តារាចម្រៀង អេនណា រិតា ប្រកាសដើរចេញពីផលិតកម្មសាស្រ្តាហ្វៀមបន្ទាប់ពីរួមដំណើរជាមួយគ្នាជាច្រើនឆ្នាំដោយបន្តធ្វើជាសិល្បការិនីឯករាជ្យ។ ទោះបីជាចាកចេញពិតមែន រិតា ក៏មិនភ្លេចអរគុណទៅកាន់លោកស្រី ប៊ុន ចាន់និមល ដែលជាអតីតនាយិការបស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeovz5jp5wdkjsniAGodS0-5-KRxvGzAPeDwyhdU4F8-dTl6wwZGtwRx-U1dvGgvoOsAziNbVFInulUdf2r9FH26ajhTllxk6Z_0LZ3ejhqSoJlB2NhNfkUWu9T39MDbUfk0vYyWrN0KKfpJF7KHfwZFy6WRoL_cstbtXbEb2HVzaAeH99WSoCLEBNkvqH/s2048/image_2025-06-05_11-56-17.png

នៅថ្ងៃទី៣ មិថុនា ម្ចាស់បទ «ប្រហែលជាមេឃធ្លាក់ខ្យល់ខ្លាំងពេក» បានចេញមកប្រកាសថា « ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំ អេនណា រិតា មានដំណឹងចង់ប្រាប់ទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថា ថ្មីៗនេះនាងខ្ញុំទើបតែបញ្ចប់អាណត្តិកុងត្រាការងារ ពីផលិតកម្ម “សាស្រ្តាហ្វៀម” ហើយនាងខ្ញុំសម្រេចចិត្តថានឹងបន្តដំណើរលើវិថីសិល្បៈនេះម្នាក់ឯងវិញពោលគឺ ‘’សិល្បករឯករាជ្យ ’’ »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ2C6XcsfeWQ0XpJOtWWpJTbUl9m-sRWFtA8uwltFi5IGwwxNb27Y2mHQPWFu0CdTkVM0CNLGmeWUJk8adlvbvByjhosaSUvAPNOV6gRiXPOkZRdHBx6S-6fV6scWmiZfj4FLUVJ6iD4WXLD5PYZy3STnshejt8b4QK7KW8YIBFNe9MKOH1GR0Dv6WjK7N/s2048/image_2025-06-05_11-56-15.png
នៅចុងបញ្ចប់នៃសំណេររបស់ខ្លួន អេនណា រិតា ក៏មិនភ្លេចថ្លែងអំណរគុណដល់ អតីតអគ្គនាយិការបស់នាងគឺលោកស្រី ‘’ប៊ុន ចាន់និមល’’ ដែលបានជួយជ្រោមជ្រែង បង្ហាត់បង្រៀន និង ផ្តល់ជម្រកឱ្យនាង រយៈពេលច្រើនឆ្នាំមកនេះ។ ក្នុងនោះ រិតា បានបញ្ជាក់ពាក្យយ៉ាងមានអត្ថន័យថា «មានថ្ងៃនេះដោយសារម្សិលមិញ» ដែលជាពាក្យមានន័យគ្រប់គ្រាន់នៃការដឹងគុណនៃទ្រនំចាស់របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgquu89w_hwwlE8L8sUSEh2aGMBQmQJTwiV7zQcM12zEZUei_eoCX3RlFiKFKt54kx0qG-yHEkgv8e70OmixsQuumadTBVlc7QqPe5KMToznYjLwvYwalz6xbJvLixgVn8T3Ze5LTJPQXvj5eAIphRqmIERQgckCNSugfGy91CEgQEBKG2Z423QMgwMnq8z/s2048/image_2025-06-05_11-56-19.png

ស្ថិតនៅក្នុងទ្រនំសាស្តា្រហ្វៀម តារាចម្រៀង អេនណា រិតា បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈបទ «អ្នកក្រោយច្បាស់លាស់» ដែលមានការស្តាប់ ជាង១៧លានដង។ ក្រោយមក អេនណា រិតា បានសាងប្រជាប្រិយភាពបន្តជាមួយនឹងបទជាច្រើនទៀតដូចជា « «មនុស្សតែម្នាក់»«ប្រហែលជាមេឃធ្លាក់ខ្យល់ខ្លាំងពេក» «ឆាកចុងបញ្ចប់» ខណៈចុងក្រោយនេះបានសហការជាមួយនឹង ប៉ៃ ដាវីឌ លើបទ «ព្រមបែកហើយ»៕