(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានចាត់ទុកចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃ ដែលគ្រោងនឹងចាប់ខ្លួនមេដឹកនាំកម្ពុជា ថាជាសកម្មភាពប៉ះពាល់ធ្ងន់លើបទឈប់បា.ញ់ដើម្បីស្ដារសន្តិភាព និងខូចខាតដល់ទំនាក់ទំនងរវាងកម្ពុជា-ថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuTfW673uM7pqv7XI6vQY-eOvYDQgDBr_ZMbgpL1OruMqYwUD8Wfzin_oceIKShSVJmGIgWmjJkLtcKShNo25s6zXnpkP10I29yVxzfURkKoz3zhmq9uRFaPibqTHu0UGelEFUG0evHXEje86Q0cNWJWucYmF_rVPdu3ZMmmMal-3LbZb30buFmvwtky5k/s850/image_2025-08-19_10-49-00.png

កាលយប់ថ្ងៃទី19 ខែសីហា ឆ្នាំ2025 ក្រសួងការបរទេសកម្ពុជាបានបញ្ចេញនូវសេចក្ដីថ្លែងការណ៍មួយច្បាប់ ឆ្លើយតបទៅនឹងការប្រកាសរបស់លោក Phumtham Vechayachai នាយករដ្ឋមន្រ្តីស្ដីទីថៃ ដែលបញ្ជារឲ្យមានការចាប់ខ្លួន សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាំងរស់នៅក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW42P0SAFrGWUpLl6rSlDhE16oiUfDMOafp8zmzyBAEbzGBFdT58mHqtBIauRIfv5ZO_gpe2sCNKmQleSXuAq_A8qBizL62SW0Ytmq_VMeHRVR_6rJFwNQcHdz1MbtaSdNYqU28NivsNuLeOe-AxTAl6LzLQxK-Y7myoui-exkz_VGND81sQBB_WWMD_eo/s750/image_2025-08-19_10-49-01.png ជាមួយនឹងការប្រកាសនេះ ក្រសួងការបរទេសកម្ពុជាបានលើកឡើងយ៉ាងដូច្នេះថា៖

ចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោ.ភលើ អធិបតេយ្យ និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និង ការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរទៀតផង។ លើសពីនេះទៀត ប្រការនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានអនុវត្តកន្លងមក ក្នុងការសម្រេចបាននូវបទឈប់បាញ់ពេញលេញ ដើម្បីស្តារសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOAQdrHPtAhmeTynv1OyP-IcCTuqPWWRXYyzW_sKXf5Rh-yPod2HFRRayy9_nxgNQOUAk1z4bQnUgjL1yVpMLDATSH99WQBHGqLWNoT0FRXhCM_fy73p2x2BYhnOp6t6oWy_Kf5WetuUAQtohM0fvRQG0ASHpVoSethfxHCirEsxkm97-GZiO3kjhpGFXh/s1020/photo_2025-08-19_09-21-03.jpg

ក្រសួងបានបន្ថែមថា សកម្មភាពផ្លូវច្បាប់ដែលថៃបានគ្រោងទុក នឹងធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងទាំងអស់ ក្នុងការស្តារឡើងវិញនូវទំនុកចិត្ត ដែលត្រូវការជាចាំបាច់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទឈប់ បាញ់ដែលបានព្រមព្រៀងដោយកម្ពុជា និងថៃ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ដែលជាលក្ខខណ្ឌ និងជាជំហានឆ្ពោះទៅរកការបន្ថយភាពតានតឹងនៃស្ថានការណ៍ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា និងការចុះហត្ថលេខានៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bV6YrtATQegg3jhBRR5LdbAa-1ksYf1x2kuvT0YZQlq6fexITN1nJYgGLgv8RF70-MNZl5vktaCPInW8gB-rYL4XWfJ-BOFl1LRxxue2JsLOgQQzq98QdzINwCCuglMYJRZuVlDEG2NLO7aK76wpCyh_YFynr0JHmhENrzgOVqth0c6EDcd77LWCSk-E/s960/photo_2025-08-19_09-21-05.jpg

គួរជម្រាបថា កាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅ សារព័ត៌មានធំៗរបស់ថៃបានចុះផ្សាយព្រោងព្រាតពីចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃ ក្នុងការចាប់ខ្លួនមេដឹកនាំកម្ពុជា២រូបរួមមាន សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងរំលោ.ភលើអធិបតេយ្យភាពរបស់ថៃ។ នេះបើតាមការបញ្ជារបស់លោក Phumtham Vechayachai នាយករដ្ឋមន្រ្តីស្ដីទីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS52mYu4tezjpdUvYsT_hb8_e6NIFFedYaxxb3tMDvSLms4xk8Rzr8b8Wd7Zt7t3iuL7504miV6B61-JzbEHwxnIVELILUKZEcd3g1SbX6IdlDCnpGvfq3NTeGiR_hP2FBuuBPLTpgVHwR4xj3zskbUPKW9C6A_Rcgf05yUR2G-j0e5wEvhoSrJgNSM-E8/s1024/photo_2025-08-20_08-47-00.jpg

ឆ្លើយតបទៅនឹងការប្រកាសយ៉ាងព្រហើននេះ សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លា.ប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDlqIgfKt5YVoa0BBqewlpKP76KBYAJZxP1YbL3gCHYpD8MR8QuAfuEUpTN4JrldiRbvQo0azFx0sv4tIV8q1mh2N8y3vQjouey769EP8nb6ZTmzGVT-GDS8nUgI_6XnJVrF8pYafuedf3ZUrT2a6fvqtMz-C-C5PCI-ek_76OC8hNaoQMbdLdFaWSeruU/s1500/image_2025-08-19_10-49-01%20(2).png

សម្ដេចតេជោបានសង្កត់ធ្ងន់ផងដែរថា៖ «ប្សិនបើនេះគឺជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិមែន វាបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង»៕