Home Blog Page 43

សុភ័ក្រ កុសុម៉ា ប្រកាសដំណឹងល្អកំពុងពរពោះសាជាថ្មី

0

តារាចម្រៀងនិងជាពិធីការិនី សុភ័ក្រ កុសុម៉ា បានប្រកាសដំណឹងដ៏សែនរំភើបថារូបនាងកំពុងពរពោះម្តងទៀតបន្ទាប់ពីបាត់បង់កូនម្តងកាលពីកន្លងមកនេះ។ សុភ័ក្រ កុសុម៉ា បានពោលពាក្យយ៉ាងរំជួលចិត្តស្របពេលអ្នកនៅក្នុងចង្កោមសិល្បៈនិងមហាជនបានសម្តែងក្តីអបអរយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFUHxRfxYnEALKeHZAUv-xAIeSCJbdoolFwcY-iLAqT8PcVql0gcr6y0Hhx1OVLXOcdy8ToZqL9ogTBdfC3rB_wgegHp-ZHgEVMoCmWGRFhICeuXOxwNpaMQp19DT8X3YDfqCeePmEUCzcetzB7l81AmCmpu1uWdpoMwp0-bc1einbw-YyePSO9I9YS-o/s2048/image_2026-04-29_09-03-28.png

នៅយប់ថ្ងៃទី២៨ ខែមេសា សុភ័ក្រ កុសុម៉ា បានបង្ហោះវីដេអូមួយដោយបង្ហាញពីលទ្ធផលនៃការពិនិត្យទឹកនោមបង្ហាញថានាងកំពុងមានកូនក្នុងផ្ទៃ។ កុសុម៉ា និងស្វាមី បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងខណៈរូបនាងក៏បានបង្ហាញនៃការពិនិត្យអេកូដែលឃើញទារកកំពុងតែកំរើកផងដែរ។ ដំណឹងល្អនេះបានធ្វើឱ្យមហាជនសម្រុកចូលទៅបង្ហាញការអបអរសាទរចំពោះប្តីប្រពន្ធមួយគូនេះដែលពួកគេបានសម្រេចនូវក្តីប្រាថ្នានិងការតាំងចិត្តកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTqMVvQPh6y1iTo22-SHG7sGf2yYnzbAVqIpnlpRKDx83beWdTm11FiXSfzPiQPOpOGhDBLqFk9Dnyl2QzcZyGNmjr_UbT6tg_LIDygZZqeYy2-KdArGSPf38CXu9SU5XPK9YQ9sOfMSaPS8z1cEwHdZAhesFfd8cnL4eukf8FRRRHig65kwdfc0uaD8A/s719/image_2026-04-29_08-46-13.png

ទន្ទឹមនឹងមតិចូលរួមអបអរសាទរជាច្រើនអ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិដោយក្តីព្រួយបារម្ភចង់ឱ្យ សុភ័ក្រ កុសុម៉ា ថែរក្សាសុខភាពក្នុងដំណាក់កាលដំបូងនៃការពរពោះឱ្យបានល្អដូចជាទាក់ទងនឹងរបបអាហារ និងកុំឱ្យនាងខំធ្វើការងារខ្លាំងពេកដែលអាចជះឥទ្ធិពលដល់កូនក្នុងផ្ទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht-3JtkaTA0ebncW2qnZsrhV396H20WxyhmR8pzYt1bo29CSPQmAzF39SeodsB_1ebc2VcMWGBOnx9EWSXdPCFG7CJ3anqwj7wvCEdYIuCX0ZvvV03C3q5V-xJaBXhPJCs23gk_B5w99-XSlHMKqTfP-kj_62wEuBdZHUlWPMKCmjHPgYzJkAOazBpIpw/s2048/image_2026-04-29_09-03-32.png

ការពរពោះម្តងទៀតនេះ សុភ័ក្រ កុសុម៉ា បានពោលពាក្យយ៉ាងរំជួលចិត្តថា «បងប្អូនអើយកូនខ្ញុំគេមករកខ្ញុំវិញហើយ» និងពាក្យមួយទៀតថា «តោងម្តាយឱ្យជាប់ណាកូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuKaVzbpG2SbWKryFTo1Os-d9XdVBFTAUTLclMMCW2ItAkUM5_3kaRyHTvTfuvRTwj01GBCAb7O4fx1b1M4M_JNq8yivwf48O8PbU0bduad4a1k-7b5E_DZBqBdDWPtt5or7Rgc2lvdmWqIKX4hC0v0kjZsX4Vh75x684XSH2O4bXkurXxalNBJlF9kmk/s2048/image_2026-04-29_09-03-33.png

កន្លងមក សុភ័ក្រ កុសុម៉ា និងស្វាមី មានការខូចចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់កូនដំបូងរបស់ពួកគេកាលចុងខែតុលា ឆ្នាំ២០២៥ ដោយសារតែទារកគ្មានបេះដូង។ មហាជនជាច្រើនបានសម្តែងការសោកស្តាយចំពោះការបាត់បង់នេះនិងបានផ្តល់កម្លាំងចិត្តយ៉ាងច្រើនមកកាន់រូបនាង។ យ៉ាងណានៅពេលនេះ សុភ័ក្រ កុសុម៉ា ទទួលបានដំណឹងល្អម្តងទៀតក្នុងការជិតក្លាយជាម្តាយគេដែលធ្វើឱ្យមហាជនក៏រីករាយចំពោះរូបនាងផងដែរ៕

អតីតមេបញ្ជាការយោធភូមិភាគ២ថៃ Boonsin Padklang ប្រកាសថានឹងសាងផ្នួស

0

បន្ទាប់ពីដឹកនាំកងទ័ពបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាជាបន្តបន្ទាប់កាលពីឆ្នាំ២០២៥ អតីតមេបញ្ជាការយោធភូមិភាគ២ លោក Boonsin Padklang នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ប្រកាសថា ខ្លួននឹងសាងផ្នួសរយៈពេល៣ខែ ដើម្បីឧទ្ទិសកុសលផលបុណ្យឱ្យកងទ័ព និងពលរដ្ឋថៃ ដែលបានបាត់បង់ជីវិ.តក្នុងសង្គ្រា.មកន្លងមក ។ ការពិត អតីតមេបញ្ជាការយោធភូមិភាគ២របស់ថៃរូបនេះ ចង់បួសដើម្បីជម្រះបាបកម្មជាប់ខ្លួនប៉ុណ្ណោះ បន្ទាប់ពីកសាងអំពើអាក្រ.ក់ច្រើនពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy65KAPoluRPXGUT_-OANGP9A8RY5ixHqpF9loVKnqB0SIG706qb2_VxtTrBUot2j7ScVZUR1mt-MbmnNKoxmI8ySpiitAmuKu3LrkQbkVsCAMgJnlgfNi4oaMkjTkmvEm04feCRfj7teRivyljeYtiKh2IGhAuLzjDlPkDrxh-e0tCAkKnzeeB03czeM3/s960/529962734_813204907700879_2994298163560366629_n.jpg

អតីតមេបញ្ជាការយោធភូមិភាគ២ លោក Boonsin ដែលល្បីល្បាញខាងបង្កសង្គ្រា.មឈានពានទឹកដីកម្ពុជា បានបញ្ជាក់ទៅកាន់ពលរដ្ឋថៃនៅថ្ងៃទី២៨ ខែមេសា ថា ខ្លួននឹងសាងផ្នួសរយៈពេល៣ខែ ដើម្បីឧទ្ទិសកុសលដល់កងទ័ព និងពលរដ្ឋថៃ ដែលស្លាប់ក្នុងសង្គ្រាមជាមួយកម្ពុជា ចំនួន២លើកកន្លងមក ។ ពិធីសាងផ្នួសនឹងរៀបចំឡើងយ៉ាងសាមញ្ញ ហើយបន្ទាប់ពីបួសរួច ខ្លួននឹងតាំងចិត្តប្រតិបត្តិធម៌ រៀនធម៌វិន័យ និងរស់នៅក្រោមឱវាទប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhV-Nvd7hXShZYwHTCfcYhrRNT6kgJmqlhDdzqDLqhbYnqo-pEuRhBiet3Zwl8QcSNtDLcOkqD1zoCRW52lvltbCNxbKCDzYNCsd5kL84Ju9xYlngPBZkEtW4Izi2_NOO-mnjUTyTugO8PW3XKPNSSJxEvijGXtUEAaNzQd3gCXY_s0HHJTiTf4Ua9QpE/s1200/photo_2026-04-28_16-34-13.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាននានានៅប្រទេសថៃ លោក Boonsin ដែលបច្ចុប្បន្ន ជាទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពជើងគោក និយាយថា ខ្លួនបានក្រាបបង្គំព្រះចៅអធិការវត្តមួយកន្លែងនៅខេត្តកាឡាក់ស៊ីន កាលពីថ្ងៃទី២៦ ខែមេសា កន្លងមក និងតាំងចិត្តសាងផ្នួសរយៈពេល៣ខែ ដើម្បីឧទ្ទិសកុសលដល់កងទ័ព និងពលរដ្ឋថៃ ដែលស្លាប់ក្នុងសង្គ្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmWk5a2-tbIgazcwS1OSLbm9N88w58z70StusdXBr6Mekn258eCwWfFYWtk11LMdHOHV_xO39eoPA575UZc9AfgTOGHrtWUfxrDeTov_mcBfWfVgyLFvmSxaTSBucyuUOBTZCTIRKYovPHccwZJzFd-Xl9D2VAfmlnst735Ap5xhmZSk9jGLnrnKVz_uQ/s1280/photo_2026-04-28_16-34-15.jpg

តើការសាងផ្នួសពិតជាអាចជួយលុបលាងអំពើបាបរបស់អតីតមេបញ្ជាការយោធភូមិភាគ២ថៃរូបនេះដែរឬទេ? បន្ទាប់ពីបុគ្គលនេះបានបង្កសង្គ្រាមជាមួយកម្ពុជា ហើយនៅសុខៗ ស្រាប់តែទៅបួសជម្រះអំពើបាប ។ វាគួរឱ្យអស់សំណើចណាស់ ដែលប្រទេសថៃមានបុគ្គលបែបនេះ ហើយត្រូវបានព្រះមហាក្សត្រលើកតម្កើងជាអង្គរក្សពិសេសចាំផ្តល់យោបល់ឱ្យព្រះអង្គពីការបញ្ជាកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXsrENhMLjYJB7XrDhnxcMSTHlmv47Hgatx_G-udVAADpbK-aGkrIse73ji1sd3bGFzxTEyvddze0TGuR2uJgWQb8X-j3J0Amus7KibdzKip6H2ZXttWQBpgK3zFE5-UoS_fzQEOGPAlLPTfbj1PjHhU0iM9ei7M1esouZSFruEGre8gQ7wh-hc4hVpYM/s1280/photo_2026-04-28_16-34-16.jpg

គួរបញ្ជាក់ថា ក្រោយបញ្ចប់ភារកិច្ចជាមេបញ្ជាការយោធភូមិភាគ២ របស់ថៃ លោក Boonsin បានទទួលតួនាទីថ្មីមួយទៀតជាអង្គរក្សពិសេសរបស់ព្រះមហាក្សត្រថៃកាលពីខែកញ្ញា ឆ្នាំ២០២៥ ដែលមានតួនាទីណែនាំពីយុទ្ធសាស្ត្រការពារប្រទេស ផ្តល់នូវបទពិសោធន៍ពង្រឹងសន្តិសុខរបស់កងទ័ព និងផ្តល់យោបល់ទៅព្រះមហាក្សត្រថៃអំពីការចេញបទបញ្ជាកងទ័ព ប្រសិនបើមានការអញ្ជើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM5Hy5UgX2ZwHNVKBajIU_xFwAUL8gOKj6myT9hmv7ILxeZYNoLQG7SN0ZG1YrZRJcFCvQInbu_2MlFx08xh3sWFFvYZDFxzHWANCVc6Maa6QWWuwAdFkeOM7e8D6Z54VF_ITC7rTiYVrEsHi55PmA5DF71jMkI_lyD4lSBe7cO8BtrSwSo64t_CmVzIw/s1200/photo_2026-04-28_16-34-13%20(2).jpg

អតីតមេបញ្ជាការយោធភូមិភាគ២រូបនេះ ត្រូវបានចាត់ទុកគឺជាអ្នកនាំភ្លើងសង្គ្រាមចូលប្រទេសថៃ និងជាជនបង្កឱ្យមានការផ្ទុះអាវុធទ្រង់ទ្រាយធំរវាងកម្ពុជា-ថៃកន្លងមក ហើយជាជនមិនកោតខ្លាចច្បាប់អន្តរជាតិ ។ លើសពីនេះ ក៏ធ្លាប់ប្រឆាំងនឹងរដ្ឋាភិបាលថៃដែលបញ្ជាឱ្យឈប់បាញ់ក្នុងអំឡុងពេលធ្វើសង្គ្រាមកាលពីខែកក្កដា ឆ្នាំ២០២៥ ៕

Chanyeol រងការរិះគ.ន់ពីប្រជាជនវៀតណាមជុំវិញពាក់អាវប្រពៃណី

0

Chanyeol សមាជិក EXO បានប្រឈមមុខនឹងរលកនៃការរិះគន់បន្ទាប់ពីស្លៀកអាវវែងប្រពៃណីវៀតណាមរួមជាមួយនឹងខោខ្លីអំឡុងពេលសមឆាកសម្រាប់ការសម្តែងនៅទីក្រុងហូជីមិញ។ ហេតុការណ៍នេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីការគោរពវប្បធម៌ជាតិនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSh2BA0IxmLVdT94H7q2z57mH2cE8dwTKj3oQcbK0KcjtFSUbSrqtaLTHSRr1oIofx7pDywNLgLyulnM0iF1pvhaz2Ggtd_BFc3eZs2WxNm_qpjTVqCouH7tK5dSuxKLmJ0vR5FlyjgBEEKib640hygyJh9I2nxuOQX2j4jJGDTUTmOfhVksxxuiN80C8/s1028/image_2026-04-28_13-33-52.png

ថ្មីៗនេះក្រុមចម្រៀង EXO បានធ្វើការប្រគំតន្រ្តីនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានការអបអរសាទរយ៉ាងខ្លាំងក្លារបស់អ្នកគាំទ្ររាប់ម៉ឺននាក់មកពីតំបន់នានា។ ទោះជាយ៉ាងណាដ្បិតតែការប្រគំតន្រ្តីបានចប់រួចរាល់ ការជជែកវែកញែកដ៏ក្តៅគគុកមួយបានផ្ទុះឡើងនៅលើអ៊ីនធឺណិតជុំវិញសមាជិក Chanyeol ដែលស្លៀកអាវប្រពៃណីវៀតណាមរួមជាមួយនឹងខោខ្លីនៅលើឆាក។ ហេតុការណ៍នេះមិនមែនគ្រាន់តែជាការក្លែងបន្លំម៉ូតនោះទេ ប៉ុន្តែវាបានលើកឡើងពីបញ្ហាដ៏ស៊ីជម្រៅនៃមោទនភាពជាតិ និងការទទួលខុសត្រូវរបស់សិល្បករអន្តរជាតិចំពោះវប្បធម៌ក្នុងស្រុករបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWoDT4oHiEst9oHi2Ww1Gamwjc5JhqTITX9zWTPNZxtLDAkIvztW_b6G6TB6x4Xs3SdUZ-ri2sI93XLVtZzpjQFiT-pS4cnt94BnqnVL4Zl38zACru8VjzrC3rHwr23CVyrivvThsv52nE73lJ6BbIYpnCBLV8op3ShTE3YfXw0CmkAUhBY7l0o9mhyphenhyphen_A/s1064/image_2026-04-28_13-33-52%20(2).png
ក្នុងពេលហាត់សមសំឡេង នៅពេលដែលសមាជិកទាំង៥នាក់គឺ Suho, Sehun, D.O, Kai និង Chanyeol បានបង្ហាញខ្លួនក្នុងពេលដំណាលគ្នាក្នុងឈុតអាវវែងបុរសប្រពៃណីវៀតណាម។ ដំបូងឡើយ រូបភាពនេះបាននាំមកនូវសេចក្តីរីករាយយ៉ាងខ្លាំងដល់អ្នកគាំទ្រដោយសារតែការគោរពរបស់តារាល្បីៗចំពោះសំលៀកបំពាក់ជាតិរបស់ម្ចាស់ផ្ទះរៀបចំ។ទោះជាយ៉ាងណាក៏ដោយ ការចាប់អារម្មណ៍បានប្រែក្លាយទៅជាអវិជ្ជមានយ៉ាងឆាប់រហ័ស នៅពេលដែល Chanyeol មិនបានស្លៀកខោវែងដូចសមាជិកទាំងបួននាក់ផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJmNgOGmFiqjapEsfuskDKTZKB0Wwe2lRAVqpaYJ6Po61Kp0vIPAhliQbKtyuEJw7dKUt_YTPzd9FwwcgdgfeI302gKHU3baWd2JPRp3DuKzbjg0oxPGIXuAlHQaFL3QqIHpEiCNnm8ZqHTpeUgIkLg6cFtect4Y-KroOn1mdv-NcL5N0Bl91X_0bf6a0/s2048/image_2026-04-28_13-33-50%20(2).png

ដំបូងឡើយ អ្នកគាំទ្រមួយចំនួនចាត់ទុកថានេះជាស្ថានភាពឆ្គងគួរឱ្យស្រលាញ់ ឬការស្លៀកពាក់មិនបានគ្រោងទុក តែរលកនៃការរិះគន់យ៉ាងខ្លាំងពីសាធារណជនវៀតណាមដែលមានគំនិតវប្បធម៌បានផ្ទុះឡើងភ្លាមៗ។ សម្រាប់ប្រជាជនវៀតណាម អាវផាយមិនត្រឹមតែជាសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃអត្តសញ្ញាណជាតិ ដែលពោរពេញទៅដោយតម្លៃប្រវត្តិសាស្ត្រ និងស្មារតី។ ការស្លៀកពាក់សំលៀកបំពាក់ជាតិទាមទារការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ លម្អិតចាប់ពីក្បាលដល់ចុងជើង ដែលជាពិធីនៃការគោរពចំពោះបេតិកភណ្ឌ។ រូបភាពនៃអាវផាយជាមួយខោខ្លីត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាការរៀបចំដ៏ស្រពិចស្រពិល សូម្បីតែមិនគោរពដល់និមិត្តសញ្ញាវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzfX8oXNorinlxDPDxqIbLmdpkaHBHsLYsJNUv3JReCtsU-L8Z7bp82kW-xZjHbvDTab_2Lj7GdViwaNzuvQ6fLbsJyKfxJhFGUtOfvW47GWPxJkaDg1dGnsGn_MJXqjdALnf6Y05jXwIDfTv8y6JXzCVEbZpg1pVZIr8j-mytGhXgoeCjrUAtknvZbyY/s2048/image_2026-04-28_13-33-56.png

ករណីរបស់ Chanyeol បានបង្កឱ្យមានការជជែកវែកញែកនិង ស៊ីជម្រៅអំពីសារៈសំខាន់នៃការសម្របខ្លួនទៅនឹងទំនៀមទម្លាប់ក្នុងស្រុក។ មនុស្សជាច្រើនបានអះអាងយ៉ាងខ្លាំងថា ប្រសិនបើសិល្បករប្រុសមិនអាចរៀបចំរូបរាងដែលសមរម្យតាមស្តង់ដារដែលបានបង្កើតឡើងទេពួកគេមានសិទ្ធិគ្រប់យ៉ាងក្នុងការបដិសេធមិនស្លៀកសម្លៀកបំពាក់នោះ ជាជាងបង្ហាញខ្លួនក្នុងរូបរាងដ៏ចម្រូងចម្រាសដែលធ្វើឱ្យខូចរូបភាពនៃសម្លៀកបំពាក់ប្រពៃណី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Ggx0DWaGgn1t-2RDtqT48sZcvWqoVPa2YYiMidRNoTWEe1RX_Tl9OdH9pj4ATBpr_OthzcrRKa9N95vqv7zCYiA4aXGKwojOG5Kietjk9TCRh5OQ5plID4HzUDU09eWhBnIJwhTYs6BIZvKAEjrVxatRnFNv9b-YcI8SvzwphqjTaF5AOwe0dUFIWAc/s2048/image_2026-04-28_13-33-54.png
ភាពចម្រូងចម្រាសនេះមិនត្រឹមតែរីករាលដាលនៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងរីករាលដាលដល់សហគមន៍អនឡាញកូរ៉េខាងត្បូងទៀតផង។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X មតិយោបល់របស់អ្នកគាំទ្រកូរ៉េនិងវៀតណាមបានវាយប្រហារគ្នាទៅវិញទៅមកទៀតផង៕

Zhang Linghe រងរបួ.សជើងតែត្រូវគេអូសទាញចូលទៅក្នុងរឿងនយោ.បាយ

0

ថ្មីៗនេះ សុខភាពរបស់ Zhang Linghe បានបង្កឱ្យមានការព្រួយបារម្ភ ខណៈដែលវីដេអូដែលបានចរាចរលើបណ្តាញសង្គមបង្ហាញពីតារាសម្តែងរូបនេះរងរបួសជើងនិងជាតិស្ករក្នុងឈាមទាប អំឡុងពេលថតរឿងភាគថ្មីរបស់ខ្លួន។ យ៉ាងណាមិញ មិនត្រឹមតែមានការពិភាក្សាអំពីស្ថានភាពសុខភាពរបស់តារាប្រុសរូបនេះប៉ុណ្ណោះទេប៉ុន្តែឈ្មោះរបស់ Zhang Linghe ត្រូវគេអូសចូលស្ថានភាពនយោបាយ តៃវ៉ាន់-ចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYeACwSI-S7_l_dz6BxMl1qc-WD-ttlN1Y-hQio2GmhGpyVBYPQbLwVAY-IGVlP23Pq3NVqOv_UFZt0xWzVh_nFUEjUNp2RcmSZ1GMPXJAC0eKHkTaQeQ6pltw5aBgSY0fgOjwrfHtecqCA6Jp-w50rp_S-BZYGvyD872SlqOg0YzDmomvcOv-Xyx3FHo/s1620/image_2026-04-28_16-33-03.png
វីដេអូសម្ភាសន៍ថ្មីៗនេះដែល Zhang Linghe បានលើកឡើងថា «ជនរួមជាតិតៃវ៉ាន់នឹងរំជួលចិត្តជាមួយនឹងជម្រៅអារម្មណ៍» នៃស្នាដៃរបស់ខ្លួន បានបង្កឱ្យមានការពិភាក្សាកាន់តែទូលំទូលាយ។ សេចក្តីថ្លែងការណ៍នេះត្រូវបានពង្រីកនៅក្នុងការផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រសព្វជាមួយនឹងការអត្ថាធិប្បាយនយោបាយ ដែលនាំឱ្យមានប្រតិកម្មចម្រុះក្នុងចំណោមអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpxbrKinimNOjKWdj0nPs0FNdLxAePDYRz3yWTdv-115f4ZqXT4zBNdU6XsjTmJpnbgYOUYdm2CYngR-PP_M3kPXXZGnbRUWG5NdGxPh3KaV8jOSoGDrcYWTofJfNHLjombP4v56Ft7AfDZdxlJSXnnkEUGcXhfR_gk_8-BDVgy-t1SKjC_S7WjT_Vb3o/s1934/image_2026-04-28_16-33-02%20(2).png
អ្នកគាំទ្រតៃវ៉ាន់មួយចំនួនបានសម្តែងការព្រួយបារម្ភថាតារាសម្តែងរូបនេះអាចនឹងជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវនយោបាយដែលហួសពីការគ្រប់គ្រងរបស់លោក។ មតិយោបល់ដែលជំរុញឱ្យមានការប្រុងប្រយ័ត្នបានរីករាលដាលយ៉ាងឆាប់រហ័សតាមអ៊ីនធឺណិត ដោយមនុស្សជាច្រើនបានសង្កត់ធ្ងន់ថាពួកគេគាំទ្រ Zhang Linghe ក្នុងនាមជាសិល្បករ ប៉ុន្តែសង្ឃឹមថាអាជីពរបស់លោកនៅតែផ្តោតលើការសម្តែងជាជាងរបៀបវារៈខាងក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMXzZGA0ezeE_loVm4A1xVcmpJHPQYP09lDtu6yjYsf-BijLNYsZ7A300gadYBG2GGVl16NtoRFA9esSj73f1dMLFslYrPO9LjMSHZrzojh98LjRvpcSPLBnY1M_Mvt2EfH2yMm_5F6phXRf_-_n_YtbY08CMusT7MbB9Mg4iliTbGLh7wdk-ptoka76c/s1024/image_2026-04-28_16-33-02.png

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ២៨ ខែមេសា ក្រុមការងារបាននាំ Zhang Linghe ទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យលម្អិត។ លទ្ធផលបានបង្ហាញថាលោកមិនមានបញ្ហាធ្ងន់ធ្ងរទៀតទេ។ បច្ចុប្បន្នតារាប្រុសរូបនេះកំពុងបន្តការព្យាបាលតាមការណែនាំរបស់គ្រូពេទ្យរបស់គាត់។ គ្រូពេទ្យបានណែនាំឱ្យកំណត់ការប្រើប្រាស់ជើងឆ្វេងដើម្បីឱ្យលោកឆាប់ជាសះស្បើយ ដូច្នេះថ្មីៗនេះតារាសម្តែងរូបនេះភាគច្រើនប្រើជើងស្តាំរបស់ខ្លួនជាជំនួយ ហើយក៏បានកែសម្រួលរបបអាហារប្រចាំថ្ងៃផងដែរ។យោងតាមក្រុមគ្រប់គ្រង ដោយសារតែបញ្ហាសុខភាពជាបញ្ហាឯកជនសម្រាប់សិល្បករពួកគេមិនចង់បង្ហាញព័ត៌មានលម្អិតច្រើនពេកជាមុនទេ ដោយគ្រាន់តែប្រកាសលទ្ធផលប៉ុណ្ណោះ៕

អាមេរិកនឹងផ្ដល់រង្វាន់លើកទឹកចិត្ត ៤លានដុល្លារ ជាថ្នូរនឹងការជូនដំណឹងអំពីមេក្លោងលាងលុយកខ្វក់ Daren Li

0

ការិយាល័យកិច្ចការប្រឆាំងគ្រឿងញៀន និងអនុវត្តច្បាប់អន្តរជាតិរបស់ក្រសួងការបរទេសអាមេរិកកំពុងប្រកាសផ្តល់រង្វាន់រហូតដល់ ៤ លានដុល្លារ ចំពោះការផ្ដល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនកំពូលឧក្រិដ្ឋជន Daren Li ពីបទសម្របសម្រួលការលាងលុយកខ្វក់សម្រាប់មជ្ឈមណ្ឌល Online Scams នានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH5ksYTsGw3eoOCNtCSQX7It6h-HFF96aWiyUs9j9Rc8W0yne4qWPnhXoYE2c6e3BW57pSLu43MdHyCg_8dJZmMwhYkrBc-QeS__YCqftHq_VTfeMzLa4I06ktosXmXWrLJI1TqVRMJ-9IbNh7oZXPJVwneef7GD-ZIFGxGkPxmh6GWdIB1aUSq4Qt3L8/s374/photo_2026-04-28_14-33-16%20(3).jpg
យោងតាមឯកសាររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Daren Li ដែលជាពលរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានតុលាការសហរដ្ឋអាមេរិកចោ.ទប្រកាន់ និងកាត់ទោ.ស«កំបាំងមុខ»ឱ្យជាប់ពន្ធនាគារ ២០ ឆ្នាំ ពីបទលាងលុយកខ្វក់ចំនួន ៧៣លានដុល្លារដែលបានមកពីការបោកប្រាស់តាមប្រព័ន្ធគ្រីបតូ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ខណៈដែលបច្ចុប្បន្នជនល្មើសរូបនេះនៅតែកំពុងរត់គេចខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghkR9dJLb9JFW-HdZAI1V7ycxIHvWr03dm8bdjBXCVh-GC0V-l-JsediA_ypJYQvmE_bwrxNYHg1hy62-xulgILcTL6usSZiEap8Pf6koZ2yK0KwEwlqlLoaq8wNk_bu4J0L3pOaGmoMXpcLY2NPyS8flQNfoZ07QczFKFZmMwrBbcbdxvP-c-8j6LPhQ/s800/photo_2026-04-28_14-33-16%20(2).jpg
គួររម្លឹកថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ Daren Li ធ្លាប់បានបង្ហាញខ្លួននៅក្នុងតុលាការ ហើយបានយល់ព្រមសារភាពកំហុសជាផ្លូវកាអំពីការលាងលុយកខ្វក់, បើកគណនីធនាគារនៅសហរដ្ឋអាមេរិកក្នុងនាមក្រុមហ៊ុនសំបក, ការបញ្ចុះបញ្ចូលឱ្យជនរងគ្រោះវិនិយោគលើគេហទំព័រក្លែងក្លាយ និងចូលរួមបិទបាំងប្រភពដើមនៃលុយដែលបានមកពីបទល្មើសតាមរយៈការផ្ទេរប្រាក់អន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSbTXQgOA3HmTWqKF2PD9wjYHuMIk-UydNFBcwmQf9vRR63-oDgk46BVWN5iGGvTl2o64FJIzqldAMveN9T60UtbfFVdYnoNFBTZ63m50HRmCAJc6Np7UzayATzxXyAFWkulxEW028jmoL0KmnWVjP29fnzDYD-p-XBNWQTS6B8s2XEeeKCKTimxItRQ/s900/photo_2026-04-28_14-33-16%20(5).jpg
ក្រោយការចូលខ្លួនមកសារភាពពីទោសកំហុសនេះ តុលាការសហព័ន្ធអាមេរិកបានចាត់វិធានការ ឃុំខ្លួនលោក Li នៅក្នុងផ្ទះបណ្ដោះអាសន្ន ដោយមានបំពាក់ខ្សែដៃត្រួតពិនិត្យអេឡិចត្រូនិច (Ankle Monitor) ដើម្បីតាមដានរាល់សកម្មភាព និងទីតាំងរបស់លោក ២៤ /២៤ ម៉ោង មុនការប្រកាសសាលក្រមជាស្ថាពរត្រូវបានធ្វើឡើង។ តែទោះជាយ៉ាងណា នៅខែធ្នូ ឆ្នាំ២០២៥ ខ្សែដៃត្រួតពិនិត្យអេឡិចត្រូនិច ត្រូវបានគេរកឃើញថាបានកាត់ផ្ដាច់ទៅហើយ ហើយបច្ចុប្បន្នលោកកំពុងត្រូវបានស្វែងរកខ្លួនជាសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhoO-PZn79OftUbO7cPuoZlIt0itHzu9d4WiV0g64BgNQchN_kxG_LOKSPz2a0J4wFAQ9bSV1XPS7kgG7ETtUIZJJxHerM-vBuBLfy3OjBn_rHpX9ljhN13Lr0znjtcdxyot2qHmL-kOWm35GDHSjhb4r33XJpYobNHyLeW4XafDzM0LRsXeiKR-MqDck/s750/photo_2026-04-28_14-33-16.jpg

ដូច្នេះដើម្បីឆ្លើយតបនឹងការរត់គេចខ្លួនរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កើនវិធានការយ៉ាងខ្លាំងក្លាបំផុត រួមមានទាំងការដាក់ចេញនូវប្រាក់រង្វាន់ចំនួន ៤ លានដុល្លា សម្រាប់ព័ត៌មានដែលឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជនកំពូលរូបនេះ ដែលត្រូវបានអនុវត្តតាមរយៈកម្មវិធីផ្តល់រង្វាន់ប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែនដែលមានអង្គការចាត់តាំង (TOCRP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSbTXQgOA3HmTWqKF2PD9wjYHuMIk-UydNFBcwmQf9vRR63-oDgk46BVWN5iGGvTl2o64FJIzqldAMveN9T60UtbfFVdYnoNFBTZ63m50HRmCAJc6Np7UzayATzxXyAFWkulxEW028jmoL0KmnWVjP29fnzDYD-p-XBNWQTS6B8s2XEeeKCKTimxItRQ/s900/photo_2026-04-28_14-33-16%20(5).jpg
ដោយឡែកចំពោះទីតាំងសង្ស័យ ទីភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិក (U.S. Secret Service) និងក្រសួងការបរទេសអាមេរិកជឿថា Daren Li អាចនឹងកំពុងលាក់ខ្លួននៅក្នុងភូមិសាស្រ្តមួយចំនួននៅក្នុងប្រទេសចិន កម្ពុជា ឬឌូប៉ៃ នៅអារ៉ាប់រួម តំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត៖ជាកន្លែងដែលគេធ្លាប់មានសកម្មភាពអាជីវកម្ម និងអចលនទ្រព្យជាច្រើនដែលមិនទាន់ត្រូវបានបង្កក និងអាចកំពុងប្រើប្រាស់ឈ្មោះក្លែងក្លាយដូចជា “Devon”, “KG”, “RF” ឬ “KGPERFECT” ដើម្បីបិទបាំងអត្តសញ្ញាណពិតប្រាកដនៅទីនោះ៕

សង្ឃស្រីលង្កា២២អង្គត្រូវបានចាប់ខ្លួន ក្រោយត្រឡប់មកពីថៃវិញជាមួយកញ្ឆាជាង ១០០ គីឡូនៅក្នុងវ៉ាលី

0

មិនដឹងថាញាតិញោមនៅស្រុកនោះប្រគេន ឬទៅទិញដោយខ្លួនឯងនោះទេ! ក្រោយវិលត្រឡប់ពីប្រទេសថៃមកដល់ទឹកដីស្រីលង្កា ព្រះសង្ឃចំនួន ២២ អង្គត្រូវបានអាជ្ញាធរស្ទាក់ចាប់នៅព្រលានយន្តហោះភ្លាមៗ បន្ទាប់ពីមន្ត្រីសន្តិសុខអាកាសយានដ្ឋានបានឆែកឆេ និងរកឃើញកញ្ឆាទម្ងន់ ១១០ គីឡូក្រាម (២៤២ ផោន) ដែលលាក់ទុកនៅក្នុងវ៉ាលីរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb4Vwya5YDcvJJjb9WmcxUhY6ds7qyftDYGqaMDUtPW6PwfWqDxQtbEkuPM6Zjg16oIvXPY3Cq2tYvOZZ-zrhpHKJL8jXLTsJNKAjUzUkvXA-044Mbqk9eP_ASRqOE5-cTrhdbB79CQZCQvv7YrmvudGezAaIZr8P71CfAHYoC96wmuOkjD-tMUfeME4o/s1020/photo_2026-04-28_15-52-55%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ព្រះសង្ឃដែលរងការឃាត់ខ្លួនទាំងនោះ ភាគច្រើនជាសង្ឃក្មេងៗដែលនិស្សិត និងទើបតែត្រឡប់មកពីដំណើរកម្សាន្តនៅប្រទេសថៃ ក្រោមការឧបត្ថម្ភសព្វគ្រប់បែបយ៉ាងពីសប្បុរសជនអាថ៌កំបាំងម្នាក់។ តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ប៉ូលីសបានឈានទៅដល់ការចាប់ព្រះកាយព្រះសង្ឃអង្គទី ២៣ ដែលជាអ្នករៀបចំគម្រោង ដោយរូបអង្គបានបញ្ឆោតព្រះសង្ឃដទៃថា កញ្ចប់ទាំងនោះគឺជា «អំណោយ» សម្រាប់ផ្ញើទៅស្រុកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMu2mCIBabaziPxQ5qLpkfx_Xd81sine-Pp34A-m7sg0EHepkrVrJ-lBCHbnOqISf68askl_8iS5xO7wk_kmcF2HSxCjcbZtaOKAiYsvzPtJvh1eznk8q8AGhPa0TyQNDpemB_20t7FTq4Prsl1GgCufNg58vnRZFlghvncr6KtkIqWc-yLcFlRIPjD6Q/s768/photo_2026-04-28_15-52-55%20(3).jpg

មន្ត្រីគយស្រីលង្កាបាននិយាយថា នៅក្នុងវ៉ាលីរបស់ព្រះសង្ឃគ្រប់អង្គត្រូវបានគេរកឃើញជាមួយនឹងថ្នាំញៀ.នប្រភេទ Kush ប្រហែល ៥ គីឡូក្រាម ដែលលាក់ទុកក្នុង “ថតសម្ងាត់” នៅក្នុងវ៉ាលីរបស់ពួកគេ នៅពេលដែលពួកគេមកដល់រដ្ឋធានីកូឡុំបូ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ក្រៅពីរកឃើញនូវគ្រឿងញៀ.នទាំងនេះ សមត្ថកិច្ចក៏បានរកឃើញភស្តុតាងបន្ថែមក្នុងទូរស័ព្ទដៃ ដែលបង្ហាញពីសកម្មភាពព្រះសង្ឃទាំងនោះស្លៀកពាក់ជាគ្រហស្ថ និងដើរកម្សាន្តយ៉ាងសប្បាយរីករាយក្នុងអំឡុងពេលស្នាក់នៅប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9mMot4ymYi2HjEU9HEb6Pb8A9McKjgj7pYDog0DdltgdhVWBCg56ljBjCy1SHOuGnYi6SStT4LYSrwslldvReb5PfldCVtVvfwbMZVOmZu-Z__rH_9QpzahDI8GVuCrLFAaDkU3EyQ13EK0GgXf2lP0QaKmYSF_rhlvf6miCXfLWdbbhCAqYtDqusvC0/s959/photo_2026-04-28_15-52-55%20(4).jpg

គួរជម្រាបថា សារធាតុញៀ.នប្រភេទ «Kush» ត្រូវបានគេចាត់ទុកជា កញ្ឆាមួយប្រភេទដែលមានផ្ទុកកម្រិតជាតិញៀ.នដ៏មានឥទ្ធិពល ហើយការរឹបអូសនេះត្រូវបានចាត់ទុកថាជាការស្ទាក់ចាប់គ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មាន នៅឯព្រលានយន្តហោះអន្តរជាតិរបស់ប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT7DlhDhQJLqfJtSlkE9p0chEV2MmhiR1hiRKdIK-SidQnP4erEQbuWGTFXcKI8wWZW2N5w8yJdqlTJk14aJvwH55envHIPjnc6mXDg2nvn-eGfRlvr8IIxNWZARFCdkOV3nDrs6oNyw7WZPJ9oNrD9c48K0yufjQQVe7Qs5qvqoh50JpQk3cgR0Rxq6Y/s1240/photo_2026-04-28_15-52-55.jpg

បច្ចុប្បន្នអាជ្ញាធរស្រីលង្កាកំពុងបើកការស៊ើបអង្កេត ដើម្បីកំណត់ថាតើជនសង្ស័យបានចូលរួមក្នុងអំពើជួញដូរដោយចេតនា ឬត្រូវបានគេប្រើប្រាស់ដោយបណ្តាញរត់ពន្ធធំជាអ្នករៀបចំ។ អ្នកស៊ើបអង្កេតក៏ត្រូវបានគេរំពឹងថានឹងពិនិត្យមើលពីរបៀបដែលគ្រឿងញៀនត្រូវបានវេចខ្ចប់ ដឹកជញ្ជូន និងអនុញ្ញាតឱ្យធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheV4xLMzt5FoU50uk3tQ7aT0ZuzMDjfX4LJtgpaaC_YMgs2_mxYerAGXKrYZ5jXDRHXUoro08BuH9pSZ2VUsDfTrV9iK5ZIWTGX1rjpSeEc8nlXErxvU_6j0uMsuI2WN7oFhK8fs-MalqRBgjnPqmu-wIVKCggYa5Ddtv1CRSs72FMe0EPCHzNX5AVU5A/s1024/photo_2026-04-28_15-52-45.jpg

ទោះជាយ៉ាងណា មន្ត្រីស្រីលង្កាមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតពេញលេញអំពីការចោទប្រកាន់ ឬនីតិវិធីតុលាការនៅឡើយទេ ប៉ុន្តែករណីនេះត្រូវបានបណ្ដាញសារព័ត៌មានអន្តរជាតិធំៗយកទៅចុះផ្សាយយ៉ាងព្រោងព្រាតបាត់ហើយ និងមានសំណួរជាច្រើនចោ.ទសួរថា តើចំនួនគ្រឿងញៀ.នដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះមានប្រភពចេញមកពីណា? តើប្រទេសថៃនឹងធ្វើការឆ្លើយតបចំពោះបញ្ហានេះយ៉ាងដូចម្ដេច?

អនុព័ន្ធយោធាអាម៉េរិក ចិន ជប៉ុន និងអូស្ត្រាលី ចុះត្រួតពិនិត្យទីតាំងដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់នៅឃុំថ្មដា

0

(ពោធិ៍សាត់)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាប្រទេសធំៗដូចជាអាម៉េរិក ចិន ជប៉ុន អូស្ត្រាលី ឲ្យចុះទៅសង្កេតការណ៍និងតាមដានបទឈប់បា.ញ់ នៅតំបន់អូរភ្លុកដំរី និងទៅមើលដោយផ្ទាល់ដល់ទីតាំងដែលថៃដាក់ទូកុងតឺន័រ និងបន្លាលួស នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAXWjFpbfonbNXRCddvhTeE5Abyr5yC5CH5INFv2Pp7JDEcHRUwwOpNqSBTzgctRSFpNiEBHYQTGtZz3rIgZS2bqLbntCvwkWfqvaJ7BLRWKaT-62HyXdoJijUhXROVWLNMVKakK0-ejnsD18Ku_sjafpevwklu4_ZnPvZjagaSvl9AMpqPaviZr2rxRI/s1280/photo_2026-04-28_16-14-47.jpg
យោងតាមការឲ្យដឹងរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា នៅវេលាម៉ោង១២និង៥៤នាទីរសៀលថ្ងៃ២៨ មេសានេះ ក្រសួងបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះត្រួតពិនិត្យស្ថានការណ៍នៅតំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuBKY5JOzkjJMcgAvgwPYCI_rXW8gb7-4CH4IK6cqsFzYBuv3PxC8u2ao03G9oq959hWhcsVvlSIFfD3ebd0HfnGTT_qUJ6cxyYO4jJrmuG2m9axj1iaIqe-4SqLQLktVJ2wAa6Vi5xCt7NZqgr9Q0VulbcATdTZCdaaHBVo3kJYxUxCzJTxhG7HHe3n0/s1280/photo_2026-04-28_16-14-50.jpg

ក្រៅពីចុះតាមដានស្ថានការណ៍បទឈប់បា.ញ់នៅតំបន់អូរភ្លុកដំរី ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានចុះត្រួតពិនិត្យនៅ ច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ជាទីតាំងដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWj4MGurrDY9lXAcaJEgsEmwLvHkEX3XCWUOyLfqVDre4IrHHRuqmtMT8ov3qgHQQcGvohO7gLs4tlmFrp1GrcRk4RlrriCU6AvRtrVwB-MmeZPHnHCnGBqQHlptdbYJ8P7zZChFcPoGtrtwEkQUQqz5jBinW298N2mmAs2ygxkEqXpYbKZuXJK3buL1I/s1280/photo_2026-04-28_16-14-52.jpg

ជាមួយនឹងដំណើរចុះទស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា កម្ពុជាសូមសម្តែងនូវការស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាននូវតម្លាភាព ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijoMAXF94FeMZUtBiMvVLEI6MFUhU0Zw1Fir5N4DzcVyjh9nAzFDHOujRG2Y2meevTN7oCLBITotW8oQj70HdATeFJRf16KEXmxNAwXbNtR2zdJNlgW8f88aKx56mJl5V_H8gsjpp1jsgL-A5vCQQYQuQ5MFxlCWWCMINXYfaKLyLfwogYRl7GNdNJk14/s1280/photo_2026-04-28_16-14-53.jpg

បើតាមអ្នកនាំពាក្យ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕

Jady សហការលើកដំបូងជាមួយនឹងអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា

0

អ្នកគាំទ្រមានការរំភើបចិត្តជាខ្លាំងបន្ទាប់ពីតារាចម្រៀង Jady (ជេឌី) បានបង្ហាញពីបទចម្រៀងថ្មីដែលមានការសហការជាមួយនឹង អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា។ មិនត្រឹមតែទស្សនិកជនទេតារាចម្រៀង យូហៃ ក៏បានបង្ហាញការរំភើបចិត្តដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisBgYk_4CR3JxX8AoUz5lO4ZF4YV-TsA2fsnNopfkkYurS-GljMbC0y0R-W3j6VeZu9kLdmGLr9YaLf9iUWiF7RARLh5NNtgAyKi7f3yCv6HbPsBVgYZgKHrB9FLqcOJdZgLu3vjk9lYK3KYDxg1JW3u1vYgxbXzwIAC8LbhN50a-sa3VRDKhq0JlNz64/s2048/image_2026-03-26_10-07-28%20(4).png

Jady ត្រូវបានទស្សនិកជនស្គាល់តាមរយៈបទចម្រៀងជាច្រើនបទនិងមានការសហការជាមួយនឹងតារាចម្រៀងផ្សេងទៀតជាច្រើនដូចជា យូហៃ GMENGz , Meezy
និង YCN Tomie នៃសមាជិក Lacima ជាដើម។ ថ្មីៗនេះលោកបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលបន្ទាប់ពីប្រកាសការសហការលើកដំបូងជាមួយនឹង អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOYk9r-o3f4nd6fO4E1m79PqatUa5ehPvuztc2vE2ebgQCjMFAJJBKdmOhsMF8ZD9gd2_JsaOiFRBYNtvXwNhPWIOAhrmGrsjXqC-Evsb52irURw8OaYNB-19kOJJsZMOxF630lgSa2qUZ_lZTNdnvVBCBKl_VUYD-vqBhZMWdNW6uUD78kWeQiJ2HHmA/s1364/image_2026-04-28_15-16-23%20(2).png

នៅលើបណ្តាញសង្គមរបស់ Jady ម្ចាស់បទ «ស៊ីជម្ជូរ» នាយប់ថ្ងៃទី២៧ ខែមេសា បានទម្លាក់វីដេអូខ្លីមួយជាមួយនឹង អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ដែលអ្នកទាំងពីរកំពុងតែរាំតាមចង្វាក់ភ្លេងនៃបទចម្រៀងថ្មីរបស់ខ្លួន។ បទចម្រៀងថ្មីរបស់ Jady នiងអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា មានចំណងជើងថា «Way You Are» ដែលនឹងចេញជាផ្លូវការនាថ្ងៃទី២៩ ខែមេសា នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-wPPOrB_JbmvgCfePuwL6f32FVDrztmoasl3g6w7DuoueXROhtwvtNfXgPsgGAYTOOFhUIfYG_YUolz3HQb67LCLN3RzH3__ZFS-9AJ8T-pGel6NOWU3mTobT7hLLLDlNSMI6hOvDE_n_k04fabwLGheEKVtz5stuFe4ip_Km5GExb4ePjwxO42OODQw/s1440/image_2026-03-26_10-07-28%20(3).png

ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលនិងស្ទើរតែមិននឹងស្មានថាអ្នកចម្រៀងស្រីដែល Jady នឹងសហការនេះជាអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា នោះទេ។ មិនត្រឹមតែទស្សនិកជនទូទៅដែលមានការរំភើបចិត្តប៉ុណ្ណោះទេតារាចម្រៀង យូហៃ ដែលធ្លាប់សហការជាមួយនឹង Jady កន្លងមកក៏បង្ហាញអារម្មណ៍រំភើបចិត្តដូចគ្នាដោយបញ្ជាក់ថានេះជាអ្វីដែលរូបគេរង់ចាំជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzH8r_kMFUw6dSXk1iyLHIgMIytHngEO0b5yZeZViARQIRhvJu7sqcyxHdT2-SXqJ4-Xnuz0roKnZACXXz9SBayH9w9RX-3hsUe49cIgC9u0sei2BgPiSW9WYFAsJIlPZs96qLVjRV72NP0Tj02EyY1DHisR80DudD0S6VOiDaNYOtDz_7bjT1XLB6AUc/s2048/image_2026-04-28_15-16-23.png

គួរបញ្ជាក់ផងដែរថា អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា បានសហការជាមួយនឹងតារាចម្រៀង អលជ្ជី តាមរយៈបទ «សូរិយា អេតាស៊ីវិល »ហើយទទួលបាននូវការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ កន្លងមកនេះអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ក៏បានសាងប្រជាប្រិយភាពតាមរយៈបទ «សារភាពគ្មានន័យ»។ ចុងក្រោយនេះទស្សនិកជនបានកត់សម្គាល់ឃើញថាអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា មានការសហការនិងចេញផ្សាយបទចម្រៀងថ្មីៗជាបន្តបន្ទាប់៕

Wang Xingyue និង Song Weilong ត្រូវគេពេញចិត្តដោយសារតែសក្កានុពលពាណិជ្ជកម្ម

0

នៅថ្ងៃទី ២៧ ខែមេសា Sohu បានបញ្ចេញរបាយការណ៍ថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ មានតែរឿងភាគទូរទស្សន៍ចំនួន ២៨ ប៉ុណ្ណោះដែលត្រូវបានចេញផ្សាយនៅលើវេទិកាវីដេអូសំខាន់ៗចំនួនបួន (Tencent Video, iQiYi, Mango TV, Youku)។ ខណៈពេលដែលចំនួននេះខ្ពស់ជាងរឿងភាគចំនួន ២៣ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ បន្តិច វានៅតែទាបជាងរឿងភាគចំនួន ៥៥ ក្នុងឆ្នាំ ២០២២ យ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjHkQbOtGcJ697TWVgNqA-1wOKZvIfHCkmWvFb6ZZ4gO-rzBUV-Y1Os42Z2SDSA5oEauprBN41-mx-GVRaylgHlNq0ZH0O1GMMMmEbsa5BPRQFhYo3Z_5f7TlrNMzD8m9OghlOzO_Plf5946zAmpEmUAj6Uggjb2DF6za4RV-UV2kRY4aHDysgzstyUho/s1920/image_2026-04-28_11-53-02.png
ក្នុងល្បឿននេះ ចំនួនសរុបនៃខ្សែភាពយន្តចិនដែលចាប់ផ្តើមផលិតនៅឆ្នាំ ២០២៦ទំនងជាមិនលើសពី ១៥០រឿងនោះទេ។ ចំណែកឯតម្លៃខ្លួនរបស់តារាសម្ដែងកំពុងចូលដល់ដំណាក់កាលដ៏តានតឹងមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhddE4hJhyphenhyphenXNrmCZ_BiYiuydaSHdpBt_vN4vQEpzOX39wM19HUEk8mYJmcjtTc8C6nf_ktJvsCK-8FWoh2iTpm9zC7oXbICaK8x3rUafWuADFYgc_zav8uMC180G2nkv_jAZtb9DrxDkzXXYFtTmFxfnh5M0EEN6ZOuY0XLcpea1NDO6Jx5Zq8h_VdhAIY/s1200/image_2026-04-28_11-52-53%20(2).png
Sohu បានបង្ហាញថា Song Weilong, Wang Xingyue និង Chen Zheyuan បច្ចុប្បន្នគឺជាតារាសម្តែងប្រុសដែលវេទិកានេះពេញចិត្តបំផុតនៅពេលពិនិត្យមើលគម្រោងរឿងភាគប្រវត្តិសាស្ត្រដែលមានប្រធានបទអំពីតារាល្បីៗ។ មូលហេតុគឺថាវេទិកានេះមើលឃើញពីគុណសម្បត្តិរបស់ពួកគេទាក់ទងនឹងមូលដ្ឋានទស្សនិកជន សក្តានុពលពាណិជ្ជកម្ម ឬធនធានដែលតារាសម្តែងអាចនាំមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVu5TTR64qcSxoCut30_kJQLZlepJW3fRcfOlG3ZVODQHWPxlHR_yNdWDYeL_YXedhi4xPBaf-NFf63rCLkxFqoXQi24IqyIL1uvoLrGKtIqj35JC6UK9P_OZluruYlYPGn7S_nho89OGx5mCEnqv4SHh99cBz0sSbvRW9oegQk_AKC01o6MFp-5f793A/s2048/image_2026-04-28_11-52-54.png

ក្នុងករណីរបស់ Wang Xingyue គេហទំព័រ Sohu បានរាយការណ៍ថា កម្រិតនៃការទទួលស្គាល់របស់តារាសម្តែងរូបនេះនៅលើវេទិកាតែងតែខ្ពស់ណាស់ មិនត្រឹមតែដោយសារតែជំនាញវិជ្ជាជីវៈល្អរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែធនធានរបស់ Yu Zheng ដែលជាផលិតករនិងជាប្រធានក្រុមហ៊ុនគ្រប់គ្រងរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDpMQjWXAXy0M_C8D6cuO2rBF9mdLMTIL2Cc6r7tk5jbYSlDlVQl6ejWGJbrusKUykRJyx1ZCnED8kMqDJccNE2L_hPfUtcdblYJWhlCXSpNsTixuOkhHkTFqm34NDYycpVd2Majxa2Drx-Hivpts4XWVjCMcxtaPrzJdh5j2hzvm4GeskKcNKyYHKwYA/s2000/image_2026-04-28_11-53-00%20(2).png

ដោយសារឧស្សាហកម្មនេះរួញតូច វេទិកានានាមានជម្រើសកាន់តែច្រើន ដូច្នេះពួកគេនឹងធ្វើការគណនាយ៉ាងម៉ត់ចត់ជាងមុនទាក់ទងនឹងភាពសមស្របរបស់តារាសម្តែងសម្រាប់តួអង្គ ក៏ដូចជាផលចំណេញលើការវិនិយោគនៃគម្រោងផងដែរ៕

ថៃរកឃើញសំណង់ថ្មភក់នៅខេត្តនគរាជសីម៉ា សង្ស័យជាប្រាសាទបុរាណខ្មែរមានអាយុជិត១ពាន់ឆ្នាំ

0

ថៃបានរកឃើញសំណង់ថ្មភក់នៅខេត្តនគរាជសីម៉ា (ភាគឦសានប្រទេសថៃ) សង្ស័យជាប្រាសាទបុរាណរបស់ខ្មែរដែលមានអាយុជិត១,០០០ឆ្នាំ ពេលនេះ ក្រុមបុរាណវិទូថៃកំពុងស្រាវជ្រាវបន្ថែមដើម្បីបញ្ជាក់ពីសំណង់ដែលកប់នៅក្រោមដីកណ្តាលខេត្តនគរាជសីម៉ា បន្ទាប់មក មន្ត្រីខេត្តនឹងរៀបចំបរិវេណនេះជាទីតាំងសម្រាប់ការស្រាវជ្រាវពីវត្ថុបុរាណដ៏សំខាន់ថ្មីមួយទៀតនាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxt1YL7DuitvlwuNKGvAp_XiFNoNVx-qIjTTW82vqnXQhnnHt1R2n9FlfirpM-jlg5hp2TBbcmv2IfLIbIhABeL5WQCuXZfX33A9nSXaJexNZWRwVt5LmlgUjWqtUoHofL2lqBd3jOpdDYAwX15l2MDLStXvDXokbsNrpsb5T6f7UDPMV9RS9x9_UyZNY/s1280/photo_2026-04-28_14-43-28.jpg
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសថៃផ្ទុះការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីរកឃើញសំណង់ថ្មភក់ ដែលសង្ស័យជាប្រាសាទបុរាណខ្មែរមានអាយុជិត១,០០០ឆ្នាំ ស្ថិតនៅឃុំបានម៉ៃ ស្រុកមឿង ខេត្តនគរាជសីម៉ា ។ សំណង់ថ្មភក់នេះត្រូវបានរកឃើញលើដីឯកជន ហើយម្ចាស់ដីបានអនុញ្ញាតឱ្យក្រុមបុរាណវិទូដឹកនាំដោយនាយកដ្ឋានវិចិត្រសិល្បៈខេត្ត ចុះត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នដើម្បីចៀសវាងការខូចខាតវត្ថុបុរាណ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivXi8doMbXH9YdXNdkDuMJIMWFyKx9X_YKP547n1eOsGPABaTF9cBWIxW05G1Ak8ZwC8kH0iXt_vYgkPCKIbL1kNO7ycAnmNf_c0vokRuE8iDYHt3zs-Y8zatOHa-wqEwHCFyGirdqQcNFwK27kAAslkgPU-tUcgg0IQl0zaAfK2loAM10x8pi9cHdq7c/s1280/photo_2026-04-28_14-43-29.jpg
តាមការសន្និដ្ឋាន គឺសំណង់ថ្មភក់នៅខេត្តនគរាជសីម៉ា អាចមានអាយុចាប់ពី៩០០ឆ្នាំ ទៅ១,០០០ឆ្នាំ ហើយបើតាមភស្តុតាងដែលរកឃើញ និងលក្ខណៈបរិវេណជុំវិញបង្ហាញថា គឺជាប្រាសាទបុរាណរបស់ខ្មែរដែលធ្លាប់មានបារាយទឹកដ៏ធំនៅក្បែរនោះ ។ ក្រុមបុរាណវិទូនៅមិនទាន់បញ្ជាក់ជាផ្លូវការអំពីអាយុកាលច្បាស់លាស់ ឬអត្តសញ្ញាណពិតប្រាកដរបស់សំណង់ទេ ពីព្រោះត្រូវការពិនិត្យយ៉ាងលម្អិតបន្ថែម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuH0w-qNHmU9TBoz67NIeeRZ-1cvrngFpA_ZwyvtMpDdoLj29uS9e9KxJrbVX1-wAFe5qAbv0GzjazbfGwoEAjx9Wx74Pq-MxwJah0mgMrAdu21ui931sfLB8PORTu00UzNjGWRX6bQvk_LfzFKS2MbUWA-YRJvFi_w3dG4EX6YEUAxVC5N4IXISz2luY/s1200/photo_2026-04-28_14-43-26%20(2).jpg
បច្ចុប្បន្ន បរិវេណមួយចំនួនត្រូវបានផ្លាស់ប្តូររូបរាង និងមានការចាក់ដីបំពេញ ទើបធ្វើឱ្យបាត់បង់ភស្តុតាងមួយចំនួន ប៉ុន្តែការជីកឃើញសំណង់ថ្មភក់លើកនេះអាចបង្ហាញផ្លូវឈានទៅរកឃើញវប្បធម៌បុរាណរបស់ខ្មែរដែលកប់នៅក្រោមដីកណ្តាលខេត្តនគរាជសីម៉ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjikd_hFGRFqCU2caENkXP2qbUDoHkEW4wGRF4kN0yygcFAwExEjnJR8EeK6uPFHow2r92jtZECeqKhC_gLlYtstdCBQtN84Yk1H1A4glUtmZ13TWwE4dAcxSXaUN7p-WCVjAlyk2j6YM-lYVK8LVoWCuHjaYgR35qsl9t0_WMCT-um3XZQqgtI95gA8Q/s1280/photo_2026-04-28_14-43-26.jpg
ក្រុមបុរាណវិទ្យាថៃមានគម្រោងជីកដីនៅបរិវេណនេះបន្ថែមទៀតដើម្បីស្រាវជ្រាវពីសំណង់ប្រាសាទបុរាណ និងប្រវត្តិប្រាសាទយ៉ាងលម្អិត ។ បន្ទាប់ពីការស្រាវជ្រាវ មន្ត្រីខេត្តនគរាជសីម៉ានឹងរៀបចំបរិវេណនេះជាទីតាំងសម្រាប់ការស្រាវជ្រាវពីវត្ថុបុរាណដ៏សំខាន់ថ្មីមួយទៀតរបស់ខេត្តនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAheltdSP3ek1OcZRVI3QPskzM23m4vpWNGVrOcSz5DqtS4sYbEmIIgptGsGrwCC4rmSS873NSur1Mj8w4UmvIC1yle_zAow3hQD1d5YrJoOqGCR75O60r5VM_SU9yXHa-p8pI9-Sh3ecC5upLLqIdxyy91qEYKeeulTyJs7lfh8JtOiPE3A8LT7c91Ao/s1280/photo_2026-04-28_14-43-27%20(2).jpg

អ្នកស្រុកក្នុងតំបន់ប្រាប់ថា ទីនេះ គឺជាកន្លែងស័ក្តិសិទ្ធិ ដែលអ្នកស្រុកតែងតែគោរព និងសុំពរផ្សេងៗ ដោយសារជឿថា អាចនាំមកនូវសំណាងមុនពេលការលក់ដីធ្លី ឬសាងសង់ផ្ទះ ។ បរិវេណសំណង់ថ្មភក់នេះកាលពីមុន គឺជាតំបន់ទំនាបស្រដៀងនឹងល្អាងជ្រៅ ដែលល្បីល្បាញថា នៅខាងក្រោមមានវត្ថុបុរាណមានតម្លៃ ខណៈនៅក្បែរនោះធ្លាប់មានប្រភពទឹកដ៏ធំ បច្ចុប្បន្ន បរិវេណនេះបានក្លាយជាសាលារៀនមត្តេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC6TLTf5whkuq8Nw3YOLsnXhWezZeXPihcbmJ5YxAOgL19pIuYcnyaigg-UnDzu_atAPOtZcNEUnaLOZDTsIqhfs_xu_6gt112q8vClz8mNLpmTMj2W8n-5XTP4RTFiqsf0P3jjFLpIYEKYljAVSzDRDE3XmPunjRucfn0RRvx8RH81PdefTL_jKcECS4/s1280/photo_2026-04-28_14-43-27.jpg

គួរបញ្ជាក់ថា ការរកឃើញសំណង់ថ្មភក់ក្នុងខេត្តនគរាជសីម៉ានៅភាគឦសានប្រទេសថៃ គឺជាការបង្ហាញពីវប្បធម៌ខ្មែរដ៏រុងរឿងក្នុងតំបន់នោះ ដែលពលរដ្ឋថៃត្រូវតែទទួលស្គាល់ការពិត នេះជាអតីតអាណាចក្រខ្មែរបុរាណដោយមិនអាចប្រកែកបាន ៕