ទោះធ្លាក់ខ្លួនឈឺព្រោះជំងឺលៀនឌីស ហើយត្រូវទទួលរងនូវរលកពាក្យរិះគន់គ្មានសំចៃពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គម ទាក់ទងនឹងបញ្ហាលួចស្បៀងជាជំនួយរបស់ជនភៀសសឹក ហើយលក់ផលិតផលថៃ បន្លំថាជាផលិតផលរបស់កូរ៉េក្តី តែលោក ហេង វិសាល ជាអ្នកផលិតមាតិកាសង្គមដ៏មានប្រជាប្រិយភាពម្នាក់នៅកម្ពុជា នៅតែទទូចអោយពលរដ្ឋខ្មែរផ្តោតការយកចិត្តទុកដាក់លើសាមគ្គីភាព ចាប់ដៃគ្នាជាធ្លុងមួយ ព្រោះមានតែខ្មែររួបរួមទេ នោះទើបខ្មែរឈ្នះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJQeZcFlVSH_2OAYDiMClE6T0O59vB8sy5miOREp7TTWIJTHPsyPBn1enDdJdZ_yHXN_3zEeuLa5_O-Uk8n4VZ8zPyxm9NMPyaDaWJImYixlHDPayr6i2dDKc02vB0HSbl45TM0YM4r7vuMTPuz9PKiBC0G-aewdYztNXG8P74RbpOsyHqTMBlfijYQPTk/s2048/image_2025-07-28_09-50-51.png

ដូចអត្ថន័យនៅក្នុងបទចម្រៀងរបស់ លោក វណ្ណដា៖ «មានសង្គ្រាម គ្មានជីវិត!» នៅថ្ងៃទី១១ សីហា ឆ្នាំ២០២៥ នេះ លោក ហេង វិសាល បានបញ្ចេញសំណេរលួងលោមអ្នកគាំទ្ររបស់ខ្លួនអោយឈប់បារម្ភចំពោះសម្ពាធផ្លូវចិត្តរបស់លោកតទៅទៀត។ លោក វិសាល បានថ្លែងទទួលស្គាល់ថា លោកពិតជាហត់ខ្លាំង ហើយខ្លាចសម្ពាធមែន តែបើប្រទេសជាតិមានបញ្ហា រូបលោក និងក្រុមគ្រួសារនៅបន្តចេញមកជួយនូវអ្វីដែលខ្លួនអាចជួយបានដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-m18EM83fghrQF3gFnrhwO6OIwzFH3fbyfm2CTlUsYsTf9IHnsyfUh2vdjFH9zKhITvcGug2Q8KxOlGU5BzcYgbJsnL5FRTRvZQO-E5PUJjKTGfyNrlrVPd2ozK7gPoo8w-FxysrKWowdITZSc5Xf31jTL0ujJiBgm27sNBW1NGfBky5ZGYT06FwvVIph/s2048/image_2025-07-28_09-50-52.png
លោកថា៖ «ព្រោះនេះគឺជាប្រទេសខ្ញុំ ទឹកដីកំណើតខ្ញុំ បងប្អូនខ្មែររបស់ខ្ញុំ! ដូច្នេះសូមបងប្អូនទុកចិត្ត អាចឈប់បារម្ភ ហើយបន្តផ្តោត និងសាមគ្គីគ្នាជាធ្លុងមួយ។ ពួកយើងតែមួយ ពួកយើងនឹងឈ្នះ។» សូមរម្លឹកថា ត្រឹម ២ថ្ងៃ ប៉ុណ្ណោះក្រោយទម្លាយបញ្ហាមួយចំនួននៃជំងឺលៀនឌីស លោក ហេង វិសាល ត្រូវបង្ខំចិត្តចេញវីដេអូទាំងខ្លួនឈឺ បកស្រាយអំពីមតិរិះគន់មួយចំនួនទាក់ទងនឹងផលិតផល We Young ដែលមានមតិជាច្រើន ថាលោក និងប្រពន្ធផ្សព្វផ្សាយបន្លំថាផលិតផលនេះជាផលិតផលរបស់កូរ៉េ តែតាមការពិតជាផលិតផលរបស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIiwOMfN-Q7FIrqWfiCxIxPcTgCkOeIuAR3pBo8RbjXyBFzkOQ2rMhd-a231IiWS0ACA6H9-jRgPrJKuMarsk72AePmSAe8p1bJOheuaO8RLXghXhtxs9dLLFtc2VYSynwfWrHItt5UfbQopZj_sl_ul_R8edUz8z9fXZ9FeBJ-oZJzfVcnBMIi-eJWxRt/s2048/image_2025-08-12_09-28-41%20(3).png

ឯបញ្ហាមួយទៀត គឺជាបញ្ហាកើតពីចិត្តសប្បុរសរបស់លោកវិសាល និងជា ស្រីនា ដោយសារចង់ជួយសម្រួលការលំបាករបស់ពលរដ្ឋភៀសសឹក តែអ្នកទាំងពីរបែរត្រូវបានគេចោទ ថាជាអ្នកលួចសៀងទៅវិញ។ លោកវិសាល បានរៀបរាប់អារម្មណ៍របស់ខ្លួនតាមរយៈសំណេរថា៖ «ដោយស្មោះត្រង់! នៅយប់នោះអារម្មណ៍របស់ខ្ញុំពិតជាហត់ និងខកចិត្តខ្លាំងមែន។ ជាពិសេសនៅពេលដែលឃើញទឹកភ្នែករបស់ប្រពន្ធ! ទោះបីជាខ្ញុំរៀនធម៌មែន ប៉ុន្តែចិត្តខ្ញុំនៅជាមនុស្សសុទ្ធសាទ។ ខាងក្នុងខ្ញុំឈឺចាប់ខ្លាំង! ហើយបាក់ទឹកចិត្តខ្លាំង! ប៉ុន្តែមកដល់ឥឡូវនេះពួកខ្ញុំលែងអីហើយ។» https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiru-Iyi6kCrx2QrNMkf_CBL1V0Ks4d1BQ33TXgaati5So6-kwGiLkePeYDz0QlxJ3Dn5qlkfhvKAaS2p2ByUg-VF9SvWgX0nHcDdqOZQDmuz7VXjBKCtv1lkwmia2fsmgpfggmGSxtl3KxWCJdB4RDuLj4n4wWr2QfPV_u3JiqqSRBpF2pkEj2srKSBI2y/s1280/photo_2025-08-11_13-52-32.jpg

ក្រោយរងព្យុះគំនិតមានការរិះគន់ច្រើន មកលើគ្រួសារលោក ហេង វិសាល និងជា ស្រីនា តែប្តីប្រពន្ធគូនេះក៏ទទួលបាននូវពាក្យលួងលួង និងការលើកទឹកចិត្តច្រើនពីសាធារណជនទូទៅដែរ។ លោក វិសាល ផ្ទាល់ក៏ទទួលស្គាល់ដែរ ថាលោកពិតជាត្រេកអរ ហើយទទួលជ្រួតជ្រាបនូវទឹកចិត្តល្អរបស់បុគ្គលជាច្រើនដែលតែងស្រលាញ់ និងបារម្ភចំពោះគ្រួសារលោក។ លោក វិសាល បានបញ្ជាក់ថា៖ «បងប្អូនទាំងអស់គ្នា! ខ្ញុំគិតថាជាទំនួលខុសត្រូវ និងការដឹងគុណ ខ្ញុំត្រូវតែចេញមកនិយាយរឿងនេះ។ ជាដំបូងខ្ញុំ និងគ្រួសារ សូមអរគុណបងប្អូន មិត្តភក្តិ និងក្រុមគ្រួសារខ្មែរទាំងអស់ដែលបានចេញមកការពារ និងលើកទឹកចិត្តដល់ពួកខ្ញុំ! ខ្ញុំពិតជារំភើបមិនដឹងថាមានពាក្យអ្វីអាចរៀបរាប់អារម្មណ៍នេះបានទេ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSInvLdFCS3s5YQ4UVXDbGGRRqdeFonmySn2Bi5vaIHetc3puzUmXCc8Iv358kGB_jiSljUFrdYeWoMTLjdNhgYK4e-LC6NOED1iX9vv7hHbMvtlpd7A5Bie1KQLfn4xp5UfEzqNlpqIgm5gX3-jEsW87lH0BeQFKmxgHaTRrHuac0ZWOw1m9GaiqJ5khF/s1280/photo_2025-08-11_13-52-33.jpg