Home Blog Page 439

តារាចម្រៀង អេនណា រិតា ប្រកាសដើរចេញពីផលិតកម្មសាស្រ្តាហ្វៀម

0

តារាចម្រៀង អេនណា រិតា ប្រកាសដើរចេញពីផលិតកម្មសាស្រ្តាហ្វៀមបន្ទាប់ពីរួមដំណើរជាមួយគ្នាជាច្រើនឆ្នាំដោយបន្តធ្វើជាសិល្បការិនីឯករាជ្យ។ ទោះបីជាចាកចេញពិតមែន រិតា ក៏មិនភ្លេចអរគុណទៅកាន់លោកស្រី ប៊ុន ចាន់និមល ដែលជាអតីតនាយិការបស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeovz5jp5wdkjsniAGodS0-5-KRxvGzAPeDwyhdU4F8-dTl6wwZGtwRx-U1dvGgvoOsAziNbVFInulUdf2r9FH26ajhTllxk6Z_0LZ3ejhqSoJlB2NhNfkUWu9T39MDbUfk0vYyWrN0KKfpJF7KHfwZFy6WRoL_cstbtXbEb2HVzaAeH99WSoCLEBNkvqH/s2048/image_2025-06-05_11-56-17.png

នៅថ្ងៃទី៣ មិថុនា ម្ចាស់បទ «ប្រហែលជាមេឃធ្លាក់ខ្យល់ខ្លាំងពេក» បានចេញមកប្រកាសថា « ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំ អេនណា រិតា មានដំណឹងចង់ប្រាប់ទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថា ថ្មីៗនេះនាងខ្ញុំទើបតែបញ្ចប់អាណត្តិកុងត្រាការងារ ពីផលិតកម្ម “សាស្រ្តាហ្វៀម” ហើយនាងខ្ញុំសម្រេចចិត្តថានឹងបន្តដំណើរលើវិថីសិល្បៈនេះម្នាក់ឯងវិញពោលគឺ ‘’សិល្បករឯករាជ្យ ’’ »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ2C6XcsfeWQ0XpJOtWWpJTbUl9m-sRWFtA8uwltFi5IGwwxNb27Y2mHQPWFu0CdTkVM0CNLGmeWUJk8adlvbvByjhosaSUvAPNOV6gRiXPOkZRdHBx6S-6fV6scWmiZfj4FLUVJ6iD4WXLD5PYZy3STnshejt8b4QK7KW8YIBFNe9MKOH1GR0Dv6WjK7N/s2048/image_2025-06-05_11-56-15.png
នៅចុងបញ្ចប់នៃសំណេររបស់ខ្លួន អេនណា រិតា ក៏មិនភ្លេចថ្លែងអំណរគុណដល់ អតីតអគ្គនាយិការបស់នាងគឺលោកស្រី ‘’ប៊ុន ចាន់និមល’’ ដែលបានជួយជ្រោមជ្រែង បង្ហាត់បង្រៀន និង ផ្តល់ជម្រកឱ្យនាង រយៈពេលច្រើនឆ្នាំមកនេះ។ ក្នុងនោះ រិតា បានបញ្ជាក់ពាក្យយ៉ាងមានអត្ថន័យថា «មានថ្ងៃនេះដោយសារម្សិលមិញ» ដែលជាពាក្យមានន័យគ្រប់គ្រាន់នៃការដឹងគុណនៃទ្រនំចាស់របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgquu89w_hwwlE8L8sUSEh2aGMBQmQJTwiV7zQcM12zEZUei_eoCX3RlFiKFKt54kx0qG-yHEkgv8e70OmixsQuumadTBVlc7QqPe5KMToznYjLwvYwalz6xbJvLixgVn8T3Ze5LTJPQXvj5eAIphRqmIERQgckCNSugfGy91CEgQEBKG2Z423QMgwMnq8z/s2048/image_2025-06-05_11-56-19.png

ស្ថិតនៅក្នុងទ្រនំសាស្តា្រហ្វៀម តារាចម្រៀង អេនណា រិតា បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈបទ «អ្នកក្រោយច្បាស់លាស់» ដែលមានការស្តាប់ ជាង១៧លានដង។ ក្រោយមក អេនណា រិតា បានសាងប្រជាប្រិយភាពបន្តជាមួយនឹងបទជាច្រើនទៀតដូចជា « «មនុស្សតែម្នាក់»«ប្រហែលជាមេឃធ្លាក់ខ្យល់ខ្លាំងពេក» «ឆាកចុងបញ្ចប់» ខណៈចុងក្រោយនេះបានសហការជាមួយនឹង ប៉ៃ ដាវីឌ លើបទ «ព្រមបែកហើយ»៕

រដ្ឋមន្ត្រីការពារជាតិថៃថា កងទ័ពខ្មែរពុំបានដាក់គ្រាប់បែ.កនៅព្រំដែនទេ វាជាព័ត៌មានមិនពិត

0

ប្រទេសថៃ ៖ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន និងបញ្ជាក់ថា ព័ត៌មានកងទ័ពខ្មែរដាក់គ្រាប់បែ.កនៅព្រំដែន គឺមិនមែនជាការពិតទេ វាជាគ្រាប់បែ.កចាស់ ។ រដ្ឋាភិបាលថៃនឹងចរចាជាមួយកម្ពុជាដើម្បីការពារកុំឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ចំណែកកងទ័ព និងនយោបាយគ្មានបញ្ហាទេ ដោយយើងត្រៀមខ្លួនការពារមិនឱ្យអ្នកណារំលោ.ភលើអធិបតេយ្យដាច់ខាត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJos05MDHwxV6p-GviTmQPKR6XrAjXluFfRFrThXixeGE-POWHNeyP9_BTugJHV6lyM8ZGecq0YNfmphzZFIJX4hoUr4kIj1-KP2OMvL6TwFsu529C4RbOUcvHDFVRZqm3Y1GgjvRnZT_gnQl_rQna_Iilw1MnTgsr5ZJbLwzZzZzws7l9SQP0HpdVYGaK/s1280/photo_2025-06-05_09-30-59.jpg

លោក Phumtham ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចុះសួរសុខទុក្ខកងទ័ពនៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ដើម្បីតាមដានស្ថានការណ៍ព្រំដែន និងស្តាប់សេចក្តីរាយការណ៍ពីកងទ័ពពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនក្រោយការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ ។ លោកបានផ្តល់សម្ភាសន៍មកកាន់អ្នកសារព័ត៌មានថា លោកទទួលបានសេចក្តីរាយការណ៍រហូត ប៉ុន្តែការចុះតំបន់នេះដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខ ។ លោកបានពិនិត្យមើលនៅតំបន់ជាក់ស្តែងឃើញថា កងទ័ពខ្មែរពុំបានដាក់គ្រាប់បែកនៅព្រំដែនទេ វាជាគ្រាប់បែកចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhITEWMotYUjcW1DC6_fJKgDfSJciWNlfy0nDsL4rwqQb8oRJzTyz8ZmAXnomBOYVbwE45xcja_Nm4ohTC89xG_Ggx8QVni-n_LmWl0ebfEXdiegQwKfJbBbGXjV3D7zquFQ5cBmZMJ4JE3FWeWBK8cS0QZt6CqVPG5isoAREQScV7Fipm98reKe_ifKAgE/s1280/photo_2025-06-05_09-31-00.jpg

បច្ចុប្បន្ន យើងកំពុងស្វែងរកដំណោះស្រាយដែលពិភពលោកចង់ឃើញ ហើយយើងពុំទាន់បាត់បង់អធិបតេយ្យភាពត្រង់ណាទេ ។ អ្វីដែលកើតឡើងក្នុងតំបន់នីមួយៗ យើងចង់ឱ្យស្ថានការណ៍ធូរស្រាល យើងចង់ជជែកនៅតំបន់មានបញ្ហា ។ បច្ចុប្បន្ន យើងចាត់វិធានការការទូត ដោយចាប់ផ្តើមពីតូចទៅធំ និងវិធានការផ្សេងៗ ហើយគិតពីអាយុជីវិតពលរដ្ឋតាមព្រំដែន ។ ចំណុចសំខាន់ កងទ័ពព្រំដែនត្រូវប្រុងប្រយ័ត្ន ពីព្រោះបើប្រើអារម្មណ៍ វាអាចធ្វើឱ្យបញ្ហារាលដាល ។ ដូច្នេះ សូមកងទ័ពអត់ធ្មត់ឱ្យខ្លាំងបំផុត យើងនឹងដោះស្រាយយ៉ាងសន្តិវិធីតាមតែអាចធ្វើបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFrxG90Wlalrr-fZxsAGoxm2wCgyAWMn_2dlQJ4YR30gkn39Y_dY7shPh0PlAq4UlPmJkRLDGAUOtho-6yApwavzg2-UvgkYPxE0uJLPuR8UiascsbkR6A4Ji4ABeJfyi_hTVpyIBYDW-GGO4KxqmxluMhyphenhyphen4FQpxXkRA20MEeQolwTnuejE1_RxQTorQNh/s1280/photo_2025-06-05_09-31-01%20(2).jpg

លោកបានផ្តាំផ្ញើទៅពលរដ្ឋថា ពេលប្រទេសឈានទៅមានជម្លោះអន្តរជាតិ ចំណុចសំខាន់ ពលរដ្ឋត្រូវប្រើប្រាស់ស្មារតី និងមើលព័ត៌មានផ្សេងៗ ពីព្រោះមានអ្នកចង់ឱ្យកើតជម្លោះ ។ រីឯកងទ័ព និងនយោបាយគ្មានបញ្ហាទេ យើងស្រឡាញ់ជាតិ និងមិនឱ្យអ្នកណាមករំលោភអធិបតេយ្យដាច់ខាត ។ ប្រទេសត្រូវតែរួបរួមគ្នាជាធ្លុងមួយ បើមិនដូច្នោះទេ យើងនឹងទន់ខ្សោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisnqsUBYwmPMHHz5Ht4b8XcnMAEzzPhOsetakkYnMxe_c63vT77TGvaVyOtOIx2HufSW0yWDB0xc9iSKzufTjea0lKC-QVGeNFcFoj-_oNW-W-LiX2y-ZlOwHLP10Hau8zKS4Xykc0XS9TqkfTIQ3WFp1vUe5rHFhe55NB7srYBW4l_08c3VRfSqyrAlHy/s1046/photo_2025-06-05_09-31-03.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា កន្លងមក ហ្វេសប៊ុកផេកថៃឈ្មោះ «UBON NOW อุบลนาว» បានចោទប្រកាន់មកលើកងទ័ពខ្មែរថា ដាក់គ្រាប់បែកនៅបរិវេណព្រំដែន ហើយធ្វើឱ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋថៃ បើឈរលើគ្រាប់បែកដោយពុំដឹងខ្លួន ។ ហ្វេសប៊ុកនេះបានដាស់តឿនពលរដ្ឋថៃ ជាពិសេស អ្នកចូលចិត្តដើរចូលព្រៃរកផ្សិត ឬរកអាហារក្នុងព្រៃជិតព្រំដែន សូមប្រុងប្រយ័ត្ន ៕

មូលហេតុបែបនេះសោះបានជា All3rgy – អលជ្ជី ឧស្សាហ៍ចេញបទស្វីតៗ

0

តារាចម្រៀង All3rgy – អលជ្ជី នៃសមាជិកក្រុម La cima បានបង្ហើបប្រាប់អ្នកគាំទ្រ របស់ខ្លួនថាមូលហេតុដែលលោកឧស្សាហ៍ចេញបទស្វីតៗនៅលើទីផ្សារដោយសារតែលោកមានស្រុកកំណើតមានឈ្មោះថា «ភូមិស្នេហ៍»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpQlABShptMOnD-JoCDplzbffO78s0qS-avU8xIIP7Q0Fnzyu8qR-72aznZVTgaI8r_USzNVFmVhZdWSFb0CHW-80DIaCaZd56tg95el_Q9ZKEc2aEA9CNC_dmFVRGnmlEujdsqSE3TqWkvlKh-b9jabokt44G6mi3guc-D18Aeatj83d-tqxjHKIklNQg/s2048/image_2025-06-05_08-29-53.png
ចុងក្រោយនេះតារាចម្រៀង All3rgy – អលជ្ជី ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីមានឱកាសដ៏ពិសេសដែលបានចេញបទចម្រៀងមានចំណងជើងថា «សូរិយា (អេតាស៊ីវិល)» ជាមួយនឹងព្រះនាង នរោត្តម ជេនណា។ ភាពល្បីល្បាញនេះមិនត្រឹមតែ ទាក់ទាញទស្សនិកជនក្នុងស្រុកតែប៉ុណ្ណោះទេប៉ុន្តែ MV នៃបទចម្រៀងនេះបានធ្វើ ឱ្យទស្សនិកជនប្រទេសជិតខាងមួយចំនួនឈឺចិត្តស្អិតទ្រូងនូវសំលៀកបំពាក់របស់ខ្លួនដែលព្រះនាងបង្ហាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeKaxe19gZYNc_EWJxTD4-F36g0Eku1Q28Gdgeiojk7pfX64gH8NR3xYwNfstjued4zIuV2xQmxIpMthqs8rbmhseqqwmGgd0oVu1knKT5TCliBmIb_GeCZ-wksvJlDRqcbs8In_eg3H08bHn6OVFrZiS10fqnIjiczVWNoEalPKF6Mta8olJLijkjkAXl/s2048/image_2025-06-05_08-29-55.png

ត្រឹមតែរយៈពេល២ខែប៉ុណ្ណោះបទចម្រៀង «សូរិយា (អេតាស៊ីវិល)» របស់តារាចម្រៀង All3rgy – អលជ្ជី និង ព្រះនាង ជេនណា មានការស្តាប់លើសពី១២លានដងនៅលើ ឆាណែលយូធូបផ្លូវការរបស់ La Cima ។ នេះមិនមែនជាបទដំបូងនោះទេដែល តារាចម្រៀង All3rgy – អលជ្ជី ចេញបទស្វីតៗផ្អែមដូចស្ករតាំងម៉ែនេះលោកក៏ បានចេញបទចម្រៀង «ផ្កាស្លា» កាលពីកន្លងទៅដូចគ្នាហើយទទួលបាននូវ ការគាំទ្រខ្លាំងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8pK4R2ir_GoJmTpC6m6-tRPH_1vrvLU4-7RLV8u5ZVwi0qPCrQoPWJLh8rzLPgYcRIfFep_hAxZ42lGMnTxbeLxphTwFbzXJ_Ke9x-bZwSuCDw34DIvmINCDyRPjdtPa4mKdKyEPbdR1rjdXZ2wIKJmPxx9jkVZJMBjHcAZzAtiPFfAMt0Mk10viMQjDk/s2000/image_2025-06-05_08-29-57.png
ការចេញបទចម្រៀងបែបស្វីតៗបែបនេះពីតារាចម្រៀង All3rgy – អលជ្ជី បានធ្វើឱ្យ អ្នកគាំទ្រមានការងឿងឆ្ងល់រហូតចោទសួរតារាចម្រៀងរូបនេះតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZe1Td0gL4qmY7Ou4w0ck7XH_aDWK9W5WR8xFnEIuf9i_f34rW9c3ogXVMbJ_w0dI7lHF-8kP2A3kf7lQ3fsoIVWEzxG5d1C5hb1lnCe3yEAIKhdOAQllL49hSiZBrqMqmtphGQNUrwRGAfulifsW6n8_EA_0XPzRisKXoBsOGKaydq4kkzHS5JlUPHyGV/s1800/image_2025-06-05_08-30-00.png

ឆ្លើយតបដោយមិនលាក់លៀមលោក All3rgy – អលជ្ជី បានបង្ហើបផងដែរ អ្នកគាំទ្រឈប់ឆ្ងល់ទៀតទៅថាហេតុអ្វីបានជាលោកធ្វើបទស្វីតៗដោយសារតែស្រុកកំណើតរបស់លោកគឺនៅ ភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោកបានបន្ថែមទៀតថា លោកកើតនៅភូមិស្នេហ៍ហើយមិនធ្វើបទស្នេហាដូចជាមិនសម។ ក្នុងនោះដែរដើម្បីឱ្យអ្នកគាំទ្រជឿនូវអ្វីដែលខ្លួននិយាយថាលោកពិតជាកើត នៅភូមិស្នេហ៍ តារាចម្រៀង All3rgy – អលជ្ជី បានឱ្យអ្នកគាំទ្រ Search មើលបានថាពិតជាមាន ភូមិស្នេហ៍នៅខេត្តព្រៃវែងដូចអ្វីដែលលោកនិយាយឬអត់?៕

ទទួលតំណែងតពីបវរកញ្ញាឥណ្ឌា CJ ប្តេជ្ញាចិត្តមោះមុតក្នុងការ Live លក់ផលិតផល

0

ភាពរកាំរកូសរវាងលោក ណាវ៉ាត់ ស្ថាបនិក MGI និង បវរកញ្ញាឥណ្ឌា Rachel Gupta នៅតែបន្តទាក់ទាញអ្នកស្នេហាវិស័យនេះឱ្យតាមដានខណៈ Rachel ទើបតែធ្វើសន្និសិទ សារព័ត៌មានមួយ ដើម្បីលាតត្រដាងជាសាធារណៈនូវការយាយីដែលរៀបចំឡើង របស់លោក ណាវ៉ាត់ ហើយ MGI ក៏បានធ្វើសន្និសីទសារព័ត៌មានដើម្បីផ្តល់ពានរង្វាន់ថ្មី ដល់ម្ចាស់ជ័យលាភីលេខ១ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvjO7IUhZ9L2BQN8z3QEekeLLsXERZdrsKsqw-wJQvz_aEoeboaz3WHDAVy3ndap_eEwnBoF4vJuHlBmzfqKuOLqA_qXxlnyBfjPcsKUIlewqX3VpSARVsxMxo6p35IcJSaPgAs6fWZ_GcVATtYA-YiGAQe4BDRfFnCmfBME3QEaYPit1aTVg_2q4_-Kbj/s1894/image_2025-06-05_10-27-50%20(2).png
នៅរសៀលថ្ងៃទី៣ ខែមិថុនា អង្គការ Miss Grand International បានរៀបចំពិធី ប្រគល់មកុដជាផ្លូវការសម្រាប់សម្រស់ Christine Juliane Opiaza ហៅ CJ មកពីប្រទេសហ្វីលីពីនត្រូវបានតែងតាំងជំនួស Rachel Gupta ដែលបានលះបង់មកុដរបស់នាងប៉ុន្មានថ្ងៃមុននេះ។ ពិធីឡើងគ្រងមកុដ Miss Grand International 2024 ថ្មីរបស់ CJ Opiaza ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម។ នៅលើឆាក CJ ទប់ទឹកភ្នែកមិនបានហើយពិធីនេះក៏មានការច្រៀងបទភ្លេងជាតិហ្វីលីពីន បង្ហាញពីមោទនភាពជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaL7SM5GyI919Plwuo_1GwRJtjJToW23MFYmi0-6LgUwfyOwmX45kHPUolddJpBxmZWVxNxiWALixtjj-MJr_dJIGeNrIpPDpsB6WKajg_wrZ_8nk091UhdSGbLgGs4jtJTApNP14F1dvpwHGrMZTQXi9JgcpF3qYwZVc9Ylc8673jmfTwjJNWL31JeNBg/s825/image_2025-06-05_10-27-46%20(2).png

កន្លងមកនៅអាកាសយានដ្ឋានថៃ CJ ក៏បានបង្ហាញអារម្មណ៍រំភើបរីករាយផងដែរពេលបានជួបលោកស្រី Teresa ។ ជាការកត់សម្គាល់បវរកញ្ញារូបនេះ បានឆ្លើយតបទៅ កាន់អ្នកសារព័ត៌មានថា នាងសុខចិត្តលក់ផលិតផលផ្ទាល់ ដើម្បីរកប្រាក់ចូលអង្គការ MGI។ សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានភាពចម្រូងចម្រាសភ្លាមៗ ហើយត្រូវបានបញ្ចេញមតិដោយផ្នែកនៃទស្សនិកជនថា «គួរឱ្យភ្ញាក់ផ្អើល» ដោយដាក់កត្តាអាជីវកម្មជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLvI4mpVb_amUNZxogUcEfOt0E_OwJrQb4uTSM31vnLGONFGuM7t2jW1m9MmuhPnaWhS2B_COws44LwqRAcMQ70opHkJYnsPgA3LmGTo_hbhMYAodLP4pHpWahyMp5fDY3SrGpsJjqJd21Xtwh9kMBIJ17e8Jh260Ust-5eh8cVMQpCExEmYU8_A0numZr/s1440/image_2025-06-05_10-27-47.png

ដំណើរឆ្ពោះទៅកាន់តំណែង Miss Grand International នាពេលខាងមុខរបស់ CJ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អ្នកគាំទ្រសម្រស់។ គ្រប់គ្នារង់ចាំមើលថា តើនាងអាចនៅ Miss Grand International បានយូរប៉ុណ្ណា ហើយនាងនឹងធ្វើអ្វីនៅពេលខាងមុខ ដើម្បីជំនួសសម្រស់ឥណ្ឌា ជាពិសេសក្នុងបរិបទ MGI ប្រឈមនឹងរឿងអាស្រូវជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjXS6su-uTFboRZSVGZpyX8kTt5FanaGgVGDddD-So3WknEPoIDqrdB64PF3NNq2SO7JfoPG_n7sLsuuSfC-Qj1M1E2H-s5vjtUdLJDkTHJg_05vXcby5SDVyC2qbuDLCxBc8sl-65so3xQivA-JsZe99w-hbApHfRZ0P-E25zZwWgNmdE-RPtafcO2YZD/s2048/image_2025-06-05_10-27-48.png
បន្ទាប់ពីត្រូវបានតែងតាំង CJ បានអាប់ដេតភ្លាមៗនូវ Title Miss Grand International 2024 នៅលើបណ្តាញសង្គមរបស់នាង។ ដូច្នេះហើយ CJ បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាសម្រស់ហ្វីលីពីនដំបូងគេដែលទទួលបានតំណែងជា Miss Grand International ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrXe9mxc0ytcapITRhWeAzyGwbrVocXMHD2lRrkAh2Ywn9Qm9c_aFzQJ-yZn1YVJMIn-oo3i9iipzkooN17LAaWtuggZgHzSuYH27fG8gxVevhmyfXc8MsdcXUVG7JcbM4pVBdRAbzRRARQ3irl6vySOOyPM1GpGXuPNmgNdfNupPLYBgdGrtNVBRfI8mp/s2048/image_2025-06-05_10-27-49%20(2).png

កន្លងមកហ្វីលីពីនបានចូលរួមក្នុងកម្មវិធី Miss Grand International ច្រើនលើកមកហើយ ប៉ុន្តែបានត្រឹមតំណែងរងប៉ុណ្ណោះ។ អ្នកគាំទ្រសម្រស់ហ្វីលីពីនពិតជាសប្បាយចិត្តជាខ្លាំង នៅពេលដែលប្រទេសមួយនេះទទួលបានតំណែងជា Miss Grand ជាលើកដំបូងបើទោះបីជំនួសតំណែងម្ចាស់ជ័យលាភីមុនក៏ដោយ៕

អាមេរិក ចោទចិនតម្លើងមីសុីលនៅទ្វីបអង់តាកទិក

0

អង់តាក់តិច គឺជាទ្វីបមួយមិនមានប្រទេសណាជាម្ចាស់កម្មសិទ្ធនោះទេ ដោយលាតសន្ធឹង១៤.២លានគីឡូម៉ែត្រការ៉េ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpn9WMCakidGWda94a7iY3blyrIuu1xs9AauoW8DF7pCHlCLAvCRGdYDRE8fochc9xKUM8wgdG7C1XNWEf-SHzBwvU7BSS_r39FJG15xyML2xDpAyM84GlPBy66JaFFge1XAPY4O0ruNWUEN72tDixAu7f0_bveEQWFSZy7z_7hsiWbAgmjwIxSACaX5oA/s1106/image_2025-06-05_16-05-35.png
នៅលើទ្វីបនេះការដាក់មូលដ្ឋានទ័ព ត្រូវបានហាមឃាត់ ដោយអនុញ្ញាតឱ្យមានតែការបង្កើតស្ថានីយ៍វិទ្យាសាស្រ្តតែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQPl90yKWzeslwtdlPCFRMzAooaoX8B-f5y-WK9PNlcmCcLs_Rt4w_Dhl5S35HdtMVoH2T5HBqv7YOSZRMJKD11Nss-o180lwFtujIabcmuuON62U9pX69Nosi89fRbr6rBWhJ2MHSDoaJBdke9PMlusHbdSoHDERNfiONcSruj5lYcnH3mA0-8LCLYAHr/s1280/image_2025-06-05_16-05-36%20(2).png
តែយ៉ាងណាមិញថ្មីៗនេះ អាមេរិកយល់ឃើញថាមានភាពមិនប្រក្រតី ដោយឃើញប្រទេសចិនហាក់បង្កើតស្ថានីយ៍វិទ្យាសាស្រ្តច្រើនទៅៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3gTTFkdFyjdk0azkw2UepZTXGhX3uA_XgZ8qqESoM_TYVx4DjZydl3QKzSG8xySeKwPVHRDBFrNFGDYtxNJvSWG82owqVYe1bhosANAOg9WnDj9hQ3gy4DKbesIoa5KYPbDggAyphnbgUV3j1Pv_VKAsXUdSNc7GCvqKgiCsq2SH8NuWx_9MfFU3py3ti/s1200/image_2025-06-05_16-05-36.png

អាមេរិក សង្ស័យថាចិនបានបង្កើតមូលដ្ឋានទ័ព និងតម្លើងក្បាលគ្រាប់មីសុីល ដើម្បីពង្រឹងជំហររបស់ខ្លួនសម្រាប់ការទាមទារផ្នែកមួយនៅលើទ្វីបអង់តាកទិក នាពេលអនាគត។
ជុំវិញបញ្ហានេះចិន បានប្រកាសច្រានចោល ដោយអះអាងថាស្ថានីយ៍ទាំងនោះ គឺសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីបម្រើដល់មនុស្សជាតិតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi26r1t17N27-bGfQxrAk4gF70jpR_23P008bI_Tm0fe1FERaZdT0MTkZqJlVHChusYO_QHiFZ_Kt17XTM_mMUip2A-YfSkVtr_qznoTsQNtA267HjJP23mq0NBXpwUIsWYADeSJd6UBHlRIWwtxdmFRS88vdn8Ngypzi82YLZBh8LUv7a4JQuoWix0sOfO/s1200/image_2025-06-05_16-05-40.png

គួរបញ្ជាក់ថា នៅក្នុង សន្ធិសញ្ញាអង់តាកទិកឆ្នាំ ១៩៥៩ បានចែងយ៉ាងច្បាស់ថា អង់តាកតិកជាទ្វីបសន្តិភាពដោយហាមឃាត់សកម្មភាពយោធា និងការធ្វើតេស្តអាវុធគ្រប់ប្រភេទ ជាពិសេសនុយក្លេអ៊ែរ៕

 

មេទ័ពភូមិភាគ២ថៃ ដែលចេញមុខខ្លាំងក្នុងទំនាស់ព្រំដែនកម្ពុជា-ថៃ នឹងចូលនិវត្តន៍នៅចុងខែកញ្ញា

0

មេបញ្ជាការតំបន់កងទ័ពភូមិភាគ២របស់ថៃ ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតខ្លាំង នឹងត្រូវដាក់ឱ្យចូលនិវត្តន៍នៅចុងខែកញ្ញា ឆ្នាំ២០២៥​ ខាងមុខនេះ។

ឧត្តមសេនីយ៍ទោរូបនេះ បានលេចមុខមាត់ខ្លាំងនៅក្នុងទំនាស់ព្រំដែនកាលពីពេលថ្មីៗនេះ ដោយលោកនិយាយច្បាស់ៗថា៖”ការប៉ះទង្គិចគ្នា ដែលបណ្តាលឱ្យទាហានខ្មែរស្លាប់ម្នាក់នោះជាកំហុសរបស់កម្ពុជា​ ដោយបានបាញ់មកមុនមកលើទាហានថៃ”។

មិនតែប៉ុណ្ណោះ លោកក៏បានប្រកាសក្តែងៗទៅកាន់ប្រជាជនខ្លួនថា៖”តំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមន់តូច និងប្រាសាទតែក្របី សុទ្ធសឹងតែស្ថិតនៅក្នុងទឹកដីថៃ។

បើតាមការលើកឡើងរបស់សារព័ត៌មានថៃមួយចំនួនបានចេញផ្សាយថា៖” ការដាក់ឱ្យចូលនិវត្តន៍របស់មេទ័ពភូមិភាគ២ នេះទំនងជាសេណារីយ៉ូនយោបាយ ដើម្បីគេចពីការទទួលខុសត្រូវចំពោះការស្លាប់កងទ័ពខ្មែរ”។

គួរបញ្ជាក់ថា ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតខ្លាំង ត្រូវបានតែងតាំងជាមេបញ្ជាការកងពលធំទី២ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ដោយលោកត្រូវទទួលខុសត្រូវក្នុងការត្រួតពិនិត្យតំបន់ព្រំដែន៕

រដ្ឋ ពិចារណាតភ្ជាប់ផ្លូវទឹកពីទន្លេមេគង្គលើ ទៅកាន់ទន្លេសាប រហូតដល់ក្រុងប៉ោយប៉ែត

0

រាជរដ្ឋាភិបាល បាននឹងកំពុងពិនិត្យមើលលទ្ធភាពតភ្ជាប់ផ្លូវទឹក ពីទន្លេមេគង្គលើ ទៅកាន់ទន្លេសាប និងពីទន្លេសាបរហូតដល់ក្រុងប៉ោយប៉ែត។

គម្រោងនេះ ចាប់ផ្តើមពីទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង ភ្ជាប់ទៅកាន់ស្ទឹងសែន ដែលមានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ដើម្បីរក្សាតុល្យភាពទឹកទន្លេសាប និងទន្លេមេគង្គ និងធានាប្រព័ន្ឋផ្លូវទឹក អាចប្រើប្រាស់បានទូទាំងប្រទេស។

ការតភ្ជាប់ផ្លូវទឹកនេះ គឺដើម្បីធ្វើឱ្យមានតុល្យភាពទឹក ព្រោះខែប្រាំង ទឹកហូរពីទន្លេសាប ចុះមកអស់។ ហេតុដូច្នេះ ការតភ្ជាប់ពីបឹងទន្លេសាប ឆ្ពោះទៅកាន់ តំបន់ជិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺដើម្បីធានាការដឹកជញ្ជូនរបស់កម្ពុជា ព្រោះនៅពេលព្រែកជីកហ្វូណនតេជោ ធ្វើរួចការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែសំខាន់ និងយើងអាចទាញយកប្រយោជន៍បន្ថែមបាន តាមរយៈការតភ្ជាប់ថ្មីនេះ។

គម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេមេគង្គលើ ទៅកាន់ទន្លេសាប រហូតដល់ក្រុងប៉ោយប៉ែត នឹងមានការសហការជាមួយនឹង ទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េ ដោយសិក្សាពីបញ្ហាបរិស្ថាន និងបញ្ហាបច្ចេកទេស ក៏ដូចជាបញ្ហាប្រឈមនានា៕

ការវែ.កញែ.ករវាងអ្នកគាំទ្រ ផន ស្រីពី និង ប៊ី សុធារី នៅមិនទាន់បញ្ចប់

0

ចាប់តាំងពីថ្ងៃផ្តាច់ព្រ័ត្ររហូតមកទល់ពេលនេះការជជែកវែកញែករវាងបវរកញ្ញា ផន ស្រីពី និង ប៊ី សុធារី នៅមិនទាន់បញ្ចប់ទាំងស្រុងរវាងអ្នកគាំទ្រមួយចំនួនរបស់អ្នកទាំងពីរ។ ទោះបីជា ស្រីពី និង សុធារី គ្រងតំណែងរួចនិងទៅបំពេញការងារនៅប្រទេសវៀតណាមក្តី ខណៈសាមីខ្លួនបង្ហាញទំនាក់ទំនងល្អយ៉ាងណាប៉ុន្តែនៅលើបណ្តាញសង្គមនៅតែក្តៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2zv5OGd81yTYjklkrux8_U4TVLFWfmvBzwgIKW74bCoT1iU_SgTJcqY7SYH4oG5CzbvNRlRzUoHVdFJ6ZXloM1ihaCpe1eQ2BHuYiAVd8aPULbfn7utudXTJudHp1LkcYxyHLvwklgo87Er6Sb6zbTFd261rJgpFCx7KoRTXoUGDcPqH8dvvdA1zjTNdH/s2048/image_2025-06-04_15-49-34.png
ដូចប្រិយមិត្តអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ផន ស្រីពី បានគ្រងមកុដ Miss Cosmo Cambodia កាលពីរាត្រីថ្ងៃទី៣០ ឧសភា ដោយយកឈ្នះជើងខ្លាំងនៅ ក្នុងការប្រកួតពេញដោយបទពិសោធន៍ពី ប៊ី សុធារី ។ ក្រោយពីបញ្ចប់ការប្រកួត ប៊ី សុធារី បានអារម្មណ៍ថានាងធូរស្រាលនៅក្នុងខ្លួនហើយលទ្ធផលនេះនាងព្រមទទួលយកព្រោះនាងបានខិតខំប្រកួតអស់ពីសមត្ថភាពហើយ ខណៈនាងក៏ជួបប្រទះបញ្ហាសុខភាព អំឡុងពេលប្រកួតផងដែរ។ ក្រោយមក ម្ចាស់មកុដនិងលំដាប់រងក៏បង្ហាញការ ស្រលាញ់មានទំនាក់ទំនងល្អជាមួយគ្នា បំពេញការងារជាមួយគ្នាប៉ុន្តែងាកទៅកាន់ អ្នកគាំទ្រមួយចំនួនហាក់មិនទាន់បញ្ចប់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2TMufA6XXOuydxgSDHYz8PfndIwORp2Vg-C7YSAQb2BFxWmWMVuljy3nbiIQgYKzpfLS2mWzdJjNRmAIhAL6L_WtZk2S57pime1iONe5WUoEIXuVu-ykN3X00BsqP8PyViL5U14KUZhqTLFpWaqO_PxAANjKM43vmdE6KchZDhn3FTaIuDiW0y-FueinG/s2048/image_2025-06-04_15-49-37.png
នាពេលថ្មីៗនេះ ផន ស្រីពី និង ប៊ី សុធារី រួមទាំងអ្នកគ្រប់គ្រងកម្មវិធីក្នុងស្រុកបានដឹកដៃ គ្នាទៅចូលរួមកម្មវិធីមួយនៅប្រទេសវៀតណាម ស្រាប់តែមានការជជែកវែកញែកដេញដោលគ្នានៅលើបណ្តាញសង្គមបន្តទៀត។ ការវែកញែកនេះគឺបានចាប់ផ្តើមនៅពេលផេក Beauty Pageant Reviewer បានចែករំលែកវីដេអូរបស់ ស្រីពី និង សុធារី បង្ហាញខ្លួននៅវៀតណាមហើយបាន បង្ហាញការ ស្រលាញ់ទៅកាន់ ស្រីពី ។ ទោះយ៉ាងណា ផេកនេះត្រូវបានអ្នកមួយចំនួន បញ្ចេញមតិប្រតិកម្មយ៉ាងច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNBZuK0m3Dm6OeF7zSb5xAFAmNgu9v1-C3d2JzbwkFsiW10ywMDZeo97sWrDHqBc3FRT-4Dn2fbSGev0fc9lxib4hS5Y4cxRuIuznwgKX8eAe1YI7ISo_AFw9Y58-fyqkenNt_r6znSZWIr1t1nBbGghNqPQGpujYTMMMJGjSBcocSYetX0wRDezLPdMGk/s2048/image_2025-06-04_15-49-28.png

គួរបញ្ជាក់ផងដែរថា ផន ស្រីពី នឹងតំណាងកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនាចុងឆ្នាំ២០២៥នេះនៅលើទឹកដីប្រទេសវៀតណាម។ កាលពីមុន ស្រីពី ធ្លាប់តំណាងកម្ពុជាប្រកួតនៅក្នុងកម្មវិធី Miss Intercontinental 2024 ដោយកម្ពុជាជាប់ TOP22 នៅក្នុងការប្រកួត៕

ពលរដ្ឋថៃបារម្ភខ្លា.ចកើតសង្គ្រា.ម និងអំពាវនាវឱ្យរដ្ឋាភិបាលចរចាជាមួយកម្ពុជាដោយសន្តិវិធី

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ពលរដ្ឋថៃរស់នៅក្បែរព្រំដែនគ្រប់រូបចង់បានសុខសន្តិភាព បារម្ភខ្លាចកើតសង្គ្រា.ម ដោយអំពាវនាវឱ្យកងទ័ព និងរដ្ឋាភិបាលកម្ពុជា-ថៃចរចាដោយសន្តិវិធី ។ ពួកគេត្រូវរកស៊ីរកប្រាក់ចំណូល ប្រកបមុខរបរចិញ្ចឹមក្រុមគ្រួសារ បើកើតសង្គ្រា.មនាំឱ្យបាត់បង់ចំណូល និងប្រថុយជីវិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3iEcdeFRrdqHlCEWqAcsEkJyvp9C9QAgydVVRkGfn6yDd0eA1lES3A5ar9gYbaXAJMlg9CKM_KB_JLbrstjSM1n1VRko9GvXAfxya-B5RJJQspWIV6y9Pn1Ee8IIEyzp1-2lLhS17hBj54IianiyUb1eNZ1BJVskKeGtKX-CLZGTPJbEy1bJ1O1Qf2FRa/s640/photo_2025-06-05_10-22-18%20(2).jpg
កាលពីថ្ងៃទី៤ ខែមិថុនា សារព័ត៌មាន Thairath បានរាយការណ៍ពីការរស់នៅរបស់ពលរដ្ឋនៅភូមិបានណងខាន់ណា ឃុំតាមឿង ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ក្រោយកើតជម្លោះនៅព្រំដែនកម្ពុជា-ថៃ ឃើញថា ពលរដ្ឋនៅតែទៅធ្វើស្រែចម្ការ និងជ័រកៅស៊ូតាមធម្មតាដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ប៉ុន្តែពួកគេបារម្ភពីស្ថានការណ៍ដែលកើតឡើង ។ ពលរដ្ឋពុំចង់ឱ្យកើតសង្គ្រាមដូចពេលកន្លងមកទេ ហើយចង់ឱ្យកងទ័ព និងរដ្ឋាភិបាលកម្ពុជា-ថៃចរចាដោយសន្តិវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGgxcLz837_7PkQN3mAuJZgc2gqsY6BODpC98HH0xAAktxhrXS4g7Vxxbjdk3EsHbTOA78-ndoQwoebj5XPbe9XH0ZR4tFRAzOWsW-miNtfZXSaGX0rDqnhAzGc88UesV2hVVDXAkJDw-EW6xbJ1gDf7VahOK0UERU5euZLh-AihIqoXT22xs_21rbCCuh/s1280/photo_2025-06-05_10-22-18.jpg

លោក ខមពេជ្រ ស៊ិរិសុខ អាជីវករលក់ដូរនៅភូមិ៨ ឃុំតាមឿង ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ និយាយថា ពលរដ្ឋរស់នៅក្បែរព្រំដែនមានអារម្មណ៍ភ័យខ្លាច ការរស់នៅកន្លែងភៀសខ្លួនក៏ពិបាក ដោយសារមានមនុស្សរាប់ពាន់នាក់រស់នៅ និងពុំអាចរកស៊ីបាន ។ ពលរដ្ឋក្បែរព្រំដែនពុំចង់ឱ្យថៃមានបញ្ហាជាមួយប្រទេសជិតខាងទេ ហើយលោកក៏ពុំចង់ឱ្យមានសង្គ្រាមដែរ ដោយសារពលរដ្ឋជួបការលំបាក ត្រូវរកប្រាក់ចិញ្ចឹមគ្រួសារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtKIT_fRihq2sPlpK2wyt-NiY9lkkb_jahuNiQi_UwsBNo0d-VhPap_53l1JGnmBRjbvvj30d9V6TcwObO823JMdcwXx8DCWHVf_nfWnbXep4KurFKt1wbhKE2skyH5eDfdXqbeZMEk230V8Kdbrxjk02PldiKgTNnUIna1JmzvUF8btwsLePFJzIzwGmD/s1280/photo_2025-06-05_10-22-19.jpg
ពលរដ្ឋថៃចង់ឱ្យភាគីទាំងពីរជជែកគ្នាដើម្បីកុំឱ្យកើតសង្គ្រាម ប៉ុន្តែបើពុំអាចចរចាបាន ពលរដ្ឋត្រូវតែធ្វើសង្គ្រាមដើម្បីកុំឱ្យគេថាមិនស្រឡាញ់ជាតិ ។ ពលរដ្ឋព្រំដែនពិបាកណាស់ បើមិនចង់ឱ្យធ្វើសង្គ្រាម គេនឹងចោទប្រកាន់ថា មិនស្រឡាញ់ជាតិ តែបើមានសង្គ្រាម គឺពលរដ្ឋលំបាក យើងត្រូវទទួលយកស្ថានការណ៍នេះ ព្រោះរស់នៅព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWm5rAoCz2iaLH5ij9MNsOQCBXPwkqSt-tvA61e17qfVLsdE2z86IayPsHdQnlXc3tVOgdL05FHRdVaaUjvWUyGm1anMmlEaCVMmQkE0KETBcsTpi2fxshwOZ1z1wYVikcZsjNmwsFars5oIalRjJEG7ZIVyzYijwJkEqPTw9JMOVZSzMmn8Ae4KGbCSTy/s960/image_2025-06-05_13-47-16.png

ពលរដ្ឋគ្រប់រូបចង់បានសុខសន្តិភាព និងត្រូវការប្រកបមុខរបរផ្សេងៗ ដូចជា ៖ ដាំអំពៅ ចៀរកៅស៊ូ ធ្វើស្រែ និងដាំដំឡូង បើមានសង្គ្រាមកើតឡើង ពលរដ្ឋត្រូវឈប់ប្រកបមុខរបរ ។ ពលរដ្ឋមានប្រាក់ចំណូលតែមួយច្រកដែលត្រូវប្រឹងប្រែងជារៀងរាល់ថ្ងៃ បើមានសង្គ្រាម យើងនឹងបាត់ចំណូល និងប្រថុយជីវិតទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWap98AoF8f8894eKFsHRftjHb1eqLBKp9jGqAqFgV1qJKmuaptCm9lEYFLoPZLx_2U4bkPl9tKbQA7wQeNYK2CYgjsfUZqZtZol7ZeKgs17ytkBCJjTBSGK1dKB0WYYAPzF_coySA7SiW3T_JkztFds8ZQCVJNDR0aw-h9NtZY16wgwyvIOE4zJ5Vrrxq/s1280/photo_2025-06-05_10-22-19%20(2).jpg

ដោយឡែក នៅប្រាសាទតាមាន់ធំ ដែលស្ថិតនៅឆ្ងាយពីភូមិបានណងខាន់ណា ប្រមាណ៤គីឡូម៉ែត្រ គឺមានពលរដ្ឋថៃឡើងមកប្រាសាទតាមាន់ធំ និងផ្តល់កម្លាំងចិត្តដល់កងទ័ពរបស់ខ្លួនជាបន្តបន្ទាប់ ដោយមានកងទ័ពថៃបង្កភាពងាយស្រួលដល់ពលរដ្ឋថៃ ។ រីឯពលរដ្ឋកម្ពុជា និងព្រះសង្ឃ ក៏បានឡើងប្រាសាទតាមាន់ធំជាហូរហែ ដោយមានកងទ័ពកម្ពុជាជួយការពារសុវត្ថិភាព ៕

លោក Trump ប្រកាសហាមឃាត់ ១២ ប្រទេសធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក

0

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្តារឡើងវិញនូវគោលនយោបាយហាមប្រាមការធ្វើដំណើរពីអាណត្តិដំបូងរបស់គាត់ ដោយចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាលពីយប់ថ្ងៃពុធ ទី ៤ ខែមិថុនា ដែលរារាំងប្រជាជនមកពីប្រទេសរាប់សិបមិនឱ្យចូលសហរដ្ឋអាមេរិក។ នៅបើតាមប្រភពសារព័ត៌មាន South China Morning។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDzAUKhzruJ4BBrGHwQ_ySko9LMjopSV6JfxCieCs7XzfiiSTGSdApWtk3cAwpB3ApGtesGVQgQHw2_FStyIt7ewNutOUX11qLgSdQgCsyGzp-p3MownKmaeWQr9TW-xEylgbV6MHe_eGWK5Rhbj4lC0e01khQz4_kn_KmwILFhUzc-hi7N0wlse2xy2x0/s1200/image_2025-06-05_13-11-09.png
យោងតាមសារព័ត៌មាន រ៉យទ័រ ប្រទេសទាំងនោះរួមមាន អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiW2Ag5-j-DqaI8Gzy4h70HBFGz3r4Bn52dMtEZXkiYRjVPCMsdOgYOTMdJT2BJOElOBD73W7Uh-0fIA4grIULi9vOZiobUmM_sLN2LKfcbVj4lHACu-DrstDjNnNStO1q42wdD65YvIlOo2F3sr3TOPIVA-jTfAvOyu0oy9OLcQM0tRGHV0PEFroi10Gn/s1024/image_2025-06-05_13-11-10.png
បន្ថែមពីលើការហាមប្រាមដែលចូលជាធរមាននៅម៉ោង ១២:០១ ព្រឹកថ្ងៃចន្ទ ទី ៩ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នឹងមានការដាក់កំហិតខ្ពស់ចំពោះភ្ញៀវមកពី ប្រទេសប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវេណេហ្ស៊ុយអេឡា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0NhNlHQpQMkGt7KB_87p295HOKIWNYpPPW-wDx4Wdx9y6r1YFNgO9t9vc7vrF9FfLxpuRFipVoRz1llpye1P46E_Gs7DicKbNiBshCiixBDY7gftIDl5uPXzOiwSiPoYlq1OGFV-6QwWrRMK-MTYhlkikhEP5e3UiNMo-Q1T4SfuY9ARHfoEUYyfY9UYp/s1200/image_2025-06-05_13-11-30.png

លោក Trump បាននិយាយនៅក្នុងសេចក្តីប្រកាសរបស់គាត់ថា “ខ្ញុំត្រូវតែធ្វើសកម្មភាពដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក និងប្រជាជនរបស់ខ្ញុំ” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSyR45SAQoJdg88QLkiSZ_wXyT_lUhYSUKD8bqhN1MCNHfJ6fbJo95qeg2feuA6bbdBPu2DedPwlfJRwJIcd21_eEdlGv8EITEYEqkbKYejDFL8bJ6tBRU9bKq-dMhOngjSlMPhDNVvEI-bRmDHMret9TogYgvzqVxLqSk8zTly8QEU1SdKPjQuY3kTccN/s1420/image_2025-06-05_13-11-10%20(2).png
បញ្ជីលទ្ធផលបានមកពីបទបញ្ជាប្រតិបត្តិថ្ងៃទី ២០ ខែមករា ដែលលោក Trump ចេញដោយតម្រូវឱ្យក្រសួងសន្តិសុខរដ្ឋ និងមាតុភូមិ និងនាយកស៊ើបការណ៍ជាតិចងក្រងរបាយការណ៍ស្តីពី “អាកប្បកិរិយាអរិភាព” ចំពោះសហរដ្ឋអាមេរិក និងថាតើការចូលពីប្រទេសមួយចំនួន មានហានិភ័យចំពោះសន្តិសុខជាតិដែរឬទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVj_C6AHIyxtDV1xbTtEw2JmAadTbMaAQSZROU5YYS_zAG8aHwHs-Fn2RdrNWkl6YRaEdgJZRjrcyI8tgVbWYfxi9Hz3c1eHQV1bR4wXjxlK2GQdGPHBWS11XA4PSiMoTg2HVv6ezjWMnUM1j4nqYowVmhKssIkxATiFXRG70QOgRg94cvif_N1HMXzsbD/s640/503982580_726879439719076_8484602566023718291_n.jpg

គួររំលឹកថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ លោក Trump ក៏បានចេញបទបញ្ជាប្រតិបត្តិមួយក្នុងខែមករា ឆ្នាំ ២០១៧ ផងដែរ ដោយហាមប្រាមការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយពលរដ្ឋនៃប្រទេសចំនួនប្រាំពីរ ដែលមានជនជាតិឥស្លាមច្រើនជាងគេ គឺអ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ ស៊ូដង់ លីប៊ី សូម៉ាលី និងយេម៉ែន៕