ប្រទេសថៃ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា កងទ័ព និងពលរដ្ឋថៃបានប្តឹងសមត្ថកិច្ចឱ្យចា.ប់ខ្លួនស្ត្រីខ្មែរឈ្មោះ ម៉ូនីកា ដែលប៉ះពាក្យសម្តីជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំ ដោយចោទប្រកាន់ថា អ្នកស្រីចង្អុលមុខជេរប្រមា.ថ និងមើលងា.យកងទ័ពថៃពេលកំពុងបំពេញភារកិច្ច ។ ក្រសួងការបរទេសថៃនឹងកោះហៅអ្នកស្រីឱ្យធ្វើដំណើរមកប្រទេសថៃ ដើម្បីឱ្យសមត្ថកិច្ចខេត្តសុរិន្ទសាកសួរដោយផ្ទាល់មាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdXuETAxmQ_6RD_XvpzNViDTWFRbwXVARgPEm_LCT-tObnAsfsdMQvbi0KGsb43LUDxomyJQavv61uO9ArXOxByQhSxS_plhHWtKKH3szjsRPdN7WeSSZgZDOjKqNhtLonh_B8IlOKR7VRXWmKWFAaGdB0rFf9ZSGS5BrhreAMoRKjLKLLR82ycRQr5u4H/s1577/image_2025-07-23_13-37-36%20(2).png
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod គឺថៃបានចោទប្រកាន់អ្នកស្រី ម៉ូនីកា បង្កបញ្ហានៅប្រាសាទតាមាន់ធំ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ (ជាប់ខេត្តសុរិន្ទ) ហើយថា អ្នកស្រីចង្អុលមុខកងទ័ពថៃពេលកំពុងបំពេញភារកិច្ច កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងមក ។ ក្រោយការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញសង្គមធ្វើឱ្យពលរដ្ឋថៃពុំពេញចិត្តអ្នកស្រីយ៉ាងខ្លាំង ហើយកងទ័ព និងពលរដ្ឋថៃក៏បានប្តឹងអ្នកស្រីមកកាន់សមត្ថកិច្ចខេត្តសុរិន្ទ ពីបទបង្កការរំខាន និងមើលងាយកងទ័ពថៃពេលបំពេញភារកិច្ច រួមទាំងចោទប្រកាន់ពីបទញុះញង់ក្នុងប្រព័ន្ធកុំព្យូទ័រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5DcAUjUEx0JC4uHkC1BU4zrV6y1AqX_W8bUkO3gPHVq_2zc7MuoK8kZ-hroDxLHW0H7vSNNRg7tSGPz6HRtAf6iIK7x6fA_ABhGi05vpJnZ2mUZY9ygertvt5epSVivlkhFAEuWAkdjg-7mdKgkzeZTAkXraEQ9cuz-zd1Bab5vrfycJH9jYPD7jJEz0v/s1040/image_2025-07-23_13-37-36.png
ការប៉ះពាក្យសម្តីរបស់អ្នកស្រី ម៉ូនីកា ជាមួយកងទ័ពថៃ គឺដោយសារកងទ័ពថៃពុំអនុញ្ញាតឱ្យអ្នកស្រីឡើងលើប្រាសាទតាមាន់ធំដែលជាប្រាសាទរបស់ខ្មែរ ត្រូវបានពលរដ្ឋថៃចាប់អារម្មណ៍យ៉ាងខ្លាំង និងជជែកពេញបណ្តាញសង្គម ។ ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ចខេត្តសុរិន្ទក៏រាយការណ៍ទៅមេបញ្ជាការខេត្តសុរិន្ទ ដើម្បីបង្កើតក្រុមការងារស៊ើបអង្កេតករណីនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYxHl9cu0VQDlBqGRTvfSv3Qj6BIS34XTR3KzaU6Z5prp7yGFUUWEqpfE_VFYJB-WQsa11EI4Xrey4t1l4gWgcuspNVMdHfso_k2G9sepDM71W9mGFCtb_N4c99xQ7qeAKmH2YOUcGZnDrxOymi8sJIvtmHJlL8UqzCP0pdlSc8FQxvoRx5Op1r7Bdv-WH/s1571/image_2025-07-23_13-37-37.png
ជំហ៊ានដំបូង មេបញ្ជាការខេត្តសុរិន្ទ បានចុះហត្ថលេខាបង្កើតក្រុមការងារស៊ើបអង្កេតចាត់វិធានការករណីនេះ ដើម្បីប្រមូលភស្តុតាង សាក្សី និងប្រមូលវីដេអូក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹងហេតុការណ៍កើតឡើងនៅប្រាសាទតាមាន់ធំ ។ បន្ទាប់មក នឹងចេញលិខិតកោះហៅអ្នកស្រី ម៉ូនីកា ឱ្យធ្វើដំណើរមកខេត្តសុរិន្ទ ដើម្បីឆ្លើយតបជាមួយសមត្ថកិច្ចស៊ើបអង្កេតតាមរយៈក្រសួងការបរទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGKN4HY-a2E4r8Y91qeTNDwZPhi9gukpKlH1xswULvwgyMdwhAoLvX8c60gVmYUjyPu3iGL6dPx4L9kzJ5FTaMGFCEwT1CFyvCSx0jwkh2Lso4svobqNI6wm-zopyu0ohFKFP8LX4tS-G11rRb1sg_YEMj1F7iNTmX8Html07WB2us5SD6M545u2okBdBW/s1280/image_2025-07-23_13-37-38.png
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា អ្នកស្រី ម៉ូនីកា ត្រូវបានកងទ័ពថៃចោទប្រកាន់ថា អ្នកស្រីចង្អុលមុខ និងជេរកងទ័ពថៃរឿងល្មើសចូលក្នុងទឹកដីកម្ពុជា រួចហើយក៏មានការឈ្លោះប្រកែកគ្នាខ្លាំងៗជាមួយកងទ័ពថៃ រហូតដល់កងទ័ពខ្មែរប្រឈមមុខជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijcJvqxQ9ztWi0ORoEbQjw7doZJ8EiFfcwoYMNDBkfAn4f5zIzfoX6T5XVnuynORNLAHwMhfLcxhb4G6kBA_D5bPpR1O20sITKw4UCtbWQDvmEdIB-53EA0DIagsV3FIga5FHPZndypFcs6tM-C83MdbEnh2TjB74hYAH4-a65msrhzJCA1rvSOq41aWP2/s800/photo_2025-07-22_16-12-31.jpg

ដោយឡែក នាយករដ្ឋមន្ត្រីថៃស្តីទី លោក ភូមិថាំ វីឆាយ៉ាឆៃ ចោទថា ហេតុការណ៍ចលាចលកើតឡើងនៅប្រាសាទតាមាន់ធំកាលពីថ្ងៃទី១៥ ខែកក្កដា គឺជាការញុះញង់របស់កម្ពុជាចង់ឱ្យមានការប៉ះទង្គិច ហើយប្រាប់ឱ្យកងទ័ព និងពលរដ្ឋខ្លួនអត់ធ្មត់ ។ ការពិត ហេតុការណ៍នេះកើតឡើងដោយសារកងទ័ពថៃហាមឃាត់អ្នកស្រី ម៉ូនីកា មិនឱ្យឡើងប្រាសាទតាមាន់ធំដែលជាសម្បត្តិរបស់ខ្មែរ ប៉ុន្តែអ្នកស្រីតវ៉ាថា នេះជាប្រាសាទរបស់ខ្មែរ ទើបកងទ័ពថៃខឹងសម្បារ និងប្រមូលផ្តុំគ្នាឡើងប្រាសាទបណ្តេញអ្នកស្រី ៕