កីឡាករបាល់ទះ ឈាង ជីវែង ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចាប់អារម្មណ៍ខ្លាំង ដោយដាក់ការសង្ស័យជាទាហានរបស់រុស្សុី។

តាមរយៈរូបភាពបង្ហាញពីរាងសង្ហា ភាពអង់អាច កាយសម្បទាខ្ពស់ៗ និងសម្បុរស ដើរអមដំណើរនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អ្នកលេងបណ្តាញសង្គមថៃ បានចោទថាជាទាហានរុស្ស៊ី បញ្ជូនមកជួយកម្ពុជា ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

ឈាង ជីវែង គឺជាកងកម្លាំងអង្គរក្សនៃបញ្ជាការដ្ឋានអង្គរក្ស ដែលតែងតែឈរនៅក្បែរ ប្រៀបបានជាដៃស្តាំរបស់នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស។

បន្ថែមពីការងារជាអង្គរក្ស កីឡាករ ឈាង ជីវែង ក៏ជាកីឡារបស់ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ដោយធ្លាប់បានឈ្នះជើងឯកលីគបាល់ទះកំពូលកម្ពុជា តេជោលីគ ពីរលើកជាប់ៗនៅឆ្នាំ ២០២៤ និង ២០២៥៕