បងប្អូនកូនខ្មែរអើយ! យើងគ្រប់គ្នាមានចំណែកសំខាន់ណាស់ក្នុងការជួយឲ្យសេដ្ឋកិច្ចស្រុកយើងកាន់តែរីកចម្រើន។ ដឹងអត់ថា ការជួយទិញផលិតផលក្នុងស្រុកហ្នឹងហើយ ជាមធ្យោបាយល្អបំផុតដើម្បីរួមចំណែកកសាងប្រទេសយើង!
ឥឡូវរដ្ឋាភិបាលក៏បានកាត់បន្ថយការនាំចូលពីគេ ជាពិសេសពីប្រទេសជិតខាងដូចជាថៃអីហ្នឹង គឺថាការជួយគាំទ្រផលិតផលខ្មែរយើងកាន់តែសំខាន់លើសដើមទៅទៀត។
ក្នុងចំណោមក្រុមហ៊ុនខ្មែរល្បីៗជាច្រើន ក្រុមហ៊ុន វឌ្ឍនៈ ជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោរ ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០% ហើយក្រុមហ៊ុន វឌ្ឍនៈ មិនត្រឹមតែល្បីក្នុងស្រុកទេ តែល្បីដល់បរទេសទៀត ទទួលស្គាល់ពីគុណភាព ព្រមទាំងឈ្នះមេដាយមាស និងពានរង្វាន់ពេជ្រជាច្រើនទៀតផង។ នេះហើយជាភស្តុតាងបញ្ជាក់ថា ផលិតផលខ្មែរយើងពិតជាមានគុណភាពខ្ពស់ប្រកួតប្រជែងជាមួយផលិតផលបរទេសយ៉ាងពិតប្រាដ។ 
តួយ៉ាងយើងឃើញប្រជាជនខ្មែរមួយចំនួនធំ ពិសេសកម្មករ កម្មការី អ្នកបើកបរ ច្រើននិយមពិសាភេសជ្ជៈកំប៉ុងនាំចូលពីប្រទេសថៃ មានដូចជាភេសជ្ជៈប៉ូវកម្លាំង ស្រាបៀរជាដើម ដូច្នេះសូមគួរងាកមកគាំទ្រ លើកស្ទួយ ផលិតផលក្នុងស្រុករបស់យើង ដូចជាភេសជ្ជៈប៉ូវកម្លាំងគ្រុឌជាដើម មានជាច្រើនជម្រើស ពោរពេញទៅដោយគុណភាព។ នេះហើយជាមោទកភាពរបស់ខ្មែរយើង ផលិតដោយកូនខ្មែរពិតៗ!
គាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ មិនមែនត្រឹមតែបានទទួលបានផលិតផលល្អ គុណភាពខ្ពស់នោះទេ តែយើងក៏បានចូលរួមដោយផ្ទាល់ក្នុងការ៖ បង្កើនចំណូលជាតិ ផ្ដល់ការងារឲ្យបងប្អូនខ្មែរយើងរាប់ពាន់នាក់ ជួយជំរុញឧស្សាហកម្មក្នុងស្រុកឲ្យរីកចម្រើនទៅមុខទៀត ហើយព្រមទាំងបានជួយត្រលប់ទៅដល់សង្គម និងចូលរួមអភិវឌ្ឍនប្រទេសជាតិស្ទើរគ្រប់វិស័យជាមួយរដ្ឋាភិបាល។ ការសម្រេចចិត្តទិញផលិតផលខ្មែរ គឺប្រៀបដូចជាការវិនិយោគទៅលើអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសយើង។
យើងម្នាក់ៗអាចក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំ និងមានឯករាជ្យភាព។
តស់! បងប្អូនអើយ សូមបន្តជួយគាំទ្រផលិតផលខ្មែរ ជាពិសេសផលិតផលពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបង្ហាញពីទឹកចិត្តស្នេហាជាតិ និងរួមចំណែកកសាងកម្ពុជាយើងឲ្យកាន់តែរុងរឿងទាំងអស់គ្នា។










