តារាសម្តែងជួរមុខ ស៊ីន យូប៊ីន ត្រូវបានអ្នកលេងបណ្តាញសង្គមវាយប្រហារយ៉ាងចាស់ដៃជាពិសេសនៅតែផ្លែផ្កាពីការបញ្ចាំងវីដេអូនៅលើ billboard នៅទីក្រុងញូវយ៉កអំពីការឈ្លានពានរបស់ប្រទេសថៃ។ ឃើញមានការស្តីបន្ទោសច្រើនមកកាន់ យូប៊ីន តារាសម្តែង ឆឹម សក្កដា បញ្ជាក់ថានាងបានចូលរួមយ៉ាងសកម្មជួយទៅដល់ជនភៀសសឹក រវល់ដាច់បាយ ដាច់ទឹក ។ តារាប្រុសរូបនេះក៏បានស្នើឱ្យទស្សនិកជនមានការយោគយល់ យូប៊ីន និងរួបរួមសាមគ្គីគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiscu8_Fky2g8M8r_wuwUagxdcRqr40Gl5S5hBLofJfWIodzs7nkrLAOtWAtdMFeNmAnyjrXNBFNOsYa7eFO8z_LRvBQ8IwH-v8HkvC0MksEe9S7_niCKWJ19CaisxFfrHkGH60pPG7WbZGvwryo0dL5zgSambXIJlzKglPCiwSphlp6FY5Pjkm7BpQMvH1/s2048/image_2025-07-29_14-28-24.png

នៅថ្ងៃទី២៩ កក្កដា លោក ឆឹម សក្កដា បានបង្ហោះរូបភាពមួយសន្លឹកនិងបានរៀបរាប់យ៉ាងដូច្នេះថា «គាត់មានសកម្មភាពជាមួយពួកយើងរហូតមក ពួកយើងរវល់ដាច់បាយដាច់ទឹក សូម្បីតែគេងក៏មិនគ្រប់ មិនចម្លែកទេដែលគាត់មិនទាន់បានចេញវីឌីអូតាមចិត្តបងប្អូនមួយចំនួនចង់បាន តែសង្ឃឹមបងប្អូនយល់ ខ្មែររួបរួមសាមគ្គី»។ តារាសម្តែងរូបនេះក៏បានសរសេរបន្ថែមក្នុងខម្មិនថាដោយសារតែរវល់ពេកអ្នកទាំងពីរពុំអាចឆ្លៀតថតរូបស្អាតជាមួយគ្នាផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYd6nl5mWuwkDfTB3DcYaDxWPJWsIBiZXsFmIScKEo_op42hACB3F1KGUHmL2pTAdk5OxRYgIhJ68RSgF9QVxVBNIXNcODqZZlirfPtKMw7I0lXtw9w7Klx0fLMZvkPByGbSIhptWq5B8iOsnkeASpSM-oxRrvaFxNUrCBKRvsKXN0lnPH2JfDo92hxZtY/s2048/image_2025-07-29_14-28-27.png

កាលពីថ្ងៃទី២៧ តារាសម្តែង ស៊ីន យូប៊ីន បានចេញជាវីដេអូមួយនៅលើបណ្តាញសង្គមហ្វេកប៊ុកប្អូនស្រី និងនៅលើគណនី IG ផ្ទាល់ខ្លួនដោយបាននិយាយជាភាសាអង់គ្លេសអំពីជម្លោះព្រំដែនកម្ពុជា-ថៃ។ មុននឹងចេញវីដេអូនេះតារាសម្តែងដែលក្រសោបពានរង្វាន់ជាច្រើនរូបនេះបានចេញមកបញ្ជាក់ទៅកាន់សាធារណជនអំពីបញ្ហាហ្វេកប៊ុករបស់នាងដែលអសកម្មដោយសារតែមានបញ្ហាអស់រយៈពេលជាង១ខែមកហើយ។ ក្នុងនោះតារាសម្តែង ស៊ីន យូប៊ីន ថានាងចេញវីដេអូយឺតដោយសារតែនាងរៀបចំសិក្សាពីប្រភពច្បាស់លាស់ជាពិសេសគឺបានឆាតទៅពឹងពាក់សារព័ត៌មានធំៗរួមទាំងមានការបញ្ចាំងវីដេអូរូបភាពនៅលើ billboard នៅទីក្រុងញូវយ៉កហើយពេលវេលាខុសគ្នាទើបធ្វើឱ្យមានការយឺតយ៉ាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU4mbghtMN0ly4oNazDB75FyRy1CxdhbLerarRQwEGJYdKXM7jmMdoifj02W38QieaDb_VXLDEh0p8TpUqB2spD4H-lZUYWvWnk6m1oWcWt_R-9g3nIRhdBCfkua_yd6QtCYLwQodDRYNt1Bc_xPPvSOS_qRE5CO11-ZxFAwsC_uC7GETHG7Ki7Ju0-34w/s1440/image_2025-07-29_14-30-05.png

យ៉ាងណាមិញចំពោះពាក្យសម្តីរបស់ ស៊ីន យូប៊ីន ដែលបង្ហាញថានឹងមានការចចារដាក់នៅលើ billboard ក្នុងទីក្រុងញូវយ៉កនេះវាបានក្លាយទៅជាប្រធានបទមួយទៀតសម្រាប់អ្នកលេងបណ្តាញសង្គមដែលផ្លែផ្កាទៅនាងពីព្រោះតែមិនទាន់ឃើញមានការចាក់បញ្ចាំងនៅឡើយ៕