ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Amarin News នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ពលរដ្ឋថៃនៅស្រុកកាន់ថាឡាក ខេត្តស៊ីសាកេតជាប់ព្រំដែនកម្ពុជា ដែលពុំអាចរកប្រាក់ចំណូលបានក្នុងរយៈពេលជាង១ខែមកនេះ បានសម្រុកលក់គោ ក្របីជាបន្តបន្ទាប់ បើទោះជាតម្លៃធ្លាក់ចុះក៏ដោយ ពីព្រោះបារម្ភពីការប៉ះទង្គិច ឬបា.ញ់គ្នាជាលើកទី២ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUY-TZsyA7ScRC0JFps9gTRDx3oP7UdFz-BsQOqyjUOWALB0UTb8siJFyCFkR267b-g51JdPLQWf5DQJVY8ZIWL0V-k-FfhQYxJJKSQ-NCgM37FrNwbqEvbEj3z3j0Y1QmRqdePON7aZINHHLG1kYJo4zJoXPa5ZM2zkjHdrKLlnBRGew_Lqg6R4S8jktz/s1024/image_2025-08-20_09-03-24%20(2).png
ផ្សារទិញ-លក់គោ ក្របីមួយកន្លែងស្ថិតនៅស្រុកកាន់ថាឡាក ខេត្តស៊ីសាកេត ជាប់ព្រំដែនកម្ពុជា មានក្រុមអាជីវករថៃមករង់ចាំទិញ-លក់គោ ក្របីជាច្រើន ក្រោយពីផ្សារនេះទើបតែបើកឡើងវិញមិនយូរប៉ុន្មាន ។ កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងមក ដែលជាថ្ងៃកងទ័ពថៃបើកការវាយប្រហារមុនមកលើកម្ពុជា គឺផ្សារនេះបានបិទគ្មានការលក់ដូរគោ ក្របីទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHD_mHx7u_G8Zd-LIHFCI9SeV8QOX9bCeg4uM9zM4y5lOWcV8cCAdT39pqkAFky0x6b0bAcLQVe1A8Dfmh_NOwVMEsgNP0J1kTfsj78pdkHbMA51Z1IQ1Cn1ZKGtT-fE5XB0cpfS_ufAh_4tn9LOHwhBNnXkycyYyCCoy8yohmf0R9zpPEgFVH2ZT2jphA/s1024/image_2025-08-20_09-03-25%20(2).png
លោក ស៊ុបាន អាយុ៦៦ឆ្នាំ ឈ្មួញទិញ-លក់គោ និយាយថា ផ្សារនេះស្ងត់ស្ងាត់កាលពីកងទ័ពថៃបាញ់ឈ្លានពានទឹកដីកម្ពុជានៅខែកក្កដា ហើយផ្សារនេះទើបតែបើកឡើងវិញឱ្យពលរដ្ឋទិញ-លក់គោ ក្របី ប៉ុន្តែក្នុងតម្លៃថោក ។ ពេលនេះ ពលរដ្ឋថៃសម្រុកលក់គោ ក្របីច្រើនណាស់ ជាពិសេស អ្នករស់នៅក្បែរព្រំដែនជាប់កម្ពុជា ព្រោះបារម្ភប្រទេសទាំងពីរមានសង្គ្រាមម្តងទៀត ទើបធ្វើឱ្យគោ ក្របីសម្បូរពេញផ្សារ ។ តម្លៃគោ ក្របីថោកស្រាប់ហើយ ពេលមានហេតុការណ៍ប៉ះទង្គិចរវាងកម្ពុជា-ថៃ ធ្វើឱ្យតម្លៃកាន់តែថោកថែមទៀត ។ កន្លងមក មានឈ្មួញវៀតណាម និងឈ្មួញប្រទេសផ្សេងៗចូលមកទិញគោ ក្របីខ្លះៗ ប៉ុន្តែពេលមានសង្គ្រាមធ្វើឱ្យឈ្មួញបារម្ភពីសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinVV6y4HUEdypx9gmuh3pfKyPxssVLUiwbxNfOgS_h2dSDzw612NMcSwFodgBbLKfn5IMXaJSC-yLmxpPtrSkcRIKm2yBTAE__qkLC16UJsIh0pQMxLqM4E5HRNTipKLiRHdW_84fxy18iDOlUIOBePFBoveCznfIzZsoyNAyXIf0-7CVYCyU6oX1e35a5/s1024/image_2025-08-20_09-03-25.png
ចំណែកលោក ខាំផាន់ អាយុ៦៣ឆ្នាំ ឈ្មួញទិញ-លក់គោ ក្របី ប្រាប់ថា ក្រោយពីផ្សារនេះបិទដោយសារការប៉ះទង្គិចរវាងកម្ពុជា-ថៃកន្លងមក ធ្វើឱ្យលោកបាត់បង់ចំណូលជិត១ខែ ពេលផ្សារនេះបើកឡើងវិញ លោកក៏បានរកស៊ីទិញ-លក់គោម្តងទៀតដើម្បីរកចំណូល ។ បច្ចុប្បន្ន កសិករថៃសម្រុកលក់គោ ក្របី ដោយសារបារម្ភអាចមានការប៉ះទង្គិចជាលើកទី២ ហើយត្រូវជម្លៀសចេញពីផ្ទះសម្បែងគ្មានអ្នកណាចិញ្ចឹមសត្វ ខណៈកសិករខ្លះលក់គោ ក្របីអស់គ្មានសល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA4BjZIIdX39dwAHdzgWaLBjfgP1DCEUvGJ-kyhjwZHFPqV3QsuJAQF_V6FNUfv2gvoqJFONL1YK1x_4F50kU-y6IlWpyxLUkDIaotaEZyz5f_MQdvv9FKhW7JizO0ajCSOd_asMbwu8qdnHAL5UU4BcfK0sM4lD5wkMJQuTfaCCFsuCQxSVVJ8DR8Ou-X/s800/photo_2025-08-19_11-40-30.jpg

ពលរដ្ឋនៅស្រុកកាន់ថាឡាក ខេត្តស៊ីសាកេត នៅតែបារម្ភពីស្ថានការណ៍អសន្តិសុខ និងត្រៀមខ្លួនជម្លៀសចេញពីផ្ទះគ្រប់ពេលវេលា ពុំហ៊ានយករបស់របរប្រើប្រាស់ចាំបាច់ចេញពីរថយន្តទេ ។ ស្ថានការណ៍បែបនេះ គ្មានអ្នកណាហ៊ានប្រកបរបររកស៊ីឡើយ គ្មានប្រាក់ចំណូល ហើយក៏ប្រមូលគោ ក្របី និងរបស់មានតម្លៃលក់យកលុយចិញ្ចឹមជីវិត ។ លោក ខាំផាន់ ចង់ឱ្យកម្ពុជា-ថៃមានសន្តិភាពឆាប់ៗ ទើបពលរដ្ឋអាចរស់នៅតាមធម្មតា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGrfthZLeIwhsw_dkw7W8mr2_9dnDQLuL8-0e0mXalb7BuU6RSKDRqkQWilf-J_9V_Krs5z_Hk8tNaJdsADaf1h7W7iRyIVyZOoy8ryS4q0gi36cFKDq7rzA243JIFsaFhDPeYlBHPTShyphenhyphenqZYuaZBF6upMf-4cjCDJAix3ClnYMC0n13eliCGHDGtWsnGp/s800/photo_2025-08-19_11-40-31.jpg
គួរបញ្ជាក់ថា ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា បែរជាធ្វើឱ្យពលរដ្ឋថៃខ្លួនឯងលំបាកគ្មានចំណូល ពុំហ៊ានប្រកបរមុខរបរ ជាពិសេស ពលរដ្ឋថៃនៅព្រំដែនជាប់កម្ពុជា បានត្រៀមខ្លួនចាកចេញពីផ្ទះគ្រប់ពេលវេលា ។ ប៉ុន្តែពលរដ្ឋថៃទាំងនេះនៅតែលើកទឹកចិត្តឱ្យកងទ័ពខ្លួនបន្តការឈ្លានពាន ដោយសារពួកគេជឿលើព័ត៌មានញុះញង់របស់ថៃដែលចោទប្រកាន់ ទម្លាក់កំហុស និងលាបពណ៌កម្ពុជា ៕