Home Blog Page 44

ពលរដ្ឋថៃនៅតាមព្រំដែនកម្ពុជា-ថៃទទូចស្នើសុំឱ្យរដ្ឋាភិបាលរបស់ខ្លួនឆាប់បើកព្រំដែនឡើងវិញឱ្យបានលឿន

0

ការបិទព្រំដែនជាមួយកម្ពុជាជាឯកភាគីពីសំណាក់ភាគីថៃតាំងពីមិថុនា ឆ្នាំ២០២៥ បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចថៃយ៉ាងខ្លាំង ជាពិសេស ពលរដ្ឋថៃដែលប្រកបរបរនៅតាមបណ្តោយព្រំដែនរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារបាត់បង់ប្រាក់ចំណូលសំខាន់ ។ ពលរដ្ឋថៃលក់ដូរនៅផ្សាររុងក្លឿ ខេត្តស្រះកែវ រងផលប៉ះពាល់ខ្លាំងពីការបិទព្រំដែន បានទទូចជាថ្មីទៅកាន់រដ្ឋាភិបាលរបស់ខ្លួនឆាប់បើកព្រំដែនឡើងវិញ ពីព្រោះបច្ចុប្បន្ន ផ្សារមានសភាពស្ងាត់ជ្រងំ គ្មានភ្ញៀវទេសចរ ប្រសិនបើស្ថានការណ៍នៅតែបែបនេះ សេដ្ឋកិច្ចខេត្តស្រះកែវនឹងកាន់តែដុនដាបមិនខាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWl-cgHQVvf7XIM-yFDjUhwStJQ9EtYUpZHMmdaQ-gpf3A0fXT-qkKyvWV0iztUPPpjxtR-W5UnUr2Imuw6eKO8g2KyBgpaEFc3_lcPTn2TyLYMzDfb-xc41rSPE1PrUwwfvi3YSe5BHykEUBpbirfdxp6KSF6dnF8ePDb2J-MfSXmPSYCSTvgrtQ6EtY/s1280/photo_2026-04-28_09-10-06.jpg
ពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សាររុងក្លឿបានទទូចម្តងហើយម្តងទៀតឱ្យរដ្ឋាភិបាលបើកព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ពីព្រោះថៃជាអ្នករងផលប៉ះពាល់ខ្លាំងជាងដោយសារការបិទព្រំដែននេះ កាលពីមុន ប្រាក់ចំណូលរកបានក្នុង១ថ្ងៃៗស្មើរាប់ពាន់បាតអាចចិញ្ចឹមគ្រួសារមានជីវភាពធូរធា ប៉ុន្តែតាំងពីបិទព្រំដែនមក បាត់បង់ចំណូលទាំងស្រុង ។ ទោះជាមានការសំណូមពរម្តងហើយម្តងទៀត និងប៉ះពាល់សេដ្ឋកិច្ចថៃខ្លាំងក្តី ក៏រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul នៅតែប្រកាន់ជំហរបិទបន្តទៀតរហូតដល់កម្ពុជាយល់ព្រមតាមលក្ខខណ្ឌ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ផ្សាររុងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ មានបរិយាកាសស្ងាត់ជ្រងំ តូបលក់ដូរជាច្រើន បង្ខំចិត្តបិទទ្វារបណ្តោះអាសន្ន រង់ចាំរហូតដល់ព្រំដែនបើកឡើងវិញ ដោយសារមិនអាចរកប្រាក់ចំណូលពីការលក់ដូរនាពេលបច្ចុប្បន្ន ។ ពីមុន ផ្សារនេះជាទីផ្សារជំរុញសេដ្ឋកិច្ចព្រំដែនដ៏សំខាន់របស់ថៃ មានភ្ញៀវទេសចរបរទេសឆ្លងដែនទៅមក ប៉ុន្តែពេលនេះ ផ្សារបែរជាមានសភាពស្ងាត់ជ្រងំ គ្មានការលក់ដូរ អាជីវករគ្មានលទ្ធភាពប្រមូលដើមទុនមកវិញ ។

បើតាមអាជីវកផ្សាររុងក្លឿ គឺបច្ចុប្បន្ន គ្មានភ្ញៀវទេសចរឡើយ ខុសពីពេលមុនបិទព្រំដែន សម្បូរភ្ញៀវទេសចរ ។ ស្ថានការណ៍ស្ងប់ស្ងាត់បែបនេះធ្វើឱ្យបាត់បង់ប្រាក់ចំណូលទាំងស្រុង គ្មានប្រាក់បង់ថ្លៃតូប គ្មានប្រាក់បង់ទឹក-ភ្លើង និងការចំណាយផ្សេងៗ អាជីវករជាច្រើននាក់បានត្រឹមតែរង់ចាំឱ្យរដ្ឋាភិបាលរបស់ខ្លួនបើកព្រំដែនឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm7xcGzwnvHdcqVTZ6EBEU2MiXXShpZELj7dT6jBbxd2tODm9gsP0IqwKy95f3O2E5wgmIVUcy2o3q5y39ohobMRianVsd0j9aMuuhqxNVVZ_9zmj8s4z0pb0RLYVNF5pnk1ah7fdPtmvST1TMWdJ4sAd3KMD4kXTjFGDgIK6VYq35CCfVu1CjD8wqVz0/s1280/photo_2026-04-28_09-10-04.jpg

ការបិទព្រំដែនមិនត្រឹមតែបង្កផលប៉ះពាល់ដល់អាជីវករថៃប៉ុណ្ណោះទេ រថយន្តឈ្នួលដែលដឹកភ្ញៀវទេសចរទៅកាន់ទីក្រុងបាងកក និងទៅបណ្តាខេត្តផ្សេងៗ ក៏រងផលប៉ះពាល់ខ្លាំងដោយសារការបិទព្រំដែនដែរ ។ ពលរដ្ឋថៃប្រកបរបរដឹកភ្ញៀវប្រាប់ថា ការបិទព្រំដែនធ្វើឱ្យពួកគេសម្រេចបោះបង់មុខរបរនេះ និងងាកទៅប្រកបរបរផ្សេង គ្រាន់បានប្រាក់ខ្លះយកមកចិញ្ចឹមគ្រួសារអាចរស់បានមួយថ្ងៃៗ ។

អាជីវករលក់ដូរ អ្នកលើកដាក់អីវ៉ាន់ អ្នកបើករ៉ឺម៉ក និងឡានឈ្នួល ទទូចឱ្យរដ្ឋាភិបាលថៃបើកព្រំដែនឆាប់ៗដើម្បីជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋ ប្រសិនបើព្រំដែននៅតែបិទ សេដ្ឋកិច្ចគ្រួសារ រួមទាំងសេដ្ឋកិច្ចខេត្តស្រះកែវ នឹងកាន់តែដុនដាបខ្លាំង ។ ស្ថានការណ៍នេះ ប៉ះពាល់សេដ្ឋកិច្ចក្នុងតំបន់ដោយផ្ទាល់ ហើយបើរង់ចាំប្រាក់ចំណូលពីការប្រកបរបរទាំងនេះ មុខជាដាច់ពោះស្លាប់មិនខាន ពួកគេចង់ឱ្យបើកព្រំដែនឆាប់ៗដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg24J1WqGuqYr71hwTm0PXPermrdmWo05f61uWOB9iPoRS6QVRUick4DdeKGhWvp08NVLJrtxWm-zV90AGT7UMpuszdkHoVUcCHACx51UUkZIvdFOoNT23rPaeprtYCnW2p_pE4r1QnsoGXB273EenqFu-vxMT2_x1B3V823IrFs7rILxqy_GZ8IsOgJwk/s1280/photo_2026-04-28_09-10-06%20(2).jpg

គួរបញ្ជាក់ថា ការសម្រេចបិទព្រំដែនជាឯកតោភាគីរបស់ថៃបានធ្វើឱ្យខាតប្រយោជន៍ថៃខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ដោយសារថៃជាអ្នកលក់ទំនិញក្នុងចំនួនដ៏ច្រើនដល់កម្ពុជា ។ ម្យ៉ាងទៀត វាបង្ហាញពីថៃល្មើសគោលការណ៍ច្បាប់អន្តរជាតិ និងសុច្ឆន្ទៈក្នុងតំបន់ ដែលទង្វើនេះមិនត្រឹមតែធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋានផងដែរ ដោយថៃលើកពីហេតុផលមិនសមរម្យថា ដើម្បីទប់ស្កាត់ការឆបោកអនឡាញ ។

កម្ពុជា គឺជាជនរងគ្រោះនៃការឈ្លានពាន និងការឆបោកអនឡាញហូរចូលពីប្រទេសថៃ ហើយនេះមិនមែនជាលើកទី១ទេ ដែលថៃព្យាយាមបំភ្លៃការពិត លាបពណ៌ប្រទេសជិតខាង ដើម្បីបិទបាំងប្រទេសខ្លួនជាទីតាំងឆបោកអនឡាញដ៏ធំក្នុងតំបន់ ។ រដ្ឋាភិបាល កងទ័ព និងសារព័ត៌មានថៃ ព្យាយាមធ្វើយ៉ាងណា ឱ្យពិភពលោកជឿថា ការចោទប្រកាន់មកលើកម្ពុជាជាការពិត ដើម្បីបិទបាំងពីសកម្មភាពឈ្លានពាន ហេតុនេះ ការបិទព្រំដែនពីសំណាក់ថៃធ្វើឡើងគ្រាន់តែដើម្បីផលចំណេញនយោបាយ និងផ្គាប់ចិត្តក្រុមជាតិនិយមជ្រុលប៉ុណ្ណោះ ខណៈពលរដ្ឋខ្លួនកំពុងដាច់ពោះស្លាប់ ៕

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ ប្តេជ្ញាដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីក្នុងជំនួបនៅប្រទេសព្រុយណេ

0

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow នៅក្រៅកិច្ចប្រជុំអាស៊ាន-សហភាពអឺរ៉ុប (ASEAN-EU Ministerial Meeting: AEMM) លើកទី២៥ នៅប្រទេសព្រុយណេ ដោយ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiWo8nmckdN0rcijn9OlT8EsxdIN7bDvDkbthVI4iZ6OLuoLRPJd_LnnuADTh5X795x_gCtub8WisoyMoJe-opn25emS6EPUabM9R6d5Gk10T4reSwuL7ha9drLRPExp0VGSyciulT6PhxU1QFqhB7FDhf5b7Y1so2SNmJmw75xh6LgDslvtJtTMJo5Ho/s2048/684136977_1366955002127444_531673921752802809_n.jpg
ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ឯកឧត្តម ប្រាក់ សុខុន សង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារនូវការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUF_izXjMZ0rGyclHZP9nvy3O7-2A3VYogBgwiy39eoGGbx8FU9km0V5m0AvzJpJChbIcXu13UQjBnHYcUUBriAYZAQhZnSUpt7wuY_6tQ58Su1Zr9i4X-oJCDJnZf8ISG_HIxG3n7Qty08UTtzi4WDBnEib4s5vrx0BHXQ1AHyqC4-iKIT3BpvEUcoj4/s2048/682943811_1366955168794094_4379714065211354963_n.jpg
ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបង្កើនការជឿទុកចិត្ត និងយោគយល់គ្នាទៅវិញទៅមក ដោយចៀសវាងការចោទប្រកាន់គ្នា និងការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវដែលនាំឱ្យមានការយល់ខុស ដោយផ្អែកលើគោលការណ៍ជាប្រទេសជិតខាងល្អ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh812UtvkLFJofnkNwgjebvyB4Uytz8JeVnAtmFx_uM1vQ8BOc2ujn5oBM1jH11BZvTVROcY5HKtHIW96Z04LdeWytr0Kaai5dcWBbyogVo0UavburoIacg-mYkHCsPK57vCH6afHBMxAbscjAGvERKHgUxsKU9MiUMfXZHon4CxP4pRQwMjrEgBrNjbzs/s1280/photo_2026-04-28_10-44-31.jpg
    គួរបញ្ជាក់ថា ការជួបគ្នារវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ថៃលើកនេះ កើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi មកកាន់ប្រទេសទាំងពីរកាលពីសប្តាហ៍មុន ។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីថៃ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានបញ្ជូនសារថា កម្ពុជាមិនចង់ប្រយុ.ទ្ធ ឬប្រឈមមុខ ឬបង្កើនភាពតានតឹងជាមួយថៃទៀតទេ ហើយចិនចង់ឃើញប្រទេសទាំង២ស្តារទំនាក់ទំនងល្អជាមួយគ្នាឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilP4V7JfV2LUVXdLFnB9i8zfiHePJ7s1qxaVXHbB9QU26olQG9UBLgbi-24SspqcG5S8SoC-VItgxd9e8jvSwew50RaxIhxT26sFRITTsDx4Ol3LZ7_lqf5LHgoKTx-2Asr8Cf8zXD_XzUTJEku9prxE2uxE7aq5DMxRrJRI-jTmwYgW7P-wT1I9uQZ08/s1280/photo_2026-04-28_10-44-33%20(2).jpg

    ចិនបានដើរតួនាទីជាអ្នកនាំពាក្យឱ្យកម្ពុជា ហើយចិនជាអ្នកសម្របសម្រួលធ្វើយ៉ាងណា ឱ្យរដ្ឋាភិបាលថៃងាកមករកតុចរចាវិញ ពីព្រោះរដ្ឋាភិបាលថៃបានបដិសេធការចរចាម្តងហើយម្តងទៀត ។ ចិនប្រាប់ថៃថា ត្រៀមខ្លួនជួយដោះស្រាយជម្លោះកម្ពុជា-ថៃ ហើយចិនសង្ឃឹមថៃនឹងយល់ព្រមចូលរួមតុចរចាជាមួយកម្ពុជា ពីព្រោះពេលនេះ ប្រទេសថៃមានរដ្ឋាភិបាលថ្មីជាផ្លូវការហើយ ដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង ក្នុងនាមប្រទេសទាំងពីរជាសមាជិកអាស៊ានដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC9Wuox3sBGBKp3LmkK81lvu2gv2cUJCIlLQHxpl_BceBmh0G9DTW-nInK_nKBZRs_oPJ3YMYoafmvMQYl5b-2G2LSFDVvgWPo0-HGsIoYd5FDcUMM_MTQo3WMdLoqu330UTDyFkYo0RcnxgB6l-O1J4pIXpDw1Xy_cjS6MQBxivejUxCNgOko8Fi_QB0/s1280/photo_2026-04-28_10-44-33.jpg

    ចិន គឺជាតួអង្គដ៏សំខាន់មួយដូចសហរដ្ឋអាមេរិកដែរ ក្នុងការជំរុញឱ្យកម្ពុជា-ថៃសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងទប់ស្កាត់ការប្រឈមមុខគ្នាដោយអាវុធរវាងប្រទេសទាំងពីរនាពេលកន្លងមក ៕

ស៊ីដនី ដាក់ពាក្យ Casting ក្នុងកម្មវិធីលំដាប់ពិភពលោក Victoria’s Secret

0

ស៊ីដនី ម៉ារិទ្ធ ម្ចាស់មកុដ Miss Planet International 2025 បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលនិងគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីរូបនាងបានប្រកាសពីការដាក់ពាក្យ Casting ក្នុងកម្មវិធីលំដាប់ពិភពលោក Victoria’s Secret ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXFpGlfPd0fB5oMtPtaQ7wlGiDDlC6VaNh0YG5BEwPyheFGrp5KcNNCiqPT7L1yeGWvAt4oCPm6SRhE8_5lhkXSoKoibHoRQ8rhJHwNf3Jy6KhRD5Wx1Ww6puG3qZI9XrwzKsupl0b0_OfW84XB70xByDxn9LlCe2J7DycAvNJk6qY-FkFg2uwSqthiBI/s1800/image_2026-04-28_14-13-06.png

កម្មវិធី Victoria’s Secret ត្រូវបានគេស្គាល់ថាជាកម្មវិធីលំដាប់ខ្ពស់មួយដែលបង្ហាញពីឈុតខាងក្នុងរបស់នារី ជាពិសេសមានតារាល្បីៗលំដាប់ពិភពលោកជាច្រើនរូបបានចូលរួមនៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតនេះ។ នៅក្នុងឆ្នាំ២០២៦ កម្មវិធី Victoria’s Secret បានប្រកាសពីការជ្រើសរើសតារាសម្រាប់កម្មវិធីរបស់ខ្លួនដែលបើកឱកាសឱ្យនារីៗទូទាំងពិភពលោកដែលមានក្តីស្រមៃដាក់ពាក្យ Casting នឹងមានឱកាសឈរនៅលើឆាកនេះ។ ការជ្រើសរើសតារាសម្រាប់កម្មវិធីបង្ហាញម៉ូតតាមអ៊ីនធឺណិតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ខែមេសា ដល់ថ្ងៃទី ២៨ខែឧសភា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz60FGfS96bkZEWIcCPabl4d1urHNE_Qw6UjvJAksBEBcOV_JrAUDBCYm2OOu4N4zGn5F_l046lI6-5RguyYBf0-nhLHrdYnKexjQ3_0SbtJlKRW0z7PbDjEefqBXW_cQepzRZYGwUM34Zz5yQV7WJqi0RE1VibdiaWw9CoO9rhLtUlMJACdwokJUaXHk/s1920/image_2026-04-28_14-21-39.png

អ្វីដែលកាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើលនាពេលថ្មីៗនេះ ស៊ីដនី ម៉ារិទ្ធ ម្ចាស់មកុដ Miss Planet International 2025 បានប្រកាសពីការចូលរួម Casting របស់នាងនៅក្នុងកម្មវិធី Victoria’s Secret។ ស៊ីដនី បានចេញវីដេអូពីការណែនាំខ្លួនរបស់នាងក្នុងនាមជាកូនកាត់ខ្មែរ អាម៉េរិក ។ អ្នកគាំទ្រជាច្រើនកំពុងរំភើបចំពោះការសម្រេចចិត្តរបស់ ស៊ីដនី ក្នុងដំណើរថ្មីនេះជាមួយនឹងក្តីសង្ឃឹម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXnUM3ICgk88fk_8k22A0dLty0tIhtF3WWeffYH4SvHuKYCr9i_haB1alkEVQtESRBnLDYzLN2e8w7qb3gfYngiPCZAlKWAXm-E4kpdSmcA4vmfERihaqCS0-2K6RTJ6DXCg2_Lwpsx10ZOptxbTinUArWYd-VFK0rcOoL1l4B4qOr7X_-OAB5lHXbhgY/s1920/image_2026-04-28_14-13-08%20(2).png
គួរឱ្យដឹងថាដើម្បីចូលរួម បេក្ខជនត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យជាច្រើន រួមទាំងតម្រូវការនៃជាអ្នករស់នៅស្របច្បាប់ និងមានសិទ្ធិធ្វើការនៅសហរដ្ឋអាម៉េរិក។ ទស្សនាវដ្តី W បានបញ្ជាក់ថា នេះគឺជាលក្ខណៈវិនិច្ឆ័យដ៏សំខាន់ និងជាមូលដ្ឋានបំផុតមួយ ដែលត្រូវបានចុះបញ្ជីថា «ប្រសិនបើមិនត្រូវបានបំពេញទេ ពាក្យសុំនឹងត្រូវបានដកសិទ្ធិភ្លាមៗ ដោយមិនគិតពីរូបរាង»។ នៅក្នុងជុំទីមួយ គឺជាការជ្រើសរើសតាមអ៊ីនធឺណិតដោយប្រវត្តិរូបរបស់អ្នកចូលរួមរួមមាន លក្ខណៈសម្បត្តិរាងកាយ កម្ពស់លើសពី ១.៧៥ ម៉ែត្រ វិមាត្រមានតុល្យភាព សំណុំរូបថតដោយមិនតុបតែងមុខ ឬមានការតុបតែងមុខតិចតួចបំផុត (រូបបញ្ឈរ រូបរាងកាយពេញ ប្រវត្តិរូប) និងវីដេអូណែនាំខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTWjwSt5zFNe-Dss38B2-B-_-YbZ1CMXbNGlRQ8C3_nMwHGuUymXSlaj-VZxkd3qBd-nyWZH7oR2EyIJpLZuYUA0oLwdcjc1lJZaJKzJ2asTTtZ-mcNGqDlzfR15oA9cE7DbBfbyDdtrLWoSj0yxyRPLgTkLSsiVoITGFQkIHRJ01Ox1bawqBK8XTWxXc/s960/image_2026-04-28_14-13-08.png

នៅក្នុងជុំទីពីរ បេក្ខជនបានចូលរួមក្នុងការជ្រើសរើសតារាសម្ដែងផ្ទាល់នៅតាមផ្សារទំនើបធំៗក្នុងទីក្រុងចំនួនបួនគឺ ឡូសអាន់ជឺឡេស ,Miami, Houston និងឈីកាហ្គោ។ ពួកគេបានដើរលើផ្លូវម៉ូតប្រហែលពីរនាទី ដោយត្រូវបង្ហាញទំនុកចិត្តឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkK50LE0OXHcX6zl-QeC6xxm86A25OGvK4vyUjcfVTZ51CwL0NeNkijp2Aq0hR7HG2JSFyDMWcpTOyMFqsn6ofsWhabocpHWo4w4ceRK5DI5LD-L-1IiruCg2nFQvlFCOJJiyy5sB0gXF88RayMYFUR01_2PkjYAoe9V_3PCw8o4sctCnDtzwmLN4Iwsw/s1919/image_2026-04-28_14-13-09%20(2).png

នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែង តារាម៉ូដែលជាង ១០០នាក់បានដើរលើផ្លូវដើរក្នុងឈុតខោទ្រនាប់ពណ៌ខ្មៅធម្មតានៅក្នុងបន្ទប់ដែលមានពន្លឺភ្លឺចែងចាំង ដោយបង្ហាញរាល់ព័ត៌មានលម្អិតនៃរាងកាយ និងស្បែករបស់ពួកគេ។ ពួកគេមានពេល ៣០វិនាទីដើម្បីដើរបង្ហាញម៉ូត បន្ទាប់មកណែនាំខ្លួនទៅកាន់គណៈកម្មការវិនិច្ឆ័យ។ ដើម្បីឈ្នះ ពួកគេត្រូវការការយល់ព្រមជាឯកច្ឆន្ទពីគណៈកម្មការសំខាន់ៗទាំងបួនគឺ ផលិតករ អ្នកដឹកនាំការជ្រើសរើស និងនាយកច្នៃប្រឌិត៕

និស្សិតស្រីចិនម្នាក់ត្រូវបានចាប់ជំរិ.ត ក្រោយទៅលេងសង្រ្កាននៅប្រទេសថៃ

0

កម្មវិធីកម្សាន្តសប្បាយរបស់ប្រទេសថៃ កំពុងប្រែក្លាយជាអន្ទាក់ដ៏គួរឲ្យខ្លាច! នៅពេលនេះប្រព័ន្ធផ្សព្វផ្សាយចិនកំពុងចុះផ្សាយយ៉ាងផុសផុលពីករណី និសិ្សតស្រីចិន អាយុ ១៩ឆ្នាំម្នាក់ ត្រូវបានគេចាប់ជំរិ.តនៅក្នុងអំឡុងពេលទៅកម្សាន្តក្នុងពិធីបុណ្យសង្រ្កាននៅឯប្រទេសថៃ ខណៈដែលរដ្ឋាភិបាល និងបណ្ដាញសារព័ត៌មានថៃកំពុងព្យាយាមបិទបាំងពីបញ្ហានេះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Qcq4JKszJqNkbBKVWYPWu57Imy9z5Fy0ZxLHAsSRhMaj7sour_WBCX2J7CAie9f8zFdUqhw_RDcnllYeKTQYWgRc2_E0lUeC7m1NC2R7JsSu7F8Xw1MKM5G3cfFt4JQiXgwgAOLK1mx5q0uALxSTiE3gqRJ9mHvVjoClst0figxmeC637yVzG0dXkLY/s1280/photo_2026-04-28_11-03-04.jpg
    យោងតាមសេចក្ដីរាយការណ៍របស់ Yangtze Evening Post ដែលជាប្រព័ន្ធផ្សព្វផ្សាយចិន នៅថ្ងៃទី 24 ខែមេសា និស្សិតសាកលវិទ្យាល័យម្នាក់មកពីខេត្តក្វាងទុង ដែលត្រូវបានកំណត់អត្តសញ្ញាណថាជា Xiao Yang បានចាកចេញទៅកាន់ប្រទេសថៃនៅថ្ងៃទី 10 ខែមេសា តាមការអញ្ជើញរបស់អ្នកស្គាល់គ្នាម្នាក់ ដើម្បីចូលរួមក្នុងពិធីបុណ្យសង្ក្រាន្ត ប៉ុន្តែក៏ត្រូវបានគេចាប់ជំរិត និងក្រោយមកនាងត្រូវបានគេសង្ស័យថា ត្រូវបានគេបញ្ជូនទៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា ហើយត្រូវបានលក់បន្តទៅឱ្យក្រុមឧក្រិដ្ឋជន Online Scam។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD3G8JwZCKk_JofTJ_kGya8X-7cNyrazgq7m2sj7gSF7_J-s6wjdc6F5eW09u3Op3X1qUKZzLg0RZ68kt4ap2jRUDVES7ucSlCZ75V4mBdufAauEOEoIFT9RXxTqXxp7I60IITsZDIeQfCJVuqE_kjpqSCZD6juuip5K_neSkJWAmR1oEWSJaYLvS_MZI/s745/photo_2026-04-28_11-03-04%20(2).jpg

    ក្រុមចាប់ជំរិ.តបានទាមទារប្រាក់លោះប្រហែល ៣០.០០០ ដុល្លារអាមេរិក ពីគ្រួសាររបស់នាង ប៉ុន្តែបើទោះបីជាពួកគេបានបង់ប្រាក់ហើយក៏ដោយ ការដោះលែងរបស់នាងត្រូវបានគេរាយការណ៍ថាត្រូវបានពន្យារពេលជាច្រើនដង ដោយអ្នកចាប់ជំរិតបានលើកឡើងពីហេតុផលពីឧបសគ្គក្នុងការដឹកជញ្ជូន និងរដ្ឋបាល។ បច្ចុប្បន្នស្ថានភាពពិតប្រាកដរបស់នាងនៅតែមិនច្បាស់លាស់ ទោះបីជានាងរក្សាទំនាក់ទំនងមានកម្រិតជាមួយសាច់ញាតិក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdVi01_LhskVS7Meba8R0iDBDP7N4x009jiSTBA8F8mzLviTL-KjLoHmC11I_frR2VOniV5IOpH2zg21ewzeN3eZ1YruNijceWEbLY3eKGo8MB4SnDBAmTMTAlmjdew6lnZKwQDqbdHK2uaBA2fSOeQyv6YlpLeRDYtcpiT2wbbrMSEJ3tNH4-QCZwTFc/s1280/photo_2026-04-28_11-03-04%20(3).jpg

    ករណីនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ឡើងវិញលើបណ្តាញឧក្រិដ្ឋកម្មដែលកំពុងប្រតិបត្តិការតាមបណ្តោយព្រំដែនប្រទេសថៃជាមួយប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលសមាសធាតុនៃការឆបោកត្រូវបានផ្សារភ្ជាប់ទៅនឹងការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើការ ការជំរិតទារប្រាក់ និងការក្លែងបន្លំតាមអ៊ីនធឺណិតដែលកំណត់គោលដៅជនរងគ្រោះនៅទូទាំងអាស៊ី។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisZactUD4RsQsMmLN-V_hU6fDD7YtlQm82DnwN_PcCzmzPcmMC6DtbYag40sRLTQXzqHbSa8yADy9M496iCP2PNFOrIpmajS7V1aQreU1MV8F0pWj1BSwQdJvuRlayqASR4A8K7-Trbj4cYdwO3BcKq_jMRf5vhf6VK0nvXMtmy0CFfyaDtGB3FVhru2Y/s1280/photo_2026-04-28_11-03-04%20(5).jpg
    ឆ្លើយតបនឹងបញ្ហានេះ ស្ថានទូតចិនប្រចាំប្រទេសថៃបានចេញសេចក្តីជូនដំណឹងសុវត្ថិភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយជំរុញឱ្យប្រជាជនខ្លួនមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរមកកាន់ប្រទេសថៃ ជាពិសេសកុំជឿតាមការល្បួងក្រោមលេសថាផ្ដល់ជូនការងារដែលមានប្រាក់ខែខ្ពស់ ដែលមានឃើញតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឬកម្មវិធីផ្ញើសារឲ្យសោះ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9wZRi-vWszhlP_hHJuR-46CLHPjPBpXKHP87yXKdH6TKWJX5VjuylrQm9-5n7sRsWlm1PcSm3vYA9YayhnmNbVXlZAuqbGOSV-WPasW5kLLiTinV0zd02ogdoBQTdb84I-S4tR53y16E27gAYDbLpAOaLA4ySyeLg_ckZC566-o7jX9zU0w1wEc-vhkk/s445/photo_2026-04-28_11-03-04%20(6).jpg
    គួរជម្រាបថា ពិធីបុណ្យសង្ក្រាន្តរបស់ថៃត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាកម្មវិធីដ៏សប្បាយរីករាយ ដែលមនុស្សម្នារចូលចិត្តលេងទឹកនៅតាមដងផ្លូវ ដោយបានទាក់ទាញភ្ញៀវអន្តរជាតិរាប់លាននាក់ជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែឧប្បត្តិហេតុដូចជាករណីចាប់ជំរិតនេះ ពិធីបុណ្យនេះ កំពុងស្ថិតក្រោមការវាយតម្លៃអវិជ្ជមាន ជាពិសេសពីសំណាក់ជនជាតិចិនដោយសារបញ្ហាជាច្រើនតែងកំណត់គោលដៅលើពួកគេ។

    ជាក់ស្ដែងបើតាមការចុះផ្សាយលើបណ្ដាញសង្គមកាលពីថ្មីៗនេះ នារីជនជាតិម្នាក់ត្រូវបានគេដាក់ថ្នាំសម្រើបលើសកម្រិតរហូតដល់បាត់បង់ស្មារតី នៅខណៈដែលនាងចូលរួមលេងបាញ់ទឹកនៅក្នុងកម្មវិធីបុណ្យសង្រ្កាន្តនៅក្នុងប្រទេសថៃ ដែលជំរុញឲ្យរដ្ឋាភិបាលនិងស្ថានទូតចិន បញ្ចញនូវសេចក្ដីថ្លែងការណ៍ជាពិសេសដើម្បីណែនាំ និងដាស់តឿនប្រជាពលរដ្ឋខ្លួនដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងពីហានិភ័យផ្សេងៗ៕

ទុរេនចុះថ្លៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃហៅ Influencer ល្បីៗមកជួយលក់

0

បច្ចុប្បន្ន ប្រទេសថៃពិបាករកទីផ្សារនាំចេញទុរេន ដោយសារទុរេនថៃគ្មានគុណភាពល្អស្របតាមការកំណត់ស្តង់ដារធ្វើឱ្យកសិករប្រឈមមុខនឹងការខាតបង់ដើមទុន ខណៈការនាំចេញទុរេនថៃទៅចិនក៏ពិបាក បន្ទាប់ពីចិនរឹតបន្តឹងខ្លាំងលើការត្រួតពិនិត្យគុណភាព និងងាកទៅនាំចូលទុរេនល្អៗពីប្រទេសផ្សេងជំនួសវិញដែលមិនប្រើប្រាស់សារធាតុគីមី ។ បន្ទាប់ពីគ្មានទីផ្សារ ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានហៅ Influencer ជាច្រើនមកជួយ Live លក់ទុរេនចំនួន១លានផ្លែក្នុងតម្លៃថោកៗ ឬលក់ឡៃឡុងតម្លៃត្រឹម១០០បាតក្នុង១ផ្លែ (ឬ១ម៉ឺនរៀល) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYrauF2J-JtjPMFZvFJ3C-gTFP4jkG_RDg3XiiZqBMnDWUGYP6KhPjnQfHebijqeyuX0ZDOotRFyD9luyKO3NObMFgHGFIO5p6g1RVf_8vItBWyJzL8ZPojH3Pkummy8ls_ORWMRZjk6ZbbM6ZAlsfPlyZ9Mt21chd-OVVepoAQGiLJh4hjXyu938DcVA/s720/photo_2026-04-28_12-52-23.jpg

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី Suphajee Suthumpun ឱ្យដឹងថា បានហៅ Influencer ជាច្រើនមកជួយ Live លក់ទុរេនកាលពីពេលថ្មីៗនេះ ហើយនៅថ្ងៃទី២៨ ខែមេសា នឹងឱ្យ Influencer មក Live លក់បន្ថែមទៀតឱ្យបាន៣៣% ដោយសារថៃមានទុរេនក្នុងស្តុករាប់លានផ្លែលក់មិនដាច់ ហើយការលក់អនឡាញក៏ដើម្បីជួយកសិករផងដែរ ពីព្រោះការ Live ជួយឱ្យការលក់ឆាប់រហ័ស និងមានអតិថិជនថ្មីៗ ខណៈនៅឆ្នាំ២០២៦ ប្រទេសថៃដាំទុរេនទទួលបានផលច្រើន ។

បើតាមអ្នកស្រី Suphajee គឺកាលពីថ្ងៃទី២៥ ខែមេសា កន្លងមក បានឱ្យ Influencer ជាច្រើនមកជួយ Live លក់ទុរេន ប្រសិនបើមិនប្រញាប់លក់ចេញទេ នឹងពិបាកដោះស្រាយបញ្ហា ហើយប្រឈមនឹងតម្លៃធ្លាក់ចុះខ្លាំងលើទីផ្សារដោយសារទុរេនផ្តល់ផលច្រើន ។ ការលក់តម្លៃត្រឹមតែ១០០បាតក្នុង១ថ្ងៃ វាគ្រាន់តែជាវិធីសាស្ត្រផ្សព្វផ្សាយបញ្ចុះតម្លៃប៉ុណ្ណោះ និងជួយរកទីផ្សារឱ្យកសិករ មិនមែនរង់ចាំឱ្យតម្លៃទុរេនធ្លាក់ថ្លៃខ្លាំងជាងនេះ ទើបជួយទិញកសិករទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii9EqcCIfXKZQVc9hHdNOmKTSAZd12RP-XXgxud6OBcs7yOMOdN9Nl4gso67ouDUl1IZ8DHcsDzT9wzvLWZOHB3Mf_9grLtLJVQoyRtqK7ibAIFWAR49i7X5OXdlhyphenhyphenMjkKlrsPML2AXgpAqiOba_zhrMGS2LfRIgkvEbSacO92pCSg-z8W3mmUbDRteiw/s1068/photo_2026-04-28_12-52-23%20(2).jpg

ពាក់ព័ន្ធនឹងក្រសួងពាណិជ្ជកម្មថៃហៅ Influencer មកជួយលក់ទុរេន ធ្វើឱ្យផ្ទុះការខឹងសម្បារពីមហាជនគ្រប់មជ្ឈដ្ឋាន ជាពិសេស កសិករថៃរិះគន់ក្រសួងពាណិជ្ជកម្មគ្មានសមត្ថភាពជួយរកទីផ្សារនាំចេញទុរេន បែរជាមកលក់ទុរេនក្នុងតម្លៃថោកៗ ដោយពួកគេចង់ឱ្យក្រសួងពាណិជ្ជកម្មចាត់វិធានការដោះស្រាយតាមវិធីផ្សេងដែលល្អជាងនេះ ។

គួរបញ្ជាក់ថា ការលក់ទុរេនថៃក្នុងតម្លៃត្រឹមតែ១០០បាតក្នុង១ផ្លែ ឬការលក់ទុរេនឡៃឡុង គឺរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃផ្តោតលើអតិថិជនចិនជាគោលដៅសំខាន់ ដោយសារនៅថៃគ្មានអ្នកទិញទុរេន ម្យ៉ាងទៀត ទុរេនថៃប្រើប្រាស់សារធាតុគីមីខ្លាំងជាងប្រទេសផ្សេងៗនាំឱ្យប៉ះពាល់សុខភាព ជាពិសេស ថៃប្រើប្រាស់សារធាតុគីមីលើទុរេនខ្លាំងសម្រាប់នាំចេញ ។

កាលពីដើមឆ្នាំ២០២៥ គយចិនបានរឹតបន្តឹងការនាំចូលទុរេនពីថៃ បន្ទាប់ពីរកឃើញសារធាតុគីមីយ៉ាងខ្លាំងលើសចំណុះធ្វើឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ ។ សារធាតុគីមីក្នុងទុរេននេះ គឺជាសារធាតុពណ៌លឿង Basic Yellow 2 ត្រូវបានប្រើប្រាស់លើក្រណាត់ ក្រដាស និងថ្នាំពណ៌លាបផ្ទះ ដែលអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកជាសារធាតុគីមីបង្កឱ្យកើតជំងឺមហារីកប្រភេទ ២B ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgroTLLiUAV-MEQa031xgYu864YRGCGdwgJA5p0-R9VOkIPDLrI_uSv3QLtjPA9cGGv9Mzh9A2dvXc-MlJXObrdDjmyoq0G6on0RiuOHidgU4JXi_eL2UNtFS0Jo4KGUJDmRMSFDL-ACWT0b-CbXGC5vLZ2GpAlSTpmxFEk2ltqZPhwywCSRQ_ZkLp7pYU/s1280/photo_2026-04-28_12-52-23%20(3).jpg

ក្រោយមកយចិនបានរកឃើញសារធាតុគីមី Cadmium ក្នុងទុរេនថៃ ដែលវាជាប្រភេទលោហធាតុមានជាតិពុល និងបង្កជាជំងឺធ្ងន់ធ្ងរ ប្រសិនបើការប្រើប្រាស់ក្នុងបរិមាណច្រើន ទើបចិនស្នើឱ្យថៃត្រួតពិនិត្យគុណភាពទុរេនឡើងវិញតាំងពីកន្លែងវេចខ្ចប់ រហូតដល់ចម្ការ កុំឱ្យមានការប្រើប្រាស់សារធាតុគីមី ។ រីឯក្រសួងកសិកម្មថៃព្យាយាមបិទលាក់ព័ត៌មាននេះ និងថាទុរេនខ្លួនមានគ្រប់លក្ខណៈស្តង់ដារសុវត្ថិភាពតាមការកំណត់របស់ចិន ។

ទុរេនជាផ្លែឈើមានតម្លៃខ្ពស់ជាងផ្លែឈើផ្សេងៗ និងជាដំណាំពិបាកដាំដុះ ទើបជំរុញឱ្យកសិករថៃប្រើប្រាស់សារធាតុគីមីខ្លាំងដើម្បីឱ្យឆាប់ផ្លែ ឆាប់ទុំ និងអាចរក្សាទុកបានយូរ ដោយមិនខ្វល់ពីផលប៉ះពាល់សុខភាពអ្នកបរិភោគ ៕

Jungkook ចេញមុខសូមទោសក្រោយពីមានបញ្ហាសំឡេងក្នុងអំឡុងពេលប្រគំតន្រ្តី

0

ថ្មីៗនេះ Jungkook សមាជិកក្រុម BTS បានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនទាក់ទងនឹងបញ្ហាសំឡេងអំឡុងពេលការប្រគំតន្រ្តីនៅសហរដ្ឋអាម៉េរិកដោយបញ្ជាក់ថាហេតុការណ៍នោះគឺជាការពិតនិងបានសូមទោសដល់សហគមន៍អ្នកគាំទ្ររបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_hVvAmJu8xlDU2ULK6vGJSuDJCkclWt-FAFFYdjrQkqZmuudnhDYgsmV2cu5amBTCsJ0f61-5zdi8b8y4F-Qfq5SorNpR4XqOpwBY9LQu3LKjUzs4VbGUJbw2N_NMYBJ7KzXqM7L3QxcBJ-QlN9Nu5flanOhlW2whI_2tf_sIP19yKm5eRqlhp63tpAM/s1208/image_2026-04-09_10-26-30%20(2).png

BTS កំពុងរៀបចំការប្រគំតន្ត្រីជាទេសចរណ៍ «Arirang»ទូទាំងពិភពលោករបស់ពួកគេ។ ការប្រគំតន្ត្រីនៅឯកីឡដ្ឋាន Raymond James (Tampa រដ្ឋ Florida សហរដ្ឋអាម៉េរិក) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៨ ខែមេសា ដោយទាក់ទាញអ្នកចូលរួមប្រមាណ ៦៦,០០០នាក់ជារៀងរាល់យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYivwZjN8ZhsefQmyZ3v9b1tSw0pSQWU-pziRyS4B96FjRCv88U_7pnos4Wkk0u58ce4CsWSdgtpofVpLz6VyaQyJFnmITOddC3-ZDSTf6gQGRmRqyYRV_4mUmFyjr8eHN24uq9j9TajyDoegDSfA_cXxOmXTapfJK802umXMk1ix7zykuobCBYAkXawk/s2048/image_2026-04-22_14-57-33.png

យ៉ាងណាក៏ដោយ នៅយប់ដំបូងការប្រគំតន្ត្រីបានជួបប្រទះនឹងបញ្ហាបច្ចេកទេស។ នៅពេលដែលក្រុម BTS សម្តែងបទចម្រៀង «Magic Shop» ប្រព័ន្ធសំឡេងបានដំណើរការខុសប្រក្រតី ដែលបណ្តាលឱ្យសំឡេងរបស់ Jungkook មិនស៊ីសង្វាក់គ្នា ដែលធ្វើឱ្យវាហាក់ដូចជាលោកកំពុងច្រៀងមិនត្រឹមត្រូវ ឬបាត់សំនៀង។ បន្ទាប់ពីការសម្តែងបានបញ្ចប់ Jungkook បានដោះស្រាយស្ថានការណ៍ដោយផ្ទាល់ដោយច្រៀងផ្នែករបស់លោកផ្ទាល់ដោយគ្មានភ្លេងដោយបានសម្តែងយ៉ាងមានអានុភាព និងទទួលបានការទះដៃអបអរសាទរយ៉ាងខ្លាំងពីទស្សនិកជន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd1RK4xS8q3YjQ-jY9cH3wDW-8Dx7AOdVgkfP7YT2gUtz9GFXicOqkZMgEm-jOodMQrHCqOQeD-erM8DfCwYUJ0s3zpObkxtY8sJNSptO_S-UC5XKquhPXMcjvlVkCkvPPXBaaPqFlGB9OqT1G_2_cIhfqKz68bpVqmJ8V1C3GQv6hRY7cEwaa-zJ33gU/s2048/image_2026-04-22_14-57-31.png

ក្រោយមក Jungkook បានសរសេរនៅលើបណ្តាញសង្គមនិងសូមទោសដល់អ្នកគាំទ្រ។ សមាជិកក្មេងជាងគេរបស់ក្រុម BTS បានសរសេរថា “ខ្ញុំសូមអភ័យទោសដល់ ARMY ដែលបានមកទស្សនាការប្រគំតន្ត្រីកាលពីម្សិលមិញ។ ខ្ញុំក៏មានការតូចចិត្តយ៉ាងខ្លាំងផងដែរ»។ នេះគឺបង្ហាញពីភាពមិនស្រួលរបស់ Jungkook ចំពោះហេតុការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcAbCAu147ky9VFPp5bUH-WYTqOm9MIh4nUU-FFnAEcxXJjfBFJvAl01gBy1q9Ngp6-VQvEcPannYNSCJWY8mT8EA9Zh36I8civdBi8Uw030VCVHgv9JmecjEkXUASa8mnr0P8gH3baUm-Fyagbngqi6mSsuS7It9SM-xwv3W9HHrURv_Vfe_mygdBj7k/s2048/image_2026-04-22_14-57-30.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយការប្រគំតន្ត្រីជាបន្តបន្ទាប់របស់ BTS ត្រូវបានគេរំពឹងថានឹងបង្កើតផលសេដ្ឋកិច្ចចំនួន ៨០០-៩០០ លានដុល្លារសម្រាប់តំបន់ Tampa។ ដំណើរទេសចរណ៍នៅអាម៉េរិកខាងជើងរបស់ BTS ត្រូវបានគ្រោងនឹងធ្វើឡើងនៅទូទាំង ១២ ទីក្រុង ដោយមានការសម្តែងសរុបចំនួន ៣១។ ដោយសារតែតម្រូវការដ៏ច្រើនលើសលប់ សំបុត្រសម្រាប់រយៈពេលពីរបីថ្ងៃដំបូងទាំងអស់ត្រូវបានលក់អស់ភ្លាមៗ ដែលបង្ខំឱ្យអ្នករៀបចំកម្មវិធីបន្ថែមការសម្តែងនៅក្នុងទីក្រុងផ្សេងទៀតដូចជា Tampa, Stanford និង Las Vegas៕

មូលហេតុ ដែលទ័ពថៃ កម្ទេចរូបសំណាកលោកតាអ៊ុំនៅច្រកអានសេះ

0

នៅក្នុងអំឡុងសង្គ្រាមថៃ ឈ្លានពានកម្ពុជា យោធាថៃ បានកម្ទេចឈូសឆាយទាំងស្រុង នៅរូបសំណាកលោកតាអ៊ុំ នៅច្រកអានសេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtlJRFmfCwhoyRxaKrpqSKC33GixiFuxYMIqzBhXD0TfsoS41ZLvvA-MSrEH2FaC6qN4DUGzGzYF9lkP_6JR1JqGBPc_3wxeJXO95Elv7SEsZKSyBNB4MskqtEDzV8l_dFsSBYuEcwM8SgBAPAY55VcTu8WjH1PHv0hGZxXFYqPMSplbt3Fv9Ko0vX1ms/s1200/image_2026-04-25_11-00-41.png
តាមប្រវត្តិរឿងព្រេងខ្មែរ លោកតាអ៊ុំគឺជាមេទ័ពដ៏ខ្លាំងពូកែម្នាក់នៅសម័យអង្គរ លោកបានដឹកនាំទ័ពសេះជាង២ពាន់នាក់ទៅទិសខាងជើង ដើម្បីទៅបង្រ្កាបទ័ពសៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCTkk2D81idXfLWa-51kMVJ60d9lv1IQo0_CxoSx2HC8rFkf8rsuwkLB6YVuTKZQyUPeV5iy9O_PIOztZxL8qLMyl2VAZqOJbBOZcfuOyVWJtCb0xa-dyKHTEkmgmxiQkn28JY2I1achk7H-fA37pHEn7FjIt8c2AkxE2toShmtf6aoXiGnwPY5IKrpOU/s900/image_2026-04-25_11-00-42%20(2).png

គ្រានោះ តាអ៊ុំ បានប្រាប់កងទ័ពឱ្យឈប់សម្រាកចំនួន៣ថ្ងៃ ដើម្បីរៀបចំក្បួនសឹកវាយលុក និងទប់ទល់សត្រូវសៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilBKKjGxZRdaQgLdofIU6u6Z5JNKB9ypyD0-bb5casEHdLoxP7f0ddtenzAAuoqqMuALcwLYYPp6_JCpF1WAA_kqRSZIVBbKVulquOi_m1Td6NkE-67sEzVjGWseTlHEb0XnGcP8G-UxoZGZhjnCkYdtGJVH1UDSVu4W7LTwuWJC60QITZ1XCZfo8FGrI/s2048/image_2026-04-25_11-00-36.png

ក្រោយមក លោកតាអ៊ុំ បានវាយកម្ចាត់ចោរឈ្លានពានសៀមចេញពីទឹកដីកម្ពុជា ហើយតំបន់នោះក៏បានត្រូវគេហៅជាច្រកទ្វារអានសេះរហូតមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRnUEOnDRXrZmhcfnb93GOiNCrq_e1YT8idq0lG2Ssy3u3u7XZGAM0sZORcuVm1088oLwetJ5AXfQf1Ybctp0LqYab7gWrFDaRmvgkC3l1DNV_rLbbp9DFTHZ-OxmZTuqK4Xjc6mGjFcQeZf-Ps4BlGoDaoLNcxWLO_935J4LRvcus3X7TgJJlWOrE-uI/s1280/image_2026-04-25_11-00-38%20(2).png

រូបសំណាក់តាអ៊ុំ ត្រូវបានកសាងនៅលើច្រកអានសេះ ដោយយោធាតំបន់សឹករងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU24yIhfmGQTdbFjylsXvbOutSd1jHRk3ShbfIxDBKR9EeF_PK7tlLQKSx9_Ibh7lIi3ke-wcpTZqzly-VK4Er-vFYeL7U2KPjqzKwIfjN_aax14pc2KhlxorZalQcvgvAxxM6C9vcAIdeNsp7RwWL9wo_xfvtoW7gIYDKqhbyLazeMyGw8PE9MBdL1Gc/s1280/image_2026-04-25_11-00-38.png

រូបសំណាកនេះ ត្រូវបានពលរដ្ឋរស់នៅអានសេះ ចាត់ទុកជានិមិត្តរូបនៃភាពអង់អាចក្លាហានរបស់ទ័ពខ្មែរក្នុងការការពារទឹកដី ដែលធ្វើឱ្យទ័ពឈ្លានពានថៃមិនសប្បាយចិត្ត និងមានគំនិតចង់បំផ្លាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir07lM95cwj4IL2vkL2DTWJb7uWO_I37wNEqlwr1Z6aNgK6uvCPN002Y1Y8_E624f2IP6KEUCQNtuZP-qGl4sivzsDOsp2Hqu8A-xdyIW7XGMhR_-Hm-9MuiODSim4zryFwSy0k6wp0Ly86wziWaEEyiTqWZRSemLq_omZ9Oz3u62VEIXUJJZSCeDGL6A/s1200/image_2026-04-25_11-00-40.png

លុះដល់ខែកក្កដា ឆ្នាំ២០២៥ រូបសំណាក់តាអ៊ុំ រងការខូចខាតទាំងស្រុង ដោយសារការទម្លាក់គ្រាប់បែកពីសំណាក់ទាហានថៃ៕

Beauty Pageant Reviewer លើកឡើងបែបនេះ ក្រោយមានមនុស្សមួយចំនួនគិតថា «បវរកញ្ញាពស់» ជា ពេជ្រ វត្តីសារ៉ាវឌ្ឍី

0

ស្ករគ្រាប់ ដែលទស្សនិកជនបានស្គាល់ថាជាអ្នកនៅពីក្រោយឈុតតំណាងជាតិរបស់បវរកញ្ញាល្បីៗជាច្រើនរូបបានបង្ហោះសំណេរដ៏ក្តៅគគុកមួយដែលជំរុញឱ្យមានមតិជាច្រើន។ ការបង្ហោះរបស់ស្ករគ្រាប់គេបានឃើញបវរកញ្ញា អ៊ិន លក្ខិណា ហ្វីយ៉ាតា និង ភឹម ស្រីណូ បានចូលទៅខម្មិន ខណៈ Beauty Pageant Reviewer បានចែករំលែកបន្តដោយសង្កត់ធ្ងន់ទៅកាន់អ្នកមួយចំនួនដែលគិតថាជា ពេជ្រ វត្តីសារ៉ាវឌ្ឍី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_CU8DSnhaSB3qChjmYh7YeZZ8OE5f7LaajM-AiiqHKGYa1xTOgpqf0V9I_ZooeXK08lN5m-q7DmNYWZjYMP6OEmkjGkqV5FwL2icabR0_9UiAhwMnGHnD5Yrw6tdHwCiV2pXGG2fffJ1QHq-o7o6-FlZcR8o3tIBFIHLjhR0qrsihwlTWR17q0fXFxQU/s2048/image_2026-04-28_10-11-27.png
ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាខ្មែរមួយរូបដ៏មានប្រជាប្រិយទាំងនៅក្នុងស្រុកនិងក្រៅស្រុក ប៉ុន្តែរាល់ពេលដែលមានបញ្ហាចម្រូងចម្រាសទាក់ទងនឹងអត្តចរិតមិនល្អរបស់បវរកញ្ញា ឬទាក់ទងនឹងខាងផ្ទះលេខ២រូបនាងគឺជាមុខសញ្ញាមុនគេ ហើយកន្លងមកនេះនាងបានជួបរឿងរ៉ាវជាច្រើន។ រឿងចម្រូងចម្រាសកន្លងមកទាំងនៅក្នុងរង្វង់គ្រួសារ ជាងផាត់មុខ និងរឿងដទៃទៀតបានធ្វើឱ្យឈ្មោះរបស់នាងគេចមិនផុតពីមតិសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvV1fGdH5omA12XiynF0fdq07WPm1Kx-lWyD7OTSx0mX07Rj76ELvlI_rNAob2LbfislFWltEakkaynusVFFGF75ktnWhnLcViaM7cyUeUyu877SC3XBS5EZUnR2szB2x802FYOMbijbimYlqG95Dhi_8pCcb7sACyO9pX-xHSm8G8DiJ9Kbn6RUcUPBU/s2048/image_2026-04-28_10-11-29.png
នាពេលថ្មីៗនេះទៀតសោត(២៧ មេសា) Skor Krob ដែលជាអ្នកច្នៃម៉ូតសំលៀកបំពាក់បុរាណ និងឈុតតំណាងជាតិ បានចេញមកបង្ហោះសំណេរមួយយ៉ាងក្តៅគគុកថា«គ្មានតារាសម្ដែងរូបណា ពូកែសម្ដែងជាង បវរកញ្ញាទេ Sending love sister» ដោយអមមកជាមួយរូប Emoji រូបពស់ទៀតផង។ ប្រយោគខ្លីនេះបានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាមានការចាប់អារម្មណ៍ជាច្រើន ខណៈគេបានឃើញ អ៊ិន លក្ខិណា បានចូលទៅខម្មិនជាមួយរូបភាពសើច ហ្វីយ៉ាតា និង ភឹម ស្រីនោ ក៏បានចូលទៅបញ្ចេញមតិយោបល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJy2e4c0_aQjW5uodlAJkmwuBzeY_VjcOMtpJmRsl4qQG9OG0fYGIxZhqSWxvXPcWtr0d8f0d5kFRLTclhg88pkYIrLgNtzRwJrmzSdAztMJhlqCSU4uQ10ZmYi2LCVHumaV5oeN7SunsODAwFvMpEmcYgz7l40XJ0pAccFqhnW8aj4Slw66FI4mMPJ6s/s2048/image_2026-04-28_10-11-32.png

សញ្ញាខាងលើនេះ កាន់តែធ្វើឱ្យមានមតិសង្ស័យនិងចង់ដឹងថាបវរកញ្ញារូបនោះជាអ្នកណា ខណៈឈ្មោះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ស្ថិតនៅក្នុងការសង្ស័យជៀសមិនផុត។ ជុំវិញការបង្ហោះខាងលើនេះបានជំរុញឱ្យផេក Beauty Pageant Reviewer ដែលគេដឹងថាមានទំនាក់ទំនងស្និទ្ធស្នាលនឹងពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកបន្តដោយភ្ជាប់មកជាមួយនឹងចំណងជើងយ៉ាងខ្លីថា «គិតថាជា ពេជ្រវត្តី ទៀតហើយមែនទេ? ខួរគិតបានតែប៉ុណ្ណឹងរឺ?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyOqn_xUKdRPLZKVEMZVUeDO5JrUZZwp5hdHzdgT31yzv2en09P5NRTJHFLYJDebOZhXWiNUIg07ueI_efGivoNrxRSxJoYrTMFpW0507h5bkc4vf2Y-srBDWbfXojEQxKFIlOPu256yQibYgyPtRPxcJjC_fnmo1WufWk8gizb4o19b4FvuRWuA-5x9g/s692/image_2026-04-28_09-38-42.png
អ្នកគាំទ្ររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងពីព្រោះរាល់ពេលដែលមានបញ្ហាចម្រូងចម្រាសនៅក្នុងវិស័យបវរកញ្ញាអាយដលរបស់ពួកគេតែងតែជាមុខសញ្ញារបស់គេជានិច្ច៕

កូនកំលោះកម្ពុជានិងកូនក្រមុំវៀតណាម សម្រេចចិត្តចែកផ្លូវគ្នាបន្ទាប់ពីរៀបការបាន៣ខែ

0

មហាជនអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានដឹងថាគូស្នេហ៍ឆ្លងប្រទេសដ៏ល្បីល្បាញដែលមានកូនកំលោះគឺជាជនជាតិខ្មែរនិងកូនក្រមុំជាជនជាតិវៀតណាមបានសម្រេចចិត្តចែកផ្លូវគ្នាបន្ទាប់ពីរៀបការបាន៣ខែ។ ង្វៀន ធីយៀន បានបញ្ជាក់ថាការបែកគ្នារបស់ពួកគេគឺបញ្ចប់ដោយសន្តិវិធីក្រោមហេតុផលទស្សនៈ វប្បធម៌ និងការរស់នៅខុសគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYT6wgu5tCZ_QuAurBSpl7hEZxoyrnQDYlir2jmMz8oFv4JHBY2nab3tDGImNiQGwyHqKHLrOyAyACUovpSNeIgrotKWwR7Vpi54L2J8jlGi8zEYfZA6YkmUglb-jWdb7xbp1jmbI3TIfDjq7hT5Pk9VCvq-aX1VUjTAeiNtiQ_MIuRA2x1hHoUpVubsE/s1440/FB_IMG_1777297835733.jpg
ប្រិយមិត្តប្រាកដជាមិនទាន់ភ្លេចទេកាលពីខែមករា កន្លងមកនេះពិធីមង្គលការដែលមានកំលោះ អាន ឡុងហួរ និងកូនក្រមុំជាជនជាតិវៀតណាមមានឈ្មោះថា ង្វៀន ធីយៀន បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងផ្អើលទាំងស្រុកខ្មែរនិងវៀតណាម រួមទាំងប្រទេសដទៃទៀត។ នៅក្នុងពិធីមង្គលការអ្នកទាំងពីរបានប្រព្រឹត្តទៅយ៉ាងអធិកអធមមិនថាតែនៅក្នុងប្រទេសវៀតណាម ឬប្រទេសកម្ពុជានោះទេ ជាពិសេសគឺថ្លៃបណ្ណាការរបស់ពួកគេតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg1bn9w3Ww7CCvfmcaRw08e3xcIJj9X7tZOdYOEIWwepcn1PNtINj2hPuG4snvLfa9-ncjr6caXGLIp7nc5EXnZvUDDKaqc3yk6sonSR9EC-dElueS0gr3USUcBTInfX6aZKh4uQcw7wfEwxCAusWTcAtkXONsZ1tIvmlU8iXjxqB9gNklrx6UsY9wmLw/s1440/FB_IMG_1777297832328.jpg

ទោះបីជាយ៉ាងណា បន្ទាប់ពីរៀបការយ៉ាងធំធុំអស់រយៈពេល៣ខែមានការទទួលស្គាល់ពីចាស់ទុំទាំងសងខាង រួមទាំងមានការគាំទ្រពីអ្នកគាំទ្រជាច្រើន ស្នេហាមួយគូនេះពុំអាចរស់នៅជាមួយគ្នាបានយូរនោះទេ។ នៅយប់ថ្ងៃទី២៧ ខែមេសា ង្វៀន ធីយៀន បាន Live នៅលើបណ្តាញសង្គមរបស់ខ្លួនអ្នកមានទស្សនាជាង២០ម៉ឺននាក់ដោយបញ្ជាក់ថានាងនិងស្វាមីកម្ពុជាបានបែកបាក់គ្នាហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXQClNrtmxu4oR-M29dLUAxkJYPdS9o9veFbDYw44o12DAlJh9vgEUY4ljukdlXnWtHadEM-rb-glkYkwcmTweVxeKtgAvolWUhqA19fiZkJB60A4YGL5cM_TN2TdJRYLXpoXZHtbcQ8-7ceJeb-pMP1X7WxZlJ8QNeIFH1DpEFMPvlFFnTduLdGIWILM/s960/image_2026-04-28_09-13-13.png
ធីយៀន បាននិយាយថាពួកគេមិនអាចផ្សះផ្សាគ្នាបានទេ ដោយសារតែភាពខុសគ្នានៃទស្សនៈ ភាសា និងវប្បធម៌ ដូច្នេះពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា។ នាងបានបញ្ជាក់ទៀតថាចំពោះថ្លៃបណ្ណាការដែលទទួលបានពីក្រុមគ្រួសារខាងកូនកំលោះនៅថ្ងៃរៀបការនាងបានប្រគល់ជូនទៅកាន់ ឡុង ហួរ វិញទាំងអស់ហើយ។ ធីយៀន បាននិយាយទៀតថាបច្ចុប្បន្ននេះ ឡុង ហួរ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញហើយ ខណៈនាងនៅក្នុងប្រទេសវៀតណាមដដែលទោះបីជាមានការជំរុញពីអតីតឪពុកក្មេកឱ្យនៅរកស៊ីក្នុងប្រទេសកម្ពុជាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmt0CwHWzjOibfsiaao6G4Rixfh9qvUYLqYzvgHoTe6q9MAIm34YB7U36ela6bEhjA4m3sTNC16Gfhfh_zlMAo0SXbWlkYDdwJSWI9fHhyvsBshqhoJ34PGF3MtWwijGPClie_DSFgR8_wXu8yKQCTqA77snNOfV9GwLziVg0N9pIJUnlnXQrayjpTd7A/s860/image_2026-04-28_09-13-13%20(4).png

តាមផ្លូវច្បាប់ដោយសារតែ ឡុង ហួរ មិនទាន់គ្រប់អាយុ(កើតឆ្នាំ២០០៧) អ្នកទាំងពីរពុំទាន់ចុះសំបុត្រអាពាហ៍ពិពាហ៍នៅឡើយទេ។ ទោះបីជាពេលនេះពួកគេលែងជាប្តីប្រពន្ធក៏ដោយ ធីយៀន បានបញ្ជាក់ថានាងនិងឡុងហួរ នៅតែជាមិត្តល្អប៉ុន្តែពុំអាចវិលត្រឡប់មករស់នៅជាមួយគ្នាវិញទោះទេ។

ជាមួយគ្នានេះ ង្វៀន ធីយៀន បានស្នើឱ្យអ្នកលេងបណ្តាញសង្គមវាយប្រហារឬបញ្ចេញមតិដែលមិនមែនជាការពិតទាក់ទងនឹងទំនាក់ទំនងរបស់នាងពីមុន និងការបែកគ្នាជាមួយនឹង ឡុងហួរ ផងដែរ៕

ថៃអនុម័តលុយ ២០លានបាត ដើម្បីជួសជុលប្រាសាទតាក្របីរបស់ខ្មែរនិងដាក់កងទ័ពការពារបន្ថែមទៀត

0

មិនរង់ចាំយូរក្រោយដណ្ដើមបានយកទៅកាន់ក្នុងដៃ ប្រទេសថៃបានរៀបចំគម្រោងជាច្រើនរួចស្រេច ដោយក្នុងនោះពួកគេបានអនុម័តកញ្ចប់ថវិកា ២០ លានបាត (ប្រហែល ៦១ ម៉ឺនដុល្លារ) ដើម្បីបែងចែកទៅលើការជួសជុលប្រាសាទតាក្របី និងអភិវឌ្ឍន៍តំបន់នោះឲ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ព្រមទាំងបង្កើនកម្លាំងយោធាដើម្បីការពារបរិវេណប្រាសាទ។ នេះបើតាមការចុះផ្សាយរបស់កាសែត ថៃប៉ុស្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3PrWmRt6MfLFczHEtaR0dL1b9-Zr_K9erBx4v1Z0d2WNNYaQ1_69Z-Y5o5o6ge904glDZdlbPn03bZDLYQ8rEu0x2HAePWYtKWrXA_fx5KtIUa7hkLiSJdVtkd9HVXxec7zIjOoQ33ctY235yHr2fRQ0aSmheviREliwIH9DV5m67Hi6OZlvC2bAlbt8/s1200/photo_2026-04-28_09-32-31%20(2).jpg
យោងតាមលោក ផានុមបុត្រ ច័ន្ទថារោជ អគ្គនាយកនៃនាយកដ្ឋានវិចិត្រសិល្បៈថៃ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ បាននិយាយថា បន្ទាប់ពីរៀបចំពិធីសាសនាដើម្បីគោរពបូជាដល់បារមីអ្នកថែរក្សាប្រាសាទតាក្របី ក្រសួងវប្បធម៌ និងក្រសួងការពារជាតិថៃ បានសម្រេចអនុម័តថវិកាចំនួន ២០ លានបាត ដែលត្រូវបានប្រគល់ភារកិច្ចឱ្យនាយកដ្ឋានវិចិត្រសិល្បៈជាអ្នកបែងចែក និងចាប់ផ្តើមការងារជួសជុលប្រាសាទដើម្បីឲ្យវិលមកសភាពដើមវិញទាំងស្រុងក្នុងរយៈពេល ២ ឆ្នាំ។

តាមផែនការខាងលើនេះ អ្នកជំនាញរបស់ថៃនឹងធ្វើការរុះរើថ្មទាំងអស់របស់ប្រាសាទ ហើយទើបធ្វើការប្រមូលផ្គុំឡើងវិញឲ្យចេញជារូបរាងតាមរចនាសម្ព័ន្ធដើម។ លោក ផានុមបុត្រ បានបង្ហាញក្ដីរំពឹងចំពោះដំណើរការជួសជុលនេះថា ពួកគេមានទំនុកចិត្ត 100% ថានាយកដ្ឋានវិចិត្រសិល្បៈនឹងអាចជួសជុលទីតាំងនេះ ហើយអ្វីៗនឹងវិលទៅរកភាពរុងរឿងដូចដើមវិញ។ ហើយក្នុងអំឡុងពេលនៃការជួសជុលនេះ បុគ្គលិកយោធាជាច្រើននឹងត្រូវដាក់ពង្រាយដើម្បីជួយ និងធានាសុវត្ថិភាពរបស់ក្រុមជួសជុលរហូតដល់ដំណើរបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxVQ1S-jFzIqtAiGnxJbJXQtgTMzziYOgTb__WmYztwyrlscmL4RPIqaXmkZzsG3DlqtoB7Bd_LyBrqwqem7reISNgQQXBCFsJF-6XKeXx7aS7SFc2p5VyWtLVkFUG77CxOtAsS1E9b6Fb43v93kmAYnEKpl2urOTpHrFTerAOuFFK0uCYPxefAPCuGVg/s1200/photo_2026-04-28_09-32-31.jpg

បើទោះបីជាបានដឹងយ៉ាងច្បាស់ថាប្រាសាទនេះគឺកម្មសិទ្ធិរបស់កម្ពុជា ប៉ុន្តែមន្រ្តីរួមទាំងប្រជាជនថៃនៅតែអះអាងដោយមិនអៀនខ្មាសថា ប្រាសាទតាក្របីគឺជាវិមាននៃដួងព្រលឹងស្នេហាជាតិរបស់ប្រជាជនថៃ ដែលមានតម្លៃខាងវិញ្ញាណដ៏ធំធេង។ ហើយយោធាបានលះបង់ជីវិតរបស់ពួកគេដើម្បីការពារវា ដូច្នេះយើងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រមូលផ្តុំធនធានពេញលេញរបស់យើងសម្រាប់ការជួសជុល»។

ជុំវិញការប្រកាសរបស់ថៃក្នុងជួសជុល និងកែច្នៃទីតាំងបុរាណដ្ឋានដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាដូចខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញប្រតិកម្មយ៉ាងខ្លាំងក្លា ដោយបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការជាច្រើនលើក ដើម្បីប្រឆាំងនឹងសកម្មភាពរបស់ថៃនៅប្រាសាទតាក្របី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwdWow7rWU5874RlREHaRfELxIY0SJW_zdwr0EOvh8A-YO5Yf-zecjERWutpYbb1Fc4_1v8AdU5bSvqw-cO6FdHEIWPGefgP6S2Mw0FtJplFq-QQ0cayMt8tLYwrqCGqeeDX-R-0XTMHuwthDvXur5LlG1FcZ2g9tBGI0Wwi6FR9VY7gY3GCn6a2LI2Ps/s800/photo_2026-04-28_11-32-21.jpg

កម្ពុជាចាត់ទុកសកម្មភាពជួសជុល និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ថៃថាជា “ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដី” និងជាការប៉ុនប៉ងបង្កើតឱ្យមាន “តថភាពជាក់ស្តែងនៅលើដី” (fait accompli) ដើម្បីគ្រប់គ្រងតំបន់នោះដោយខុសច្បាប់។ ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌កម្ពុជាបានប្រកាសយ៉ាងច្បាស់ថា មិនទទួលស្គាល់រាល់ការជួសជុល ឬការកែប្រែណាមួយដែលធ្វើឡើងដោយភាគីថៃឡើយ។ កម្ពុជាសង្កត់ធ្ងន់ថា ប្រាសាទនេះគឺជាសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់កម្ពុជាទាំងស្រុង ផ្អែកលើផែនទីឆ្នាំ១៩០៤-១៩០៧៕