Engfa Wahara ជាលំដាប់រងទី១ Miss Grand International 2022 និងជាកូនស្រីសំណព្វចិត្តរបស់តាណាវ៉ាត់ រួមទាំងតារាថៃល្បីៗជាច្រើនរូបទៀតបានចេញមកចោទកម្ពុជាជាហូរហែថាកម្ពុជាជាផ្តើមសង្គ្រាមមុន។ Engfa បានបង្ហោះកាលពីយប់ថ្ងៃទី២៨ ខណៈតារាល្បីៗមួយចំនួនទៀតបានបង្ហោះនៅលើបណ្តាញសង្គម IG នៅថ្ងៃទី២៩ ខែកក្កដា នេះ។

តារាថៃមួយចំនួនចាប់ផ្តើមដើរតួធ្វើកម្សត់ថាប្រទេសរបស់ខ្លួនជាជនរងគ្រោះហើយចោទមកខាងភាគីកម្ពុជាគឺជាអ្នកបង្កសង្គ្រាមនៅតាមបន្ទាត់ព្រំដែនមុនបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជានិងនាយករដ្ឋមន្រ្តីស្តីទីថៃ ចូលរួមកិច្ចប្រជុំពិសេសដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាម៉េរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិនហើយទទួលបានលទ្ធផលត្រចេះត្រចង់។

គ្រាន់តែភាគីកម្ពុជា-ថៃបានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មានការព្រមព្រៀងគ្នាពីរចំណុចទៀតស្រាប់តែគេបានឃើញនាង Engfa Wahara បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកពីការពិតរបស់ប្រទេសថៃ និងចោទមកលើខាងកម្ពុជាជាភាគីបង្កសង្គ្រាមមុន។

មិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃទី២៩ កក្កដា នេះនៅលើ IG មានតារាល្បីៗមួយចំនួនចេញមកនិយាយចោទប្រកាន់បង្ហោះមិនពិតធ្វើខ្លួនជាជនរងគ្រោះថាភាគីកម្ពុជាជាអ្នកបង្កបន្ទាប់ពីប្រទេសទាំងពីរឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់។
តារាថៃដែលបានបង្ហោះគេឃើញមានដូចជាតារាសម្តែង siwat chotchaicharin , punjan prama , bee namthip, amy klinpratoom, Cheer Thikumporn និងតារាផ្សេងទៀត។

រឿងរ៉ាវលើកនេះជាពិសេសអ្នកធ្លាប់គាំទ្រតារាថៃទាំងនេះប្រាកដជាភ្លឺភ្នែកកាន់តែច្បាស់ជាពិសេសនាង Engfa ដែលធ្លាប់មកសម្តែងមានអ្នកគាំទ្រនៅកម្ពុជាប្រាកដជាខកចិត្តខ្លាំងហើយនៅពេលឃើញទង្វើរបស់នាងបែបនេះ៕










