Home Blog Page 451

ទំនាក់ទំនងជាង៣០ឆ្នាំរវាងសម្ដេចតេជោ និងត្រកូល «ស៊ីណាវ៉ាត់» ត្រូវបានកាត់ផ្ដាច់ត្រឹមពេលនេះ

0

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយថាមនោសញ្ចេតនារវាងគ្រួសារលោក និងគ្រួសារត្រកូល ស៊ីណាវ៉ាត់ ដែលបានកសាងឡើងអស់រយៈពេលជាង៣០ឆ្នាំ ត្រូវបានបំផ្លា.ញត្រឹមពេលនេះ បន្ទាប់ពីមានការបែ.កធ្លាយនូវការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr9knnHuUWk_qoe_GZHPlMiYmsNbabfvAS862795iXxAjq8svlA5U94ij1rpfkIpyLep7jD84wcQZjyn-DENfA0VHvJwYKAoNHmhL2fwn54JUcEm6RrJYYpeYU_8oy2pY1jcjd4esI4mCsMpS_EcASMRi23QmNVhKfWFRr1gFeV7h36CZ-qNwVjliFRoa5/s980/photo_2025-06-20_14-12-48.jpg

នៅពេលមានការលើកឡើងអំពីរឿងព្រះតេជគុណស៊ុច ដែលត្រូវនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលមកគង់នៅកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា ៖ ខ្ញុំសង្ឃឹមថា រឿងលោកឪស៊ុច មិនបង្ករការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឲ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWq48lrzmHoQAXciPSag58LrByxpSv0YkXv1K0gqpbh0wM-6LTTwkqm4dQqVtfsjV5gc-XJhXug8fiWVFmECX4REt2Ghh4lel28RTMHkRpdIurxl51B_8UMMyEyGUJULfPgXW-znMUpZ0QzdgBywJwGvzi7SS3PUucDMEXfYB9ysTTMPMeJmk7qq6soKPH/s1280/photo_2025-06-20_14-12-50.jpg
សម្ដេចបានបញ្ជាក់ថា ៖ ម្យ៉ាងទៀតរឿងលោកឪស៊ុច ក៏មិនជារឿងថ្មីនោះដែរ ព្រោះខ្លួនខ្ញុំក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ី និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត ម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLSDn5q9RVVjabAh3UDdblLzTCkWSXjO3jOyxfqc2GdpuQXoDTheJ8qOt5RF-NIIAn9jJgz3j3LJYlaLLOsR0gfTYUnFO9soy4jWM8ST6uSmkXoYE0ooesuvYcEpoH69cpA3lfbgGkMWfvpIWfMHTmOeN3b3bG4ASkwlS_65ynk8XGWJ760fxgMNcbb616/s900/photo_2025-06-20_14-12-48%20(2).jpg

សម្ដេចបានរំលឹកដល់កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដែលនាយករដ្ឋមន្រ្តីថៃ អ៊ុងអ៊ីង បានធ្វើដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជា និងមានកម្មវិធីគ្រួសារក្រៅផ្លូវការដែលលោកស្រី និងស្វាមី បានទៅទទួលទានអាហារនៅផ្ទះសម្ដេច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiRW-_ZYeed9prRrpipKZYQDKvj2y8LJDg7ymcnLc1EOBBUhQ3-QYucKVUYfQkfrQBgess2Hh_X4Rw-1TwmS07C_kY3M7m7QTR5k_Q00QToo8B3ayIn4JPqdCxaEOogfZPxhno9cqHBtLykNoGtQ0iq1b7obeUAj6vrhcYjckrgrMAWFtyhPwDbyTJMiT2/s1280/photo_2025-06-20_14-12-52.jpg

សម្ដេចបានបន្ថែមទៀតថា ៖ មុនពេលចាកចេញ នាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុក និងម្តាយមីងរបស់គាត់ធ្លាប់សម្រាក ព្រោះផ្ទះរបស់ខ្ញុំបានរក្សាបន្ទប់ពីរជូនបងប្អូនទាំងពីរនាក់។ បន្ទប់មួយខ្ញុំដាក់ឈ្មោះថា បន្ទប់ ថាក់ស៊ីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីងឡាក់។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថតរូប និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpuKvBbJ6wr4l1mBqQwSixN6RPjEua6KmVpxYGwFI3NPC7Ufj6mNQwiz22bB4DsJZmnLHM2RKvAD6Tewso_-_hyShWJXT2xokhwHgNSfrnImmSA9GxUnIUc4MC3pVrsex-KDK1T0r9gZig4DGoVDJkFBFnpGEHPXLWS3CAdn6pDHcBPr0Oq68f7ko0UQcr/s1280/photo_2025-06-20_14-12-50%20(2).jpg
ក្នុងនោះ សម្ដេចតេជោបានបង្ហាញអារម្មណ៍យ៉ាងសោកស្ដាយថា ៖ មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លា.ញដោយការបែ.កធ្លាយនូវការសន្ទនាតាមទូរស័ព្ទ ដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមា.ថមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រីកម្ពុជាថាគ្មានវិជ្ជាជីវៈ៕

អ្នកគាំទ្រក្រុមចម្រៀង BLACKPINK ចា.ញ់បោ.កអស់ទឹកប្រាក់ជិត៦ម៉ឺនដុល្លារ ពីការទិញសំបុត្រប្រគំតន្រ្តី

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងប៉ុស្តិ៍ប៉ូលីស Dongjak ក្នុងទីក្រុងសេអ៊ូល បានប្រកាសថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ជាបន្ទាន់ក្រោមការចោ.ទប្រកាន់ រួមទាំងការក្លែងបន្លំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEy9F-mir788rVJLZDqnjmYmGHBCe1-sYCKSJxILf_wjZta6Lm1BtxMnriyo7c8lHTof0taHQ3vR2dlCJoqMa-ecnRqTZVzzHboBp4csULMlhgJJCN-sJpQHCM1o-YQ-icGCvH96iwixtowCzf4cwIOkm3vT80pMDMaSpaYbNh-14q8jnjUnxyNera6fDG/s800/image_2025-06-19_15-06-35.png
បុរសនោះត្រូវបានគេសង្ស័យថាបានព្យាយាមលក់សំបុត្រប្រគំតន្ត្រី Blackpink ក្លែងក្លាយនៅហាងកាហ្វេមួយក្នុងទីក្រុង Dongjak-gu ទីក្រុងសេអ៊ូល។ ប៉ូលីសបានធ្វើការតាមដាននៅនឹងកន្លែង ហើយចាប់ខ្លួនបាននៅនឹងកន្លែង។ អាជ្ញាធរបានរាយការណ៍ថាបានរក ឃើញ អក្ខរាវិរុទ្ធខុសនិងសញ្ញាផ្សេងទៀតនៃការក្លែងបន្លំនៅលើសំបុត្រដែលបុរសនោះ មាននៅក្នុងកម្មសិទ្ធិរបស់ខ្លួន។ បន្ទាប់ពីពិនិត្យជាមួយវេទិកាលក់សំបុត្រផ្លូវការ ពួកគេបានបញ្ជាក់ថាសំបុត្រទាំងនោះក្លែងក្លាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcxeVbcEe0e56WaqgqRLksVKeqy1LdzWh9KO0zGjiCLooKGZdSZVieBNfk2baESGkBaFNyQRE651P9sLUcEGcImOH5sBrDjau_BTjCZ5RI3OxNH6QuM3fFn1DXtBCOtn4dxvhvMQg4dzMhO-yBNsQ8zreSsTnoujhXmczC7qBKXXtr8WSPNifmfI3sV3SE/s2560/image_2025-05-06_13-24-31.png

ការស៊ើបអង្កេតបានរកឃើញថា បុរសនោះ បានលក់សំបុត្រប្រគំតន្រ្តីក្លែងក្លាយប្រហែល ៥០០ សន្លឹក តាមរយៈការផ្លាស់ប្តូរសំបុត្រប្រើរួចដោយទទួលបានប្រាក់ប្រហែល ៨០លានវ៉ុន ប្រហែល ៥៨,០០០ ដុល្លារ។ ប៉ូលីសកំពុងស៊ើបអង្កេតលើវិសាលភាពពេញលេញនៃបទល្មើស រួមទាំងបទល្មើសបន្ថែមណាមួយដែលប្រព្រឹត្តដោយជនសង្ស័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSw0UPqAHmDBRvodT0Ys1lXm2vb5-FT-FLHke_7QyUwv4LcCD0EeGNpHiNJDHB7cpkelCrIWPy9EkWk6o5DuQbX06sY7jduCWOGS5BOGxlhK5q1Z2Wi5BuqOLWlbyDUi3w60anOStBPuVEiOrzJvR8xUX6aDk2S3PUTES5HnxhfSEgomxW2beiDTFvLAog/s1536/image_2025-05-06_13-24-33.png

គួរបញ្ជាក់ថា BLACKPINK គ្រោងនឹងចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកនាពេលខាងមុខមានឈ្មោះថា «DEADLINE» នៅកីឡដ្ឋាន Goyang ទីក្រុងសេអ៊ូលនៅថ្ងៃទី ៥ និងទី ៦ ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_l3D57FxzCjoYUDPpR25kyzYuEbRGvspgiY7NnwU5ole6y-iRofsW0aPe9QPh4nuIsSMkdh0J3bpqdJh9iVyP5th5jUaJrGixnyEMVSl0qGkVO64qK3gcxhCUwA1Raa00aY1EfjRmPaoENI7g3s7N5NEhvxHPEJ6TaJYrb-UfgRLc6BduDn5Yzeksh9ia/s1600/image_2025-04-04_09-41-41.png

នៅថ្ងៃទី១៩ មិថុនា នេះមានសេចក្តីរាយការណ៍ថា BLACKPINK គ្រោងនឹងត្រលប់មកវិញនូវក្រុមពេញលេញរបស់ពួកគេនៅដើមខែកក្កដា។ យ៉ាងណា YG ឆ្លើយតបថា«យើងនឹងចែករំលែកព័ត៌មានលម្អិតតាមរយៈការផ្សព្វផ្សាយជាផ្លូវការនៅពេលក្រោយ»។ ប្រសិនបើក្រុមវិលត្រឡប់មកវិញនៅខែក្រោយ វានឹងសម្គាល់ការចេញថ្មីដំបូង របស់ BLACKPINK ក្នុងរយៈពេលប្រហែល ២ ឆ្នាំ និង១០ខែចាប់តាំងពី អាល់ប៊ុមពេញទីពីរ របស់ពួកគេ «BORN PINK» នៅក្នុងខែកញ្ញា ឆ្នាំ ២០២២៕

វណ្ណដា ជាប់លេខ៣ក្នុងបញ្ជីសិល្បករហ៊ីបហបកំពូលទាំង៥០នៅអាស៊ី

0

តារារ៉េប វណ្ណដា បានជាប់លេខ៣ក្នុងបញ្ជីសិល្បករហ៊ីបហបកំពូលទាំង៥០ នៅអាស៊ី នៅក្នុងគេហទំព័រ LiFTED។ លេខ១គឺបានទៅតារារ៉េបជប៉ុន Awich។ អ្វីដែលកាន់តែ ពិសេស វណ្ណដា ត្រូវបានគេលើកសរសើរថាលោកកំពុងព្យាយាមធ្វើអ្វីៗលើឆាកអន្តរជាតិដែលមិនធ្លាប់ធ្វើដោយសិល្បករខ្មែរពីមុនមក។ កាលពីឆ្នាំមុន វណ្ណដា បានជាប់ចំណាត់ថ្នាក់លេខ១១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFim9WBLMQMH_mnSNM3lR1Zvw9EuZgGTZ9OyPODzZD7NKmfkTFtea1-PL8oOdfvJgLtpSAgjgjvqRhnqH8qYiaClc15mhxHjMySJuob4ZT8WpY6OAAnR6XhVwgwG9pgjqrl6ZZew9GkULTjCVj24tg8147F-rPshGeoKh5n5Zu0lf6n3JWXbzpXIsSaXMt/s2048/image_2025-06-20_08-55-50.png

តាមការចុះផ្សាយរបស់ LiFTED នៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៥ តារារ៉េបកម្ពុជា ម៉ាន់ វណ្ណដា បានជាប់ក្នុងបញ្ជីនេះម្តងទៀតហើយលោកគឺជាសិល្បករខ្មែរតែម្នាក់គត់ចូលរួមជាមួយនឹងតារាចម្រៀងរ៉េបល្បីៗទូទាំងអាស៊ីមានដូចជា G Dragon , Jessi , J Park និងតារាល្បីពេញនិយមប្រចាំប្រទេសជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivKmNhkbbzTUyoB09EX2EhIx_X9CYkLFQfgdh1630Z9y3EquKvBIswbg3lf-0zdqsl8k_rcirmR6atJG-ODP9m1T9G3tC9tJnftzPdZBBhcixUOLG1LItA5W_WaauQWMXThpNBJfuh_X-rMZKLZ9v62KkUltPw5b4o_catz6IasyTzjfLBdNH2DDOxYFkG/s2016/image_2025-06-20_08-34-18.png

នេះជាឆ្នាំទី៤ សម្រាប់ LiFTED បង្ហាញចំណាត់ថ្នាក់នៃសិល្បករហ៊ីបហបកំពូលទាំង ៥០នៅអាស៊ី។ នាឆ្នាំនេះ វណ្ណដា បានសាងសមិទ្ធផលដ៏ល្អបានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងបញ្ជីដោយគេហទំព័របានបង្ហាញពីបទ «សុវណ្ណភូមិ»។ វណ្ណដា ត្រូវបានទស្សនាវដ្តីនេះពិពណ៌នាអំពីអាល់ប៊ុមត្រីវិស័យរបស់លោកដែលមានចំនួន៣ផ្នែកជំនួសឱ្យបទ «Time to Rise» ដ៏ល្បីរបស់ខ្លួនជាមួយលោកគ្រូ គង់ ណៃ ។ អាល់ប៊ុមនេះបង្ហាញមនុស្សអំពីត្រីវិស័យនៃជីវិតរបស់វណ្ណដាផ្ទាល់។ ក្នុងបទសម្ភាសន៍ជាមួយ LiFTED កាលពីពេលថ្មីៗនេះ វណ្ណដា បានពន្យល់ថា ត្រីវិស័យរបស់លោកបានចង្អុលទៅចំណុចបួន «ប្រទេសរបស់ខ្ញុំ សិប្បកម្មរបស់ខ្ញុំ គ្រួសាររបស់ខ្ញុំ និងមនុស្សដែលខ្ញុំចាត់ទុកជាគ្រួសារ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_u75TkuRRWz0rrU44MIe2hvPR3BG9c43ts4S0IwoOKRWogi04kasexHf96Uj8dYHpBJ1pGqZeWmcJ2PAeyM5rT6IprJsazBzn12-4PQxwGjOPq56bkDPbzu5cO8PbAJD9oi8Jhq41S9KXznMCuQymiZGrfrqVThzcyRvJxYrDWPICi7qyUhHFA1Cp_8kh/s1702/image_2025-06-20_08-55-45.png

លើសពីនេះ វណ្ណដាកំពុងធ្វើការងារដ៏អស្ចារ្យមួយដែលជំរុញឱ្យលោកវណ្ណដាចូលទៅក្នុងវិស័យអកេះស្ត្រាផងដែរ។ កាលពីកន្លងមកថ្មីៗនេះ វណ្ណដា បានចូលរួមការប្រគំតន្ត្រីដ៏ខ្លាំងដែលមានមនុស្ស ១៥,០០០ នាក់ ដែលនាំគ្រប់ជ្រុងនៃ Asian Hip Hop មករួមគ្នានៅទីក្រុងភ្នំពេញមានដូចជា Awich និង OzWorld មកពីប្រទេសជប៉ុន KR$NA មកពីប្រទេសឥណ្ឌា OG Bobby មកពីប្រទេសថៃ និង Thinlamphone មកពីប្រទេសឡាវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQNaGNBtGnW7yy_n7MiwTEdsZ7g8M-zI5cbUp87FtECRI0IDlV9qQxmIGElAcZJLlmBZXvmobDCc5TaJEMnTkFqDNRKTBTjNXjPjonjj64JNZgA8vZ2GUTeKvGP41H9wzbzDNvQCRiqiKmV2KFoZk5G447PhCPG2kc08mfU5JUdjzH1t5Ias1uKxZkHqsq/s2016/image_2025-06-20_08-34-19.png
លើសពីនេះ ក្នុងការចុះផ្សាយ វណ្ណដា ក៏បានបង្ហាញវត្តមាននៅក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤។ ភាពល្បីល្បាញនេះ វណ្ណដា កំពុងព្យាយាមធ្វើអ្វីៗលើឆាកអន្តរជាតិដែលមិនធ្លាប់ធ្វើដោយសិល្បករខ្មែរពីមុនមក៕

តាណាវ៉ាត់ គ្រោងយកបវរកញ្ញាជាប់កុងត្រាទៅតវ៉ាដាក់សម្ពាធនាយករដ្ឋមន្រ្តីថៃ

0

ការបែកធ្លាយការសន្ទនារវាងនាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋថៃក្តៅក្រហាយ យ៉ាងខ្លាំងក្នុងនោះ តាណាវ៉ាត់ ដែលជាម្ចាស់កម្មវិធី Miss Grand ចេញមុខមាត់ជាងគេមិនពេញចិត្តការដឹកនាំរបស់គណបក្សកាន់អំណាចបច្ចុប្បន្ន។ លើសពីនេះ តាណាវ៉ាត់ ថែមទាំងចង់ឱ្យរំលាយសភា រួមទាំងនាំបវរកញ្ញា ដែលស្ថិតក្រោមកុងត្រារបស់ខ្លួនតវ៉ាប្រឆាំងនឹងលោកស្រី ផែថងថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjech6Obw4L_YAMEPsNe8HnctyCgRFowTCtKX5KgxDcGXPC687MmBX_l1y6Qws35tsp7z3LcO7QJ5lrcUmJKPz269ugHsQFSxUUhCzRCBgihI6ccLbr9GJgexDPUgXRLdJkPGGC967fER0KEVDzDvUkki3T7ApfQQcRy57QLEmfjSHT9IlZi7XPnV_Q0rwe/s1190/image_2025-05-27_09-59-34.png

កាលពីថ្ងៃទី១៩ មិថុនា តាណាវ៉ាត់ នាយកប្រតិបត្តិ និងជាស្ថាបនិកកម្មវិធីប្រកួតបវរកញ្ញា Miss Grand Thailand និង Miss Grand International បានចេញមុខចាត់វិធានការយ៉ាងខ្លាំងក្លាតាមរយៈហ្វេសប៊ុករបស់ខ្លួនដោយបង្ហោះសារថា «បើសភាមិនរំលាយថ្ងៃនេះ ខ្ញុំនឹងយករាជនីសម្រស់ទាំងអស់នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំមកតវ៉ា»។ ការប្រកាសនេះបានធ្វើឱ្យប្រជាជនថៃមួយចំនួនគាំទ្រការលើកឡើងរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKhdMR_gQY0c4B1daNExVd_AMaSoo7RVACtpd3HRVrEvhOZdeTil09G3QH0InmXUXY6ElItkPy7j3lxGR6jDt8yfIQ0Hqywlg2z_JZCmeO5yazQMMTJFBJZHuDw0I7mT_7AckCJRC0Z_EbJ2YdNCC-pfgWhX656fi0dqIn7Lvi_Ft2Q9ck3c9SvyeE60T3/s1200/image_2025-06-18_14-12-56.png

ទោះជាយ៉ាងណា ម្ចាស់កម្មវិធី Miss Grand បានចេញមកស្រាយបញ្ជាក់ម្តងទៀតនៅ យប់ថ្ងៃទី១៩ ថាលោកមិនបានយកបវរកញ្ញារបស់ខ្លួនឱ្យទៅតវ៉ានៅតាមដងផ្លូវនោះទេប៉ុន្តែពួកគេនឹងតវ៉ាដោយស្នើឱ្យមានកិច្ចប្រជុំផ្លូវការដើម្បីដាក់សម្ពាធ»។ តាណាវ៉ាត់ ថាការរំលាយសភាគឺជាដំណោះស្រាយតែមួយគត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCHyJIyTFcGa1qTWgKZfumbvoLR05kBkw16qtEKSBUAAop39rBVC5lTMgH5CHohzmb2Fut1GYdJ1vOntPNR4gID3APuu-T1gbgd9bawKNDQPOzq20D1VoSx5Uv4Zn7RqKWCG0agQRnUxp8-oe620FU6IxXcAi4dZprdkUqIeYguo7hjXcY0WhL70NLh7hj/s1440/image_2025-05-27_09-59-35.png

ក្នុងនោះដែរប្រធាន MGI បញ្ជាក់ថាការរំលាយសភា គឺជាដំណោះស្រាយតែមួយគត់ ដើម្បីប្រគល់អំណាចជូន ប្រជាពលរដ្ឋ នៅពេលដែលរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី មិនទុកចិត្ត និងគ្មានគុណភាពនៅពេលនេះ និងមិនគាំទ្រការលាលែងពីតំណែង ព្រោះនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលជំនាន់ក្រោយ នៅតែជាក្រុមដដែល ហើយមិនចង់ឈរយូរ ឬវានឹងក្លាយជាលេសនៃរដ្ឋប្រហារ ដែលពួកគេមិនគាំទ្រ រដ្ឋប្រហារក្នុងរបបប្រជាធិបតេយ្យ។ ការរំលាយសភាជាមធ្យោបាយតែមួយគត់ដើម្បីប្រគល់អំណាចជូនប្រជាពលរដ្ឋម្ចាស់ប្រទេសសម្រាប់ការបោះឆ្នោតថ្មី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeT3R3STS0DI_EqlqC0BT6oC1oAkcAewWtBik6pN5PvoW1oaJWhckahJL4tLwrfEF0b5vWbH9-b7fxdRAz0ue2snNFtT9QO8WNRFVQLbjQmo2L3fnuyHgyKddbUBShZ8GpcKQfOt0lJ5y1T9EkoYeIIvG1XDEH0j4oP3Awob6puz3Dd4PNIT5FRgC69cf3/s1280/photo_2025-06-18_13-55-28.jpg

តាណាវ៉ាត់ មិនត្រឹមតែមិនគាំទ្រលោកស្រី ផែថងថាន ប៉ុណ្ណោះទេចាប់តាំងពីថៃនិង កម្ពុជាមានជម្លោះព្រំដែនជាមួយគ្នាមក ម្ចាស់កម្មវិធីសម្រស់មួយនេះមិនបានចេញមក និយាយឱ្យស្ថានការល្អប្រសើរនោះទេ ផ្ទុយទៅវិញគឺជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនកាន់ តែមានទំនាស់ជាមួយខាងកម្ពុជា៕

តារាសម្តែងជើងចាស់ ច័ន្ទ តារាទី រងមតិប្រតិ.កម្មចម្រុះចំពោះការមិនពេញចិត្តការហៅនរណាក៏ជា «ម៉ែ»

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងប៉ុស្តិ៍ប៉ូលីស Dongjak ក្នុងទីក្រុងសេអ៊ូល បានប្រកាសថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ជាបន្ទាន់ក្រោមការចោ.ទប្រកាន់ រួមទាំងការក្លែងបន្លំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc-QYlJNYXwGwsbX_riRbwyJ94iO_Ld1MHAHPzvkZVpK-ZM1CZjXB-EM4kmho5c4BARM1KjkcvsLMdb8qDsxRaBHmZgZ9TAnn4ys-y1L_7uIM1wZbifGCt6Er20cTnTCaavDm-3Q7fmJIzAaLQVkhGI7jz-XV1VRjoRs7VrnQsP48mYsymp8nHOBycguYp/s2048/image_2025-06-20_11-49-57.png
បុរសនោះត្រូវបានគេសង្ស័យថាបានព្យាយាមលក់សំបុត្រប្រគំតន្ត្រី Blackpink ក្លែងក្លាយនៅហាងកាហ្វេមួយក្នុងទីក្រុង Dongjak-gu ទីក្រុងសេអ៊ូល។ ប៉ូលីសបានធ្វើការតាមដាននៅនឹងកន្លែង ហើយចាប់ខ្លួនបាននៅនឹងកន្លែង។ អាជ្ញាធរបានរាយការណ៍ថាបានរក ឃើញ អក្ខរាវិរុទ្ធខុសនិងសញ្ញាផ្សេងទៀតនៃការក្លែងបន្លំនៅលើសំបុត្រដែលបុរសនោះ មាននៅក្នុងកម្មសិទ្ធិរបស់ខ្លួន។ បន្ទាប់ពីពិនិត្យជាមួយវេទិកាលក់សំបុត្រផ្លូវការ ពួកគេបានបញ្ជាក់ថាសំបុត្រទាំងនោះក្លែងក្លាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTXPoZ4rOIF-DqFZ2Jvs1K5Vhs18T2IWRGViDXQmb9nYWt11KOgGSUlOTyesbk6r7j8BLDKiASVVb1_iBc2GWYos6PUXJwZGTCXbiMt1IKsD0tBs71Da_YckbSzREGrg-ireP-k8WW9miuaAdTSBGRB_KrVNcV9bdl-9CCTKx8Tvwpp37-JFttOrqz-33c/s1857/image_2025-06-20_11-49-59%20(2).png
ការស៊ើបអង្កេតបានរកឃើញថា បុរសនោះ បានលក់សំបុត្រប្រគំតន្រ្តីក្លែងក្លាយប្រហែល ៥០០ សន្លឹក តាមរយៈការផ្លាស់ប្តូរសំបុត្រប្រើរួចដោយទទួលបានប្រាក់ប្រហែល ៨០លានវ៉ុន ប្រហែល ៥៨,០០០ ដុល្លារ។ ប៉ូលីសកំពុងស៊ើបអង្កេតលើវិសាលភាពពេញលេញនៃបទល្មើស រួមទាំងបទល្មើសបន្ថែមណាមួយដែលប្រព្រឹត្តដោយជនសង្ស័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4zfymi8W58tAQGc3hu0jEQeUKSNfFRWm4oCmr7m8z9r5GUIiTc3BAA5FyrGSn4E3z7sMqZ85-VBjPWYcUZih5CHpTglXYIBbNmk9iNPeOg_hWu1dKWrbBAVJwemdMCtB9fSRto4XSkJob-WBgPfGN33JogRQ12-K-hLboy30UrfHWI6jtnfgKFzsKfSlK/s960/278609934_1881923085351765_1540860759808027957_n.jpg
គួរបញ្ជាក់ថា BLACKPINK គ្រោងនឹងចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកនាពេលខាងមុខមានឈ្មោះថា «DEADLINE» នៅកីឡដ្ឋាន Goyang ទីក្រុងសេអ៊ូលនៅថ្ងៃទី ៥ និងទី ៦ ខែកក្កដា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGrAS2UkGXfOKeC9vOQNMhDz0rR9PlsqIv9Lvs0cKL_FxuToONKqP2PRat6AsNlwv4bcxV6-cUNuPOhue5PojXtXcAopVHsoKNE6um-rrHZpe_41sq4phXqZGknCjwqrd6LTKiYAwbTDuGsA8n6tuQY-jqgLAmo4lBsrJWI6qsyITioQvlu8GkKildfXlA/s1280/316534800_2048810715329667_7151836773691050386_n.jpg
នៅថ្ងៃទី១៩ មិថុនា នេះមានសេចក្តីរាយការណ៍ថា BLACKPINK គ្រោងនឹងត្រលប់មកវិញនូវក្រុមពេញលេញរបស់ពួកគេនៅដើមខែកក្កដា។ យ៉ាងណា YG ឆ្លើយតបថា«យើងនឹងចែករំលែកព័ត៌មានលម្អិតតាមរយៈការផ្សព្វផ្សាយជាផ្លូវការនៅពេលក្រោយ»។ ប្រសិនបើក្រុមវិលត្រឡប់មកវិញនៅខែក្រោយ វានឹងសម្គាល់ការចេញថ្មីដំបូង របស់ BLACKPINK ក្នុងរយៈពេលប្រហែល ២ ឆ្នាំ និង១០ខែចាប់តាំងពី អាល់ប៊ុមពេញទីពីរ របស់ពួកគេ «BORN PINK» នៅក្នុងខែកញ្ញា ឆ្នាំ ២០២២៕

ថៃ បំពានកម្ពុជា លើអនុស្សារណនៃការយោគយល់គ្នាឆ្នាំ២០០០ ចំនួន៦៩៥ករណី

0

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានធ្វើការបកស្រាយ និងឆ្លើយតបទៅកាន់ភាគីថៃ ក្រោយបានចោទប្រកាន់កម្ពុជា បំពាន MoU ឆ្នាំ២០០០។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានអះអាងថា៖”ភាគីថៃបានបំពានកម្ពុជា និងបំពានលើអនុស្សារណនៃការយោគយល់គ្នា ឆ្នាំ២០០០ (MoU 2000) ចំនួន៦៩៥ករណីមកហើយ ក្នុងនោះរាប់ទាំងការធ្វើផ្លូវ និងល្បាតតាមព្រំដែន”។

នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា៖”យើងមានភស្ដុតាងទាំងអស់ ដែលថៃបានឈ្លានពាន ឬមិនគោរពនូវ MoU ឆ្នាំ២០០០។ ហើយអ្វីដែលថៃចោទកម្ពុជាបំពាននោះ គឺគ្រាន់តែជាការធ្វើស្រែលើសព្រំដែន និងឡើងច្រៀងលើប្រាសាទតាមាន់ជាដើម ខណៈថៃខ្លួនឯងបំពានកម្ពុជាដាច់តែម្ដង”។

គួរបញ្ជាក់ថា ភាគីថៃ ទាមទារចង់បានសន្ដិភាព ដោយចាត់ទុកថា ការដាក់ទ័ពរបស់គេមកព្រំដែន គឺដើម្បីការពារបូរណភាពទឹកដី មិនមានគោលបំណងឈ្លានពានប្រទេសជិតខាងនោះទេ៕

ចិនថាអង់គ្លេសបញ្ជូននាវាចម្បាំងមកច្រកសមុទ្រតៃវ៉ាន់មានគោលបំណងបង្កបញ្ហា

0

ប្រទេសចិន ៖ នៅខែមិថុនា ឆ្នាំ២០២៥ កងទ័ពរំដោះប្រជាជនចិនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសនាវាចម្បាំងអង់គ្លេសឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាការបង្កបញ្ហា ខណៈអង់គ្លេសលើកឡើងថា នាវាចម្បាំង HMS Spey បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់តាមផ្លូវទឹកធម្មតា ។ ការបញ្ជូននាវាមកកាន់ទីនេះជាផ្នែកមួយនៃផែនការដែលបង្កើតយូរមកហើយ និងធ្វើឡើងស្របតាមច្បាប់អន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMsxoMuxHCCQXM7d2BDIWzdz-0AL-fgPqvruv11oE5jxvu46RUeruxHYkVow0LnqMmiuLd-MjgGYj-pTmyojFgaZesiuE6ZF69fXA5Q3Kbupp17ITjEuhknCAa-jiKnNvEGWCBMadI9S_14VMwJAcZtXhMuH5Wh1UfRmjnzxO3xcCEf2GdOXvuAFOdKImn/s910/image_2025-06-20_15-10-51.png
ប្រទេសចិនចាត់ទុកថា តៃវ៉ាន់ជាទឹកដីរបស់ចិន ហើយច្រកសមុទ្រតៃវ៉ាន់ក៏ជាដែនទឹករបស់ចិនដែរ ខណៈតៃវ៉ាន់ អាមេរិក និងបណ្តាប្រទេសជាមិត្តចាត់ទុកថា ច្រកសមុទ្រតៃវ៉ាន់ គឺជាដែនទឹកអន្តរជាតិ ពុំមែនជារបស់ចិនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7gToo8QIiDj755j1mT7FgJDVhrFEcNDNbUXUFLIhQs-tJorjYl6f1gQk6tKbFP83dqRDJz2WOgFNbAJmvfUPQ_8t4_T858Fmel7miRcJZyAtDzTNPYFjQoI9KU7z9xAu1_7E_g42vjNIgTAHNdwWH1abDsqbg1bMHx6IL9whV8qR5FLnngeI6GkKZFP6O/s1080/image_2025-06-20_15-10-52.png

បើតាមកងទ័ពរំដោះប្រជាជនចិន គឺការមកដល់របស់នាវាអង់គ្លេស HMS Spey កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងបង្កបញ្ហា ហើយកងទ័ពចិនបានតាមដាននាវាជានិច្ច ។ ការអះអាងរបស់អង់គ្លេសជាការបំភ្លៃច្បាប់ និងធ្វើឱ្យសាធារណជនយល់ខុស អង់គ្លេសបង្កបញ្ហាស្មុគស្មាញ បំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ កងទ័ពចិនត្រៀមខ្លួនឆ្លើយតបនឹងការគំរាមកំហែងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIfbnjl-v4NL-mwYYqnxm-BpPVkKtpwJx9kU3ZGuVShcIrDRvrE6QG3CHLN8wKldml7CDfyMKlT_hXJM7Sw5zfHz3FyR2N9eWI2WqSA808hx_FgXaYkvYZaO3xl6u_kltihrEnKDT94rhUhN5s-fqWn3J5MgWrAQE3rRf5oOHv3VLhDEiMjBpczm3yIVo0/s968/image_2025-06-20_15-10-49%20(2).png
ចំណែករដ្ឋាភិបាលតៃវ៉ាន់បានសរសើរការបង្ហាញខ្លួនរបស់នាវាចម្បាំងអង់គ្លេស ដោយក្រសួងការបរទេសតៃវ៉ាន់បានបង្ហាញភាពរីករាយដែលអង់គ្លេសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសេរីភាព និងបើកនាវាចម្បាំងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដែលតៃវ៉ាន់ចាត់ទុកថា វាជាដែនទឹកអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvqAAlI8_i_FMExKCoYzACX3DFGe1-EsVr6p8zb38grILyfBVwH3WWCBXkJlUWooOBtuq93g7goO6oWbg15gjlpW3EoVR2gHh4Fw1-gbrLDXew6e8-jsq-OE8gdL4w0P-0yFrbyXm98Y04GAmFoLm3VUelK8BpJQfih5hyphenhyphenHnE8M7yT-Oz5J2ZKBeaFsQ8X/s1280/image_2025-06-20_15-10-49.png

រយៈពេល៥ឆ្នាំមកនេះ ចិនបានធ្វើសកម្មភាពកងទ័ពជុំវិញកោះតៃវ៉ាន់ រួមទាំងធ្វើសមយុទ្ធទ្រង់ទ្រាយធំជាច្រើនលើក ដែលធ្វើឱ្យតៃវ៉ាន់ អាមេរិក និងជប៉ុនបារម្ភ ។ កាលពីថ្ងៃទី១៩ ខែមិថុនា ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ថ្លែងថា លោកបានបញ្ជាឱ្យភ្នាក់ងារសន្តិសុខបង្កើនការឃ្លាំមើល និងស៊ើបការណ៍ដើម្បីទប់ទល់សកម្មភាពកងទ័ពចិន ដែលតៃវ៉ាន់មើលឃើញថា ចិនពុំបានកាត់បន្ថយសកម្មភាពកងទ័ពទេ បើទោះជាភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ាក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwSmmCn_wsjyCUlth1ZFVwvRgJaglAvSbvM0evwRyALPzVQuWSKnTYv3xVURS0v3d_e802wd4tQi_e1oReTSdUorlfUyq1cvjMMdpoe8JzBsiGD2JeRpJ6S95033cpw7aKc5joZ9z0XF1X0Syvz80k-10Oon0pPtqN_heeWho0i7YWznm2EApcaahnNF6L/s2028/image_2025-06-20_15-10-50.png

កាលពីថ្ងៃទី២០ ខែមិថុនា ក្រសួងការពារជាតិតៃវ៉ាន់រាយការណ៍ថា ចិនបានធ្វើសកម្មភាពកងទ័ពនៅជុំវិញកោះតៃវ៉ាន់រយៈពេល២៤ម៉ោង ដោយមានយន្តហោះចិនចំនួន៥០គ្រឿង ហោះហើរលើច្រកសមុទ្រ និងសមុទ្រចិនខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGBGGY5eY7tMok14OWm3wtglC2kffu9XBSHd6DmyGjV4v5WusGNacjzR9yhifQnk2nRMsTmFB0N-GsgaNzYgpp-r1jr-NnXW-bLHVzOKh5cTMqU6pcgbLnPXIth3J3x7V0p3jOE7d-2W3YSrG1ZTzH2486ns91lBxHj3MkTSdqBcthCeQYA0sqcAVB_bHL/s1920/image_2025-06-20_15-10-51%20(2).png

គួរបញ្ជាក់ថា អង់គ្លេសធ្លាប់បញ្ជានាវាចម្បាំង HMS Richmond មកកាន់ច្រកសមុទ្រតៃវ៉ាន់កាលពីឆ្នាំ២០២១ ពេលនោះ កងទ័ពចិនក៏បានតាមដាននាវាចម្បាំងអង់គ្លេស និងប្រាប់ឱ្យចាកចេញពីច្រកសមុទ្រតៃវ៉ាន់ ៕

សម្តេចតេជោ ហ៊ុន សែន ទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪ ស៊ុច

0

នារសៀលថ្ងៃទី២០ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត ទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪ ស៊ុច និងស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា។

សម្តេចតេជោ បានលើកឡើងថា៖”ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ”។

បន្ថែមពីនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា៖” រឿងលោកឪស៊ុច នឹងមិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឱ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ”។

ជុំវិញបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន អះអាងថា វាមិនមែនជារឿងថ្មីនោះឡើ ព្រោះកម្ពុជាក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន និងលោក យ៉ីងឡាក់ ដែលជាឪពុកបង្កើត និងម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ៕

 

កាសែតថៃចោ.ទប្រកាន់កម្ពុជា ថាជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញធំមួយក្នុងពិភពលោក

0

ថៃ ៖ លោក Prasert Jantararuangtong រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល និង សង្គម ( Digital Economy & Society Ministry ) បានអះអាងថា កម្ពុជាគឺជាមជ្ឈមណ្ឌលនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ (Cybercrime) ឆ្លងប្រទេសដ៏ធំបំផុតមួយក្នុងពិភពលោក ( World largest hub of transnational cybercrime ) និងថា ការបិទច្រកព្រំដែនជាមួយកម្ពុជាបានកាត់បន្ថយបទល្មើសជាច្រើននៅក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បាងកកប៉ុស្តិ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGcN8SV0aHRmnXuU0UfrngpucvuqZXIJPSVuXqDr7xzvOC_X6aZf2fufKIRtXb6l_VdiN9Kf5b-u7hvErjNTccHYJRLILOHxlf_BZCsYTw8gHVGOEPxDOMVKmeGYLbEPlrfFDM29wO3BkHE0UkSdCjICA3rHRy_fJMnmljoBBmirwxGQWuUo-iumDI1o3f/s790/photo_2025-06-20_09-02-31.jpg

នៅក្នុងអត្ថបទដែលបានចេញផ្សាយនាយប់ថ្ងៃព្រហស្បត្តិ៍ ទី២០ ខែមិថុនា បាងកកប៉ុស្តិ៍បានឲ្យដឹងថា ៖ ប្រទេសកម្ពុជាត្រូវបានគេមើលថា ជាមជ្ឈមណ្ឌលដ៏ធំបំផុតរបស់ពិភពលោកនៃសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន ដោយមានការបង្ហាញយ៉ាងច្បាស់ថាប្រតិបត្តិការខុសច្បាប់នានាត្រូវបានគាំទ្រដោយអ្នកមានអំណាច និងមានឥទ្ធិពលនៅក្នុងប្រទេស។ នេះបើយោងតាមសំដីរបស់លោករដ្ឋមន្ត្រី Prasert Jantararauangtong។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjklXiJDOsnCjjckvGDPJJHb3sTTaWSwV0qAZxu_ukj2ub6CQYzp35lPz1TtV5YCgqoXuX5eYvVQdSmAjU0adTnO-3f1Ltd1_3ycPbdnXZF-Q7vAxEoQg3KfLsdtZXXTs2ke2MM8U_hyphenhyphenzvuHE1pw0BNFmGrB0x6WfFUc7PdykSc7CmvvufzE5OCYYx9QKic/s960/photo_2025-06-20_09-02-30.jpg
លោក Prasert បានបង្ហាញរបាយការណ៍ពីការិយាល័យអង្គការសហប្រជាជាតិផ្នែកទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដែលបានរកឃើញថា ប្រតិបត្តិការដោយបើកចំហលើទីតាំងជាច្រើននៅជិតព្រំដែនកម្ពុជា-ថៃ ជាមួយក្រុងប៉ោយប៉ែត ទល់មុខស្រុកអារញ្ញ ខេត្តស្រះកែវ ដែលបម្រើជាមូលដ្ឋានយុទ្ធសាស្ត្រឆបោ.កដ៏សំខាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_GaEb6MsjpnOOnfIItFPL-I72TInfHoBn4Gh9XFm0RvJ7kR16XjAdD-SLoQDzZVEPHNibjavC8R7PQgsu8fR8xL1iNSbLZU9Smx_NXcbC1-bXGXYLyA7WBbB3yGsWnzMdCxJIqQ8XJaF7a2cvMmaa1kT9VEGlnEjMcDwDiHF-7T3Bmw8yW5tMAeBS3D5r/s1969/image_2025-06-20_13-43-23.png
លោក Prasert បានគូសបញ្ជាក់ថា នៅពេលប្រទេសថៃចាប់ផ្ដើមអនុវត្តវិធានការបិទព្រំដែនជាមួយកម្ពុជា លទ្ធផលចាប់ផ្ដើមបង្ហាញភ្លាមៗពីការថយចុះនៃបទល្មើសក្លែងបន្លំតាមអ៊ីនធើណេត ដោយវាបានធ្លាក់ចុះពី 1,300 ទៅ 900 ករណីក្នុងរយៈពេលមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV7CgxcMdHzJ8U9HYNrdEvYhqB6thXdjXWRczvnSQbgSg49412-zbnBb8Pifl7TZuj0OvG4UINW38AeYvWza9L9LMX7foIjfHx_o-369N6biWikx-IFc8MQ5YPHSlQfvybSZrPTRQhuotIckXEmQR2dYtX2wD8UR2pJ_YGNi4s3XTfssPY4HCDGvzIt3mb/s2000/image_2025-06-20_14-00-40.png

ទិន្នន័យនេះបានបង្ហាញថា គិតចាប់ពីឆ្នាំ២០២២ ដល់ ២០២៣ ថៃមានករណីឆបោ.កតាមអ៊ីនធឺណិតចំនួន 229,000 ករណី ដែលធ្វើឲ្យប្រទេសខាតបង់ផ្នែកហិរញ្ញវត្ថុសរុបចំនួន 34 ពាន់លានបាត។ រហូតមកដល់ឆ្នាំ២០២៤ ដល់ ២០២៥ អាជ្ញាធរបានដោះស្រាយជាង 1.18 លានករណី បង្កកគណនីធនាគារជាង 520,000 និងការពារការខាតបង់ផ្នែកហិរញ្ញវត្ថុលើសពី 19.9 ពាន់លានបាត។ តួលេខនេះបង្ហាញយ៉ាងច្បាស់ថា ការបិទព្រំដែនជាមួយកម្ពុជា រួមទាំងការកាត់ផ្តាច់ចរន្តអគ្គិសនី និងការប្រើប្រាស់អ៊ីនធឺណិត បានកាត់បន្ថយទំហំនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន និងការក្លែងបន្លំតាមអ៊ីនធឺណិតក្នុងចំនួនដ៏ច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjQcn87A9ipAKzf-fafqp6VoHmasbnC62bomtXIVpH3FzbMrkwrNZqqD6lOrFYiex5ioOpzux0SNYaRm8dwDWONaHgk83nJ2lDIrdRaFkPcdTDCubBlOb5RjNHU0v8C91ySHPKJDDZ4nT1TbejZBu14ogqzaFJnxHKRJ5qWWUxzeFXxSNkruzdkd60GLWN/s1920/image_2025-06-20_13-43-25.png

លោក Prasert បាននិយាយថា «ខណៈពេលដែលវិធានការនេះ អាចធ្វើឱ្យប៉ះពាល់ដល់សាធារណជន ប៉ុន្តែពួកគេបានបង្ហាញឱ្យឃើញនូវប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការបាត់បង់ផ្នែកហិរញ្ញវត្ថុ» ។ លោកបានបន្ថែមថា រដ្ឋាភិបាលថៃកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្រោមច្បាប់ការពារ និងបង្ក្រាបបទល្មើសតាមអ៊ីនធឺណិតឲ្យបានកាន់តែស៊ីជម្រៅ៕

ម៉ាឡេស៊ីទាមទារឱ្យ Telegram ឈប់បោះពុម្ពផ្សាយមាតិកាដែលបង្កគ្រោះ.ថ្នាក់

0

កូឡាឡាំពួរ អាជ្ញាធរទំនាក់ទំនងរបស់ម៉ាឡេស៊ី បាននិយាយ កាលពីថ្ងៃ ព្រហស្បតិ៍ថា ពួកគេទទួលបានសាលក្រមបណ្តោះអាសន្នពីតុលាការប្រឆាំងនឹងកម្មវិធីផ្ញើសារ Telegram និង channels ពីរ ផ្សេងទៀតនៅលើវេទិកានេះ ពីបទ ផ្សព្វផ្សាយមាតិកាដែលគេអះអាងថាផ្ទុយនឹងច្បាប់របស់ប្រទេស។ នេះបើតាមសារព័ត៌មាន រ៉យទ័រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTbkXKKP_QO02UkvYYoIf-r95_QlBMdWw2wEG0S-YG-maCZDOYKHFVO8BXQTt77s1aIAoMwEAdwfptGn30F75MBNqfx3dGuULGIIOhQVi7faGbHtWoDlY5Lanpys3JiDduH53RijeeAzBgiNY6RO3QTeIjhcc9HRTehAvd0s0vSEkR1Mce5lsDFxWDUooB/s806/image_2025-06-20_13-37-56.png
គណៈកម្មាធិការទំនាក់ទំនង និងពហុមេឌៀរបស់ម៉ាឡេស៊ី (MCMC) បាននិយាយថា ពួកគេបានស្នើសុំសាលក្រមនេះ ប្រឆាំងនឹង Telegram បន្ទាប់ពីវេទិកានេះមិនអាចមានវិធានការដោះស្រាយលើមាតិកាដែលទទួលបានការរាយការណ៍ជាប្រចាំ។

ពួកគេបាននិយាយថា មាតិកានៅក្នុងប៉ុស្តិ៍ពីរនោះ ដែលមានឈ្មោះថា “Edisi Siasat” និង “Edisi Khas” មាន “ឥទ្ធិពលធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើស្ថាប័នជាតិ និងរំខានដល់សណ្ដាប់ធ្នាប់សាធារណ:សង្គម”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhusop7QcFkfPbqxgG2lrwhB2UdYAmxNU4DvYE7Py9DtQDA3LFrw7iYGQzv51SbLEnfH-dZJIaf-nn_dn2tsJYjFPNrVq8caIes7fmSnJoGgdcM-74ucYihDIuOX_q-dMiOjkYW7BudENCmHQoC3RolfsqJh12mMWNp_IcsowqI7q-H0_nX79mGTeBMWHlI/s800/photo_2025-06-20_10-15-31.jpg
តុលាការម៉ាឡេស៉ី បានផ្ដល់សាលក្រមបណ្តោះអាសន្ន ដើម្បីបញ្ឈប់ការផ្សាយនិងការចែកចាយបន្តនៃមាតិកាគ្រោះថ្នាក់ទាំងនោះ និងការបោះពុម្ពឡើងវិញនូវមាតិកាស្រដៀងគ្នា។ ទោះជាយ៉ាងណា គណៈកម្មាធិការមិនបានបញ្ជាក់អំពីប្រភេទមាតិកាដែលគេថាគ្រោះថ្នាក់នោះឡើយ។

បច្ចុប្បន្ន Telegram នៅមិនទាន់មានការឆ្លើយតបណាមួយទាក់ទងនឹងសំណើនេះនៅឡើយទេ។ យ៉ាងណាមិញ អង្គភាពបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា “Telegram នឹងត្រូវបានផ្ដល់ឱកាសយុត្តិធម៌ ដើម្បីដាក់សំណួរ និងការពារខ្លួន តាមគោលការណ៍នៃយុត្តិធម៌ និងសិទ្ធិមូលដ្ឋាន” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5vV9sA8tdA7CzdQTg3p1gNC3Re0FOfznnVJC01mF69nGGdGdOMNBBfP1aQXJxTPJ_cYkUrgVXngrfL8rp9FxEa7HRJZl-i8zaNo1oSE3Rwv4VSbiGO944lbfqa8VgUazhtuoQL0xcVDBiqoXd8o2L7M9_HdfgYoBoeUkSnweluBff5kL1eEB-owu8N-sh/s1200/photo_2025-06-20_10-15-31%20(2).jpg

គួរំលឹកថា កាលពីខែមករា មាឡេស៊ីបានចេញច្បាប់ថ្មីមួយស្តីពីបណ្តាញសង្គម ដែលកំណត់ឲ្យវេទិកាសង្គម និងកម្មវិធីផ្ញើសារ ដែលមានអ្នកប្រើប្រាស់លើសពី ៨ លាននាក់ក្នុងប្រទេស ត្រូវតែបានចុះបញ្ជី និងទទួលអាជ្ញាប័ណ្ណ បើមិនដូច្នោះនឹងទទួលវិធានការតាមផ្លូវច្បាប់។ ច្បាប់នេះត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបទល្មើសអនឡាញ បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនៃមាតិកាគ្រោះថ្នាក់នៅលើបណ្តាញសង្គម។

អាជ្ញាធរមាឡេស៊ី ចាត់ទុកថា ការភ្នាល់អនឡាញ ការលួច ការផ្សាយឯកសារអំពើពុករលួយលើកុមារ ការកេងបន្លំ ការរំលោភតាមអ៊ីនធឺណិត និងមាតិកាដែលទាក់ទងនឹង ជាតិ សាសនា និងព្រះមហាក្សត្រ គឺជាមាតិកាគួរឱ្យព្រួយបារម្ភ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMeEqOY1nRtRjvSoBxchCrpgl_2NkA9jrYOg4uayxT6e4C8VoEJ4C3LRxQ07AP_PL418U54uEuUIm4L52gt8DypFSZiRcWFvwZhHWTCX8lfxxYTdKNFebYKrNwcttnh2qLwBALw2cdDeTT1_Wp7n-XZi0zkRyPbZaLtUX9h_tMF7n2b3AEyfGZrB-A99Wr/s800/photo_2025-06-20_10-15-31.jpg