ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលវៀតណាមមានគម្រោងជំរុញឱ្យទីក្រុងដាណាង ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មពិភពលោក តាមរយៈការបង្កើតតំបន់ពាណិជ្ជកម្មសេរីដែលលាតសន្ធឹងលើផ្ទៃដីយ៉ាងធំទូលាយ ។ ថ្ងៃអនាគត ខេត្តដាណាង ក៏ក្លាយជាមជ្ឈមណ្ឌលការផលិត និងទីតាំងដឹកជញ្ជូនអន្តរជាតិតភ្ជាប់ដែលជាមួយកំពង់ផែលៀនជៀវ, អាកាសយានដ្ឋានអន្តរជាតិដាណាង និងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0qhC2TCKnYJLpoDGHnBaezIMEZvq9t1j01Cxqzlih4NtEPg-XmMV5RMQlgFPB22woLf6mFfAMBwFuRrQMqE3Gytmatk2-VV0WkkXbmlJIXfU4HOavzEsf5Xq4e4KonxL93oWjmY10y0qM_krlHb7iH1g51n-ROoQqSHym4WsVB8Ubmo0d60mOiUIfCIQZ/s1024/image_2025-06-25_09-00-51.png

លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីវៀតណាមបានចុះហត្ថលេខាលើការបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅទីក្រុងដាណាង ដែលនឹងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីបើកឱកាសឱ្យមានការអភិវឌ្ឍថ្មីៗសម្រាប់ទីក្រុងឆ្នេរសមុទ្រមួយនេះ ។ តំបន់ពាណិជ្ជកម្មសេរីលាតសន្ធឹងលើផ្ទៃដីចំនួន១,៨៨១ហិកតា សម្រាប់ធ្វើជាទីតាំងការផលិតទំនិញ ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងការច្នៃប្រឌិត ។ រដ្ឋាភិបាលវៀតណាមសង្ឃឹមថា ទីក្រុងដាណាង នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងតំបន់ និងមជ្ឈមណ្ឌលកំណើនយុទ្ធសាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9KzURvcYtkiu9-ze-IAGGtLprGvZp5-N-RH2Zrn9EzyzlsMWm0OiNFblxDDPmKizRf0HkCbTqmluXCJRd1sAI7Bleu_dAqLSF7gwPw8fEkknLZJ-RspkWO5StNs44Wg7o3xkqerITY1XGidsMTwLmDgJPNipECs0KU6tvoQwLnmaii9JrywgRYJSQupEB/s1200/image_2025-06-25_09-00-50%20(2).png

រដ្ឋាភិបាលវៀតណាមមានគោលដៅរយៈពេលវែង គឺកំណត់ឱ្យតំបន់ពាណិជ្ជកម្មសេរីនេះជាកន្លែងតភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងអាស៊ី-ប៉ាស៊ីហ្វិក ហើយខេត្តដាណាង នឹងក្លាយជាមជ្ឈមណ្ឌលការផលិត និងទីតាំងដឹកជញ្ជូនអន្តរជាតិតភ្ជាប់ជាមួយកំពង់ផែលៀនជៀវ, អាកាសយានដ្ឋានអន្តរជាតិដាណាង និងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ។ វានឹងចូលរួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល រួមទាំងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចទីក្រុងដាណាងឆ្ពោះទៅរកនិរន្តរភាព ក្រោយពីសហការជាមួយខេត្តក្វាងណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1NRAx2p-dNhEk8oeRpxvx1sdC08gKHpgSez8w0eKFBWdgnFjzwZLwUBj6zHUr0VimIjIGjfY-hAa1mnM-OzFZVDG5PkWB0FxAC6UxSuyS0ImUM-UPiEG1k5utICfEZ94mQa5tfRRXzLW-eXCHN55Qv36fF2UhpNpzkCKxjgxFpZC_NwQwAEdIo_74gGCA/s1280/image_2025-06-25_09-00-50.png

លើសពីនេះ តំបន់ពាណិជ្ជកម្មសេរីនឹងតភ្ជាប់ជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដែលស្ថិតនៅក្នុងទីក្រុង ដោយការបង្កើតបណ្តាញសេដ្ឋកិច្ចដ៏ទំនើប និងមានការប្រកួតប្រជែងខ្ពស់ ។ វានឹងជួយលើកកម្ពស់មុខមាត់ប្រទេសវៀតណាមក្នុងតំបន់ និងលើពិភពលោក ស្របតាមសាកលភាវូបនីយកម្ម (គឺជាចលនាបម្លាស់ប្តូរដោយសេរីនៃទំនិញ សេវាកម្ម ព្រមទាំងការផ្លាស់ប្តូរសេវាផ្សេងៗរវាងប្រទេសមួយទៅប្រទេសមួយ និងតំបន់មួយទៅតំបន់មួយ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjvZZ1sMPBKRhpEfguVgmdk8tbpJ5UXrfhG7DnCYO7DNrO1agRttryrWC0EL0yyHx6euMwdr2uJEBQK8RoCxNC99_oJ6wfNutWRyhMYFkRkDCeoCchYApjGxkRH3Pcb6ggAAvJ2_a-zevllE_ezToY-9np0bLHlZ_lT8LlcARBE1R8d52e__P9jZpW2w10/s1200/image_2025-06-25_09-00-51%20(2).png

ការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរីនៅខេត្តដាណាង នឹងអនុវត្តតាមផែនការស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ផែនការមេរបស់ទីក្រុងដាណាង រួមទាំងគោលដៅបានអនុម័តសម្រាប់ការបង្កើតតំបន់ពាណិជ្ជកម្មសេរី ៕