ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស និងពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។
ជាការឆ្លើយតបដឹងគុណការពលីដ៏អង់អាចនេះ សម្តេចធិបតីហ៊ុន ម៉ាណែត បាន សម្រេចអនុញ្ញាតឱ្យ ក្របខណ្ឌទៅកាន់សាច់ញាតិបង្កើតរបស់យោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន”។
ការផ្តល់ជូននេះ តម្រូវឱ្យសាច់ញាតិបង្កើតតែមួយរូបប៉ុណ្ណោះ ដោយនឹងត្រូវចូលបម្រើប្រទេសជាតិនៅអង្គភាពដែលយោធិន និងកងនគរបាលជាតិ បានបំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ”។
បន្ថែមពីនេះ រដ្ឋាភិបាល ក៏ស្នើឱ្យធនាគារលុបចោលឥណទានរហូតដល់ចំនួន ៨០លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី និង១០លានរៀនចំពោះយោធិនដែលធ្លាក់ខ្លួនពិការនៅសមរភូមិមុខ៕










