ថៃ៖ លោក Boonsin Padklang មេបញ្ជាការកងទ័ពភូមិភាគទី២របស់ប្រទេសថៃ ចាប់ផ្ដើមបញ្ចេញចរិតញុះញង់សារជាថ្មីដោយបានព្រមា.នចំៗនៅមុខសន្និសីតកាសែតថា ការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃមានលទ្ធភាពអាចកើតមានខ្ពស់ និងថែមទាំងសង្កត់ធ្ងន់ថា ហេតុផលព្រោះកម្ពុជាមិនអាចជឿទុកចិត្តបាន។ នេះបើតាមការចុះផ្សាយរស់សារព័ត៌មាន The Nation។
កាលពីរសៀលថ្ងៃទី១៩ ខែសីហា នៅក្នុងពិធីប្រគល់អំណោយដល់ទាហានថៃដែលរងរបួសនៅក្នុងការប៉ះទង្គិចនៅព្រំដែនកាលពីថ្មីៗនេះ លោក Boonsin បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ ឱកាសនៃការប្រយុទ្ធគ្នាជាថ្មីរវាងកម្ពុជា និង ថៃគឺមាន “50-50” ។
លោក Boonsin បានបញ្ជាក់ពីការកត់សម្គាល់របស់ខ្លួនថា៖ «នៅពេលនេះ ស្ថានការណ៍នៅតែអាចទៅមុខបាន… យើងដឹងច្បាស់ណាស់ថា គ្មានអ្វីដែលយើងអាចទុកចិត្តបានចំពោះប្រទេសកម្ពុជានោះទេ»។ លោកបន្តថា៖ យោធារបស់ប្រទេសថៃបានត្រៀមខ្លួនសម្រាប់លទ្ធផលទាំងពីរ មិនថាការបន្តការចរចាសន្តិភាពតាមដែលអាចធ្វើទៅបាន ឬការបង្កើនការឆ្លើយតបដោយបង្ខំប្រសិនបើកម្ពុជាបង្កជម្លោះបន្ថែមទៀតនោះទេ។

គួរជម្រាបថា ការលើកឡើងរបស់មេទ័ពនាំភ្លើងរូបនេះកាន់តែបង្ហាញយ៉ាងច្បាស់ពីចេតនាញុះញង់ចង់បានសង្រ្គា.ម ដើម្បីទាក់ទាញទំនុកចិត្តពីប្រជាពលរដ្ឋថៃមុនខ្លួនចូលនិវត្តន៍ ដោយប្រើប្រាស់ការនិយាយបំភ្លើសការពិត ទម្លាក់កំហុសគ្រប់យ៉ាងមកខាងកម្ពុជាទាំងដែលគ្មានមូលដ្ឋានច្បាស់លាស់។
ជាក់ស្ដែង ដូចជាការប្រកាសកាលពីថ្ងៃទី១០ ខែសីហាកន្លងទៅ លោក Boonsin បាននិយាយដោយមិនចេះអៀនមាត់ថា ខ្លួននឹងដណ្ដើមការកាន់កាប់លើប្រាសាទតាក្របីពីកម្ពុជាមកវិញមុនពេលខ្លួនចូលនិវត្តន៍ ទាំងដែលបទឈប់បា.ញ់បានចូលជាធរមានរួចរាល់។ សំដី និង ទង្វើរបស់មេទ័ពជិតចូលនិវត្តន៍រូបនេះ បង្ហាញថាថៃនៅតែចិញ្ចឹមចិត្តចង់បំពានលើកម្ពុជា ប៉ុន្តែព្យាយាមរកលេសបែបណាដើម្បីបញ្ឆេះឲ្យកម្ពុជាផ្ទុះកំហឹង រួចចោ.ទប្រកាន់កម្ពុជាថាជាអ្នកបង្កហិង្សាមុន៕










