តារាចម្រៀង ចេន ម្ចាស់បទ «ពងទា» បានប្រកាសជាសាធារណៈអំពីការលុបបទចម្រៀង Cover ថៃកាលពីមុនរបស់ខ្លួនចាប់តាំងពីថ្ងៃដំបូង(២៤ កក្កដា) ដែលថៃចូលមកឈ្លានពានកម្ពុជា។ លើសពីនេះតារាចម្រៀងរូបនេះក៏ប្តេជ្ញាឈប់ច្រៀងបទតទៀតព្រមទាំងផ្តាំផ្ញើដល់តារាចម្រៀងផ្សេងទៀតកុំ Cover បទប្រទេសដទៃទៀតជៀសវាងមានបញ្ហាគេយកចំណុចនេះមកវាយប្រហារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhstLpcJuZSnprCqH-bfOocSlNEcBJY1ztlkm2hkujAXy9gakcGB-4L2hRvKUAUyk8Hg9EpZ7jVorQGVxxGtPjcxROfWLo80Ec-u83F1-YQ1hzGEwCURRGQydVDPFgGvy6bJK86AYNe31_7SrQcuvYIrhVJXPQnZhlhZW_3QMwcw0TAUrx55gEoyAYw1J4B/s2048/image_2025-07-29_15-27-40.png
តារាចម្រៀង ចេន បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា«មានរឿងមួយទៀតដែលបងប្អូនអ្នកគាំទ្រសំណូមពរខ្ញុំឈប់ច្រៀងបទថៃ បងប្អូនមិនបាច់សុំទេ ខ្ញុំនឹងធ្វើជូនបងប្អូនដោយក្តីគោរពស្រលាញ់ ហើយរាល់វីដេអូបទថៃខ្ញុំបានលុបភ្លាមៗតាំងពីថ្ងៃសង្រ្គាមដំបូងម៉្លេះ ខ្ញុំរាល់ថ្ងៃនិពន្ធបទចម្រៀងគរទុកពេញស្តុកកុំបារម្ភ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7-cEoxiUUV65-XRIY-XTnjjATwQ8RUuGwca_eHqypoUkQskGI9fnvcnwbT4AULcv1JOKprydrl_5-j7aIE8hYDLckNl354ZEapPgnkjo-algiBEWRh7TKcRFe0ZekWGeaE60KlxnOpAuOQbb6p1_32g9tOjld5SAy1cy9Nm0eHDh0kqapZy_4CC2RwXHh/s1280/image_2025-07-29_15-27-36%20(2).png

    តារាចម្រៀងប្រុសរូបនេះថាលោកនឹងមិនធ្វើឱ្យប្រទេសជាតិលក់មុខដោយសារបទចម្រៀងឡើយ។ ចេន ក៏បានអំពាវនាវដល់សិល្បករ សិល្បការិនីដទៃទៀតឈប់ច្រៀងបទចម្លងគេទៀតមិនថាប្រទេសណាក៏ដោយ ជៀសវាងមានបញ្ហាគេយកចំណុចនេះមកវាយប្រហារ។ ម្ចាស់បទ«ជូនអូនទៅរកគេ» បានឱ្យដឹងទៀតថាក្នុងប្រទេសកម្ពុជាមានអ្នកមានសមត្ថភាពនិពន្ធច្រើនគ្មានហេតុផលអ្វីត្រូវច្រៀងបទគេទៀតទេ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYrsnLLLdsxzhUOcdGbXw22Iq-zFvJr6J6LChh6flIxwIZ-yH7br5eD6fpRiQjWS6kHRPksN8qYeU8LPQInhLdxV0UnOeZ7Pc65aD9DuGwg-IcJSQisDggDfx6gPcIQAvVLxtcB6ygmkDcKN04TgW5x6EGOJw53W9tgtU9s7Wza-yqbKH0aiIH1l7JZkSN/s2048/image_2025-07-29_15-27-36.png
    ជាមួយគ្នានេះ ចេន ក៏បានស្នើដល់ទស្សនិកជនងាកមកគាំទ្រចម្រៀងស្នាដៃនិពន្ធក្នុងស្រុក កុំឱ្យតម្លៃគេខ្លាំងពេកដល់ថ្នាក់ មើលងាយសិល្បករសិល្បការនីខ្លួនឯងពេក។ ចេន បញ្ចប់សំណេររបស់ខ្លួនជាមួយនឹងពាក្យថា «យើងចាប់ផ្តើមជាថ្មីលើទឹកដីសុវណ្ណភូមិ»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdn7IQWPobL5OifquryphsHCo90BWyyil2lmHk0XbqgN0CiQhVK6agL0wKNWaCfWD-XLrdTUGKSjtrsbDbUljqzcheq5tk43HeNZk1o3pyf3-jv517L8gIp71Bbby0jw1GUhHSyB5X2lvj81xSoqnh-8gpj5_xbpMRWuXypWZ6VsrzNG8BvwsBVtfHn3uU/s2048/image_2025-07-29_15-27-38.png
    ជាមួយនឹងសំណេរខាងលើនេះតារាចម្រៀង ចេន ក៏បានបង្ហាញពីការតស៊ូលើអាជីពចម្រៀងរបស់ខ្លួនមិនខុសគ្នាពីកងទ័ពនោះទេ។ លោកសរសេរក្នុងផ្នែកបញ្ចេញមតិយោបល់ថា «តាំងពីថ្ងៃខ្ញុំចូលមកតស៊ូនៅភ្នំពេញដំបូង២០១៤ ខ្ញុំនិពន្ធបទថ្មីមករហូត ១១ឆ្នាំហើយ ហើយពីពេលនេះ២០២៥ ទៅមុខទៀតនៅតែនិពន្ធបទថ្មីរហូតព្រោះវាជាឆន្ទៈខ្ញុំ។ បទដែលសាងឈ្មោះអត់ក្រោម២០បទទេ និពន្ធបទpre-wedding ជាច្រើនជូនដល់គូស្វាមីភរិយា លូវនៅនិពន្ធ៣គូទៀត ដោយសារសង្រ្គាម ទើបអារម្មណ៍អត់មូល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGJAYTjIf_tjgIKdIIe0UDEekRAnj-JVbxg7naEAhOPSfFIRGFqXViPvIlOL1vWg-DE54nRBKeMjz_5aUW8cRxcwIoX-X4fGEabHkJddUqLe3c7sDMaTotKBKThDyu6ysQ-Hiu1ssIfzExKIwin8d63cgSxirP4FlFuCTA3295ztvg20BSr3H7_j7usCLr/s2048/image_2025-07-29_15-27-39.png

    លោកបន្ថែមទៀតថា «១១-១២ឆ្នាំមកនេះជួបរឿងរ៉ាវឆ្អែតហើយ បើមិនស៊ូណាស់មិននិពន្ធណាស់អ្នកទាំងអស់គ្នាគិតថា២០២៥នៅឈរជើងបានចឹងទេ តារាចម្រៀងមិនមែនចេះតែធ្វើទៅល្បីគ្រប់គ្នាទេ។ YouTube ខំសាងបទរាប់សិបលានviews ត្រូវគេហែកអត់មាត់មួយម៉ាត់ផង ខាំមាត់ធ្វើពីសូន្យវិញទៀត បើនិយាយរឿងស៊ូឈរជើងវិស័យសិល្បៈខ្ញុំមិនខុសពីបងៗកងទ័ពទេ ធ្វើមិនប្រាកដគេវ៉ៃបាក់ឈប់យូរហើយខ្វះ អីពួកខូចលួចហែកពួកចង់កំទេចឈ្មោះ តែភាពស្មោះត្រង់អំពើល្អជួយសព្វថ្ងៃនេះ…»៕