Dylan Wang តារាសម្តែងដ៏មានប្រជាប្រិយភាពនៅក្នុងប្រទសចិន និងកំពុងឆក់យកបេះដូងអ្នកគាំទ្រទូទាំងពិភពលោកពេលនេះកំពុងតែធ្វើឱ្យអ្នកគាំទ្រលោកចង់ទៅភ្លក្សអាហារដែលលោកបានញុំាបន្ទាប់ពីម្ចាស់ហាងបានដាក់តាំងចានរបស់តារាប្រុសរូបនេះទៅជាវត្ថុមានតម្លៃប្រចាំហាង។.png)
នៅក្នុងការបង្ហោះរបស់ Xiaohongshu កាលពីថ្ងៃទី ១៥ ខែមិថុនា អ្នកនិយមលេងអ៊ីនធឺណិតម្នាក់ដែលបានទៅលេងហាងគុយទាវមួយក្នុងទីក្រុង Xi’an ប្រទេសចិន បានចែករំលែកការរកឃើញដ៏គួរឱ្យអស់សំណើចមួយ ចាន និងចង្កឹះដែលតារាប្រុស Dylan Wang បានប្រើក្នុងអំឡុងពេលលោកទៅហាងនោះ ត្រូវបានដាក់បង្ហាញនៅក្នុងជើងទម្រពណ៌ក្រហមយ៉ាងច្បាស់វលាស់ចាត់ទុកជារបស់មានតម្លៃ។

រូបថតរបស់តារាប្រុសវ័យ២៦ឆ្នាំរូបនេះត្រូវបានដាក់ពីលើហិបដែលទុកចានរបស់ Dylan Wang ជាមួយនឹងការពិពណ៌នាថា: «ចានដែល Dylan Wang ធ្លាប់ប្រើពីមុនមក»។
អ្នកនិយមលេងអ៊ីនធឺណេតដែលបានបង្ហោះនោះ បានធ្វើឱ្យឈ្មោះស្ថិតក្នុងបញ្ជីស្វែងរកដ៏ក្តៅគគុករបស់កម្មវិធី Weibo។
Dylan Wang បានទៅលេងហាងគុយទាវ Shan Da Wan ក្នុងឆ្នាំ ២០២៣ ហើយបានបង្ហោះអំពីបទពិសោធន៍របស់ខ្លួននៅក្នុង vlog Weibo នៅពេលនោះ។
នៅក្នុង vlog លោកត្រូវបានគេឃើញមានការហូបអាហារឆ្ងាញ់ៗក្នុងតំបន់នៅក្នុងភោជនីយដ្ឋាន រួមទាំងសាច់អាំង ស៊ុប និងគុយទាវ ដោយដៃប្រើរសជាតិហឹរ និងទឹកស៊ីអ៊ីវ។ ចាប់តាំងពីការមកដល់របស់ Dylan Wang ម្ចាស់ហាងគុយទាវបានដំឡើងការតាំងបង្ហាញនៅខាងក្រៅហាងរបស់ពួកគេជាមួយនឹងរូបថតរបស់ Dylan Wang ដែលបង្ហាញថាតារាប្រុសរូបនេះបានញ៉ាំអាហារនៅទីនោះ។ អ្នកគាំទ្ររបស់លោក ក៏បានទៅញ៉ាំអាហារដើម្បីអង្គុយនៅកន្លែងដូចគ្នាជាមួយតារាប្រុសរូបនេះថែមទាំងធ្វើត្រាប់តាមសកម្មភាពរបស់ Dylan Wang នៅក្នុង vlog ទៀតផង៕










