ខណៈពេលដែលកសិផលកសិកម្មរបស់ប្រជាកសិករខ្មែរយើងកំពុងត្រូវការទីផ្សារ យើងឃើញមានបងប្អូនខ្មែរនាំគ្នាគាំទ្រ ជួយទិញ ព្រមទាំងជួយផ្សព្វផ្សាយដើម្បីរកទីផ្សារជូនកសិករយើង ហើយថ្មីៗនេះក្រុមហ៊ុន វឌ្ឍនៈ បានជួយទិញដំឡូងជាច្រើន ដើម្បីចែកជូនបងប្អូនដែលមកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM2keADflGJcdrJXYgD5q1FfedwT0wrOcZ2jH5D_bVmB2zYILpiQISaPkd-x3Y3s0jlABXS1P5mdG95aqQgLnv3U8cflgBQkZNorCJf1SxPiZx-Gw5YzdylTVI4N8col6g_JfeCbSlZAP-LLpIU2IoS2RvOrJL-4vdqZ75pD7iDK-nHGcp-c47tbJcUpJA/s2778/IMG_1081.PNG

ទឹកមុខដ៏រីករាយរបស់បងប្អូនយើង ពិតជាបានបង្ហញពីឆន្ទៈស្មារតីខ្មែរតែមួយដ៏ពិតប្រាកដ។ នៅក្នុងគ្រាដ៏ចំបាច់មួយនេះ ការជួយគ្នាតាមគ្រប់រូបភាពដែលអាចធ្វើទៅរួច ពិតជាមានសារៈសំខាន់ណាស់។ អំណោយដ៏សាមញ្ញមួយនេះពីក្រុមហ៊ុន វឌ្ឍនៈ ពិតមានអត្ថន័យធំធេង បង្ហាញពីសាមគ្គីភាព ការគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាការគាំទ្រផលិតផលខ្មែរដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLpquW49WIqirXRtlaebqjThpyuuFg0In9qBP58EeZzhuCesm8m1-QPCgeXMvYP7YcXcQFcdR4SX67rgqS6z-xEABC18iVn_r2AYpyxdpgJAodJ19MiEqKuSDh3SNbJs8hsO0GQVrouguQGJPPwQk2evWICkKs-g2sTSgHJdRRZ4vB6WCk0OKyBaYOFuwB/s2778/IMG_1083.PNG
 

ក្រុមហ៊ុន វឌ្ឍនៈ ក៏ជាក្រុមហ៊ុនកូនខ្មែរ ដែលមិនមែនត្រឹមតែផលិតផលិតផលដែលមានគុណភាពខ្ពស់នោះទេ តែថែមទាំងបានចូលរួមដោយផ្ទាល់ក្នុងការបង្កើនចំណូលជាតិ ផ្ដល់ការងារឲ្យបងប្អូនខ្មែរយើងរាប់ពាន់នាក់ ជួយជំរុញឧស្សាហកម្មក្នុងស្រុកឲ្យរីកចម្រើនទៅមុខទៀត ហើយព្រមទាំងបានជួយត្រលប់ទៅដល់សង្គម និងចូលរួមអភិវឌ្ឍនប្រទេសជាតិស្ទើរគ្រប់វិស័យជាមួយរដ្ឋាភិបាល។ ការសម្រេចចិត្តទិញផលិតផលខ្មែរ គឺប្រៀបដូចជាការវិនិយោគទៅលើអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសយើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQc33h9Br_57-jMiJMIJlKFJhsB7fks9cUScO4NCdMdixr4QqU510KpBSkfLqb_QxuP8Ziic8ZcHEcZHGVprlWy16vwTmxTgP2bWFYKyVbWqXgnivHrobnVyCsWpF54aI5SKZFjqgXg5wm7mbftevCYUvJ3Aqajj_mfXkAp_NwETo7RSJ7ez7Eu_UWAn7Z/s2778/IMG_1084.PNG
គាំទ្រផលិតផលខ្មែរ គឺប្រៀបដូចជាការវិនិយោគទៅលើអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសយើង។ យើងម្នាក់ៗជាកម្លាំងដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំ និងមានឯករាជ្យភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrDbuugXPfg1VFVIJ8mSuYsnV6Ogvvy2bADSc7FcJegW74YHWlrvMINN33wOYi_eYf23rdpAyICohTwHfuASzlPRSPAvwVfXXCPETS-oqFHwb30mRkNGaiMx-c6lWO9dMWhwAAnIW-Df3cVVYu3M5qkp9XIIr37msfElXIhrLWuNpS9N15r32HTZPpBaaV/s2778/IMG_1085.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIJ1ipvV2HHY-h1Wff0iZpntZ7iUUJjtizp5w4BpM7ewaMNZjOkik6cHjY4f5d3iRtIff9QtB-Be5ARQlBRk0MpeeVpji1q0rhx-KE3I5s_-jTIINhcw9XRKesZLSOKT7Vx5YuYGdr-hQbNZcmn905iKSSw5ZcyfgFjpZmPTArkByEnQu2SUTmqfbxQPfV/s2778/IMG_1086.PNG