កងទ័ពអាកាសនៃប្រទេសថៃ បានបញ្ជាទិញយន្តហោះចម្បាំង Gripen JAS 39 ចំនួន១២គ្រឿង ពីក្រុមហ៊ុនស៊ុយអែត។
នៅក្នុងដំណាក់កាលដំបូង ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ នៃការបញ្ជាទិញ ប្រទេសថៃនឹងទទួលបានយន្តហោះចម្បាំង៤គ្រឿង នៅចុងឆ្នាំនេះ ដោយចំណាយអស់៦០០លានដុល្លារ។
សព្វថ្ងៃ ថៃមានយន្តហោះGripen សេរ៊ីចាស់១១គ្រឿង និងយន្តហោះ F-16 និង F-5 រាប់សិបគ្រឿង តែភាគច្រើន បានប្រើប្រាស់តាំងតែពីចុងទសវត្សរ៍ឆ្នាំ១៩៨០។
ដំបូងឡើង ថៃ បានបញ្ជាទិញយន្តហោះ F-35 ៨គ្រឿង ពីអាមេរិក តែត្រូវបានបដិសេធ ដោយអាមេរិកទុកលក់ឱ្យតែប្រទេសជាសម្ព័ន្ធមិត្តជិតស្និទ្ធតែប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត F-35 ជាយន្តហោះចម្បាំង ដែលបំពាក់ជាមួយបច្ចេកវិទ្យាទំនើប ហេតុដូច្នេះអាមេរិកយល់ឃើញថា វាពិបាកក្នុងការបណ្តុះបណ្តាលពីឡុត ដោយទាមទារឱ្យមានបច្ចេកទេសខ្ពស់៕










