តារារ៉េប វណ្ណដា បានជាប់លេខ៣ក្នុងបញ្ជីសិល្បករហ៊ីបហបកំពូលទាំង៥០ នៅអាស៊ី នៅក្នុងគេហទំព័រ LiFTED។ លេខ១គឺបានទៅតារារ៉េបជប៉ុន Awich។ អ្វីដែលកាន់តែ ពិសេស វណ្ណដា ត្រូវបានគេលើកសរសើរថាលោកកំពុងព្យាយាមធ្វើអ្វីៗលើឆាកអន្តរជាតិដែលមិនធ្លាប់ធ្វើដោយសិល្បករខ្មែរពីមុនមក។ កាលពីឆ្នាំមុន វណ្ណដា បានជាប់ចំណាត់ថ្នាក់លេខ១១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFim9WBLMQMH_mnSNM3lR1Zvw9EuZgGTZ9OyPODzZD7NKmfkTFtea1-PL8oOdfvJgLtpSAgjgjvqRhnqH8qYiaClc15mhxHjMySJuob4ZT8WpY6OAAnR6XhVwgwG9pgjqrl6ZZew9GkULTjCVj24tg8147F-rPshGeoKh5n5Zu0lf6n3JWXbzpXIsSaXMt/s2048/image_2025-06-20_08-55-50.png

តាមការចុះផ្សាយរបស់ LiFTED នៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៥ តារារ៉េបកម្ពុជា ម៉ាន់ វណ្ណដា បានជាប់ក្នុងបញ្ជីនេះម្តងទៀតហើយលោកគឺជាសិល្បករខ្មែរតែម្នាក់គត់ចូលរួមជាមួយនឹងតារាចម្រៀងរ៉េបល្បីៗទូទាំងអាស៊ីមានដូចជា G Dragon , Jessi , J Park និងតារាល្បីពេញនិយមប្រចាំប្រទេសជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivKmNhkbbzTUyoB09EX2EhIx_X9CYkLFQfgdh1630Z9y3EquKvBIswbg3lf-0zdqsl8k_rcirmR6atJG-ODP9m1T9G3tC9tJnftzPdZBBhcixUOLG1LItA5W_WaauQWMXThpNBJfuh_X-rMZKLZ9v62KkUltPw5b4o_catz6IasyTzjfLBdNH2DDOxYFkG/s2016/image_2025-06-20_08-34-18.png

នេះជាឆ្នាំទី៤ សម្រាប់ LiFTED បង្ហាញចំណាត់ថ្នាក់នៃសិល្បករហ៊ីបហបកំពូលទាំង ៥០នៅអាស៊ី។ នាឆ្នាំនេះ វណ្ណដា បានសាងសមិទ្ធផលដ៏ល្អបានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងបញ្ជីដោយគេហទំព័របានបង្ហាញពីបទ «សុវណ្ណភូមិ»។ វណ្ណដា ត្រូវបានទស្សនាវដ្តីនេះពិពណ៌នាអំពីអាល់ប៊ុមត្រីវិស័យរបស់លោកដែលមានចំនួន៣ផ្នែកជំនួសឱ្យបទ «Time to Rise» ដ៏ល្បីរបស់ខ្លួនជាមួយលោកគ្រូ គង់ ណៃ ។ អាល់ប៊ុមនេះបង្ហាញមនុស្សអំពីត្រីវិស័យនៃជីវិតរបស់វណ្ណដាផ្ទាល់។ ក្នុងបទសម្ភាសន៍ជាមួយ LiFTED កាលពីពេលថ្មីៗនេះ វណ្ណដា បានពន្យល់ថា ត្រីវិស័យរបស់លោកបានចង្អុលទៅចំណុចបួន «ប្រទេសរបស់ខ្ញុំ សិប្បកម្មរបស់ខ្ញុំ គ្រួសាររបស់ខ្ញុំ និងមនុស្សដែលខ្ញុំចាត់ទុកជាគ្រួសារ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_u75TkuRRWz0rrU44MIe2hvPR3BG9c43ts4S0IwoOKRWogi04kasexHf96Uj8dYHpBJ1pGqZeWmcJ2PAeyM5rT6IprJsazBzn12-4PQxwGjOPq56bkDPbzu5cO8PbAJD9oi8Jhq41S9KXznMCuQymiZGrfrqVThzcyRvJxYrDWPICi7qyUhHFA1Cp_8kh/s1702/image_2025-06-20_08-55-45.png

លើសពីនេះ វណ្ណដាកំពុងធ្វើការងារដ៏អស្ចារ្យមួយដែលជំរុញឱ្យលោកវណ្ណដាចូលទៅក្នុងវិស័យអកេះស្ត្រាផងដែរ។ កាលពីកន្លងមកថ្មីៗនេះ វណ្ណដា បានចូលរួមការប្រគំតន្ត្រីដ៏ខ្លាំងដែលមានមនុស្ស ១៥,០០០ នាក់ ដែលនាំគ្រប់ជ្រុងនៃ Asian Hip Hop មករួមគ្នានៅទីក្រុងភ្នំពេញមានដូចជា Awich និង OzWorld មកពីប្រទេសជប៉ុន KR$NA មកពីប្រទេសឥណ្ឌា OG Bobby មកពីប្រទេសថៃ និង Thinlamphone មកពីប្រទេសឡាវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQNaGNBtGnW7yy_n7MiwTEdsZ7g8M-zI5cbUp87FtECRI0IDlV9qQxmIGElAcZJLlmBZXvmobDCc5TaJEMnTkFqDNRKTBTjNXjPjonjj64JNZgA8vZ2GUTeKvGP41H9wzbzDNvQCRiqiKmV2KFoZk5G447PhCPG2kc08mfU5JUdjzH1t5Ias1uKxZkHqsq/s2016/image_2025-06-20_08-34-19.png
លើសពីនេះ ក្នុងការចុះផ្សាយ វណ្ណដា ក៏បានបង្ហាញវត្តមាននៅក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤។ ភាពល្បីល្បាញនេះ វណ្ណដា កំពុងព្យាយាមធ្វើអ្វីៗលើឆាកអន្តរជាតិដែលមិនធ្លាប់ធ្វើដោយសិល្បករខ្មែរពីមុនមក៕