Home Blog Page 438

ជប៉ុនកំពុងបារម្ភយ៉ាងខ្លាំងដោយហេតុអត្រាកំណើតធ្លាក់ចុះ

0

ការតស៊ូរបស់រដ្ឋាភិបាលជប៉ុនក្នុងការលើកទឹកចិត្តគូស្វាមីភរិយាឱ្យមានកូនកាន់តែច្រើនត្រូវបានផ្តល់ភាពបន្ទាន់កាន់តែខ្លាំង បន្ទាប់ពីទិន្នន័យបានបង្ហាញថាចំនួនកំណើតប្រចាំឆ្នាំបានធ្លាក់ចុះមកនៅក្រោម ៧០ ម៉ឺននាក់ ជាលើកដំបូងចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមជាងមួយសតវត្សមុន។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ The Guardian ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjHlPxHSsQ-0lG-QfTX38XY3DHwYTwepgBUc1BOONQ6CKx9uJrBjd8keEN7eLVcWVkHht_QRx7TOoVREEet7xlDsetJfPqHh1P9gnHM3PEhyphenhyphenCa73PR3osbIQW3B6JJQmAE02miSXfVPltmxhLycsM4R8rhTvPEjcbfEXLkAAqQQV7m7WUSBQ_E_lk3jDj9/s1280/image_2025-06-06_13-26-23.png
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ ចំនួនកំណើតមាន ៦៨៦,០៦១ នាក់ ក្នុងឆ្នាំ ២០២៤ ដែលជាការធ្លាក់ចុះ ៥.៧% ធៀបនឹងឆ្នាំមុន និងទាបបំផុតចាប់តាំងពីស្ថិតិដែលត្រូវបានរក្សាទុកជាលើកដំបូងក្នុងឆ្នាំ ១៨៩៩។ ទិន្នន័យនេះមិនរាប់បញ្ចូលទារកដែលកើតចេញពីជនបរទេសនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisotpBzLS-erKoXlUd6yQs7HZy8yopqE6Xin9BAQbwvR9mKwkeaNrxH3b_tavaj_kYgv80q07ubkcnEZEgM84AbiAtHHvopUrc6HOIELkQvOWgv4OPfStmJSaa-dIpAkIxPU0CWyMd4Oh_L0FtVP-CtmR8yjiqkah0CaiHsQGqVGJMj4Bu01a7b78hwA64/s1200/image_2025-06-06_13-26-40.png

ក្រសួងសុខាភិបាលបាននិយាយថា អត្រានៃការមានកូន ជាមធ្យមដែលស្ត្រីមានក្នុងជីវិតរបស់នាង ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ១.១៥ ដែលធ្លាក់ចុះពី ១.២០ ក្នុងឆ្នាំ ២០២៣។ នោះគឺទាបជាងអត្រា ២.១ ដែលត្រូវការ ដើម្បីរក្សាចំនួនប្រជាជនឱ្យស្ថិតស្ថេរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUJBz2CpsdTgweKf7c5A6ttA2mWmV0mUYXL7q_FPpDM-2uQut8H0Y3rJMd42eXxHxhc_TZGh2Xpr-zmWJsP9q05KPF6-Ieaf-EdHNhcYlaM_BuVB6-lVZOJtc3p-kpmV1Bdp0OIF5ooSUiL_3KvHDYVlWix4vO1A75yABZb9vwPOvjgKdFHeQVNvA9InW1/s2400/image_2025-06-06_13-27-40.png

ចំនួនកំណើត និងអត្រានៃការមានកូនបានធ្លាក់ចុះក្នុងរយៈពេលប្រាំបួនឆ្នាំជាប់ៗគ្នា ទោះបីជាចំនួនអាពាហ៍ពិពាហ៍បានកើនឡើងបន្តិចកាលពីឆ្នាំមុនក៏ដោយ។ រីឯ ចំនួនអាពាហ៍ពិពាហ៍ ដែលជាកត្តាសំខាន់ក្នុងការជះឥទ្ធិពលលើនិន្នាការកំណើតនៅក្នុងប្រទេសដែលមានកូនតិចតួចកើតចេញពីអាពាហ៍ពិពាហ៍ បានកើនឡើងជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំដល់ទៅ ៤៨៤,០៦៣ នាក់កើនឡើង ១០,៣២២ នាក់ធៀបនឹងឆ្នាំមុន។ ប៉ុន្តែនិន្នាការធ្លាក់ចុះដែលបានឃើញតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ នៅតែមិនផ្លាស់ប្តូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGwL71-ouyfEowqYbiTM_Cxw4HgoFsdSow3HXjDmrpVbj-gBlHDTIwWf3pMxgarsffPxhimQZtxxOaCnprGfA7t3Z4Dp1KWfIuqwzAk-PQk6zt_UV75r6O9rX26yrBNkQZFyuVKkw07j7Ygk2Nbot2_c6maQp5AddlFMDYxBSzaxPvmLhdT8oPdSFtzbEi/s1024/image_2025-06-06_13-27-42.png

ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត ប្រជាជនជប៉ុនប្រហែល ១២៤ លាននាក់ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះដល់ ៨៧ លាននាក់នៅឆ្នាំ ២០៧០ នៅពេលដែល ៤០% នៃចំនួនប្រជាជននឹងមានចាប់ពី ៦៥ ឆ្នាំឡើងទៅ។ ចំនួនប្រជាជនដែលមានការថយចុះ និងវ័យចំណាស់អាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ ដោយសារប្រទេសនេះស្វែងរកការបង្កើនកម្លាំងយោធារបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងដ៏មានសក្តានុពលពីប្រទេសចិន និងកូរ៉េខាងជើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAXQeRoa5IIFvQb5j1myUJkDXjFaNb4mWSFugwhjkhoLXZ4dgdNNXOIGFYjsGlob7S7j2qnsBkqBRISJKMDb1jFltOolmnSzGL96xUu6LVn9GPdz0bGb2HDr47CU55DcOuYEhiKLtPFKcUyLtYOQuYoJcc7IWS21r-RsvyQLluTqQDcZBJiWSu5SgwAV8h/s1200/photo_2025-06-06_10-06-03%20(2).jpg
នាយករដ្ឋមន្ត្រី Shigeru Ishiba ដែលបានពណ៌នាប្រជាសាស្រ្តរបស់ប្រទេសជប៉ុនថាជា “ភាពអាសន្នស្ងៀមស្ងាត់” ថ្មីៗនេះបានបង្ហាញវិធានការដើម្បីបង្កើនអត្រាកំណើត រួមទាំងការពង្រីកប្រាក់ឧបត្ថម្ភកូន និងការអប់រំវិទ្យាល័យដោយឥតគិតថ្លៃ និងការធានាថាគូស្វាមីភរិយាដែលឈប់ធ្វើការ ដើម្បីមើលថែទាំកូន ពេលដូចគ្នានឹងទទួលបាន ១០០% នៃប្រាក់ខែរបស់ពួកគេដូចពេលនៅធ្វើការជាប្រចាំដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPQb95sIEyfY3GTQqgJtQcJDVPSc2yeIp4RJP67UZUVgpsccz6GIjkyL71O2Wx_klohSOkToEbatF5LTvRkYD8nWmebXuat8qx8jmFRtYPxufIgw8Wq5cB2OWEfURfb86hMTRunWgtjBySyziqqbLq-AyehYxoMQDBHIjTw_weW-xr3G3GJ-ouWvuRQiAV/s1200/photo_2025-06-06_10-06-03%20(3).jpg
ប៉ុន្តែ រដ្ឋាភិបាលត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការផ្តោតលើគូស្វាមីភរិយាជាជាងលើអ្នកនៅលីវ និងមនុស្សអាយុតិច ដែលបញ្ឈប់គំនិតរៀបការ។ មនុស្សជាច្រើនបានលើកឡើងពីទស្សនវិស័យការងារមិនល្អ និងសន្តិសុខការងារ ការកើនឡើងតម្លៃនៃការរស់នៅ និងវប្បធម៌សាជីវកម្មដែលបង្កការលំបាកដល់និយោជិតស្ត្រីក្នុងការក្លាយជាម្តាយផង និងធ្វើការផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvRib626FEluqsIjZlJMOQzHpJwiMDUIZMpCVkTE5lwwtiQwjFHR0IW4za6wRVjUUdPBHRUAjaSkdp8PffTgzyPQvHXRp5dxbjo2et3bGD3f5azkbo8jWJO3rcEtOOJ_b0p0d9dB4navKyLQip7TiFo_HNSUEPz5DXfM129quInjpOhsj_0bntnyGDhV01/s1200/photo_2025-06-06_10-06-03.jpg

គួរបញ្ជាក់ថា ការស្ទង់មតិឆ្នាំ ២០២៣ ដោយ Nippon Foundation បានរកឃើញថា មនុស្សដែលមានអាយុពៅ ១៧ ទៅ ១៩ ឆ្នាំ មានតែ ១៦.៥% ប៉ុណ្ណោះដែលជឿថាពួកគេនឹងអាចរៀបការ ទោះបីជា មនុស្សភាគច្រើនក្នុងចំណោមពួកគេចង់រៀបការក៏ដោយ៕

ប្រយ័ត្នកើតជំងឺមហារីកថ្លើមដោយសារការបរិភោគអាហារចម្អិនដោយខ្លាញ់ចាស់

0

មនុស្សភាគច្រើនចូលចិត្តបរិភោគអាហារបំពង ឬចៀន ដូចជា ៖ សាច់មាន់បំពង សាច់ជ្រូកចៀន ប្រហិតចៀន និងចេកចៀន ប៉ុន្តែតើជ្រាបទេថា អាហារចៀនដោយខ្លាញ់ដែលប្រើប្រាស់ជាច្រើនលើកបង្កផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។ ខ្លាញ់ចាស់ ឬខ្លាញ់ខូចគុណភាពមានពណ៌ខ្មៅ បែកពពុះ ក្លិនមិនល្អ និងចេញផ្សែងយ៉ាងច្រើនពេលកំពុងចម្អិនអាហារ ។ ការប្រើប្រាស់ខ្លាញ់ចាស់ប្រឈមនឹងកើតជំងឺមហារីកថ្លើម លើសឈាម សរសៃឈាមបេះដូង និងមហារីកសួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsWTIXXPXNJf5Uq8XvvAp_2HsXT-moPsXB7WFkMJf7zAi0VufnbSEQvLX_mSA8g_7SG6xs7w_eOlTVoSf44tJHmXSs3v9_52ThwQ7hhduR4FaamSawf9p5RXqfIiTvKyWp8g6j6w3Fe0Zge3Hu_fLVBcJn8CqrECGBuaFKlVyvNoNmboMO0E-OkpeOXeDw/s780/image_2025-06-06_13-24-28%20(2).png

គ្រូពេទ្យតៃវ៉ាន់បានដាស់តឿនពីការប្រើប្រាស់ខ្លាញ់ចម្អិនអាហារជាច្រើនលើកធ្វើឱ្យប្រឈមនឹងជំងឺមហារីក និងផលប៉ះពាល់សុខភាព ដែលមនុស្សភាគច្រើនមើលរំលងពីគ្រោះថ្នា.ក់នេះ ។ លោកគ្រូពេទ្យបញ្ជាក់ថា សុខភាពសំខាន់ខ្លាំងណាស់ មិនថាការជ្រើសរើសបរិភោគអាហារ ការសម្រាន្តលក់ ហាត់ប្រាណ និងសូម្បីតែវិធីចម្អិនអាហារ ក៏ធ្វើឱ្យប៉ះពាល់សុខភាពដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLx-zFas89dtyUDcPsT5Idw_XG6tGi5plPTPyfebBwXdpiUNfqh2E3nYFJqfIXsVGHPou5kikISE8GQauaV8LQlvh-T7dzJ7JPFCJrkSYGBVdzwCOxZfmMjaNzcxEoJjDvLcIVpRsnP_2Xu0VMAtIrovMsrQGYCVjITau5fMe4icSGdnokKa8lFWaOoPda/s1200/image_2025-06-06_13-24-28%20(3).png
លោក លៀវ ជីទីង គ្រូពេទ្យឯកទេសផ្នែកជំងឺឈាម និងមហារីកនៅមន្ទីរពេទ្យតៃវ៉ាន់ ឱ្យដឹងថា បុរសម្នាក់អាយុ៥០ឆ្នាំ បានកើតជំងឺមហារីកថ្លើម ដោយសារចូលចិត្តយកខ្លាញ់ដែលប្រើប្រាស់ជាច្រើនលើកមកចម្អិនអាហារជាញឹកញាប់ ពីព្រោះអ្នកជំងឺចង់សន្សំសំចៃការចំណាយ មិនចង់ទិញខ្លាញ់ថ្មីមកចម្អិនអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirGknkqxbBneSxwOmhdqHxNdaA9j09KBJu5WYZkiVejzxDr0wdET6TxzW4yVz-UZHYcuK1rM8BsWq-gWSeBhlKQzw6jrQM51pLyM0DdBywIgfjNRsABW9dnFkUFdnO-SxkjTvsazucHUx3qj01_OFBHQEL67w_MLvQAhlHvvUyQJyqehA3rlGVvASuKPIf/s948/image_2025-06-06_13-24-28.png

ការយកខ្លាញ់ចាស់ឆ្លងកាត់ការចម្អិនអាហារជាច្រើនលើកមកចម្អិនអាហារដើម្បីសន្សំសំចៃប្រាក់ វានឹងបង្កជាសារធាតុគ្រោះថ្នាក់ និងមានអាស៊ីតក្នុងខ្លាញ់ ដែលប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ ទោះជាមូលហេតុជំងឺមហារីកថ្លើមមានលក្ខណៈស្មុគស្មាញ ប៉ុន្តែការប្រើប្រាស់ខ្លាញ់ដដែលៗចម្អិនអាហាររយៈពេលយូរ ក៏ជាហានិភ័យមួយដែរ ក្រោយពីអ្នកជំងឺដឹងថា ខ្លួនកើតមហារីកថ្លើម ក៏មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងដោយសារការសន្សំសំចៃប្រាក់ពុំទិញខ្លាញ់ថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYSBuq0WCvjPnfwvOOKe0g_hTFHmaTwVyMN4cXfQLT-q1STnH6GNu0yEpXpIiF_IAgGL7_BDBuS3WkYOKJdcL9MENoFfZIG1mTBs8nwxe1IkE6iUX2u6j9LtGXzzGf06mKGx1s_hBRAQmhtcOhMbmy7vfMGCWBxr-Yl8T6EJoiTo2x3LV6UWQCDLzg7exx/s1600/image_2025-06-06_13-24-29%20(2).png

ក្រុមគ្រួសារជាច្រើនបានរក្សាទុកខ្លាញ់ចាស់ៗសម្រាប់ចម្អិនអាហារបន្តទៀតដើម្បីសន្សំសំចៃការចំណាយ ប៉ុន្តែការចម្អិនអាហារដោយខ្លាញ់ចាស់នេះនឹងប្រឈមជាមួយសារធាតុផ្សេងៗដែលបង្កគ្រោះថ្នាក់ដល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ-rTxcgS6CWdA4jMCRBEAZuea0EJ3UFKx4hspNcJzDlFyy4LVsBKeZ8b_vwbeGaoH_r0W1Pn79-uR-ShQEOQOkYF3gfpg3i5GMEkJihgi2otCUv_yZwMtHJbT0nrqEGszlEYQOGZztYmEYN_8aoG9rw2Y3FEbPZj-hiwXLKtrGJvkkUR7kml_PLTETQFp/s1024/image_2025-06-06_13-24-29.png

ហេតុនេះ គួរចៀសវាងប្រើប្រាស់ខ្លាញ់ចាស់ដែលឆ្លងកាត់ការចម្អិនអាហារជាច្រើនលើក និងផ្លាស់ប្តូរខ្លាញ់ចម្អិនអាហារឱ្យបានញឹកញាប់ ករណីចៀនសាច់សត្វប្រឡាក់អំបិល និងមានគ្រឿងផ្សំផ្សេងៗ ។ ខ្លាញ់ចម្អិនអាហារ ពុំគួរប្រើប្រាស់លើសពី២ដងទេ ហើយការដាក់ខ្លាញ់ថ្មីចូលទៅក្នុងខ្លាញ់ចាស់ដើម្បីចម្អិនអាហារ គឺធ្វើឱ្យខូចខ្លាញ់ និងបង្កសារធាតុគ្រោះថ្នាក់ ៕

ថៃបញ្ជាក់ថា «ការដោះស្រាយនៅតុលាការអន្តរជាតិគឺជារឿងស្មុគស្មាញ និងមិនចាំបាច់ឡើយ»

0

ប្រទេសថៃ ៖ រដ្ឋាភិបាលថៃបានប្រកាសមិនទទួលស្គាល់យុត្តាធិការរបស់តុលាការអន្តរជាតិ (ICJ) ជាដាច់ខាត ដោយថៃយល់ថាបញ្ហាដែលកំពុងកើតមានច្ចុប្បន្នគឺជាបញ្ហាក្នុងតំបន់ ដូចនេះភាគីទាំងពីរគួរផ្ដោតលើយន្តការដែលមានស្រាប់ និងបានលើកឡើងថា ការស្វែងរកដំណោះស្រាយនៅតុលាការអន្តរជាតិគឺជារឿងស្មុគស្មាញ និងមិនចាំបាច់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8YTJRQqVID1OPTdFe2KwjLOVunL5F2ctMVf7I3Bcbv5Bu4E8r8xztkCcLzDaimV69GvugAbq_ZS8pNLDAvD_1_Mj-cn30Gfww_xgm0FNdt8xbjidesW-afVY5yYBospiS7Q_DPDADT6sDVoGlONPhu0SNw4EcjLXFAqInFFE6YB-SudY6gEVRcnIQbHIn/s1280/photo_2025-06-06_08-56-56.jpg
រដ្ឋាភិបាលថៃបានច្រានចោលនូវសំណើរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី នៅតុលាការយុត្តិធម៌អន្តរជាតិ និងមិនលើកយកបញ្ហាទាំងនេះមកបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC នៅថ្ងៃទី ១៤ ខែមិថុនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkeeFoQktzwibHZyHqwk37JxugINYwWezn4kZfZ210WDIM_jiVfjhw3kMgAuMk4MvA8P13-dg4K3rlwFxQ-izB4tlVfpYHFBujW5l2P8rdlKg4KYcpFTcQm2JOhtUtKWFq1YnTnS6oLVHI7PiEAe5OEMICswEFJV0CGSvI2I8J6qibeHauhEmn6i2XWNdI/s1280/photo_2025-06-06_08-56-57%20(2).jpg

នៅក្នុងខ្លឹមសាររួមរប់សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ដែលបានដាក់ចេញបានលើកឡើងថា ចាប់តាំងពីការប៉ះទង្គិចគ្នានៅតំបន់ចុងបូកកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ ២០២៥ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នា ក្នុងការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហានោះ។ ថៃសង្ឃឹមថាកម្ពុជានឹងបង្ហាញពីឆន្ទៈ ដែលត្រូវគ្នាក្នុងការចូលរួមក្នុងលក្ខណៈដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQUlf64X0FraVdSNDWlrag1C6EDudPZF6LBvWh1SRXI7Ra1-ihlJcaEijWnWjbXmCm2e-s1W2prwHBaiFUG-JEQMNiue4Ow57l5COQLM4_4zkM6dVb5UGldtFXNMAPgTSRWRJ1kmt6xRoLeOp-TayXcbInDt0eY_sGncFkCBWW062cqzqNLQQq6XLIGEbG/s1280/photo_2025-06-06_08-56-57.jpg

ដោយឡែក នៅមុនការចេញសេចក្ដីថ្លែងការណ៍មួយនេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ ករណីដែលកម្ពុជាចង់ស្នើឱ្យថៃចូលរួមដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) គឺរដ្ឋាភិបាលថៃមិនបានទទួលស្គាល់យុត្តាធិការរបស់តុលាការICJ ក្នុងវិវាទណាមួយឡើយ ចាប់តាំងពីឆ្នាំ ១៩៦០ រហូតមកដល់បច្ចុប្បន្ន។ លោកស្រីបញ្ជាក់ថា បញ្ហាដែលបានកើតឡើងគួរតែដោះស្រាយតែក្នុងតំបន់ដែលមានជម្លោះប៉ុណ្ណោះ ហើយបញ្ហាមិនគួរត្រូវពង្រីកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7SUrCjApcoayZ5_DniKZXA7Tk0ycjTNuKv9jQoLY3D6nv2-hZAH9wDeDxfKjv2gI1uXrX0lZVUyUZY-kL2kr1ANT6QxBoJCanLz-3WSYDsWXqSd21qGQKOyJeUr6agMKe50K3EeMSWA2ukqdSKOHWord-WC47ZaxkPZEoH8RIqn1XT3S0Vm60TPvG0v3b/s1280/photo_2025-06-06_08-56-58.jpg

ការឆ្លើយតបនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលកម្ពុជាបានបញ្ជាក់ពីចេតនារបស់ខ្លួនរួចហើយថា ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីដោះស្រាយជម្លោះព្រំដែនទាំងបួនខាងលើឲ្យបានដាច់ស្រេចក្រោមតម្លាភាព ភាពយុត្តិធម៌ និងរក្សាទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងល្អបានយូរអង្វែង។ ប៉ុន្តែសំណើរនេះ ត្រូវបានភាគីថៃបដិសេដមិនទទួលស្គាល់ដំណោះស្រាយនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi099p1cXH1aRp4-Qi8qblqknKMR0JVpfk0xq8URL-iHMJdDrYnRiVftehr4ZVegX3erIvhbk7GINwrX_78thzlXcX7x8hx8OX5NPO6nRV_OjWzSYqXT9hZBFprYnEl6J7yVZEGd_QfA-PtC8YTrNc_jMPHk8PxEVSNCA6XwzlYQOPDE_K41zHxQ_1_n7Hx/s1280/photo_2025-06-06_08-56-55.jpg

យ៉ាងណាមិញ បើតាមការបញ្ចាក់របស់រដ្ឋាភិបាលកម្ពុជា បើទោះជាមិនមានការសហការចូលរួមដោយភាគីថៃក៏ដោយ ប៉ុន្តែកម្ពុជាបានរៀបចំឯកសារពាក់ព័ន្ធនឹងសំណុំរឿងតំបន់ទាំងបួនខាងរួចជាស្រេច ក្នុងការបន្តដំណើរការដោះស្រាយបញ្ហានេះនៅតុលាការយុត្តិធម៌អន្តរជាតិដោយខ្លួនឯងដដែល៕

បទ «360» របស់ វណ្ណដា កំពុងត្រូវប៉ាន់នៅលើទិកតុកមានទាំងតារាជាតិនិងអន្តរជាតិចូលរួមលេង

0

បទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា «360» កំពុងក្លាយជា Trend នៅលើបណ្តាញសង្គមទិកតុកមានការចូលរួមលេងយ៉ាងច្រើនពីទស្សនិកជន។ លើសពីនេះមានទាំងតារាកម្ពុជារួមទាំងតារាបរទេសក៏បានលេងបទនេះយ៉ាងផុសផុលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL010tFr6QkKxAav1RJG8SjKXMQDpjhAEKYI6e4dXTHZGYKmNcau61avZiss-7fOdhNTRHRxzRSR31QQxDL1iOe3tgLtDx-DgksuElGc_XSy608YrThaJEdmP9-vJ9k_DW4hIM4uAHuguXH1dJL75jcY1up2ax8x-dlc1CiLpplomeuaXHe9vjMRxdJtQs/s2048/481082421_1184627766349701_7851416271933928575_n.jpg

បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តី «ត្រីវិស័យសុវណ្ណភូមិ» មកក្បាច់រាំរបស់បទ Baby mama របស់ វណ្ណដា មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសអ្នកដែលចូលចិត្តក្បាច់រាំជាអ្នក ស្រលាញ់វិស័យ K-pop។ មិនត្រឹមតែក្បាច់រាំបទនេះប៉ុណ្ណោះទេ បទចម្រៀង «360» នៅផ្នែកទី៣នៃអាល់ប៊ុមទី៣ របស់ វណ្ណដា ក៏ទទួលបាននូវការគាំទ្រមិនធម្មតាដូចគ្នា ដែលអាចទាក់ទាញតារាល្បីៗជាច្រើនមានទាំងនៅក្នុងស្រុកនិងក្រៅស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Whv-z5EEZvRJnDSUeetnSewdZc0NxM8EsRJxwryTDcjyGmhhqJM5PjVbgUK8q7P8YFp_82-pITp2Ez6vnD9nUA7i5HUWpoYCbQRbdjBgJTBg8S2hk6T88YyebjFL5fd-n0V6oZUhfCjSt7-pk1PgR4MPL7AyjyEHvdKa_929d_p5fg8nxHJhLE61lViE/s2048/image_2025-06-04_09-22-55%20(2).png
កាលពីកន្លងមកថ្មីៗនេះ អ្នកគាំទ្រក៏បានឃើញ វណ្ណដា នាំឪពុកម្តាយរបស់ខ្លួន ចូលរួមលេងបទនេះផងដែរជា ហេតុធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង។ លើសពីនេះទៅទៀត «360 បាននិងកំពុងទាក់ទាញការលេងយ៉ាងច្រើនដែលប្រមូលផ្តុំ ដោយតារាល្បីៗជាច្រើនដូចជា រ៉េត ស៊ូហ្សាណា ល្អហួស KingChi និងភរិយា អ្នកបង្កើតមាតិកា Mey Queen តារាសម្តែងថៃ Pinky Savika អ្នកបង្កើតមាតិកា ពេជ្រ ពិសី នរិទ្ធ រួមទាំងទស្សនិកជនជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg07KVSs7xQICm5mr3XeyD7s5Q6sVpzJMvKVbmO1h2uHPIG3W-t5Z6ZZ-EJIrwXoB8pOGGfd0cU7OKa1fF50MpOplTBZu3LQCnV6QiyXlt8lP_tc1VK16H659T7wyMjyX-WzdP2oCdNmSeNPsf93ByDCwCx7am0CHuaJtGM1d2uBPdKYbQUqHIkB8PMGLwS/s2048/image_2025-06-04_09-22-55.png

គួរឱ្យដឹងតារារ៉េប វណ្ណដា គឺជាសិល្បករមួយរូបដែលទស្សនិកជនទាំងក្នុងស្រុកនិងក្រៅស្រុកល្បី Trend បទចម្រៀងរបស់លោកដែលកន្លងមកមានដូចជា សង្ក្រាន្តស្គាល់ស្នេហ៍ ស្រណោះ រួមទាំងបទ 360 នេះជាដើម៕

កងទ័ពថៃសុំកិច្ចសហការពីពលរដ្ឋឈប់ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការកងទ័ពនាំបង្កជម្លោះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា កងទ័ពភូមិភាគទី២ បានសុំកិច្ចសហការពីពលរដ្ឋឈប់ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការកងទ័ពនាំឱ្យបង្កជម្លោះនៅក្នុងប្រទេសថៃ ។ បច្ចុប្បន្ន មានការផ្សព្វផ្សាយព័ត៌មានជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យមានភាពច្របូកច្របល់ ហើយព័ត៌មានទាំងនេះកើនឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែការពិត ប្រទេសទាំងពីរបានដោះស្រាយបញ្ហារួមគ្នាដោយសន្តិវិធី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvElSV3gG8XFCoErKFiOAi3-vCA-3Q_qi9AG_VPEozKHQeLt7AugJy5r5QWRssoln1by5MX1ju5B_c5DkZFmwqLvM4f79a_McgnZdG_WBV9nziL32np5y5BmCjsyujrd9-aZ6rsZ0FIdeivfin715rZrarD6CNJ1SaD5IR3WewQMuAdLRZEf7Yy3a37p0Q/s1500/image_2025-06-06_10-20-08.png
បញ្ហាមួយចំនួនកើតឡើងដោយសារការផ្សព្វផ្សាយព័ត៌មានហួសពីការពិត ដែលនេះជាការលាតត្រដាងអាថ៌កំបាំងរបស់រដ្ឋាភិបាលដោយមិនដឹងខ្លួន ។ ហេតុនេះ កងទ័ពភូមិភាគទី២ សុំកិច្ចសហការពីពលរដ្ឋ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ដែលពុំគ្មានតួនាទីផ្សព្វផ្សាយព័ត៌មាន សូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការប្រតិបត្តិការផ្សេងៗរបស់កងទ័ពទាំងរូបភាព សំឡេង និងខ្លឹមសារ ពីព្រោះវាអាចបង្កជម្លោះ និងកាន់តែច្របូកច្របល់បន្ថែមទៀត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvENBca0JbGnTRYHJ1bITB-NZkBoqxFFDzC5P5xVqeX4z3RbQZY2LB7J7hSuQLv3uxsezYuNZlyD7O92RZEcf0vJoUZaESphG9Raqorm84D7LZRt1Xp5ngoKIXIG43c3F5PP78Kp-5RpDc6wTRvv5WIrO3_r2HAO0KvrQukz7LIkQxnFZ2XE2y_IS0DO3V/s1311/image_2025-06-06_10-20-09.png

ចុងក្រោយ កងទ័ពភូមិភាគទី២ ក៏បានអរគុណពលរដ្ឋផងដែរ ដែលបានសហការបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានគ្មានលក្ខណៈស្ថាបនាសម្រាប់ប្រទេសថៃ ។ ពលរដ្ឋអាចតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃពីកងទ័ពភូមិភាគទី២ ឬតាមដានព័ត៌មានពីភ្នាក់ងារសន្តិសុខ ដែលជាព័ត៌មានអាចទុកចិត្តបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Pru97ZA93hPZghjiM54TpARpOh7WTmAnUivGloC81iAOYivJxKlldAviYW06XJno6x9cTGszMJ8G6C1l5pz4nAv6DG6PxySD4JclLV0c77wuvvNbbuz3kfrx9p7ZFnD9mkTDtVheAG6RAfVJNr-6eaI4ufG8er603RJRPjrntzN6T1I9FIWlBW9xEAZg/s960/image_2025-06-06_10-20-10%20(2).png

គួរបញ្ជាក់ថា មានមនុស្សមួយចំនួននៅប្រទេសថៃតែងតែបង្ហោះព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមពីប្រតិបត្តិការកងទ័ពថៃ ក្នុងគោលបំណងបង្កើតភាពវឹកវរ និងធ្វើឱ្យស្ថានការណ៍ជ្រួលច្របល់ ។ ព័ត៌មានក្លែងក្លាយទាំងនេះត្រូវបានពលរដ្ឋថៃចែកចាយបន្តគ្នាពេញបណ្តាញសង្គម ហើយជម្លោះមួយចំនួនកើតឡើងដោយសារការចែកចាយព័ត៌មានពុំបានគិតពិចារណា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEGI3NtaM78EQMTOBiK2uqi1KB89o7fH1IDuFJ_D-EUkcHBUsB2tlkb-2wKX1FqHjdEYgZmHLfnqSIQy1f3pPFrmUjlIeGWV2TBC-7qjsC1R83yGGhWbRK4QMAH61FO8lDZL72FwmUKJNdpYwwFBRz9QxUoEXH-O7czV4VI_6pZGR0Rhlh93roi0DTqoVD/s1020/image_2025-06-06_10-20-10.png

សាលារៀនថៃនៅក្បែរព្រំដែនកម្ពុជា បង្ហាត់កូនសិស្សពីវិធីជម្លៀសខ្លួនពេលកើតហេតុអាសន្ន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា សាលារៀនព្រំដែនកម្ពុជា-ថៃ ស្ថិតនៅស្រុកបានក្រួត ខេត្តបុរីរាំ បានបង្ហាត់កូនសិស្សពីវិធីជម្លៀសខ្លួនដើម្បីត្រៀមទប់ទល់ពេលកើតហេតុអាសន្ន ដោយសារសាលារៀនស្ថិតក្នុងតំបន់ធ្លាប់មានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ កាលពីឆ្នាំ២០១១ ខណៈអាណាព្យាបាលសិស្ស និងអ្នកភូមិបារម្ភពីសុវត្ថិភាពកូនៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXRZyhyphenhyphenNWONww2Hvll1buRIPLX7U5F3UVz0sHeOfasKIVtCGmJgKxU3uYLfuTEeOLshHm1X6tk571rdVA6IuHE_l5cPsvVTFfl4HSp2TzQgNdqcdtqTHaOhq0UU33tAwUxePpFn-wbaCSZAgX3d8aHDWyu3JfrBAr6qpFlWVY8pYuU5R-PO4Wo2RLAAmto/s1440/504090714_1075718541416847_2448662731262014467_n.jpg
សាលារៀននៅព្រំដែនកម្ពុជា-ថៃបានបង្ហាត់សិស្សពីការជម្លៀសខ្លួន ក្រោយពីមានបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ នៅចំណុចព្រំដែន៣ប្រទេស គឺកម្ពុជា ថៃ និងឡាវ ដែលជាប់នឹងស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី របស់ថៃ ។ សាលារៀននានានៅស្រុកបានក្រួត បានបង្រៀនសិស្សតាមធម្មតា ប៉ុន្តែជួសជុលលេណដ្ឋានឡើងវិញ និងបង្ហាត់សិស្សពីការលាក់ខ្លួន និងជម្លៀសខ្លួន រួមកំណត់ទីតាំងសម្រាប់រត់ផងដែរ ដោយសារបារម្ភខ្លាចមានហេតុការណ៍ពុំប្រក្រតីកើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYGo7md1j3uDR0y3tCSb91rEovWNH4pwQUPvBzfeblPGRY2hdHp2rPmDPSmiGUCI0z1QmneJDKfdkH8a1Ur0sfDAHRbVlHIy3J1vyXXse7ePnoQUZkEKdn_cqd3TDGYw70_pDlMbI0P6kEocpFAvAbC-jb4vOLwfy0g5fTfqVr9pzFzdGKMuDpKa83qGUX/s1440/504155545_1075718501416851_5363277780430019392_n.jpg

ការប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីរប្រទេសធ្វើឱ្យពលរដ្ឋនៅស្រុកបានក្រួត ខេត្តបុរីរាំ ដែលមានព្រំដែនជាប់កម្ពុជា និងមានច្រកព្រំដែនបណ្តោះអាសន្នសាយតាគូ (ខាងកម្ពុជា គឺច្រកជប់គគីរ) ស្ថិតនៅឃុំចាន់ថប់ពេជ្រ ស្រុកបានក្រួត ព្រួយបារម្ភ ដោយសារកងទ័ពកម្ពុជា និងថៃធ្លាប់ប៉ះទង្គិចកាលពីឆ្នាំ២០១១ ។ ការប៉ះទង្គិចកន្លងមកធ្វើឱ្យពលរដ្ឋនៅស្រុកបានក្រួត ជួបការលំបាក ទើបពលរដ្ឋបារម្ភពីការប៉ះទង្គិចលើកនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRjmafxC4rwaZUFnemJYH4Dnt5nyviPINHocJIr9DPWXBFd93hOxm-L2hE-Kw_f-Z03PEZ7L5mEscvCTnbXTwi2NEJUJocnEHN3W_jK2MiePtW0ntZ3N57yR1J1DWsuR6my4MVvfw-m-TLIE1NDhtq2pYp35bzak1ut8anGoOTiGo_SVqYV5uu2P5k_zCA/s1440/504517706_1075718428083525_1496033181990103927_n.jpg
អ្នកស្រី អរ៉ាផារីន កាម៉ុនឈីត នាយកសាលារៀនបានឃោគក្រៈឆាយ ស្ថិតនៅឃុំឃោគក្រៈឆាយ ស្រុកបានក្រួត និយាយថា ពេលនេះ សាលារៀនមានវិធានការយ៉ាងតឹងរ៉ឹង និងប្រុងប្រយ័ត្នតាមការប្រកាសរបស់ក្រសួងអប់រំ និងការិយាល័យអប់រំបឋមសិក្សាបុរីរាំ ដូចជា ៖ កំណត់វិធានការប្រឈមនឹងស្ថានការណ៍អាសន្ន និងវិធានការសុវត្ថិភាព ។ អាណាព្យាបាលសិស្សបានសួរសាលាពីស្ថានការណ៍ព្រំដែន ហើយយើងបានទាក់ទងជាមួយអ្នកដឹកនាំសហគមន៍ និងអាណាព្យាបាលរួចហើយដើម្បីត្រៀមខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeIQpPW8-1dcKoRNRffQKmAEJ3u4hZ7c-iY4eVS3RKUzuBq0-eHQy-_VEe1x8Hy0D7fIG0pggMRxRtnaLTBfPipcstMii5Sub3V2r0KYVstUpnpCMBepACC-klAlvu02qld4ma34DEKIKgmzd9hqquIx7CEN2RUDhFANGTOP8_E773Q-fHRCzRPkAGzWCp/s1440/504536722_1075718504750184_2371061201698550811_n.jpg

រីឯអាណាព្យាបាលសិស្ស អ្នកស្រី នូទែន សិទ្ធីវង្ស អាយុ៤៥ឆ្នាំ និយាយថា អ្នកស្រីបារម្ភខ្លាចមានការប៉ះទង្គិចកើតឡើង ពីព្រោះវាជាពេលកូនសិស្សបើកបវសនកាល ។ អាជ្ញាធរបានកំណត់ផែនការច្បាស់លាស់ថា តើអ្នកភូមិនឹងរត់ជម្លៀសខ្លួនទៅផ្លូវណា និងគោលដៅនៅកន្លែងណា ដើម្បីកុំឱ្យពលរដ្ឋរត់ទៅប្រមូលផ្តុំគ្នាច្រើនពេកដូចកាលពីឆ្នាំ២០១១ ។ បើមានស្ថានការណ៍អ្វីកើតឡើង ពលរដ្ឋនឹងទាក់ទងគ្នាតាមបណ្តាញសង្គម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGNvzquTKvSQ0NouOa60HVE5xY6F6WF3JRUsGnR2H9gGaXM-zVyFvNpiWyNb9NibFMZC_Cr9TLcQJhnZ-cnN1segIcFvz6Pgpa4nPxpX5waher9DBH1N3K993g8hgUuDMhXCQrHVOzpJZuRMGmd7Ekrf1OniLgg4a-E0Xkx4F9SW0u14sKrm4ZsZUePUwd/s1389/504069000_1075718584750176_885829591840534634_n.jpg

កម្ពុជាមានឈ្មោះក្នុងតារាងនៃប្រទេសទាំង១០ ដែលល្អបំផុតសម្រាប់បុគ្គលិកជាជនបរទេស

0

ប្រទេសកម្ពុជា បានជាប់ក្នុងចំណាត់ថ្នាក់ប្រទេសទាំង១០ ជាជម្រើសប្រទេសល្អបំផុតសម្រាប់ជនបរទេសក្នុងការស្វែងរកការងារធ្វើនៅក្រៅប្រទេស។ នេះបើយោងតាមគេហទំព័រ GoOverseas ដែលជាមាតិការអនឡាញដ៏ល្បីមួយលំដាប់អន្តរជាតិ បានចុះផ្សាយកាលពីថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEWTOUigJ6YpKt1eLfgthxBPgsDvCHTVjn3FE1Z94pKkP_MiiFS07jnfI933iU2dtyZQh92NQ6p4aTOiHLLsxg_ZhrSBo2Dqp6M2So9sPYtAYXBREppOvvzq60ZJwn0B9kDMz72P549gJKp-_5z1gzPMrYwYYxtI7gwc3vk-Q3HSO6x9Y63o3qaVMMAdy0/s1280/photo_2025-06-05_14-24-37.jpg

គេហទំព័រ GoOverseas គឺជាវេទិការអនឡាញ ដែលតែងផ្ដល់យោបល់ប្រឹក្សា ការណែនាំ និងចែករំលែកបទពិសោធន៍ អំពីការស្វែងរកការងារធ្វើនៅក្រៅប្រទេស ការបន្តការសិក្សានៅបរទេស ការចូលរួមការងារស្ម័គ្រចិត្ត និងចំណេះដឹងផ្សេងៗជាច្រើនទៀត ដែលមាននៅក្នុងប្រទេសនីមួយៗនៅលើពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_DRCxpqHkSxYf_HAwPHtU7xI0hvgGFeeYDpKAZA7RKD35Za3d4lDIP-9c1qDK9ypQ4MLhNlWRZrAudzxKgbLZ41RFG01A9jVkYjErIBOdzIKcnNio7tbQY_2P4aDGUMzJb7Y93MSSASmGFyOv9XpUpkHEpNx43aQefRD8cxceIQ-Q4PVCf4mlah4egWOg/s1280/photo_2025-06-05_14-24-39.jpg

ដោយឡែក ការចាត់ថ្នាក់ខាងលើរបស់ GoOverseas បានបង្ហាញថាកម្ពុជាស្ថិតនៅលេខរៀងទី១០ ក្នុងចំណោមប្រទេសផ្សេងៗជាច្រើននៅលើពិភពលោក។ ចំណែកឯចំណាត់ថ្នាក់ទាំង១០ ដែលរាប់ចាប់ពីលេខ១ទៅមានដូចជា ៖ 1. នូវែលសេឡង់ 2. ប្រទេសហូឡង់ 3. កូរ៉េខាងត្បូង ៤.អូស្ត្រាលី 5. ប្រទេសអាល្លឺម៉ង់ ៦.ប្រេស៊ីល 7. ដាណឺម៉ាក 8. បូតស្វាណា 9. ប្រទេសកាណាដា 10. កម្ពុជា។ ការចាត់ថ្នាក់នេះផងដែរក៏បានបង្ហាញថា កម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងអាស៊ាន ដែលមានវត្តមាននៅលើតារាងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjULrpas-D1du0HLtGnuLrYHdsN6ji9-b1duUr3_RAaIl73H6lx478-qce4UG3M2IZmudrtwQK4PBOXdkwcbJWEMeWfEI8zIQemMHjZjp5q6bwi0n3EyDEPqvHo44HoWaNVhM4lwj4cjnrjK8U9X-lJjPbJr9KHTyIEzXSz7QkwM7dwK84pR7Ez3S5EdBha/s1004/photo_2025-06-05_14-24-40%20(2).jpg

ចំពោះមូលហេតុ ឬកត្តាជំរុញក្នុងការដែលគេអាចធ្វើការចាត់ចំណាត់ថ្នាក់បាន គឺតាមរយៈតុល្យភាពការងារ ជីវិត និងចំណាត់ថ្នាក់សុភមង្គល (ក្នុងចំណោម 143 ប្រទេស) តម្លៃនៃការរស់នៅ ភាពងាយស្រួលនៃការទទួលបានទិដ្ឋាការការងារ និងឱកាសការងារនៅក្នុងប្រទេសទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_x78Ht_mPw9PafYPgdC-B-REmrKFkt8SfEMoUsSAIF97iYo_zQok8whPYgwkKXQOJlPAo3hlcfdtzR05jEJtj9VVw1sZoo9WNFsg_bkC4WdiKKnJAtHKfM2I25tHRPQhHEXjNFbP50YErzc6GTLZJboUTNUlxhLYTOAZMfbUB38fQsKaTvl3nfPbBY6st/s1280/photo_2025-06-05_14-24-40.jpg

GoOverseas បានលើកឡើងថា ប្រទេសកម្ពុជាគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់សហគមន៍ជនបរទេសក្នុងការស្វែងរកការងារធ្វើនៅក្រៅប្រទេស។ ហើយថ្មីៗនេះ កម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍របស់នយោជិកជាជនបរទេសពីចម្ងាយជាច្រើន ដែលកំពុងស្វែងរកទីកន្លែងធ្វើការ ដែលមានការចំណាយទាបលើការរស់នៅ មានវប្បធម៌ដ៏ស្រស់ស្អាត អាកាសធាតុត្រូពិចដ៏អំណោយផល និងមុខម្ហូបអាហារដ៏សម្បូរបែបមានទាំងអាហារតាមតំបន់ និងលំដាប់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj08HPqssPAOyCLCGmAcF7B0CgNLiraDkJ_LJEgSorm_8ViMD4JS8VlTatIVdwJy4cBIWGZPguzwQONA_MDC5cx42oVb6T38hZ5NYRxKbjC1ASrQVbm5OpbAWOwLcKH7cUi7wph-YK2psHw6tNKkxpTimdimhOo19BvsLRu1TOgf9wAMYhbAooL4wVXFowH/s1600/480938169_961071219476947_4019426057793295241_n.jpg

គេហទំព័រខាងលើបានបន្តទៀតថា ចាប់ពីរាជធានីដ៏រស់រវើកនៃទីក្រុងភ្នំពេញ ដល់ទីក្រុងប្រវត្តិសាស្រ្តដ៏ស្ងប់ស្ងាត់នៃខេត្តសៀមរាប ពលករអន្តរជាតិអាចជួលកន្លែងស្នាក់បានជាមធ្យមត្រឹមតែ 300 ដុល្លារប៉ុណ្ណោះក្នុងមួយខែ ហើយអាចរកកន្លែងធ្វើការដែលនៅក្បែរនោះបានយ៉ាងងាយ។ ក្រៅពីធ្វើការក្នុងOffice ឬនៅក្រុមហ៊ុន យើងក៏អាចចូលហាងកាហ្វេធ្វើការដោយមានFree Wi-Fi និងទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ផងដែរ។ សម្រាប់ការចំណាយលើម្ហូបអាហារហូបចុកប្រចាំថ្ងៃ គេប៉ាន់ប្រមាណថាអាចអស់ត្រឹម 5ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃសម្រាប់បុគ្គលដែលរស់នៅម្នាក់ឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmkPiAkT6vb_RbEjCmGx94xqY4eDhyphenhyphenRKy8Fu_U2hSMVO_YRXflmvUCmun-7nF9pAQmLAIuxy19b_hWIPLEM5dhxXDHNm8xpc66j4gDzQ-EVLO0YBFp4A4BqqrdRLMmSr9F-kk7CgqY63Umm42POFnEjGGzNECL91bYPzO2pzJC3mc4kNVgHQI41UNKHfNt/s640/image_2025-06-06_09-06-41.png
កត្តាដែលបានរៀបរាប់ខាងលើរួមមាន ការចំណាយទាបក្នុងការរស់នៅ ភាពងាយស្រួលក្នុងការស្វែងរកការងារសម្រាប់ជនបរទេស លក្ខខណ្ឌអាកាសធាតុ ម្ហូបអាហារ ប្រជាជនមានភាពរួសរាយ ការកម្សាន្តសប្បាយដែលមានទាំងទីកន្លែងបែបធម្មជាតិ ប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏សម្បូរបែប នឹងបង្កើតបរិយាកាសរីករាយ ល្អបំផុតសម្រាប់ជនបរទេសក្នុងការផ្លាស់ប្ដូរមកធ្វើការ និងរស់នៅក្នុងប្រទេសនេះ៕

ថៃត្រៀមបិទច្រកព្រំដែន បើការចរចាគណៈកម្មការព្រំដែនរួមជាមួយកម្ពុជាពុំទទួលបានលទ្ធផល

0

ប្រទេសថៃ ៖ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃឱ្យដឹងថា ប្រទេសថៃនឹងបិទច្រកព្រំដែនជាប់កម្ពុជា បើការចរចាគណៈកម្មការព្រំដែនរួម (JBC) ជាមួយកម្ពុជាពុំទទួលបានលទ្ធផល ហើយលោកបញ្ជាក់ថា បើថៃប្រកាសច្បាប់អាជ្ញាសឹកនោះ មេបញ្ជាការកងទ័ពភូមិភាគទី២ នឹងមានសិទ្ធិបញ្ជាភ្លាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Amarin News នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ។

លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយពីការចុះត្រួតពិនិត្យបរិវេណព្រំដែនកម្ពុជា-ថៃ នៅខេត្តឧប៊ុនរ៉ាជថានី កាលពីថ្ងៃទី៤ ខែមិថុនា ថា លោកទទួលបានសេចក្តីរាយការណ៍ពីកងទ័ពភូមិភាគទី២ គឺទិន្នន័យបច្ចុប្បន្នខុសគ្នាពីទិន្នន័យចាស់ ។ លោកបាននិយាយពីមេបញ្ជាការកងទ័ពភូមិភាគទី២ មានបំណងបិទច្រកព្រំដែនជាប់កម្ពុជា បើការចរចាគណៈកម្មការព្រំដែនរួម (JBC) ពុំទទួលបានលទ្ធផល ថៃនឹងអនុវត្តវិធានការបិទច្រកព្រំដែន ។

ក្រៅពីនេះ លោកបានសំណូមពរកុំធ្វើឱ្យប៉ះពាល់ប្រទេសជាតិ និងសូមឱ្យពលរដ្ឋប្រុងប្រយ័ត្នព័ត៌មានក្លែងក្លាយ ពីព្រោះវាបង្កបញ្ហាដល់រដ្ឋាភិបាល ។ រីឯកងទ័ពថៃចោទប្រកាន់ថា កងទ័ពកម្ពុជាចូលក្នុងតំបន់២០០ម៉ែត្រ លោកនិយាយថា ស្ថិតក្នុងដំណាក់កាលប្រើប្រាស់យន្តការចរចាគណៈកម្មការព្រំដែនរួម (JBC) ។ លោកជឿថា ការចរចា JBC នឹងអាចដោះស្រាយបញ្ហាបាន ប៉ុន្តែបើកម្ពុជាពុំទទួលស្គាល់ វានឹងមានបញ្ហា ពីព្រោះកងទ័ពកម្ពុជាចូលក្នុងតំបន់ No Man Land ដែលថៃចាត់ទុកថា គឺល្មើសកិច្ចព្រមព្រៀង ប៉ុន្តែពុំមែនជាការល្មើសចូលទឹកដីថៃទេ ពីព្រោះវាជាបញ្ហាព្រំដែនជជែកគ្នាពុំទាន់ចប់ ។

ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ គឺមានបំណងធ្វើឱ្យបែកបាក់ផ្ទៃក្នុងប្រទេសថៃ ឬការយកឈ្នះផ្នែកនយោបាយ ។ ប៉ុន្តែរឿងប្រទេសជាតិ ពុំគួរផ្សព្វផ្សាយរឿងតូចតាចបែបនេះទេ វាជាប្រយោជន៍នយោបាយ ។ លោកបានបញ្ជាឱ្យកងទ័ពត្រៀមខ្លួន ករណីមានស្ថានការណ៍អ្វីកើតឡើង ប៉ុន្តែបើមានការល្មើសកិច្ចព្រមព្រៀង គឺត្រូវចរចាក្នុងគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី១៤ ខែមិថុនា នៅរាជធានីភ្នំពេញ ។ ថៃបានត្រៀមខ្លួនជាច្រើនយ៉ាង ប៉ុន្តែលោកពុំនិយាយ ពីព្រោះពុំចង់ឱ្យគេដឹងថា ថៃត្រៀមអ្វីខ្លះ ។

បច្ចុប្បន្ន កម្ពុជាប្រាប់ថា សម្រេចបញ្ជូនបញ្ហាមុំ៣, បញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺកម្ពុជានិយាយតែម្ខាង វាគ្មានប្រយោជន៍អ្វីទេ ប៉ុន្តែបើថៃនិយាយថា យល់ព្រម ឬមិនយល់ព្រម វានឹងក្លាយជាបញ្ហា ។ បើកម្ពុជាយកបញ្ហាទៅដោះស្រាយនៅតុលាការ ICJ គឺត្រូវមានការទទួលយកពីថៃ យើងនឹងបញ្ចប់បញ្ហាក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) ពេលនេះ យើងបានត្រៀមខ្លួនតាមបណ្តោយព្រំដែនដោយផ្តោតលើតំបន់មានបញ្ហា ។ នេះបើតាមការលើកឡើងរបស់លោក Phumtham ៕

Liu Yuning នៅមានភាពសោកស្តាយរឿងមួយក្រោយភាពយន្តរបស់ខ្លួនជាមួយនឹង Song Zu Er បានបញ្ចប់

0

គម្រោងភាពយន្ត «The Prisoner of Beauty» បានបញ្ចប់ជាផ្លូវការជាមួយនឹងស្នាដៃគួរឱ្យសរសើរជាបន្តបន្ទាប់។ ក្នុងចំណោមនោះ ការសម្ដែងរបស់ Liu Yuning និង Song Zu Er ត្រូវបានគេកោតសរសើរយ៉ាងខ្លាំង។ បន្ទាប់ពីភាពយន្តនេះ អ្នកទាំងពីរមានការរីក ចម្រើនជាលំដាប់ក្នុងអាជីពរបស់ពួកគេដោយបច្ចុប្បន្ន Liu Yuning ទទួលបានស្គ្រីប ភាពយន្តថ្មីៗជាច្រើនជាមួយនឹងការវិនិយោគធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI534SYgTl5HhGUJlgxGs_Ub3qH06yY1oLoxmWun-qXXMNRzt-TQTPgXxXO3OZrFtgXa4VJSMRkP6OeqRFBEmcMOQJ9G4Iv_nKG4clM5mjIC2ypAdS3HJmlN5EHcGs9ozO7VxdzuKO8RET880GULS5nV7yxrv3S3dzYSm46zI-SOmszno77tb_YfVRdAKh/s1280/image_2025-06-02_16-34-44.png
ទោះបីជាជោគជ័យក្នុងរឿង «The Prisoner of Beauty» ក៏តារាសម្ដែង Liu Yuning នៅតែមានការសោកស្ដាយ។ តាមរយៈការចែករំលែកនាពេលថ្មីៗនេះ នៅពេលដែលត្រូវបានសួរអំពីការសោកស្តាយដ៏ធំបំផុតរបស់ខ្លួន Liu Yuning បាននិយាយបែបកំប្លែងថា «ពេលសរសេររឿងរបស់រឿងនេះ ហេតុអ្វីបានជាគាត់មិនសរសេរផ្នែកទី២?»
ក្រៅពីនេះ លោកក៏បានស្នើសុំសាច់រឿងភាគ ២ ដល់អ្នកសរសេររឿង និងក្រុមការងារ។ នោះបង្ហាញថា Liu Yuning បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងគម្រោងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSqm_GZy3J26AiF1BVFukW4tQHsMjkLNq3ZBayqxEVYVk3MGJ6Xk9MBljW-q0IBHZlCxVZO7MbeLFXcaQ0nzf8R1LGKGd0NckMvfI2MT6h89ECL6IGv6yZar7ZeDEqYFgVb75iEuSl9t3rVj2-vwJXkdkyhIvO3vjaXPL7qVgkMTbhwrrOyxkbFaflYD6g/s1875/image_2025-06-02_16-34-45.png

គួរឱ្យដឹងថា ខ្សែភាពយន្តបុរាណខាងលើនេះជួយឱ្យឈ្មោះ Liu Yuning រស់ឡើងវិញ បន្ទាប់ពីមានរឿងអាស្រូវនិងការរិះគន់ជាបន្តបន្ទាប់ថាលោកមិនស័ក្តិសមសម្រាប់តួឯកប្រុសក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6wtAaZdqB0r2_JZ66yoGZ3ha2CkF2VQkKTbpJmNZ4ZnxqHqEmD0CSSLRtLWnlZ7TqBznE9NpskGMFRpQj0ryw7_N30DpQxyzVqSirn2UIwPpkXYwUonrTTawA7276W4odaNNtmo6CPzqldBzaIkGmB1GJwL7_KRBqwqfcFBhXDKOF_jR0nhiLGcFGwys4/s2000/image_2025-06-02_16-34-52.png

អ្នកទាំងពីរ Liu Yuning និង Song Zu Er ធ្លាប់ទទួលបានការសរសើរជាច្រើនផងដែរ។ Song Zu Er ត្រូវបានគេនិយាយថាជា Xiao Qiao ពីស្នាដៃដើម។ ជាមួយនឹង Liu Yu Ning ទោះបីជាដំបូងមានមតិចម្រុះជាច្រើនថាលោកមិនស័ក្តិសមសម្រាប់តួ Wei Shao ក៏ដោយ នៅពេលដែលខ្សែភាពយន្តនេះចាក់ផ្សាយ ប៉ុន្តែការសម្ដែងរបស់លោកត្រូវបាន គេវាយតម្លៃថាមានភាពប្រសើរឡើង។ រូបរាងក៏ត្រូវនឹងអាកប្បកិរិយាដ៏តឹងតែង និងត្រជាក់របស់ Wei Shao ផងដែរ។សំលៀកបំពាក់ និងឈុតរបស់ខ្សែភាពយន្តនេះ ក៏ត្រូវបានគេសរសើរថាមានលក្ខណៈបុរាណ ប៉ុន្តែមានសោភ័ណភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgELpseX_DPN21LfAzdys33nzYLVTFyTO8836so1-57vtjV2eIjfScGxcFJLsOPg7G2RDCHQkrRgykYgdxQENxa06LKfQNu7PbzRTKHQS41TC0wyqJhvk3Dk9B74YhUR0PUISZf8mgU_tigKAgoce8MYvcihv_RYLRgfPOVG_jf8np1HbuUommO5AXtiONw/s1344/image_2025-06-02_16-34-50.png

គម្រោងនេះមានចំនួន៣៦ភាគចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ហើយទទួលបានការគាំទ្រយ៉ាងក្លៀវក្លាទាំងក្នុងស្រុកនិងក្រៅស្រុក៕

ក្រសួងមហាផ្ទៃថៃផ្ញើលិខិតបន្ទាន់បំផុតទៅអភិបាលខេត្តចំនួន៧ នៅព្រំដែនកម្ពុជា-ថៃឱ្យការពារសុវត្ថិភាពពលរដ្ឋ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងមក លោក ឆៃវ៉ាត់ ជុនធិរ៉ាផុតង អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងក្រសួងមហាផ្ទៃបានផ្ញើលិខិតបន្ទាន់បំផុតទៅអភិបាលខេត្តចំនួន៧ នៅព្រំដែនកម្ពុជា-ថៃ ដូចជា ៖ ខេត្តត្រាត ចាន់បុរី ស្រះកែវ ឧប៊ុន ស៊ីសាកេត សុរិន្ទ និងបុរីរាំ ឱ្យការពារសុវត្ថិភាពពលរដ្ឋក្នុងខេត្ត និងត្រៀមជម្លៀសពលរដ្ឋចេញ ករណីមានស្ថានការណ៍ពុំប្រក្រតីកើតឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixim6dUcDSfnMoLXkLUFnmdFv9P1QhLL7RoY7ISZ3qEW6bE-2FLhsK-BmUdVSe4cA21JFWAUqgzdIRpn9EErHfgpYzAEMz6PtWEWXdz5uIUcEnJHdEg6scGiXNmOVcmuPlkyN8Jt4RdZnaUavLqPcpoVP_-_hEFOD6wsQ-NaVP-m8uAUdrce9QShphdgi0/s1280/photo_2025-06-05_14-46-27%20(2).jpg
ខ្លឹមសារក្នុងលិខិតបញ្ជាក់ថា ក្រោយការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅបរិវេណព្រំដែនស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជធានី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលធ្វើឱ្យច្រកព្រំដែនកម្ពុជា-ថៃ និងតំបន់ផ្សេងៗត្រូវបង្កើនវិធានការបង្ការ និងប្រុងប្រយ័ត្នបន្ថែម គឺនាយកដ្ឋានគ្រប់គ្រងដែលមានភារកិច្ចរក្សាសន្តិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការពារទឹកដីថៃ មានគោលការណ៍ណែនាំសម្រាប់យពលរដ្ឋអនុវត្តតាមពេលមានស្ថានការណ៍ពុំប្រក្រតីកើតឡើងដូចខាងក្រោម ៖

១-អភិបាលខេត្តត្រូវបញ្ជាទៅអភិបាលស្រុក មេឃុំ មេភូមិ ជំនួយការភូមិ និងសន្តិសុខភូមិឱ្យបំពេញភារកិច្ចផ្តល់សន្តិសុខផ្ទៃក្នុង ដោយផ្តោតសំខាន់បំផុតលើការការពារសុវត្ថិភាពពលរដ្ឋ និងវាយតម្លៃស្ថានការណ៍ចំនួនពលរដ្ឋរស់នៅតំបន់ប្រឈម ។ បន្ទាប់មក រាយការណ៍ពីផែនការជម្លៀសពលរដ្ឋ កំណត់តំបន់ប្រមូលផ្តុំ និងជម្រកស្នាក់នៅក្នុងតំបន់សុវត្ថិភាព ព្រមទាំងថែទាំពលរដ្ឋក្នុងជម្រកស្នាក់នៅតាមគ្រប់ជំហ៊ានយ៉ាងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjllPlUxzzqQDNtHJOlXNUpyOTYBzkRNr7yQhIV3RPFQE9jDlwV2e_ekr7BlleIDHSVBsV9xhl9oDBVWw1cv166e7-s3ZwQeiiIae7MHawDmYfevNhPr0TmFYfMBdkncAI3wYVr9jVMenhq3FeioZKHXo-JseCr08jxpYZUg8GSVwwBADufHjQDX_jAFBnf/s800/photo_2025-06-05_14-46-27%20(4).jpg
ក្រៅពីនេះ ត្រូវត្រៀមខ្លួនកែលម្អផែនការ កំណត់នីតិវិធីការងាររបស់អាជ្ញាធរ ត្រៀមកងកម្លាំងផ្តល់សុវត្ថិភាពដល់ជីវិតមនុស្ស ទ្រព្យសម្បត្តិពលរដ្ឋ និងគាំទ្រកងទ័ពក្នុងការរក្សាសន្តិសុខក្នុងតំបន់ ។

២-អភិបាលខេត្តក្នុងនាមជាមេបញ្ជាការកងទ័ពស្ម័គ្រចិត្តការពារទឹកដី ត្រូវបញ្ជាទៅមន្ត្រី និងសមាជិកអ្នកស្ម័គ្រចិត្តការពារទឹកដីឱ្យត្រៀមខ្លួនបំពេញភារកិច្ចក្នុងស្ថានការណ៍បន្ទាន់ ពិនិត្យមើលតំបន់មានបញ្ហា គាំទ្រការត្រួតពិនិត្យ និងរៀបចំតំបន់ព្រំដែន ។ ករណីកើតស្ថានការណ៍ខុសប្រក្រតី ត្រូវអនុវត្តតាមគោលការណ៍ណែនាំក្នុងផែនការសន្តិសុខព្រំដែន ការពារតំបន់ខាងក្រោយ និងមានផែនការបញ្ជាឱ្យសមាជិកកងការពារស្ម័គ្រចិត្តបំពេញភារកិច្ចប្រចាំឆ្នាំ នៅឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfN5Gsnnq78pFcxY_hovcnHTK7sf3QcUbtCqBRXqKC_G6pdfoJUWDAKP_djB9EaQH9R4cAW3bhsC0ccSpyADK4gQItMi2krsMGlhsfOFIEs824fbLtcXhLvJRiUMPO1e2S-sW4ZktXW-1IoS_zi7fOfihpRQno6FMEoyG53kgeajhetpfBFgRpjtb2f6xq/s1200/photo_2025-06-05_14-46-27.jpg
៣-ប្រកាសជូនដំណឹងឱ្យពលរដ្ឋបានជ្រាបពីស្ថានការណ៍ និងជូនដំណឹងពីព័ត៌មានរបស់រដ្ឋាភិបាលឱ្យពលរដ្ឋជ្រាបជាបន្តបន្ទាប់ ដើម្បីកុំឱ្យពលរដ្ឋភ័យស្លន់ស្លោ និងអាចអនុវត្តតាមពេលកើតស្ថានការណ៍បន្ទាន់ ។

៤-ករណីកើតហេតុការណ៍ចលាចលដែលប៉ះពាល់ដល់សុវត្ថិភាពពលរដ្ឋរស់នៅក្នុងខេត្ត ត្រូវរាយការណ៍ស្ថានការណ៍មកកាន់នាយកដ្ឋានគ្រប់គ្រងយ៉ាងឆាប់រហ័សបំផុត រហូតដល់ស្ថានការណ៍ល្អប្រសើរឡើងវិញ ។

កាលពីថ្ងៃទី៤ ខែមិថុនា រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គឺរដ្ឋាភិបាលសង្កត់ធ្ងន់លើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីថៃ ដោយប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdy1xE6uKqvc6vwEr458wMT_dkld4qrnw24o-ZV_RKpvjw3x6BVVYT-TB237frT9pwE2hiAbSTiMJeMQj3uiOvuJoIZ_dHUhWQagRWQ8dvhOe6gFnIPIlcmCJrdhoBgfOGS0kfzYjbJrFffiN87Z0BOOrNZpVLJ1d_csiZkt8YFPvtL5p-NVrdqJMCLaHz/s1200/photo_2025-06-05_14-46-27%20(3).jpg

ថៃក្នុងឋានៈជាប្រទេសជិតខាងកម្ពុជា នឹងដោះស្រាយបញ្ហាផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងផ្សេងៗ ដូចជា ៖ MOU ឆ្នាំ២០០០, ឯកសារភស្តុតាង និងរូបភាពតាមផ្កាយរណប ។ ថៃនឹងចរចាទ្វេភាគីជាមួយកម្ពុជា រួមទាំងផ្តោតសំខាន់លើការទំនាក់ទំនងជាមួយពលរដ្ឋដើម្បីការពារកុំឱ្យយល់ខុសរវាងពលរដ្ឋទាំង២ប្រទេស ៕