Home Blog Page 455

ក្ដៅៗ ថៃបញ្ជាក់ថាមានទាហានរបស់ខ្លួន២នាក់ហើយបានរបួស

0

សារព័ត៌មានថៃរាយការណ៍ថា ទាហានថៃចំនួនពីរនាក់បានរងរបួស បន្ទាប់ពីការវា.យប្រហារមួយប្រាវ។ បើតាមអ្នកនាំពាក្យកងទ័ពថៃបានប្រាប់រ៉យទ័រ បានបន្ថែមថា កម្ពុជាបានប្រើប្រាស់អាវុធជាច្រើន រួមទាំងគ្រាប់រ៉ុកែតផងដែរ។

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ខាងភាគីថៃ បានបើកការវា.យប្រហារមកលើកម្ពុជាជាមុននៅលើប្រាសាទតាមាន់ធំ ដែលបង្កឱ្យកម្ពុជាមានការតបតទៅវិញ ហើយការបា.ញ់បោះនៅតាមតំបន់ព្រំដែនក៏បានចាប់ផ្តើមឡើងជាបន្តបន្ទាប់។

យ៉ាងណាមិញ សារព័ត៌មាន Khaosod បានរាយការណ៍ពី Richcha Suksuwannont អ្នកនាំពាក្យរងនៃកងយោធពលខេមរភូមិន្ទថៃ ដោយបានបញ្ជាក់ថា មានទាហានថៃចំនួន ២ នាក់ហើយ ដែលបានរងរបួស ដោយសារការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់។ ប៉ុន្តែខាងសារព័ត៌មានថៃ មិនបានបានបញ្ជាក់ពីស្ថានភាពរបួសរបស់ទាហានរបស់ខ្លួនឡើយ៕

សូមបងប្អូនទុកចិត្តរដ្ឋាភិបាលនិងកម្លាំងយោធា កុំភ័យស្លន់ស្លោ និងកុំចែករំលែករូបភាព ឬវីដេអូទាក់ទងនឹងកងទ័ព

0

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យជនរួមជាតិកម្ពុជាទាំងអស់កុំភ័យស្លន់ស្លោ សូមប្រកបកិច្ចការធម្មតា និងសូមបងប្អូនទាំងអស់មានទំនុកចិត្តលើរាជរដ្ឋាភិបាល និង កម្លាំងប្រដាប់អាវុ.ធ និងសូមបងប្អូនកុំចែករំលែកនូវរូបភាព ឬវិដេអូ ដែលពាក់ព័ន្ធការចល័តសព្វាវុ.ធ កងទ័ព និងលេណដ្ឋានជាដាច់ខាត។

ក្រោយក្រសួងការពារជាតិកម្ពុជាបានប្រកាសពីផ្ទុះអាវុ.ធវា.យប្រ.ហារគ្នា រវាងកងទ័ពកម្ពុជា និង ថៃ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិសាស្រ្តខេត្តឧត្តរមានជ័យ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារខ្លីមួយ សើម្បីជូនដំណឹងទៅកាន់ប្រជាពលរដ្ឋទាំងអស់យ៉ាងដូច្នេះថា៖

«ការឈ្លានពានដូចយោធាថៃថានឹងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះទាហានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។
កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុកឬការលក់ទំនិញដំឡើងថ្លៃ។ល។
សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យនិងគ្រប់ទីកន្លែងលើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ។សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធរបស់យើង៕»

លើសពីនេះ ប្រជាជនរួមជាតិទាំងអស់គួរកុំចែកចាយរូបភាពទីតាំងអាវុធ លេណដ្ឋាន និងការចល័តទ័ព អី ដើម្បីរក្សាសុវត្ថិភាព និងកុំឲ្យខ្មាន់សត្រូ.វដងពីផ្ទៃក្នុងរបស់យើង ព្រោះទាំងអស់នេះគឺជាការសម្ងាត់របស់យោធា។

គួរជម្រាបថា ស្ថានការណ៍តានតឹងរហូតឈានទៅដល់ការប្រើប្រាស់អាវុ.ធដាក់គ្នាទៅវិញទៅមកនេះ កើតឡើងបន្ទាប់ពីយោធាថៃបានធ្វើការបិទប្រាសាទតាមាន់ធំដោយឯកតោភាគី ក្រោមហេតុផលដែលគ្មានមូលដ្ឋានច្បាស់លាស់ចោ.ទប្រកាន់មកលើកម្ពុជា ថាល្មើសច្បាប់អន្តរជាតិ ជុំវិញការដាក់បង្កប់មីនប្រឆាំងមនុស្សថ្មី បណ្ដាលឲ្យទាហានថៃជាន់ផ្ទុះរងរបួសចំនួន២លើនៅតំបន់ចុងបូក។

ការអះអាងដែលគ្មានភស្តុតាងរបស់ថៃបែបនេះ ត្រូវបានគេមើលឃើញថាជាចេតនារបស់ថៃ ក្នុងការទម្លាក់កំហុសមកលើកម្ពុជា ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។ ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និងបានជ្រើសរើសយកការបង្ហូរឈា.មជំនួសវិញ៕

ផ្ទុះអាវុ.ធហើយ! កងទ័ពថៃបានបើកការបា.ញ់ប្រហារមកលើកងទ័ពកម្ពុជាមុន

0

ោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅ ព្រឹកថ្ងៃទី២៤ ខែកក្កដានេះ បានបញ្ជាក់ថាមានការផ្ទុះអាវុធវា.យប្រហារគ្នារវាង កងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការ បាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើ បូរណភាពទឹកដីកម្ពុជា។

គួរឲ្យដឹងថា ថៃ និង កម្ពុជាបានសម្រេចដកទូតរបស់ប្រទេសរៀងខ្លួន ដោយសារភាគីថៃចោ.ទប្រកាន់កម្ពុជាថាបានបំពានច្បាប់អន្តរជាតិ ដាក់បង្កប់មីនថ្មីប្រឆាំងមនុស្ស បង្ករឲ្យទាហានថៃជាន់ផ្ទុះចំនួន២លើក ដែលលើកទី២នេះទើបកើតឡើងកាលពីល្ងាចថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានបណ្ដាលឲ្យទាហានថៃចំនួន៥នាក់រងរបួស។

ស្ថានការណ៍ដ៏តានតឹងនេះ បានជំរុញឲ្យកងទ័ពកម្ពុជា បើកការវាយបកលើទាហានឈ្លានពានថៃដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និង បានបិទប្រាសាទតាមាន់របស់កម្ពុជាមិនឲ្យប្រជាពលរដ្ឋចូល នេះបើយោងតាមសម្ដីរបស់មន្រ្តីយោធាជាន់ខ្ពស់កម្ពុជាពីតំបន់ព្រំដែនបានអះអាងនៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៕

បញ្ហាផ្ទុះមីន៖ តាមពិតកម្ពុជាជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោ.ភបំពានច្បាប់របស់ថៃ

0

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាមានការសោ.កស្តាយបំផុត ដែលភាគីថៃបានបំពានបន្ទាត់ក្រហមរហូតដល់ជាន់គ្រាប់មីនហើយមិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននទេ ថែមទាំងមកចោ.ទប្រកាន់កម្ពុជា ថាបានរំលោ.ភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោ.ភបំពានច្បាប់របស់ថៃ។

យោងតាមឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសច្រានចោលទាំងស្រុងនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃចំនួន ៥ នាក់ ដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ក្រសួងការពារជាតិបញ្ជាក់ថា កម្ពុជាតែងតែបានរំលឹកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ដែលមិនទាន់បានបោសសម្អាតអស់ ហើយជំរុញឱ្យភាគីថៃជៀសវាងអនុវត្តផ្ទុយពីការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។

វាជាការដែលគួរឱ្យសោ.កស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោ.ភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោ.ភបំពានច្បាប់របស់ថៃ។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តអនុវត្តតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី និងសុខសុវត្ថិភាពប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានមកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕

ដំណឹងក្ដៅ! រដ្ឋាភិបាលកម្ពុជាសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជា-ថៃឱ្យនៅទាបបំផុត

0

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជា-ថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ ព្រមទាំងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា។

យោងតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជា បានចេញនូវវិធានការឆ្លើយតបការសម្រេចរបស់ថៃដែលសម្រេចចិត្តទម្លាក់កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជា និង បណ្ដេ.ញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក។

សម្រាប់កម្ពុជា ការបណ្តេ.ញមន្ត្រីទូតថៃ គឺជាវិធានការឆ្លេីយតបភ្លាមៗរបស់កម្ពុជា ចំពោះសកម្មភាពរបស់ថៃ ដែលបានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ពីកម្ពុជាទៅប្រទេសថៃវិញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក ក្រោមលេសគ្មានមូលដ្ឋានច្បាស់លាស់រឿងផ្ទុះមីន។

គួរឲ្យដឹងថា ស្ថានការណ៍តានតឹងដែលឈានដល់ការដកទូតរបស់ប្រទេសរៀងខ្លួននេះ បានចាប់ផ្ដើមឡើងពីភាគីថៃមុន ដោយជ្រើសយកការចោ.ទប្រកាន់កម្ពុជាថាបានបំពានច្បាប់អន្តរជាតិ ដាក់បង្កប់មីនថ្មីប្រឆាំងមនុស្ស បង្ករឲ្យទាហានថៃជាន់ផ្ទុះចំនួន២លើក ដែលលើកទី២នេះទើបកើតឡើងកាលពីល្ងាចថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានបណ្ដាលឲ្យទាហានថៃចំនួន៥នាក់រងរបួស។

ការអះអាងដែលគ្មានភស្តុតាងរបស់ថៃបែបនេះ ត្រូវបានគេមើលឃើញថាជាចេតនារបស់ថៃ ក្នុងការទម្លាក់កំហុសមកលើកម្ពុជា ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។ ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ច សន្ទនា និងបានជ្រើសរើសយកការប្រឈមមុខគ្នាជំនួសវិញ៕

ជា ស្រីនា ស្រាយចង្ងល់របស់អ្នកគាំទ្រសង្ស័យរឿងនាងមានផ្ទៃពោះព្រោះឃើញឡើងគីឡូប្លែក

0

Influencer ជា ស្រីនា បានចេញមកស្រាយចម្ងល់របស់អ្នកគាំទ្រដោយ សង្ស័យថានាងផ្ទៃពោះព្រោះតែឃើញឡើងគីឡូប្លែក។ យ៉ាងណា ស្រីនា បានបញ្ជាក់ច្បាស់ៗនាងពុំបានទម្ងន់នោះទេគឺគ្រាន់តែនាងឡើងគីឡូប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNRmBBzUnUS7z40Oq2s9GhuRr0P3Z_QaM_A6Gq_CIcXNxZs68hu_8_5vw3ODTFBSW_FtXF-Gb9hhOQGx2s97yJb-7qP28a2piOaBT1Wdvv_BkNkXJPvzkruIv8aRE7lzFZhreG4Hewy8ZgnGcp_9c4CoacoIowc746wBoqGc6rJzZnZGO2QxTDbrN8Z9L4/s2048/image_2025-07-23_14-26-12.png
កាលពីពេលថ្មីៗនេះ ជា ស្រីនា ភរិយា ហេង វិសាល បានចេញវីដេអូមួយនៅលើបណ្តាញ សង្គមទិកតុកឆ្លើយតបទៅកាន់អ្នកគាំទ្រជាច្រើនបន្ទាប់ពីចូលរួមអបអរសាទរនាងមានទម្ងន់។ ស្រីនា ថានាងសូមអរគុណទៅកាន់អ្នកគាំទ្រដែលបានខម្មិនអបអរសាទរនាងប៉ុន្តែ នាងចង់បញ្ជាក់ថានាងមិនមានកូននោះទេគឺគ្រាន់តែឡើងគីឡូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB1ViS0bDXPimjK4RBpgOmOgf04dJkysM7oPVoDRLU3QaOufUnSiQfYvJAaJrI4A-3gBDj09G4Ga2cUe3rBybj0WE8FDvx9Tq97dSD0lakttC0w5L14atvhEv3f2OyvYFTre8qFztNirAuWwYBXypoPCJp9mM2ka7L4_RY4E92dpJy3d0CFyR_YCFTxjTz/s2048/image_2025-07-23_14-26-18.png

ស្រីនា បានឆ្លើយតប ទៀតថា មានអ្នកខម្មិនម្នាក់គិតថានាងមានកូនព្រោះគិតថា នាងនឹង មិនបណ្តោយខ្លួនឱ្យឡើងគីឡូដូច្នេះទេ។ ស្រីនា ថានាងពិតជាឡើងគីឡូមែនព្រោះ នាងញុំាបាន ញុំាច្រើន ទើបវាឡើងគីឡូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDJc39Gv1fPqUF0iqlDN8eITCy1weIaXgRfT4kBcJ149BHDmNHQTg4uo7-2bJL6Z5mk8ciDwxrgiL1Enr5bmcOlnDxKerO2-TePBTjID0Xbfn2vGHsSgGmdVlq4Atm7EomqasLRudjpKv9fEcTZL09MKFcqRDyVHQfQ_2UFrh77Fbn4_TsP5qB-QWUafkg/s2048/image_2025-07-23_14-26-13.png
កាលពីពេលថ្មីៗនេះទៀតសោត ជា ស្រីនា ក៏បានចេញវីដេអូពីជីវិតប្រចាំថ្ងៃរបស់ខ្លួនបន្ទាប់ ពីមានអ្នកគាំទ្រជាច្រើនបានសំណូមពរ។ ក្នុងនោះ Influencer ល្បីឈ្មោះរូបនេះថាមួយ រយៈពេលចុងក្រោយនេះនាងបានដកខ្លួនពីបណ្តាញសង្គមច្រើនហើយផ្តោតទៅលើមុខជំនួញរបស់ខ្លួន។ ជា ស្រីនា ក៏បាននិយាយថារូបរាងរបស់នាងឥឡូវមិនមែនជារូបរាងក្នុងក្តីស្រមៃរបស់នាងប៉ុន្តែយ៉ាងណានាងក៏អរគុណរាងកាយខ្លួនឯងដែលធ្វើឱ្យនាងមានកម្លាំងមាំមួនអាចឱ្យនាងទៅធ្វើការបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP4LC3If12EvWP6WIBi_OIf6iNzsJO1GBKx0YZfK1Gb9qNVtJ8VnUz0XXqLRTnCyDd54gJPkUC0nroD8qDU1fpON7h3Wssb94dLhWD4Fp6P79bkY0AeaaSE_o6eiAfyMwlp_SFP1EVlsLI0ALuu7zXKrEjTSAo0cHwM46kUbVyDkc6zKLvJoGQzKp3U9Sh/s2048/image_2025-07-23_14-26-19.png

គួរឱ្យដឹងថា នេះមិនមែនជាលើកទី១នោះទេដែលអ្នកគាំទ្រមានការសង្ស័យ ជា ស្រីនា មានផ្ទៃពោះប៉ុន្តែយ៉ាងណា ស្រីនា បានចេញមកបកស្រាយចង្ងល់ភ្លាមៗពុំឱ្យអ្នកគាំទ្រយល់ច្រឡំយូរនោះទេ។ ជា ស្រីនា និង ហេង វិសាល បានរៀបការជាមួយគ្នាកាលពីខែមីនា ឆ្នាំ២០២៤៕

Song Zu Er ស្គមស្គាំងខ្លាំងធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ

0

តារាសម្តែង Song Zu Er បច្ចុប្បន្នគឺជាប្រធានបទនៃការពិភាក្សានៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ចិនបន្ទាប់ពីរូបថតថ្មីៗរបស់នាងបានចែកចាយក្នុងរូបរាងស្គមស្គាំង។ រូបភាពនេះបានធ្វើ ឱ្យអ្នកគាំទ្រព្រួយបារម្ភអំពីសុខភាពរបស់តារាស្រីរូបនេះ និងសម្ពាធដ៏ធ្ងន់ធ្ងរនៃ ឧស្សាហកម្មកម្សាន្តចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim4EH6SGYnr_RoNUG8pozO1qvvjGdif7Tn7ZZJGyqOvRuAe6Bw5Ziv2Czecsszru7W2f6RH03l9F4xv3Yr9SNRs-TIkADKSxUI8he5QgGDBQg5ysVw5cZWcc-zaGGfTMObERQjRPTWiN3ZeLiDg6jkGlUxTn61YmoYRS_00qoZXQMw6AFekb4CHOQUpLT7/s800/image_2025-07-24_08-39-25.png

កាលពីថ្ងៃទី ២១ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ក្នុងពេលដំណាល គ្នាអំពីការសម្រកទម្ងន់ដ៏គួរឱ្យព្រួយបារម្ភរបស់ Song Zu Er ។ ដើមឡើយនាងមាន រូបរាងតូច រាងស្អាត និងមានសុខភាពល្អ ប៉ុន្តែពេលនេះតារាស្រីកើតឆ្នាំ ១៩៩៨ រូបនេះបានបាត់បង់ភាពស្រស់ស្អាតយ៉ាងខ្លាំងដែលរាងកាយរបស់នាងត្រូវបានគេនិយាយថាមើលទៅដូចជា «ស្គមស្បែកគ្របដណ្តប់ឆ្អឹង និង «ស្តើងដូចស្លឹកស្រូវ»។ នៅក្នុងរូបថតចុងក្រោយបង្អស់ដែលថតដោយអ្នកគាំទ្រជាមួយនឹងកាមេរ៉ាធម្មតា ដៃជើងរបស់នាងរួញតូចដោយនៅសល់តែស្បែកនិងឆ្អឹងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-GQQ7HkkpRN1Pcj2UC4qQhBb-sAptLkeAMNYZSP0B8kP5wUZ1EklUGvG4LQSLvQFVNGaavthAP7HPlcOGczQOLeDxgNd3O_GLqFkB2xB_HbPhpjr74eOG5WnemTteeZDRAUJs9Q9wvpiBYFeSyLBtRSTml-nAxJ8Qkohn3FWomhM_oU4eGQy6sutR5LyN/s2048/image_2025-07-24_08-39-26%20(2).png

ប្រភពបានឱ្យដឹងថាទម្ងន់របស់ Song Zu Er បានធ្លាក់ចុះជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ។ ប្រការនេះបានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ។ ប្រធានបទទាក់ទងនឹងរូបរាងស្គម និងគ្មានជីវិតរបស់តារាស្រីរូបនេះ បានឡើងដល់កំពូលនៃការស្វែងរកដ៏ក្តៅគគុករបស់ Weibo យ៉ាងរហ័ស ឲដោយទាក់ទាញការទំនាក់ទំនងរាប់លាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzMDL8ZoYWoojpI5i-ajpDuT7cyO_ZTnz3VilvXLpzhvVzBzmx19WIGe6AMUxLHopw1z1RYeSnG5T6zT1d8nDqoxaGuIV36eYXWAgemI-Ks52WxeghjfB2Txdaq3TMBdeMyqtoOhQTIM0uWDURhiihyphenhyphen69yc4U9Q9fmRvJ4moF_iQjAuqTosnTTjVwiEczT/s1538/image_2025-07-22_13-44-36.png

មុននឹងផ្អាកសកម្មភាពដោយសង្ស័យគេចពន្ធនៅចុងឆ្នាំ២០២៣ Song Zu Er បានថតរឿងធំៗចំនួន៣ជាប់គ្នា។ សម្រាប់ខ្សែភាពយន្តប្រវត្តិសាស្ត្រមួយ នាងត្រូវស្រកប្រហែល ១០គីឡូក្រាម ដើម្បីបំពេញតួនាទីដែលមិនមែនជាតម្រូវការតូចតាចនោះទេ។ ភាពយន្ត «Biao Mei Wan Fu» ដែលចាប់ផ្តើមថតនៅថ្ងៃទី ១១ ខែកក្កដា ក៏តម្រូវឱ្យខ្លួនតូច ដើម្បីរក្សារាងស្លីម។ គួបផ្សំនឹងការប្រើប្រាស់ថាមពលដ៏ធំនៅពេលថតបន្តនៅ Hengdian ក្រោមសីតុណ្ហភាព ៤០ អង្សាសេ វាជៀសមិនរួចទេដែលទម្ងន់របស់ Song Zu Er នឹងថយចុះយ៉ាងខ្លាំង។ សម្ពាធការងារ និងបរិយាកាសដ៏អាក្រក់បានធ្វើឱ្យសុខភាពរបស់ នាងធ្លាក់ចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRBRlmV4USS1I4bl52vswZ4FpMXdV0tJNZyAph6sOAxJ-SzsIVY1DjqDRTOYfM3bOfnjjpbFv-EFZPMrNoRUVTBkHvPnCVZmd1C3vqqFAFZ0QLKYe8ZOXo8riwgZtxgQpVTIg3bqm_19SLtOOLweuc16xsFqRMX3zjyjtB3dB8AKQHvNFcUhsAKFcY7W2G/s1200/image_2025-07-24_08-39-26.png
ថ្មីៗនេះនៅក្នុងកម្មវិធីមួយ Song Zu Er ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលដែលនាង បានបង្ហាញពីរបបអាហារ និងវិធីសម្រកទម្ងន់ខ្លាំងរបស់នាងដូចជាការញ៉ាំផ្លែប៉ោមមួយ ផ្លែក្នុងមួយពេលជំនួសបង្អែមដោយទឹកដោះគោយ៉ាអួកាឡូរីទាប និងប្រើប្រាស់បន្លែស្ងួត ជាអាហារសម្រន់។ នាងថែមទាំងបង្ហើបថានាងបានស្រកទម្ងន់ ៣៦០ថ្ងៃក្នុងមួយឆ្នាំ ហើយបានសាកល្បងវិធីតមអាហាររយៈពេល៣ថ្ងៃម្តង។ អ្នកនិយមលេងអ៊ីនធឺណិត ភាគច្រើនជឿថា ការសម្រកទម្ងន់របស់ Song Zu Er បានលើសពីកម្រិតសុខភាព របស់នាង។ ផ្ទុយទៅវិញ ទស្សនិកជនជាច្រើនបានរិះគន់យ៉ាងចាស់ដៃចំពោះស្តង់ដាររូបរាងដ៏អាក្រក់របស់ឧស្សាហកម្មកម្សាន្តចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivDSyZS7SFMJCz6Z-f_eRWecKpKQlZZH0DQYjZtwVmpVgwKLrAz4wUw4dwS7_QnVJYUbKFy2Jffk_5qwLszueGh9AfaaBSm7Eq6EETqYhVfD9bxctWWm3cQwbYWr82UtlA4sM21zDobMPTjoOtjgGziKU8uOWGyedarDDcZrEK_tRkrs9E68wdPVyxdVHz/s2048/image_2025-07-22_13-44-37.png

គណនីមួយមានការខឹងសម្បារថា៖ «តើអ្នកត្រូវតែស្គមដូចគ្រោងឆ្អឹងដើម្បីដើរតួជាតារាសម័យបុរាណឬ? បច្ចុប្បន្នតារាស្រីរូបនេះមិនបាននិយាយចេញពីស្ថានភាពសុខភាពដែលនាងសង្ស័យនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9XIAuqrQJbatRu2yug8KxY0EEbYR20yCHLnuYxd0Ak4W5P1XU1K3WRci-tr5DCejoIc2w29lNrzv3p1_J1VSz75Cgh9TLlfwq5qoRIqMR2HlGkB9ex5LLjyeNJ8JXFTVgB7nh255GovhgPbYNCKWfr1KsP2qysM6UGdLEhSSxVCeHtmN6E2M_4Kt-BSau/s1600/image_2025-07-24_08-39-28.png

ដើម្បីរក្សាភាពទាក់ទាញរបស់នាងបន្ទាប់ពីរឿងអាស្រូវនិងការប្រកួតប្រជែងក្នុងឧស្សាហកម្មកម្សាន្តដ៏កាចសាហាវ Song Zu Er ប្រហែលជាត្រូវរុញខ្លួននាងទៅកម្រិតរាងកាយ របស់នាង។ ទម្ងន់មិនត្រឹមតែជាបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះទេប៉ុន្តែក៏ជាតម្រូវ ការជាក់ស្តែងផងដែរសូម្បីតែស្តង់ដារនៃការរស់រានមានជីវិតនៅក្នុងវិស័យរបស់ចិន ដែលរូបរាងស្តើង ជារឿយៗត្រូវបានផ្តល់អាទិភាព៕

ថៃហាមខ្មែរគ្រប់រឿង តែបែរជាថៃខ្លួនឯងអំពាវនាវឱ្យពលរដ្ឋស្លៀកឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំបង្ហាញអត្តសញ្ញាណជាតិទៅកាន់ពិភពលោកលើទឹកដីខ្មែរ

0

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា អភិបាលស្រុកផានុមដងរ៉ាក់ ខេត្តសុរិន្ទ បានអំពាវនាវឱ្យពលរដ្ឋថៃស្លៀកពាក់ឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ដើម្បីបង្ហាញអត្តសញ្ញាណថៃទៅកាន់ពិភពលោក និងឱ្យពិភពលោកដឹងថា ថៃជាម្ចាស់ប្រាសាទ ។ ការស្លៀកឈុតប្រពៃណីនឹងអាចកាត់បន្ថយស្ថានការណ៍តានតឹងនៅប្រាសាទតាមាន់ធំ បើទោះជាពលរដ្ឋខ្មែរស្លៀកពាក់ស្រដៀងឈុតប្រពៃណីថៃមកលេងក៏ដោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWPUyTYd4P-KnrW0NvRCxjHzgAGK5H1abF0DMWQEce-Tsx4whEcqIF9H_xMazk8Mipr3uum5u7pELK9FRJV23CEfo_PrVkIQW5x9x-XPGVEa__WyPYvwlb1XhoRJGsSYewKc21LP_z2O5c_actt85nOBbcrcFkZcem65bUtcwdQRiAcVgoZZaG56O6ai3F/s2048/522863083_1265928945576810_687817137395844907_n.jpg
អភិបាលស្រុកផានុមដងរ៉ាក់ ខេត្តសុរិន្ទ បាននិយាយកាលពីថ្ងៃទី២២ ខែកក្កដា ថា លោកចង់ឱ្យពលរដ្ឋថៃស្លៀកពាក់ឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំឱ្យបានច្រើន ពីព្រោះវាពុំត្រឹមតែបង្ហាញពីភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីអត្តសញ្ញាណជាតិ ដែលថៃបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ។ ប៉ុន្តែលោកសំណូមពរឱ្យពលរដ្ឋថៃដែលមកលេងប្រាសាទតាមាន់ធំ ត្រូវតែបង្ហាញភាពថ្លៃថ្នូរ ពុំបង្កបញ្ហា និងអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7S0W-_1WXqfTXyOOENA3zQkg-X-0a_PcEyAAkBnbDVDkmldvUBGI30M_t_c-NyAL3PZrlK_JSwDmDkB78og4eD93FqD2phcwXUqpCE35jcaBOSLqvO6NCQ2hX5l7x7owKkqmepHW61BDSqIpAAsx4_sQJJZB1qdll8kpH3yCHBOFCKN9luMUvMYXHmM7o/s1280/photo_2025-07-23_10-51-21.jpg

លោកជឿជាក់ថា ប្រសិនបើពលរដ្ឋថៃស្លៀកពាក់ឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំ នឹងអាចកាត់បន្ថយស្ថានការណ៍តានតឹងបាន បើទោះជាពលរដ្ឋខ្មែរស្លៀកពាក់ស្រដៀងឈុតប្រពៃណីថៃមកលេងក៏ដោយ ។ កន្លងមក គ្មានបញ្ហាធ្ងន់ធ្ងរកើតឡើងនៅប្រាសាទតាមាន់ធំទេ គឺមានតែភ្ញៀវទេសចរប៉ះពាក្យសម្តីគ្នាបន្តិចបន្តួច ប៉ុន្តែកងទ័ពអាចគ្រប់គ្រងស្ថានការណ៍បាន ដោយសារត្រៀមគម្រោងរួចអស់ហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3qRR1RRL59j836tztuGIDdyE1e5lDLXFP_F6iMN_1IvgbVq6A5Fk8JTWkCkh3-aNhaM9d_cRHVLxoFP1ykdC2kBNIvgohPq0oeKFWqb36og2RIjO5xtcXCpSKUYGQLjslaXReuyhUQVWF0m6DcO791QC6bGYzLhXLRA-uFaPw9MRQJy766mAJelLgYaS7/s1280/photo_2025-07-23_10-51-22.jpg
ការអំពាវនាវឱ្យពលរដ្ឋថៃស្លៀកពាក់ឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំ គឺក្រោយពីស្ត្រីថៃ២នាក់ បានស្លៀកឈុតប្រពៃណីមកដើរលេងប្រាសាទតាមាន់ធំ ហើយត្រូវបានពលរដ្ឋថៃសរសើរថា នេះជាគំនិតល្អមួយដែលថៃត្រូវតែបង្ហាញអត្តសញ្ញាណជាតិរបស់ខ្លួនទៅកាន់ពិភពលោក ដើម្បីឱ្យពិភពលោកដឹងថា ទីនេះ គឺជាប្រទេសថៃ ។ ក្រៅពីនេះ វានឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសមកលេងប្រាសាទបុរាណ បើទោះជាប្រាសាទនៅតាមព្រំដែនកំពុងមានបញ្ហាជាមួយប្រទេសកម្ពុជាក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2bLAcAkB9ocgtI30TvTTThwkcvpWIQChenUjATm0YVce9xbXWmbPCDS6QspSGqLjS6q-Dpg-0-ruaMpivccU1KpahcxzAVTgi7pIUEf9ezqeId1QaUZZJUdi-hVc6pkIg8auq58Nslp7WhAdnQ_XoKKcbEOEM17kLjCyPLIZkZuI7NvxqLDx784LFhsbM/s2048/519544703_1265928925576812_3447285689333872584_n.jpg

ស្ត្រីថៃម្នាក់ដែលស្លៀកឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំ និយាយថា សប្បាយចិត្តដែលបានស្លៀកពាក់បែបនេះ វាជារឿងល្អ ។ ឈុតប្រពៃណី គឺត្រូវគ្នាជាមួយបរិយាកាសប្រាសាទ ខ្លួនចង់ឱ្យពលរដ្ឋថៃផ្សេងទៀតស្លៀកឈុតប្រពៃណីមកដើរលេងប្រាសាទឱ្យបានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7BbjFgc5ZVnI4vbdgWZ6aXo2NIwsT60in9MvzW9f6NqWIS3dFo3lT6F8NS7o0brHgHGepZFiiP9dYnQ8FDQzsPW1PO5VnH-pbkL0eCXfwwX_2L3YHi11e9kC1f-KrcKFloTjNguAZdVDJQ_Hv5sig54JIwPLlbpKMtkuI_i2APa_R7hJDp1zogEX4Tedw/s2048/520286201_1265928802243491_6982792538684299625_n.jpg

គួរបញ្ជាក់ថា តាំងពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹង ពលរដ្ឋថៃជាច្រើនបានសម្រុកមកលេងប្រាសាទតាមាន់ធំរបស់កម្ពុជា ដើម្បីផ្តល់កម្លាំងចិត្តកងទ័ពខ្លួន និងទាមទារភាពជាម្ចាស់កម្មសិទ្ធិលើប្រាសាទ ។ ពលរដ្ឋថៃមួយចំនួនបង្កបញ្ហា និងបង្ហាញអាកប្បកិរិយាពុំសមរម្យជាមួយពលរដ្ឋខ្មែរជាម្ចាស់ប្រាសាទ ខណៈកងទ័ពថៃពុំបានហាមឃាត់ពលរដ្ឋខ្លួនឡើយ ពេលនេះ ថៃអំពាវនាវឱ្យពលរដ្ឋស្លៀកឈុតប្រពៃណីមកលេងប្រាសាទដើម្បីឱ្យពិភពលោកយល់ច្រឡំ ។ នេះបញ្ជាក់ថា ជាគំនិតមិនល្អចង់បានប្រាសាទរបស់ប្រទេសជិតខាង តើពលរដ្ឋខ្មែរយល់ឃើញយ៉ាងណាដែរ?

នេះអាចជាមូលហេតុដែលរឿងរបស់ Zhao Lusi និង William Chan ត្រូវបានពន្យារ ពេលចាក់ផ្សាយ

0

កាលពីពេលថ្មីៗនេះ Zhao Lusi និងមិត្តជិតស្និទ្ធរបស់នាងបានបង្ហាញខ្លួននៅលើការ ផ្សាយបន្តផ្ទាល់ នៃម៉ាកគ្រឿងសំអាងមួយហើយតារាស្រីរូបនេះបានធ្វើឱ្យមានភាពចម្រូង ចម្រាសពេលនាងនិយាយអំពីកាលវិភាគចាក់បញ្ចាំងរឿង «Love’s Ambition» នៅពេលដែលផលិតករមិនបានបញ្ចេញព័ត៌មានផ្លូវការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGybTtQ5wGd_fYaePcfxQd8KK_QRdCRu93ZC7p6HoHnVw_9C-TqRbIRNBK5GGx8HnUUvQf66FJJ7NLUTLLtswFLEAHDVSPIGJPbTbYMkcsx9pChSQG07PVZPgMoZJGwh7zJdfngq91p4Cq-5KNxqtCdE6Oq7FtQojf-19wsf3nO9zthwYyKpQRRXsAZnZ0/s1234/image_2025-07-22_10-32-41.png
កន្លងមកភាពយន្ត «Love’s Ambition»សម្តែងដោយ Zhao Lusi និង William Chan គ្រោងនឹងចាក់ផ្សាយនៅខែកក្កដា។ វាមិនត្រឹមតែបានចេញផ្សាយរូបភាព និងឈុតខ្លីៗថ្មីៗ ជាបន្តបន្ទាប់ប៉ុណ្ណោះទេផ្ទាំងរូបភាពរបស់ភាពយន្តនេះក៏ត្រូវបានអាប់ដេតនៅលើបញ្ជីភាពយន្តនាពេលខាងមុខនៃវេទិកាវីដេអូ Tencent ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMz2T1aVPfbbuGpY10RPER9x8b9mpbQ-WDG1fyqDgYBTdGm-9H4YbenSH8KbUh39lnJAY5KrZ3oOnDRnMcdh4b79R4JQN6jARVlGtygk_maHtUlKPOD6xuzGp2EnhEqRVXXqVXGgeHboyKaRXlpMFxr_YAawcNDhzq-mX2L9IxwLGRBKMIDwaq-LQhQNai/s1191/image_2025-07-22_11-04-36.png

ទោះជាយ៉ាងណាក៏ដោយរឿង «The Princess’s Gambit » ត្រូវបានរុញច្រានឱ្យ ត្រឡប់ទៅកាលវិភាគចាក់ផ្សាយរបស់ខ្លួនវិញដោយមិនបានរំពឹងទុកដោយជំនួសខ្សែភាពយន្ត «Love’s Ambition»។ មនុស្សជាច្រើនស្មានថាវេទិកាចង់ទាញយកប្រជាប្រិយភាព របស់ Meng Zi Yi ពីការងារមុនដើម្បីបង្កើនប្រជាប្រិយភាពនៃខ្សែភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfw3PSiTdKmvSpn5gqNhkzoVdFINelCzy-zZoAIA68TaWICeLAgLZJosOWOdpH4AF4p80ftxRIjepZcg5O2h32V2G748WqVHWKwbXbaAoDBGDcKWSJUEMiyRRV6wKujn615ZhbBXs5Kyl5dGPBes9PWXgj8mb40iB8bBkI02FMRxABw5ak2yK5UP5pHiK2/s708/image_2025-07-22_11-04-38.png

ចំណែក Zhao Lusi បច្ចុប្បន្ននាងត្រូវបានគេភ្ជាប់ជាមួយនឹងរូបភាពអវិជ្ជមាន ព្រោះនាងប្រើការបាក់ទឹកចិត្តដើម្បីទទួលបានការចាប់អារម្មណ៍។ ប្រសិនបើភាពយន្តនេះត្រូវបានចាក់ផ្សាយនៅពេលនេះ វាទំនងជាការសម្ដែងរបស់ភាព យន្តនឹងត្រូវប៉ះពាល់យ៉ាងខ្លាំង។ មនុស្សជាច្រើនគិតថា ជំនួសឱ្យការបង្ហោះមតិយោបល់ ដែលមិនអាចគ្រប់គ្រងបាននៅលើ អ៊ីនធឺណិត Zhao Lusi គួរតែផ្តោតលើការសម្រាក ព្យាបាលសុខភាពរបស់នាង និងកែលម្អការសម្ដែងរបស់នាងឱ្យត្រឡប់មកវិញជាមួយនឹង រូបភាពវិជ្ជមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis5QU62lz8ShZKikqfEtV4hbAWe2VJcvRO_Bbu6CX4fFKIass4XYV1pen2Ndm3_sphivmXZ4jkrjWKX-VWo09LozOU7ZqfAtzqRB5ZoJNloK1DkcsblayrrxX3yaYmlXvrIHq1_i9wXC7g8YmKRvDtEAOk1m-wbW0njTW2T9ahDzPRzFLGAScefcNLTFrx/s2048/image_2025-07-22_11-04-39%20(2).png

«Love’s Ambition» ជាខ្សែភាពយន្តនិយាយអំពីតួឯកស្រីជាពិធីការិនីដ៏ល្បីល្បាញ និងតួឯកប្រុសជាពាណិជ្ជករ។ អ្នកទាំងពីរជាគូស្នេហ៍ដែលមនុស្សជាច្រើនសរសើរ ប៉ុន្តែការលាក់បាំងពីក្រោយអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតនោះគឺមានភាពខុសគ្នា និងគម្លាតចំណុចចាប់ផ្ដើមដែលមិនអាចលុបចោលបាន។ តួស្រីពឹងផ្អែកលើអត្តសញ្ញាណ MC ដ៏ល្បីរបស់នាងដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្នដើម្បីចូលក្នុងគ្រួសារអ្នកមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6rlYtPV4zFKRH2cyvJGbYWaP98GaGPQfBlmQOgCEyai4DzXthvCpO9rLyZUcM7iWTa3htRcv5bsgeQpCxZVE_mXpkTzSI-_A9mJCRZfv1x-TrrJbCKDfYHFvx2KLJCIHNW4ZbV9wxhvKICyBJ-mKQ3a4zrduRu9_5BI0AW1fZm60Spi7tIuzZPXOAK_gs/s1280/image_2025-07-22_11-04-40.png
ប៉ុន្តែអ្វីគ្រប់យ៉ាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់តួប្រុសហើយអាពាហ៍ពិពាហ៍ពួកគេពោរពេញទៅដោយអាថ៌កំបាំង។នៅពេលដែលជម្លោះបានកើតឡើងតួស្រីបានរកឃើញវិធីដើម្បីគេចចេញពីការគ្រប់គ្រងរបស់ តួប្រុស ហើយបានចាកចេញក្នុងស្ថានភាពលំបាកមួយ។ នៅពេលនេះតួប្រុសបានដឹងពីអារម្មណ៍របស់ខ្លួនហើយបានតាំងចិត្តតាមរកប្រពន្ធរបស់ខ្លួនម្តងទៀត។បន្ទាប់ពីការឡើងចុះជាច្រើនដង អ្នកទាំងពីរបានដកការយល់ច្រលំ និងសំបកខាងក្រៅចេញ។ តួឯកទាំងពីរត្រឡប់មករកគ្នាវិញ ក្រឡេកមើលខ្លួនឯង យល់ចិត្តគ្នាទៅវិញទៅមក ហើយតាំងចិត្តចាប់ផ្តើមជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbIJm5Ga17Wtp1Q7BqLlzDjS_m1sCtnLz5G7nGzfrqHOJYqWCp2TNV5941SYhFlCMskwc8gALJp9S3UKgFMIo7NWBq7NpwVrjZIpvLNUZo0N3WeCYMhkbSnv3DP_t7w37U991o_AoYhIVHDnydMkntsPipg31vT-91q7Kt3FVEEONx_G1mm3OQS_eKsOCk/s1280/image_2025-07-22_11-04-41.png

ក្នុងរឿងនេះ Zhao Lusi ត្រូវបានគេរំពឹងថានឹងស្តារអាជីពរបស់តារាស្រីរូបនេះឡើងវិញ បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់៕

សំណុំរឿងបរិ.ហារកេរ្តិ៍របស់ V និង Jungkook ជាមួយឆាណែលយូធូប Sojang នឹងបន្ត បណ្តឹងឧទ្ធរណ៍

0

V និង Jungkook សមាជិក BTS មិនទាន់ឈានដល់ការដោះស្រាយជាមួយប្រតិបត្តិករ ឆាណែលយូធូប Sojang ហៅកាត់ថា (A) ក្នុងបណ្តឹងបរិហារកេរ្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyoADrpJg9fTxIeQmFYFs7WHFizyPhLe4PRiX-XReSmFaOb_ryGMFdbXQeIrit732WdkkbD1PyWexHA6_lMvsxw0sbXHTQBKfUDxzQ3nU2VXvp-qTC-vHDSXFYQjJnhBFB5GDvaAKfNE2YM4J-gpNJT0KA5RQZMfFTPDfbQcjKCU0QZvLXBaUNxq2EVpAe/s1200/image_2025-07-23_10-54-32%20(2).png
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េកាលពីថ្ងៃទី ២២ ខែកក្កដា ផ្នែកសម្របសម្រួលលេខ ១ របស់តុលាការក្រុងសេអ៊ូលខាងលិច បានបើកវគ្គសម្រុះសម្រួលសម្រាប់បណ្តឹងឧទ្ធរណ៍ក្នុងបណ្តឹងទាមទារសំណងដែលប្តឹងដោយ V, Jungkook និង BigHit Music កាលពីខែមីនា ឆ្នាំ២០២៤ ប្រឆាំងនឹងប្រតិបត្តិករបណ្តាញយូធូប Sojang ។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរមិនអាចឈានដល់ការព្រមព្រៀងគ្នាបានទេ ដែលបណ្តាលឱ្យមានការខកខានក្នុងដំណោះស្រាយ មានន័យថា ការកាត់ក្តីបណ្តឹងឧទ្ធរណ៍នឹងបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjobKntMBlpzcEdzV5UWUb3WXIrh2eB3L56gouBVkHcnB1vbl6dW2Ye9ltpfMFaF4jvzZWmY0jL96jLhyphenhyphencKm6_8HL7HkKWM-6phXj82p9VLRRcv-tMj0RwAj1kTvlHJlBc1m4RBd-m3CRE6v1NggxYl7WUA-w0PxkLStX7rhMWi-yitJ34v7-G4lC6pkMr8/s2048/image_2025-07-23_10-54-34%20(2).png
A បានបង្ហោះវីដេអូយ៉ាងហោចណាស់ចំនួន ២៣ ទៅកាន់ឆាណែលយូធូប Sojang ដែលត្រូវបានលុបឥឡូវនេះ ដោយផ្តោតលើតារាល្បី និងអ្នកមានឥទ្ធិពលជាច្រើនដែលមានខ្លឹមសារបង្ខូចកេរ្តិ៍ឈ្មោះ ឬប្រមាថ។ បច្ចុប្បន្ន A កំពុងប្រឈមមុខនឹងដំណើរការនីតិវិធីទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ពីបទបរិហារកេរ្តិ៍ និងប្រមាថ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxRYuxdsRZl61BFR9MIUUtDUmG3_LJ_kEJCkDUAZPfmiUt5GGL-WxP217oc8e7jbxzpjk9fM52ap3NWdVuR3nn3H4RaYByr3AU7YQbJWPnP4DTOmHOdk7-r_7aNMtSKcSp3yKX-eKKr0auuWGm9LDygFM2J3pfwp8AI7Kohv0NnMlvcUfoa8sCwPeokDVz/s1200/image_2025-07-23_10-54-33%20(2).png

នៅខែមីនា ឆ្នាំ ២០២៣ BigHit Music បានប្តឹងទាមទារសំណងចំនួន ៩០ លានវ៉ុន (ប្រហែល ៦៥,០០០ ដុល្លារ) ប្រឆាំងនឹង A។ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ តុលាការបានបង្គាប់ឱ្យ A បង់ប្រាក់ចំនួន ៥១លានវ៉ុនទៅឱ្យ BigHit Music, ១០លានវ៉ុនទៅ V, ១៥ លានវ៉ុនទៅ Jungkook និងការប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNlTLF-OV7NsUPSw5SoIy9CnHbryik7a9enOGifxPgn_R2-yxPZmHkRAo5tntAz0XxSlA7dA9NjhK6W5gLWLVsPaycYShX2lX71jpAtQO-sRG5HjG1ju4DZnrOOyK3Z4OXRy2dNHZISvldOiLK1kw6jYg2T-A562cuJyIpSQ4SbcpW3mXmP9P9NvICNSsi/s2048/image_2025-07-23_10-54-42.png

ទោះបីជាយ៉ាងណា ភាគីទាំងសងខាងបានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះ ហើយសំណុំរឿងនៅតែបន្ត៕