Home Blog Page 441

នាយករដ្ឋមន្ត្រីថៃ ៖ «ថៃពុំបានបិទច្រកព្រំដែន ថៃគ្រាន់តែផ្លាស់ប្តូរពេលវេលាបើក-បិទច្រកព្រំដែនដើម្បីសុវត្ថិភាពពលរដ្ឋ»

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានថ្លែងនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ ក្រោយពីលោកស្រីប្រជុំជាមួយមន្ត្រីពាក់ព័ន្ធស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ថា ប្រទេសថៃពុំបានបិទច្រកព្រំដែនទេ ថៃគ្រាន់តែផ្លាស់ប្តូរពេលវេលាបើក-បិទច្រកព្រំដែនដើម្បីសុវត្ថិភាពពលរដ្ឋ ហើយលោកស្រីបញ្ជាក់ថា ថៃមិនឱ្យអ្នកណាម្នាក់គំរា.មកំហែ.ង ថៃមានសេចក្តីថ្លៃថ្នូរ រដ្ឋាភិបាលថៃគ្មានបញ្ហាជាមួយកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3c64ENauHn8XcTyFW4bokt4GbzJQkhKsEJiqzMEqShU2jbaTy2pfvdGryoGsyHPTbl2nHMvHpfMD-QmXCcNw0KVydoZMLJw5BgRew13YjlqOxfyx2-Z6RGOMazMvJbQZfpZ7I0WTp-WCSoJZIez-aYyEWuAk8gdrfexB4CtzxKRqOd-2IvxGSLT2oVpLF/s1280/photo_2025-06-16_13-42-57.jpg

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា ថៃពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយថៃបានបង្កើតគណៈកម្មការដើម្បីឆ្លើយតបនឹងកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ លោកស្រីថា ថៃពុំបានបិទច្រកព្រំដែនជាប់កម្ពុជាទេ គឺថៃគ្រាន់តែផ្លាស់ប្តូរពេលវេលាបើក-បិទច្រកព្រំដែនប៉ុណ្ណោះ ដោយសារមានការបញ្ជូនអាវុ.ធមកកាន់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVFO3eGfFq86nRXszcTrn6z5vrk3y0YATLuTkl4H4kHLMhGmxqx4lIRnNJyJspC9iMPWBH9fRgrX3L-5bWqtOto00wy4ETvmavlrS6zbo1144uInGw2jwSx8_Z6mY6z85mPRXkBp8ugl44lFXLxcg65DGni_r8GhsShcjB-QZO0zcaGDSezeadOSSB7bn0/s901/photo_2025-06-14_13-00-27.jpg

លោកស្រី ផេថងថាន បញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ មិនមែនជាការជជែកពិភាក្សាគ្នាហើយបញ្ចប់នោះទេ ប៉ុន្តែលទ្ធផលកិច្ចប្រជុំនឹងសរសេរជាលាយលក្ខណ៍អក្សរដើម្បីឱ្យពិភពលោកដឹងថា ប្រទេសទាំងពីរមានកិច្ចព្រមព្រៀងអ្វីខ្លះ ។ នារសៀលថ្ងៃទី១៦ ខែមិថុនា នេះ ក្រសួងការបរតេសថៃបានរៀបចំកិច្ចប្រជុំជាមួយមន្ត្រីស្ថានទូតគ្រប់ប្រទេសឱ្យបានដឹងឮ ។ អ្វីដែលថៃអនុវត្តតិចជាង គឺការទំនាក់ទំនងសាធារណៈ ពីព្រោះថៃគោរពកិច្ចចរចាអន្តរជាតិ និងទ្វេភាគី ហើយអ្វីដែលពិភាក្សាគ្នា គួរតែមានលក្ខណៈផ្លូវការ និងកម្រិតទ្វេភាគី ។ ថៃពុំធ្លាប់ញុះញង់ ឬនិយាយឱ្យមានការប៉ះទង្គិចអ្វីទាំងក្នុងប្រទេស និងក្រៅប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUz8YCZFDMKooxEZm3KxuMjwlYP-dvwQ8_tK5SuTCEtxddMpLlcnmj_Ij37a2Gry6dN0zV4NpCLYKoCd0pj9Q9CPcTv-1b-pgE5FCieWomxAgEGQlV1_VVnc1SAzGQH7-cnTEk3Adff-aIImz_HOsEN5mwbY7p_qn-wI6eAS5NoKEUjHCa40CQLtPEni4X/s1280/photo_2025-06-16_13-42-59.jpg
លោកស្រី ផេថងថាន បន្តថា ៖ «ខ្ញុំជានាយករដ្ឋមន្ត្រី បើមានការប៉ះទង្គិចខ្លាំងក្លានៅព្រំដែន មានន័យថា ខ្ញុំត្រូវតែជ្រាបថា តើមានអ្វីកើតឡើង ។ បើខ្ញុំព្រមព្រៀងឱ្យមានការប៉ះទង្គិច គឺត្រូវមានការជជែកជាមួយកងទ័ពផងដែរថា តើត្រៀមខ្លួនហើយឬនៅ ។ បើយើងស្ថិតក្នុងស្ថានការណ៍ណាមួយ គឺត្រូវតែស្ថិតក្នុងស្ថានការណ៍នោះ មិនមែននៅសុខៗកើតរឿងមក ស្រាប់តែដុតភ្លើងឱ្យឆេះ នេះជាអ្វីដែលគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPa7pEeBrpgRtRYR-bWb9O6mMPIfQS0rueaZYf5keL5P7Kpj_JDjQHJfekCOWDF18357JUbi9U6UaW5aFmJ5FuUl9Fg49ErWP6wQFXdiW0a20bLr4Ij6TLH024oCyksV8weMJyuQBc9_9Dq33FNp0-Uf34hFyn-FG9eC3LwgcSMWcNsmnE4AtRqKrLCAzR/s2048/506761657_1111500991006702_1342376562835499022_n.jpg

កងទ័ពក៏ដូចគ្នាដែរ គឺត្រូវការពារអធិបតេយ្យរបស់យើង ប៉ុន្តែធ្វើឱ្យណា កុំឱ្យមានការប៉ះទង្គិច ឬបង្ហូរឈាមកើតឡើង ។ រដ្ឋាភិបាលគោរពកងទ័ពជានិច្ច ពីព្រោះកងទ័ពជាអ្នកបម្រើជាតិ និងស្គាល់ពីអាវុធគ្រប់ប្រភេទ ។ លោកស្រីបានពិនិត្យជាមួយកងទ័ពគ្រប់ពេលវេលាថា គួរធ្វើដូចម្តេចឱ្យបង្កើតប្រយោជន៍ខ្ពស់បំផុតសម្រាប់ប្រទេសថៃ ។ ការចល័តកងទ័ពក៏ត្រូវពិភាក្សាជាមួយរដ្ឋាភិបាលដែរថា តើអាចចល័តបានឬអត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg69ZXCUiTjrDM4hI7zM6uSH2mQTDFabZbFwPlgYj1raWlAo76hDeE35sVI8ifaTw5Bc8dKFEbb4JXwqwFAUt8pw5DPGmdojdpkDsq2Sv08u5RxtkpXbTKHmR6Goa5LLaOzKFdbO4kLWr4zs-nj9bqLYQOmdV_h8P7Gm4G1pRbWl1KkisLoBwfHowX8_4pn/s1280/photo_2025-06-16_13-59-45.jpg
រដ្ឋាភិបាលថៃ និងកងទ័ពគ្មានបញ្ហាជាមួយគ្នាទេ និងសូមឱ្យគ្រប់គ្នាគាំទ្ររដ្ឋាភិបាល និងកងទ័ពឱ្យក្លាយជាស្ថាប័នតែមួយ ។ ប្រទេសថៃរួបរួមគ្នា និងពុំព្រមឱ្យអ្នកណាមកកកាយ ឬឱ្យអ្នកណាមកបង្កាច់បង្ខូច ឬគំរាមទេ ថៃជាប្រទេសមានសេចក្តីថ្លៃថ្នូរ និងរឹងមាំ ។ ចំណុចនេះនឹងបញ្ជាក់ថា ថ្ងៃនេះ (ថ្ងៃទី១៦ ខែមិថុនា) បើមិនគោរពច្បាប់ទេ ពិភពលោកទាំងមូលក៏ពុំអាចទទួលយកបានដែរ ។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4M4Xu1sf-wfq97n0WX-2UzNrZhyphenhyphenopixDQY59izgbaR3WV3qLttivwxffaUJsauLaA9UHafF31ShplbNJjPk8_jpezK0ZzkVAkz4olh0NoXuRO2onKRiS2m0ZuaJKZ5tB2ovlq8WixE7OKzwYhJGROeUMm9b71otjkWdrMw-41gPGTVY1NzdUxmmhYyRJX/s1920/image_2025-06-16_08-48-43.png

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃថ្លែងបែបនេះ គឺក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាប្រកាសថា កម្ពុជាទុកពេលឱ្យថៃរយៈពេល២៤ម៉ោង ធ្វើឱ្យស្ថានភាពច្រកព្រំដែនត្រឡប់មកធម្មតាវិញ បើមិនដូច្នោះ កម្ពុជានឹងបិទមិនឱ្យនាំចូលបន្លែ ផ្លែឈើរបស់ថៃនៅគ្រប់ច្រកព្រំដែន ៕

ពេជ្រ សូលីកា រំជួលចិត្តខ្លាំងនិងអំពាវនាវសប្បុរសជួយ ឆលី

0

តារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកា បានបង្ហាញអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាកុមារ ឆលី កាលពីយប់មិញនេះត្រូវចូលសង្គ្រោះបន្ទាន់បន្ទាប់ពីដុំសាច់ដុះវិញ។ មិនត្រឹមតែប៉ុណ្ណោះ សូលីកា ក៏បានអំពាវនាវដល់សប្បុរសជននានាចូលរួមបរិច្ចាគទៅកាន់កុមារ ឆលី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPMX2ZgTz3WY4o4gf6YLsoBXxNrpiEmynez8t-aoKAsei-sc3aCoZsgGWKyieoe-Pcylyk3NirEHAq2eRHs4G7zR2uZilnfzZjKbEa-sG6hA-WJ6399v9mn8alvJhKu48uyqP7tUsj7fvVfWUnTN1672WLI-aooJB_WL65Q-49YqaQpocbwR6B6Sl2qP3r/s1920/image_2025-06-16_10-44-16.png

កាលពីយប់ថ្ងៃទី១៥ មិថុនា ម្តាយរបស់ ឆលី បានបង្ហោះនៅលើបណ្តាញសង្គមបាន ប្រាប់ពីអាការៈរបស់កូនប្រុសរបស់ខ្លួនត្រូវចូលសង្គ្រោះបន្ទាន់បន្ទាប់ពីក្អួតមើលលែងឃើញ។ នៅព្រឹកថ្ងៃទី១៦ មិថុនា នេះម្តាយរបស់ ឆលី ក៏បានបញ្ជាក់ថែមទៀតថា ឆលី កំពុងនៅលើឡានពេទ្យសង្រ្គោះទៅព្រំដែន។ ដំណឹងនេះបានធ្វើឱ្យមហាជនរំជួលចិត្ត និងអាណិតដល់ ឆលី យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbJM6YivULJDDcx1ZGWiRdKqstCgW4DqkENQHONgg6tMj81hT491f1X9mU6s-pVO2ODuQUNmgrMMAuK3WRaBxwwOnonmfALr7RlMhtjfr97-GYvsYfn9jt4LO74p-HTFTengerU4RjMOjuPdbdXuPbmj-uBLf0uOg9mLytIPbIexA30uDfDiRctq_JpXjf/s1602/image_2025-06-16_10-44-09%20(2).png

ដំណឹងនេះក៏បានធ្វើឱ្យតារាចម្រៀង ពេជ្រ សូលីកា ដែលធ្លាប់ទៅលេងនិងជួយ ឆលី កន្លងមកបង្ហាញអារម្មណ៍តក់ស្លុតរួមទាំងបានអំពាវនាវសប្បុរជនជួយដល់ ឆលី ព្រោះវ័យរបស់ ឆលី គួរតែមានភាពរីករាយដូចកុមារឯទៀត។ តារាចម្រៀងរូបនេះ បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «នៅពេលដែលមីងទទួលដំណឹងថា ក្មួយវះកាត់ទទួលបានជោគជ័យ មីងពិតជារំភើបសប្បាយចិត្តជំនួសក្មួយខ្លាំងណាស់កូន។
មីងពិតជាចង់ឃើញក្មួយធំធាត់រស់នៅដូចក្មេងគេដទៃ ចង់លេងអ្វីដែលក្មួយចង់លេង ចង់ញុំអ្វីដែលក្មួយចង់ញុំា។ ប៉ុន្តែគ្រាន់តែមីងទទួលបានដំណឹងទាំងយប់ មីងមានការតក់ស្លុតចិត្តជាខ្លាំង ក្មេងតូចដ៏អភ័ព្វរបស់មីង ដុំសាច់ ឆលី ( ដុះឡើងមកវិញ ) ត្រូវការសង្គ្រោះជាបន្ទាន់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv3YOal-6FgU0tB4heSwS-9dNvpyRwkVzQK-BohuERMqLoDHCETufVhW51-Qr77OInO4T3p6nJjHbatQxAvVyWzilgNIGdLkU7bChivVFE4rQYBbhaqcT1zY7PIWkF3aEc8cF0DfKPkO75-7bjqzeVn1RdXKbJoFdxmdSPgy2oCaeTn5_DvfQODxqiDqSN/s2048/image_2025-06-16_10-44-12.png

អ្នកនាង ពេជ្រ សូលីកា ថា ឆលី ស្ថិតក្នុងវ័យមួយដែលត្រូវទៅសាលាត្រូវមានមិត្តភក្កិដូច ក្មេងដទៃចង់ញ៉ាំអ្វីដែលខ្លួនចង់តែមិនអាច។ ជាមួយគ្នា នេះ ពេជ្រ សូលីកា បានអំពាវនាវ ទៅដល់បងប្អូនទាំងអស់គ្នា ជួយទៅដល់ក្មេងប្រុសម្នាក់នេះតាមលទ្ធភាពដែលអាចជួយ បានដោយក្តីស្រឡាញ់ដែលបងប្អូនមានចំពោះ ឆលី ៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃនិយាយយ៉ាងមានអំណួតថាពលរដ្ឋខ្មែរនៅតែមកព្យាបាលជំងឺក្នុងមន្ទីរពេទ្យថៃ

0

ប្រទេសថៃ ៖ យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃខុមឆាត់លឹក (komchadluek) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ស៊ុមសាក់ ថេបសុថិន បាននិយាយយ៉ាងមានអំណួតថា ពលរដ្ឋខ្មែរនៅតែជ្រើសរើសមន្ទីរពេទ្យថៃសម្រាប់ព្យាបាលជំងឺ បើទោះជាបច្ចុប្បន្ន ប្រទេសកម្ពុជា និងថៃ មានបញ្ហាព្រំដែនជាមួយគ្នាក្តី ហើយលោកថា ដោយសារអ្នកជំងឺមានទំនុកចិត្តលើប្រព័ន្ធសុខាភិបាលថៃ ដូចជាថ្នាំពេទ្យ និងសេវាមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlUrkutvnhs0f_xes3k2PRViqmuWM-KjY2kuHMJeITb5QoxRwXkmex6o2pBV_8ebOUlofmHRo-aSL3MEz6Hbt_VCxGh3T1WXvSyh7xOWOAdsIMtQxVDTlDlm4yt7FcprRaexz1jTvR7zbwQvb38V2D8fDyuEjYW_jxxDpjm8BSbUDCcpL9tsHePE-7MbbL/s1200/photo_2025-06-16_16-09-12.jpg

កាលពីថ្ងៃទី១៦ ខែមិថុនា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ស៊ុមសាក់ ថេបសុថិន បានចូលរួមកិច្ចប្រជុំស្តីពី «មន្ទីរពេទ្យថៃក្នុងសម័យឌីជីថល និង Trend Health Partners» នៅសណ្ឋាគារ Asia Airport ខេត្តប៉ាធុមថានី ហើយលោកបាននិយាយពាក់ព័ន្ធនឹងព័ត៌មានផ្សព្វផ្សាយថា ពលរដ្ឋខ្មែរនឹងឈប់មកព្យាបាលជំងឺនៅមន្ទីរពេទ្យថៃតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកថា វាគ្រាន់តែជាព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ និងពុំមែនជាការពិត ហើយលោកជឿជាក់ថា ពលរដ្ឋខ្មែរនឹងមកព្យាបាលជំងឺនៅមន្ទីរពេទ្យថៃ ដោយសារប្រព័ន្ធសុខាភិបាលថៃមានគុណភាពទាំងផ្នែកថ្នាំពេទ្យ និងមន្ទីរពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih6wdo7tZPWR_b-Z1dYVDCQmYrhEM5LTSaaXNEOCIyAkdNctjfKmIw2mVoUFqdl3UMUoNZEScteAzch63IHJfWDsO70AsHiMYz1-4IR-oS9owvfQ0EsgMzlfaYdNTXXNCMJs0CZPL94DT_WbrJon3jX8v4RcknIEr2frmqk1geBwrBwm_NV6j8VoMJjF7H/s1200/photo_2025-06-16_16-09-13.jpg
អ្នកជំងឺត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ ឬជ្រើសរើសគ្រូពេទ្យល្អ ដោយសារប្រទេសថៃមានប្រព័ន្ធសុខាភិបាលល្អ ហើយរឿងពាក្យចចាមអារ៉ាមមិនឱ្យពលរដ្ឋខ្មែរមកព្យាបាលជំងឺនៅថៃ គឺពុំមែនជាការពិតទេ ។ វាជាការយល់ខុស ហើយមិនយូរទេនឹងបាត់ពាក្យចចាមអារ៉ាមនេះវិញ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2stAmLPwhMs-MLexSQxarA27fQWR0UXH-jH0qPosLpIbqM7tfdfeoKfVXiVBkJZXuCVwPhoaipzJq6mwt-slogLigod-jBCf-KBUzi07iinO8NLN7vBWRr0GfpQf5lcLrQSZLpIVjo4qf72yHXhqLyQRLjpPRk_5Qq6pduans8ST9OxViA-pIM0gIc5IC/s1567/image_2025-06-17_08-19-31.png
ពលករ និងពលរដ្ឋខ្មែរជាច្រើនបានមកព្យាបាលជំងឺនៅថៃ ក្នុងនោះអ្នកជំងឺខ្លះពុំបានចុះបញ្ជី ឬគ្មានឈ្មោះក្នុងប្រព័ន្ធធានារ៉ាប់រងសុខភាព ។ ហេតុនេះ ធ្វើឱ្យការត្រួតពិនិត្យការចាយវាយថ្លៃមន្ទីរពេទ្យពិបាកយ៉ាងខ្លាំង ។ កន្លងមក ក្រសួងសុខាភិបាលមានដំណោះស្រាយជាមួយគណៈរដ្ឋមន្ត្រីពាក់ព័ន្ធនឹងការព្យាបាលអ្នកជំងឺបរទេស ប៉ុន្តែពុំទាន់ប្រើប្រាស់នៅឡើយ ពេលនេះ ក្រសួងសុខាភិបាលនឹងជំរុញឱ្យមានការអនុវត្តយ៉ាងទូលំទូលាយដើម្បីការពារការខ្វះខាតថវិកាក្នុងមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcXw5jGmvtX_nq7ASlw9JLdGZGGuHzKyr_jUCmyekEQltTsX_L2FrZr6oDwsPDUN_F_3n_WbJBc83otVDLy4WE7wBT_EqxjA3lkDsMzEmss2oSTn32nkTZKJ8MTT7PKlm8_lSqMKJQuJNJsen2t1Opga7tSkrPVnJCNePR07fmTwkHyXdKB4Np7I3nt_lJ/s1024/image_2025-06-17_08-19-32.png

លោក ស៊ុមសាក់ បន្តថា មិនមែនមានតែពលរដ្ឋខ្មែរទេដែលមកព្យាបាលជំងឺនៅថៃ គឺនៅមានពលរដ្ឋមីយ៉ាន់ម៉ា និងពលរដ្ឋប្រទេសផ្សេងៗ សរុបជាង១លាននាក់ ឬលើសនេះ ដោយសារគ្មានការចុះឈ្មោះអ្នកជំងឺច្បាស់លាស់ ។ ប៉ុន្តែថៃនឹងចាត់វិធានការតាមច្បាប់ចំពោះអ្នកជំងឺបរទេសណាដែលមកព្យាបាលនៅថៃដោយកាន់កាតមាសដូចពលរដ្ឋថៃ និងចំណាយប្រាក់ត្រឹមតែ៣០បាត ៕

អតីតឧបនាយករដ្ឋមន្ត្រីថៃទាមទារយកខេត្តកោះកុង បើកម្ពុជាចង់ឲ្យថៃឡើងតុលាការICJ

0

ថៃ ៖ លោក Plodprasob Suraswadi អតីតឧបនាយករដ្ឋមន្ត្រីថៃ បានប្រកាសក្ដែងៗស្នើឱ្យរដ្ឋាភិបាលថៃ ប្តឹ.ងយកខេត្តកោះកុងដែលបារាំងធ្លាប់កាត់ឲ្យប្រទេសថៃមកវិញ ប្រសិនបើកម្ពុជាពិតជាចង់ដោះស្រាយដោយផ្អែកលើច្បាប់មែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Nation Weekend News។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxonkx6jfff3m3dyYmvmS4RbvIGerhrRwyHC5fHTUqBteLRb9dzek7jPrFb0cND3jsFb0wAOKdVVebwbC4JmO1V8AnyYEHs0rgPuZZ8_i21t2hETIAJGfGucbNHOwrI-1oB-0ayvc2K58DPjitrOuBf9dpGM274BZinS30D80zcalqT0XkoIJ3q2mDgRkg/s1499/image_2025-06-16_16-46-54.png
យោងតាមប្រភពខាងលើបានរាយការណ៍ កាលពីថ្ងៃទី១៥ ខែមិថុនា នេះថា អតីតឧបនាយករដ្ឋមន្ត្រីថៃ លោក Plodprasob Suraswadi បាននិយាយប្រាប់សារព័ត៌មានថា «ប្រសិនបើយើងពិតជាត្រូវពឹងផ្អែកលើតុលាការយុត្តិធម៌អន្តរជាតិមែន ខ្ញុំសូមស្នើឱ្យរដ្ឋាភិបាលថៃប្តឹ.ងយកខេត្តកោះកុងមកវិញ ព្រោះបារាំងប្រើកម្លាំងដើម្បីដណ្ដើមវាពីយើងទៅ។ ខ្ញុំធ្លាប់ទៅខេត្តនោះកាលពីមុន ហើយឃើញថាមនុស្សគ្រប់គ្នានៅទីនោះអាចនិយាយភាសាថៃបាន។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2jhPmGQaBHXIs9uGzTydVfn_EpVOePzKQ46Z-qt_dKUc7EAo2-qtqKl5FMjJJU_kFm5Qv7BV4JODy7AQHGQCwQkbCG7MynZJQRmBJD4jF9nTa0fWzWpUBMVtM_0alhbzjNDGLXBpOHAtWxwztWMmvqo5DeVuWo6pThdIoBIgpjUQhmxaXIWQ1rNhc-apb/s1280/photo_2025-06-16_16-37-38.jpg
គួរជម្រាបថា ការលើកឡើងរបស់អតីតឧបនាយករដ្ឋមន្ត្រីថៃ គឺចង់សំដៅលើទឹកដីមួយភាគធំដែលធ្លាប់ ទន្រ្ទានយកបានពីកម្ពុជា ក្រោមការគាំទ្រដោយអាណានិគមនិយមជប៉ុនដែលជាអ្នកឈ្នះសង្រ្គាម ឆ្នាំ១៩៤១ ក្នុងពេលដែលប្រទេសបារាំងកំពុងចុះខ្សោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbwP5YnhK51UvjF9dlZIEPBGqyoreRR6MeIfeLHSYBXgeXwTamjVBl3jbumKulmLI1tF5V_Ab32w8pm-DvWWJ6gZyPI2OcW-Hs69jGjeH-rrOc_jUf-Erh3Vt2T57esAOJHgR4DqIEBAU56p-ctE33idZfwQmPdbwTJ1kMJaNeoYGhq1eRHtGsawtOwCmG/s1200/image_2025-06-16_16-47-19.png

ប៉ុន្តែក្រោយមក នៅប្រទេសជប៉ុន បានចា.ញ់សង្រ្គាមលោកលើកទី២ គឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦ នៅទីក្រុងវ៉ាស៊ីនតោន មានកិច្ចព្រមព្រៀងបារាំង.សៀមមួយ បានរំលាយចោលនូវអនុសញ្ញាចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១នោះវិញ។ ដូច្នេះថៃ ត្រូវប្រគល់ទឹកដីមួយចំនួនរបស់កម្ពុជា ដែលខ្លួនបានកាន់កាប់ចាប់ពីឆ្នាំ១៩៤១ នោះមកឱ្យខ្មែរវិញ។ ហើយថៃចាត់ទុកថា នោះគឺជាទឹកដីរបស់ខ្លួនដែលបានបាត់បង់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgljTJgGLQOeL0LxZaWKDcZOZKQGY17-wzfIQ-8JW2bviatRlsa-uDBm7DVo3lgYwBboFL31LmRzc4V4UNAJNtoybFCliuWWNmY71OS4sZfmaHzFbOUHORIhgniczDWAEt0W7APaK6urImYE7LOndFi_5UmAcZEtZfmYGNfaIV-SxbvSCWY59vlRkLr_QWe/s1216/image_2025-06-16_16-47-38.png

រដ្ឋាភិបាលថៃបានអះអាងថា ៖ «ពុំធ្លាប់មានគំនិតបណ្តេញពលករខ្មែរឱ្យត្រឡប់ទៅប្រទេសវិញទេ»

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត បានបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលថៃ គឺពុំធ្លាប់មានគំនិតបណ្តេញពលករខ្មែរ ឬពលករប្រទេសផ្សេងៗឱ្យត្រឡប់ទៅប្រទេសវិញទេ ។ លោកស្រីសន្យាពុំយករឿងទំនាក់ទំនងរវាងប្រទេសមកធ្វើជាបញ្ហានយោបាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaeqddJUYtNerNGhJhtektTDqkwPkJ605C0YdGZOh4JRW7c8jvIbOx9aI1-kbWKHfCmCgldqKeIJZycFpp_l5TMXhJD8PzoRJ3bHG-vlAeRXRd7p5R1YIk0RDByMkrFqm7_zeTokMuWrFhUuuVrU-ebSdYFBJLBBZOcSwqFdo1vaFNyLanXuLPNGjbb89I/s1535/image_2025-06-16_16-11-13.png
ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាអំពាវនាវឱ្យពលករខ្មែរធ្វើការនៅប្រទេសថៃធ្វើដំណើរត្រឡប់មកកម្ពុជាវិញមុនពេលថៃបណ្តេញចេញ លោកស្រី ផេថងថាន ស៊ីណាវ៉ាត នាយករដ្ឋមន្ត្រីថៃបានសរសេរក្នុងបណ្តាញសង្គមកាលពីថ្ងៃទី១៥ ខែមិថុនា ថា ប្រទេសថៃទទួលយកពលករបរទេសមកធ្វើការ ដោយផ្តល់ការថែទាំសុខុមាលភាពដល់ពលករដែលចូលមកធ្វើការដោយស្របច្បាប់តាមសិទ្ធិ និងប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5lVYIs52h9mEDl0K28yZc8dR_PxMOrTaI_vAXla5oBW5B0_K9qAbQhrC40IX-KwPVbHkhvkNjwsfIWmquvdOMFXBbGk0l5FIgzSf-_lWS46KDqadLDAF3FvbKndzeChNIhl12wTUtZUv7d92F-GEOzZb_hLP_I64sz9gVF8bwHyc0T7ry_O5fqWHcb-48/s1000/image_2025-06-16_16-11-14.png

រដ្ឋាភិបាលថៃពុំធ្លាប់មានគំនិតបណ្តេញពលករប្រទេសណាមួយទេ ប៉ុន្តែបើប្រទេសណាមានវិធានការហៅពលករត្រឡប់ទៅវិញ ហើយពលករមានការងារធ្វើក្នុងប្រទេសរបស់ខ្លួន វាជាសិទ្ធិសេរីភាពដែលពលករប្រទេសនីមួយៗអាចសម្រេចចិត្ត និងស្ថិតក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាលប្រទេសនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFgyl5LVCFVXEitTzoN_NfoXXhoJd5YfNzh8TcS7lBtshhfZUgFdpJ2v-dpeja-ALwWmcRrt949LU6drHtrC0UQhUE9xKOxBsoUbkD3cktkJTbJYHTyl-elTS_k95lJ57uvtwza2W66Lyg_O4YelvY0V5jEE0HJgMQRDkATYCy8o7AVsXJtsTWYNXwwrQ4/s600/image_2025-06-16_16-11-14%20(2).png

លោកស្រី ផេថងថាន បញ្ជាក់ថា ៖ «ខ្ញុំសន្យាពុំយកទំនាក់ទំនងអន្តរជាតិរវាងប្រទេសមកធ្វើជាប្រធានបទនយោបាយ ។ ខ្ញុំសូមអំពាវនាវឱ្យមានវិធានការអន្តរជាតិណាមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រទេស និងពលរដ្ឋ ដូចគ្នានឹងផលប្រយោជន៍នយោបាយក្នុងប្រទេសរបស់ខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX9Zou5oubxg-qMytrRKlJeoPDyuO76tgxQqDqfrnyM3w6hxjUOa2LMH2xSpSY-VNcwtH7Q_NctUFCN0lDm7m88Lj2g-eCW7OKP5PHPMUILc7cNxWhy-hub7n2j8JiJhSl9VqJT0Kqeen9hvJ8LxwJMkFy-l80x4-U81lobIMUN4f-pajmWEk-M4g0r5pR/s1024/image_2025-06-16_16-11-15.png

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានអំពាវនាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញ ឬប្រមាថ អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះជាមានឯកសារ ឬគ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzZWTWCBNoYahf6WWuPr2IMepellVDKcoHU8oQ7POKgpLXsIEfXjOrY7BbwmqFOr88usMB8T0ux4L0FO_vew2zU4qIdzrA3iD9rXZEXDFKKCMibSNhWT9T8s-bhFTYEzQ6LQH8Ba19lbAyu6VkStNgWl4SZR76f0BlH8xQVBftD4GS0iZ5dPCZhHeqefYv/s1280/image_2025-06-16_16-11-16.png

សម្តេចតេជោបានមានប្រសាសន៍ថា ៖ «បងប្អូនពលករដែលចំណាកស្រុកទៅធ្វើការងារនៅដីសៀម សូមត្រឡប់មកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះ កំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន» ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យរាជដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនទទួលយក និងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃ ៕

វៀតណាម អនុម័តដំឡើងពន្ធលើភេសជ្ជៈមានជាតិអាល់កុលរហូតដល់ ៩០% នៅឆ្នាំ ២០៣១

0

រដ្ឋសភាវៀតណាមកាលពីថ្ងៃសៅរ៍បានអនុម័តផែនការដំឡើងពន្ធលើការប្រើប្រាស់ពិសេសទៅលើភេសជ្ជៈមានជាតិអាល់កុលពី ៦៥% ទៅ ៩០% នៅឆ្នាំ ២០៣១ ដែលជាវិធានការមួយក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ ប៉ុន្តែក៏ជាវិធានការមួយដែលបន្ថែមសម្ពាធបន្ថែមទៀតលើឧស្សាហកម្មដែលកំពុងជួបការលំបាកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPZPBuZ9n9qRfNUi5zldfGH0EvkcahoGDIFpFnI2K9938t8hapWiP0p1H0lEoFFbmqwXCx-5y9OC67iQoeD55B3biR1YBXwvETvJWDPprC2PTsu98ecW52bLo2L3yEQ3lkFujHm5TFXxREXn1fZIuRlwhcbPJBpxJ2BLgtGy03xxzO2pcQ1RgH6ChPyJ9i/s1200/image_2025-06-16_16-04-39.png
នៅក្រោមច្បាប់នេះ អត្រាពន្ធលើស្រាបៀរ និងភេសជ្ជៈដែលមានជាតិអាល់កុលខ្ពស់ នឹងកើនឡើងដល់ ៧០% នៅឆ្នាំ ២០២៧ ដែលយឺតជាងការផ្ដល់យោបល់ដំបូងមួយឆ្នាំ មុននឹងឈានដល់ ៩០% នៅឆ្នាំ ២០៣១។ ទោះជាយ៉ាងណា បច្ចុប្បន្ន វៀតណាមបានដាក់ពន្ធ ៦៥% លើផលិតផលទាំងនេះរួចស្រេចហើយ ហើយសំណើដំបូងកាលពីឆ្នាំមុនបានដំឡើងពន្ធរហូតដល់ ១០០% ឯណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ2NAwu8i7lcufrB_glbbFoEJoAIOG3NjTa7V3yxbPXoVhN9E0KVAPwtLB3tdkQIMbhhPd-w6AJoNoT4u64XOXwEfA8bzlzWWY03hJqrRBp8izCgBpre5G1Fsp-EolCsI6_0Yvd7ymvi5QLdhUwnfVvrSqsXRnESEdQQ4wPXe8duuiVn8bRF87iONbHPqt/s1200/image_2025-06-16_16-04-38.png
ក្រសួងហិរញ្ញវត្ថុបាននិយាយថា គោលបំណងនៃការដំឡើងពន្ធខ្ពស់គឺដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារប្រឹក្សា KPMG ក្នុងឆ្នាំ ២០២៤ បានឱ្យដឹងថា ប្រទេសវៀតណាមគឺជាទីផ្សារស្រាបៀរធំទីពីររបស់អាស៊ីអាគ្នេយ៍។ តែយ៉ាងណាមិញ ប្រធានសមាគមស្រាបៀរ និងគ្រឿងស្រវឹងរបស់ប្រទេសនេះបាននិយាយថា ប្រាក់ចំណូលក្នុងឧស្សាហកម្មបានធ្លាក់ចុះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi14XVNZQi4pJn8NILYX8RH4s8cRHfgrli-L_3wtQGqd6F26WarztxN2FP0gaUuYrW9R_47ejcUiCg5SaWMpZ-d0Xn51IZP_NLYf6_8m1T0zAznYpxGM6ACVT80QjdF71fvpeBGgWRL7Prc1tqlJvSSAU1Bg4I5SiLn_E5sBYHuPM72bX0OSIW_c-S-416s/s1920/image_2025-06-16_16-04-36%20(2).png
គួររំលឹកថា ឧស្សាហកម្មស្រាបៀររបស់វៀតណាមដែលដឹកនាំដោយក្រុមហ៊ុនផលិតស្រាបៀរហូឡង់ Heineken ក្រុមហ៊ុន Carlsberg របស់ដាណឺម៉ាក និងក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុក Sabeco និង Habeco បានប្រឈមមុខនឹងបញ្ហារួចហើយពីច្បាប់ស្តីពីការបើកបរក្រោយពេលពិសារគ្រឿងស្រ.វឹងដ៏តឹងរ៉ឹង ដែលបានណែនាំក្នុងឆ្នាំ ២០១៩ ដែលកំណត់កម្រិតគ្មានជាតិអាល់កុលសម្រាប់អ្នកបើកបរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijtb_Cg6FHXJdfkgwK9-xZjft5MFkIaCFAZoJsZwLf8HTiBA06wSwboPGHjZlM8n0AtF89ka3tgoxPw50lViRdrzGYIzKNlAd-5Zj9LOBQcqKUVnTFbDaWiGb-SafGhXDbQnxZF3wPgM7B2UEeQirbCd3w0YZH57HB6Ru8KHhmAjGXCFMZhHhvqgNZ-dgw/s900/image_2025-06-16_16-04-36.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ សមាជិកសភាក៏បានអនុម័តលើការយកពន្ធថ្មីចំនួន ៨% លើភេសជ្ជៈដែលមានជាតិស្ករលើសពី 5g/100ml នៃជាតិស្ករដែលនឹងចូលជាធរមាននៅឆ្នាំ ២០២៧ ហើយនិងកើនឡើងដល់ ១០% នៅឆ្នាំ ២០២៨។ នេះបើតាមប្រភពសារព័ត៌មានក្នុងស្រុក VnExpess៕

តាណាវ៉ាត់ ម្ចាស់កម្មវិធី Miss Grand ចង់ឱ្យថៃបិទព្រំដែនកុំខ្លាច៦ចំណុចដែល សម្តេច តេជោ លើកឡើង

0

តាណាវ៉ាត់ ដែលជាស្ថាបនិកម្ចាស់កម្មវិធី Miss Grand International មានគោលការណ៍នៅក្នុងកម្មវិធីថាលុបបំបាត់អំពើហិង្សានិងសង្គ្រាម ប៉ុន្តែពាក្យសម្តីរបស់លោកមិនដូច្នេះឡើយ។ តាណាវ៉ាត់ បានបង្ហោះសំណេរដោយចង់ឱ្យរដ្ឋាភិបាលរបស់ខ្លួនបិទព្រំដែនចោលកុំខ្លាចការគម្រាមកំហែងទាំង៦ដែលសម្តចតេជោ ហ៊ុន បានលើកឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqQrKdlAcIgCuOHw1FW2mey5JOBJGZhD5cCDvDJMluDUvEChOMGrn75Nqx8mNDTwHIesbxZajhhp34-p_wsni9kBj8KXf_CUEpMgjArdumEnB4Szg0XqM3EOpN1JBz8SCupyGpv2cxcPxD41QsbI2cQjxa0QP0GsJGwa4TR74K8mxhT0aphZtlrSCtMb-d/s2048/image_2025-03-21_14-55-12.png
នៅថ្ងៃទី១៤ មិថុនា នេះ តាណាវ៉ាត់ ដែលជាម្ចាស់កម្មវិធីបវរកញ្ញាហែកកេរ្តិ៍មនុស្សស្រីនេះ បានបង្ហោះជាភាសាថៃនៅលើបណ្តាញសង្គមហ្វេកប៊ុក ដោយមានអត្ថន័យថា «សូមបន្ត បិទច្រកព្រំដែន។ កុំយកចិត្តទុកដាក់ចំពោះការគំរាម កំហែងមិនសមហេតុផល ទាំង ៦»។ ក្រោយមកម្ចាស់កម្មវិធីបវរកញ្ញាសម្បូររឿងអាស្រូវរូបនេះបានកែសម្រួលមកជាពាក្យថា «សូមបិទច្រកព្រំដែន កុំអើពើនឹងការគំរាមកំហែងទាំង ៦»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk2Gik30fDGVPaiLcyapyfti8HrvJXIv7n3YEG9MYi-SpaMGc_aS4OkM-soMgLU9W0i7NMd9EACGL-Fyl7IDxr0lx55jI5dKsfgyUCYM_lN9G7nAJF7RMx6lsmRg9XMAfxssPAH_fr_ZQ6Yo1C28Mmu5AWyyO8JWB0In40PX7UcM9UZF7VRKiJBbcOtIzs/s1039/image_2025-05-27_09-59-34%20(2).png
ការលើកឡើងរបស់បុគ្គលនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាកាន់តែមិនពេញចិត្តព្រោះអ្នកដែលតាមដានវិស័យបវរកញ្ញាមិនពេញចិត្តបុគ្គលនេះជាយូរមកហើយពេលមានរឿងចម្រូងចម្រាសជាមួយនឹងកម្ពុជាកាលពីឆ្នាំ២០២៤។ អ្នកមួយចំនួនបានលើកឡើង ថាកម្មវីធី MIG ដែលបង្កើតឡើងដោយបុគ្គលនេះឈរលើគោលការណ៍ លុបបំបាត់អំពើ ហិង្សានិងសង្គ្រាមប៉ុន្តែពាក្យសម្តីរបស់លោកគឺចង់បង្កសង្គ្រាមជាមួយកម្ពុជាច្បាស់ណាស់ព្រោះមិនមែននិយាយមកធ្វើឱ្យស្ថានការធូរស្រាលនោះទេគឺជំរុញបន្ថែមឱ្យកាន់តែមានភាពតាងតឹងរវាងខ្មែរនិងថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL_ckOXuh3LSfugXvoUDs0pvILdQNbX9hnxSkaS1xyINOChyphenhyphendywJMbQe9aSWIA_zAViqAwNNhjqp2hRmEMKOVD51liJTInbVUyVKgiROgTdQFPns6QPjoDMJwLx4kFXjIalIN6ufJybdpr-ofo32XLTmgI9ewUqf4p19e_ljNRXY1tmfZhf3PKOCfxfLkn/s1280/image_2025-06-14_14-07-16.png

ការលើកឡើងពីតាណាវ៉ាត់ដែលនិយាយថាកម្ពុជាគំរាមកំហែងទាំង៦នេះគឺចង់សម្តៅទៅដល់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងកាលពីព្រឹកថ្ងៃទី១៣ មិថុនា ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជានឹង ត្រូវធ្វើទាំង៦ចំណុចសំខាន់ៗ។យ៉ាងណាមិញមុននឹងឈានដល់៦ចំណុចដែលសម្តេចឡើងភាគីថៃត្រូវខាតបង់ទឹកប្រាក់នៅនឹងមុខស្រស់ៗចំនួនរាប់លានដុល្លារទៅហើយដោយសារតែខាងកម្ពុជាសម្រេចមិនទិញអ៊ីធឺណិតថៃ អគ្គិសនី និងបញ្ឈប់ការចាក់បញ្ចាំង ខ្សែភាពយន្តថៃគ្រប់ប្រភេទទាំងនៅលើកញ្ចក់ទូរទស្សន៍និងរោងកុនតទៅទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

លើកទី១ ចេន ហ៊ាននិយាយប៉ះពាល់ឈឺឆ្អាលប្រទេសជាតិ

0

តារាចម្រៀង Original Song ចេន ស្រាប់តែបង្ហាញអារម្មណ៍របស់ខ្លួននៅលើ បណ្តាញ សង្គមស្របពេលកម្ពុជាកំពុងមានបញ្ហាចម្រូងចម្រាសជាមួយនឹងភាគីថៃដែលចង់បានទឹកដីប្រទេសខ្មែរ។ តារាចម្រៀង ចេន ថានេះជាលើកទី១ហើយដែលលោកនិយាយឈឺឆ្អាល ប្រទេសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihsNfNzjb1vRvfMQ3Gchf04Ahx5_PuBwg8I7Mw4ejyN-ZtKyn5iFCSiXHXLLh99MXlwEX0juxByRiyp1ELStzyLlJpyF4KcF45zbhOrlYnFr9JHk9VqMNZWHAqnWC_NqU3I6DGQbhWxAHQ5lBP5VOvzpMeq27IG1C-Aoj-hh7_5MtVko2MH-1_fPpfcGh1/s2048/image_2025-04-19_09-06-12.png

ភាពតានតឹងសម្រាប់ប្រទេសទាំងពីរ(ខ្មែរ-ថៃ) នៅមិនទាន់ស្រាន្តនៅឡើយទេខណៈ ទើបតែបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃកាលពីពេលថ្មីៗនេះប្រកបដោយភាពរលូន។ ឃើញភាពតានតឹងរវាងខ្មែរនិងថៃចាប់ផ្តើមតាំងពីថ្ងៃទី២៨ ឧសភា តារាចម្រៀង ចេន ស្រាប់តែមិនអាចនៅស្ងៀមចេញមកបង្ហាញអារម្មណ៍របស់ខ្លួនតែម្តងខណៈលោកក៏មានចិត្តអាណិតដល់លោកស្រីនាយករដ្ឋមន្រ្តីថៃដែលត្រូវរងសម្ពាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbyccxGE7_Gdh_EIowe1Xofkw51jihklie3dvEABc2lT2AyLSqdZSZCD0RyI0Oh6AQmreLvh5EIUMXu5WOidq2x2_qnTUwGKiH6Ty_eSbp3qqMbOj50TY31TS-1zc9CHZBNp9fGda-vKAWh0TLq2b_B0UxsGFQ7og7l9E5GmTKOnJwlx4qiqBSaPSRsjyY/s960/image_2025-04-19_09-06-18.png

លោកបានរៀបរាប់នៅថ្ងៃទី១៥ មិថុនា ថា « ក្នុងជីវិតខ្ញុំដែលហ៊ានប៉ះពាល់ឈឺឆ្អាល ក្នុង ប្រទេសជាតិ ព្រោះខ្ញុំស៊ូជីវិតខ្លួនឯងមករហូត ហើយការស៊ូនេះបើមិនមានម្លប់សន្តិភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចពុក និងបងប្រុសធិបតីដ៏ខ្ពង់ខ្ពស់ទេការតស៊ូខ្ញុំក៏គ្មានន័យអ្វីដែរ។ ខ្ញុំសង្កេតឃើញលោកហត់នឿយស្ទើរពេញមួយជីវិតដើម្បីបងប្អូនយើងទូទាំងប្រទេស ក្នុងនាមខ្ញុំប្រជាពលរដ្ឋម្នាក់ ការយល់ដឹងរបស់ខ្ញុំមើលឃើញថារាជរដ្ឋាភិបាលបច្ចុប្បន្ន ទាំងពីរ ប្រទេសកំពុងមានក្តីស្រលាញ់កាន់ដៃគ្នាដឹកនាំប្រទេសជាតិទៅរកសេដ្ឋកិច្ចដ៏ធំធាត់ តែមកបញ្ហាដោយសារមេទ័ពភូមិភាគ2ថៃដែលមានការគិតខ្លៅចង់បង្កបញ្ហាចង់បានទឹកដីខ្មែរមិនខ្វល់ពីសេដ្ឋកិច្ចរួម ធ្វើឱ្យប្រជាពលរដ្ឋថៃខ្មែរដែលល្អៗមានការកកស្ទះនៅមុខ ជំនួញនិង មានមិត្តភាពល្អជួបការលំបាកដោយសារពួកជាតិនិយមថៃមួយចំនួន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_3f4SdMeEu-09bUgr347xgNbXSQidMpdC3vUQURSLvyszsZtYzibEsMIP8OvjHdS8dz6O-xAUGMVH35PwaZWlBDYy6U5SaHddvZBzPQIjrNTKG6xkluecYDkCOJZF87sUUNSgUNAvkm7wBI7fOXaS7aI2LXkdkRTkXeuA6EROd2-OVmjIbH3YYt03i_op/s1640/image_2025-04-19_09-06-15.png
ម្ចាស់បទ «អាក្របី» បានបន្តទៀតថាលោកមានចិត្ត អាណិតដល់នាយករដ្ឋមន្រ្តីថៃ ដែលរងសម្ពាធ។ «ខ្ញុំបាទមានការអាណិតដល់នាយករដ្ឋាមន្ត្រីថៃคุณIng ដែលធ្លាក់ សំពាធទាំងមូលទៅលោកទាំងអស់ ដែលខំប្រឹងចាប់ដៃខ្មែរទៅកាន់សេដ្ឋកិច្ចដ៏ស្រស់ បំព្រងដើម្បីអាជីវករនិងអ្នកវិនិយោគគ្រប់ប្រទេស ជាពិសេសខ្មែរថៃដើម្បីសេដ្ឋកិច្ច ប្រជាពលរដ្ឋទាំងពីរប្រទេសត្រូវគេចោទ ពួកជ្រុលនិយមមួយចំនួនវាយប្រហារបើតម្រូវចិត្ត ពួកវា ប៉ះពាល់សេដ្ឋកិច្ចធំ កុមារាកុមារីដែលជាជំហ រឹងមាំរបស់ប្រទេសជាតិទើបកើត ធំធាត់ ត្រូវរស់ក្នុងស្ថានភាពអប់រំប្រវត្តសាស្ត្រខុសបែបនេះ? រើងអើងពណ៌សប្បុរ ជាតិសាសន៍ដោយសារ ពួកសៀមខួរក្បាលគំនិតខូចចង់បានរបស់គេ?? ខ្ញុំនៅតែគោរពបងប្អូនថៃខ្មែរដែលល្អៗ ច្រើនពួកគាត់មិនពាក់ពន្ធ័ឡើយ។ នេះជាការបញ្ជាក់របស់តារាចម្រៀង ចេន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-XcvguA_jfU5XL8vsj9KUY9EkgxwGyk8v8zOf2cGYDn-S6D5IwlgZJEj2H7g8_RwvcYRX9mQaZSa0dWQlG-Bjm7hJlc8pheo4hlWokExIHl9sK70YY1GHacoizLf62JinYrUQDWK7SHKqVoWzmfbJdLCMhgTqFNXnUb5EUAUZWuLVPsD3sl1EDtBmt553/s738/image_2025-06-16_08-41-36.png

ជាមួយនឹងការលើកឡើងខាងលើនេះតារាចម្រៀង ចេន ថាលោកនិយាយនេះមិនពាក់ព័ន្ធ នឹងនយោបាយឡើយ។ ចេន បានបន្ថែមក្នុងខម្មិនថា « និយាយនេះមិនពាក់ព័ន្ធ នយោបាយ ឡើយតែខ្ញុំពិតជាបានរីកធំធាត់ក្នុងជំនាន់សម្តេចពុក ខ្ញុំអាចលេងតន្រ្តីផ្តល់ ស្នាមញញឺមជូនគ្រប់គ្នាបានដោយសារម្លប់សន្តិភាពសម្តេចពុក និងអ្នកគាំទ្រ ជាទីគោរពរបស់ខ្ញុំ Samdech Hun Sen of Cambodia»៕

ឥណ្ឌូណេស៊ីនឹងបង្កើតកោះឆ្មានៅសមុទ្រជ្វាដើម្បីទាក់ទាញភ្ញៀវទេសចរតាមជប៉ុន

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា អភិបាលក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី លោក Pramono Anung មានគម្រោងបង្កើតកោះឆ្មានៅសមុទ្រជ្វាដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តតាមជប៉ុន ពីព្រោះបើនិយាយពីកោះឆ្មា មនុស្សភាគច្រើននឹងនឹកឃើញដល់ជប៉ុនមុនគេ ។ ភ្ញៀវទេសចរនឹងមកលេងឥណ្ឌូណេស៊ី ដោយពុំចាំបាច់ទៅជប៉ុនទេ ក្រោយពីឥណ្ឌូណេស៊ីបង្កើតកោះឆ្មាគម្រោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNB2AWEb51-7Gr72UBm43pfvffrKiPtxz-ATxKibN5eLkF-skl4hzR0X7YGYy3cYDtvBXXHJt0zcxjx2YsAzFdEU6BHTzlW27hRg2aqBWAu0zcaFnKWa0bRsoPWf1-T-EescC_R7YAoFaEs1u5iqYofLjlWlGfW-69HsmiBDYe2TQERoZh3tXvtHEagkKf/s1330/image_2025-06-16_15-03-13.png
សារព័ត៌មាន Channel News Asia (CNA) រាយការណ៍ថា លោក Pramono Anung អភិបាលក្រុងហ្សាកាតា និយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានពិចារណាបញ្ជូនសត្វឆ្មាឱ្យទៅរស់នៅលើកោះណាមួយក្នុងចំណោមកោះរាប់រយនៅឆ្នេរសមុទ្រហ្សាកាតា ដើម្បីគ្រប់គ្រងចំនួនឆ្មា និងទាក់ទាញភ្ញៀវទេសចរមកលេងនៅកោះនេះ ។ លោកថា ៖ «ការបង្កើតកោះឆ្មាមិនមែនជាគំនិតថ្មីទេ ជប៉ុនបានបង្កើតកោះឆ្មារួចហើយ បច្ចុប្បន្ន កោះរបស់ជប៉ុនក្លាយជាតំបន់ទេសចរណ៍យ៉ាងពិសេស» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMOu05BdNTKd_BTd7JfgVydEY1RNxBUPNrAA6E4ucvrsHyhF__4Stk29WARQypdra1b_YnJXhG2Rp5rAUEAISj2reyDLjCiJbUHMKR4X-Z-QLS2PKRIU-pIYxOAk5KEK67DuLglMYkIHxBd8D2qV7RkPIPXPfyrtJZCmev34zCpCcrQxu0Vm2Rp5t0gcM7/s1600/image_2025-06-16_15-03-14.png

ពីដំបូង កោះអាអូឈិម៉ាក និងកោះថាឈិរ៉ូជិម៉ាកនៅជប៉ុនបានយកឆ្មាទៅបង្ក្រាបកណ្តុរ ក្រោយមក ចំនួនឆ្មារស់នៅលើកោះទាំងពីរនេះបានកើនឡើងលើសចំនួនមនុស្សយ៉ាងខ្លាំង ។ ឆ្មាធ្វើឱ្យកោះទាំងពីរល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរដែលស្រឡាញ់ឆ្មា និងភ្ញៀវទេសចរមកពីជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLcoTTR-HgxTjMVXurRBqDufM9156xmTbXcgPi8CyotbydD7erjifThm-bxoabwnpMaTJPVa91fOdsCcHjWFj6z_8u8IUFzY2-7AGIuFgriQYu-mlEksvyp9lxW9Q1zn6EWOvVtWZYRrGxMmEIqgeoR4QAucJQPsgpm_v6IC0Qg_Cociz64HzHxhtXY0vD/s1000/image_2025-06-16_15-03-13%20(2).png

អភិបាលក្រុងហ្សាកាតាបន្តថា បើឥណ្ឌូណេស៊ីបង្កើតកោះឆ្មាដូចជប៉ុន កោះនេះនឹងក្លាយជាប្រភពចំណូលពីវិស័យទេសចរណ៍ ប៉ុន្តែលោក Pramono Anung ពុំបានបញ្ជាក់ពីពេលវេលាបង្កើតកោះឆ្មាទេ ។ តាំងពីលោកឡើងកាន់តំណែងជាអភិបាលក្រុងហ្សាកាតា នៅខែកុម្ភៈ ពលរដ្ឋបានសំណូមពរឱ្យគ្រប់គ្រងចំនួនឆ្មា ហើយលោកក៏បានពិភាក្សាជាមួយអ្នកជំនាញជាច្រើនទទួលបានគំនិតឱ្យបង្កើតកោះឆ្មា ។ កាលពីឆ្នាំ២០២៤ ទីក្រុងហ្សាកាតាមានឆ្មាអនាថាចំនួន៧៥ម៉ឺនក្បាល និងឆ្មាមានម្ចាស់ចំនួន១១ម៉ឺនក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3lDWWeKpw43d48qut9PM0BYdP1txnqQEXs22w10gir3BDvKQ6U0vlYq_JgTCnm9kHgel4EB6JXqKYhu8vQzl3nZlaq5ViKr-5mpQQaLOVHXxqU9tJyRqcrc-itXZQMdbPDK3vsjkH_ACLs0piqEyv9VDU4l03gjyYtfK3gM_owgehzwiaO3U0DK_saj8y/s1648/image_2025-06-16_15-03-17.png

បើតាមអ្នកជំនាញ គឺចំនួនឆ្មានៅទីក្រុងហ្សាកានឹងកើនឡើងរហូតដល់៤ដងក្នុងរយៈពេល៥ឆ្នាំទៀត ដោយសារឆ្មាកើតកូនចាប់ពី៣លើក ទៅ៤លើកក្នុង១ឆ្នាំ ។ ក្រៅពីនេះ ចំនួនឆ្មាកាន់តែច្រើនប្រឈមនឹងការឆ្លងមេរោគផ្សេងៗ និងគ្មានតុល្យភាពប្រព័ន្ធអេកូឡូស៊ី ។ ទីក្រុងហ្សាកាតាមានថវិកាសម្រាប់គ្រៀវឆ្មាអនាថា និងឆ្មាចរិញ្ចឹម ត្រឹមតែ២ម៉ឺនក្បាលប៉ុណ្ណោះ ហើយការស្វែងរកកន្លែងធំល្មមក្នុងទីក្រុងសម្រាប់ឆ្មារស់នៅយ៉ាងច្រើនក៏ពិបាកដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEialIV0WnbxlvwY2GSA0ctzGXBLWhlnI8QfrtOVZTZ8gpLbkHqMSp25Iw6xg8gVYmEZEtRULSRvrUkjYvKoM-LJ8MYu8UVxsMKHJ0widvKpj2Ghl9f-v5mTdbXX8Te1jiSFxs1GJq_-beIMnNTMru0a1xfqIUNAbKhHhg9nu2d22AzgIzMPuWtSgDTBsiDP/s1920/image_2025-06-16_15-03-16.png
នេះជាមូលហេតុធ្វើឱ្យអភិបាលក្រុងហ្សាកាតាចាប់អារម្មណ៍បញ្ជូនឆ្មាទៅរស់នៅលើប្រជុំកោះផាន់ ដែលលាតសន្ធឹងក្នុងប្រវែង១៦០គីឡូម៉ែត្រ ស្ថិតនៅភាគពាយ័ព្យទីក្រុងហ្សាកាតា ។ ឆ្មាទាំងនេះនឹងមិនត្រូវលែងឱ្យរស់នៅលើកោះដោយខ្លួនឯងទេ គឺមានកន្លែងរស់នៅយ៉ាងងាយស្រួល ទទួលបានការថែទាំ និងកាត់រោម ហើយភ្ញៀវទេសចរអាចទៅលេងកោះឆ្មាបាន ឬទៅរៀនសូត្រពីកោះ ៕

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកោះកុង

0

ធនាគារ វីង (ខេមបូឌា) ម.ក បានបន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេស ជាមួយនឹងការបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀតនៅខេត្តកោះកុង ដោយនាំយកសេវាកម្មធនាគារដែលសាមញ្ញងាយស្រួលប្រើប្រាស់ ឆាប់រហ័ស និងមានសុវត្ថិភាព ដើម្បីបំពេញតម្រូវការទៅដល់សហគមន៍នៅក្នុងតំបន់ភាគនិរតីនៃប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit2YPQUYRoMTgJAPEOk4enkasp558se7rMZk9jxro0c4BPjvSWzkujece0outbdbgp8-aXBYI7FNHbvzdGzgNuFX5wQ9onJXndd9hSyMuOIk4r690XkcZzs0_H8lVPXhRdqJh0Rkb6gdVqskTQd2jE3ZRFY64m6kn2aE_66lHivZ3fuLVcB1p019vMuWC8/s6000/_W736919.jpg
ពិធីសម្ពោធនេះ ត្រូវបានរៀបចំនៅថ្ងៃទី១៦ ខែមិថុនា ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង, ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, ឯកឧត្ដម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង, ព្រមទាំងលោក សាផល រិទ្ធីយ៉ា ប្រធានសាខាធនាគារជាតិ នៃកម្ពុជា ខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMUxu5gj_beotgzZWFW6G0A2k2CkAuQZqnk-RcS1GPH_gzf3RIVrGDDAejFjw_LB6IzIUYvgDac1n0KvvSjEbfH0maS2vT2WdYBgPpWAbE1ZmZFp3ztMAf3TwCVtzdnXxUcCb2O-Yn2KnNjaVv4BEw6oNiGqNXXTuFR22hdEQlRMrO6qh-Q7KL3adv-8NA/s6000/_W736940.jpg
ក្នុងនោះក៏មានវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ឧកញ៉ា គិត សូឡា អគ្គនាយកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV1de56pXBAoYQ_6rHZuENX3ltKjb0aXQdQaMzTpf9-3D1huDFxcwSlxSHQdcQQCMqlBxncSZ4HxYJ2GY0aJ94eTNQKWYjWw-Bmgczj-D4E1hQXaZPfJn16-Poi-D8puTqrM_CFqcp3vW1ngOQZO8-UXEyxZ8bvbiGB3UTOLxC7GtWVDi-SK0c5z8VCs2O/s4380/_W737086.jpg

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ក្នុងនាមជាធនាគាររបស់កូនខ្មែរ សុទ្ធសាធ យើងខ្ញុំពិតជាមានមោទនភាពក្រៃលែងក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក ហើយបានប្តេជ្ញាចិត្តចូលរួមលើកកម្ពស់ជីវភាពរបស់សហគមន៍។ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខេត្តកោះកុង ហើយយើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចរយៈពេលវែងក្នុងខេត្តនេះ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyo94NfZox31p1HBWKBrOSw4OLAsWz3HEdVEjdmv0eh0Pr_4hCPV_rHXE9cobkk7Ytr6PonHEJruM7UF-YaMrZ46e73C1rsrUasC7WjAutp_mGaZbp6_0aGkJ33vu3OY3UioaM-ZunqVqnXePdrRv6fFbtLUApjRT2pJGRM9pTaIDVQDBaUF3bBg3iIduC/s7008/DSC07327.jpg

កោះកុង គឺជាខេត្តមួយដែលមានសក្ដានុពលធំធេង សម្បូរទៅដោយធនធានធម្មជាតិ ហើយកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគួរឱ្យកត់សម្គាល់។ វត្តមានសាខាធនាគារ វីង ក្នុងខេត្តកោះកុង នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយទៀតសំដៅគាំទ្រដល់ការកសាងប្រព័ន្ធហិរញ្ញវត្ថុដែលចាំបាច់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋទូទៅ ម្ចាស់អាជីវកម្មខ្នាតតូច និងសហគ្រាសនានា ឱ្យរីកលូតលាស់ក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងមានសម្ទុះកំណើនយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrYu1pp3iDP7ggMA_6aicXriDnKBd899-HJ3jNfT_ILGsQf8rX1cyLpJQzmll20hcH54tCAnptsH-zu7YDQAEXmn0gQrB4MVXjTh38RVfutHKc9ZZBVTFpL3BuE7nXKff3OwVtvOuqbLwu1zwIudqjMGOENLK4AR3NsAkVPFRTVsbnAlVJJs9dn0hZQ1yS/s7008/DSC07263%20(2).jpg

មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤៨ ក្បែរសាលាខេត្ត និងស្ពានកោះកុង សាខាថ្មីធនាគារ វីង ផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបរួមមាន៖ កម្ចី ប្រាក់បញ្ញើ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹកភ្លើង និងបង់ធានារ៉ាប់រង ការទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាបើកប្រាក់បៀវត្ស ព្រមទាំងសេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀតដើម្បីបំពេញតម្រូវការអតិថិជនទូទៅ សហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាសហគ្រាសធំៗជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_d8TnkydpwwLzMogu6SRaZOifMHkrpRA-LbPN6RVi3M585kv_pxYo-8oX1OAXIpxipZOasvMWLNrWrOhxd-zHZ9kUzxBPTCNfyeRhXjUqMRBbMtSchglM6wuK3sZYFooOGI9G1iTYedQ_wMy8ZunroOu6qLOOzrfB4sNS1KTlay6e_bYoiTvk8G9ewiIM/s7008/DSC07341%20(2).jpg
សាខានេះនឹងបំពេញតួនាទីបន្ថែមពីលើភ្នាក់ងារធនាគារ វីង ប្រមាណ ១២០ ទីតាំងនៅទូទាំងខេត្តកោះកុង ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ។
រយៈពេលជិត ១៧ ឆ្នាំនៃការបម្រើសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង បានវិវឌ្ឍខ្លួនក្លាយជាជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ ដោយមានការិយាល័យធនាគារចំនួនជិត ៣០ ទីតាំង ភ្នាក់ងារធនាគារ វីង ជាង ១២.០០០ កន្លែង និងភ្នាក់ងារ វីង ម៉ាស្ទ័រ ជាង ១០០ កន្លែង ដែលគ្រប់ដណ្តប់នៅទូទាំងប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlgbCF_t0duEYSSL0oFuSsx0GvcSIVww866aPfuCBw0JsdgQCq0Bb4Luc1nnuc0HMVQ8s_Ptw_jR9QrypvCXJViAt_cI0_XTS6e4sw1JKI1hTxk-up7GnELtEeOj6uBZLJx3RKl2IH4IH59B3bT4nN8tLAl5wFC7QAvC7YVea1gnvraYtTMNJf8tkIjAtg/s6000/_W737164.jpg
ក្រៅពីនេះទៀត អេប របស់ធនាគារ វីង មានសេវាធនាគារ និងហិរញ្ញវត្ថុជាង ១០០ ប្រភេទ ដើម្បីឆ្លើយតបគ្រប់តម្រូវការរបស់អតិថិជនយ៉ាងឆាប់រហ័សប្រកបដោយសុវត្ថិភាព ។ ដោយទទួលបាននូវការទុកចិត្តពីប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ពេលនេះ ធនាគារ វីង មានអ្នកដាក់ប្រាក់បញ្ញើសរុបជិត ៣ ពាន់លានដុល្លារអាមេរិក ហើយកំពុងបម្រើអតិថិជនដែលមានជាង ៩,៥ លានគណនី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjkwqnbY1ES72YwrJbw1g0MTdwiRveKmv1WBYyqm9F8FqU22pkFY6AIebEixLCatgTb9Z6shKRCStQ8ZDf-ImzecGpzupWUOJXQTA50zuCppZGVaVgVSO0w7ma8uScpeEuboFiJhBsh4a688XLQdyWy98h6979LamxXBe4LBFzFA10kK7MP0sc64LtofrC/s4938/_W737106.jpg
ដើម្បីអបអរសាទរដល់ការបើកសម្ពោធសាខាថ្មី ធនាគារ វីង ផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ ៦% ក្នុងមួយឆ្នាំ ដែលខ្ពស់ជាងអត្រាការប្រាក់ធម្មតា ១,៥% ហើយសម្រាប់អតិថិជនក្នុងខេត្តកោះកុងដែលបើកគណនីបញ្ញើមានកាលកំណត់ ។ ការផ្តល់ជូននេះ មានគោលបំណងលើកទឹកចិត្តដល់ការសន្សំ ក៏ដូចជាជំរុញភាពបត់បែនផ្នែកហិរញ្ញវត្ថុក្នុងសហគមន៍នៃខេត្តកោះកុងផងដែរ។ ការផ្តល់នូវអត្រាការប្រាក់ខ្ពស់នេះ មានសុពលភាពរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ តែប៉ុណ្ណោះ៕