Home Blog Page 434

«ទន្លេកុក» ដែលជាផ្នែកមួយនៃជីវិត និងជាចរន្តសេដ្ឋកិច្ចរបស់ថៃ កំពុងស្ថិតក្នុងស្ថានភាពអាក្រ.ក់បំផុត

0

ថៃ ៖ សារធាតុអាសេនិចដែលបានប្រើប្រាស់ក្នុងសកម្មភាពជីកយករ៉ែនៅមីយ៉ាន់ម៉ា បានបង្កជាបញ្ហាការបំពុលទឹកធ្ងន់ធ្ងរនៅក្នុងទន្លេ Kok របស់ប្រទេសថៃ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន និងបរិស្ថាននៅជុំវិញដងទន្លេ រហូតទាមទារឲ្យរដ្ឋាភិបាលថៃចាត់វិធានការដោះស្រាយជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnRA2wEh9HYsxhWosCRIh_eKkI5q54mYgCso3lSNOHvYZqEwzCu0yIwn4jpRGlDRk3D4xlHX5V2coBjMitEAyHKrUQUcYav4KJBryUhwgdXG-bptyMZyS_MnWKBTCZGzZcND6MZlX7TPcJ1BIVgMqCToB31uMG-chy8wvy8onG5IP1VNdWBiE5YWCerR2O/s1280/photo_2025-06-30_11-28-11.jpg

យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ បានឲ្យដឹងថា លោក Maris Sengiampong រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានឆ្លើយតបទៅនឹងសំណួរដែលមនុស្សតែងសួរទៅកាន់នាយករដ្ឋមន្ត្រី Paetongtarn Shinawatra អំពីគុណភាពទឹក និងការបំពុលរបស់ទន្លេក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកស្រីទៅកាន់ខេត្ត Chiang Rai កាលពីថ្ងៃសៅរ៍។ លោកថា ក្រុមអ្នកជំនាញដែលដឹកនាំដោយទីប្រឹក្សា MFA នឹងជួបពិភាក្សាជាមួយមន្ត្រីមីយ៉ាន់ម៉ាក្នុងទីក្រុង Naypyidaw នៅសប្តាហ៍ក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9_pgpbvMrkdDpl3UcsrnimubkoWuqmneGyLDvi_F0E6MJW5zt7yUTtpLvsMw1alcFJihRVduzGM_bB-n4SM63aYSaLIGSTjK-DsFmXs2zzYD2Dy3pNLSlj0qjiV9kMkbZGnfnVSFV2n97A9tSsdjsMvvaLvCU4RluavXnkJ5-UwZXHvypUkfo_xvwwCNx/s790/photo_2025-06-30_11-28-12.jpg

កិច្ចពិភាក្សានេះនឹងផ្តោតលើផែនការគ្រប់គ្រងការបំពុលរួមមួយក្នុងគោលបំណងដោះស្រាយបញ្ហានៅដែលចេញមកពីប្រភពដើមរបស់វា ដោយបង្កើតប្រព័ន្ធការពារដើម្បីគ្រប់គ្រង និងទប់ស្កាត់ការបំពុលចូលទៅក្នុងលំហូរទឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXEQ1GU4zaoQ_B1mO4hZfhmI88OGV2cbt6z5pp5aoXGtq1Fn9OZeiLSE5sHn5FAeihPvLZDnEO-ldUUgMCwNKHRR71jyxP2WW6pTIGgGyzRAq9AXQi-gGpovmfDxui1AabVV7lIg9uWdIJ6r7QY3UXG0_D0kJh8YR2Z6ZWB39Lyg9LDLOZ0YRVrF_lFrhe/s1200/photo_2025-06-30_11-28-08%20(2).jpg
លោក Maris បានបន្តថា “ការពិភាក្សាត្រូវបានកំណត់ដើម្បីស្វែងរកជំនួយបច្ចេកទេសពីអង្គការអន្តរជាតិសម្រាប់ការគ្រប់គ្រងការបំពុលប្រកបដោយនិរន្តរភាពនាពេលអនាគត” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMoFIcyoYQoJ6Nnh6cWAzEqJXNy90bUUQUA_YkEFZqFGBE67n-08OwMJnY-qnUDZjPt8Nblrm4bxEgM4f4roADvw7_eYYLSPvfHD_80SScaoe1LJMvj5UOj5OVfppPX2MkulZqDsHr1m-N79XuAM8HcVkvZJI-WmhFdhyhqKAtlwIfNvGx_7PvHdTOuOsX/s1280/photo_2025-06-30_11-28-08.jpg
ជាមួយគ្នានោះ អាជ្ញាធរមីយ៉ាន់ម៉ាក៏បានបញ្ជូនមន្ត្រីជំនាញទៅពិនិត្យគុណភាពទឹកទន្លេផងដែរ។ លោកស្រី Theerarat បាននិយាយថា ៖ របាយការណ៍នេះត្រូវបានគេរំពឹងថានឹងចេញជាលទ្ធផលនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនក្នុងតំបន់ថៃ-មីយ៉ាន់ម៉ា នៅថ្ងៃទី 2-3 ខែកក្កដាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVkZGmqRsh_FFipQBr_SBwjm4kCtJN36-a2bWcX1oXaDJ64otkZCOUpfXaCbJqakQeQbcB7JMSi4F3EJBOYAusqvbphReo3rJEi0VOn4c7KUOIh0vl_YMWHM0GtyU_GsZLfLePFXUbr1qIbKe06iJjfGiaNja37ooNt7FAeG9zijNWooSpRdlveybrsnE9/s1280/photo_2025-06-30_11-28-09%20(2).jpg

គួរជម្រាបថា «ទន្លេកុក» សម្រាប់ប្រជាជនថៃ ដែលរស់នៅក្នុងខេត្តឈៀងម៉ៃ និង ឈៀងរ៉ៃ មិនមែនគ្រាន់តែជាទឹកទន្លេធម្មតាប៉ុណ្ណោះទេ។ ប៉ុន្តែវាជាជីវិត ជាសេដ្ឋកិច្ច ជាវប្បធម៌ និងជាសរសៃឈា.មធម្មជាតិ ដែលមានសារៈសំខាន់បំផុតសម្រាប់ពួកគេ។ ទន្លេនេះ គឺជាប្រភពទឹកដ៏សំខាន់មួយដែលហូរចេញពីប្រទេសមីយ៉ាន់ម៉ា មកកាន់ប្រទេសថៃ។ វាផ្ដលឲ្យពលរដ្ឋនូវលំហូរសេដ្ឋកិច្ច តាមរយៈការនេសាទ កសិកម្ម និងទេសចរណ៍ រួមមានការជិះទូក ជិះដំរី និងកន្លែងសម្រាកលម្ហែកាយជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE4RUG7ZXWVMZljaibDuZ8pLJQ-i4kfnaithWDE0i2WkZXj3_Fdil7xBahwm1vrgS7Wd3UH-8DcFjR9bLiH1K1Yly_z4MuofaJ8Eyi9VemRM59HLawNqpyzYnUUz6GlbYpR54CltQaNr4HOyJMS8pba1Xeb8r9p4VbtQRfCCMJp26qGkYIQ_hrK7fybheg/s800/photo_2025-06-30_11-28-09.jpg

ប៉ុន្តែគួរឲ្យសោ.កស្ដាយ ចាប់តាំងពីដើមឆ្នាំ២០២៥មក ដោយសារការជីកយករ៉ែរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា សារធារតុអាសេនិចក្នុងបរិមាណដ៏ច្រើនលើសលប់ បានហូរចាក់ចូលក្នុងទឹកទន្លេ ដែលនាំមកនូវការបំពុលយ៉ាងធ្ងន់ធ្ងរ។ សកម្មភាពគ្រប់បែបយ៉ាងត្រូវបានផ្អាកជាបន្ទាន់ ប្រជាជននៅតាមដងទន្លេកើតជំងឺសើរស្បែកដោយសារការប៉ះទឹក និងសូម្បីតែត្រីដែលរស់នៅក្នុងទន្លេនោះ ក៏រងនូវការឆ្លងមេរោ.គប៉ារ៉ាស៊ីត មានរបួសពាសពេញខ្លួនយ៉ាងគួរឲ្យបារម្ភ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsaR4GybL0PXai0A-ULoiHT-DVjU0NiG0lj-peB_wneD-JeWiOxPSgdAOgDNWD9d_ISMctD_fDg42yLpcGtnZvpCCfyQf8Fv0kpP3Y38RvYrIme06QhW0IG6YuEiBl9iCYhRXtPQRmaS_90zaGkI6oSS8aDHMopn9el9gKhUaRj_kInqlBuqPpQ2ur4-t7/s1280/photo_2025-06-30_11-28-10.jpg
ស្ថានភាពធ្ងន់ធ្ងរនៃការបំពុលដូចខាងលើនេះ បានឈានដល់ចំណុចកាន់តែអាក្រ.ក់ ដែលទាមទារឲ្យរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ត្រូវជួបប្រជុំពិភាក្សាដើម្បីដោះស្រាយជាបន្ទាន់៕

បទថ្មីរបស់ ទេព ពិសិដ្ឋ កំពុងទទួលបានសន្ទុះគាំទ្រខ្លាំងពីទស្សនិកជន

0

បទថ្មីរបស់តារាចម្រៀង ទេព ពិសិដ្ឋ មានចំណងជើងថា «យប់ស្ងាត់» កំពុងតែមានសន្ទុះគាំទ្រយ៉ាងខ្លាំងពីសំណាកមិត្តយុវជនខណៈដែលចំនួនការស្តាប់នៅលើបណ្តាញសង្គមហ្វេកប៊ុកមានចំនួនរហូតដល់ជាង២លានដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ynB2UXPcDyRRLNtLswsG4wcuW4wZ98OXx30zLYkjFkp4zf7ED5vosI1-ewLIJGE298a8q-JO3NcZ3O-tagPC3aP_wdieaJ2kk_5TCbzjwSkz4-t0iZ03tkmO02ikjXWzNakj1PQwkPb8vn7cTCUsqtom-awblO-VdYQzF5zp8dm4r5ynuGSeyjqs9qDp/s2048/image_2025-06-30_14-51-16.png
នៅល្ងាចថ្ងៃទី២៨ ខែមិថុនា តារាចម្រៀង ទេព ពិសិដ្ឋ បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «យប់ស្ងាត់» ខណៈមុននឹងទម្លាក់ជាផ្លូវការបទនេះទទួលបានការគាំទ្រយ៉ាងច្រើននៅលើបណ្តាញសង្គមទិកតុក។ ក្រោយចេញបទនេះជាផ្លូវការ ឃើញថាមិនទាន់បានប៉ុន្មានផងប្រជាប្រិយភាពបទនេះកំពុងមានសន្ទុះគាំទ្រខ្លាំងមិនធម្មតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaC1Dl6ic3BlTUtlRDnvJPskSod8cXqXftLEmC-DepUXZW9dTehEOrIuj6MKn3S0l3MGuFZigvnVIT0ibjHgcmd9CSNdJ9JPt8TtzVqvrgx5SbBzXRWOXRRoNzU0I_fmx7HfsBhBneyRadrnH-ceg1Ab7IZOsRVeM04Fa97NrfMRL6VKBu6aoOqZPexluu/s1776/image_2025-06-30_14-51-12%20(2).png

គិតត្រឹមរសៀលថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៥ បទថ្មីរបស់ ទេព ពិសិដ្ឋ ឈរនៅចំណាត់ថ្នាក់លេខ៥ Trending Music នៅលើឆាណែលយូធូបប្រទេសកម្ពុជាខណៈចំនួនអ្នកទស្សនានៅលើបណ្តាញសង្គមហ្វេកប៊ុកមានរហូតដល់ជាង២.៣លានដង ហើយការចុច Like កើនដល់ជាង១០០ K ចាយពេលត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-x9eXgsyprDx0Re_QLnkdkZdelKOPTg6sXpUXA5v6UJ7ejQEKxuHS5_HhoBAj69tzIKPVQIXZm1awwMJdFFe_E8g00kMGsQVTWTymFXNiEhPHtqSxvJ9Y4p3ZQWQ2O-fL6Z8O0Bu1LRTV-V9N-bfVQUTtyHfhJKL7VA1Z9gcX2U4xJT01N1nthixJa_eH/s2048/image_2025-06-30_14-51-13.png

បទថ្មីមួយបទនេះ ទេព ពិសិដ្ឋ ក៏ទទួលបានមតិវិជ្ជមានច្រើនផងដែរ ខណៈទស្សនិកជនក៏ភ្លេចសរសើររបស់ ទេព ពិសិដ្ឋ ថាម្ចាស់ពានរូបនេះរកពណ៌ខ្លួនឯងឃើញហើយបទមួយៗរបស់ទេព ពិសិដ្ឋ គឺមានភាពល្បីល្បាញ ទទួលបានការគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdoJIMqAvK-Hqt8GunfQF61yOAGEsEHUOiAouCauWNN6q-wrVcYmOkdLdp-LzgeAGWlYeu0UAKga_yyCvDGXZUiNs0hkHlynrj88ep8RZq6tUrA2jro4OtagStzke7FkaFQsB22R-6uSLol-XhzDhMnOyDLjVlm4nhdfLGwbEHStlC8yJtVWRS_B7k-CAd/s1290/image_2025-06-30_14-51-14%20(2).png

គួរបញ្ជាក់ផងដែរថារយៈពេលចុងក្រោយនេះ ទេព ពិសិដ្ឋ បានសាងប្រជាប្រិយភាពឥតឈប់ឈររបស់ខ្លួនតាមរយៈបទចម្រៀងជាបន្តបន្ទាប់ដែលមានដូចជា «ភក្តីស្នេហ៍» «ឱក្រមុំៗបងអើយ» និងចុងក្រោយនេះគឺបទ «យប់ស្ងាត់»៕

មាន សូនីតា កាន់ក្បាលមេក្រូឡើងឆាកច្រៀងលើកដំបូងភ័យញ័រជើង

0

តារាសម្តែង មាន សូនីតា បានបង្ហាញថារូបនាងភ័យឡើងញ័រជើងក្នុងពេលឡើងឆាកច្រៀងដំបូងក្នុងជីវិត។ ទោះបីជាយ៉ាងនេះក្តីស្រីស្រស់ មាន សូនីតា ថានាងទទួលបានបទពិសោធន៍ដ៏អស្ចារ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqjA1JSvGbfs8FsuYseiXK2EozGtMDfYp6Pua00X5sWDf3n493KvSt-cUF8oWO_2NYuqbcoV-kBbew_cWP5yhnfItpi9Cug0Gyyog-RVACcV_RzOjGz0WsOIISCoZ3ZQt3TbUungDaK2XUvh21FV19zf2sLFJVfvrqunb3C563QMiVpRFk6Ho5nAm1KLMy/s2048/image_2025-06-30_13-32-58.png
ទស្សនិកជនធ្លាប់តែស្គាល់កញ្ញា មាន សូនីតា ជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ ក្នុងប្រទេសកម្ពុជាតាមរយៈស្នាដៃជាច្រើនរួមទាំងបង្ហាញមុខនៅលើឆាកអន្តរជាតិមួយចំនួន តាមរយៈ Fashion ។ ទោះបីជាបច្ចុប្បន្ន មាន សូនីតា ពុំទាន់មានស្នាដៃថ្មីបន្ទាប់ពីរឿង «មេឆា» ប៉ុន្តែតារាស្រីរូបនេះបានបង្ហាញសកម្មភាពផ្សេងនៅលើបណ្តាញសង្គមមិនឱ្យស្ងាត់សកម្មភាពរបស់ខ្លួនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOpG8j1QsTLxRJTMCJ4n0Ww2n2ZaAJT6MNWXvWfAqXU3RGZNdEJL1-qaDhzgb5uDyEbH6sqde3uWpxsgpHRjyyKNAlTthu6fI5FwHUlaGBXoZ_O_hUGoaOp_ulZckmDKOn5Qtn9RDqHzPIOZAOj3-tykAvViYDuUVeKQv8h9PJhUhC0sgV8ZRrJvb6YPmZ/s2048/image_2025-06-30_13-33-00.png
អ្វីដែលកាន់តែចាប់អារម្មណ៍ មាន សូនីតា ស្រាប់តែមានចិត្តក្លាហានកាន់ក្បាលមេក្រូឡើងបកស្រាយបទចម្រៀងរបស់អ្នកនាង យក់ ថិតរដ្ឋា ទៅលើបទ «ភ្លើង» និង បទ «មិនខ្ចីទ្រ» របស់អ្នកនាង ឱក សុគន្ធកញ្ញា។ យ៉ាងណាការសម្តែងលើកដំបូងនេះ មាន សូនីតា ថានាងភ័យឡើងញ័រជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRaXiGFJWvLhYOTLmbbloeAdDgJspcj_ZucjpkqtKDhTSx3qKBNTlu4c6k1zlG379SXL-Ac_9lY_jsCnI1ZxHA4G3_jmjtxi6jAOH_vyA5ApT5GSK0R6QocfRJm-UD5WXw16BanYDNEC9BB1ZjxDJZTjlTK4L6FffH8XyqRbU0Dgr_vfuNjPNr24bUJwWl/s2048/image_2025-06-30_13-33-02.png

ថ្លែងពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គម មាន សូនីតា ថានេះគឺជាលើកទី១ក្នុងឆាកជីវិត ឡើងឆាកច្រៀងលើកដំបូងហើយនាងរំភើបផង សប្បាយផង ភ័យផង អរផង មិនដឹងប្រាប់យ៉ាងមិច អោយត្រូវទេ ប៉ុន្តែទីបំផុត វាបានក្លាយទៅជាបទពិសោធន៍ដ៏អស្ចារ្យមួយសំរាប់នាង។ ក្នុងនោះតារាសម្តែងរូបនេះក៏មិនភ្លេចអរគុណទៅកាន់មិត្តភក្តិ ក្រុមការងារដែលបានលើកទឹកចិត្តនាងសម្រាប់ដំណើរផ្លូវមួយនេះ។
មាន សូនីតា បន្ថែមទៀតថា «នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ» ដែលអាចបញ្ជាក់ថា តារាសម្តែងរូបនេះនឹងមានអ្វីបន្ថែមសម្រាប់អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwkSpf3bMrT_f6WOHoU_AEmWQP6X3w2I-Uf-YFW4bzlQsYmxLXVh8IqDSvVTkIpm66x6TQxStxuqQRQvITk9tp1OUeHBDFMjdxveof8B-YyUmqkM2xY8BtJy0RNRR-IAmSrbs-YukZtSZDFmrd9F55RfBSbhU4fwKHfkSiWkBMJketcm2JI6z0VyLLZIJJ/s2048/image_2025-06-30_13-33-09.png

គួរបញ្ជាក់ផងដែរ ក្រៅពីការងារសិល្បៈ មាន សូនីតា គឺជាបានលើកស្ទួយក្រមាខ្មែរផងដែរ ហើយទស្សនិកជនក៏បានដាក់នាមឱ្យនាងថា រាជិនីក្រមា ៕

T.O.P បង្ហាញខ្លួនជាលើកដំបូងនៅមុខសារព័ត៌មានកូរ៉េក្នុងរយៈពេល៨ឆ្នាំ

0

តារារ៉េប និងជាតួសម្តែង Choi Seung Hyun ដែលត្រូវបានគេស្គាល់ថា T.O.P មានវត្តមានសម្រាប់ការផ្សព្វផ្សាយរដូវកាលចុងក្រោយនៃស៊េរីរឿង «Squid Game»របស់ Netflix ។នេះជាការបង្ហាញខ្លួនលើកដំបូងរបស់អតីតសមាជិកក្រុម Big Bang ក្នុងរយៈពេល៨ ឆ្នាំនៅមុខសារព័ត៌មានកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9g3-iBGihox2Ipx-eUNzDZAyY9I6qssK9u0lHfgrsRi_Tw7mSwiKouxwyrIbMRo6eU5gN45w-biONJlrRUke3qcSKqCoZ_lGA_1aMWQrO0FICPGNSBGQbndmNZ5tU8QtHK6vQIuKmRlOyvODFEgbtbi5cy1zcfmpY8T2guLyVlqLKFIPRDpKJU8KOPxwd/s1331/image_2025-06-30_11-18-29.png

ការបាត់មុខរបស់ T.O.P គឺដោយសារតែគាត់សារភាពកំហុសពីបទប្រើប្រាស់គ្រឿងញៀនក្នុងឆ្នាំ ២០១៧ ។ ក្នុងការចូលរួមព្រឹត្តិការណ៍ចុងក្រោយដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែមិថុនា សម្រាប់រដូវកាលទី៣ នៃ «Squid Game»។ T.O.P បានស្វាគមន៍អ្នកសារព័ត៌មានជាមួយអ្នកដឹកនាំរឿង Hwang Dong Hyuk និងតួសម្តែងក្នុងរដូវកាលទាំង៣ រួមមាន Lee Jung Jae, Lee Byung Hun និងអ្នកផ្សេងទៀត ខណៈ T.O.P បង្ហាញខ្លួនជាលើកដំបូងក្នុងរដូវកាលទី ២ ដោយដើរតួជា Thanos ដែលជាអ្នករ៉េបមានបញ្ហាគ្រឿងញៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA0SKqA9thkuBcsyp_Rf5UBVXEA7RXlyTWku21Dhc8el5MrY51OHH4_5tk2Lj0JcRfUolwrSj0Z9wvplJHYdR8Y8djJ6arV1MyCyrM3px5I34Mwj8DBC5wm680jjJWNpXSwq9uexcMfwPcKkM86e-CNKszAdr24MQAXM0N9cIljnJH6IU9UNQwZ18BXpxQ/s2048/image_2025-06-30_11-18-34.png

អតីតសមាជិក Big Bang រូបនេះបានថ្លែងអំណរគុណចំពោះឱកាសបានចូលរួមក្នុងគម្រោងដ៏អស្ចារ្យនេះ ដោយបញ្ជាក់ថាលោកបានរៀនសូត្រច្រើនពីវា។ T.O.P ឆ្លៀតឱកាសថ្លែងអំណរគុណដល់អ្នកដឹកនាំរឿង សម្រាប់ការសម្ដែងលោក និងសម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំរឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi063-B9IAWT4kqEx3IQruk8AT9uiO_etz5DlIPcsJ8Z9qH5-w1jici65WZbxsusYGoD_2HjStM3ZqqkDfW_TkOFh-SF_NoMB1CjCd1H_IhY2Mx1AwFjWPC4uacRUXH-tkQqZ_S1OCQ3ZKmYMJDPsFR9PJNkYiGczxXzpv0n__TeeWiOrwf9kpB4EWraz9b/s1000/image_2025-06-30_11-18-28.png

«Squid Game 3» បានចេញផ្សាយជា ផ្លូវការនៅលើក្រុមហ៊ុន Netflix ដែលមានចំនួន៦ភាគកាលពីរសៀលថ្ងៃទី ២៧ ខែមិថុនា។ ប៉ុន្មានម៉ោងបន្ទាប់ពីការផ្សាយ ប្រធានបទពាក់ព័ន្ធជាច្រើនបានក្លាយទៅជារឿងក្តៅគគុកនៅលើវេទិកាអនឡាញ។ក្នុងរដូវកាលចុងបញ្ចប់នេះទស្សនិកជនបានបញ្ចេញមតិទាំងការសរសើរនិងរិះគន់ ខណៈទស្សនិកជនមានការអាណិតអាសូរខ្លាំងទៅកាន់អ្នកលេង១២០ ដែលសម្ដែងដោយតារាសម្ដែង Park Sung Hoon៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg41Rh7BghO9HHP3k0PslWV-9hm3QsxW9s-PwXWyFF5xA4niGxrg3qBslnKDF66V3p9uWNiZTEU8Qv4VzYFwhTHyLotchShejP6X6aSLP_LxESgTYVT3WejKL_G3bfROHM0wbjEMUu2G0bh_WMAbezXjVaLcmqTbbHkw69FSazRqS6yeuwXkDozlBsYUDt4/s2048/image_2025-06-30_11-18-37.png

ស្មារតីខ្មែរតែ១! ខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ

0

ខណៈពេលដែលកសិផលកសិកម្មរបស់ប្រជាកសិករខ្មែរយើងកំពុងត្រូវការទីផ្សារ យើងឃើញមានបងប្អូនខ្មែរនាំគ្នាគាំទ្រ ជួយទិញ ព្រមទាំងជួយផ្សព្វផ្សាយដើម្បីរកទីផ្សារជូនកសិករយើង ហើយថ្មីៗនេះក្រុមហ៊ុន វឌ្ឍនៈ បានជួយទិញដំឡូងជាច្រើន ដើម្បីចែកជូនបងប្អូនដែលមកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM2keADflGJcdrJXYgD5q1FfedwT0wrOcZ2jH5D_bVmB2zYILpiQISaPkd-x3Y3s0jlABXS1P5mdG95aqQgLnv3U8cflgBQkZNorCJf1SxPiZx-Gw5YzdylTVI4N8col6g_JfeCbSlZAP-LLpIU2IoS2RvOrJL-4vdqZ75pD7iDK-nHGcp-c47tbJcUpJA/s2778/IMG_1081.PNG

ទឹកមុខដ៏រីករាយរបស់បងប្អូនយើង ពិតជាបានបង្ហញពីឆន្ទៈស្មារតីខ្មែរតែមួយដ៏ពិតប្រាកដ។ នៅក្នុងគ្រាដ៏ចំបាច់មួយនេះ ការជួយគ្នាតាមគ្រប់រូបភាពដែលអាចធ្វើទៅរួច ពិតជាមានសារៈសំខាន់ណាស់។ អំណោយដ៏សាមញ្ញមួយនេះពីក្រុមហ៊ុន វឌ្ឍនៈ ពិតមានអត្ថន័យធំធេង បង្ហាញពីសាមគ្គីភាព ការគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាការគាំទ្រផលិតផលខ្មែរដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLpquW49WIqirXRtlaebqjThpyuuFg0In9qBP58EeZzhuCesm8m1-QPCgeXMvYP7YcXcQFcdR4SX67rgqS6z-xEABC18iVn_r2AYpyxdpgJAodJ19MiEqKuSDh3SNbJs8hsO0GQVrouguQGJPPwQk2evWICkKs-g2sTSgHJdRRZ4vB6WCk0OKyBaYOFuwB/s2778/IMG_1083.PNG
 

ក្រុមហ៊ុន វឌ្ឍនៈ ក៏ជាក្រុមហ៊ុនកូនខ្មែរ ដែលមិនមែនត្រឹមតែផលិតផលិតផលដែលមានគុណភាពខ្ពស់នោះទេ តែថែមទាំងបានចូលរួមដោយផ្ទាល់ក្នុងការបង្កើនចំណូលជាតិ ផ្ដល់ការងារឲ្យបងប្អូនខ្មែរយើងរាប់ពាន់នាក់ ជួយជំរុញឧស្សាហកម្មក្នុងស្រុកឲ្យរីកចម្រើនទៅមុខទៀត ហើយព្រមទាំងបានជួយត្រលប់ទៅដល់សង្គម និងចូលរួមអភិវឌ្ឍនប្រទេសជាតិស្ទើរគ្រប់វិស័យជាមួយរដ្ឋាភិបាល។ ការសម្រេចចិត្តទិញផលិតផលខ្មែរ គឺប្រៀបដូចជាការវិនិយោគទៅលើអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសយើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQc33h9Br_57-jMiJMIJlKFJhsB7fks9cUScO4NCdMdixr4QqU510KpBSkfLqb_QxuP8Ziic8ZcHEcZHGVprlWy16vwTmxTgP2bWFYKyVbWqXgnivHrobnVyCsWpF54aI5SKZFjqgXg5wm7mbftevCYUvJ3Aqajj_mfXkAp_NwETo7RSJ7ez7Eu_UWAn7Z/s2778/IMG_1084.PNG
គាំទ្រផលិតផលខ្មែរ គឺប្រៀបដូចជាការវិនិយោគទៅលើអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសយើង។ យើងម្នាក់ៗជាកម្លាំងដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំ និងមានឯករាជ្យភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrDbuugXPfg1VFVIJ8mSuYsnV6Ogvvy2bADSc7FcJegW74YHWlrvMINN33wOYi_eYf23rdpAyICohTwHfuASzlPRSPAvwVfXXCPETS-oqFHwb30mRkNGaiMx-c6lWO9dMWhwAAnIW-Df3cVVYu3M5qkp9XIIr37msfElXIhrLWuNpS9N15r32HTZPpBaaV/s2778/IMG_1085.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIJ1ipvV2HHY-h1Wff0iZpntZ7iUUJjtizp5w4BpM7ewaMNZjOkik6cHjY4f5d3iRtIff9QtB-Be5ARQlBRk0MpeeVpji1q0rhx-KE3I5s_-jTIINhcw9XRKesZLSOKT7Vx5YuYGdr-hQbNZcmn905iKSSw5ZcyfgFjpZmPTArkByEnQu2SUTmqfbxQPfV/s2778/IMG_1086.PNG

Rosé លុតជង្គង់ក្រាបក្បាលដល់ឆាកអរគុណអ្នកគាំទ្រ

0

សកម្មភាពរបស់ Rosé សមាជិក BLACLPINK នៅការសម្តែងរបស់ PSY បានរីករាលដាលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងរូបនេះបានលុតជង្គង់ក្រាបក្បាលដល់ឆាកសម្តែងការអរគុណដល់អ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqMMZvDaBXPZyEPPlCcxs5sgnzfJ6AuQEk2_H03-g9xvjW7oHMDsGB1CtejLCPeAypH9ujRURezPqMNoMg1gIMIrNFVinRMcZIoCUCtCFKMioQqFRWrxB2I9_WJTDcniF_6Vg3U2q7eVVv650e32hh3AwIHObZ92Dgj-IxwKK4t_fuvPkBV1ce6uX_C9nF/s1350/what_a_beautiful_song_to_be_a_part_of_thank_you_@alexwarren_for.jpg
នៅថ្ងៃទី ២៨ ខែមិថុនា តារាចម្រៀង PSY បានចាប់ផ្តើមដំណើរទេសចរណ៍រដូវក្តៅរបស់ខ្លួនមានឈ្មោះថា «Summer Swag 2025» ជាមួយនឹងការសម្តែងលើកដំបូងរបស់លោកនៅទីក្រុង Incheon ។កាលពីមុន PSY ធ្វើឲ្យទស្សនិកជនរំភើបចិត្ត នៅពេលដែលលោកបានប្រកាសថា G-Dragon នឹងធ្វើជាភ្ញៀវកិត្តិយសក្នុងការសម្តែងនេះ។ ប៉ុន្តែនៅរសៀលថ្ងៃទី ២៨ ខែមិថុនា PSY បាននាំយកកាដូធំជាងនេះទៅកាន់ទស្សនិកជន ដែលជាការបង្ហាញខ្លួនដោយមិនបានប្រកាសរបស់ Rosé។ Rosé បានសម្តែងបទចម្រៀងទោលពីអាល់ប៊ុមរបស់នាង រួមមានបទ «Dance All Night» និង «Toxic Till The End»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRfrxhDpyH8qXgf1egpiemfLhNLWbiEbRscTNin7pDW8kiXsQM8DYcpkggcYkQLwH9hm6OBiTvBY3-JaYs5cAOlXCI2vhWp7o9k1jxXoyDPP6rLWbe2VPpXeqS1DW2g6QBEzOxOaWj42QmVoGE3VfJrO4327u9k_Qm08ppqgyLByU2HOd2a5LP2YbuNkow/s680/image_2025-06-30_10-05-59%20(2).png

ជាពិសេសការសម្តែងបទ «APT» ដោយ Rosé សហការជាមួយរៀមច្បងPSY ។ទស្សនិកជនបានឆ្លើយតបយ៉ាងក្លៀវក្លា ហើយច្រៀងតាមបន្ទរនៃបទចម្រៀងដ៏ល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQmG2-G6s3buKLBLOcsuuy8UdpbVirAcRdqM7DtSsSE-XtGB4bQddKiw-HHmW_GwG9EfU1muVc2Wf3tdLGO_uRFxy5D7DYK0-jDDbK-x6Rl1JwYQuaIJhOrDtZVs_l2Ouf-nzgm2FN_FenMPo-VydFKz3M8rvonbOYlpOLbK-d6Uu4979120XFXF9rizT5/s3294/image_2025-06-30_10-06-00.png

នៅលើបណ្តាញសង្គម អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានសម្តែងការសប្បាយរីករាយចំពោះការជួបជុំគ្នានេះ ដោយសារតែ PSY ធ្លាប់ជាសិល្បករម្នាក់នៅក្រោម YG Entertainment ហើយ
លោកបានចាកចេញពី YG ក្នុងឆ្នាំ ២០១៨ ដើម្បីបង្កើតក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនរបស់គាត់គឺ P Nation ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXxw6ppL7S_0KhQmfkK5JmB4J0aMO-zFj4ofMpa_AEkja8jp4OGhDEoAYlvN6G064TO6CTLg35Alpjs3iYttb7Y74ENy43NixaCqv_5V7ZPk0bgnejjzMU2zCJE31LHPJCkcNJQJb3HpGmBvkh8vkA7HrORcugUZRsMOfpNQMXPTNeY_gKq3NRKzxjLsCb/s1024/image_2025-06-30_10-06-03.png

Rosé បានថ្លែងអំណរគុណដល់ទស្សនិកជនដែលបានស្រឡាញ់បទ “APT”។ និងបទចម្រៀងនៅក្នុងអាល់ប៊ុមថ្មីរបស់នាងហើយដើម្បីបង្ហាញពីភាពស្មោះត្រង់ តារាចម្រៀងរូបនេះបានលត់ជង្គង់ក្រាបក្បាលដល់ឆាកអរគុណយ៉ាងខ្លាំងដើម្បីឆ្លើយតបនឹងក្តីស្រលាញ់របស់អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhivZzWNHroHXILSHk7aioNH85F_48esWtoEl6ffhc1gyM9QIcn5DWVr3TD7SOBCSpyYxxxoNlbiLLMSEQR4VVTXwD6VNRqtmAgn-mNwdhGgNDvESg7K-RtAuR5CcydEwjdPruE_AClDI_NT9Qm4MHoKUAhthmJ5xth0VtZPDfaBJHFhEYzmNvSIdpFP9mM/s1080/image_2025-06-30_10-06-05.png

ពេលដែល Rosé លុតជង្គង់អរគុណទស្សនិកជនវីដេអូរបស់នាងត្រូវបានចែករំលែកយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។ អ្នកនិយមលេងអ៊ីនធឺណិតសរសើរអាកប្បកិរិយារបស់តារាចម្រៀងរូបនេះថាគោរពអ្នកគាំទ្ររបស់ខ្លួន។
លើសពីនេះ ការសំដែងផ្ទាល់របស់ Rosé នៅឆាក «Summer Swag 2025» ក៏ទទួលបានប្រតិកម្មវិជ្ជមានផងដែរ។ អ្នកគាំទ្ររំភើបចិត្តព្រោះនេះជាលើកទីមួយដែល Rosé នាំបទ «Dance All Night» សម្តែងលើឆាក៕

ទីផ្សារនាំចេញផ្លែគូលែនវៀតណាមប្រឈមនឹងការខាតខ្លាំង ក្រោយប្រទេសចិនបានរកឃើញមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព

0

ប្រទេសវៀតណាម ៖ កសិករដាំគូលែននៅខេត្តបាក់យ៉ាង ប្រទេសវៀតណាម បានដឹកជញ្ជូនផ្លែគូលែនតាមម៉ូតូទៅលក់នៅផ្សារបោះដុំក្នុងស្រុកឡុកងិន ស្របពេលប្រទេសវៀតណាមដល់រដូវប្រមូលផលគូលែនដែលផ្តល់ទិន្នផលយ៉ាងច្រើន ។ ប៉ុន្តែទោះជាកសិករវៀតណាមទទួលបានទិន្នផលគូលែនយ៉ាងច្រើននៅឆ្នាំ២០២៥នេះ បែរជាកសិករវៀតណាមព្រួយបារម្ភពីការបាត់បង់ប្រាក់ចំណូល ដោយសារការនាំចេញផ្លែគូលែនទៅចិនធ្លាក់ចុះខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyphenhyphen56e75gd6u9ZveV6moAbErtuX_MY0khXX1xD2kER2A1wVxmuDJZ_ZS9_bdbnEPRrhPwj4TdwDwmR8uakREMTm_GGp6CBkQwpmubofW3nBpbLxDK9O_YoitqY7Y7ddeZvdV3yRy1nslLu_47HBIrV4YMflkM7RdeShvz0XhRgRFH71s0lHD-mTPMEcu9o/s1088/500202341_122111687126861153_3548531142829807775_n.jpg
ការនាំចេញផ្លែគូលែនវៀតណាមទៅប្រទេសចិន និងអាមេរិកត្រូវបានរឹតបន្តឹងកាន់តែខ្លាំង និងឈានដល់ឈប់ទិញគូលែនវៀតណាម ដោយសារគុណភាពអន់ ហើយការដាំដុះពុំអាចបំពេញតាមលក្ខខណ្ឌកំណត់ ។ បច្ចុប្បន្ន វៀតណាមពុំអាចនាំចេញគូលែនទៅក្រៅប្រទេសបានទេ ដែលធ្វើឱ្យកសិករងាកមកស្វែងរកទីផ្សារក្នុងស្រុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCKvvrWOlVTfyVFJ2_26Rjc9P95ZwGG9WrCgf9W7dAQMNxNjdv0AOdLy6Qqnn56dOKTqtA10QhS_97TGFWWP1cWPSg2bhMc0Wn9O4NSKC6T6a-FDZQDn0Je8FRm9pQ06jgv3E6t7sC-rPc1knF_HLzwLS_ywaEtQwWLXfhz4IxBtomA_0Ko_DU8DefgUW1/s1900/500222601_122111687078861153_6024827599084329062_n.jpg

ពលរដ្ឋចិនពុំទិញផ្លែគូលែនផ្ទុកសារធាតុគីមីទេ ពួកគេទិញតែគូលែនដែលមានគុណភាពល្អ និងផ្លែស្រស់ៗប៉ុណ្ណោះ ទើបធ្វើឱ្យផ្លែគូលែនជាច្រើនរបស់កសិករវៀតណាមពុំអាចនាំចេញទៅប្រទេសចិនដោយសារគ្មានគុណភាព ហើយត្រូវដាក់លក់នៅទីផ្សារវៀតណាមក្នុងតម្លៃថោកៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw4PbzTIlWrxEvuogs_5a67_UuFM7FI18YMrdr946cuU0eAZ0M2jZD81CrDjlvVS6CvD5-L7x52MX8TbImqL01scUQULsaRotmXV7Ll3ktWSpOm9IOz_DNbdB3pKky_0KB5lhQy7g3yb7Ys8jRTkOzp0rEdsdx3nhE8oQRD55z8H2xXfteaC7hmfW4ZG-h/s1900/500230633_122111687306861153_7809096344395523599_n.jpg
កសិករវៀតណាមនិយាយថា ផ្លែគូលែនវៀតណាមដែលមានគុណភាពល្អជាងគេលក់បានតែតម្លៃ១ម៉ឺនដុងប៉ុណ្ណោះ (ឬជាង១ពាន់រៀល) ក្នុង១គីឡូក្រាម ខណៈផ្លែគូលែនពុំសូវល្អលក់បានក្នុងតម្លៃកាន់តែទាបជាងនេះ ។ ទោះជាកសិករវៀតណាមត្រូវការពង្រីកផ្ទៃដីដាំដុះដំណាំគូលែន ហើយរកវិធីនាំចេញគូលែនទៅប្រទេសធំៗ ដូចជា ៖ ចិន និងអាមេរិក ប៉ុន្តែនៅតែពុំអាចនាំចេញទៅប្រទេសទាំងនេះបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis7mMNI32F3ABfX5zK1LqWXyIMtsRA9JV04h-0nr__6m6plhfz2dhxkE6qxpwy0QjhruVuuKFTFXWaKcKTz91CjoIGqNpaVJ_pyPK4Im-pxnsCH1AhkA_1EICcVY14lbEwgWscDhGH4tK7zAO2PcdzdPShPIl_LodeTPB-Z4vD1IHdf_S3H5uDy1j2hiVC/s1024/500377109_122111687276861153_4507578775350001426_n.jpg
បញ្ហាផ្លែគូលែនមានតម្លៃថោក និងពិបាកនាំចេញទៅលក់នៅក្រៅប្រទេសបានធ្វើឱ្យកសិករវៀតណាមត្រូវកំណត់ចំនួនដាំដុះ និងដាំផ្លែឈើផ្សេងៗរួមផ្សំ ។ កសិករវៀតណាមជាច្រើនយល់ឃើញថា បើវៀតណាមពុំអាចនាំចេញគូលែនទៅក្រៅប្រទេស ជាពិសេស ចិន នឹងធ្វើឱ្យវិស័យកសិកម្មវៀតណាមជួបឧបសគ្គយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghqCGAhU3yKhpKyC0rg1I7lE0gbYAkUwi-HSXMdMPKHCLd_LzmORRoQz74yN-otKLjJueVkD2yL6WA70Wcz6xklTROrrthjaqgj82em9M2o8iETfzn4MCeoJ44qv1I9o1aXtheuaYzRBAPmcBJtv7wRxqzkSajwzU-8AvzbozEVtgAlM5x6l5-mgM26c9k/s920/499934471_122111687174861153_6762572024544052275_n.jpg

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៥ កសិករវៀតណាមជួបទុក្ខធំម្តងហើយដោយសារចិនលែងទិញទុរេន ក្រោយពីចិនពិនិត្យឃើញថា ទុរេនវៀតណាមផ្ទុកសារធាតុគីមីធ្វើឱ្យប៉ះពាល់សុខភាពខ្លាំង ហើយកសិករវៀតណាមក៏សម្រេចចិត្តបោះចោលទុរេនយ៉ាងច្រើន ។ បច្ចុប្បន្ន ប្រទេសជាច្រើនលែងហ៊ានទិញបន្លែ ផ្លែឈើវៀតណាមទៀតហើយ ពីព្រោះបារម្ភពីផលប៉ះពាល់សុខភាពពលរដ្ឋ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWDNpqQBE6H4FPC2UDOl5EnpCl8jeUUw0coBEdYd5zUXE270dk0T2E9HK1bDs9Kqc4JEIL94EGTaLk1ehhCBAkyBzh4cprxW8fRKxlTybBNtnx8JIszqKHH4AaoQzB2ehXf2Kcs9NorO4tz3FjyZwrdeTgZUPaKZuWyNqyyzPO0qNr0PxX0zUphZHw1hhy/s1200/500071125_122111687468861153_3049119944524859426_n.jpg

ថៃ បញ្ជាទិញយន្តហោះចម្បាំង១២គ្រឿង ពីប្រទេសស៊ុយអែត

0

កងទ័ពអាកាសនៃប្រទេសថៃ បានបញ្ជាទិញយន្តហោះចម្បាំង Gripen JAS 39 ចំនួន១២គ្រឿង ពីក្រុមហ៊ុនស៊ុយអែត។

នៅក្នុងដំណាក់កាលដំបូង ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ នៃការបញ្ជាទិញ ប្រទេសថៃនឹងទទួលបានយន្តហោះចម្បាំង៤គ្រឿង នៅចុងឆ្នាំនេះ ដោយចំណាយអស់៦០០លានដុល្លារ។

សព្វថ្ងៃ ថៃមានយន្តហោះGripen សេរ៊ីចាស់១១គ្រឿង និងយន្តហោះ F-16 និង F-5 រាប់សិបគ្រឿង តែភាគច្រើន បានប្រើប្រាស់តាំងតែពីចុងទសវត្សរ៍ឆ្នាំ១៩៨០។

ដំបូងឡើង ថៃ បានបញ្ជាទិញយន្តហោះ F-35 ៨គ្រឿង ពីអាមេរិក តែត្រូវបានបដិសេធ ដោយអាមេរិកទុកលក់ឱ្យតែប្រទេសជាសម្ព័ន្ធមិត្តជិតស្និទ្ធតែប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត F-35 ជាយន្តហោះចម្បាំង ដែលបំពាក់ជាមួយបច្ចេកវិទ្យាទំនើប ហេតុដូច្នេះអាមេរិកយល់ឃើញថា វាពិបាកក្នុងការបណ្តុះបណ្តាលពីឡុត ដោយទាមទារឱ្យមានបច្ចេកទេសខ្ពស់៕

 

តិចតាមអត់ទាន់ «រដ្ឋមន្ត្រីការពារជាតិថៃថា ថៃពុំបានស្នើសុំឱ្យកម្ពុជាបើកព្រំដែនទេ ពីព្រោះថៃពុំធ្លាប់បិទព្រំដែនជាមួយកម្ពុជា»

0

ប្រទេសថៃ ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិយាយថា ថៃពុំបានស្នើសុំឱ្យកម្ពុជាបើកព្រំដែនទេ ពីព្រោះថៃពុំធ្លាប់បិទព្រំដែនជាមួយកម្ពុជា គឺថៃគ្រាន់តែកំណត់ពេលវេលាចេញ-ចូលប៉ុណ្ណោះ ។ ហេតុនេះ សូមពលរដ្ឋខ្មែរគិតពិចារណាដោយខ្លួនឯងថា តើអ្នកណាធ្វើឱ្យមានវិបត្តិនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg5o8G1-S3VcNZPqKHFj5c9e6CFrt8DVy5c14b0juJTsk5usFuUV9ZRHyEosmu3aXWWHkhFwGfl9MK3mzhy00Rrjb8M-SwBfwY05h58hi8b37iE0wnGOXJrIEINSvAZgbK2H0kf9kt03HKsLAub08QKObHpXieFCipC8H6mK0jcGKSlvbDv03PUcUNres1/s1920/image_2025-06-30_15-10-29%20(2).png
នាវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា នៅវិមានរដ្ឋាភិបាល លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បាននិយាយពីកម្ពុជាអះអាងថា ភាគីថៃជាអ្នកស្នើសុំបើកព្រំដែន ដោយលោកបញ្ជាក់ថា ថៃពុំបានសុំកម្ពុជាបើកព្រំដែនទេ ពីព្រោះកន្លងមក ថៃពុំធ្លាប់បិទព្រំដែនជាមួយកម្ពុជា ។ ថៃគ្រាន់តែកំណត់ពេលវេលាចេញ-ចូលប៉ុណ្ណោះ កម្ពុជាអាចទៅពិនិត្យមើលតាមព្រំដែនបាន ថៃពុំចាក់សោរទ្វារព្រំដែនទេ គឺអាចលក់ដូរបានខ្លះៗ ។ ថៃប្រាប់ពីគោលជំហររបស់ខ្លួនច្បាស់ហើយពីការប្រកាន់ខ្ជាប់នូវសន្តិវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Rks3U7Nha30vmDeAlDIHrjIGiWyjvdpMXzUcz-OJmbkdVeT3DnuXFpOM6FCYBlmRwbf84j2aYi_-eHg067j0xjwQjY4eE5xFMTfAbpw-eVtFjIKfMp9u9yjImGRsY6AVu3aYcX6S_avwlmHYQVHallN0kEFr81tLTlBNN13nCsw7XtHkwUlTI1WPU0nN/s960/515008867_751256880791133_1867247154663334812_n.jpg

ចំណែកបញ្ហានយោបាយប្រទេសទាំងពីរ គឺថៃព្យាយាមឱ្យមានកិច្ចចរចារវាងភាគីទាំងពីរ និងជាគោលជំហររបស់ថៃតាំងពីដំបូង ។ ការរស់នៅរបស់ពលរដ្ឋពេលនេះ យើងព្យាយាមកុំឱ្យពលរដ្ឋប្រទេសទាំងពីររងផលប៉ះពាល់ និងត្រូវបែងចែកដាច់ដោយឡែកពីបញ្ហារបស់រដ្ឋាភិបាល ។ ក្រៅពីនេះ ថៃក៏បានជួយសង្គ្រោះតាមគោលការណ៍មនុស្សធម៌ផងដែរ ថៃនៅតែបើកព្រំដែនឱ្យកូនសិស្សមកសាលារៀន រួមទាំងអនុញ្ញាតឱ្យអ្នកជំងឺសង្គ្រោះបន្ទាន់អាចឆ្លងដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZjRNuvd7CDflN63XdT32cVwMfMQLFpDH19NEGp-la4Cibc6sqKsxG1-TGDXahitpEQ_zGr97nmbBlePtpKNwS_k1uiv07OHZAseXKsOuo-0AMl_NcTe9UrQKIzYHjxOrYWdQHS5rU2orcfHtyy6QvWSviKB3DXPMA0UGzYu9oa8HGBvoAeUbvxz3nNr_w/s900/image_2025-06-30_15-10-29.png

លោក Phumtham អះអាងថា ៖ «ថៃបានប្រកាសច្បាស់លាស់តាំងពីដំបូង បញ្ហាជាច្រើនដែលកម្ពុជានិយាយ គឺខ្ញុំចង់ឱ្យប្រុងប្រយ័ត្ន និងស្តាប់ដោយពិចារណា ។ យើងបញ្ជាក់រួចហើយ យើងពុំចាប់អារម្មណ៍នឹងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទេ ពីព្រោះយើងពុំទទួលស្គាល់ស្រាប់ហើយ រីឯបញ្ហាផ្សេងទៀតនឹងអនវុត្តតាមនីតិវិធី រីឯកងទ័ពជើងគោកបានបំភ្លឺពីព្រំដែនរួចហើយ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-cd1tyIYsthfn3NjvLjhww5uLbj_JfphKSOFT8wZrk5ZS7G3Fn12jwYzUFDQGgen8Jh6UASbxwXBfRiWgYHwo9kgyCAGWHpolKg_lUgYLAsDWotBNQCJAYzwLx0vnUnPG5Nc6top5dFcsvYKglAsYdpCHvuhO3Iayib-6EHkXJjo9K0S33edO7iYBuDF/s1280/514701215_751256897457798_4302952767935462309_n.jpg
បញ្ហាថៃស្នើសុំបើកព្រំដែនដើម្បីឱ្យរថយន្តដឹកទំនិញថៃអាចឆ្លងដែនបាន ប៉ុន្តែកម្ពុជាបដិសេធការឆ្លងដែនរបស់រថយន្តដឹកទំនិញថៃគ្រប់ប្រភេទ លោកយល់ថា វាពុំបានប៉ះពាល់ដល់ថៃឡើយ អ្វីដែលថៃព្យាយាមធ្វើ គឺដើម្បីកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋ និងឈ្មួញ ។ ថៃបានបន្ធូរបន្ថយកុំឱ្យកើតវិបត្តិ និងឱ្យពលរដ្ឋទទួលបានផលប្រយោជន៍ ប៉ុន្តែកម្ពុជាពុំអនុវត្ត វាជាបញ្ហារបស់កម្ពុជា ពលរដ្ឋខ្មែរត្រូវពិចារណាបញ្ហានេះដោយខ្លួនឯង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRWs_gHrqbGAT620lQJ7JxgmqodQvpFddsxqiyhyphenhypheneE8BeQq0B7SVFTi60O2XFe2oMuJKrQ0wM-vVTG3uATXaBqhHr1reG63sOAVjE69feTl5jjduoaCZgGhyphenhyphend3AaS_yh349bOK3pVX9YrAOXz8_6O3htznm-JeXFN15LvG4maZCfPwL9_3SiDFYm4MmsEq/s1500/image_2025-06-30_15-10-31.png
គួរបញ្ជាក់ថា ទោះជាកងទ័ពថៃបានបិទព្រំដែនអចិន្ត្រៃយ៍ និងបិទព្រំដែនបណ្តោះអាសន្នជាមួយកម្ពុជាក្តី ប៉ុន្តែមេដឹកនាំ និងមន្ត្រីថៃនៅតែអះអាង ថៃពុំបានបិទព្រំដែនជាមួយកម្ពុជាទេ គឺច្រកព្រំដែនទាំងអស់បើកទ្វារចំហ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ។ ថៃគ្រាន់តែកំណត់វិធានការរឹតបន្តឹងការឆ្លងដែនចេញ-ចូលប៉ុណ្ណោះ ដើម្បីសុវត្ថិភាពពលរដ្ឋថៃ និងសន្តិសុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWLjSn_9wSR1c8PCdUvTztVmoj7ncpUfS2SgC7jw5ypxZgwOUdWW06bO4d-RTHQbiS6mnqboWxE3ueIE-2Hk0O-DrDkDXm_yVE7la-dlp5dtxqqy35Mz1zm_WuXGdqzGFRqHQApNF-3zciG_P0AoSzljQZS4QoIT7cwc0KpASsPuUBeRrgE1cXMu-TAVVd/s1280/514500645_751257014124453_7737464700776064005_n.jpg

ទង្វើរបស់ថៃ គឺជាការបំភាន់ភ្នែកអន្តរជាតិដើម្បីកុំឱ្យប្រទេសនានាបន្ទោសថា ថៃបិទព្រំដែនជាមួយកម្ពុជា ជាឯកតោភាគី និងល្មើសច្បាប់អន្តរជាតិ ។ ដូច្នេះហើយ ទើបមន្ត្រីច្រកព្រំដែនរបស់ថៃបើកចំហរទ្វារព្រំដែន និងបន្ទោសកម្ពុជាពុំបើកទ្វារព្រំដែនដូចខ្លួន ៕

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងមកធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពរាម

0

លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជានៅចុងឆ្នាំនេះ។

ដំណើរទស្សនកិច្ចនេះត្រូវបានពិភាក្សាដោយលោក John Noh ជំនួយការរដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក និងឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។

បើតាមការចេញផ្សាយរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឱ្យដឹងថាក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានពិភាក្សាអំពី “បញ្ហាសន្តិសុខក្នុងតំបន់ និងទំនាក់ទំនងយោធាទ្វេភាគី” ។

នៅក្នុងដំណើរទស្សនកិច្ចខាងមុខនេះ គឺជាការស្តារទំនាក់ទំនងទ្វេរភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស២។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០២២មក មូលដ្ឋានទ័ពជើងទឹករាម ត្រូវបានបស្ចិមប្រទេសដាក់ការសង្ស័យ ជាពិសេសមន្ត្រីសន្តិសុខរបស់សហរដ្ឋអាមេរិក ដែលភ័យខ្លាចថាមូលដ្ឋានទ័ពនេះ នឹងត្រូវបានប្រទេសចិនកាន់កាប់ទាំងស្រុង៕