Home Blog Page 429

កងទ័ពថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ក្រោមហេតុផលទប់ស្កាត់ការឆបោកតាមអនឡាញ និងរក្សាអធិបតេយ្យជាតិ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍ថា កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ មេបញ្ជាការកងទ័ពថៃដែលមានអំណាចជាងរដ្ឋាភិបាល បានបញ្ជាឱ្យបិទព្រំដែនជាមួយកម្ពុជាទាំងអស់ (ទាំងច្រកព្រំដែនអចិន្ត្រៃយ៍ និងច្រកព្រំដែនបណ្តោះអាសន្ន) នៅខេត្តចំនួន៧ រួមមាន ៖ ខេត្តឧប៊ុនរ៉ាជថានី, ខេត្តសុរិន្ទ, ខេត្តស៊ីសាកេត, ខេត្តបុរីរាំ, ខេត្តស្រះកែវ, ខេត្តចាន់បុរី និងខេត្តត្រាត ក្រោមហេតុផលទប់ស្កាត់ការឆបោកតាមអនឡាញដែលគំរា.មកំហែងពលរដ្ឋថៃ និងរក្សាអធិបតេយ្យជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6drjAb764V_yOCjfUMdy8CSgPHK1TQQrzftuUvHRU9-Olkmv5y8FPX7oCSAZqhhFUGd7Bm7npdJYjKy2b8CkPb8VoTXZ0CnhNKxvbQ6tLCXUdFk1E8POyy1T2_IO1qsEjr7NWAio9vQLB-Rfph6MWzu9mn7YMwfLKJ5IkPJMzJ6NhHuXUvYgcKVydu9OP/s1280/photo_2025-06-24_09-18-36%20(2).jpg

កាលពីថ្ងៃទី២៣ ខែមិថុនា នៅទីបញ្ជាការកងទ័ពជើងគោកថៃ លោក វិនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកនិយាយថា កងកម្លាំងការពារព្រំដែនរបស់កងទ័ពជើងគោកបានកំណត់វិធានការគ្រប់គ្រងការបើក-បិទព្រំដែនជាមួយកម្ពុជាទាំងអស់ដើម្បីរក្សាអធិបតេយ្យជាតិ និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋថៃស្របនឹងស្ថានការណ៍សន្តិសុខក្នុងតំបន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGJKCQH-TyMw6cti8RjPRL9ZSImSTPlzgZWnurl4WJlmyu2JJczZ1eagktD6XQ0GqkdmSiam2tStdRdQ_B3bktsxh6pOLbyWtff_4eM-moctQKTlzgWWS-ix8CdooPVitlJRngUal5TRWBX50IbyJoVzPCFqiuUZLFqe0_uSJoc4SatWZCQiIAYSSMjN04/s1280/photo_2025-06-24_09-18-36.jpg
នៅល្ងាចថ្ងៃទី២៣ ខែមិថុនា កងកម្លាំងប៊ូរ៉ាផា កងទ័ពភូមិភាគទី១ និងកងកម្លាំងស៊ុណារី កងទ័ពភូមិភាគទី២ បានចេញបញ្ជាឱ្យបង្កើនវិធានការគ្រប់គ្រងច្រកព្រំដែនជាប់កម្ពុជាទាំងអស់ ស្ថិតនៅខេត្តឧប៊ុនរ៉ាជថានី ខេត្តស៊ីសាកេត ខេត្តសុរិន្ទ ខេត្តបុរីរាំ និងខេត្តស្រះកែវ ដោយកំណត់វិធានការដូចខាងក្រោម ៖

១-ហាមយានជំនិះគ្រប់ប្រភេទចេញ-ចូល
២-ហាមធ្វើដំណើរចេញ-ចូលរបស់ពលរដ្ឋថៃ ទាំងភ្ញៀវទេសចរបរទេស និងហាមលក់ដូរគ្រប់ប្រភេទ
៣-វិធានការហាមចេញ-ចូលខាងលើនេះនឺងអនុញ្ញាតឱ្យមានការឆ្លងដែនក្នុងគោលការណ៍មនុស្សធម៌ ឬភាពចាំបាច់ ដូចជា ៖ អ្នកជំងឺត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាន់ និងសិស្ស-និស្សិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyeg8duQjvQBSCbXx8vxLuMdBsejkioqONWki4r14GR-OPpymWxyuEobaExRgj6hDOwQOkJWPaSzeS3b0qXfJTkU1s4zhlQwrJ3DVfhyyZC6aiLEKcQ3sVKfRpPKkACllIN8TsSehhwRhKroc3hLxCgsaNjpcw0BRyIDfO1d4Ogd7WLI-KRiOJ7LzpWWxM/s1280/photo_2025-06-24_09-18-37%20(2).jpg

វិធានការបិទព្រំដែនជាមួយកម្ពុជា គឺអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលថៃដាក់សម្ពាធលើកម្ពុជា និងគោលការណ៍ណែនាំប្រតិបត្តិការរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលបានពិចារណាស្របតាមស្ថានការណ៍សន្តិសុខ ជាពិសេស ការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃមានភាពតានតឹងទាំងផ្នែកនយោបាយ ការទូត និងកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR9v-KwDIEFSPGhXxKiM16rYaSpEuJ6fqV6li2ds9pfTZbA3NnSwRWWmGeM4LYaS6KMJylzSMtMWqbIQgU0GM8FOmneKZ66IRdKuDF6QEtnl6TvvWuiVT9pWc3A_-WnT_0ntyXV6PDhyphenhyphen6it55qFhPy2bASCWORZnjmIvEp6YM8PzlGIFH0TTKWa0PbGex4/s1280/photo_2025-06-24_09-18-37.jpg

ក្រៅពីនេះ ការកំណត់វិធានការបិទព្រំដែនជាមួយកម្ពុជាទាំងអស់ គឺដើម្បីទប់ស្កាត់ការឆបោកតាមអនឡាញ (Call Center) និង Hybrid Scam ដែលថៃចាត់ទុកថា បានគំរាមកំហែងពលរដ្ឋថៃជាបន្តបន្ទាប់ ។ រីឯបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងខេត្តត្រាត កងទ័ពជើងទឹកថៃ ក៏បានចេញបញ្ជាឱ្យបិទព្រំដែនជាមួយកម្ពុជាទាំងអស់ផងដែរ ទាំងច្រកព្រំដែនអចិន្ត្រៃយ៍ និងច្រកព្រំដែនបណ្តោះអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEincxW9i8RxwMbwDqakw8QagNIcdYQhX-QrUulwjo29hK-lrojdaRH7oIhBu0vaigZ1tJVFa9cNasabCKVtH9CP6Py5y0dKZfvmq_EBixAx4B2xJ3MGcCzJkygjc-AU0dX6-_VzXaW1yWHaQj7e3VzV5o8Jc-ZHRqI6RYFEsy3BshRoojyT_inhUgY860I5/s1280/photo_2025-06-24_09-18-38.jpg

នេះជាច្រកព្រំដែនជាប់កម្ពុជាដែលកងទ័ពថៃបិទជាឯកតោភាគី ៖

*ច្រកព្រំដែនអចិន្ត្រៃយ៍ ចំនួន៨កន្លែង ៖
១-ច្រកសាង៉ាំ ស្រុកភូមិស៊ីង ខេត្តស៊ីសាកេត
២-ច្រកឆងចម ស្រុកកាបឈើង ខេត្តសុរិន្ទ
៣-ច្រកបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
៤-ច្រកបានឡែម ស្រុកប៉ូងណាមរ៉ន ខេត្តចាន់បុរី
៥-ច្រកផាកកាត ស្រុកប៉ូងណាមរ៉ន ខេត្តចាន់បុរី
៦-ច្រកបានហាតឡិក ស្រុកឃ្លងយៃ ខេត្តត្រាត
៧-ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និង
៨-ច្រកបានខៅឌិន ស្រុកឃ្លងហាត ខេត្តស្រះកែវ

*ច្រកព្រំដែនបណ្តោះអាសន្ន ចំនួន៧កន្លែង ៖
១-ច្រកអានម៉ា ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី
២-ច្រកបានតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ
៣-ច្រកបានណងភ្លឺ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
៤-ច្រកបានសាប់តារី ស្រុកសយដាវ ខេត្តចាន់បុរី
៥-ច្រកបានសួនស៊ុម ស្រុកសយដាវ ខេត្តចាន់បុរី
៦-ច្រកបានមៈមួង ស្រុកប៉រ៉ៃ ខេត្តត្រាត និង
៧-ច្រកសាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ ៕

អ៊ីរ៉ង់ធ្វើការសងសឹកដោយមីស៊ីលជាច្រើនគ្រាប់ទៅលើមូលដ្ឋានទ័ពអាមេរិកប្រចាំនៅកាតា

0

អ៊ីរ៉ង់បានបា.ញ់មីស៊ីលទៅកាន់ប្រទេសកាតា និងអ៊ីរ៉ាក់ នេះបើយោងតាមរបាយការណ៍ដែលបញ្ជាក់ដោយមន្ត្រីអ៊ីស្រាអែល។ ការវា.យប្រហារនេះត្រូវបានមន្ទីរបញ្ចកោណនៃសហរដ្ឋអាមេរិកចាត់ទុកថាជាការគំរាមកំហែង “ធ្ងន់ធ្ងរ” ដល់មូលដ្ឋានយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមសារព័ត៌មានបរទេសចេញផ្សាយយប់ថ្ងៃទី២៣ ខែមិថុនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgelFW0lU-5CJjLQS8v1hTc6V0ZsEUcfhnMkf_3JaC-hw5izhtyOsahOp0lJaeqKCZTFMal-mJQDMGkwss1q4Xo_yNKA6s8f91bZNlsvqNRioCj2ekr-CGUwki0hcV8c7gsotf25AmY_Cj9_QKDRAFydkigzsv01OW8IXf1PHgKa4DZIUX7KO5qw61-l3h2/s1920/image_2025-06-24_11-43-56.png
បើតាមរបាយការណ៍ដែលទទួលបានដឹងថា អ៊ីរ៉ង់បានផ្លោងមីស៊ីលចំនួន ១០គ្រាប់នៅមូលដ្ឋានទ័ពអាមេរិក Al Udeid ប្រចាំក្នុងប្រទេសកាតា ប៉ុន្តែជាសំណាងល្អគ្មានការរងរបួសណាមួយត្រូវបានរាយការណ៍ទេ។ ការបា.ញ់នេះត្រូវបានគេឮ ពាសពេញកណ្តាលទីក្រុងដូហា និងនៅលូសាលី ភាគខាងជើងនៃរដ្ឋធានីកាតា ហើយត្រូវបានគេមើលឃើញថា គ្រាប់ផ្លោ.ងទាំងនោះហោះហើរពាសពេញផ្ទៃមេឃនាពេលយប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjalNjQPlPeJ2Pm3zfaBAeUfobU0Q9L_qTJU_vFz7Us2LJNF4v_HvcR9LCUVHG1oRXVPI93-7q6lOsbLq4TUOS2lM0d2n8eRKwtpc1m82X3cv9pnM3N9kIfiRvtdSWwuNIMs6QVlKXreEgwgvDpi8xwIN-iX4mKq4u-CD_4Dbgh2gNhU8NP9hPekSLnl1Rn/s1920/image_2025-06-24_11-43-52.png
ចំណែកប្រភពខាងយោធាបានប្រាប់សារព័ត៌មានរ៉យទ័រថា ៖ ក្នុងពេលដំណាលគ្នានោះ ការប្រកាសអាសន្នជាអតិបរមាត្រូវបានធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាស Ain al-Asad ក្នុងប្រទេសអ៊ីរ៉ាក់ ដោយតម្រូវឲ្យទាហានទាំងអស់នៅត្រូវទៅលាក់ពួននៅក្នុងលេណដ្ឋានដើម្បីគេចពីការផ្ទុះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvzikhLeG2JrXNC7fT9y_2W947vmY-xfzRqTH6dRoDTST_0MfAng8ZMIvVyZjnOpl9u66S9Mbe4c41cyPwQ37RRyup9PJ6esMj7kZ8ArNl9jDuN_aoeo2Xl46WWNAt-HbCnSkrZRb9s-DWZbYXVT1c9Tc6s8efwFIRJJE5xfAMOBpObVxul2fLOUbLtem/s1920/image_2025-06-24_11-43-54%20(2).png

ការវា.យប្រ.ហារដោយមីស៊ីលនេះ ត្រូវបានធ្វើឡើងដោយក្រុមកងការពារបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) ក្នុងគោលបំណងឆ្លើយតបទៅនឹងការវា.យប្រ.ហាររបស់អាមេរិកទៅលើតំបន់នុយក្លេអ៊ែររបស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២២ មិថុនា។ IRGC បានហៅការវា.យប្រ.ហារនេះថា “Operation Glad Tidings of Victory” ឬបានន័យថា «ប្រតិបត្តិការដ៏រីករាយនៃជ័យជំនះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4QEHYe3mLVoM5GglYX-eP0H2qBSNNZMWwYxRiWXdpXMBp8wIicht7jTjUhbOv1754ra_WFWPE9Kfh_ccxvLYWi-LiKTk-p0o7B-roLCsF3CInjZeHahZDpIxr0Z3LWZoF83kCgVhfeZDRBQ-BdQFteLhxqzBRpuoyfCz2BZIL3hFUQj4S29yERlwBmnNW/s768/image_2025-06-24_11-43-54.png

គួរឲ្យដឹងថា មូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា គឺជាកន្លែងដំឡើងយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកប្រចាំនៅមជ្ឈិមបូព៌ា ដែលមានកងទ័ពប្រហែល 10,000 នាក់ និងយន្តហោះចម្បាំងចំនួន 100 គ្រឿង។ វាត្រូវបានដាក់បម្រើការជាទីស្នាក់ការនៃទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaVwBqNbZ1vIcl2X2VMgdiEHQkkPnZUmIALz9CkMxxUGoNWIVs0r1TyFrQYOYDBTOazvxipFWCAix2qKY_9mHAhsDSTVYpsHA_gRgjbBMLFoQgBxah8kzTgwUp03Lx3AxL60Jo2o5aeOarF3-XpDlePK6eQzWwmlbQazd7RAX1QSQ72XVIj1ypHWFoq2Mz/s1440/image_2025-06-24_11-43-56%20(2).png

ជាមួយនឹងការវា.យប្រ.ហារនេះ សហរដ្ឋអាមេរិកបានចាត់ទុកវាជាការសងសឹកកម្រិតស្រាលមួយ និងគ្មានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ព្រោះគ្មានទាហាបអាមេរិកណាម្នាក់រងរបួសឡើយ ។ ប៉ុន្តែទោះជាយ៉ាងណា លោក Donald Trump បានបញ្ជាក់ថា អាមេរិកពុំមានផែនការក្នុងការវា.យបកទៅកាន់អ៊ីរ៉ងវិញនោះទេ និងថែមទាំងបានអំពាវនាវឲ្យអ៊ីរ៉ង់ និងអ៊ីស្រាអែល រួបរួមគ្នាដើម្បីរកដំណោះស្រាយជម្លោះដោយសន្តិភាព។ ប៉ុន្តែអាមេរិកក៏បានព្រមានផងដែរថា ប្រសិនបើអ៊ីរ៉ង់មិនព្រមទទួលយកបទឈប់បា.ញ់ និងបន្តគំរា.មកំហែងមកលើមូលដ្ឋានទ័ពអាមេរិកបន្តទៀត នោះអ៊ីរ៉ង់នឹងទទួលបានលទ្ធផលធ្ងន់ធ្ងរជាមិនខាន៕

ថៃអនុញ្ញាតឱ្យតែកូនសិស្សប៉ុណ្ណោះឆ្លងដែនពេលព្រឹកនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

0

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ តាមការត្រួតពិនិត្យស្ថានការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-បានឃ្លងលឹក (ខេត្តបន្ទាយមានជ័យ-ខេត្តស្រះកែវ) ឃើញថា ភាគីថៃអនុញ្ញាតឱ្យតែកូនសិស្សប៉ុណ្ណោះអាចឆ្លងដែនពេលព្រឹកតាមច្រកនេះ ក្រោយពីកងទ័ពថៃអនុវត្តតាមគោលនយោយរដ្ឋាភិបាលប្រកាសបិទច្រកព្រំដែនជាប់កម្ពុជាទាំងអស់ កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ក្រោមហេតុផលទប់ស្កាត់បទល្មើស.ឆ្លងដែន និងការពារអធិបតេយ្យជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEjBAiHdbTcnm2ISAUQcp3pCSpZx17ZnGhElY0316FlazIPrnU2LUlU9MXsqanXIYfnTvCDOmNL4U1UHnBIcIS8Y6sWLseQs46IWzJL9eR9KPdWGLGPPctxze2CZKxOpr7BQzLoTy-phNoIjFXux4YxKAJ39CTq8uj_mX_2mVvH9TBFl2_DtqniKQe4BBF/s1280/photo_2025-06-24_10-12-05.jpg

ព្រឹកថ្ងៃដដែលនេះ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៨ព្រឹក ភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាបណ្តោះអាសន្នដើម្បីឱ្យកូនសិស្សខ្មែរឆ្លងដែនទៅរៀននៅទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ប៉ុន្តែបន្ទាប់ពីកូនសិស្សខ្មែរឆ្លងដែនរួចហើយ ភាគីថៃក៏បានបិទទ្វារច្រកព្រំដែនវិញ រួមទាំងដាក់របងការពារយ៉ាងតឹងរ៉ឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIFJcS1zgXDhDsIqS09ZH__J8UYUOBOXHsc0WzKXn2267ct2Oos-xs3pedcOCbNWyP7y28cJXT8UvfjHkaeUMzSz1KoY2LSFlExml88_yEmGlTR8m_GjD7q9lInKbZJkj2s9aDDK1xPCGsZpCnjGO1wL3XLZu-i1-HMkqJ150wNqpeSm6a86tOJzGD1Q6l/s1102/photo_2025-06-24_10-12-06%20(2).jpg

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Reporters ឱ្យដឹងថា ពីដំបូង ភាគីថៃបានហាមឃាត់ពលរដ្ឋខ្មែរដែលស្នាក់នៅប្រទេសថៃពុំឱ្យត្រឡប់មកកម្ពុជាវិញ ប៉ុន្តែពុំទាន់មានការប្រកាស ឬបទបញ្ជាអ្វីបន្ថែមទេ ។ ហេតុនេះ មន្ត្រីថៃប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានជជែកជាមួយពលរដ្ឋខ្មែរដែលមករង់ចាំឆ្លងដែន បន្ទាប់មក ពលរដ្ឋខ្មែរក៏មួយចំនួនក៏បំបែកគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv0PeTIpzVmWNNLD8jxvnQ7oF39KcWnTKbC4HwrgBISwjORcaphCBMm4qTZHSReDz6Vhno0tzfRaowb1u0J5xCpLyws1Cyatjwzm66exXKA0SPqtcfryA3ZRvlOSf04VY2_rStr2LjGrnzaYKPaBP6u5uotOvJsH7eq_7VM77LchjAvPuMRRLwSgIXfacR/s1280/photo_2025-06-24_10-12-06%20(3).jpg
ស្នងការនគរបាលខេត្តស្រះកែវ បានដឹកនាំកងកម្លាំងគ្រប់គ្រងហ្វូងមនុស្ស ចំនួន១០០នាក់ មកកាន់បរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានណងអៀន-ស្ទង់បត់ ដើម្បីផ្តល់ដំណឹងដល់ពលរដ្ឋប្រទេសទាំងពីរឱ្យយល់ពីស្ថានការណ៍បិទព្រំដែនកម្ពុជា-ថៃ រួមទាំងគ្រប់គ្រងស្ថានការណ៍ច្របូកច្របល់ផ្សេងៗដែលអាចកើតឡើងនៅមាត់ច្រកព្រំដែន និងផ្សាររុងក្លឿ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQzacVp0YgP5-KcJSbTgm7wIgzv9MOI736lH6nE3_qVW6t355Cw6p8MMgNoH0B2XHJGncnLX02N0HQ5ATzhiqAt1L1NH1KnRgUSwYX24DuBWYk4l16U9kOCxcj6mVcU-OcCjYTY3P96zAYHHCiaJAViQd-mrdDSEt_C8yzd61rGWP9e7Wfi05kx0Gus6dm/s1280/photo_2025-06-24_10-12-06.jpg

លោក ថាវ៉ន ឌុលយ៉ាវីត ស្នងការនគរបាលខេត្តស្រះកែវ និយាយថា សមត្ថកិច្ចខេត្តស្រះកែវបានទទួលដំណឹងពីអភិបាលខេត្តស្រះកែវពីរឿងបិទព្រំដែន និងបារម្ភពីពលរដ្ឋខ្មែរ-ថៃមិនជ្រាបពីកងទ័ពថៃបិទព្រំដែន លើកលែងតែកូនសិស្ស និងអ្នកជំងឺប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjae59qbmUa6XhQeiMMfRAEhtvK9ei9wrtj456whBNqjO7BPu78-We2x1KWdMp403gryd1L8Cwf2j_Laz7tRChd20NQH3ObzTIV8ScL85Pvej31SGLfS7uvaAV1R4npmHIp7Pg4PEPiAtihv8_oTAIncMHwtovq67xgijFaPLBYhtaZqHBAeNxjy0db7BIb/s1071/photo_2025-06-24_10-12-05%20(2).jpg

ចំណែកពលរដ្ឋទាំងពីរប្រទេសដែលពុំអាចឆ្លងដែនបានទេនៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ និងនៅតែរង់ចាំការប្រកាសច្បាស់លាស់ពីភាគីថៃ និងកម្ពុជា ពាក់ព័ន្ធនឹងគោលជំហរបើក-បិទព្រំដែនថា តើប្រទេសទាំងពីរនឹងមានវិធានការបែបណាបន្តទៀត ៕

ទើបភ្ញាក់ពីដំណេកមែនទេ? នាយករដ្ឋមន្ត្រីថៃប្រកាសបន្ទាន់! កាត់ផ្តាច់អ៊ីនធើរណេត និងផ្អាកនាំចេញប្រេងឥន្ធនៈ-ទំនិញមកកម្ពុជាដើម្បីបង្ក្រាបបទល្មើ.សឆ្លងដែន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រកាសបន្ទាន់ពីការកាត់ផ្តាច់អ៊ីនធើរណេត, កាត់បណ្តាញអ៊ីនធើរណេតក្រោមទឹកសម្រាប់កងទ័ពខ្មែរ និងផ្អាកនាំចេញប្រេងឥន្ធនៈ-ទំនិញមកកម្ពុជា ដែលថៃយល់ថា វាជាការសម្រួលដល់បទល្មើ.សឆ្លងដែន ហើយរយៈពេល៣ខែនឹងទទួលបានលទ្ធផល ។

នាវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា នៅវិមានរដ្ឋាភិបាល លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានធ្វើជាប្រធានកិច្ចប្រជុំតាមដានវិធានការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលមានរដ្ឋមន្ត្រីមកពីក្រសួងជាច្រើនចូលរួម ។ នាវេលាម៉ោង៣និង២០នាទីថ្ងៃដដែល លោកស្រីបានថ្លែងក្រោយកិច្ចប្រជុំថា រដ្ឋាភិបាលថៃបានចាត់វិធានការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដោយប្រទេសថៃស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមកិច្ចសហការជាមួយប្រទេសនានា ជាពិសេស ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ។

លោកស្រីអះអាងថា បើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) បង្ហាញថា កម្ពុជា ជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មពិភពលោក ដែលគំរាមកំហែងដល់សន្តិសុខរបស់ថៃ ស្មើទឹកប្រាក់ជាង៦សែនលានបាតក្នុង១ឆ្នាំ ។ ហេតុនេះ ភ្នាក់ងារសន្តិសុខទាំងអស់ រួមមាន ៖ ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម, ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសបានកំណត់វិធានការបង្ក្រាបបទល្មើសតាមព្រំដែនដូចខាងក្រោម ៖

១-ភ្នាក់ងារសន្តិសុខនឹងរឹតបន្តឹងការចេញ-ចូលតាមច្រកព្រំដែន ទាំងការកំណត់ពេលវេលាបើក-បិទព្រំដែនក្នុងខេត្តចំនួន៧ ដោយហាមរថយន្ត និងបុគ្គលចេញ-ចូលព្រំដែន លើកលែងតែករណីចាំបាច់ ដូចជា ៖ កូនសិស្ស និស្សិត និងអ្នកជំងឺ ។ ក្រៅពីនេះ ហាមភ្ញៀវទេសចរបរទេសចូលទៅលេងល្បែងនៅតំបន់ព្រំដែន រួមទាំងរឹតបន្តឹងការធ្វើដំណើរតាមយន្តហោះទៅខេត្តសៀមរាប ដើម្បីលេងល្បែង ។

២-ផ្នែកឧក្រិដ្ឋកម្មបច្ចេកវិទ្យា ៖ ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម នឹងពិនិត្យគណនីធនាគារក្លែងក្លាយ និងប្រាក់ពាក់ព័ន្ធនឹងក្រុមឆបោកអន្តរជាតិ ។ ក្រៅពីនេះ នឹងកាត់ផ្តាច់អ៊ីនធើរណេត, កាត់បណ្តាញអ៊ីនធើរណេតក្រោមទឹកសម្រាប់កងទ័ពខ្មែរ និងសហការជាមួយការិយាល័យប្រឆាំងការលាងលុយកខ្វក់ដើម្បីប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងរឹបអូស ឬបង្កកទ្រព្យសម្បត្តិបញ្ជូនទៅបរទេស ។

៣-ផ្នែកការនាំចេញអគ្គិសនី ប្រេងឥន្ធនៈ និងទំនិញឆ្លងកាត់ព្រំដែន ៖ ត្រូវផ្អាកការនាំចេញទំនិញដែលគាំទ្រសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ផ្អាកនាំចេញប្រេងមកកម្ពុជា ដែលអាចយកទៅប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់ ។

៤-ផ្នែកពាណិជ្ជកម្ម ៖ ក្រសួងពាណិជ្ជកម្មនឹងមានវិធានការជួយកសិករថៃ និងក្រុមហ៊ុនធុនតូច និងមធ្យម (SME) ដែលរងផលប៉ះពាល់ពីស្ថានការណ៍ព្រំដែន ដោយស្នើសុំកិច្ចសហការពីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនដើម្បីទិញទិន្នផលកសិករ ។

៥-ផ្នែកសហប្រតិបត្តិការអន្តរជាតិ ៖ ក្រសួងការបរទេសនឹងទំនាក់ទំនងជាមួយប្រទេសនានា និងអង្គការអន្តរជាតិដើម្បីបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដោយថៃធ្វើជាមជ្ឈមណ្ឌលសហការរួមគ្នាក្នុងតំបន់ ។

៦-គ្រប់វិស័យត្រូវកំណត់ពេលវេលា និងអនុវត្តវិធានការច្បាស់លាស់ ហើយចំនួនការដាក់ពាក្យបណ្តឹងរបស់ពលរដ្ឋថៃ ការខូចខាត ការរឹបអូសទ្រព្យសម្បត្តិ និងការកាត់ក្តីពាក់ព័ន្ធនឹងបទល្មើស គឺនឹងទទួលបានលទ្ធផលក្នុងរយៈពេល៣ខែ ។ រដ្ឋាភិបាលថៃនឹងដោះស្រាយបញ្ហាឱ្យឆាប់បំផុត និងទំនាក់ទំនងជាមួយពលរដ្ឋ ។

លោកស្រី ផេថងថាន បញ្ជាក់ថា យើងគាំទ្រអាជីវកម្មរបស់ជនជាតិថៃនៅកម្ពុជា គ្មានអ្វីកើតឡើងទេ ។ កន្លងមក មានតែកម្ពុជាប្រកាសពុំទទួលប្រេងថៃ ប៉ុន្តែបញ្ហា នឹងធ្វើឱ្យតម្លៃប្រេងនៅកម្ពុជាកើនឡើង និងប៉ះពាល់ពលរដ្ឋខ្មែរ ។ រីឯកសិករថៃ គឺរដ្ឋាភិបាល និងក្រុមហ៊ុនឯកជននឹងជួយទិញទិន្នផលពីកសិករ ។ ការគ្រប់គ្រងឧក្រិដ្ឋកម្មឆ្លងដែន គឺកងទ័ពអាចពិនិត្យមើលស្ថានភាពនៅកន្លែងភ្លាមៗ បើមានអ្វីកើតឡើង កងទ័ពនឹងទទួលខុសត្រូវ ៕

ណាហ្គាវើលដ៍ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថាន គាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង”

0

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីពេលថ្មីៗនេះបានចាប់ដៃគូ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថានគាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង”។ កិច្ចសហការនេះ គាំទ្រ និងពង្រីកកម្មវិធីដាំកូនឈើនៃយុទ្ធសាស្ត្រកម្ពុជាបៃតងដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ គំនិតផ្តួចផ្តើមនេះបង្ហាញកាន់តែច្បាស់ពីការប្តេជ្ញាចិត្តបន្តបន្ទាប់របស់ក្រុមហ៊ុនដើម្បីជួយបង្កើនគម្របព្រៃឈើ និងសម្រេចអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ របស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCES-RgroHWoDtsKbdi_kUkgfW9wxkI2L1QPsrrKxX4FhZjDd12FgRhAK9COwVrSzNmyKEb1Yvb8Sg35K7_QY0eTFSZzY_O4UZf2_m6feL9xcAHFDJIOB-Rvg9cwj-n-sZ4dVuTXQyFFVstbmox4F9si3xEtL1hEiHqQ4ClbPutzCFKl-mnyYiLKA1sNWO/s2798/1%20(11).jpg

ណាហ្គាវើលដ៍ ផ្តល់ទឹកប្រាក់ ១០០.០០០ (ដប់ម៉ឺន) ដុល្លារអាម៉េរិកសម្រាប់រយៈពេល ៤ ឆ្នាំ (២០២៥-២០២៨) គាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង” របស់ក្រសួងបរិស្ថាន។

ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ណាហ្គាវើលដ៍នឹងផ្តល់ទឹកប្រាក់ ១០០.០០០ (ដប់ម៉ឺន) ដុល្លារអាម៉េរិក សម្រាប់រយៈពេល ៤ ឆ្នាំ (២០២៥-២០២៨) គាំទ្រដល់ថ្នាលបណ្តុះកូនឈើរបស់ក្រសួងដែលមានគោលបំណងបណ្តុះកូនឈើ ៣ លានដើមសម្រាប់ចែកចាយ និងដាំនៅទូទាំងប្រទេសកម្ពុជាដែលជាគោលដៅប្រកាសដោយក្រសួងកាលពីពេលថ្មីៗនេះ។

ចាប់ផ្តើមក្នុងឆ្នាំ២០២៣ យុទ្ធនាការ “ពន្លកបៃតង” របស់ក្រសួង គឺជាគំនិតផ្តួចផ្តើមដែលផ្តោតទៅលើការបង្កើនគម្របព្រៃឈើ និងជំរុញការដាំស្តារឡើងវិញ និងរួមបញ្ចូលការចែកចាយកូនឈើ បង្កើតថ្នាលបណ្តុះកូនឈើនៅតាមតំបន់ និងការលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការដាំកូនឈើដល់សាធារណជន។ យុទ្ធនាការនេះមានគោលបំណងដាំស្តារកូនឈើឡើងវិញ ការពារជីវៈចម្រុះ និងលើកស្ទួយវប្បធម៌នៃការគាំពារបរិស្ថានទូទាំងប្រទេស។

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ចំពោះការសហការជាមួយក្រសួងដើម្បីពង្រីកគម្របព្រៃឈើតាមរយៈយុទ្ធនាការ “ពន្លកបៃតង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiuB_P0jAq2EJtGgyQoom1njQMf1nP4IxpIvN9AfYFdsVIZjqkQD5BVckH6C7eA3t-lInplMXiQ_N5BJzySF4ZD-SfEU_sl5iQNVse0wyE2QOd_oaHn4qaUNmYgfUpshe4AsX_XmnCMY722HxFz_9kClaFGWPbkqm7d8H8q2ykGgqMXzEwa-JOd2JQhKkH/s2798/2%20(12).jpg

ណាហ្គាវើលដ៍បេះដូងសប្បុរសបានរៀបចំសកម្មភាពដាំកូនឈើនៅរាជធានីភ្នំពេញ និងខេត្តចំនួន ៩ ផ្សេងទៀតដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន សាលារៀន និងអង្គភាពបរិស្ថានពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ចក្ខុវិស័យនៃភាពជាអ្នកដឹកនាំ គឺផ្តោតទៅលើភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍របស់ប្រធានព្រឹទ្ធសភាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអំពាវនាវអំពី “ឆ្នេរសមុទ្រគ្មានប្លាស្ទិក” និង “ទេសចរម្នាក់ ដើមឈើមួយដើម”។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបន្តកេរដំណែលនេះ និងធ្វើឱ្យប្រទេសកម្ពុជាកាន់ស្រស់បំព្រង និងបៃតងព្រមទាំងលើកទឹកចិត្តផ្តល់គុណតម្លៃនៃព្រៃឈើផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា “ដោយធ្វើការរួមគ្នាជាមួយដៃគូដូចជាក្រុមហ៊ុនណាហ្គាវើលដ៍ យើងអាចពង្រីកកិច្ចខិតខំប្រឹងប្រែងដាំស្តារកូនឈើឡើងវិញ ពង្រឹងការចូលទៅជិតសហគមន៍ និងសម្រេចគោលដៅបៃតង ស្អាត និងអព្យាក្រឹតកាបូនក្នុងប្រទេសកម្ពុជាកាន់តែឆាប់រហ័ស”។

មានមតិទៅលើការសហការនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ពួកយើងមានកិត្តិយសដែលបានសហការជាមួយក្រសួង និងគាំទ្រដល់យុទ្ធនាការពន្លកបៃតង ជាយុទ្ធនាការបណ្តុះ និងចែកចាយកូនឈើសម្រាប់ដាំស្តារឡើងវិញទូទាំងប្រទេសកម្ពុជា”។

គាត់បានបន្ថែមថា “ក្នុងនាមជាក្រុមហ៊ុន យើងទទួលស្គាល់តួនាទីរបស់យើងក្នុងការជួយប្រទេសកម្ពុជាបង្កើនគម្របព្រៃឈើដល់ ៦០% និងសម្រេចអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំជាច្រើនទៀតរបស់យើង។ រាល់កូនឈើដែលត្រូវបានដាំ នឹងជួយសម្រេចគោលបំណងដែលបានកំណត់ខាងលើ។ ដូចពាក្យស្លោកនៃប្រទេសក្រិចបុរាណបានបញ្ជាក់ថា “សង្គមរីកលូតលាស់ល្អនៅពេលមនុស្សចាស់ដាំដើមឈើដែលគាត់ប្រហែលមិនបានជ្រកម្លប់ដើមឈើនោះឡើយ មានន័យថា ប្រសិនបើគាត់មិនអាចជ្រកម្លប់ដើមឈើដែលគាត់បានដាំ ម្លប់ឈើនោះនឹងផ្តល់ម្លប់ដល់កូនចៅជំនាន់ក្រោយ”។ គាត់បានបញ្ជាក់ម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងបរិស្ថានដើម្បីជំរុញចក្ខុវិស័យរបស់ប្រទេសកម្ពុជាដើម្បីភាពកាន់តែស្រស់បំព្រងសម្រាប់ទាំងអស់គ្នា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGC__MiH6Es4Mpi02KxCOHW83h6C9L6vGzxn67rsAlcHgISxwMnrdQM7JK4Ibkcf-OVPeISJXgt0ctBGPoskwOlEtVOoCEmYHnw2YV4uXuxfDBMX7baktfRSocSReI_ekGqneSrBVC_SyJmh_9jOWPsULIpPr3916Rc8WmthXIQjnx1JoLDyiJLpOSFS8H/s7872/3%20(7).jpg

ឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរសបានដាំកូនឈើ ៨.០០០ (៨ ពាន់) ដើមជាមួយគោលដៅដាំឱ្យបាន ៣០.០០០ (៣ ម៉ឺន) ដើមដើម្បីគាំទ្រដល់យុទ្ធនាការកូនឈើ ១ លាននៃពន្លកបៃតងរបស់ក្រសួង។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍បេះដូងសប្បុរសបានកំណត់គោលដៅដាំកូនឈើឱ្យបាន ៣០.០០០ (៣ ម៉ឺន) ដើមដោយសហការជាមួយក្រសួងបរិស្ថាន សហគមន៍មូលដ្ឋាន សាលារៀន និងអង្គភាពបរិស្ថានពាក់ព័ន្ធជាច្រើនទៀត។ លើសពីនេះ ណាហ្គាវើលដ៍ក៏បានសន្យាឧបត្ថម្ភ ១ ដុល្លារអាម៉េរិកដល់កម្មវិធីដាំកូនឈើសម្រាប់រាល់ការកក់បន្ទប់ស្នាក់នៅសណ្ឋាគាររបស់ភ្ញៀវក្នុងឆ្នាំ២០២៥ ផងដែរដែលអនុញ្ញាតឱ្យភ្ញៀវចូលរួមដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបរិស្ថានក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។

ចាប់តាំងពីឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរសបានរៀបចំសកម្មភាពជាច្រើនដែលផ្តល់ប្រយោជន៍ដល់កិច្ចការពារបរិស្ថាន អប់រំ កីឡា និងការអភិវឌ្ឍសហគមន៍។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំពារបរិស្ថានត្រូវបានឆ្លុះបញ្ចាំងតាមរយៈគំនិតផ្តួចផ្តើមជាច្រើនដូចជា កម្មវិធីសាលារៀន និងបរិស្ថានបៃតង កម្មវិធីសាប៊ូនៃក្តីសង្ឃឹម កម្មវិធីនិរន្តរភាពកម្ពុជា និងការគ្រប់គ្រងកាកសំណល់ ៥R ជាដើម។ គំនិតផ្តួចផ្តើមទាំងនេះបានផ្តល់ប្រយោជន៍ដល់ប្រជាជនជាង ១៧០.០០០ នាក់តាមរយៈសកម្មភាព ៤៥៧ គិតមកដល់បច្ចុប្បន្ន។

សូមរំឭកថា កាលពីពេលថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរសបានដាំកូនឈើ ៨.០០០ (៨ ពាន់) ដើមនៅស្រុកវាលវែងខេត្តពោធិ៍សាត់ និងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុង។ មកដល់បច្ចុប្បន្ន ណាហ្គាវើលដ៍បេះដូងសប្បុរសបានរៀបចំសកម្មភាពដាំកូនឈើនៅរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ៩ ផ្សេងទៀតរួមមានខេត្តកំពង់ស្ពឺ កំពត ពោធិ៍សាត់ កោះកុង ព្រៃវែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងតាកែវ។

Don’t Thai to me! សំណាង អេលីណា និងមហាជនហួសចិត្តក្រោយផ្ទះលេខ២លែងដឹងខុសត្រូវបែបនេះ

0

សំណាង អេលីណា Miss Universe Cambodia 2019 បានចោទសួរទៅកាន់ផ្ទះលេខ២ថាកើតអីខណៈមហាជនជាច្រើនបានសម្តែងការហួសចិត្តក្រោយពីភាគីថៃបានផ្សព្វផ្សាយសំលៀកបំពាក់ប្រពៃណីខ្មែរមានការវិត្តន៍ក្រោយពីទស្សនារឿង «បុពេ្វសន្និវាស» ថែមទាំងមានរបស់ សំណាង អេលីណា មកជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8SQzy9P8_tlpXrRGvs86nS2GzFVJtoKplSVCcINlMgfoO4jWwpSYKuA8y2yuw_W_u9gMafiHxT7AllURVTEWmxienqQhUwzUlQxg_c8dHLnF5gJA4uTbJ6rfrMYC7UJnBWL9ga2MKR_q0RXGFbVqCPC_b7VPE1GLOEEYyQXWjWWFZ7YdRtD3fw3JJKIEE/s2048/image_2025-06-23_11-02-45.png

កម្មវិធីមួយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃបានបង្ហាញរូបភាពពីទម្រង់សំលៀកបំពាក់ប្រពៃណីខ្មែរនិងរូបភាពក្នុងរឿង «បុពេ្វសន្និវាស» និងរូបភាពរបស់ សំណាង អេលីណា កាលពីចូលរួមប្រកួត Miss International 2023 ដោយបង្កប់ន័យថាសំលៀកបំពាក់ប្រពៃណីខ្មែរមានការវិរត្តន៍ទៅជាមានស្បៃដោយសារតែបានទស្សនារឿងភាគថៃដ៏ល្បីល្បាញរបស់ខ្លួន។ ឃើញការពិពណ៌នាមិនច្បាស់អំពីសំលៀកបំពាក់ខ្មែរបែបនេះផេក បុរាណាចារ្យក៏បានចេញមកស្រាយតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOp0qjmLohaQKza4wMNDLgklPSSSCx3-XK9gkgelhOKhAFcgkqRJ4pvr3DRMW9y-bTw3Xubv1PRNNL7Bq-4K5n0BLxI07EahNID_tGttf0AZvTCJUqH2jZFXgmPB9EgRkdFaSwIvapIdLYPvSddNorQdO5wl6qMorQ1Ndmyc5SqdaqcHrv-i1Kh9PwiJMd/s2048/image_2025-06-23_11-02-46.png
នៅយប់ថ្ងៃទី២២ ផេកបុរាណាចារ្យ បានរៀបរាប់អំពីប្រវត្តិនិងការវិវត្តន៍នៃការពានាស្បៃរបស់ខ្មែរដើម្បីជៀសវាងការយល់ច្រឡំ និងយល់ខុស។ ដើមបុរាណមក ការពានាស្បៃជាលក្ខណៈសម្គាល់នៃព្រះពុទ្ធសាសនា។ នៅសម័យហ្វូណន គេប្រទះឃើញ បដិមាព្រះពោធិសត្វសំខាន់ៗ ប្រើប្រាស់ការពានាស្បៃ ដើម្បីជាលក្ខណៈសម្គាល់បើទោះបីជាការតែងកាយស្ថិតក្នុងរូបបែបទេពទេវឬក្សត្រតែ ស្ថិតក្នុងក្របខ័ណ្ឌពុទ្ធសាសនា។ នៅសម័យអង្គរកម្ពុជាគោរពព្រហ្មញ្ញសាសនាជាធំ ការប្រើប្រាស់ស្បៃក្នុងសម័យនោះ ក្នុងវណ្ណៈព្រាហ្មណ៍បព្វជិត និង វណ្ណៈក្សត្រ ទាំងក្សត្រា ក្សត្រី គេប្រើប្រាស់ស្បៃភ្លោះដែលទម្លាក់ជាយស្បៃទាំង២ទៅខាងក្រោយ។ នៅចុងសម័យអង្គរ ចាប់តាំងពីព្រះបាទជ័យរម៌្មទេវទី៧ មកពុទ្ធសាសនាចាប់ផ្តើមមានឥទ្ធិពលឡើងវិញនៅកម្ពុជា ដ្បិតព្រះមហាក្សត្រ ព្រះមហាក្សត្រីនៅប្រើប្រាស់នៅរក្សាការប្រើប្រាស់ស្បៃភ្លោះ ប៉ុន្តែគេប្រទះឃើញ បព្វជិតខ្លះ រហូតដល់ប្រជាជនសាមញ្ញ ប្រើប្រាស់ស្បៃពានា នេះជាតឹកតាងដែលប្រទះឃើញលើចម្លាក់ប្រាសាទនានាសម័យនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi37VlmZF4bjNzQGYm6vp_qOW15g_uM0OHgxAkXpqK6e74kS5zq4UQl59MD9hbE5xATW-kEtO9MG8peL7q6SBB4pniadCr7JyWePkjLMsw6eyd4kUwagF0AoonYUqdxxnjCOsuZEb4Hd6sCdLr2Yavrme001z9axk61ApHVNQRBMfHttu7bGB1l55REvV4z/s2048/image_2025-06-23_11-02-48.png

ការប្រើប្រាស់ស្បៃពានា ប្រទះឃើញមានការវិវត្តន៍យ៉ាងខ្លាំងនៅសម័យលង្វែក ទាំងព័ស្តុតាងជាចម្លាក់ ព័ស្តុតាងឯកសារ និង ព័ស្តុតាងជាគំនូរដែលមានប្រភពពីបរទេស បង្ហាញថា ខ្មែរពានាស្បៃដោយប្រើប្រាស់ផ្ទាំងសំពត់ធំ និង មានប្រវែងវែង រួចស្រេចទៅហើយតាំងពីលង្វែកមក។ មកដល់សម័យឧត្តុង្គ តាមរយៈឯកសារនានា រហូតដល់រូបថតដែលអាណានិគមមកថតនៅពេលដែលបញ្ចប់សម័យឧត្តុង្គទៅហើយនោះ បានបង្ហាញអោយយើងឃើញអំពី ការប្រតិបត្តិ លក្ខណៈនៃការ ពានាស្បៃ យ៉ាងសម្បូរបែបក្នុងវប្បធម៌ខ្មែរ។ ការពានាស្បៃ នៅតែបន្តក្នុងវប្បធម៌ខ្មែរ ស្តែងចេញក្នុងសម្លៀកបំពាក់គ្រប់ទម្រង់ រាប់តាំងពី សម្លៀកបំពាក់ក្នុងល្ខោនព្រះរាជទ្រព្យ សម្លៀកបំពាក់នៃរាជវង្ស សម្លៀកបំពាក់ក្នុងពិធីមង្គលការ ពិធីចូលម្លប់ សម្លៀកបំពាក់ប្រើប្រាស់ក្នុងសកម្មភាពសាសនា ជាដើម ត្បិតស្ថិតក្នុងទម្រង់ផ្សេងគ្នា តែការពានាស្បៃ បង្ហាញពីការចាក់ឫសយ៉ាងជ្រាលជ្រៅរបស់ ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ កម្ពុជាក្នុងនាមជាប្រទេសដែលនាំយកការពានាស្បៃ មកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក្រៅអំពីកិច្ចប្រតិបត្តិសាសនា មានសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ ការពានាស្បៃ គ្រប់រូបបែប»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxsVjkYJyEd4A0K5cA9gkCENNfwSurm1SRXS3QuPiCAq__anKfpv_KS5FhPQlHplztmCWEZTmv3IfRWlLWADPXRNSN5YjYCLY9uxki63QOTAk9pzSwXF3uZ7gmwnYnVGqJriStIb6A7gSVacMHYhf8PW9hxMnFApWeikeRdiBDT8Ig9Ruok-geL3JrcorN/s2048/image_2025-06-23_11-02-50.png
ជាមួយនឹងការបកស្រាយខាងលើនេះ សំណាង អេលីណា ក៏បានចែករំលែកបន្តអំពីខ្លឹមសាររបស់ បុរាណារ្យ ឆ្លើយតបទៅកាន់ភាគីថៃដែលផ្សព្វផ្សាយខុសពីការពិត។ ដោយក្តីហួសចិត្តពេក សំណាង អេលីណា បានសរសើរដោយខ្លីថា «អ្នកខាងនោះកើតអី?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNs5hNcbSb6wX0Q-9j0rf72C6ZFOkKeqXcOW9gvhTPRQsOjen_kgtWsa1PlU8LuH5tjXk3uuF-Rew7s0UPkQCm81-QGqXkCwshMOBT4SAmVKHYrjfbM7Vvv0pHGXEXShv-eZAQeUk0QmhBzI1iOu-ydKcLk2uRogQqYkqzqr_TLUJbge4GbpIfuad3gqtF/s2048/image_2025-06-23_11-02-51.png

មិនត្រឹមតែ សំណាង អេលីណា ប៉ុណ្ណោះទេដែលមានការហួសចិត្តជាមួយផ្ទះលេខ២ ទស្សនិកជនជាច្រើនទៀតក៏ហួសចិត្តដូចគ្នាដែលការផ្សព្វផ្សាយរបស់ថៃមិនព្រមទទួលស្គាល់ការពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYsrtzF9ynkU3H64S4ZnrCmbJL_GriH8lABu3lQHaYVN50vvbPxW0ynTT8h0qoxTTwagGhpRWcrLq_WECncYIWd7xCasyMxoYErYpf7fvu8ULD0Yrq8NzokDzfMGitvdUW4J8xKYCcoCas1evzxObApuAqDgYqqlFZRyzrktCAgJtbQFlPgJ7InaObxMkW/s2048/image_2025-06-23_11-02-44.png
សូមបញ្ជាក់ផងដែរថា រូបភាពរបស់ សំណាង អេលីណា នោះគឺកាលពីពេលនាងឈរថតនៅមុខប្រាសាទកោះកេរទាំងកណ្តាលភ្លៀងប្រកបស្នាមញញឹមទោះបីភ្លៀងធ្លាក់យ៉ាងណា។ សំណាង អេលីណា បានគ្រងឈុតសម័យឧត្តុង្គយ៉ាងត្រឹមត្រូវនិងស្រស់ស្អាត និងបានណែនាំខ្លួនពីការតំណាងកម្ពុជាប្រកួត Miss International 2023 នៅឯប្រទេសជប៉ុន៕

ទម្លាប់ប្រើប្រាស់ ChatGPT នឹងមានបញ្ហាខួរក្បាល ឬខ្សោយការចងចាំ

0

ChatGPT គឺជាគំរូភាសាដែលសរសេរឡើងដើម្បីប្រើប្រាស់ ឆ្លើយគ្រប់សំណួរ និងបកស្រាយចម្ងល់យ៉ាងទូលំទូលាយ ដូចជា ៖ ការផ្តល់ទិន្នន័យ ដោះស្រាយចំណោទគណិតវិទ្យា សរសេរកូដ សរសេរកម្មវិធី និពន្ធបទចម្រៀង រួមទាំងប្រាប់ពីវិធីចម្អិនអាហារ ដែលមនុស្សនៅទូទាំងពិភពលោកពេញនិយមប្រើប្រាស់កម្មវិធីនេះ ដោយសារវាអាចស្វែងរកចម្លើយយ៉ាងឆាប់រហ័ស ថែមទាំងអាចបកប្រែភាសាទៀតផង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhChoVnTYi8G-QkX5igia8qqD3BssruuvrsfVrq3USNEAkTO_H4G8Lqgqw26s96Fwm3CvIHRGFbYcwcZ4kqD3KmlTNkByY9mM17JqWgVtUv8y5EDYJM-RXV9ru8QVDDQG4w1dX1C7RCxq_-uK502oMb0i2xPCydbduSjd54ypKqorxnu1h2bE_tO4GIBis4/s2400/image_2025-06-24_08-52-53.png
ប៉ុន្តែលទ្ធផលការស្រាវជ្រាវថ្មីបញ្ជាក់ថា អ្នកចូលចិត្តប្រើប្រាស់កម្មវិធី ChatGPT ឬពឹងផ្អែកលើ ChatGPT ខ្លាំងពេកដើម្បីឆ្លើយសំណួរនឹងមានបញ្ហាខួរក្បាល ឬខ្សោយការចងចាំរយៈពេលយូរ ។ ការស្រាវជ្រាវនេះបានសាកល្បងលើអ្នកស្ម័គ្រចិត្ត ចំនួន៥៤នាក់ អាយុពី១៨ឆ្នាំ ទៅ៣៩ឆ្នាំ ដោយឱ្យពួកគេសរសេរអត្ថបទ Scholastic Assessment Test (SAT) រយៈពេល២០នាទី ។ អ្នកស្ម័គ្រចិត្តត្រូវបានបែងចែកជា៣ក្រុម គឺក្រុមទី១ ប្រើប្រាស់ ChatGPT ឱ្យជួយសរសេរ, ក្រុមទី២ ប្រើប្រាស់ Google ស្វែងរកទិន្នន័យ និងក្រុមទី៣ សរសេរដោយគំនិតខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjCmwPRedndQJObp1P30jUSfFJ3L8gSVrSZ7JLa4xFw_wQhe6a5XB7Cbi2mZ_hqKQV7kA_sVjNOqXbr4OJZtEnfVno5PoYH4qQ9MYMDwiNz2z9642kyBF-CSc0o2sgFvNUcVfAVYmtKU51MjT7D1_OhrWAmRUlm4AHxlAg5cNCxx5qBTTczJHbPK_475Yw/s1280/image_2025-06-24_08-52-49.png

លទ្ធផលបានបង្ហាញភាពខុសគ្នាយ៉ាងច្បាស់ គឺក្រុមប្រើប្រាស់ ChatGPT មានការចូលរួមរបស់ខួរក្បាលកម្រិតទាបបំផុត ហើយលទ្ធផលការងារពួកគេនៅក្រោមស្តង់ដារជាបន្តបន្ទាប់ទាំងផ្នែកកម្រិតប្រសាទ ភាសា និងអាកប្បកិរិយា ។ ពួកគេកាន់តែខ្ជិលជាងមុនក្នុងការសរសេរអត្ថបទ ហើយចុងបញ្ចប់នៃការស្រាវជ្រាវ ពួកគេគ្រាន់តែចម្លងខ្លឹមសារពី ChatGPT ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHH-x9-hwtqMA7wTbtPdEjBD51OqFcfHIVvkFyKA-PiGxuZQxe3dBD1WWxMeKFgoBRq0Qu3xfQ0iRbrz00CqyYwqjRY9XGFBBBFnCW4kZW7UjUFiDU38Mwfk4ecqQrC3Ho4t6DwRpEO0gMUB_qFT4-SLT8uab3W0wXkSQrkk-Ddhi4hNeo9j0sSK3nOd2q/s2000/image_2025-06-24_08-52-50%20(2).png

អ្វីដែលអ្នកស្រាវជ្រាវបារម្ភបំផុត មិនមែនត្រឹមតែភាពខ្ជិលច្រអូសប៉ុណ្ណោះទេ ប៉ុន្តែតាមលទ្ធផលការស្កេនខួរក្បាលអ្នកចូលចិត្តប្រើប្រាស់ ChatGPT ជាច្រើនបង្ហាញថា មានបញ្ហាខួរក្បាល ឬខ្សោយការចងចាំ ហើយអ្នកប្រើប្រាស់ ChatGPT មានកម្រិតគ្រប់គ្រងខួរក្បាល និងការយកចិត្តទុកដាក់ទាប ។ ផ្ទុយទៅវិញ អ្នកសរសេរអត្ថបទដោយគំនិតខ្លួនឯងមានការតភ្ជាប់សរសៃប្រសាទខ្ពស់បំផុត ជាពិសេស ផ្នែកខួរក្បាលពាក់ព័ន្ធនឹងការចងចាំ ឬការច្នៃប្រឌិត ។ រីឯក្រុមអ្នកប្រើប្រាស់ Google Search ពេញចិត្តនឹងលទ្ធផលការសរសេរខ្ពស់ និងគ្មានបញ្ហាខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj020wrF2TREMctRLJYRTcyjXMsEqYiXomyzmOWqmYpE_99My-Hs2aRCZVbad_l_3P9rF0IBCklj0w1xulxIvppMo7-HjNd2FfxYNV1kMAvj0xQmmMJbS8pdYHsXTaz36hZ4Z23upAGB5gX2-UNL6mL_KTlhEjMaZmjlki7lXBE2Y-0v1S-wQIIi14A5THS/s1351/image_2025-06-24_08-52-50.png

ការស្រាវជ្រាវនេះក៏បានលើកឡើងពីគ្រោះថ្នាក់សម្រាប់អ្នកដែលពឹងផ្អែកលើ ChatGPT ពេលតម្រូវឱ្យសរសេរអត្ថបទដោយខ្លួនឯង និងហាមប្រើប្រាស់ ChatGPT គឺពួកគេមានការចងចាំតិចតួចពាក់ព័ន្ធនឹងអត្ថបទដែលសរសេរ និងមានរលកខួរក្បាលខ្សោយ ។ អ្នកស្ម័គ្រចិត្តចូលរួមស្រាវជ្រាវ ស្មើ៨៣.៣៥% ពុំអាចនឹកឃើញខ្លឹមសារអត្ថបទដែលខ្លួនទើបសរសេររួចទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJLCRdJuOZhm_fUeWjV6WANyJz-bmJ5vgoxIfwU0LONcffHN2yqoQW8zzrrY4mB1a5CQWv01Zu0iq3lrc3w6_DrhFiAi2CnMkUlwp2FhL4SiR38bakQf7yEKfKoi39YQc_UNR2uC0Ps2oo2rUU_iJE-7Ud9Uf0NMjkfL4sX5lmUCWwMMMvo873faKCTcOP/s2048/image_2025-06-24_08-52-52.png

ការតភ្ជាប់សរសៃប្រសាទរបស់អ្នកប្រើប្រាស់ ChatGPT បានធ្លាក់ចុះ៤៧% ហើយការស្រាវជ្រាវនេះបញ្ជាក់ថា បើទោះជា ChatGPT ជួយឱ្យការសរសេរអត្ថបទបានឆាប់រហ័សរហូតដល់៦០% ក្តី ប៉ុន្តែវាក៏កាត់បន្ថយភាពវៃឆ្លាត៣២% ដែរ ៕

មេបញ្ជាការកងទ័ពថៃ ៖ «ថៃអាចនឹងបិទព្រំដែនជាប់កម្ពុជាទាំងអស់នាថ្ងៃអនាគត ប៉ុន្តែរង់ចាំវាយតម្លៃស្ថានការណ៍»

0

ប្រទេសថៃ ៖ មេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង និយាយថា ប្រទេសថៃអាចនឹងបិទព្រំដែនកម្ពុជា-ថៃទាំងអស់នាថ្ងៃអនាគត ប៉ុន្តែត្រូវរង់ចាំវាយតម្លៃស្ថានការណ៍ប្រចាំថ្ងៃ ប្រសិនបើមានការប៉ះទង្គិច ឬមានការពុំយល់គ្នា ថៃនឹងអនុវត្តការបិទព្រំដែន ។ វាទាមទារឱ្យមានការត្រួតពិនិត្យវិធានការយ៉ាងតឹងរ៉ឹង និងសូមឱ្យពលរដ្ឋថៃរួបរួមគ្នានៅពេលប្រទេសមានវិបត្តិ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7CtXLD5XFjZm2tw7sNHC2eC0xlAhIRtJR02jONKiZ9WQMRd7YViCnxocUIRlti5kRngjJ4ECjdhGvvWGrnYDfL6P64Xl7vZ63a3e-lUqYEIDyezitnRm3N7SKGPMXzk1bK1f3e2yOBVmF7p6OmKMiOjB9In1d-pK2t3UmseXj245AYxh26ScIgEM9duGy/s1280/photo_2025-06-23_14-08-33.jpg

លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ ឱ្យដឹងថា លោករង់ចាំស្តាប់ការសម្រេចរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ក្នុងការបង្កើនវិធានការព្រំដែនកម្ពុជា-ថៃ ហើយថ្ងៃអនាគត ប្រសិនបើមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរ គឺថៃនឹងបិទព្រំដែនទាំងអស់ ។ ហេតុនេះ សូមឱ្យពលរដ្ឋថៃសាមគ្គីគ្នាជាធ្លុងមួយពេលប្រទេសមានវិបត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_rW0ueAVMFjQvwgLOqhjt7tB-sk9JzroIZRD1t6xux7wUYsBxmfqKHtiW2ZcEqKPpfCbXWw8M-cvMfvV-KHTDgo2i6YBWj0WBEK_HMvH-UbeI3c0utOhiNYdn6hP8M4i3qgdgT6QQHh5Fj3-PJPYgCFFaXD47qs4mdli_EfMXA7oOkn6M-acGFOesAA8/s1280/509599206_1145481650953789_460279524465058653_n.jpg

នៅថ្ងៃទី២៣ ខែមិថុនា នៅទីបញ្ជាការកងទ័ពជើងគោក លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ បាននិយាយក្រោយកិច្ចប្រជុំកងទ័ពពីបញ្ហាព្រំដែនកម្ពុជា-ថៃថា លោកជឿជាក់លើការបំពេញតួនាទីរបស់កងទ័ព សាមគ្គីភាព និងការពារពលរដ្ឋនៅតាមព្រំដែនឱ្យល្អបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTHj1kTSJ-0TJqj3BlLy3eqIpVXUPIxYpJ-2IqCEdOtuEKFn4nnSzxI26HOwIatEPKKvo_54V10FQjmr82dxH9APGLdmmUb3S6z0IVvqk1g8t1F94QvuDhxBK2IcU8v-uTiAfxbOqdwNToji5mr9ANLebpXNwgUiwQ86DcuiHY2oje7pOgGk9gM3_sohwr/s2048/498276244_1125278356294136_994071727868693409_n.jpg

ថ្ងៃនេះដែរ (ថ្ងៃទី២៣ ខែមិថុនា) នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានកោះហៅមន្ត្រីផ្នែកសន្តិសុខចាត់វិធានការបន្ថែមតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺលោក ប៊ុនស៊ីន ផាកក្លាង និយាយថា នឹងរង់ចាំការសម្រេចពីនាយករដ្ឋមន្ត្រី ពីព្រោះពុំដឹងថា លោកស្រីនឹងសម្រេចបែបណា ។ ពេលនេះ លោកតាមដានស្ថានការណ៍ បើមានការប៉ះទង្គិច ឬពុំយល់គ្នារវាងកម្ពុជា និងថៃ គឺថៃនឹងបិទព្រំដែនទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUgx92KV1q-CK57ah2bgP5vgkVkqp2-TH7jnpGQ-8NtiO_CpIjGj0oW5vja-ybfH8F1p6G_vkL8yv8AuOuIj1Geqkp0erNr-3fqNVTPma9sG3lcDp3LhRjxSIcsqdMILyLRl0bPJqG7bc3y67kJlIFQtXMF5WNgYix4Olos84XQcQO9U-zUzlleSV0Bbzx/s1280/509286116_1145481680953786_7919676783453364722_n.jpg

លោកបន្តថា ថៃនឹងបង្កើនការគ្រប់គ្រង និងអនុវត្តវិធានការតឹងរ៉ឹង ហើយអាស្រ័យលើស្ថានការណ៍ពេលនោះ ប៉ុន្តែថៃនឹងព្យាយាមជជែកដើម្បីឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតីវិញយ៉ាងឆាប់រហ័ស ហើយលោកមើលឃើញថា រដ្ឋាភិបាលថៃនឹងមានវិធីជជែកជាមួយរដ្ឋាភិបាលកម្ពុជា ។ ទោះយ៉ាងណា ថៃនឹងមានវិធានការបិទព្រំដែនកម្ពុជា-ថៃទាំងអស់នាថ្ងៃអនាគត ប៉ុន្តែនឹងតាមដានស្ថានការណ៍ជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRSt09hnRDa8JZMA6lpOPnmBjnUMbfX9DhkB6_ls2RnaQGtvBfnUiH3NZ5TScdFnzzuEiJiHaxmECe7Hh9n4gqPC2DlRucp69icIFTu5XkaVZ_RmrjN4nzDkDL_l1MhTGabZmdbzAeQu4Q_poZKPoosV6JlyLgeDLU7YN1avfTCkJtoZHUkxW_y4EqxyjP/s1280/509420760_1324009369287785_496486320121081626_n.jpg

ចំណែកកម្ពុជាពុំទិញប្រេងឥន្ធនៈ និងឧស្ម័នពីថៃ គឺជាតួនាទីរបស់មន្ត្រីធ្វើការនៅច្រកព្រំដែនដែលគ្រប់គ្រងការនាំចេញ-នាំចូលប្រេង ប៉ុន្តែថៃនឹងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋខ្មែរបើចង់មកចាក់ប្រេងនៅថៃ ។ ថៃផ្តល់ភាពសំខាន់ក្នុងរឿងនេះទាំងអ្នកជំងឺ សិស្សសាលា រួមទាំងការទិញទំនិញប្រើប្រាស់ ករណីពលរដ្ឋខ្មែរទិញទំនិញយកទៅលក់ក្នុងបរិមាណច្រើន គឺជាតួនាទីរបស់មន្ត្រីប្រចាំច្រកព្រំដែននីមួយៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjJhe9SDxG9N6i_iy7O6STn1LGYONwBZcSAljxt73B_96EksqN94gpsBb_uH3UThYyx3ul8eWbSCjAbpbh-kmLVqIOoc7-ratKXCgmI8enf-YJ4w3wW_4ohmTQi4KBHSvcmz9JPaa1UrrQtZCvH7ZGsxOWq0kQdqM69ToJB39iLAyARRz5UmwsBTyu5Wqb/s640/image_2025-06-19_09-23-29.png

នៅថ្ងៃទី២៣ ខែមិថុនានេះ លោក ប៊ុនស៊ីន ផាកក្លាង នឹងទៅផ្តល់កម្លាំងចិត្តដល់កងទ័ពថៃនៅប្រាសាទតាមាន់ធំ ហើយលោកសន្យាថា កងទ័ពនឹងនៅក្បែរពលរដ្ឋ និងការពារព្រំដែនឱ្យមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg83Bne-Di43Q_r1HI4hZpeSFPA6UmK2Cv_H9eSqnARZsa_XH18IVWkDMf90gWtLauZlZX1b25xCJWAOoMpshLmkoMEMoLRHqPU4nqJ7LpoZOEi6IyYiYmxloiDD2XpYqWnD940JXnPg6CBagVn79Ei6rcxGBIb21cKK3sGTVZvu6P-5M_cMZrEHkphpM_8/s800/photo_2025-06-18_10-07-50%20(2).jpg

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ពលរដ្ឋប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា ។ វាជារឿងចម្លែកមួយដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំចរចាបើកច្រកព្រំដែនឲ្យមានភាពប្រក្រតីភាពឡើងវិញ ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពថៃនៅតែបន្តបិទបើកច្រក ឬកែសម្រួលម៉ោងបិទ-បើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ ៕

តម្លៃប្រេង និង ឧស្ម័ននឹងកើនឡើងខ្ពស់ជាសកល ក្រោយការបិទច្រកសមុទ្រនៅអ៊ីរ៉ង់

0

ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់បានចេញផ្សាយកាលពីថ្ងៃអាទិត្យនេះថា ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ កំពុងសម្រេចចិត្តចុងក្រោយថា តើត្រូវបិទច្រកសមុទ្រ Hormuz ដែរឬទេ? បន្ទាប់ពីមានការវា.យឆ្មក់ដោយគ្រាប់បែ.ករបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiKQKI2x5DKKEPCaxanSv3-9UaBcrUHZyTNC1n4gh6qI4DVT2xJzLoWd9fCrrdnIw2L7Vmh0olmK_W6VMLiqycxBx6wWNgQQSn_JQFcu3HnOvvV2vOUL8DrO58s1eWZ2bej_k59kOvZmsuQf-xtqEKX2DQk3gxXWKzYCcPmlTCxaj1hEyOReB0k36KeM0V/s800/image_2025-06-24_08-31-27.png
ប្រភពដដែលបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់បានប្រើប្រាស់ការគំរា.មកំហែងដោយការបិទច្រកសមុទ្រនេះជាយូរមកហើយ ដែលតាមរយៈការបិទនេះ គេរំពឹងថាប្រហែល 20% នៃតម្រូវការប្រេងឥន្ធនៈ និងឧស្ម័នសកល នឹងជួយទប់ស្កាត់ការជ្រៀតចូលពីសំណាក់លោកខាងលិច ដែលឥឡូវនេះឈានដល់កម្រិតធ្ងន់ធ្ងរបំផុត បន្ទាប់ពីការវា.យប្រហារត្រឹមពេលមួយយប់របស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLu-3uzIcaDLCGKGr2VBPlMkMZg2fJuHCwTCtjKH2Rg7aEgCr4-fcVg0Qtmy0ngalwsSH7TOKXfktRg4v6BFtkq925cYmAbPQKGpm52sUXg96qusC-8P3U20369FR5UwO4fBv0T3jSMiV4y4TqHC8GEVThIUJ_mvIfF_iwPhxVE-YtUTFYF_5mN3RCKRsQ/s600/image_2025-06-24_08-31-26%20(2).png

ដោយឡែក បើតាមសម្ដីរបស់សមាជិកនៃគណៈកម្មការសន្តិសុខជាតិរបស់សភា លោក Esmail Kosari នៅលើប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់មួយទៀតបានឲ្យដឹងថា “សម្រាប់ពេលនេះ សភាអ៊ីរ៉ង់បានឈានដល់ការពិចារណាអំពីការដែលគួរបិទច្រកសមុទ្រ Hormuz ដែរឬទេ ប៉ុន្តែការសម្រេចចិត្តចុងក្រោយក្នុងរឿងនេះ គឺជាការទទួលខុសត្រូវរបស់ឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN9NMg2rq34r6Mas83Sgkdy8sIyRvDCatlNwmAfdqHXnYRrIzELXitUXYW6VSjbEEHGqr-gQygamyU1IF3d0D1yVdGRChhS5aU-970BlIDuqYS8_ntppFPCFySbZIe2tt-_BSND48UOZO1yslA-PrBPmTlk7I8FsyYuZsf6GpBNMwx_3xU21BKTj4HPZP2/s948/image_2025-06-24_08-31-26%20(3).png

ចំណែកលោក Kosari ដែលជាមេបញ្ជាការឆ្មាំបដិវត្តន៍ផងដែរកាលពីថ្ងៃអាទិត្យបានប្រាប់ក្លឹបអ្នកកាសែតថា«ការបិទច្រកសមុទ្រ ត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈហើយ វានឹងត្រូវអនុវត្តនៅពេលណាដែលចាំបាច់បំផុត។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpx9NjK2Ie9cKAiFPeu9UmziyLn9Ww6n2D9fUuu_bWy00m6EYMxTPqqS2J4NHGIrHXT63Lo7O1VsxZrAZvmrFyjv8YfssTooOWEaUv7c_kKpg2fUJNfSzdlbwSX9OGTp-tnoL956f8D-CJo6Bu-yelQsj3O7mGSANMJeZ8Ls9d3Oz9XqaQNAMGPOLor4FS/s1536/image_2025-06-24_08-31-26.png

គួរឲ្យដឹងថា ច្រកសមុទ្រនេះស្ថិតនៅចន្លោះរវាងប្រទេសអូម៉ង់ និងប្រទេសអ៊ីរ៉ង់ ហើយភ្ជាប់ឈូងសមុទ្រកណ្តាលភាគខាងជើងជាមួយឈូងសមុទ្រអូម៉ង់ទៅខាងត្បូង និងសមុទ្រអារ៉ាប់។ វាជាផ្លូវទឹកដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ពិភពលោកពីមជ្ឈិមបូព៌ា។ ជាមួយគ្នានេះ មានការប៉ាន់ប្រមាណថា តម្លៃប្រេងនឹងកើនឡើងដល់ 120-130 ដុល្លារ/បារ៉ែល ប្រសិនបើច្រកសមុទ្រត្រូវបានបិទដោយសារតែភាពតានតឹងនៃសង្រ្គា.ម៕

តើជាកំហុសខាងយោធា ឬក៏រដ្ឋាភិបាលថៃ? អាជីវករថៃបានធ្វើអត្ត.ឃាតដោយសារស្ថានការណ៍ព្រំដែនតានតឹងប៉ះពាល់ដល់ការនាំចេញផ្លែឈើ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃផ្សាយថា មានអាជីវករជនជាតិថៃម្នាក់តានតឹងផ្លូវចិត្តយ៉ាងខ្លាំងដោយសារពុំអាចនាំចេញផ្លែឈើមកលក់នៅប្រទេសកម្ពុជា ពីព្រោះស្ត្រីរូបនេះបានជំពាក់បំណុលគេយកប្រាក់មកទិញផ្លែឈើ ។ ក្រោយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹង ធ្វើឱ្យផ្លែឈើស្អុយរលួយអស់ គ្មានលទ្ធភាពសងបំណុល ក៏សម្រេចចិត្តបា.ញ់សម្លា.ប់ខ្លួនឯងនៅក្នុងផ្ទះតែម្តង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwIQsYv-D5y9qQdywCX_OiQTMV0p0APQDM0tlsh7fpMNbSxxAfI1Qi1LPm4b_EPve5hsURLLmUtqzFSTskdzaCD_XqlocRLodnRmN4SW24wrO_dBJI0P0tCaiLGs_Uqv5mSJzeZlaw5lqi_5XwFqVN8XLNzLNTgywawX1XKuV7SMAHl_Xl2y8DxBRQDHX-/s1171/photo_2025-06-23_09-42-52.jpg
ក្រោយពីកងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ធ្វើឱ្យអាជីវករថៃរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេស អ្នករកស៊ីនាំចេញបន្លែ ផ្លែឈើមកកម្ពុជា ។ បើទោះជាអាជីវរថៃសំណូមពរទៅកាន់កងទ័ពឱ្យបើកព្រំដែនដូចមុនឡើងវិញ ដោយសារធ្វើឱ្យប៉ះពាល់ដល់ការរកស៊ី ហើយផ្លែឈើត្រូវស្អុយរលួយចោល ប៉ុន្តែកងទ័ពថៃនៅតែប្រកាន់គោលជំហរគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង ។ ហេតុនេះ ធ្វើឱ្យអាជីវករថៃម្នាក់សម្រេចចិត្តធ្វើអត្តឃាត ដោយសារគ្មានការអន្តរាគមន៍ពីរដ្ឋាភិបាលថៃរកបើកច្រកព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS-WwBAXZ4v2iQpJa0HDyo4BWn5xyuobsN88ssvqD30btRz__bLPxUQ2DQD08WmRQPTzw-rAslrJe081KHQ5mDYVNtiLe84J04nIL5N6mbbJUcj59FbQqwSlRhZ5NrWElLW6dE63nShMC7JsGSb95vBvQwMknboiHYGI8UWZj_EI82OCnu2hnz1LJ3WL0f/s1056/photo_2025-06-23_09-43-39.jpg
ការពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាព គឺស្ត្រីឈ្មោះ ស៊ុ ណាត់នីដា បានបើករថយន្តតូចពណ៌ស ចូលក្នុងបរិវេណផ្ទះរបស់ខ្លួន រួចហើយ ស្ត្រីរូបនេះក៏ចុះពីរថយន្តដើរចូលក្នុងផ្ទះ ។ មិនយូរប៉ុន្មាន ស្រាប់តែឮស្នូរគ្រាប់កាំភ្លើង១គ្រាប់ ដែលធ្វើឱ្យក្រុមគ្រួសារភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសំឡេងគ្រាប់កាំភ្លើង ហើយក៏ឃើញស្ត្រីរូបនេះស្លាប់ក្នុងបន្ទប់ទឹក ។

ប្អូនស្រីរបស់សាកសព រៀបរាប់ថា បងស្រីខ្លួនបានចាកចេញពីផ្ទះជាច្រើនថ្ងៃហើយ ទើបតែបើករថយន្តត្រឡប់មកផ្ទះវិញពេលល្ងាច ហើយក៏ធ្វើអត្តឃាតក្នុងបន្ទប់ទឹក ។ ពេលឮសំឡេងគ្រាប់កាំភ្លើង ខ្លួន និងឪពុកបានចូលទៅមើលក្នុងផ្ទះ ស្រាប់តែឃើញបងស្រីបាត់បង់ជីវិតក្នុងបន្ទប់ទឹក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLgvavqHseAM_X0jyUvPPPbr_omU5N0O5GAzH-6NoIvKrl5h1qFe6B3YJ4ifG5CAKXIbQzh7ywnLnUvw3o_t18lTEWQIRcDUNmqVD_zoq49rhHDIKKUbc_1_CUGaN1Di8NNRlvJF5gsQrh6OogoW5Dm5fcIwqO28n9jLj1qBzSO_4DSRCFTo7mW-ZMkXOu/s988/photo_2025-06-23_09-43-57.jpg

លោក ណាត ជាស្វាមីសាកសព និយាយថា ភរិយាជាអ្នករកស៊ីចិញ្ចឹមគ្រួសារ ហើយជំពាក់បំណុលគេច្រើន យកប្លង់ផ្ទះទៅបញ្ចាំយកប្រាក់មករកស៊ី ហើយមកជួបបញ្ហាពុំអាចនាំចេញផ្លែឈើទៅកម្ពុជា ។ ហេតុនេះ ធ្វើឱ្យភរិយាពិបាកចិត្តខ្លាំង ភរិយាធ្លាប់ប្រាប់ថា ពុំចង់រស់នៅបន្តទៀតទេ ប៉ុន្តែខ្ញុំពុំនឹកស្មានថា នាងហ៊ានធ្វើបែបនេះ ពុំដឹងនាងបានកាំភ្លើងពីណាទេ ។

បើតាមសមត្ថកិច្ច គឺស្ត្រីរូបនេះឈ្មោះ ស៊ុ ណាត់នីដា អាយុ៣៩ឆ្នាំ បានបាញ់សម្លាប់ខ្លួននៅបន្ទប់ទឹកក្នុងផ្ទះខេត្តចាន់បុរី ដោយសារពិបាកចិត្តខ្លាំងរបស់ជំពាក់បំណុល ។ ក្រោយទទួលបានដំណឹងពីក្រុមគ្រួសារ សមត្ថកិច្ចក៏ចុះទៅកន្លែងកើតហេតុ និងបញ្ជូនសាកសពទៅពិនិត្យយ៉ាងលម្អិត មុនពេលប្រគល់សាកសពឱ្យក្រុមគ្រួសារធ្វើពិធីបុណ្យតាមប្រពៃណី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhus5uYxTfNtrXlE7k3pVX7sMLPkuF47YfgdsWFBuX-mNQ6aUMTVxr9wCLoU2pCqJEM-ooTA8uoaNOcNsFXvU_f0Tuy1cG9Gn2PUdvSKrlzqZeK0GglVU25313iAjQbuf8CEidybhMz5PdTxq1J6cYzCHhYZ7v1a6TrFIQbY4j8Zq_TSILYJaCe61N0nRmZ/s1072/photo_2025-06-23_09-44-18.jpg

ការធ្វើអត្តឃាតរបស់ពលរដ្ឋថៃកើតឡើងដោយសារទង្វើរបស់ក្រុមជាតិនិយមជ្រុល និងកងទ័ពថៃដែលបានជំរុញឱ្យស្ថានការណ៍ឈានដល់កម្រិតនេះ ហើយមិនមែនមានតែពលរដ្ឋថៃម្នាក់ទេដែលជួបបញ្ហាវិបត្តិសេដ្ឋកិច្ច គឺនៅមានពលរដ្ឋថៃជាច្រើនទៀតជួបបញ្ហាបាត់បង់ចំណូលធ្ងន់ធ្ងរ ជាពិសេស ម្ចាស់ចម្ការ ឈ្មួញ និងអាជីវករថៃដែលរកស៊ីបោះដុំទំនិញមកកម្ពុជា ៕