កម្ពុជាសូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ដែលថាកម្ពុជាដាក់មីនថ្មី។ ភាគីថៃ បានយកវិស័យមីនបង្កឲ្យមានការឈ្លានពានលើទឹកដីកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC-QSnKCfYXfVATfjuLzxrWIUJzjWLwx6JinBxAC1vIfokFqPlPT0NJbwSYe9hEx5Y6TcE0RsADrR2qLpHDRqkAehF-hWZtPr1Z3Ox_JN1dYUZDICZggOCVM4D_q6AvhaOQojrOmbNnDGIU8uGtHSRaOHnh1AL5t4mU1h55CXOma59U8oRIpHJ9J-PTD5y/s1280/photo_2025-08-18_20-25-53.jpg

ថ្លែងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ក្រោមប្រធានបទ “កម្ពុជា ប្រទេសស្រលាញ់សន្តិភាព” នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម លីធុជ បានលើកឡើងថា មីន គឺជាសត្រូវរបស់កម្ពុជា និងប្រជាពលរដ្ឋខ្មែរ។ នៅលើពិភពលោកនេះ កម្ពុជាគឺជាប្រទេសនាំមុខគេ ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnbrOXigH7MA5GD-Xu9PjCbjPLU5xhajqewUY9sDVhtlZUYVvNm68HooZzK2xhbBuDm7ephzNSeD-8r5Lb5bZUFZGNhDh6DdNXgjZREm_crh1vjGyI_JX0u3BTqmCE5be1FMAHd7Tzlhvl8bfh9gACcHrPSvqMeylOz7mzYeabJon3agJxPuRGXzci55s_/s1280/photo_2025-08-18_20-25-53%20(2).jpg

បន្ថែមលើនេះ កម្ពុជាក៏បានចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រាប់មីនផងដែរ។ កម្ពុជាសូមអំពាវនាវដល់ភាគីថៃ ឈប់បញ្ជូនទាហានដើរចូលដីកម្ពុជាបន្តទៀត ព្រោះជាតំបន់មានមីនបន្សល់ពីសង្គ្រាមជម្លោះផ្ទៃក្នុងរបស់កម្ពុជា បើនៅតែដើរចូល នោះអាចនឹងមានគ្រោះថ្នាក់។ ឯកឧត្តម លីធុជ៖ «កម្ពុជាសូមអំពាវនាវដល់ភាគីថៃ បញ្ចប់មហិច្ឆិតាបំពានកម្ពុជា ហើយងាកមកកសាងសន្តិភាព មិត្តភាពទំនាក់ទំនងល្អ ក្នុងនាមជាប្រទេសជិតខាង និងរួមគ្នាដើម្បីកសាងលើកម្ពស់ ជីវភាពរបស់នៅរបស់ប្រជាជនទាំងសងខាងនាពេលអនាគត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-2RWOSv0APjxnBl6u3WGRRXA-qfWgGUEizD6B_uugQYO5xcUpoiFE8xcUIEwfn1LY1JL_3VAk8qJGcmKlERVyc07n87XqvUpKIZV__zG_63ijnzWGiDEK1N7wUFjdboBEMKs6A7PetCet9_Q4uyR0ZMrYD0852G_QCQeEdyy5OmzD4-1sYjsakvSRtEvJ/s1280/photo_2025-08-18_20-32-19.jpg

ឯកឧត្តមបន្តបញ្ជាក់ថា កម្ពុជានៅតែបន្ដបើកទ្វារ ដើម្បីកិច្ចសហប្រតិបត្ដិការ រវាងកម្ពុជា-ថៃ លើការងារបោសសំអាតមីន នៅពេលវិលមកភាពប្រក្រតីឡើងវិញ ហើយនឹងការជជែកគ្នាពីបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯកឧត្តម ហេង រតនា បានអះអាងថា ផលប៉ះពាល់ នៃយុទ្ធភណ្ឌសង្គ្រាមដែលថៃបានប្រើប្រាស់ឈ្លានពានទឹកដីកម្ពុជា សម្រាប់បច្ចុប្បន្ន និងអនាគតមានច្រើនប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDUZZF45Nlps2LBcSap-pWOhi5WVqVlcV_5PUg42STtklNyvscMtxUACf1LyiEO-l2nQd4NW6-4iZi79xeRai-xK70w6e3qeJifipFDH9QOA1Dhxj6eMiLdWeag8S_SEwXYH6YBGhBR8Qn27KkshOiNrHYsFImBJA2W5pXffCrC4tifCTapocKSiKlM037/s1280/photo_2025-08-18_20-32-09.jpg

យុទ្ធភណ្ឌសង្គ្រាមទាំងនោះរួមមាន គ្រាប់បែកទម្លាក់ពីយន្តហោះធន់ធ្ងន់ដូចជា MK-82 និង MK-84 តាមរយ:យន្តហោះF-16 និង Gripen គ្រាប់បែកចង្កោមបាញ់ពីគ្រាប់ផ្លោង ១៥៥មម ប្រភេទM46 និងM85 គ្រាប់ផ្សែងពុលនិងចំហេះ បាញ់តាមយន្តហោះ ដ្រូន និងគ្រាប់កាំភ្លើងផ្លោង ១៥៥មម គ្រាប់ផ្លោងមួយចំនួន មានប្រភេទ White sposphorus (WP) និងគ្រាប់មិនទាន់ផ្ទុះទូទៅ។ ឯកឧត្តមថា ផលប៉ះពាល់នៃអាវុធជាតិផ្ទុះទាំងនោះទៅលើទីតាំង មានទាំងភូមិឋានប្រជាជន តំបន់ព្រំដែន និងប្រាសាទបុរាណមួយចំនួនទៀត រួមមានប្រាសាទតាមាន់ តាក្របី និងប្រាសាទព្រះវិហារជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0o1gW5KQ6OtHd2mQnAdR9a7btVUi0BJksa0znagealbdH2JQEDv8TR9OLlLHi4YniLaEBu7wgCn_qTDyMrUaHq06CNdWq8bgLiGhg3QPUKvgVXHKkLBe1IzHsvUH8B3fxdqHIaUysLarvMdAswJJNujOQcuoT4jHgG3BOD7_X-WG42SguDD94ydvHc5Ch/s1280/photo_2025-08-18_20-29-44.jpg
ទាក់ទងនឹងសកម្មភាពប្រយុទ្ធប្រឆាំងគ្រាប់មីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនពីន ក៏បានថ្លែងការកោតសរសើរចំពោះប្រទេសកម្ពុជាផងដែរ។ នៅលើគណនីហ្វេសផ្លូវការរបស់ឯកឧត្តម នាថ្ងៃទី១៨ សីហា ឯកឧត្តមបានសរសេររៀបរាប់ថា៖«ខ្ញុំសូមសម្ដែងគារវកិច្ចដល់កម្ពុជា ដែលបានបញ្ជូនកងទ័ពរក្សាសន្តិភាពសរុប ៩១៩៩ នាក់ទៅកាន់ប្រទេសផ្សេងៗ»។ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ២៧ ក្នុងចំណោមប្រទេសចំនួន ១១៩ ដែលបានបញ្ជូនកងទ័ពទៅបំពេញបេសកកម្មនៅឯក្រៅប្រទេស និងជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ានផងដែរ៕