វ៉ាស៊ីនតោន៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានសម្រេចឱ្យ រដ្ឋបាល Trump អាចនិរទេសជនអន្តោប្រវេសន៍មួយចំនួនទៅកាន់ប្រទេសទីបី ដែលមិនមែនប្រទេសកំណើតរបស់ពួកគេ ដោយមិនចាំបាច់ផ្តល់សវនាការជាមុន ដើម្បីឱ្យពួកគេពន្យល់ពីមូលហេតុដែលពួកគេអាចនឹងមានគ្រោះ.ថ្នាក់នៅទីនោះឡើយ។ នេះបើតាមប្រភព NBC News។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix1gSQn_IzmUWvD5d9SUTaZzERsm8e4XScq9kqNASqgvT5SfWJXV25sbYhClXRfScgvgLFAlxzrPnPNkLQoK0Kt2gkElB5rTlK6tzrRAvHj31uxwvbglcg3wY35LiQ68KmNZ4kA15Dn51KED1aVdkWgAmRFLn8GnS8PdpD231iie11evaTi_oae4wg5qwd/s1200/image_2025-06-25_08-23-14%20(2).png
សេចក្តីសម្រេចនេះធ្វើឡើងកាលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ ដោយបានបដិសេធសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលបានរារាំងគោលនយោបាយនេះកាលពីដើមឆ្នាំ។ ចៅក្រមតុលាការជាន់ទាប លោក Brian Murphy បាននិយាយថា ជនអន្តោប្រវេសន៍គួរតែត្រូវបានអនុញ្ញាតឱ្យពួកគេបានពន្យល់ពីមូលហេតុដែលពួកគេខ្លាចត្រូវបានបញ្ជូនទៅប្រទេសមួយផ្សេងទៀត ជាពិសេសប្រសិនបើពួកគេអាចប្រឈមមុខនឹងអំពើហិ.ង្សា ឬការធ្វើទា.រុណកម្មផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5M4k9K7E_CUDWM_W3i3devmeorPM-Tc3eKectcPrnGcGrZINCEdrY8zFXHhMfmk8w2b26h0ueKtiOB1AnMdYejD-W7Udz562bboATwiIDkI1vdCd84GubpZyfauibpElbFfr3S4TAYKwLs9Tp5U8ZgqgjhI5J5wYcrM6sT9043ge_502nLUIq5wh_2_wN/s5000/image_2025-06-25_08-23-07%20(2).png

ករណីនេះជាប់ពាក់ព័ន្ធនឹងជនចំណាកស្រុកចំនួន ៨ នាក់ ដែលរដ្ឋាភិបាលចង់បញ្ជូនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង ដែលជាប្រទេសល្បីល្បាញខាងសង្រ្គាម និងការរំ.លោភសិទ្ធិមនុស្ស។ ចៅក្រមបានផ្ដល់ការការពារបណ្ដោះអាសន្នដល់មនុស្សទាំង ៨ នាក់នោះ ពីការនិរទេសខ្លួន ហើយការការពារនោះក៏នៅតែមាន។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចថ្មីរបស់តុលាការកំពូលមានន័យថា រដ្ឋបាល Trump ឥឡូវនេះអាចប្រើប្រាស់គោលនយោបាយដែលទើបតែសម្រេចនេះលើជនអន្តោប្រវេសន៍ផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLQ5qVOUT6qoFtKO6AK6m60RTJC0PTigDfGs7Vw1W0xT3k5A48X1cY8l_G4orOzJPQaR95jh4chrGyTyzvjdG0IJ1kWBZNaqocxPWxD053w0IM6CrnkW-gDXLPAVV99DQeWRIk6mXjQjdIohiny8YwmQfoTnRhsPx2LVo3DB3AwtA2CiRaUYjIXj1ObMHk/s1480/image_2025-06-25_08-23-07.png

គួរបញ្ជាក់ថា ការសម្រេចនេះត្រូវបានធ្វើឡើងដោយសំឡេង ៦ ទល់នឹង ៣ ដោយមានអ្នកយុត្តិធម៌អភិរក្សភាគច្រើន។ ប៉ុន្តែអ្នកយុត្តិធ៌មសេរីរបស់តុលាការមិនយល់ស្របយ៉ាងខ្លាំង។ ចៅក្រម Sonia Sotomayor បានសរសេរការជំទាស់លើការសម្រេចថ្មីៗនេះថា តុលាការមិនអើពើនឹងការឈឺចាប់ និងទុក្ខលំបាកពិតប្រាកដរបស់មនុស្សទេ ហើយធ្វើឲ្យពួកគេស្ថិតក្នុងគ្រោះ.ថ្នាក់។ អ្នកស្រីបាននិយាយថាការគើលនយោបាយនេះអាចនាំឱ្យជនអន្តោប្រវេសន៍ជាច្រើននាក់ ត្រូវបានបញ្ជូនទៅប្រទេសដែលមិនមានសុវត្ថិភាព ដែលពួកគេអាចប្រឈមមុខនឹងការធ្វើទា.រុណកម្ម ឬអាចសូម្បីតែត្រូវស្លា.ប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggv2dX50M1b1U672ELvzmOuD1O2eqUfY8r8CqkR2ZvWKMqmT62fTJlkn1sCAIsj6IC3CAMsmGtFjCnctUKnnnuY7w9vg17EGESaeotqhmSnh1ZvhNn0EpqqZR57RbW_aou5gYkhATjutOHdNt7svHN3j5jeRRSmw0FYJJ2erSB2JloQeKRMMD5YTXweCXj/s1140/image_2025-06-25_08-23-13.png
ផ្ទុយទៅវិញ រដ្ឋបាល Trump បាននិយាយថាគោលនយោបាយនេះមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលដែលប្រទេសកំណើតរបស់ជនអន្តោប្រវេសន៍បដិសេធមិនទទួលយកពួកគេត្រឡប់មកវិញ។ វាអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចបញ្ជូនពួកគេទៅកន្លែងផ្សេងជំនួសវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQNDAnl4ZWxJN3f_l7lIJkwpaka2QI7ff_eSDVzuEGLnWkf83EXb9TXFeIC41oAjQDcc5YKtTGEtmSvJv2nU61deknNFZzWQ9M1C9-euBmaTceu5yyhOgMxs0iFOXiTGBuBzX84RaWvk2GIEVoyVm3TVAoYRACjnkkp1rsdhHZlmu1ezZGDz-kvL8uVYVD/s1200/image_2025-06-25_08-23-14.png
ពួកគេក៏បានអះអាងដែរថា ពួកគេកំពុងធ្វើតាមច្បាប់ និងផ្តល់ឲ្យមនុស្សនូវដំណើរការដែលពួកគេត្រូវការ។ ប៉ុន្តែក្រុមសិទ្ធិជនអន្តោប្រវេសន៍និយាយថាទង្វើនេះបានបំពានលើកិច្ចព្រមព្រៀងអន្តរជាតិនិងស្តង់ដារសិទ្ធិមនុស្ស ដូចជាអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មដែលនិយាយថាមនុស្សមិនគួរត្រូវបានបញ្ជូនទៅប្រទេសដែលពួកគេអាចរងគ្រោះ.ថ្នាក់នោះទេ៕