ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News រាយការណ៍ថា តាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ គឺគ្មានការរុះរើបន្លាលួសនៅព្រំដែនកម្ពុជា-ថៃជាដាច់ខាត ថៃមានតែរាយបន្លាលួសបន្ថែមទៀតនៅខេត្តជាប់ព្រំដែនទាំង៧ ។ រីឯព័ត៌មានផ្សាយថា រដ្ឋាភិបាលថៃបញ្ជាឱ្យរុះរើបន្លាលួសនោះ គឺជាព័ត៌មានក្លែងក្លាយចង់ឱ្យបែកបាក់ក្នុងសង្គមថៃ ដូច្នេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃស្នើពលរដ្ឋកុំចែកចាយព័ត៌មាននេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoyG9s4rTUGca2Amuws1J08jLXAsrxaWdCJvELFiba9I5BMKzS5xrdcUvxrN3rEa_Ivs4JPv-Jw00YaW1N4yg9vgLuQ89h3mGls90EHYnQHbMpmx5_F2lkR6rSCvZkgaeUyvt1zcvnMVYRGPy4burwmU0jxbr3u2s0D6A3uJ1J6bYhv6fFWNI3XdBADYBG/s1280/535593105_1347323367394064_4674560607439650447_n.jpg

លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បាននិយាយពីករណីព័ត៌មានផ្សាយថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីនឹងបញ្ជាឱ្យរុះរើបន្លាលួសនៅព្រំដែនកម្ពុជា-ថៃក្រោយកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នោះ គឺជាព័ត៌មានក្លែងក្លាយ ។ រដ្ឋាភិបាលថៃគ្មានគំនិតរុះរើបន្លាលួសទេ គឺមានតែរាយបន្លាលួសបន្ថែមទៀតជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvkJAnG2JGw5CK3l5aGHhmYvSNNcUnzG_ZiC44M0y9ftpkJqZwY49ISNdeSpiBOlKM2pgmGsmrND18kO57696DX78DRfmLpmn5c_IOOGI7X20ViTtJAwepPbCs0ThA4F_F-GCHB_QiAWR7ClXR29Cfo15PhqsUNzwELVNQNyrPqRKDBL4U6BX-alav1RUw/s1280/photo_2025-08-19_15-13-11.jpg
លោក ជិរ៉ាយុ និយាយថា ព័ត៌មានរុះរើបន្លាលួសនេះត្រូវបានផ្សព្វផ្សាយដោយហ្វេសប៊ុកផេកមួយចំនួនដើម្បីទទួលបានចំនួន Like និងអ្នកទស្សនា ដោយការផ្សព្វផ្សាយព័ត៌មានមិនពិតថា រដ្ឋាភិបាលថៃនឹងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ និងស្នើឱ្យរុះរើបន្លាលួសនៅព្រំដែនកម្ពុជា-ថៃទាំងអស់ ។ ការពិត គ្មានការរុះរើបន្លាលួសដូចការផ្សាយរបស់សារព័ត៌មានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghsUY8Kt8EoQtOb_HJgC7SbAe5OM7suRXiS9L4qO10c_iFDcb4UUlb_TWZ5bSEu2TZri_ZVjbAkZUbfK8n9E5Jasj4cOXvBb4ugbjeaPfZ4sULPZBQQLD06fmuBuOE1snqAMDX0RmdWAttSbj5mcWwfb6-0t0YYFr04NWIpLcC5sRGbLPJy0wGeLdrgf3_/s626/photo_2025-08-19_11-32-54.jpg

រដ្ឋាភិបាលថៃអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ចាប់ពីយប់ថ្ងៃទី២៨ ខែកក្កដា ហើយថៃត្រូវតែរក្សាអធិបតេយ្យរបស់ខ្លួន ។ ដូច្នេះ ការរាយបន្លាលួសជាវិធានការចាំបាច់សម្រាប់ថៃកំណត់ព្រំដែន ហើយរដ្ឋាភិបាលថៃនឹងពុំខ្លាចការដាក់សម្ពាធពីភាគីណាទាំងអស់ ។ ប្រទេសថៃនឹងពុំរុះរើបន្លាលួសដែលពង្រាយនៅគ្រប់តំបន់ក្នុងខេត្តទាំង៧ គឺមានតែដាក់បន្ថែម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb4Aecywj1vvFaIiqRGc6WN7Pid-UNvUhkjqfkoRzWKn9Rh93gsq8JBMEOUI886dcDVQaj5gyycCuLzr7VkfMXOaAAiHi_QK1PDclVWyTk0BTbbh5dRhaYhsIqpMLMqqbCBNVrRqCbR-dN7XdnL_FLA9HgStgQXynL3DloBbV955fa74Ik528V-oJBDCxe/s626/photo_2025-08-19_11-32-55.jpg

ដោយឡែក មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានទទួលការជូនដំណឹងពីកម្ពុជារឿងការពន្យារពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ពីថ្ងៃទី២១ ខែសីហា ទៅប្រជុំនៅថ្ងៃទី២៧ ខែសីហាវិញ គឺភាគីថៃពុំជំទាស់ទេ និងយល់ព្រមពន្យារពេលកិច្ចប្រជុំ ។ នេះបើតាមការអះអាងរបស់លោក ជិរ៉ាយុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI5Lpry1ynHCvopIAWHvn5XnNbPPhf1cH3ahnjt1Xw6Db6y_vZUnIG-FOlIgmxaGBDMNiMjZg_kueCv4yImSyUe7Ed-jnXqntMpQKIlJMnKujOo4TwMaDJJ5N64ah1xoNQgsxeEAzrgri9rZiadDgY5kSNLXP1WnKl8UYSjLTJxBBdo7_cu3YKE7qv27O5/s1280/photo_2025-08-19_11-33-01.jpg

ពលរដ្ឋខ្មែរសំណូមពរទៅថៃ គឺរាយបន្លាលួសតែលើទឹកដីរបស់ខ្លួនទៅ សូមថៃកុំរាយបន្លាលួសឈ្លានពានរំលោភចូលទឹកដីកម្ពុជា និងព័ទ្ធយកលំនៅឋានក្នុងភូមិពលរដ្ឋខ្មែរដោយខុសច្បាប់ ។ កាលពីថ្ងៃទី១២-១៣ ខែសីហា កន្លងមក កងទ័ពថៃបានរាយបន្លាលួស និងដាក់កង់ឡានបិទផ្លូវ បិទផ្ទះពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយខុសច្បាប់ក្រោយប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtN3LokPorQ5ovcNZ26mQexgu6AQSVbf1j0FEgEn92jMZOnDGGQIu14Ymv-Ao-G1ae2-LCOrGj2oOPZT4EMx0cBpecRHFdMHVd9ZK51sfcqbhW7PDjiVE1-WmMeVs3PldLOyJwdTNJEvC0okUjSFBUySa-dPak1qGLuPyIFGEJRJH8Row5jE6RL2dWhOlP/s1280/photo_2025-08-19_11-33-02.jpg