ប្រទេសវៀតណាម ៖ កសិករដាំគូលែននៅខេត្តបាក់យ៉ាង ប្រទេសវៀតណាម បានដឹកជញ្ជូនផ្លែគូលែនតាមម៉ូតូទៅលក់នៅផ្សារបោះដុំក្នុងស្រុកឡុកងិន ស្របពេលប្រទេសវៀតណាមដល់រដូវប្រមូលផលគូលែនដែលផ្តល់ទិន្នផលយ៉ាងច្រើន ។ ប៉ុន្តែទោះជាកសិករវៀតណាមទទួលបានទិន្នផលគូលែនយ៉ាងច្រើននៅឆ្នាំ២០២៥នេះ បែរជាកសិករវៀតណាមព្រួយបារម្ភពីការបាត់បង់ប្រាក់ចំណូល ដោយសារការនាំចេញផ្លែគូលែនទៅចិនធ្លាក់ចុះខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyphenhyphen56e75gd6u9ZveV6moAbErtuX_MY0khXX1xD2kER2A1wVxmuDJZ_ZS9_bdbnEPRrhPwj4TdwDwmR8uakREMTm_GGp6CBkQwpmubofW3nBpbLxDK9O_YoitqY7Y7ddeZvdV3yRy1nslLu_47HBIrV4YMflkM7RdeShvz0XhRgRFH71s0lHD-mTPMEcu9o/s1088/500202341_122111687126861153_3548531142829807775_n.jpg
ការនាំចេញផ្លែគូលែនវៀតណាមទៅប្រទេសចិន និងអាមេរិកត្រូវបានរឹតបន្តឹងកាន់តែខ្លាំង និងឈានដល់ឈប់ទិញគូលែនវៀតណាម ដោយសារគុណភាពអន់ ហើយការដាំដុះពុំអាចបំពេញតាមលក្ខខណ្ឌកំណត់ ។ បច្ចុប្បន្ន វៀតណាមពុំអាចនាំចេញគូលែនទៅក្រៅប្រទេសបានទេ ដែលធ្វើឱ្យកសិករងាកមកស្វែងរកទីផ្សារក្នុងស្រុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCKvvrWOlVTfyVFJ2_26Rjc9P95ZwGG9WrCgf9W7dAQMNxNjdv0AOdLy6Qqnn56dOKTqtA10QhS_97TGFWWP1cWPSg2bhMc0Wn9O4NSKC6T6a-FDZQDn0Je8FRm9pQ06jgv3E6t7sC-rPc1knF_HLzwLS_ywaEtQwWLXfhz4IxBtomA_0Ko_DU8DefgUW1/s1900/500222601_122111687078861153_6024827599084329062_n.jpg

ពលរដ្ឋចិនពុំទិញផ្លែគូលែនផ្ទុកសារធាតុគីមីទេ ពួកគេទិញតែគូលែនដែលមានគុណភាពល្អ និងផ្លែស្រស់ៗប៉ុណ្ណោះ ទើបធ្វើឱ្យផ្លែគូលែនជាច្រើនរបស់កសិករវៀតណាមពុំអាចនាំចេញទៅប្រទេសចិនដោយសារគ្មានគុណភាព ហើយត្រូវដាក់លក់នៅទីផ្សារវៀតណាមក្នុងតម្លៃថោកៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw4PbzTIlWrxEvuogs_5a67_UuFM7FI18YMrdr946cuU0eAZ0M2jZD81CrDjlvVS6CvD5-L7x52MX8TbImqL01scUQULsaRotmXV7Ll3ktWSpOm9IOz_DNbdB3pKky_0KB5lhQy7g3yb7Ys8jRTkOzp0rEdsdx3nhE8oQRD55z8H2xXfteaC7hmfW4ZG-h/s1900/500230633_122111687306861153_7809096344395523599_n.jpg
កសិករវៀតណាមនិយាយថា ផ្លែគូលែនវៀតណាមដែលមានគុណភាពល្អជាងគេលក់បានតែតម្លៃ១ម៉ឺនដុងប៉ុណ្ណោះ (ឬជាង១ពាន់រៀល) ក្នុង១គីឡូក្រាម ខណៈផ្លែគូលែនពុំសូវល្អលក់បានក្នុងតម្លៃកាន់តែទាបជាងនេះ ។ ទោះជាកសិករវៀតណាមត្រូវការពង្រីកផ្ទៃដីដាំដុះដំណាំគូលែន ហើយរកវិធីនាំចេញគូលែនទៅប្រទេសធំៗ ដូចជា ៖ ចិន និងអាមេរិក ប៉ុន្តែនៅតែពុំអាចនាំចេញទៅប្រទេសទាំងនេះបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis7mMNI32F3ABfX5zK1LqWXyIMtsRA9JV04h-0nr__6m6plhfz2dhxkE6qxpwy0QjhruVuuKFTFXWaKcKTz91CjoIGqNpaVJ_pyPK4Im-pxnsCH1AhkA_1EICcVY14lbEwgWscDhGH4tK7zAO2PcdzdPShPIl_LodeTPB-Z4vD1IHdf_S3H5uDy1j2hiVC/s1024/500377109_122111687276861153_4507578775350001426_n.jpg
បញ្ហាផ្លែគូលែនមានតម្លៃថោក និងពិបាកនាំចេញទៅលក់នៅក្រៅប្រទេសបានធ្វើឱ្យកសិករវៀតណាមត្រូវកំណត់ចំនួនដាំដុះ និងដាំផ្លែឈើផ្សេងៗរួមផ្សំ ។ កសិករវៀតណាមជាច្រើនយល់ឃើញថា បើវៀតណាមពុំអាចនាំចេញគូលែនទៅក្រៅប្រទេស ជាពិសេស ចិន នឹងធ្វើឱ្យវិស័យកសិកម្មវៀតណាមជួបឧបសគ្គយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghqCGAhU3yKhpKyC0rg1I7lE0gbYAkUwi-HSXMdMPKHCLd_LzmORRoQz74yN-otKLjJueVkD2yL6WA70Wcz6xklTROrrthjaqgj82em9M2o8iETfzn4MCeoJ44qv1I9o1aXtheuaYzRBAPmcBJtv7wRxqzkSajwzU-8AvzbozEVtgAlM5x6l5-mgM26c9k/s920/499934471_122111687174861153_6762572024544052275_n.jpg

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៥ កសិករវៀតណាមជួបទុក្ខធំម្តងហើយដោយសារចិនលែងទិញទុរេន ក្រោយពីចិនពិនិត្យឃើញថា ទុរេនវៀតណាមផ្ទុកសារធាតុគីមីធ្វើឱ្យប៉ះពាល់សុខភាពខ្លាំង ហើយកសិករវៀតណាមក៏សម្រេចចិត្តបោះចោលទុរេនយ៉ាងច្រើន ។ បច្ចុប្បន្ន ប្រទេសជាច្រើនលែងហ៊ានទិញបន្លែ ផ្លែឈើវៀតណាមទៀតហើយ ពីព្រោះបារម្ភពីផលប៉ះពាល់សុខភាពពលរដ្ឋ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWDNpqQBE6H4FPC2UDOl5EnpCl8jeUUw0coBEdYd5zUXE270dk0T2E9HK1bDs9Kqc4JEIL94EGTaLk1ehhCBAkyBzh4cprxW8fRKxlTybBNtnx8JIszqKHH4AaoQzB2ehXf2Kcs9NorO4tz3FjyZwrdeTgZUPaKZuWyNqyyzPO0qNr0PxX0zUphZHw1hhy/s1200/500071125_122111687468861153_3049119944524859426_n.jpg