ថៃ ៖ សារធាតុអាសេនិចដែលបានប្រើប្រាស់ក្នុងសកម្មភាពជីកយករ៉ែនៅមីយ៉ាន់ម៉ា បានបង្កជាបញ្ហាការបំពុលទឹកធ្ងន់ធ្ងរនៅក្នុងទន្លេ Kok របស់ប្រទេសថៃ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន និងបរិស្ថាននៅជុំវិញដងទន្លេ រហូតទាមទារឲ្យរដ្ឋាភិបាលថៃចាត់វិធានការដោះស្រាយជាបន្ទាន់។
យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ បានឲ្យដឹងថា លោក Maris Sengiampong រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានឆ្លើយតបទៅនឹងសំណួរដែលមនុស្សតែងសួរទៅកាន់នាយករដ្ឋមន្ត្រី Paetongtarn Shinawatra អំពីគុណភាពទឹក និងការបំពុលរបស់ទន្លេក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកស្រីទៅកាន់ខេត្ត Chiang Rai កាលពីថ្ងៃសៅរ៍។ លោកថា ក្រុមអ្នកជំនាញដែលដឹកនាំដោយទីប្រឹក្សា MFA នឹងជួបពិភាក្សាជាមួយមន្ត្រីមីយ៉ាន់ម៉ាក្នុងទីក្រុង Naypyidaw នៅសប្តាហ៍ក្រោយ។
កិច្ចពិភាក្សានេះនឹងផ្តោតលើផែនការគ្រប់គ្រងការបំពុលរួមមួយក្នុងគោលបំណងដោះស្រាយបញ្ហានៅដែលចេញមកពីប្រភពដើមរបស់វា ដោយបង្កើតប្រព័ន្ធការពារដើម្បីគ្រប់គ្រង និងទប់ស្កាត់ការបំពុលចូលទៅក្នុងលំហូរទឹក។
.jpg)
លោក Maris បានបន្តថា “ការពិភាក្សាត្រូវបានកំណត់ដើម្បីស្វែងរកជំនួយបច្ចេកទេសពីអង្គការអន្តរជាតិសម្រាប់ការគ្រប់គ្រងការបំពុលប្រកបដោយនិរន្តរភាពនាពេលអនាគត” ។

ជាមួយគ្នានោះ អាជ្ញាធរមីយ៉ាន់ម៉ាក៏បានបញ្ជូនមន្ត្រីជំនាញទៅពិនិត្យគុណភាពទឹកទន្លេផងដែរ។ លោកស្រី Theerarat បាននិយាយថា ៖ របាយការណ៍នេះត្រូវបានគេរំពឹងថានឹងចេញជាលទ្ធផលនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនក្នុងតំបន់ថៃ-មីយ៉ាន់ម៉ា នៅថ្ងៃទី 2-3 ខែកក្កដាខាងមុខនេះ។.jpg)
គួរជម្រាបថា «ទន្លេកុក» សម្រាប់ប្រជាជនថៃ ដែលរស់នៅក្នុងខេត្តឈៀងម៉ៃ និង ឈៀងរ៉ៃ មិនមែនគ្រាន់តែជាទឹកទន្លេធម្មតាប៉ុណ្ណោះទេ។ ប៉ុន្តែវាជាជីវិត ជាសេដ្ឋកិច្ច ជាវប្បធម៌ និងជាសរសៃឈា.មធម្មជាតិ ដែលមានសារៈសំខាន់បំផុតសម្រាប់ពួកគេ។ ទន្លេនេះ គឺជាប្រភពទឹកដ៏សំខាន់មួយដែលហូរចេញពីប្រទេសមីយ៉ាន់ម៉ា មកកាន់ប្រទេសថៃ។ វាផ្ដលឲ្យពលរដ្ឋនូវលំហូរសេដ្ឋកិច្ច តាមរយៈការនេសាទ កសិកម្ម និងទេសចរណ៍ រួមមានការជិះទូក ជិះដំរី និងកន្លែងសម្រាកលម្ហែកាយជាដើម។
ប៉ុន្តែគួរឲ្យសោ.កស្ដាយ ចាប់តាំងពីដើមឆ្នាំ២០២៥មក ដោយសារការជីកយករ៉ែរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា សារធារតុអាសេនិចក្នុងបរិមាណដ៏ច្រើនលើសលប់ បានហូរចាក់ចូលក្នុងទឹកទន្លេ ដែលនាំមកនូវការបំពុលយ៉ាងធ្ងន់ធ្ងរ។ សកម្មភាពគ្រប់បែបយ៉ាងត្រូវបានផ្អាកជាបន្ទាន់ ប្រជាជននៅតាមដងទន្លេកើតជំងឺសើរស្បែកដោយសារការប៉ះទឹក និងសូម្បីតែត្រីដែលរស់នៅក្នុងទន្លេនោះ ក៏រងនូវការឆ្លងមេរោ.គប៉ារ៉ាស៊ីត មានរបួសពាសពេញខ្លួនយ៉ាងគួរឲ្យបារម្ភ។

ស្ថានភាពធ្ងន់ធ្ងរនៃការបំពុលដូចខាងលើនេះ បានឈានដល់ចំណុចកាន់តែអាក្រ.ក់ ដែលទាមទារឲ្យរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ត្រូវជួបប្រជុំពិភាក្សាដើម្បីដោះស្រាយជាបន្ទាន់៕










