Home Blog Page 427

ក្រសួងសុខាភិបាលថៃត្រៀមមន្ទីរពេទ្យសម្រាប់សង្គ្រោះពលរដ្ឋរងរបួសករណីកើតសង្គ្រាមនៅព្រំដែន

0

្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថា ក្រសួងសុខាភិបាលថៃបានត្រៀមមន្ទីរពេទ្យមួយចំនួនសម្រាប់សង្គ្រោះពលរដ្ឋរងរបួសករណីកើតសង្គ្រាមនៅព្រំដែនខេត្តសុរិន្ទ គឺមន្ទីរពេទ្យភ្នំដងរ៉ាក់ និងមន្ទីរពេទ្យកាបឈើង ។ ក្រៅពីនេះ ក្រសួងសុខាភិបាលថៃក៏បានបញ្ជូនក្រុមគ្រូពេទ្យកងទ័ពមកហ្វឹកហាត់ជម្លៀសអ្នកជំងឺផងដែរ ។

កាលពីថ្ងៃទី១២ ខែមិថុនា កន្លងមក លោកវេជ្ជបណ្ឌិត អូផាស កានកាវីនផុង មន្ត្រីក្រសួងសុខាភិបាលថៃបាននិយាយពីករណីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ មានវិធានការជួយសង្គ្រោះពលរដ្ឋរស់នៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា-ថៃ ដោយឱ្យខេត្តសុរិន្ទត្រៀមរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន និងរៀបចំមន្ទីរពេទ្យភ្នំដងរ៉ាក់ មន្ទីរពេទ្យកាបឈើង ឱ្យមានទីធ្លាធំទូលាយសម្រាប់ទទួលពលរដ្ឋរងរបួសករណីកើតសង្គ្រាមនៅព្រំដែន ។

លោកវេជ្ជបណ្ឌិត អូផាស និយាយថា បើត្រូវជម្លៀសពលរដ្ឋនៅព្រំដែនខេត្តសុរិន្ទ រំពឹងថា និងមានពលរដ្ឋប្រមាណ១៤៤.៣០០នាក់ ដោយមានការរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នចំនួន៦៦កន្លែង ស្ថិតនៅ៥ស្រុក រួមមាន ៖ ស្រុកប្រាសាទ ស្រុកសាំងខាក់ ស្រុកឡាំឌួន ស្រុកស្រ៊ីណារ៉ុង និងស្រុកមឿងសុរិន្ទ (ស្រុកមឿងសុរិន្ទ គឺសម្រាប់ទទួលជនបរទេសរងរបួស ឬពលរដ្ឋមកពីខេត្តផ្សេង) ។ ក្រសួងសុខាភិបាលផ្តោតលើការជួយសង្គ្រោះពលរដ្ឋចំនួន៦ចំណុច រួមមាន ៖

១-ព្យាបាលជំងឺឆ្លងក្នុងតំបន់ដែលមានមនុស្សច្រើន ដូចជា ជំងឺផ្លូវដង្ហើម ជំងឺស្បែក និងជំងឺប្រព័ន្ធរំលាយអាហារ
២-ព្យាបាលជំងឺផ្លូវចិត្តកើតឡើងដោយសារអំពើហិង្សា
៣-ត្រៀមស្បៀងអាហារ និងទឹកស្អាត ការពារកង្វះអាហារូបត្ថម្ភ និងជំងឺឆ្លងពីទឹក
៤-ការពារក្រុមងាយរងគ្រោះ ដូចជា កុមារ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងជនពិការ
៥-រៀបចំបណ្តាញបញ្ជូនអ្នកជំងឺ និងត្រៀមផ្តល់ឈាមរវាងកន្លែងស្នាក់នៅបណ្តោះអាសន្ន មន្ទីរពេទ្យជួរមុខ និងមន្ទីរពេទ្យសំខាន់ និង
៦-កំណត់សុវត្ថិភាពអ៊ីនធើរណេតក្នុងប្រព័ន្ធទិន្នន័យសុខភាព ។

ក្រសួងសុខាភិបាលបានប្រគល់តួនាទីឱ្យការិយាល័យសុខភាពសាធារណៈខេត្តសុរិន្ទមើលការខុសត្រូវកន្លែងជម្លៀសពលរដ្ឋ និងគ្រប់គ្រងមិនឱ្យពលរដ្ឋស្នាក់នៅចង្អៀតគ្នា ដោយបែងចែកកន្លែងសម្រាប់អ្នកជំងឺ ក្រុមងាយរងគ្រោះ និងទីតាំងព្យាបាលសុខភាពផ្លូវចិត្ត ។ ក្រៅពីនេះ ត្រូវត្រួតពិនិត្យគុណភាពទឹកជារៀងរាល់ថ្ងៃ កំណត់ផែនការផ្តល់ថ្នាំពេទ្យបន្ទាន់ រួមទាំងរៀបចំក្រុមពិនិត្យជំងឺផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារ និងជំងឺស្បែក ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អូផាស ។

លោកវេជ្ជបណ្ឌិតបន្តថា ករណីកើតសង្គ្រាម មន្ទីរពេទ្យភ្នំដងរ៉ាក់ និងមន្ទីរពេទ្យកាបឈើង ដែលស្ថិតក្នុងតំបន់ក្រហម នឹងក្លាយជាមន្ទីរពេទ្យជួរមុខដើម្បីសង្គ្រោះពលរដ្ឋរងរបួសនៅព្រំដែន ។ បើស្ថានការណ៍អូសបន្លាយ ឬកាន់តែធ្ងន់ធ្ងរ មន្ទីរពេទ្យទាំង២នេះត្រូវរៀបចំទីធ្លាឱ្យធំទូលាយសម្រាប់ទទួលអ្នកជំងឺ និងបែងចែកអ្នកជំងឺតាមប្រភេទ រួចហើយបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យសុរិន្ទ មន្ទីរពេទ្យសាំងខាក់ មន្ទីរពេទ្យប្រាសាទ មន្ទីរពេទ្យថាទូម និងមន្ទីរពេទ្យរតនបុរី ។

មន្ទីរពេទ្យត្រូវអនុញ្ញាតឱ្យក្រុមគ្រូពេទ្យកងទ័ពធ្វើការជំនួស បើត្រូវបង្កើតទីតាំងព្យាបាលអ្នកជំងឺបន្ថែមទៀត គឺមន្ទីរពេទ្យសុរិន្ទ និងមណ្ឌលសុខភាពត្រូវសហការគ្នាចាត់ការ ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យកងទ័ពបានហ្វឹកហាត់ជម្លៀសអ្នកជំងឺរបស់មន្ទីរពេទ្យរួចរាល់ហើយ ៕

លទ្ធផលនៃការគំរា.មកំហែងមកលើកម្ពុជារបស់ថៃ នឹងនាំឲ្យថៃខាតបង់ចំណូលរាប់លានដុល្លារ

0

ក្រៅពីសម្រេចឈប់ទិញអគ្គិសនី និងបណ្ដាញអ៊ីនធើណេតពីប្រទេសថៃយកមកប្រើប្រាស់ ពេលនេះកម្ពុជាក៏បានប្រកាសឲ្យស្ថានីយទូរទស្សន៍ និងរោងភាពយន្តទាំងអស់នៅក្នុងប្រទេសកម្ពុជាឈប់ចាក់បញ្ចាំងខ្សែភាពយន្តថៃផងដែរ។ ប្រមុខថ្នាក់ដឹកនាំកម្ពុជាបានបញ្ជាក់ថា ការសម្រេចធ្វើបែបនេះ គឺបន្ទាប់ពីកម្ពុជាបានរងការគំរា.មកំហែងបិទនេះបិទនោះជាច្រើន រួមទាំងច្រកព្រំដែនពីក្រុមជ្រុលនិយមថៃដែលមានការគាំទ្រដោយពួកយោធា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoVpYkAPgH3Ibt59nVsOWDWQM7E3f0-OdwIANX6RrCSLrjrQKfT7IM4mJNuUmV4vBFW_2cxZmaFVoRMBcyaxi3E9Cgi-4x6D0e3pAw0qJGEHbfZBqiH7_GiM9gX9AAyKRdO4guSLgxEdbzBbGXpOWOmoE6yJWSOSbNMexsaEXKZI28ct8L296xO5jbIoS8/s1200/photo_2025-06-13_12-14-10.jpg
ជាមួយនឹងដំណឹងអំពីការកាត់ផ្ដាច់បណ្ដាញអគ្គិសនី អ៊ីនធើណេត និងឈប់ចាក់បញ្ចាំងខ្សែភាពយន្តថៃ ក៏ដូចជាអាចនឹងឈានដល់ការឈប់នាំចូលទំនិញថៃមកប្រើប្រាស់នៅក្នុងទីផ្សារកម្ពុជានៅពេលខាងមុខនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិយាយថា ការណ៍នេះនឹងធ្វើឲ្យប្រទេសថៃបាត់បង់ប្រាក់ចំណូលយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCMvCQZ8Hb5vfmEP-CsJnSjwj6vqbfOnsqbkHiTdUoHoGZ-1OjyG_Ps-W_JjU_NWe4u6orrWGhMoXFqSh-Vplekh_D46Vq54UIxY-6wuBAqP2hfhY8Gf20zs2qXW5eDV6oDTkrGnxVQ6U_Aq6yB9-uaTW1iwGcfzZBNi7okdXRoPR0zgzFcys_riJUaFOh/s750/photo_2025-06-13_12-14-09.jpg

លោករដ្ឋមន្រ្តីបានលើកឡើងយ៉ាងដូច្នេះថា៖ ដោយសារការគម្រា.មកំ.ហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXB8gKr1lqnHldT3OKCzV25K7NmJQN6BrgSwrd8izVPnMiR6Oza8pv6xBGG2iTNgqYPEcGKJETp0N95lxwoaMEEG4bddbwFLsoJ8A929eEuoozhmJkmAJ0WsILVyP9MhrKM6QzLWGees4Rx4_RlwpgRos6Zdc4TLe8YiQBuAwdzcg6NT0zfmdWb7y-ywJM/s1280/photo_2025-06-13_12-14-09%20(2).jpg

លោកបានគូសបញ្ជាក់ថា ៖ «លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រា.មកំ.ហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន។»

គួរឲ្យដឹងផងដែរថា ប្រទេសថៃមានមុខទំនិញដែលនាំចូលកម្ពុជាមានចំនួនច្រើនជាង ទំនិញដែលកម្ពុជានាំចូលប្រទេសថៃ។ ដោយបើគិតត្រឹម៥ខែដំបូងនៃឆ្នាំ២០២៥ ប្រទេសថៃបាននាំចូលទំនិញមកកម្ពុជាមានទំហំទឹកប្រាក់ ១,៤៨ ពាន់លានដុល្លារ ខណៈដែលការនាំចេញពីកម្ពុជទៅថៃមានទំហំទឹកប្រាក់តែ ៣៩៦ លានដុល្លារ ប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យដែលទទួលបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA1ps2kKugp0qxxV-MnPV8DghU82CScNEQnLSd6zjehJ5Ezwmm10r9VmESMYz3h8ipf3bWFXHXpdROlak1X0jgGuoA45rdorYAALZ56LVaywTetWQL4EPZoFNnm4geOqqS5v4HwdiOghW8Fo-Xmbnik55tVrYZuuY7VeQhxarf7kEeKEiHEncjHDDXqwLM/s1280/506951756_1332708431544274_2440934758773422757_n.jpg
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការបញ្ជាក់រួចមកហើយថា ក្នុងករណីដែលថៃនៅតែបន្តរឹតបន្តឹង និងបិទច្រកព្រំដែនដោយឯកតោភាគី កម្ពុជានឹងអនុវត្តគោលការណ៍ធំៗចំនួន៦ចំណុចរួមមាន៖ ១.ប្រកាសឈប់ប្រើប្រាស់ទំនិញថៃនៅក្នុងទីផ្សារកម្ពុជា ២.ស្វែងរកទីផ្សារសម្រាប់កសិផលរបស់ប្រជាជនដែលតែងលក់ឲ្យថៃឲ្យបានទាំងក្នុង និងក្រៅស្រុក ៣. បង្វែរអ្នកជំងឺដែលសម្រាកព្យាបាលនៅប្រទេសថៃ ឲ្យមកព្យាបាលក្នុងស្រុក ឬទៅប្រទេសផ្សេង ៤. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃ ៥. ត្រៀមកម្លាំងប្រដាប់អាវុ.ធ២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួន ៦. ជម្លៀសប្រជាជននៅតាមព្រំដែនមកកាន់តំបន់មានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf8TJWJKpmF8aeXmS0HFzXHtbjm7W5B1vRL7y4g-rOFWMqJ5__-xQCzpP5OoIBF1iBiIWAfriSdmrkqDKmw6ZniBmupQHBi0wff01V_kYpRg2hOusRUuliVyJ8oMrWOcFUS_sYRqqtCe7cBDE56Ff1KOrmSsjQNkm-kDrZbMI7OnZJxul7tGHZKsCPdq0x/s1280/506453605_1332708424877608_7513437733785777446_n.jpg

ដូចនេះ ប្រសិនបើកម្ពុជាត្រូវអនុវត្តគោលការណ៍ដូចខាងលើមែន នោះអ្នកដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរគឺភាគីថៃ។ ហើយទាំងអស់នេះ បានកើតឡើងដោយសារតែការគំរា.មកំហែងមកលើកម្ពុជា ដោយថៃខ្លួនឯង៕

រដ្ឋបាលខេត្តតាកែវ ប្រកាសឱ្យពលរដ្ឋឈប់ជួលដីស្រែឱ្យជនជាតិវៀតណាម

0

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រកាសហាមដាច់ខាតមិនឱ្យប្រជាពលរដ្ឋខ្មែរ ដែលមានដីស្រីជាប់ព្រំដែនជាមួយវៀតណាម ជួលដីស្រែឱ្យជនជាតិវៀតណាមនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaa9p6EL_S28A5T2MUuhpGMXqMLWsfqtX10pU6fE9EH3IHojAufCmRXATVqhb7xHcWOBnLtEuw3lNq12u6y2YBhFjIf_R4mY5MDZCFxGsj1YCgvoWHO6_S-LQWjRMtDzqqUZ-VU3X_A5e8FaaTUkUfodldD22u77sD9Ga7KA_fO6NeLsFg_pY7Ec-Oyiyi/s1280/image_2025-06-13_13-38-23.png
លោកអភិបាលខេត្ត បានថ្លែងថា៖”កន្លងមកក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល បានចេញលិខិតណែនាំដល់ខេត្តជាប់ព្រំដែនរួចរាល់ហើយ ពីការហាមឃាត់ការជួលដីស្រែតាមបណ្ដោយព្រំដែនឱ្យជនបរទេស ដូច្នោះអាជ្ញាធពាក់ព័ន្ធរួមទាំងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនត្រូវទប់ស្កាត់ និងពិនិត្យមើលករណីនេះ ឱ្យបានច្បាស់លាស់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi02nP3Z6UyaDRRdgJtopB_EJD0FTywNkWVWwnOnkaH1i4lqH4QxfenPHhetZXtiRI8YWRqe9plPFqJQZVxMHqAhKhTrW84_saEuTEvD2VY0kUVvhZ6LlnU4jg3mY11pMTfu_C0d9dtlGhC9u8f0H1FtcqPqnBV0SP1T-fIaENWFAMAN3gpuvk4iCpvsYvP/s1024/image_2025-06-13_13-38-25.png

ឯកឧត្តម បានសង្កត់ធ្ងន់ថា៖” កាលដែលមានប្រជាពលរដ្ឋដាក់ដីស្រែ ជួលឱ្យជនជាតិវៀតណាមចូលមកធ្វើ បានបង្កផលលំបាក និងភាពស្មុគស្មាញជាខ្លាំង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRY8KhdDW-S-2Z4FTNpp0kR-2dd1JOg3fuWkGx2eOeXLPOUgsrGL1gxmziu8zSboOPt6nZ-JlQP3C5LBJlhC5WsiXUvjyTx04MO4HRl0rem-KlYqAh9Q79gGx9ArhfbfFd_PG80GIghnjDcEYrTaZVE2R6-52yNPNn6gSua-Ags03vMZLhd8HTNihrb04E/s1280/image_2025-06-13_13-40-33.png

បន្ថែមពីនេះ អភិបាលខេត្តតាកែវ ក៏បានព្រមានដល់មន្ត្រីពាក់ព័ន្ធរឿងជួលដីស្រែឱ្យជនបរទេសនេះ បើមានណាឃុបឃិត នឹងត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់ ដោយគ្មានការអនុគ្រោះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPyCCLOpiP-rlyhpzMWn4sTsImckVfnEBVuJlcVRaVonSEB6zf_NRaaQXZ3kEja2uEyHxeyxFqBXvyfJfUybyFEZJYouF9LkwMeKATy21u0kD74sLXYqj9IE0iOfvt4SOyjU0E6c-ZktWQ95C5HKO53zBeseXoWKqspxil87Ivm-HySSGLMHKjlfR3MylN/s1620/image_2025-06-13_13-40-34.png

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានការអភិវឌ្ឍន៍ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រូសាររបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ជាពិសេសការកសាងផ្លូវក្រវាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា៕

ឈុំ ចាន់ដារ៉ា កំពុងត្រូវប៉ាន់នៅលើឆាកអន្តរជាតិមានម្ចាស់ Sponsor ជាច្រើនជ្រើសរើស ថតផលិតផល

0

កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 កំពុងសន្សំពិន្ទុនៅលើ ឆាកប្រកួតអន្តរជាតិក្នុងនាមជាអ្នកតំណាងប្រទេសកម្ពុជា។ អ្វីដែលកាន់តែចាប់អារម្មណ៍ គ្រាន់តែ ដារ៉ា ទៅដល់ទឹកដីប៉ូឡូយភ្លាមនាងចាប់ផ្តើមសកម្មភាពរបស់ខ្លួនដោយ មិនបង្អង់ឡើយ មានទំនាក់ទំនងជាមួយបេក្ខនារីផ្សេងទៀត ខណៈមានដំណឹងមកថាម្ចាស់ Sponsor ជាច្រើនពេញចិត្ត ឈុំ ចាន់ដារ៉ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ZfCzk9KezE75p51k-jNg8d43fYitV6Kv0J6JAHYcH1lRE697-uhds6a9xebI0xtwp-H72l_larZyUPzw9B2EpvZl61UV_oqPSWwRunt0624eD1dOk4QpaP1h-ovm9Kwfr_WanyluYXxaZ0pZF6K4U-ilhVmRG2WUUwFcDfj0Na4aKo0LUecA7H8jpKIa/s2048/image_2025-06-12_13-51-07.png
លោក ភួង វណ្ណដា នាយកគ្រប់គ្រងកម្មវិធី Miss Supranational Cambodia 2025 បានបង្ហោះសំណេរនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១១ មិថុនា ថា «ឈុំ ចាន់ដារ៉ា ត្រូវបានម្ចាស់ Sponsor ជាច្រើនជ្រើសរើសយកថត មានការមមាញឹកជាខ្លាំងក្នុងពេល វេលានេះនៅ International»។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញ ការសប្បាយចិត្តរបស់ខ្លួនដោយសង្ឃឹមថាបវរកញ្ញារូបនេះទាក់ចិត្តយកបានពិន្ទុច្រើន ពីគណៈកម្មការតាមរយៈសកម្មភាពប្រចាំថ្ងៃបានច្រើនទម្រាំដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រមកដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXv7aZiRdulV49u1ZLbgKsAcQdbxtc65aNImMUKuOx6VFamZIZh8iGP6fwQnY99ZYTTN0-NUTZrGitSTS03MkrzLE2dlq-2soJXvrW14RITOIHcfYRs1VCM3sPh0zbSwrssF2VTzqutka6TAiqhzZ_Q0d2i_EgsUiK0vPZ19Whyphenhyphenhn2wEyKg_ZAaifs4xdH/s2048/image_2025-06-12_13-50-54.png

ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 បានធ្វើដំណើរចេញពី ទឹកដីមាតុភូមិ កាលពីល្ងាចថ្ងៃទី៩ មិថុនា ឆ្នាំ២០២៥។ ប៉ុន្មានថ្ងៃមកនេះអ្នកគាំទ្របាន សង្កេតឃើញថាមានទំនាក់ទំនងល្អ រួសរាយ ជាមួយនឹងបេក្ខភាពផ្សេងទៀត ខណៈបានបបួលបវរកញ្ញាប្រទេសដទៃមករាំបទពេញនិយមរបស់ វណ្ណដា មានចំណងជើងថា 360 ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7dskrDqPWaeIiPPmVB_6sUKIorexBcgygow3QeBKagxdLAulGgXgs9MINmDLhL2taLyLShN0iEkDwfMeNTjV0ekVSeUQR0v4qbFbHDdSCS1ePhKsW0UX1ZIXiHRFWNn1u78XUnQeInVlaVtno4XJcTHzcUoMYyVzzZnXxTAED4fl_UGZOWso_qmuzGRQ5/s2048/image_2025-06-12_13-50-59.png

ការប្រកួត Miss Supranational កម្ពុជាមិនទាន់មានបេក្ខនារីតំណាងប្រទេសរូបណា អាចចូល TOP នៅក្នុងការប្រកួតនៅឡើយទេ ខណៈពេលនេះទស្សនិក ជនកំពុងមាន ក្តីសង្ឃឹមចំពោះ ឈុំ ចាន់ដារ៉ា នឹងទទួលបានលទ្ធផលល្អណាមួយបន្ទាប់ពីនាងខកខាន ម្តងរួចមកហើយក្នុងការតំណាងប្រទេសកាលពីឆ្នាំ២០២៤ ដោយសារតែមានបញ្ហាវីសារ៕

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលករត្រឡប់មកខ្មែរវិញ មុនពេលថៃបណ្ដេញចេញ

0

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអំពាវនាវឱ្យពលករត្រឡប់មកខ្មែរវិញ មុនពេលថៃបណ្ដេញចេញ។

សម្តេចតេជោ បានមានប្រសាសន៍ថា៖”បងប្អូនពលករដែលចំណាកស្រុកទៅធ្វើការងារនៅដីសៀម សូមត្រឡប់មកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះ កំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន”។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យរាជដ្ឋាភិបាល ត្រូវត្រៀមខ្លួនទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។

បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា៖”ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ចំនួនជាង១លាន២សែននាក់ បានផ្ញើថវិកាត្រឡប់មកប្រទេសកម្ពុជា ជាមធ្យមប្រមាណ២ពាន់១រយលានដុល្លារក្នុង១ឆ្នាំ”៕

ស្ត្រីជនជាតិចិនម្នាក់ត្រូវបានចា.ប់ខ្លួនពីបទលួចចូលផ្ទះរបស់ Jungkook

0

នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាស្ត្រីជនជាតិចិនម្នាក់ ក្នុងវ័យ ៣០ ឆ្នាំត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីព្យាយាមលួចចូលទៅក្នុងផ្ទះ របស់ Jungkook សមាជិកក្រុម BTS ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgURTbu8OE6k3FwAGu-pfjkoCDMkIYjERyOW2L0gOHkQIlv1msARMY0C8M-KR_voB9L_5Wxl-6DtAEprAgT0fIMJPgwrDZTPAtsAsGbBlpXCAAez298N4QZLkQcsVbc1hS_ty7PU8NsnxTyJa8IxAXOmTMlrv8fjBjw8VdmcjzjMQ1jP4b1RLP-Bf9Zwl6h/s2048/image_2025-06-12_10-48-27.png
ប៉ូលិសត្រូវបានហៅទៅផ្ទះរបស់ Jungkook នៅម៉ោងប្រហែល ១១:២០យប់ថ្ងៃទី១១ ខែមិថុនា បន្ទាប់ពីស្ត្រីរូបនោះព្យាយាមចុចលេខកូដទ្វារមុខជាច្រើនដង។ស្ត្រីរូបនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទរំលោភបំពាននៅគេហដ្ឋានរបស់ Jungkook ។ ស្រ្តីជនជាតិ ចិន បានប្រាប់ ប៉ូលិសថា មូលហេតុដែលខ្លួនធ្វើបែបនេះគឺដោយសារតែចង់ជួប Jungkook បន្ទាប់ពីលោកត្រូវបានចេញពីយោធាកាលពីថ្ងៃទី១១ នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh04uov1tvliVpUgVKO5pNXaSUbUqISaMujECTavEs8b4Nf1XPNPr3DRa759fxrpJwH2bwSztoEHja0Bc51wDhvtlcoN_q3lc-aq62O6msHhF_fCDdNEmFRW6-Q-_LXgG7JLWNvHc8AdPEUBtkXTT_d1Ofpmw-yriYS8GNxr4uELCm6F18nx0HK0CgKPQ62/s2048/image_2025-06-12_10-48-39.png
នៅព្រឹកថ្ងៃទី ១១ខែមិថុនា សមាជិកក្រុម BTS ពីររូបគឺ Jimin និង Jungkook ត្រូវបាន រំសាយចេញពីជួរយោធា។ អ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើនមានវត្តមាន នៅកីឡដ្ឋាន Yeoncheon Public Stadium ដើម្បីស្វាគមន៍សមាជិក BTS ទាំងពីរ។ Suga ជាសមាជិកចុងក្រោយរបស់ BTS ដែលនឹងចេញពីយោធានៅថ្ងៃទី ២១ ខែមិថុនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMcxpXea5RuMbkcjWuDF7dbhVH69HljJdAnWGA8QYqawaBpq4n7VgINBjjE8an8Lqs2f2PSXLucWW8a1khQcPYkFi6QcCSlzPcvav2oCq_Vds6L4CiKE56n6ymhfTZSljXMhCRITf_P42eXDhRxFICatCvn4AHwkyuCbvVptY90KnAmlqvNrXUQ_M_zcrY/s1200/image_2025-06-12_10-48-32.png
ប៉ុន្មានថ្ងៃមុនពេលសមាជិក V, RM, Jungkook និង Jimin ត្រូវបានរំសាយចេញ ពីជួរយោធា ភាគហ៊ុនរបស់ HYBE Group បានកើនឡើងបើទោះបីជាថ្មីៗនេះ មានការចម្រូងចម្រាសជុំវិញការចោទប្រកាន់ពីប្រតិបត្តិការក្លែងបន្លំដោយប្រធាន Bang Si Hyuk ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidmHlD3TJ9jamIhFzunbKnKQOHEV7EBMpk9Qt9eFuqCBaXvizSHYjS0ZRru6_JOmLZe1nFNeYNfbyGYHyIqo5aKsjrlvs3CM374hQ6YJiuEUBnR8f7EAfasO7kwPBLjt_YlP-CX5TpOzKrE5qCis4lPnAzFf6naF3FnZaT44-rCD5_NczlR8FFFnwiV-SF/s1880/image_2025-06-12_10-48-40.png

អ្នកជំនាញនិយាយថាការកើនឡើងនៃភាគហ៊ុន HYBE បង្ហាញពីការរំពឹងទុករបស់អ្នក វិនិយោគ សម្រាប់ការត្រឡប់មកវិញរបស់ BTS ។ Kim Heon Sik អ្នករិះគន់វប្បធម៌ប៉ុប បាននិយាយថា BTS បានពង្រឹងភាពស៊ី សង្វាក់គ្នារបស់ពួកគេ សូម្បីតែក្នុងអំឡុងពេល សម្រាកយោធា ហើយអ្នកគាំទ្ររបស់ពួកគេនៅតែរឹងមាំ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយបានព្យាករណ៍ថា BTS ប្រហែលជាមិនត្រឡប់មកវិញនៅឆ្នាំនេះទេ៕

តើជាការពិតទេ ម្ចាស់ហាងលក់ទំនិញមួយកន្លែងនៅថៃបានបិទស្លាកហាមពលរដ្ឋខ្មែរចូលទិញដាច់ខាត?

0

ប្រទេសថៃ ៖ ក្រោយការប៉ះទង្គិចដោយអាវុ.ធ រវាងកងទ័ពខ្មែរ និងថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ខេត្តឧប៊ុនរ៉ាជធានី ប្រទេសថៃ ធ្វើឱ្យស្ថានការណ៍តាមបណ្តោយព្រំដែនប្រទេសទាំងពីរមានភាពតានតឹង ហើយថ្មីៗនេះ ពលរដ្ឋថៃបានចែកចាយរូបភាពហាងលក់ទំនិញមួយនៅថៃមិនស្វាគមន៍អតិថិជនខ្មែរ ។ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃឈ្មោះ ThaiNews ផ្សព្វផ្សាយថា ហាងលក់ទំនិញមួយនៅថៃបានដាក់ស្លាកហាមពលរដ្ឋខ្មែរចូលទិញដាច់ខាត ដោយហាងថៃនេះចោទប្រកាន់ថា មកពីកងទ័ពខ្មែរចូលក្នុងទឹកដីថៃ ។

ការប៉ះទង្គិចគ្នារវាងកងទ័ពខ្មែរ និងថៃ កើតឡើងដោយសារកងទ័ពថៃប្រើប្រាស់អាវុធមុនបាញ់មកលើកងទ័ពខ្មែរ ហើយបណ្តាលឱ្យកងទ័ពខ្មែរបាត់បង់ជីវិតម្នាក់ ប៉ុន្តែកងទ័ពថៃបែរជាថា ពួកគេគ្រាន់តែការពារខ្លួន និងការពារអធិបតេយ្យជាតិ ដោយសារកងទ័ពខ្មែរចូលក្នុងទឹកដីខ្លួន ។ រីឯពលរដ្ឋថៃមួយចំនួនបានប្រឹងបំភ្លៃព័ត៌មាន ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យពលរដ្ឋថៃផ្សេងទៀតជឿជាក់លើព័ត៌មានក្លែងក្លាយ និងចែកចាយជាច្រើនក្នុងបណ្តាញសង្គម ។

ការចែកចាយព័ត៌មានក្លែងក្លាយ ឬបំប៉ោងស្ថានការណ៍ព្រំដែនរបស់ពួកជ្រុលនិយមថៃនេះ ធ្វើឱ្យពលរដ្ឋថៃផ្សេងទៀតយល់ច្រឡំមកពីលើកងទ័ពខ្មែរ និងពលរដ្ឋខ្មែរ ហើយពួកគេក៏មានគំនិតជាតិនិយមជ្រុល មានការរើសអើងជាតិសាសន៍ និងដាក់ស្លាកមុខហាងទំនិញមិនស្វាគមន៍ ឬមិនលក់ទំនិញឱ្យពលករខ្មែរធ្វើការនៅថៃ ។ ការរើសអើងបែបនេះ គឺដូចពេលកន្លងមកដែរ ពលរដ្ឋថៃធ្លាប់រើសអើងមិនលក់អាហារឱ្យពលករមីយ៉ាន់ម៉ាធ្វើការនៅថៃ និងធ្វើឱ្យពលករមីយ៉ាន់ម៉ាមិនពេញចិត្ត ។

ស្លាកសញ្ញានៅមុខហាងលក់ទំនិញសរសេរថា «ហាមខ្មែរចូលទិញទំនិញក្នុងហាងដាច់ខាត! ទីនេះ ប្រទេសថៃ» ។ ស្លាកសញ្ញាហាមឃាត់ត្រូវបានថតបង្ហោះចែកចាយពេញបណ្តាញសង្គមនៅប្រទេសថៃ ក្នុងនោះក៏មានហ្វេសប៊ុកផេករបស់ថៃមួយឈ្មោះ «World Forum ข่าวสารต่างประเทศ» ក៏បានចែកចាយស្លាកសញ្ញាហាមឃាត់ផងដែរ និងសរសេរថា អ្នកជិតខាងពិបាកយកចិត្ត ពលរដ្ឋខ្មែរក្នុងប្រទេសទើបតែនាំគ្នាឈប់ទិញទំនិញថៃ ។

ពលរដ្ឋថៃមានគំនិតជ្រុលនិយមបែបនេះ ដោយសារពួកគេជឿជាក់លើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាច្រើនក្នុងបណ្តាញសង្គម ដែលមានគំនិតអគតិមកលើប្រទេសជិតខាង ។ ទោះជាអ្នកដឹកនាំថៃអំពាវនាវឱ្យពលរដ្ឋឈប់បង្ហោះព័ត៌មានក្លែងក្លាយ ប៉ុន្តែនៅតែមានការបង្ហោះមិនឈប់ឈរ ។

គួរបញ្ជាក់ថា សមត្ថកិច្ចថៃមកពីនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មបច្ចេកវិទ្យាបានចា.ប់ខ្លួនស្ត្រីម្នាក់នៅខេត្តឧប៊ុនរ៉ាជថានី ពីករណីបង្ហោះព័ត៌មានក្លែងពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលបង្កការភ័យស្លន់ស្លោ និងមានពលរដ្ឋថៃរាប់រយជឿជាក់លើព័ត៌មាននេះចុច Like យ៉ាងច្រើន ។ ជនល្មើសសារព័ត៌មានថា ខ្លួនមានគំនិតលម្អៀងពាក់ព័ន្ធនឹងជម្លោះព្រំដែន ៕

G-Dragon ដើរចេញពី YG ទៅក្រុមហ៊ុនថ្មីបានទាំងលុយសុទ្ធនិងភាគហ៊ុន

0

យោងតាម Chosun Biz ក្រុមហ៊ុន Galaxy Corporation បានបង់ប្រាក់ឱ្យ G-Dragon សមាជិកក្រុម Big Bang ចំនួន១០ពាន់លានវ៉ុនជាសាច់ប្រាក់ប្រមាណជាង៧.៣ លានដុល្លារ និង១០ ពាន់លានវ៉ុនក្នុងជម្រើសភាគហ៊ុននៅពេលចុះកិច្ចសន្យាផ្តាច់ មុខជាមួយសិល្បកររូបនេះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQEgMOVcXGGyq_y9fJh9fYU_lyYz81rZhJs119FDFLZBOGHebqtox2HhM0SzRSFLoHyLK4XPisuVK_V7dYOMwNOqgSyjDatSgYnWtV0i94wGjra76CfkDGwUfC1cb3Ql5RnzbJhZa6W32Y9M3-ZFo3yLghvQl0QeHy_MhBxPYc_cjOzQE3SudZkLGrBfIY/s1600/image_2025-06-05_10-20-38.png
តម្លៃរបស់ក្រុមហ៊ុននៅពេល G-Dragon បានចុះហត្ថលេខាលើកិច្ចសន្យាត្រូវបាន គេប៉ាន់ប្រមាណថាប្រហែល ៤៧០ ពាន់លានវ៉ុន។ ភាគហ៊ុនរបស់ G-Dragon ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ២% ។ បច្ចុប្បន្នម្ចាស់ភាគហ៊ុនធំជាងគេរបស់ Galaxy Corporation គឺ CEO Choi Yong Ho មានភាគហ៊ុនចំនួន (២១.៩៩%) និងអ្នកវិនិយោគហិរញ្ញវត្ថុ (FIs) រួមមាន Shinhan Financial Group, KB Financial Group, T Investment, Korea Investment Partners និង Crit Ventures ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfy-F8Pp9EL2bYjMaOU-zuOe0RwY3ZSi-uyI5SWhKbOwww2_KR6T9KGdiT2-mOZxOH5uk7y_0IgGAJxlAFXS1dddwRw_YlJHE7tR3HUSo1Pyighu1wWOeSf9KtkN1VNPjtsJFUNhszeyZ3nYsM8CAo7m28Qm5ag4Lu_r6WWEy3QEi7TGwhquMtimYNxgaG/s1600/image_2025-06-05_10-20-39%20(2).png

របាយការណ៍បានពន្យល់ថា G-Dragon បានទទួលពាក់កណ្តាលនៃថ្លៃកិច្ចសន្យាផ្តាច់មុខ ក្នុងទម្រង់នៃជម្រើសភាគហ៊ុន ជំនួសឱ្យការទទួលបានចំនួនទឹកប្រាក់ទាំងមូលជាសាច់ ប្រាក់ ដោយសារតែលោករំពឹងថាតម្លៃរបស់ក្រុមហ៊ុននឹងកើនឡើង។ ហើយការស្មានរបស់ G-Dragon ហាក់ដូចជាដើរលើផ្លូវត្រូវ។ Galaxy Corporation បច្ចុប្បន្នកំពុងបន្តការ ចុះបញ្ជីនៅលើ KOSDAQ ។ វិនិយោគិនប៉ាន់ប្រមាណ តម្លៃរបស់ក្រុមហ៊ុនគឺលើសពី ១ ពាន់ពាន់លានវ៉ុន។ ប្រសិនបើការចុះបញ្ជីជោគជ័យ ភាគហ៊ុនរបស់ G-Dragon អាចមានតម្លៃពី ២០ ទៅ ៣០ ពាន់លានវ៉ុន។ នៅពេលដែលតារាល្បី ៗ ទទួលបានចំណែកនៃថ្លៃកិច្ចសន្យាផ្តាច់មុខ របស់ពួកគេក្នុងទម្រង់នៃជម្រើសភាគហ៊ុន វាគឺជាសកម្មភាពនិមិត្តរូបនៃការបង្កើតភាព ជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_OwrQ0Ohe0nnYCgw6ITOjjvJAc-CW3WqDpLwXLMVYK74bp-0d03awyblijbAlC88pul29ibQ92VuR0gmLQ8DjoY7OGFsHh1alrx0rWpHJS54wsrjAioXcojJlHBzKhIwZF3qociZk0pRaPyQXJpgjWV1G2JdALPjaCnV-PgwAOUiPlneMrKzspnjhZn8i/s1600/image_2025-06-05_10-20-39.png

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៩ Galaxy Corporation បានផ្តោតលើការរួមបញ្ចូលបច្ចេកវិទ្យា AI និង metaverse ជាមួយនឹងឧស្សាហកម្មកម្សាន្ត។ ក្រុមហ៊ុនកំពុងអភិវឌ្ឍម៉ាស៊ីន AI ផ្ទាល់ខ្លួន និងបរិស្ថាន metaverse ក្នុងគោលបំណងបង្កើតវេទិកាពាណិជ្ជកម្មដោយប្រើបច្ចេកវិទ្យានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjDvUv5OGst16MBK2GVlDb5wk1hNeBeclsjYpYUCr6dpKWtN6tBOa2TSTA0V0onaaOwQN8f2R4HLIWsoR3KTHyeqQqCAIGtupx2BlznW3KtKIK9VJE4bBTQx2aAfkZRzlRRzwkmsypiRf7X4nZ7U47a83uF0Kblq2gv8P0TgjJJmzF1oNQuwCdd0AH2AC3/s1600/image_2025-06-05_10-20-40.png
នៅពេលចុះហត្ថលេខាជាមួយ G-Dragon ក្រុមហ៊ុននេះបាននិយាយថា «យើងនឹងទៅលើសពីទំនាក់ទំនងសាជីវកម្មជាមួយ G-Dragon ហើយប្រកួតប្រជែងខ្លួនយើងដើម្បីធ្វើរឿងដែលមិនធ្លាប់មានពីមុនមក។ ជាមួយនឹងស្មារតីត្រួសត្រាយ យើងនឹងខិតខំបង្ហាញផ្នែកម្ខាងរបស់ G-Dragon ដែលទស្សនិកជនមិនធ្លាប់បានឃើញ»។ ក្នុងនាមជាតារាចម្រៀង G-Dragon ក៏បង្ហាញពីចំណាប់អារម្មណ៍ក្នុងការអនុវត្ត បច្ចេកវិទ្យា ក្នុងវិស័យកម្សាន្ត។ បច្ចុប្បន្ន G-Dragon គឺជាសាស្ត្រាចារ្យកិត្តិយស នៅក្នុងនាយកដ្ឋានវិស្វកម្មមេកានិកនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់កូរ៉េ (KAIST)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrbZngBQksb41KjjnzY-hgkPRRrQIHpSsKlbUqWKVB9DS8EI-BcQ7uUTNJocLokZQVyGEOhvFhyphenhyphen2n7_ublG8cENcMrR-pRj-ovgFgdj6pB8HFMI01xTruZvjcZhvNYYM46gIMZXa2nxh5gHMbTm7j37z8jmpmGkojdcklA1xsfhEbOoX9xf6h4cB4P7Fdq/s1200/image_2025-06-05_10-20-41.png
នៅក្នុងខែមេសា ឆ្នាំ២០២៥ តារាចម្រៀងរូបនេះបានសហការជាមួយ KAIST ដើម្បីចាប់ផ្តើមគម្រោងមួយដោយប្រើ Sora របស់ Azure OpenAI ដែលជាសេវាកម្មបញ្ញាសិប្បនិមិត្តដែលផ្តល់ដោយវេទិកា Azure របស់ Microsoft ដើម្បីចាក់ផ្សាយស្នាដៃតន្ត្រីរបស់លោករួមជាមួយនឹងវីដេអូតន្ត្រីដែលផលិតដោយបច្ចេកវិទ្យា Sora ទៅកាន់លំហ៕

ថៃថាការកាត់ផ្តាច់ចរន្តអគ្គិសនី និងអ៊ីនធើរណេតនៅព្រំដែនកម្ពុជា-ថៃពុំពាក់ព័ន្ធនឹងលទ្ធផលកិច្ចប្រជុំ JBC

0

ប្រទេសថៃ ៖ ក្រសួងការបរទេសថៃបានជូនដំណឹងពីគម្រោងកាត់ផ្តាច់ចរន្តអគ្គិសនី និងសេវាអ៊ីនធើរណេតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺថៃមានគោលបំណងបង្ក្រាបឧក្រិដ្ឋ.កម្មឆ្លងដែន ផ្តល់សុវត្ថិភាពដល់ពលរដ្ឋប្រទេសទាំងពីរ ទប់ស្កាត់ការជួញដូរមនុស្ស និងឧក្រិដ្ឋ.កម្មបច្ចេកវិទ្យា ហើយការកាត់ផ្តាច់នេះពុំពាក់ព័ន្ធនឹងលទ្ធផលកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) ទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ។

លោក និកាន់ឌេត ផ្លាំងគូន អ្នកនាំពាក្យក្រសួងការបរទេសថៃបញ្ជាក់ថា គម្រោងកាត់ផ្តាច់ចរន្តអគ្គិសនី និងអ៊ីនធើរណេតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺថៃមានគោលបំណងការពារ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ផ្តល់សុវត្ថិភាពដល់ពលរដ្ឋប្រទេសទាំងពីរ ទប់ស្កាត់ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ។ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនឹងពិចារណាពីវិធានការនេះបន្ថែមទៀត ហើយនេះពុំមែនជាវិធីសម្រាប់ថៃប្រើប្រាស់ដាក់សម្ពាធលើកិច្ចប្រជុំ JBC ឬរំពឹងលើលទ្ធផលកិច្ចចរចាទ្វេភាគីទេ ។

វាផ្ទុយពីការចុះផ្សាយរបស់សារព័ត៌មានប្រទេសទាំងពីរដែលថា ថៃកាត់ផ្តាច់អគ្គិសនី និងអ៊ីនធើរណេតនៅតាមព្រំដែនជាប់កម្ពុជា ដោយសារថៃចង់ដាក់សម្ពាធលើកិច្ចប្រជុំ JBC នាពេលឆាប់ៗនេះ ។ ដូច្នេះ ថៃសូមអំពាវនាវឱ្យកម្ពុជាជួយសហការប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ។

ប្រទេសថៃសូមបញ្ជាក់ពីគោលជំហរប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ក្នុងការចរចាដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ជាពិសេស កិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នាថ្ងៃទី១៤ ខែមិថុនា ខណៈការចរចារវាងអង្គភាពកងទ័ពក្នុងតំបន់នៅតែបន្ត ។ ថៃធ្លាប់ពីបានបញ្ជាក់ជាច្រើនលើកហើយនាពេលកន្លងមក គឺថៃប្រកាសពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តាំងពីឆ្នាំ១៩៦០ រហូតដល់បច្ចុប្បន្ន ។

ទោះជាពលរដ្ឋថៃភាគច្រើនគាំទ្រឱ្យកាត់ផ្តាច់អគ្គិសនី និងអ៊ីនធើរណេតនៅព្រំដែនកម្ពុជា ប៉ុន្តែមតិមួយចំនួនបារម្ភថា វិធានការផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែន និងការកាត់ផ្តាច់អគ្គិសនី-អ៊ីនធើរណេតនៅព្រំដែន គឺជាវិធានការដែលថៃរៀបចំឡើងទាំងអស់ដើម្បីចាត់ការរឿងព្រំដែន ។ ថៃយកបញ្ហាការផ្តាច់អគ្គិសនី-អ៊ីនធើរណេតមកពាក់ព័ន្ធអាចធ្វើឱ្យបញ្ហាព្រំដែនកាន់តែតានតឹងខ្លាំងឡើង ប៉ុន្តែក្រសួងការបរទេសថៃបដិសេធថា ការកាត់ផ្តាច់នេះពុំពាក់ព័ន្ធនឹងព្រំដែនទេ ។

ដោយឡែក រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់គោលជំហរយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទោះជាថៃមានគម្រោងកាត់ផ្តាច់អគ្គិសនី និងសេវាអ៊ីនធើរណេតនៅព្រំដែនក្តី វានឹងពុំធ្វើឱ្យកម្ពុជាផ្លាស់ប្តូរគោលជំហរឡើយ ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជាមានប្រសាសន៍ថា ៖ «ម៉ោងនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃចូលមកកាន់បណ្តាញជាតិរបស់កម្ពុជានោះទេ គឺសូន្យ ហើយពេលនេះ កម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅទូទាំងប្រទេស» ៕

រដ្ឋមន្ត្រីការបរទេសថៃ ៖ «នឹងពុំព្រមបាត់បង់ទឹកដីសូម្បីតែបន្តិច និងប្រកាន់យកការចរចាទ្វេភាគីពីបញ្ហាព្រំដែនជាមួយកម្ពុជា»

0

ប្រទេសថៃ ៖ លោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយថា ថៃនឹងពុំព្រមបាត់បង់ទឹកដីសូម្បីតែបន្តិច បញ្ហាព្រំដែនកម្ពុជា-ថៃ គឺថៃប្រកាន់យកការចរចាទ្វេភាគីតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នាថ្ងៃទី១៤ ខែមិថុនា ដើម្បីមានភាពច្បាស់លាស់លើខ្សែបន្ទាត់ព្រំដែន ។ ថៃពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តាំងពីឆ្នាំ១៩៦០ រហូតដល់បច្ចុប្បន្ន ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី១១ ខែមិថុនា កន្លងមក នៅក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយពីការចរចារវាងប្រទេសកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) ថា លោកបានកំណត់គោលនយោបាយសំខាន់ៗចំនួន៣ចំណុច រួមមាន ៖

១-ថៃចង់ឱ្យមន្ត្រីតំណាងចូលរួមកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) ភាគីថៃបញ្ជាក់ទៅកាន់កម្ពុជាថា ថៃបានដោះស្រាយបញ្ហានៅតំបន់ព្រំដែនដោយមានការចរចារវាងកងទ័ពដើម្បីកាត់បន្ថយការប្រឈមមុខគ្នាទាំងសងខាងមួយកម្រិត ហើយថៃចង់ឃើញតំបន់ព្រំដែនអាចរួមរស់ជាមួយគ្នាយ៉ាងមានសន្តិភាពជារៀងរហូត ។

២-ថៃចង់ឱ្យការចរចាគណៈកម្មការព្រំដែនរួម (JBC) នាថ្ងៃទី១៤ នេះមានភាពច្បាស់លាស់លើខ្សែបន្ទាត់ព្រំដែនដើម្បីឱ្យភាគីទាំងពីរយល់ច្បាស់រួមគ្នា និងឈានទៅរកការដោះស្រាយបញ្ហាព្រំដែនយូរអង្វែង ។

៣-ស្នើឱ្យប្រធានកិច្ចប្រជុំ JBC បញ្ជាក់ពីអធិបតេយ្យភាពរបស់ប្រទេស និងពុំព្រមឱ្យថៃបាត់បង់ទឹកដីសូម្បីតែបន្តិច ។ ក្នុងយន្តការចរចា ប្រទេសថៃពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តាំងពីឆ្នាំ១៩៦០ រហូតដល់បច្ចុប្បន្ន ។ យើងពុំទទួលស្គាល់អំណាចនេះដាច់ខាត ដោយនឹងប្រើប្រាស់ក្របខ័ណ្ឌពិភាក្សាប្រកបដោយប្រសិទ្ធភាព និងសមស្របបំផុត ។

លោក ម៉ារីស សាងៀមផុង បន្តថា តាំងពីមានបញ្ហាមក នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបញ្ជាឱ្យក្រសួងការបរទេសសហការជាមួយកម្ពុជា ហើយ ក្រសួងការពារជាតិ និងក្រសួងការបរទេសបានបង្ហាញគោលជំហររួមគ្នាដើម្បីដោះស្រាយបញ្ហាព្រំដែន ។ សូមឱ្យពលរដ្ឋមានទំនុកចិត្តថា កងទ័ពថៃអាចគ្រប់គ្រងតំបន់ព្រំដែន ។

ចំណែកកម្ពុជាដែលប្រកាន់យកគោលជំហរដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ ) គឺលោក ម៉ារីស សាងៀមផុង យល់ថា ការដោះស្រាយបញ្ហារវាងប្រទេសពីរ សូម្បីតែនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិក៏ដោយ គឺនឹងធ្វើតាមយន្តការមានប្រសិទ្ធភាពសម្រាប់ការចរចាដោះស្រាយ រួមមាន ៖ គណៈកម្មការព្រំដែនរួម (JBC), គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការព្រំដែនតំបន់ (RBC) មិនមែនដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិទេ ៕