នារសៀលថ្ងៃទី២០ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត ទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪ ស៊ុច និងស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា។

សម្តេចតេជោ បានលើកឡើងថា៖”ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ”។

បន្ថែមពីនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា៖” រឿងលោកឪស៊ុច នឹងមិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឱ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ”។

ជុំវិញបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន អះអាងថា វាមិនមែនជារឿងថ្មីនោះឡើ ព្រោះកម្ពុជាក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន និងលោក យ៉ីងឡាក់ ដែលជាឪពុកបង្កើត និងម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ៕