សកម្មភាពរបស់ Rosé សមាជិក BLACLPINK នៅការសម្តែងរបស់ PSY បានរីករាលដាលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងរូបនេះបានលុតជង្គង់ក្រាបក្បាលដល់ឆាកសម្តែងការអរគុណដល់អ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqMMZvDaBXPZyEPPlCcxs5sgnzfJ6AuQEk2_H03-g9xvjW7oHMDsGB1CtejLCPeAypH9ujRURezPqMNoMg1gIMIrNFVinRMcZIoCUCtCFKMioQqFRWrxB2I9_WJTDcniF_6Vg3U2q7eVVv650e32hh3AwIHObZ92Dgj-IxwKK4t_fuvPkBV1ce6uX_C9nF/s1350/what_a_beautiful_song_to_be_a_part_of_thank_you_@alexwarren_for.jpg
នៅថ្ងៃទី ២៨ ខែមិថុនា តារាចម្រៀង PSY បានចាប់ផ្តើមដំណើរទេសចរណ៍រដូវក្តៅរបស់ខ្លួនមានឈ្មោះថា «Summer Swag 2025» ជាមួយនឹងការសម្តែងលើកដំបូងរបស់លោកនៅទីក្រុង Incheon ។កាលពីមុន PSY ធ្វើឲ្យទស្សនិកជនរំភើបចិត្ត នៅពេលដែលលោកបានប្រកាសថា G-Dragon នឹងធ្វើជាភ្ញៀវកិត្តិយសក្នុងការសម្តែងនេះ។ ប៉ុន្តែនៅរសៀលថ្ងៃទី ២៨ ខែមិថុនា PSY បាននាំយកកាដូធំជាងនេះទៅកាន់ទស្សនិកជន ដែលជាការបង្ហាញខ្លួនដោយមិនបានប្រកាសរបស់ Rosé។ Rosé បានសម្តែងបទចម្រៀងទោលពីអាល់ប៊ុមរបស់នាង រួមមានបទ «Dance All Night» និង «Toxic Till The End»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRfrxhDpyH8qXgf1egpiemfLhNLWbiEbRscTNin7pDW8kiXsQM8DYcpkggcYkQLwH9hm6OBiTvBY3-JaYs5cAOlXCI2vhWp7o9k1jxXoyDPP6rLWbe2VPpXeqS1DW2g6QBEzOxOaWj42QmVoGE3VfJrO4327u9k_Qm08ppqgyLByU2HOd2a5LP2YbuNkow/s680/image_2025-06-30_10-05-59%20(2).png

ជាពិសេសការសម្តែងបទ «APT» ដោយ Rosé សហការជាមួយរៀមច្បងPSY ។ទស្សនិកជនបានឆ្លើយតបយ៉ាងក្លៀវក្លា ហើយច្រៀងតាមបន្ទរនៃបទចម្រៀងដ៏ល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQmG2-G6s3buKLBLOcsuuy8UdpbVirAcRdqM7DtSsSE-XtGB4bQddKiw-HHmW_GwG9EfU1muVc2Wf3tdLGO_uRFxy5D7DYK0-jDDbK-x6Rl1JwYQuaIJhOrDtZVs_l2Ouf-nzgm2FN_FenMPo-VydFKz3M8rvonbOYlpOLbK-d6Uu4979120XFXF9rizT5/s3294/image_2025-06-30_10-06-00.png

នៅលើបណ្តាញសង្គម អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានសម្តែងការសប្បាយរីករាយចំពោះការជួបជុំគ្នានេះ ដោយសារតែ PSY ធ្លាប់ជាសិល្បករម្នាក់នៅក្រោម YG Entertainment ហើយ
លោកបានចាកចេញពី YG ក្នុងឆ្នាំ ២០១៨ ដើម្បីបង្កើតក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនរបស់គាត់គឺ P Nation ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXxw6ppL7S_0KhQmfkK5JmB4J0aMO-zFj4ofMpa_AEkja8jp4OGhDEoAYlvN6G064TO6CTLg35Alpjs3iYttb7Y74ENy43NixaCqv_5V7ZPk0bgnejjzMU2zCJE31LHPJCkcNJQJb3HpGmBvkh8vkA7HrORcugUZRsMOfpNQMXPTNeY_gKq3NRKzxjLsCb/s1024/image_2025-06-30_10-06-03.png

Rosé បានថ្លែងអំណរគុណដល់ទស្សនិកជនដែលបានស្រឡាញ់បទ “APT”។ និងបទចម្រៀងនៅក្នុងអាល់ប៊ុមថ្មីរបស់នាងហើយដើម្បីបង្ហាញពីភាពស្មោះត្រង់ តារាចម្រៀងរូបនេះបានលត់ជង្គង់ក្រាបក្បាលដល់ឆាកអរគុណយ៉ាងខ្លាំងដើម្បីឆ្លើយតបនឹងក្តីស្រលាញ់របស់អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhivZzWNHroHXILSHk7aioNH85F_48esWtoEl6ffhc1gyM9QIcn5DWVr3TD7SOBCSpyYxxxoNlbiLLMSEQR4VVTXwD6VNRqtmAgn-mNwdhGgNDvESg7K-RtAuR5CcydEwjdPruE_AClDI_NT9Qm4MHoKUAhthmJ5xth0VtZPDfaBJHFhEYzmNvSIdpFP9mM/s1080/image_2025-06-30_10-06-05.png

ពេលដែល Rosé លុតជង្គង់អរគុណទស្សនិកជនវីដេអូរបស់នាងត្រូវបានចែករំលែកយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។ អ្នកនិយមលេងអ៊ីនធឺណិតសរសើរអាកប្បកិរិយារបស់តារាចម្រៀងរូបនេះថាគោរពអ្នកគាំទ្ររបស់ខ្លួន។
លើសពីនេះ ការសំដែងផ្ទាល់របស់ Rosé នៅឆាក «Summer Swag 2025» ក៏ទទួលបានប្រតិកម្មវិជ្ជមានផងដែរ។ អ្នកគាំទ្ររំភើបចិត្តព្រោះនេះជាលើកទីមួយដែល Rosé នាំបទ «Dance All Night» សម្តែងលើឆាក៕