តារារ៉េប និងជាតួសម្តែង Choi Seung Hyun ដែលត្រូវបានគេស្គាល់ថា T.O.P មានវត្តមានសម្រាប់ការផ្សព្វផ្សាយរដូវកាលចុងក្រោយនៃស៊េរីរឿង «Squid Game»របស់ Netflix ។នេះជាការបង្ហាញខ្លួនលើកដំបូងរបស់អតីតសមាជិកក្រុម Big Bang ក្នុងរយៈពេល៨ ឆ្នាំនៅមុខសារព័ត៌មានកូរ៉េ។
ការបាត់មុខរបស់ T.O.P គឺដោយសារតែគាត់សារភាពកំហុសពីបទប្រើប្រាស់គ្រឿងញៀនក្នុងឆ្នាំ ២០១៧ ។ ក្នុងការចូលរួមព្រឹត្តិការណ៍ចុងក្រោយដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែមិថុនា សម្រាប់រដូវកាលទី៣ នៃ «Squid Game»។ T.O.P បានស្វាគមន៍អ្នកសារព័ត៌មានជាមួយអ្នកដឹកនាំរឿង Hwang Dong Hyuk និងតួសម្តែងក្នុងរដូវកាលទាំង៣ រួមមាន Lee Jung Jae, Lee Byung Hun និងអ្នកផ្សេងទៀត ខណៈ T.O.P បង្ហាញខ្លួនជាលើកដំបូងក្នុងរដូវកាលទី ២ ដោយដើរតួជា Thanos ដែលជាអ្នករ៉េបមានបញ្ហាគ្រឿងញៀន។
អតីតសមាជិក Big Bang រូបនេះបានថ្លែងអំណរគុណចំពោះឱកាសបានចូលរួមក្នុងគម្រោងដ៏អស្ចារ្យនេះ ដោយបញ្ជាក់ថាលោកបានរៀនសូត្រច្រើនពីវា។ T.O.P ឆ្លៀតឱកាសថ្លែងអំណរគុណដល់អ្នកដឹកនាំរឿង សម្រាប់ការសម្ដែងលោក និងសម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំរឿង។
«Squid Game 3» បានចេញផ្សាយជា ផ្លូវការនៅលើក្រុមហ៊ុន Netflix ដែលមានចំនួន៦ភាគកាលពីរសៀលថ្ងៃទី ២៧ ខែមិថុនា។ ប៉ុន្មានម៉ោងបន្ទាប់ពីការផ្សាយ ប្រធានបទពាក់ព័ន្ធជាច្រើនបានក្លាយទៅជារឿងក្តៅគគុកនៅលើវេទិកាអនឡាញ។ក្នុងរដូវកាលចុងបញ្ចប់នេះទស្សនិកជនបានបញ្ចេញមតិទាំងការសរសើរនិងរិះគន់ ខណៈទស្សនិកជនមានការអាណិតអាសូរខ្លាំងទៅកាន់អ្នកលេង១២០ ដែលសម្ដែងដោយតារាសម្ដែង Park Sung Hoon៕










