ប្រទេសថៃ ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិយាយថា ថៃពុំបានស្នើសុំឱ្យកម្ពុជាបើកព្រំដែនទេ ពីព្រោះថៃពុំធ្លាប់បិទព្រំដែនជាមួយកម្ពុជា គឺថៃគ្រាន់តែកំណត់ពេលវេលាចេញ-ចូលប៉ុណ្ណោះ ។ ហេតុនេះ សូមពលរដ្ឋខ្មែរគិតពិចារណាដោយខ្លួនឯងថា តើអ្នកណាធ្វើឱ្យមានវិបត្តិនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg5o8G1-S3VcNZPqKHFj5c9e6CFrt8DVy5c14b0juJTsk5usFuUV9ZRHyEosmu3aXWWHkhFwGfl9MK3mzhy00Rrjb8M-SwBfwY05h58hi8b37iE0wnGOXJrIEINSvAZgbK2H0kf9kt03HKsLAub08QKObHpXieFCipC8H6mK0jcGKSlvbDv03PUcUNres1/s1920/image_2025-06-30_15-10-29%20(2).png
នាវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា នៅវិមានរដ្ឋាភិបាល លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បាននិយាយពីកម្ពុជាអះអាងថា ភាគីថៃជាអ្នកស្នើសុំបើកព្រំដែន ដោយលោកបញ្ជាក់ថា ថៃពុំបានសុំកម្ពុជាបើកព្រំដែនទេ ពីព្រោះកន្លងមក ថៃពុំធ្លាប់បិទព្រំដែនជាមួយកម្ពុជា ។ ថៃគ្រាន់តែកំណត់ពេលវេលាចេញ-ចូលប៉ុណ្ណោះ កម្ពុជាអាចទៅពិនិត្យមើលតាមព្រំដែនបាន ថៃពុំចាក់សោរទ្វារព្រំដែនទេ គឺអាចលក់ដូរបានខ្លះៗ ។ ថៃប្រាប់ពីគោលជំហររបស់ខ្លួនច្បាស់ហើយពីការប្រកាន់ខ្ជាប់នូវសន្តិវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Rks3U7Nha30vmDeAlDIHrjIGiWyjvdpMXzUcz-OJmbkdVeT3DnuXFpOM6FCYBlmRwbf84j2aYi_-eHg067j0xjwQjY4eE5xFMTfAbpw-eVtFjIKfMp9u9yjImGRsY6AVu3aYcX6S_avwlmHYQVHallN0kEFr81tLTlBNN13nCsw7XtHkwUlTI1WPU0nN/s960/515008867_751256880791133_1867247154663334812_n.jpg

ចំណែកបញ្ហានយោបាយប្រទេសទាំងពីរ គឺថៃព្យាយាមឱ្យមានកិច្ចចរចារវាងភាគីទាំងពីរ និងជាគោលជំហររបស់ថៃតាំងពីដំបូង ។ ការរស់នៅរបស់ពលរដ្ឋពេលនេះ យើងព្យាយាមកុំឱ្យពលរដ្ឋប្រទេសទាំងពីររងផលប៉ះពាល់ និងត្រូវបែងចែកដាច់ដោយឡែកពីបញ្ហារបស់រដ្ឋាភិបាល ។ ក្រៅពីនេះ ថៃក៏បានជួយសង្គ្រោះតាមគោលការណ៍មនុស្សធម៌ផងដែរ ថៃនៅតែបើកព្រំដែនឱ្យកូនសិស្សមកសាលារៀន រួមទាំងអនុញ្ញាតឱ្យអ្នកជំងឺសង្គ្រោះបន្ទាន់អាចឆ្លងដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZjRNuvd7CDflN63XdT32cVwMfMQLFpDH19NEGp-la4Cibc6sqKsxG1-TGDXahitpEQ_zGr97nmbBlePtpKNwS_k1uiv07OHZAseXKsOuo-0AMl_NcTe9UrQKIzYHjxOrYWdQHS5rU2orcfHtyy6QvWSviKB3DXPMA0UGzYu9oa8HGBvoAeUbvxz3nNr_w/s900/image_2025-06-30_15-10-29.png

លោក Phumtham អះអាងថា ៖ «ថៃបានប្រកាសច្បាស់លាស់តាំងពីដំបូង បញ្ហាជាច្រើនដែលកម្ពុជានិយាយ គឺខ្ញុំចង់ឱ្យប្រុងប្រយ័ត្ន និងស្តាប់ដោយពិចារណា ។ យើងបញ្ជាក់រួចហើយ យើងពុំចាប់អារម្មណ៍នឹងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទេ ពីព្រោះយើងពុំទទួលស្គាល់ស្រាប់ហើយ រីឯបញ្ហាផ្សេងទៀតនឹងអនវុត្តតាមនីតិវិធី រីឯកងទ័ពជើងគោកបានបំភ្លឺពីព្រំដែនរួចហើយ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-cd1tyIYsthfn3NjvLjhww5uLbj_JfphKSOFT8wZrk5ZS7G3Fn12jwYzUFDQGgen8Jh6UASbxwXBfRiWgYHwo9kgyCAGWHpolKg_lUgYLAsDWotBNQCJAYzwLx0vnUnPG5Nc6top5dFcsvYKglAsYdpCHvuhO3Iayib-6EHkXJjo9K0S33edO7iYBuDF/s1280/514701215_751256897457798_4302952767935462309_n.jpg
បញ្ហាថៃស្នើសុំបើកព្រំដែនដើម្បីឱ្យរថយន្តដឹកទំនិញថៃអាចឆ្លងដែនបាន ប៉ុន្តែកម្ពុជាបដិសេធការឆ្លងដែនរបស់រថយន្តដឹកទំនិញថៃគ្រប់ប្រភេទ លោកយល់ថា វាពុំបានប៉ះពាល់ដល់ថៃឡើយ អ្វីដែលថៃព្យាយាមធ្វើ គឺដើម្បីកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋ និងឈ្មួញ ។ ថៃបានបន្ធូរបន្ថយកុំឱ្យកើតវិបត្តិ និងឱ្យពលរដ្ឋទទួលបានផលប្រយោជន៍ ប៉ុន្តែកម្ពុជាពុំអនុវត្ត វាជាបញ្ហារបស់កម្ពុជា ពលរដ្ឋខ្មែរត្រូវពិចារណាបញ្ហានេះដោយខ្លួនឯង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRWs_gHrqbGAT620lQJ7JxgmqodQvpFddsxqiyhyphenhypheneE8BeQq0B7SVFTi60O2XFe2oMuJKrQ0wM-vVTG3uATXaBqhHr1reG63sOAVjE69feTl5jjduoaCZgGhyphenhyphend3AaS_yh349bOK3pVX9YrAOXz8_6O3htznm-JeXFN15LvG4maZCfPwL9_3SiDFYm4MmsEq/s1500/image_2025-06-30_15-10-31.png
គួរបញ្ជាក់ថា ទោះជាកងទ័ពថៃបានបិទព្រំដែនអចិន្ត្រៃយ៍ និងបិទព្រំដែនបណ្តោះអាសន្នជាមួយកម្ពុជាក្តី ប៉ុន្តែមេដឹកនាំ និងមន្ត្រីថៃនៅតែអះអាង ថៃពុំបានបិទព្រំដែនជាមួយកម្ពុជាទេ គឺច្រកព្រំដែនទាំងអស់បើកទ្វារចំហ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ។ ថៃគ្រាន់តែកំណត់វិធានការរឹតបន្តឹងការឆ្លងដែនចេញ-ចូលប៉ុណ្ណោះ ដើម្បីសុវត្ថិភាពពលរដ្ឋថៃ និងសន្តិសុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWLjSn_9wSR1c8PCdUvTztVmoj7ncpUfS2SgC7jw5ypxZgwOUdWW06bO4d-RTHQbiS6mnqboWxE3ueIE-2Hk0O-DrDkDXm_yVE7la-dlp5dtxqqy35Mz1zm_WuXGdqzGFRqHQApNF-3zciG_P0AoSzljQZS4QoIT7cwc0KpASsPuUBeRrgE1cXMu-TAVVd/s1280/514500645_751257014124453_7737464700776064005_n.jpg

ទង្វើរបស់ថៃ គឺជាការបំភាន់ភ្នែកអន្តរជាតិដើម្បីកុំឱ្យប្រទេសនានាបន្ទោសថា ថៃបិទព្រំដែនជាមួយកម្ពុជា ជាឯកតោភាគី និងល្មើសច្បាប់អន្តរជាតិ ។ ដូច្នេះហើយ ទើបមន្ត្រីច្រកព្រំដែនរបស់ថៃបើកចំហរទ្វារព្រំដែន និងបន្ទោសកម្ពុជាពុំបើកទ្វារព្រំដែនដូចខ្លួន ៕