគច្រើនបានទទួលព័ត៌មានមួយចំនួនរួចហើយ តាមរយៈបណ្តាញផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVK30E5AF7B2OKLuDBJ4Tr5zIBiYhLi7_Kde4kPpHgPrYu7DCppgVgLk9WNOza0aYFeKtuYYfUPlaGSOXGALXIbZbJ7J5RA6MIyC5L-X3KwBMP6ClgxsmiJJkZ3sxOwhkkSFbppYQ6ffvrU_2jDq-KFZnAuiahqRz1hWQ7yIQOfHu8nlroBC3K0pk-WxBR/s1280/photo_2025-07-23_11-10-32%20(2).jpg

គួរឲ្យដឹងផងដែរថា គោលបំណងធំនៃកិច្ចប្រជុំនេះគឺដើម្បី ពន្យល់ពីស្ថានការណ៍ និង បង្ហាញព័ស្តុតាងដែលថៃអះអាងថាបានរកឃើញទៅកាន់សហគមន៍អន្តរជាតិតាមរយៈអនុព័ន្ធយោធា។ ពួកគេយល់ថា ខ្លួនបានសម្រេចគោលបំណង ដោយបង្ហាញមីន PMN-2 និងអះអាងអំពីមីនថ្មីៗដោយចោទថា កម្ពុជាជាអ្នកដាក់ រំលោ.ភអនុសញ្ញាទីក្រុងអូតាវ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU0rrPMi4C1XSID3btr5wVZLXbdD32eEn5O6Vwr0RKJL5S_Ini6Ev4YqRuKqGuxLLufSqVrpUnqKc-tTcYVxE_5C9vQ2QzQ3PnoY0oKLrsRN2Bk1Sbmg5aRmwRdNgXXbmJx9GcdL3cOnwP-j4qJbldghO18XLWA6AiYdwf2NbcJ9ubtFsTuLgMyRPypig8/s770/photo_2025-07-22_10-26-42.jpg

ទោះជាយ៉ាងណា គោលបំណងនេះហាក់ទទួលបានលទ្ធផលផ្ទុយមកវិញ ដោយសារតែសមាជិកដែលបានចូលរួមទាំងអស់មិនបានយកចិត្តទុកដាក់ក្នុងការលើកឡើងរបស់ពួកគេឡើយ។ នេះមិនត្រឹមតែជាភាពអាម៉ាសសម្រាប់ថៃប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងធ្វើឲ្យថៃកាន់តែភ័យខ្លួនមួយកម្រិតទៀតព្រោះ បើអន្តរជាតិមិនចាប់អារម្មណ៍នឹងសំណុំរឿងរបស់ពួកគេនេះទេ កម្ពុជាអាចនឹងមានឱកាសវា.យបកទៅកាន់ថៃវិញ ដូចអ្វីដែលលោក Nattapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ទើបបាននិយាយកាលពីថ្មីៗនេះ៕