Home Blog Page 446

Sandara Park នៅតែរក្សាបានប្រជាប្រិយភាពនិងភាពស្រស់ស្អាតរបស់ខ្លួន

0

Sandara Park ហៅ Dara សមាជិក 2NE1 នៅតែជាតារា Kpop ដែលគេស្រលាញ់ច្រើន ជាមួយនឹងស្ទីលវ័យក្មេង ថាមពលវិជ្ជមាន និងបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់។ .តារាចម្រៀងរូបនេះ មិនត្រឹមតែរក្សាបាននូវប្រជាប្រិយភាពរបស់នាងបន្ទាប់ពីប្រឡូក អាជីពសិល្បៈជាច្រើនឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែភាពស្រស់ស្អាតនៅតែមានបើទោះបី ជាមានវ័យ៤០ឆ្នាំក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvA-0cwa7rwjDbyOIhSwGvgR3KWUW_nbg22SiL6YCqZwKDBcMmFnGOpmKfORs-_Ow96YryZrWrEmv1lVO_iGCgbJi8oJ5tk3X7H7_-YWQ5-xkNN60Y8Ssw7tpxtBh8E5n7rO_m5ibFb487hWgvPYysmBjdwPL1fn_vTjHmnVU03cLRAkJ0tONFdDbH9VHu/s1349/image_2025-06-12_13-26-24%20(2).png
កាលពីថ្ងៃទី ១០ ខែមិថុនា Dara បានធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តដោយការចែករំលែករូបថតមួយឈុតថ្មីពីដំណើរកម្សាន្តទៅសហរដ្ឋអាម៉េរិក។ នាងស្លៀកពាក់សាមញ្ញ ស្លៀកពាក់ស្ទើរតែគ្មានការតុបតែងមុខ និងរីករាយពេលទំនេររបស់នាងនៅកន្លែងកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTkRydQwkLjTNHAqBV2TZPBhfaYaK8aleh_-73_i-ZpEgu12Ebg3AgTTBe_R6Z7jPZjK6_WkHrHmiNroXz2aRJGY0cFikC_1GkdCDkHGqxKdfLoNsXFAd7ffi8qySe3t9kOIRzW1CWYo4cdhZB2261ouOEYMWHEbyEUw9BM07j1OOkg_q4P4sGefea7Fd-/s1440/image_2025-06-12_13-26-24.png

ពេលបង្ហោះរូបជាបន្តបន្ទាប់ភ្លាម Dara ក៏ក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមិនអាចលាក់បាំងការកោតសរសើរចំពោះរូបរាងដ៏ក្មេង របស់តារាស្រីរូបនេះថា៖ «ហេតុអ្វីគាត់នៅតែក្មេងបែបនេះ មើលទៅក្មេងម្ល៉េះ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1t9_W9OGCBxjNI3OApITi7fkbC8XxJDvwxpUs05MAR-2Ou_WXRdn3HibfgVo-187-alENkACqir3t7zRgCVTB_eALQkHTsnWpvihTu84uqAU6Hod_JxQ4-m25F7-7-saX3kemUvsjmGbEG0G3B-dERYjlvw4mtDWdwmimIXOPJMZ4VeWub5Bo-xAgl1RW/s853/image_2025-06-12_13-26-27.png

ក្នុងនាមជាអ្នកសិល្បៈមានបទពិសោធន៍ Dara មិនដែលបណ្តោយខ្លួនឱ្យខ្ជិល ឬសម្រាកពីការងារឡើយ។ នាងតែងតែព្យាយាមក្នុងតួនាទីថ្មីៗដូចជា ពិធីការិនី តារាសម្ដែង អ្នកចូលរួមកម្មវិធី Reality Show និងផលិតករមាតិកា។នៅក្នុងបទសម្ភាសន៍មួយ Dara បានចែករំលែកថា នាងមើលឃើញអាជីពរបស់នាងជាផ្នែកមួយនៃជីវិតរបស់នាង ហើយនាងមិនចង់មានរូបភាពណាមួយឡើយ។ អ្វីដែលសំខាន់បំផុតសម្រាប់ភាពស្រស់ស្អាតគឺមិនមែនជាសមិទ្ធិផលឬកេរ្តិ៍ឈ្មោះបណ្តោះអាសន្ននោះទេប៉ុន្តែដំណើរដ៏វែងឆ្ងាយនៃការភ្ជាប់និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាមួយទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCiCGc_cjz0BmY190xWcXwx8KhMWmBYXIhJ6_M7itA_3h1Mzt5iYP-F2YstWmmw_hCEc-9NDR9UiSzGQu1uLZLMoZh822c60kM_bQ3EOzZ87esBA8iS7Ueqmav_zqjhe5-7dmzpuHr2TU9l6YA-55whGZpk9KQGizcPSNO530Ti7tILiVGxLDoDNMFKPrc/s853/image_2025-06-12_13-26-25.png
បើនិយាយពីរូបសម្រស់វិញ តារា Kpop តែងតែត្រូវបានមហាជនចាត់ទុកថា ជាតារាស្រីដែលជាប់បានយូរជាងគេក្នុងវិស័យ Kpop ។ ដោយគ្មានការវះកាត់កែសម្ផស្ស នាងជ្រើសរើសថែរក្សាសម្រស់តាមរយៈរបៀបរស់នៅដែលមានសុខភាពល្អ និងការថែរក្សាស្បែកតាមបែបវិទ្យាសាស្ត្រ។ តារាចម្រៀងស្រីរូបនេះធ្លាប់បានប្រាប់ថា នាងតែងកំណត់ការផ្អែម រក្សាទម្លាប់គេងឱ្យបានគ្រប់គ្រាន់ ផឹកទឹកឱ្យបានច្រើន និងសម្អាតស្បែកឱ្យបានស្អាតជានិច្ច។ លើសពីនេះ ការហាត់ប្រាណស្រាលៗ និងរក្សាស្មារតីវិជ្ជមានក៏ជាវិធីជួយ Dara រក្សារូបរាងភ្លឺថ្លានៅអាយុ៤០ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiKMnuDDzw0wHatk-y1meBb94r1YF9k3TaDr5o-bKshvUwZvPbZ8iDhiBYcAkApteARzENvd_1haNjbEsahrz1zQ0EdljwgGZAUtDRE5Wu5UMl9RjEE9pgZjMKuuSBOvSql1i8dtksGwy7uAEaDahC32eF4AmWbCBtECx6zOmP61PkFTeDkPtkGfKtPH5b/s1080/image_2025-06-12_13-26-28.png

ចំណុចពិសេសមួយរបស់ Dara គឺភាពជាប់លាប់ក្នុងស្ទីលរបស់នាង ព្រោះនាងមិនដើរតាមនិន្នាការ ប៉ុន្តែនៅតែរក្សាសម្រស់ធម្មជាតិ សាមញ្ញៗ ប៉ុន្តែនៅតែទាក់ទាញ។ នេះក៏ជាអ្វីដែលជួយ Dara តែងតែមានការទាក់ទាញក្នុងចំណោមតារាជាច្រើនដែលសកម្មក្នុងទីផ្សារចម្រៀងកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbWSQ8Xi1VpJ93V-qvpa85_DwaRMX-jsUunkYsymunTGBxJmZwUQEHlsd_xlXqLcfWwdFoi4hl8qmy_4Ahw8CS3NGKaW6ke6gPbQeS7NNmyY5CekZm9Xoci-ReHWK97NSl8oEM2YXwNSaC0KKSHUtnNPB3DUEasSYl_1i8VREXvBO_JGmnOkPg66sRSRb1/s807/image_2025-06-12_13-26-29.png

គួរបញ្ជាក់ផងដែរថា នាថ្ងៃទី៥ កក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ក្រុមចម្រៀង 2NE1 នឹងមកសម្តែងនៅលើទឹកដីប្រទេសកម្ពុជាផងដែរ៕

ដំណឹងទាន់ហេតុការណ៍! ទូរគមនាគមន៍កម្ពុជា បាននឹងកំពុងផ្លាស់ប្តូរការតភ្ជាប់បណ្ដាញសេវាផ្គត់ផ្គង់ ពីប្រទេសថៃ ទៅទិសដៅផ្សេងទៀត ដោយសារការគំរាមកំហែងពីព្រំដែនខ្មែរថៃ

0

ដំណឹងទាន់ហេតុការណ៍! ទូរគមនាគមន៍កម្ពុជា បាននឹងកំពុងផ្លាស់ប្តូរការតភ្ជាប់បណ្ដាញសេវាផ្គត់ផ្គង់ ពីប្រទេសថៃ ទៅទិសដៅផ្សេងទៀត ដោយសារការគំរាមកំហែងពីព្រំដែនខ្មែរថៃ។វិស័យទូរគមនាគមន៍របស់កម្ពុជា កំពុងជួបប្រទះភាពរអាក់រអួលជាខ្លាំង ដោយមានការថយចុះនូវសមត្ថភាព និងល្បឿនសេវាអ៊ីនធឺណិតជាលក្ខណៈទ្រង់ទ្រាយធំ ចាប់តាំងពីពាក់កណ្តាលយប់ថ្ងៃទី 12 ខែមិថុនា។ ភាពរអាក់រអួលក្នុងការផ្តត់ផ្គង់អ៊ីនធឺណិតនេះ បានប៉ះពាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់បុគ្គល ក៏ដូចជាទំនងទំនងអាជីវកម្មលក់ដូរផ្សេងៗ ក៏ដូចជាប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងប្រតិបត្តិការពាណិជ្ជកម្មទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGVa5__h8j0AnQv7tt8iCNVaLKkgZjRvWYWjJn0aw9Pm-WmyjEjaU8dSobQ_6vysprNBK-rdwgFmu1NZNDsYiyeyJNCR1drcHYnQnruUnHSmlU_T9a3bcEh4tGJWstd1nc4sPkX_Io1dSsxPMDs9cn6-5PY7Frl8f6otPH3RSG1nj56Pp20BA6lYRBPu_W/s1080/telecom.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPXP05f5fZQwNLbjFVr8QlJHB92jIAxr6xubmZicl9Ta5JPPhauRCQY0hhwczBC0iKgIqfSXdI7Gwfb5E5_2xbfVSoAoC_IoEjLITFMvkwq_2EIBA7KlIYviWpmJwihOfkLygxV-6Nt310CydyuIEgZVZZsqc4PEoDVy5VHa98AWwVCuEP_ofbOsbw7B6_/s1280/Metfone.jpg

យើងក៏ឃើញមានការភ្ញាក់ផ្អើល និងបានឃើញការប្រកាសបង្ហោះនៅលើ Facebook និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀត ដែលបានបង្ហាញថា សេវាអ៊ីនធឺណិត ការតេទូរសព្ទទាក់ទងគ្នា និងការប្រើប្រាស់អ៊ីនធឺណិតនៅលើទូរសព្ទដៃ (ទិន្នន័យចល័ត) មួយចំនួនធំ បានធ្លាក់ចុះទាំងស្រុង ឬរហូតដល់ស្ទើរតែគ្មានសញ្ញាណសេវាប្រើប្រាស់ទៀត នៅព្រឹកថ្ងៃសុក្រនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLRLWI3Yk18xUeEQ6zODutVqocGHlf06lxhGP_j_exi6TLkibZ-B3yms19ebgiEEn3BAjaBKlwUlj5a06y_c-Bad4fFmObqxLpWw9j4tFSwPBFspNt-WLvlU7Vdakm1bF21o9ShJoskEdmC0j6VtTdHpVjFUkdIHGZtp2H0V-NN4t-2IdGE_pXhNNBkSDt/s1280/2025-06-13%2020.38.59.jpg

ក្រុមហ៊ុន Smart, Cellcard និង Metfone ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេនៅផេកហ្វេកប៊ុកផ្លូវការរបស់ពួកគេផងដែរ ក្នុងការស្តារភ្ជាប់ដំណើរការ និងមានស្ថេរភាពឡើងវិញឱ្យបានលឿន តាមដែលអាចធ្វើទៅបានក្នុងពេលឆាប់ៗ។ នៅក្នុងសេចក្តីប្រកាសផ្លូវការនោះ ក្រុមហ៊ុន Smart និង Cellcard បានប្រកាសថា ពួកគេបានប្តូរទៅប្រើបណ្ដាញ IP Transit ថ្មី ទៅទិសដៅផ្សេង វិញ ខណៈដែល Metfone បានដំណើរការបណ្តាញសេវាជំនួសរួចរាល់ ដែលមានសមត្ថភាពបម្រុងទុកសរុប រហូតដល់ 1.1 Tbps ។ ដូច្នេះហើយ ក្នុងអំឡុងពេលនេះ សម្រាប់អ្នកប្រើប្រាស់ Metfone នៅតែអាចទទួលបានបណ្តាញសេវាប្រើប្រាស់ ដោយមិនមានការរំខានណាមួយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikcQcO1hqqWaB0IwNgNqC8caxXtJf5pSWAvfsLf9lADelPWpGpW47TazpKUALCRouCsG40bImBB6-nnJ9T-1WCdtTGX4y5F7KpRL5mukqbeGIwDQ6_ZiXVkULp-a6PmCZc1rmeV2wtwrR56w6wGHKrBA_xQeoiCNdPQQf4_AntoQYH27PxOXYk2LoKEWda/s1280/Smart.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVeVbzdLAwbWZFASXCh-XIZ9Lb2VJsn-E6Dqkfiz_HRWSn8N7_Kfw8ZRG94rgsMKwFtXetF46fM4O5M7kdIpzWf2shDegFUMDQVzVqxmUT90VwNlHdrnMO5gnrG_IvaOfM1lFF873Fy3dniUbyozw25-X3ER75_qjnaA2csgGfE32uREixTQHp7rsJw6N6/s768/wireless-01_Rk2YmUnSEUJ4y.webpជាមួយគ្នានេះ អ្នកសង្កេតការណ៍ក្នុងវិស័យនេះ ក៏បានបង្ហាញពីការជឿជាក់ថាហេដ្ឋារចនាសម្ព័ន្ធដ៏មានឥទ្ធិពល និងបណ្តាញសេវាទូរគមនាគមន៍ដ៏ធំទូលាយរបស់មិត្តហ្វូន ដែលមានគ្របដណ្តប់ដោយបណ្តាញខ្សែកាបអុបទិកដ៏រឹងមាំទូទាំងប្រទេសកម្ពុជា អាចជាគ្រឹះដ៏សំខាន់ក្នុងការផ្គត់ផ្គង់បណ្តាញសេវាគ្របដណ្ដប់ទូទាំងប្រទេស ដោយគ្មានភាពរំខាននោះឡើយសម្រាប់មិត្តហ្វូនក្នុងអំឡុងពេល ដែលមានការភ្ញាក់ផ្អើលស្ទើរគ្រប់មជ្ឈដ្ឋាន ដែលមានការរំខានដល់អ្នកប្រើប្រាស់គ្រប់ទីកន្លែង ប៉ុន្តែ មិត្តហ្វូន ដំណើរការយ៉ាងរលូន៕

មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលនៅមានជីវិត ក្រោយហេតុការណ៍ធ្លា.ក់យន្តហោះនៅប្រទេសឥណ្ឌា

0

ប្រទេសឥណ្ឌា ៖ បន្ទាប់ហេតុការណ៍ធ្លា.ក់យន្តហោះដ៏រន្ធ.ត់មួយបានកើតឡើង គឺសល់តែបុរសម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ខណៈអ្នកដំណើរចំនួន ២៤១នាក់ផ្សេងទៀតដែលរួមដំណើរជាមួយគ្នា បានបា.ត់បង់ជីវិតយ៉ាងអាណោចអធ័មទាំងអស់។ នេះបើយោងតាមសារព័ត៌មានបរទេស បានរាយការណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKgA3dWatyTXGNHtpG8D3UEZSQdc1pbtg0r11I0r41N5K9gdbw0P1EuYkr3xf-7chZTaEiE93gyTddOwvy5bkflLUf9mknm-P_PqSr1LqvGOu0SbrFzkw9gU-iVBEQur0nQ6w2CEZzZ-r1E6CPCYNasZ-EdX9FnDCRFdmTS2gtyBnwqRB9NiBFu-BzM2sd/s1500/image_2025-06-13_16-44-31.png

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមិថុនា ហេតុការណ៍ដ៏គួរឲ្យត.ក់ស្លុ.តមួបានកើតឡើងឡើង ដោយយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ India Air ដែលទើបហោះហើរចេញផុតពីព្រលានបានបន្តិច បែរជាធ្លាក់ចុះវិញចំពីលើអគារមហាវិទ្យាល័យពេទ្យដែលនៅក្បែរទីនោះ។ ភ្លាមៗក្រោយការធ្លាក់នេះ ក្រុមជួយសង្រ្គោះបានទៅដល់ទីតាំងធ្លាក់នោះ ដើម្បីសង្រ្គោះ និងស្វែងរកមនុស្សដែលកប់នៅក្រោមកម្ទិចកម្ទីរដែលបាក់បេក និងក្រោយមករកឃើញថា ក្នុងចំណោមអ្នកដំណើរនៅលើយន្តហោះសរុបចំនួន ២៤២នាក់ គឺមានតែម្នាក់ប៉ុណ្ណោះដែលនៅមានជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_VoUcqYL5vZbJCcj5u72AMJwkpp1LXi7B71uDIezWFJhvtxYeqObXPhWTmpU0zWBlhLw6O_p_wQa8J6cvsDa7hWaITmFUhSRmnFjGHWFYodFPLNtozaDjsp07r9WSZb_H5ytE4biVneeWpjdu1cvW7VWMJMhHZUhbnifYxH0ZpOHVbFWl7N6Kr9kk6df6/s960/photo_2025-06-13_16-25-15%20(2).jpg

បុរសបានរួចផុតជីវិតពីគ្រោះថ្នាក់ដ៏រន្ធ.ត់មួយនេះ គឺជាជនជាតិអង់គ្លេស តែមានដើមកំណើតឥណ្ឌា មានឈ្មោះថា រ៉ាមេស វិស្វាសគូម៉ា (Ramesh Vishwashkumar) ដែលអង្គុយនៅកៅអីលេខ 11A ជិតច្រកចេញសង្រ្គោះបន្ទាន់។ បន្ទាប់ពីត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ គាត់ត្រូវបានគេសាកសួរអំពីរបៀបដែលគាត់អាចរួចផុតជីវិតបែបនេះ ព្រោះវាពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7bDI1Y3zcPcTIve3dS52klrsKsWRxFiiii4v6dtG2DdE7mDcrIKUdzr501SrQyCb-m14hrmMM2e1P8ZLiONKbU3Ozm519MULSyDZ-r_mHhLA1-kqpA0VjtK_ESH5d0CHaYHG6jwyDZt82DKFcOgu9Re1jXOq00TxkkNXYdHNsT-nC31CJ5nXsFLNS03LG/s480/photo_2025-06-13_16-25-17.jpg
លោក រ៉ាមេស បាននិយាយថា គាត់បានធ្វើដំណើរមកពីប្រទេសអង់គ្លេស ដើម្បីមកលេងក្រុមគ្រួសារដែលរស់នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងប្អូនប្រុសគាត់ម្នាក់ទៀត។ នៅពេលដែលយន្តហោះបានហោះឡើងបានត្រឹមតែរយៈពេលប្រហែល៣០វិនាទីប៉ុណ្ណោះ សម្លេងផ្ទុះដ៏ខ្លាំងមួយបានបន្លឺឡើង ហើយភ្លាមៗនោះគាត់បានចាប់អារម្មណ៍ថាយន្តហោះបានធ្លាក់ចុះវិញយ៉ាងលឿន។ ជាអកុសល ប្អូនប្រុសរបស់គាត់បានបាត់បង់ជីវិតទៅជាមួយអ្នកដំណើរដទៃទៀតបាត់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt44r1iHHJfuDGkThVn3H_lwX5R0nqO_0g3rcUBrZ2w_zY41t06uotcc5AmKk7MLReilIOq1dZQ5XjqdA2MDzXonHWXpiUaJn5eYb4ipkudT724OVYJCNE7_Mo0hRZEGNE4LZLMNV4V5Uucy_SBICUejtfvlXZinbjQUM0hyqvcye5XWv4q9Zk4JAAhXxZ/s960/photo_2025-06-13_16-25-16.jpg

គួរឲ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើនេះគឺជារបស់ក្រុមហ៊ុនអាកាសចរណ៍ India Air ជើងហោះហើរ AI171 ផ្ទុកអ្នកដំណើរសរុប២៤២នាក់ នៅថ្ងៃកើតហេតុយន្តហោះនេះត្រូវធ្វើដំណើរចេញពីអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា ឆ្ពោះទៅកាន់អាកាសយានដ្ឋានGatwick ក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។ ប៉ុន្តែក្រោយហោះហើរមិនបានប៉ុន្មាននាទីផងនោះ ស្រាប់តែមានបញ្ហាហើយធ្លាក់ចំអគារនៃមហាវិទ្យាល័យពេទ្យបែបនោះតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSUlUq7nGEPhLsO9b9c9-g82cRlOO8PYyorQZyOO7mv16QhUD6ICEIoeK0_ixQWGmnB8BolAYyqGnn8o5ub78LuFAMIESuKXT6sWopzLYPGSISnj1hPXlSPXEs8VmcXPNtLNSBzRjYyDpcmmCBwaAv1nsNBdDRznbq5aYrtOp9tsnYUg8FokJna4l6Yf_i/s960/photo_2025-06-13_16-25-16%20(2).jpg

បើតាមការរាយការណ៍របស់សារព័ត៌មានCNN នៅពេលដែលយន្តហោះបានធ្លាក់ចុះមកចំអគារនោះ ក៏មានមនុស្សដែលនៅក្នុងអគារបានស្លា.ប់ផងដែរ ព្រោះវាធ្លាក់ចំពេលសម្រាកអាហារថ្ងៃត្រង់។ ប៉ុន្តែសម្រាប់ទិន្នន័យលម្អិតនៃអ្នកនៅក្នុងអគារដែលបានបាត់បង់ជីវិត មិនទាន់អាចបញ្ជាក់បាននៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYuILu7wdufpSA43hh8HEKI8-GMAWBaoo7RKsHRS5XZW5jgU1li77iv06U41GwPBP3EttjgsnUfq9wxRaYIuGHJjzxorbvKKAa0fHSZzdA2qwFxzSuMZQfkjR6nA7wavtQhuvMAJki5GBcWfUExLOFeumbGnjAC6N4lZj2PZGQmVA3b14nZYhx5G_xjSvj/s960/photo_2025-06-13_16-25-15.jpg

បច្ចុប្បន្នខាងសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងព្យាយាមកកាយយកជនរងគ្រោះទាំងនោះចេញ និងកំពុងធ្វើការពិនិត្យអត្តសញ្ញាណរបស់សា.កស.ពដែលបានរកឃើញ ដើម្បីប្រគល់ឲ្យក្រុមគ្រួសាររបស់ពួកគេយកទៅធ្វើពិធីបុណ្យតាមប្រពៃណី និងកំពុងធ្វើការស៊ើបអង្កេតបន្ថែម ជុំវិញមូលហេតុនៃការធ្លាក់យន្តហោះនេះ៕

៧វារីអគ្គិសនីនៅកម្ពុជា ដែលអាចផ្គត់ផ្គង់ថាមពលអគ្គិសនីទូទាំងប្រទេស

0

ជារៀងរាល់ឆ្នាំ កម្ពុជា មានសមត្ថភាពផលិតអគ្គិសនីបានជាង ៥ពាន់មេហ្គាវ៉ាត់ ស្របពេលដែលតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋមានប្រមាណជា៣ពាន់មេហ្គាវ៉ាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFNxHq7g1hSvkNjPY6FBZEiP5ieTorb8ftgLG-kCwaODQCT0QMD2EcxfUOWg5Vrq1_esD4fUorhifpsx03K5AsRV7GG1QXmbwExgxw6-IDAFs_HuRiwz5UPWtvu0ENfLjVED4w3JPdQ9ByGJc-DOTe37dJKq29zKXHf5Id4YOKwMxa90ZNX-1OWnZeo0KW/s768/image_2025-06-13_15-35-26.png

ថាមពលអគ្គិសនីទាំងនេះ ភាគច្រើនជាប្រភពថាមពលអគ្គិសនីស្អាត បានមកពីវារីអគ្គិសនីធំៗចំនួន៧ និងពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គត់ឱ្យពលរដ្ឋប្រើប្រាស់នៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP7cwW7va9qGmvHEXzREQZaBLvzQAJxsLWaZiHiTuZq725q2iShFiF90UIR5FB53dw-0WC8lhQt77VQvDX59F-eq-Xmecxsx5RKkPXiZbMGPE7ZXYKcIXwc2AwgHU1Xj4LNs5POHmQXTyBdXaOJRtGV1TpEn5MuRhmugHyPfkKCNhT4m0ydIOQgTAMNmcL/s828/image_2025-06-13_15-35-26%20(2).png

វារីអគ្គិសនីធំៗចំនួន៧ នោះរួមមាន៖
១. វារីអគ្គិសនី គីរីរម្យ១ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានសមត្ថភាពផលិត ថាមពលក្នុងអានុភាព ១២ មេហ្គាវ៉ាត់
២. វារីអគ្គិសនីកំចាយ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត មានសមត្ថភាពផលិត ថាមពលក្នុងអានុភាព ១៩៤ មេហ្គាវ៉ាត់
៣. វារីអគ្គិសនី គីរីរម្យ៣ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុងមានសមត្ថភាពផលិតថាមពលក្នុងអានុភាព ១៨ មេហ្គាវ៉ាត់
៤. វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង មានសមត្ថភាពផលិត ថាមពលក្នុងអានុភាព ៣៣៨ មេហ្គាវ៉ាត់
៥. វារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានសមត្ថភាពផលិតថាមពលក្នុងអានុភាព ១២០ មេហ្គាវ៉ាត់
៦. វារីអគ្គិសនីស្ទឹងតាតៃ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង មានសមត្ថភាព ផលិតថាមពលក្នុងអានុភាព ២៤៦ មេហ្គាវ៉ាត់
៧. វារីអគ្គិសនីសេសានក្រោម២ ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង មានសមត្ថភាពផលិត ថាមពលក្នុងអានុភាព ៤០០ មេហ្គាវ៉ាត់៕

 

Tesla នឹងពង្រីកអាជីវកម្មរោងចក្រថាមពលនិម្មិត (VPP) នៅទូទាំងប្រទេសជប៉ុន

0

ក្រុមហ៊ុន Tesla នឹងពង្រីកអាជីវកម្មរោងចក្រថាមពលនិម្មិត (Virtual Power Plant – VPP) ទៅទូទាំងប្រទេសជប៉ុន ដោយផ្តល់ថ្មសម្រាប់ស្តុកថាមពលឥតគិតថ្លៃដល់ក្រុមហ៊ុន និងគ្រប់គ្រងពួកវាពីចម្ងាយ ដើម្បីជួយធានាតុល្យភាពរវាងការផ្គត់ផ្គង់ និងការប្រើប្រាស់ថាមពល។ ការផ្លាស់ប្តូរនេះកើតឡើងក្នុងបំណងជំរុញប្រព័ន្ធថាមពលប្រកបដោយនិរន្តរភាព និងបន្ថយភាពពឹងផ្អែកលើប្រេងឥន្ធនៈ។ នេះបើយោងតាមប្រភព Nikkei។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeYvP9aITTOeqzVAdWDyXpDMcQO14NIOmZNp4Sd3ezz55sCjqPBUwc4cV6Kk-Sqlot7MwCvYA-e19JDQ8b9g-Zbseg6b1l096BcKBqWRx4yGnK0uCy640DpTRWuJSckraIYWpEW_-3RXxHQpc7PLQ86yTNUAAWPahStTkwvTsKF2LXY-qtV7nSbMs_HyPN/s800/photo_2025-06-13_13-58-16%20(2).jpg
Tesla បានចាប់ផ្តើមគម្រោង VPP ដំបូងនៅក្រុង Miyakojima ខេត្ត Okinawa កាលពីឆ្នាំ ២០២១ ហើយឥឡូវនេះ ក្រុមហ៊ុននឹងពង្រីកអាជីវកម្មនេះ ដោយសហការជាមួយក្រុមហ៊ុនជាមួយ Fuyo General Lease និងក្រុមហ៊ុនថាមពល Global Engineering ដែលមានមូលដ្ឋាននៅទីក្រុង Fukuoka។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVvu02euKa8Al72-lwrrBaQBBauYlxMGvcaNXCNFkj6DbRhmrINwRrxCNM9p9AMxc09QIsbzN7ZH4D58LDg2vZbEXoWfXovSI0tbJqvIhgdqZEHdRBt0AoZ8jfZCHgijrJ9VAuRc1CPKNMsQClpT8_fAVIh0vZgLmL6jpJJzE2kMnUOyDF88dz-GOoj9ko/s800/photo_2025-06-13_13-58-16%20(3).jpg

ប្រតិបត្តិការរបស់ VPP គឺការគ្រប់គ្រងអាគុយស្តុកថាមពលតូចៗ ដែលបានដំឡើងនៅតាមផ្ទះ និងការិយាល័យ។ ថ្មទាំងនេះនឹងសាកថ្មក្នុងពេលថ្ងៃដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ហើយផ្តល់ថាមពលវិញនៅពេលយប់នៅពេលការប្រើប្រាស់ថាមពលកើនឡើង។ Global Engineering បានផ្គត់ផ្គង់អគ្គិសនីទៅកាន់ជាង ១,៥០០ ទីតាំង រួមមានរោងចក្រ និងការិយាល័យ។ សម្រាប់ទីតាំងដែលបានចុះកិច្ចសន្យាជាមួយ Global Engineering ថ្ម Powerwall របស់ Tesla នឹងត្រូវដំឡើងដោយឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-1qoSkng2AawgyHdqmp4bPtQWQXPIcmvuv2UtRgjdr4lGA2xm9YP6hvdilAxDaQYeiwIKHWVrFgmlS_2qudXsdJjgNdUadLIQcBSp_6k7yvoYaE8EYN2pGCMewlpiE7b0cI_cktNdXdSXaXYU29a5Y4aMGFfK6ffJPExBteDE06J3DgDmITW9v4g-SDxJ/s1280/photo_2025-06-13_13-58-16%20(4).jpg

ម្ចាស់កម្មសិទ្ធិអាគុយទាំងនេះនឹងជាក្រុមហ៊ុន Fuyo ខណៈក្រុមហ៊ុនដែលចូលរួមអាចកាត់បន្ថយថ្លៃថាមពល ដោយប្រើប្រាស់ថាមពលស្តុកនៅពេលតម្លៃថោក និងអាចប្រើបានសម្រាប់គ្រោះអាសន្នផងដែរ។ គម្រោងនេះនឹងចាប់ផ្តើមចែកចាយ Powerwall ចំនួន ១០០ គ្រឿង ចាប់ពីខែមិថុនានេះតទៅ នៅក្នុងរយៈពេលរដ្ឋបាលសារពើពន្ធឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvZ9JWBmDB4uiNuKUf5vsdJj4ZkusA2TWG9GEMLyQJ0RkHrK3WuhALtEPnkVww-L7uvjs5ix3LUJkyWQT_lNP9YMOcCo7taaSH3LN1qZLUka1qNQwa2cB5XikLhy534fba7A1t1kRdIllk8d0qf0HeFCUZ-hh2_qxp7WNU3sW4DQC4mDXZPE_uycR1R0t2/s800/photo_2025-06-13_13-58-16.jpg

ការកើនឡើងនៃការផលិតថាមពលកកើតឡើងវិញ ដូចជា ថាមពលព្រះអាទិត្យ និងខ្យល់ ដែលអាស្រ័យលើអាកាសធាតុ បានជំរុញឲ្យមានតម្រូវការចំពោះសមត្ថភាពស្តុកថាមពលកាន់តែខ្ពស់។ Tesla បានដំឡើងអាគុយ Powerwall ច្រើនជាង ៩៥០,០០០ គ្រឿងគ្រប់ទូទាំងពិភពលោក ហើយកំពុងពង្រីកអាជីវកម្មនេះយ៉ាងសកម្ម។ នៅឆ្នាំ ២០២២ ក្រុមហ៊ុនបានចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីនៅតាមផ្ទះនៅរដ្ឋតិចសាស់ (Texas) ដោយប្រើបច្ចេកវិទ្យា VPP និងថ្ម Powerwall ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ7LmLtqL366631sKisdxx_D_PBm7_a4VgW8XT4alyZ71wMqpkROavH_DB31ClHnEorso6JTJ3bQWSZ2nDSVnz7gSd8-ukb_S3jW4FEEqQUguCG7M44LHs9iEnt0dmV8YvQsEBlel-8fv4y9whnawe-h73OdA9DFmJgMpSUTKQnDLUdyx263h1k3EbCjQy/s1024/photo_2025-06-13_13-58-17%20(2).jpg

នាយកប្រតិបត្តិ Tesla លោក Elon Musk បានបង្ហាញទស្សនវិស័យថា Tesla នឹងក្លាយជាអ្នកផ្គត់ផ្គង់ថាមពលវិមជ្ឈការ (decentralized energy provider)។ ប្រសិនបើអាគុយសម្រាប់ផ្ទះក្លាយជារឿងធម្មតា នៅក្នុងប្រទេសជប៉ុន Tesla អាចនឹងពង្រីកខ្លួនទៅក្នុងវិស័យថ្មីៗដូចជា ការលក់រាយអគ្គិសនីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNVyyh1D54xcZ3l4IY12vqId48yKLdmBOJhxtTi4lfL6D1yMtMIx6a5UcLXvbSszwzo4DfnN2PEEgCk7JMsKv12BXDTBRsjfvSivAbX2wRaLipO5Z9urXFhS11YYuFoRpbLAzF0xM14q8jhG6kJMiav7gEOTT_zShjIgo0Ec-kmvH01zSnkouFhIpt2nWb/s1190/photo_2025-06-13_13-58-17.jpg

គួរបញ្ជាក់ថា ដើម្បីគាំទ្រការអភិវឌ្ឍន៍ VPP នៅជប៉ុន រដ្ឋាភិបាលមានគម្រោងបង្កើតស៊ុមនយោបាយក្នុងសារពើពន្ធ ឆ្នាំ ២០២៦ ដើម្បីលើកកម្ពស់ទីផ្សារទិញ-លក់ថាមពលស្តុកទុក។ ក្រុមហ៊ុនជប៉ុនជាច្រើនក៏កំពុងចូលរួមប្រកួតប្រជែងក្នុងវិស័យនេះផងដែរ ដូចជា TEPCO Energy Partners ដែលកំពុងសហការជាមួយ Itochu និង Eneres ក្នុងគម្រោងសាកល្បងដាច់ដោយឡែក ដើម្បីគ្រប់គ្រងថ្មស្តុកថាមពលក្នុងផ្ទះពីចម្ងាយ៕

កម្ពុជាសម្រេចបិទ«ច្រកដូង»ទាំងស្រុង ដោយមិនទាន់កំណត់ពេលវេលាបើកវិញ

0

កម្ពុជាបានសម្រេចបិទទ្វារចេញ-ចូលនៅច្រកអន្តរជាតិដូង ដែលជាទ្វារព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបងជាបណ្ដោះអាសន្នសិន ដោយទុកត្រឹមផ្លូវថ្មើជើងសម្រាប់ពលរដ្ឋទាំងសងខាងអាចដើរឆ្លងទៅមកបានប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGsc74vhccZHr91awouzZkC_0zHfd2rjDd8sQDLAdHa0pDIhb8CG5FGHHLD5yQPLF61DQoJ0LxlrawkWbzsrwD-D3ynh2ntDM5kWeUDaQo1gKML_V8NHIjc2nwcF_CsbP-EIJ_xESQAmIoorXRZvfR68s0PKAJ-K36wRPeuIMYJuTswieT2OOgLS6p46c/s1280/photo_2025-06-13_14-53-45.jpg

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យបានដឹងថា ៖ ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidvpMiTbQYsLVagoimn3vSIo3hKoG5485gUSVq-EDQoRe-kXs1qfTtIf4WS2rw3u4JrWouCpakuR4RA89AR4kAx3r4y03QZLCcga3vEChsjXYI-fBFEm0ys1GIdcDcDtpqpQl2APZ70NPP3yEVFdOPx7I-LGRCMyRSV0ZwwUTvyvCIQpBG4jvKlRbKyqzG/s1024/photo_2025-06-13_14-53-42%20(2).jpg

ការបិទនេះបានបណ្តាលឲ្យរថយន្តដឹកទំនិញថៃជាច្រើនគ្រឿង ត្រូវកកស្ទះពេញច្រកព្រំដែន។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទជាបណ្ដោះអាសន្ននៃច្រកអន្តរជាតិដូងនេះ។ ផ្អែកលើសំណេរដែលបានបង្ហោះនៅលើលើបណ្តាញសង្គមហ្វេសប៊ុក សម្ដេចបានមានប្រសាសន៍ថា ៖ កសិករថៃដែលកំពុងប្រមូលផល ត្រូវទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះថាកម្ពុជានឹងបើកច្រកនេះឡើងវិញ តែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគី ត្រូវបានសម្រួលដូចមុនពេលបិទ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTXucYAx86nXrIUgb5cO9eiMAMeuNOgN8q6buG_2MtV8F-vkf_0MQVyV3VeDzY957nTW4GDTwNPaPli7Q8bdg26t2RXl210di73vOodrz-DfqG1-bo-G9xMfkpp0AXgiMF-8uN5lgURH3SqgHkCzPGq-xnlYlphmBZes3o7X1AQhfKE6TyQa9g41YTavRi/s1280/photo_2025-06-13_14-53-41.jpg

ក្រសួងសុខាភិបាលថៃត្រៀមមន្ទីរពេទ្យសម្រាប់សង្គ្រោះពលរដ្ឋរងរបួសករណីកើតសង្គ្រាមនៅព្រំដែន

0

្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថា ក្រសួងសុខាភិបាលថៃបានត្រៀមមន្ទីរពេទ្យមួយចំនួនសម្រាប់សង្គ្រោះពលរដ្ឋរងរបួសករណីកើតសង្គ្រាមនៅព្រំដែនខេត្តសុរិន្ទ គឺមន្ទីរពេទ្យភ្នំដងរ៉ាក់ និងមន្ទីរពេទ្យកាបឈើង ។ ក្រៅពីនេះ ក្រសួងសុខាភិបាលថៃក៏បានបញ្ជូនក្រុមគ្រូពេទ្យកងទ័ពមកហ្វឹកហាត់ជម្លៀសអ្នកជំងឺផងដែរ ។

កាលពីថ្ងៃទី១២ ខែមិថុនា កន្លងមក លោកវេជ្ជបណ្ឌិត អូផាស កានកាវីនផុង មន្ត្រីក្រសួងសុខាភិបាលថៃបាននិយាយពីករណីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ មានវិធានការជួយសង្គ្រោះពលរដ្ឋរស់នៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា-ថៃ ដោយឱ្យខេត្តសុរិន្ទត្រៀមរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន និងរៀបចំមន្ទីរពេទ្យភ្នំដងរ៉ាក់ មន្ទីរពេទ្យកាបឈើង ឱ្យមានទីធ្លាធំទូលាយសម្រាប់ទទួលពលរដ្ឋរងរបួសករណីកើតសង្គ្រាមនៅព្រំដែន ។

លោកវេជ្ជបណ្ឌិត អូផាស និយាយថា បើត្រូវជម្លៀសពលរដ្ឋនៅព្រំដែនខេត្តសុរិន្ទ រំពឹងថា និងមានពលរដ្ឋប្រមាណ១៤៤.៣០០នាក់ ដោយមានការរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នចំនួន៦៦កន្លែង ស្ថិតនៅ៥ស្រុក រួមមាន ៖ ស្រុកប្រាសាទ ស្រុកសាំងខាក់ ស្រុកឡាំឌួន ស្រុកស្រ៊ីណារ៉ុង និងស្រុកមឿងសុរិន្ទ (ស្រុកមឿងសុរិន្ទ គឺសម្រាប់ទទួលជនបរទេសរងរបួស ឬពលរដ្ឋមកពីខេត្តផ្សេង) ។ ក្រសួងសុខាភិបាលផ្តោតលើការជួយសង្គ្រោះពលរដ្ឋចំនួន៦ចំណុច រួមមាន ៖

១-ព្យាបាលជំងឺឆ្លងក្នុងតំបន់ដែលមានមនុស្សច្រើន ដូចជា ជំងឺផ្លូវដង្ហើម ជំងឺស្បែក និងជំងឺប្រព័ន្ធរំលាយអាហារ
២-ព្យាបាលជំងឺផ្លូវចិត្តកើតឡើងដោយសារអំពើហិង្សា
៣-ត្រៀមស្បៀងអាហារ និងទឹកស្អាត ការពារកង្វះអាហារូបត្ថម្ភ និងជំងឺឆ្លងពីទឹក
៤-ការពារក្រុមងាយរងគ្រោះ ដូចជា កុមារ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងជនពិការ
៥-រៀបចំបណ្តាញបញ្ជូនអ្នកជំងឺ និងត្រៀមផ្តល់ឈាមរវាងកន្លែងស្នាក់នៅបណ្តោះអាសន្ន មន្ទីរពេទ្យជួរមុខ និងមន្ទីរពេទ្យសំខាន់ និង
៦-កំណត់សុវត្ថិភាពអ៊ីនធើរណេតក្នុងប្រព័ន្ធទិន្នន័យសុខភាព ។

ក្រសួងសុខាភិបាលបានប្រគល់តួនាទីឱ្យការិយាល័យសុខភាពសាធារណៈខេត្តសុរិន្ទមើលការខុសត្រូវកន្លែងជម្លៀសពលរដ្ឋ និងគ្រប់គ្រងមិនឱ្យពលរដ្ឋស្នាក់នៅចង្អៀតគ្នា ដោយបែងចែកកន្លែងសម្រាប់អ្នកជំងឺ ក្រុមងាយរងគ្រោះ និងទីតាំងព្យាបាលសុខភាពផ្លូវចិត្ត ។ ក្រៅពីនេះ ត្រូវត្រួតពិនិត្យគុណភាពទឹកជារៀងរាល់ថ្ងៃ កំណត់ផែនការផ្តល់ថ្នាំពេទ្យបន្ទាន់ រួមទាំងរៀបចំក្រុមពិនិត្យជំងឺផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារ និងជំងឺស្បែក ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អូផាស ។

លោកវេជ្ជបណ្ឌិតបន្តថា ករណីកើតសង្គ្រាម មន្ទីរពេទ្យភ្នំដងរ៉ាក់ និងមន្ទីរពេទ្យកាបឈើង ដែលស្ថិតក្នុងតំបន់ក្រហម នឹងក្លាយជាមន្ទីរពេទ្យជួរមុខដើម្បីសង្គ្រោះពលរដ្ឋរងរបួសនៅព្រំដែន ។ បើស្ថានការណ៍អូសបន្លាយ ឬកាន់តែធ្ងន់ធ្ងរ មន្ទីរពេទ្យទាំង២នេះត្រូវរៀបចំទីធ្លាឱ្យធំទូលាយសម្រាប់ទទួលអ្នកជំងឺ និងបែងចែកអ្នកជំងឺតាមប្រភេទ រួចហើយបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យសុរិន្ទ មន្ទីរពេទ្យសាំងខាក់ មន្ទីរពេទ្យប្រាសាទ មន្ទីរពេទ្យថាទូម និងមន្ទីរពេទ្យរតនបុរី ។

មន្ទីរពេទ្យត្រូវអនុញ្ញាតឱ្យក្រុមគ្រូពេទ្យកងទ័ពធ្វើការជំនួស បើត្រូវបង្កើតទីតាំងព្យាបាលអ្នកជំងឺបន្ថែមទៀត គឺមន្ទីរពេទ្យសុរិន្ទ និងមណ្ឌលសុខភាពត្រូវសហការគ្នាចាត់ការ ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យកងទ័ពបានហ្វឹកហាត់ជម្លៀសអ្នកជំងឺរបស់មន្ទីរពេទ្យរួចរាល់ហើយ ៕

លទ្ធផលនៃការគំរា.មកំហែងមកលើកម្ពុជារបស់ថៃ នឹងនាំឲ្យថៃខាតបង់ចំណូលរាប់លានដុល្លារ

0

ក្រៅពីសម្រេចឈប់ទិញអគ្គិសនី និងបណ្ដាញអ៊ីនធើណេតពីប្រទេសថៃយកមកប្រើប្រាស់ ពេលនេះកម្ពុជាក៏បានប្រកាសឲ្យស្ថានីយទូរទស្សន៍ និងរោងភាពយន្តទាំងអស់នៅក្នុងប្រទេសកម្ពុជាឈប់ចាក់បញ្ចាំងខ្សែភាពយន្តថៃផងដែរ។ ប្រមុខថ្នាក់ដឹកនាំកម្ពុជាបានបញ្ជាក់ថា ការសម្រេចធ្វើបែបនេះ គឺបន្ទាប់ពីកម្ពុជាបានរងការគំរា.មកំហែងបិទនេះបិទនោះជាច្រើន រួមទាំងច្រកព្រំដែនពីក្រុមជ្រុលនិយមថៃដែលមានការគាំទ្រដោយពួកយោធា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoVpYkAPgH3Ibt59nVsOWDWQM7E3f0-OdwIANX6RrCSLrjrQKfT7IM4mJNuUmV4vBFW_2cxZmaFVoRMBcyaxi3E9Cgi-4x6D0e3pAw0qJGEHbfZBqiH7_GiM9gX9AAyKRdO4guSLgxEdbzBbGXpOWOmoE6yJWSOSbNMexsaEXKZI28ct8L296xO5jbIoS8/s1200/photo_2025-06-13_12-14-10.jpg
ជាមួយនឹងដំណឹងអំពីការកាត់ផ្ដាច់បណ្ដាញអគ្គិសនី អ៊ីនធើណេត និងឈប់ចាក់បញ្ចាំងខ្សែភាពយន្តថៃ ក៏ដូចជាអាចនឹងឈានដល់ការឈប់នាំចូលទំនិញថៃមកប្រើប្រាស់នៅក្នុងទីផ្សារកម្ពុជានៅពេលខាងមុខនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិយាយថា ការណ៍នេះនឹងធ្វើឲ្យប្រទេសថៃបាត់បង់ប្រាក់ចំណូលយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCMvCQZ8Hb5vfmEP-CsJnSjwj6vqbfOnsqbkHiTdUoHoGZ-1OjyG_Ps-W_JjU_NWe4u6orrWGhMoXFqSh-Vplekh_D46Vq54UIxY-6wuBAqP2hfhY8Gf20zs2qXW5eDV6oDTkrGnxVQ6U_Aq6yB9-uaTW1iwGcfzZBNi7okdXRoPR0zgzFcys_riJUaFOh/s750/photo_2025-06-13_12-14-09.jpg

លោករដ្ឋមន្រ្តីបានលើកឡើងយ៉ាងដូច្នេះថា៖ ដោយសារការគម្រា.មកំ.ហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXB8gKr1lqnHldT3OKCzV25K7NmJQN6BrgSwrd8izVPnMiR6Oza8pv6xBGG2iTNgqYPEcGKJETp0N95lxwoaMEEG4bddbwFLsoJ8A929eEuoozhmJkmAJ0WsILVyP9MhrKM6QzLWGees4Rx4_RlwpgRos6Zdc4TLe8YiQBuAwdzcg6NT0zfmdWb7y-ywJM/s1280/photo_2025-06-13_12-14-09%20(2).jpg

លោកបានគូសបញ្ជាក់ថា ៖ «លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រា.មកំ.ហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន។»

គួរឲ្យដឹងផងដែរថា ប្រទេសថៃមានមុខទំនិញដែលនាំចូលកម្ពុជាមានចំនួនច្រើនជាង ទំនិញដែលកម្ពុជានាំចូលប្រទេសថៃ។ ដោយបើគិតត្រឹម៥ខែដំបូងនៃឆ្នាំ២០២៥ ប្រទេសថៃបាននាំចូលទំនិញមកកម្ពុជាមានទំហំទឹកប្រាក់ ១,៤៨ ពាន់លានដុល្លារ ខណៈដែលការនាំចេញពីកម្ពុជទៅថៃមានទំហំទឹកប្រាក់តែ ៣៩៦ លានដុល្លារ ប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យដែលទទួលបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA1ps2kKugp0qxxV-MnPV8DghU82CScNEQnLSd6zjehJ5Ezwmm10r9VmESMYz3h8ipf3bWFXHXpdROlak1X0jgGuoA45rdorYAALZ56LVaywTetWQL4EPZoFNnm4geOqqS5v4HwdiOghW8Fo-Xmbnik55tVrYZuuY7VeQhxarf7kEeKEiHEncjHDDXqwLM/s1280/506951756_1332708431544274_2440934758773422757_n.jpg
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការបញ្ជាក់រួចមកហើយថា ក្នុងករណីដែលថៃនៅតែបន្តរឹតបន្តឹង និងបិទច្រកព្រំដែនដោយឯកតោភាគី កម្ពុជានឹងអនុវត្តគោលការណ៍ធំៗចំនួន៦ចំណុចរួមមាន៖ ១.ប្រកាសឈប់ប្រើប្រាស់ទំនិញថៃនៅក្នុងទីផ្សារកម្ពុជា ២.ស្វែងរកទីផ្សារសម្រាប់កសិផលរបស់ប្រជាជនដែលតែងលក់ឲ្យថៃឲ្យបានទាំងក្នុង និងក្រៅស្រុក ៣. បង្វែរអ្នកជំងឺដែលសម្រាកព្យាបាលនៅប្រទេសថៃ ឲ្យមកព្យាបាលក្នុងស្រុក ឬទៅប្រទេសផ្សេង ៤. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃ ៥. ត្រៀមកម្លាំងប្រដាប់អាវុ.ធ២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួន ៦. ជម្លៀសប្រជាជននៅតាមព្រំដែនមកកាន់តំបន់មានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf8TJWJKpmF8aeXmS0HFzXHtbjm7W5B1vRL7y4g-rOFWMqJ5__-xQCzpP5OoIBF1iBiIWAfriSdmrkqDKmw6ZniBmupQHBi0wff01V_kYpRg2hOusRUuliVyJ8oMrWOcFUS_sYRqqtCe7cBDE56Ff1KOrmSsjQNkm-kDrZbMI7OnZJxul7tGHZKsCPdq0x/s1280/506453605_1332708424877608_7513437733785777446_n.jpg

ដូចនេះ ប្រសិនបើកម្ពុជាត្រូវអនុវត្តគោលការណ៍ដូចខាងលើមែន នោះអ្នកដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរគឺភាគីថៃ។ ហើយទាំងអស់នេះ បានកើតឡើងដោយសារតែការគំរា.មកំហែងមកលើកម្ពុជា ដោយថៃខ្លួនឯង៕

រដ្ឋបាលខេត្តតាកែវ ប្រកាសឱ្យពលរដ្ឋឈប់ជួលដីស្រែឱ្យជនជាតិវៀតណាម

0

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រកាសហាមដាច់ខាតមិនឱ្យប្រជាពលរដ្ឋខ្មែរ ដែលមានដីស្រីជាប់ព្រំដែនជាមួយវៀតណាម ជួលដីស្រែឱ្យជនជាតិវៀតណាមនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaa9p6EL_S28A5T2MUuhpGMXqMLWsfqtX10pU6fE9EH3IHojAufCmRXATVqhb7xHcWOBnLtEuw3lNq12u6y2YBhFjIf_R4mY5MDZCFxGsj1YCgvoWHO6_S-LQWjRMtDzqqUZ-VU3X_A5e8FaaTUkUfodldD22u77sD9Ga7KA_fO6NeLsFg_pY7Ec-Oyiyi/s1280/image_2025-06-13_13-38-23.png
លោកអភិបាលខេត្ត បានថ្លែងថា៖”កន្លងមកក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល បានចេញលិខិតណែនាំដល់ខេត្តជាប់ព្រំដែនរួចរាល់ហើយ ពីការហាមឃាត់ការជួលដីស្រែតាមបណ្ដោយព្រំដែនឱ្យជនបរទេស ដូច្នោះអាជ្ញាធពាក់ព័ន្ធរួមទាំងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនត្រូវទប់ស្កាត់ និងពិនិត្យមើលករណីនេះ ឱ្យបានច្បាស់លាស់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi02nP3Z6UyaDRRdgJtopB_EJD0FTywNkWVWwnOnkaH1i4lqH4QxfenPHhetZXtiRI8YWRqe9plPFqJQZVxMHqAhKhTrW84_saEuTEvD2VY0kUVvhZ6LlnU4jg3mY11pMTfu_C0d9dtlGhC9u8f0H1FtcqPqnBV0SP1T-fIaENWFAMAN3gpuvk4iCpvsYvP/s1024/image_2025-06-13_13-38-25.png

ឯកឧត្តម បានសង្កត់ធ្ងន់ថា៖” កាលដែលមានប្រជាពលរដ្ឋដាក់ដីស្រែ ជួលឱ្យជនជាតិវៀតណាមចូលមកធ្វើ បានបង្កផលលំបាក និងភាពស្មុគស្មាញជាខ្លាំង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRY8KhdDW-S-2Z4FTNpp0kR-2dd1JOg3fuWkGx2eOeXLPOUgsrGL1gxmziu8zSboOPt6nZ-JlQP3C5LBJlhC5WsiXUvjyTx04MO4HRl0rem-KlYqAh9Q79gGx9ArhfbfFd_PG80GIghnjDcEYrTaZVE2R6-52yNPNn6gSua-Ags03vMZLhd8HTNihrb04E/s1280/image_2025-06-13_13-40-33.png

បន្ថែមពីនេះ អភិបាលខេត្តតាកែវ ក៏បានព្រមានដល់មន្ត្រីពាក់ព័ន្ធរឿងជួលដីស្រែឱ្យជនបរទេសនេះ បើមានណាឃុបឃិត នឹងត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់ ដោយគ្មានការអនុគ្រោះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPyCCLOpiP-rlyhpzMWn4sTsImckVfnEBVuJlcVRaVonSEB6zf_NRaaQXZ3kEja2uEyHxeyxFqBXvyfJfUybyFEZJYouF9LkwMeKATy21u0kD74sLXYqj9IE0iOfvt4SOyjU0E6c-ZktWQ95C5HKO53zBeseXoWKqspxil87Ivm-HySSGLMHKjlfR3MylN/s1620/image_2025-06-13_13-40-34.png

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានការអភិវឌ្ឍន៍ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រូសាររបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ជាពិសេសការកសាងផ្លូវក្រវាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា៕

ឈុំ ចាន់ដារ៉ា កំពុងត្រូវប៉ាន់នៅលើឆាកអន្តរជាតិមានម្ចាស់ Sponsor ជាច្រើនជ្រើសរើស ថតផលិតផល

0

កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 កំពុងសន្សំពិន្ទុនៅលើ ឆាកប្រកួតអន្តរជាតិក្នុងនាមជាអ្នកតំណាងប្រទេសកម្ពុជា។ អ្វីដែលកាន់តែចាប់អារម្មណ៍ គ្រាន់តែ ដារ៉ា ទៅដល់ទឹកដីប៉ូឡូយភ្លាមនាងចាប់ផ្តើមសកម្មភាពរបស់ខ្លួនដោយ មិនបង្អង់ឡើយ មានទំនាក់ទំនងជាមួយបេក្ខនារីផ្សេងទៀត ខណៈមានដំណឹងមកថាម្ចាស់ Sponsor ជាច្រើនពេញចិត្ត ឈុំ ចាន់ដារ៉ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ZfCzk9KezE75p51k-jNg8d43fYitV6Kv0J6JAHYcH1lRE697-uhds6a9xebI0xtwp-H72l_larZyUPzw9B2EpvZl61UV_oqPSWwRunt0624eD1dOk4QpaP1h-ovm9Kwfr_WanyluYXxaZ0pZF6K4U-ilhVmRG2WUUwFcDfj0Na4aKo0LUecA7H8jpKIa/s2048/image_2025-06-12_13-51-07.png
លោក ភួង វណ្ណដា នាយកគ្រប់គ្រងកម្មវិធី Miss Supranational Cambodia 2025 បានបង្ហោះសំណេរនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១១ មិថុនា ថា «ឈុំ ចាន់ដារ៉ា ត្រូវបានម្ចាស់ Sponsor ជាច្រើនជ្រើសរើសយកថត មានការមមាញឹកជាខ្លាំងក្នុងពេល វេលានេះនៅ International»។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញ ការសប្បាយចិត្តរបស់ខ្លួនដោយសង្ឃឹមថាបវរកញ្ញារូបនេះទាក់ចិត្តយកបានពិន្ទុច្រើន ពីគណៈកម្មការតាមរយៈសកម្មភាពប្រចាំថ្ងៃបានច្រើនទម្រាំដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រមកដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXv7aZiRdulV49u1ZLbgKsAcQdbxtc65aNImMUKuOx6VFamZIZh8iGP6fwQnY99ZYTTN0-NUTZrGitSTS03MkrzLE2dlq-2soJXvrW14RITOIHcfYRs1VCM3sPh0zbSwrssF2VTzqutka6TAiqhzZ_Q0d2i_EgsUiK0vPZ19Whyphenhyphenhn2wEyKg_ZAaifs4xdH/s2048/image_2025-06-12_13-50-54.png

ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 បានធ្វើដំណើរចេញពី ទឹកដីមាតុភូមិ កាលពីល្ងាចថ្ងៃទី៩ មិថុនា ឆ្នាំ២០២៥។ ប៉ុន្មានថ្ងៃមកនេះអ្នកគាំទ្របាន សង្កេតឃើញថាមានទំនាក់ទំនងល្អ រួសរាយ ជាមួយនឹងបេក្ខភាពផ្សេងទៀត ខណៈបានបបួលបវរកញ្ញាប្រទេសដទៃមករាំបទពេញនិយមរបស់ វណ្ណដា មានចំណងជើងថា 360 ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7dskrDqPWaeIiPPmVB_6sUKIorexBcgygow3QeBKagxdLAulGgXgs9MINmDLhL2taLyLShN0iEkDwfMeNTjV0ekVSeUQR0v4qbFbHDdSCS1ePhKsW0UX1ZIXiHRFWNn1u78XUnQeInVlaVtno4XJcTHzcUoMYyVzzZnXxTAED4fl_UGZOWso_qmuzGRQ5/s2048/image_2025-06-12_13-50-59.png

ការប្រកួត Miss Supranational កម្ពុជាមិនទាន់មានបេក្ខនារីតំណាងប្រទេសរូបណា អាចចូល TOP នៅក្នុងការប្រកួតនៅឡើយទេ ខណៈពេលនេះទស្សនិក ជនកំពុងមាន ក្តីសង្ឃឹមចំពោះ ឈុំ ចាន់ដារ៉ា នឹងទទួលបានលទ្ធផលល្អណាមួយបន្ទាប់ពីនាងខកខាន ម្តងរួចមកហើយក្នុងការតំណាងប្រទេសកាលពីឆ្នាំ២០២៤ ដោយសារតែមានបញ្ហាវីសារ៕