Home តារាជាតិ ផន ស្រីពី រងនូវមតិប្រតិកម្មក្រោយប្រៀបធៀបខ្លួនឯងនឹងតារា K-Pop ល្បីឈ្មោះ

ផន ស្រីពី រងនូវមតិប្រតិកម្មក្រោយប្រៀបធៀបខ្លួនឯងនឹងតារា K-Pop ល្បីឈ្មោះ

81
0

ផន ស្រីពី Miss Cosmo Cambodia 2025 ទទួលរងនូវមតិប្រតិកម្មយ៉ាងខ្លាំងបន្ទាប់ពីបង្ហោះរូបទន្ទឹមជាមួយនឹង Jennie សមាជិក BLACKPINK ក្នុងពេលដែលតារា K-Pop ល្បីឈ្មោះរូបនេះចូលរួមកម្មវិធី Met Gala ។ មិនត្រឹមតែល្បីក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែការបង្ហោះរបស់ ស្រីពី ក៏ល្បីនៅតាមប្រទេសជិតខាងកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYCFYwRgN6ZlkuVm9rUWxDqrwNwBT-42pR8eTO5NmCVAScMj-Xe5S9FuE5ATNbSlZw_Ah3KgLvlR4b01gH9m1yertzhU-F31cxyndPrUw2UIi4vCHkSF9Ik_Fpx605k5D70U2aHKufwB2PhX7Cu6M0GN495U7w0PnENzr1zp-9DSEr1q4WVLL9ySb_b6U/s1872/image_2026-05-07_14-55-33.png

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ផន ស្រីពី បានបង្ហោះរូបភាពមួយសន្លឹកដែលមានកាត់តរូបភាពនាងនិង Jennie ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា « Jennie COPY style ឈុតពី JennPii ទៅចូលរួមកម្មវិធី MetGala»។ រូបភាពនិងប្រយោគខ្លីនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រភ្លាម ប៉ុន្តែមនុស្សមួយចំនួនបានរិះគន់មកកាន់ ស្រីពី ដែលបញ្ចេញនូវមតិយោបល់ជាច្រើនព្រមទាំងឌឺដងជាមួយនឹងសំណួរថា «នាងជានរណា?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghECEvEXd4W71-nl8cZCSuBa8p8VzP0GgryT90ivjr3cq0KwwkvvPhZV8XlT3k0GbNSbIpYn_luT9uU1-d9q6j3ue1tOZq6VZrZ6T_s2AImtmIQWLseE-ng07GhycQ2jgyl2rfOOvT3RzZgRde8Y-6J99Ownvc09YfPJAZ5iIY3vL7zvPBrNr5cJZxTB0/s1392/image_2026-05-07_14-55-37.png

អ្នកមួយចំនួនក៏បានសង្កត់ធ្ងន់ថានេះគ្រាន់តែជាការលេងសើចប៉ុណ្ណោះដោយកុំឱ្យពួកគេគិតជ្រុលហួសហេតុពេក។ ជាមួយនឹងមតិប្រតិកម្មអវិជ្ជមាន Miss Cosmo Cambodia 2025 ក៏បានខម្មិនបញ្ជាក់បន្ថែមថាកុំយកការបង្ហោះនាងធ្វើជារឿងធ្ងន់ធ្ងរពេកអី វាគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ផន ស្រីពី ក៏បាននិយាយប្រាប់ទស្សនិកជនកុំឱ្យប៉ាន់ស្មានហួសហេតុផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT086R5brM0U0e2IFB9vKhFphyqpPsupV2l8qkv_RHAljrXYbP3HDmXLz02k-LBUBG4rJaPCocEWTKc4uUxp600sb_rEWpOHfhu821tjPd4SeJfYGTNmU0N79jZZRMztXSFTZjBexSHeta7N0c2R_zQoU-ghu2No7orCWqo2bA9m7tPyZ3-cx8hlqurBY/s1824/image_2026-05-07_14-55-35.png

ប្រយោគខ្លីរបស់ ស្រីពី ដែលនិយាយលេងសើចថា Jennie Copy នាងមិនត្រឹមតែទទួលរងនូវមតិប្រតិកម្មពីអ្នកលេងបណ្តាញសង្គមប៉ុណ្ណោះទេប៉ុន្តែរូបភាពដែលនាងបានបង្ហោះក៏បានល្បីនៅតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅប្រទេសវៀតណាមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI18D53rrHYjtoZOYn5U5xzjpQzDVfIEgeWb8kY5qjwkRRkRAXPXdYQWTEehhOLOg4Ctuval8feuw60QF0hf8cty6SE6PxwE1jmn2PSu4OE8Qqben6RutfSmb-l9xMmU3VfBEM1xZx06a9TQgETfMCnCRwdFacrRC5J8Qbq4NI_ZdQGOfJ3ndEwUM6V0M/s1801/image_2026-05-07_14-55-37%20(2).png

នៅក្នុងផ្នែកខម្មិនអ្នកខ្លះក៏យល់ពីអ្វីដែល ផន ស្រីពី បង្ហោះគ្រាន់តែជារឿងលេងសើច ប៉ុន្តែអ្នកខ្លះទៀតបានរិះគន់ដោយគិតថានាងមានភាពជឿជាក់ខ្លួនឯងជ្រុល ទាំង Jennie ស្ថិតនៅលំដាប់ពិភពលោកទៅហើយ៕