Home Blog Page 428

ចាប់ពីពេលនេះតទៅ! កម្ពុជានឹងបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទលើកញ្ចក់ទូរទស្សន៍

0

រាជធានីភ្នំពេញ ៖ គិតចាប់ពីម៉ោង ១២:០០ នាទីយប់ថ្ងៃព្រហស្បត្តិ ទី១២ មិថុនា តទៅកម្ពុជានឹង បញ្ឈប់ការចាក់ខ្សែភាពយន្តថៃគ្រប់ប្រភេទនៅគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ទូទាំងប្រទេស។ នេះបើ តាមសេចក្តីជូនដំណឹងរបស់ «ក្រសួងព័ត៌មាន»។

នាយប់ថ្ងៃទី១២ ខែមិថុនា ក្រសួងព័ត៌មានបានធ្វើការជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។

គួរឲ្យដឹងថា ការប្រកាសនេះគឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការគំរាមកំហែងមកលើកម្ពុជាថា នឹងកាត់ភ្លើង កាត់អ៊ីនធឺណិត ពីក្រុមជ្រុលនិយមថៃ។ ដើម្បីជាការឆ្លើយតប សម្ដេចតេជោបានជម្រាបជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។

សម្ដេចបានបញ្ជាក់ថា កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា៕

កម្ពុជាសម្រេចកាត់ផ្ដាច់ឈប់ប្រើអគ្គិសនី និង បណ្ដាញអ៊ីនធើណេតរបស់ថៃទាំងស្រុង

0

រាជធានីភ្នំពេញ ៖ គិតចាប់ពីម៉ោង ១២:០០ នាទីយប់ថ្ងៃព្រហស្បត្តិ ទី១២ មិថុនា តទៅកម្ពុជានឹង បញ្ឈប់ការចាក់ខ្សែភាពយន្តថៃគ្រប់ប្រភេទនៅគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ទូទាំងប្រទេស។ នេះបើ តាមសេចក្តីជូនដំណឹងរបស់ «ក្រសួងព័ត៌មាន»។

នាយប់ថ្ងៃទី១២ ខែមិថុនា ក្រសួងព័ត៌មានបានធ្វើការជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។

គួរឲ្យដឹងថា ការប្រកាសនេះគឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការគំរាមកំហែងមកលើកម្ពុជាថា នឹងកាត់ភ្លើង កាត់អ៊ីនធឺណិត ពីក្រុមជ្រុលនិយមថៃ។ ដើម្បីជាការឆ្លើយតប សម្ដេចតេជោបានជម្រាបជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។

សម្ដេចបានបញ្ជាក់ថា កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា៕

សម្តេចតេជោ ប្រកាស់ឱ្យរដ្ឋាភិបាលឈប់នាំចូល និងប្រើប្រាស់ទំនិញថៃ

0
ថ្លែងក្នុងនាមជាប្រធានបក្សកាន់អំណាច សម្តេចតេជោហ៊ុនសែន បានផ្ញើសារទៅកាន់រាជរដ្ឋាភិបាលដោយថ្លែងថា៖” ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជានឹងប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ”។

ជំនួសមកវិញ គម្ពុជា ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឱ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។

មិនតែប៉ុណ្ណោះ សម្តេច ក៏ស្នើឱ្យបង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។

លើសពីនេះ រាជដ្ឋាភិបាល ត្រូវត្រៀមខ្លួនទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។
ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន និងត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។

សម្តេចតេជោ សង្កត់ធ្ងន់ថា៖”វិធានការទាំងនេះ នឹងអនុវត្តន៍ឡើង ក្នុងករណីបើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឱ្យវិលមករកភាពប្រក្រតីវិញ ព្រោះយើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ”៕

សម្តីដ៏មុតស្រួចរបស់ ហ្វី យ៉ាតា បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥

0

ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាមានការចាប់អារម្មណ៍មិនតិចនោះទេ បន្ទាប់ពីឆ្លើយតបដោយសម្តីយ៉ាងមុតស្រួចចំពោះសំណួរថា «តើនរណាគេជាគូប្រជែងដ៏ខ្លាំងរបស់នាង»?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq8nohRYY_-elqUm1rPq1mN1Fyhg2TrUsg9YJudI1PaXMWt-MuBp9P4sDfQHslUlEi8W4lBsKR_TTKJiHDtFMhkyopkp8SEV2WvK14hunEB_VP9DAm1gLspsJETl3MBpcRAykfH6Yt5XyPsR_w-FMIqsEJ21J2JP3yVKv74xhxTn53jQGuKoLTCW7n6AUp/s2048/image_2025-06-12_09-42-54.png

កាលពីពេលថ្មីៗនេះ មានវីដេអូមួយចែករំលែកពីចម្លើយរបស់ ហ្វីយ៉ាតា ទៅលើសំណួរអំពីគូប្រជែងដ៏ខ្លាំងរបស់នាង។ ក្នុងឃ្លីបវីដេអូ ហ្វីយ៉ាតា បាននិយាយថា មនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន។ MUC07 បាននិយាយទៀតថាប្អូនៗ ជំនាន់ក្រោយ នាងក៏មិនអាចមើលងាយសមត្ថភាពរបស់ពួកគាត់ ជួនកាលពួកគាត់លាក់ សមត្ថភាពអ្វីដែលយើងមិនអាចដឹង ដែលធ្វើឱ្យយើងមានអារម្មណ៍ថាយើងមានអំនួតសិន ហើយដល់ពេលថ្ងៃប្រកួតមែនទែនគាត់បញ្ចេញសមត្ថភាពមកក៏យើងមិនអាចដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSi27wpyeNjVc8oN-Ald9Yo_YX0jLZruJ-klg8kN_qewm9zSlmDHgH6gswG-Ubq9bv3dNnntfdLLDXUwRqGOn7E68zA617TVjgKQy4hDQQGGxt0AkjGTAW31j2peWjAolHeL2cEj3liqU9Swt0l2roiVakLtNdpUJ0lv85ASk4gsCCf8yUybGa7XUFNk9n/s1998/image_2025-06-12_09-42-59.png

ហ្វីយ៉ាតា បានលើកឡើងទៀតថា យើងមិនអាចវិនិច្ឆ័យនរណាម្នាក់បាននោះទេគ្រប់គ្នា សុទ្ធតែជាគូប្រកួតដ៏គួរប្រយ័ត្នទាំងអស់តែមិនមែនមានន័យថាយើងត្រូវតែស្អប់ ត្រូវតែ ចាក់សម្លាប់គ្នានោះទេ។ បេក្ខភាពរូបនេះបន្តទៀតថា គ្រប់គ្នាចូលមកប្រកួត(MUC2025) គ្រប់គ្នាតែងតែចង់ឈ្នះ កុំនិយាយថាគ្រប់គ្នាមិនចង់ឈ្នះ ទោះបីជាប្អូនៗខ្លះមិនស្រមៃ ដល់ចំណុចកំពូល ប៉ុន្តែគាត់នៅតែមានចំណុចណាមួយដែលគាត់ចង់ឈានឱ្យទៅដល់ ឧទាហរណ៍ដូចជា TOP5 ឬ TOP10 ដូច្នេះគ្រប់គ្នាគឺជាគូប្រកួតដែលយើង មិនអាចមើលស្រាលបាន ហើយមិនអាចមើលរំលង ហើយមិនប្រយ័ត្ននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFs0AtIiaKmB7zdYlECADjzzKsZbkuMEKvSKFMjE6nmCgUjnVU9S8ByzJXGHJBOUtGgnLxD82lr_wHhHCBOYN3U_Z1BwXIEpYRDWn8fi5GwJIblSY-lS9y4YmeISeyGaDUM4nLWJw9KackP4FaoQlC8HX34CXvobTL-X-uE30tICjO0OfAtc0rgTxC-1GF/s2048/image_2025-06-12_09-43-00.png

គួរបញ្ជាក់ផងដែរថា ការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥មានបេក្ខនារីទាំងអស់ ចំនួន២០រូបដែលត្រូវប្រជែងគ្នាដើម្បីមានឱកាសតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ។ ហ្វីយ៉ាតា ជាបេក្ខភាពម្នាក់ដែលមានទេពកោសល្យច្រើនព្រោះនាងជា តារាសម្តែង តារាចម្រៀង និងជាអ្នកជំនួញមួយរូបព្រមទាំងអាចប្រើប្រាស់ ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ៕

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា និងការជួសជុលថែទាំអគារ

0

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហ គ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបាន ជ្រាបថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប នឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បី ផ្គត់ផ្គង់ ១.សម្ភារបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា ២.ការជួសជុលថែទាំអគារ (ជួសជុលដំបូល ទំហំ ៦៨ម៉ែត្រ ពិដាន ១២០ម៉ែត្រការ៉េ និងលាបថ្នាំអគារខាងក្រៅ ទំហំ ២៩០ម៉ែត្រការ៉េ) សម្រាប់ ឆ្នាំ២០២៥។

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហ គ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ។ ឯកសារពិគ្រោះថ្លៃមានដាក់លក់នៅការិយាល័យក្រុមលទ្ធកម្ម នៃមន្ទីររៀបចំ ដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ដែលមានអាសយដ្ឋាននៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ចាប់ ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ តទៅ រៀងរាល់ម៉ោងធ្វើការ (ទូរសព្ទ័ទាក់ទងលេខៈ ០១២ ៣៥៤ ៧២៧, ០១២/០៦៩ ៧១៥ ១៣១)។

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនក្រុមលទ្ធកម្មនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប យ៉ាងយូរត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី។

ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅការិយាល័យក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ៩:០០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែ

មួយគត់។

ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj88RoEjg2Fz5OPoR72ZH739NbWMhEpEuCf11Eq2KUzDkcGNWzZfwtK7JPEVpURDk8BK8N2dgquVzIUMLbgewjQCbKIvI6B2D-Q_OiGKPA7bIbnQ0XDk5Z7d_w7-xAcAcmttEzmFPGF3k2HX66boP_ut16hQTWn9x27pPF11m3d66HKzxU7Ufe6wMSIYlO8/s836/Screenshot%202025-06-13%20092302.png

នាយករដ្ឋមន្ត្រីថៃបញ្ជាទៅមេបញ្ជាការកងទ័ពភូមិភាគទី២ ចរចាជាមួយកម្ពុជាបើក-បិទទ្វារច្រកព្រំដែនឱ្យត្រូវគ្នា

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ 3Plus News រាយការណ៍ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានធ្វើដំណើរមកខេត្តសុរិន្ទ ហើយលោកស្រីក៏បើកកិច្ចប្រជុំនៅមន្ទីរពេទ្យកាបឈើង និងស្តាប់សេចក្តីរាយការណ៍បញ្ហាព្រំដែនពីមន្ត្រីពាក់ព័ន្ធ និងអភិបាលខេត្តសុរិន្ទ ។ លោកស្រី ផេថងថាន បានបញ្ជាទៅមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ចរចាជាមួយកម្ពុជារឿងម៉ោងបើក-បិទទ្វារច្រកព្រំដែនឱ្យត្រូវគ្នាដើម្បីផលប្រយោជន៍ពាណិជ្ជកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb9dU9TYF5Ew4p7cuPg5Aj60vmcX3PXgX-cDW1MtEmgLC07E6EBgjjH0MR3CAdo8WTOC_PIJ3EYkpvGgZH4_UPV4FSNuE90zpxqjS8_jB8EBB5erHml04iYgytNbRaazu1dqXQULENJd7ro6MBxnBdyLOMjTQLYmf-rW_VebhmfHs4gIMFskfPD0lIRtY2/s850/photo_2025-06-12_13-43-07.jpg
លោកអភិបាលខេត្តសុរិន្ទបានរាយការណ៍ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃទៅកាន់នាយករដ្ឋមន្ត្រីថៃក្នុងកិច្ចប្រជុំថា ក្រោយពីថៃបានផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែននៅខេត្តសុរិន្ទ ឃើញថា វាខុសពេលវេលាជាមួយកម្ពុជា គឺថៃបើកទ្វារច្រកព្រំដែននៅម៉ោង៨ព្រឹក និងបិទម៉ោង៣ល្ងាច ប៉ុន្តែកម្ពុជាបើកម៉ោង៩ព្រឹក និងបិទម៉ោង៤ល្ងាច ។ បើកម្ពុជា-ថៃបើក-បិទទ្វារច្រកព្រំដែននាពេលវេលាដូចគ្នា វានឹងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋប្រទេសទាំងពីរឆ្លងដែន ហើយអភិបាលខេត្តសុរិន្ទពុំជ្រាបពីមូលហេតុដែលកម្ពុជាបើក-បិទទ្វារច្រកព្រំដែនខុសពីថៃទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnnx8e3-UVPv0KGNhtIzlxKZi0LSuj070eLpiRyErwGueReHSw3EMwk-p2ro0nVhqY4iTwsf2TuyW1yJq6WBPrYghA1JfupbdRHVSAT7ycRQN2OCIReSZ1P1yQ6oZKd4_ibhFdA6fB0IBVnv0GKScIIyOgktfDlSv2dmaJFpg3cbxPFd3KhK-G-bQlZvJS/s960/photo_2025-06-12_13-43-07%20(2).jpg
លោកស្រី ផេថងថាន ថ្លែងថា តើខាងថៃអាចទំនាក់ទំនងទៅកម្ពុជាបានទេ ដើម្បីឱ្យប្រទេសទាំងពីរបើក-បិទទ្ចារច្រកព្រំដែនក្នុងពេលវេលាដូចគ្នា? លោកស្រីក៏បញ្ជាឱ្យមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ដែលបានចូលរួមប្រជុំដែរនោះទៅចរចាជាមួយកម្ពុជា ដោយសុំឱ្យកម្ពុជាបើក-បិទទ្វារច្រកព្រំដែនត្រូវគ្នាជាមួយថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgONYxbYDgqdbV4uAg8XTxthIY2HN7nhv3yxQJImxgJYvUII8N-rf1lHSkCr5bSraXqLwBJk3bkqDB4mznQ6RkAnskd1H4BxLByul_e847-e0FuuL3B77FTCs3HOCagGxs6JfWKJrl_hP6y-YpA4JpsGQzUsZE08GmlGBwgXVMQDG7qm98g2eWbMHxooy2B/s1280/photo_2025-06-12_13-43-08.jpg
លោកស្រី ផេថងថាន បន្តថា បើយើងប្រកាន់យកផលប្រយោជន៍របស់ពលរដ្ឋ ការបើក-បិទទ្វារព្រំដែនដូចគ្នានឹងទទួលបានផលប្រយោជន៍ពាណិជ្ជកម្មស្មើគ្នា ។ សូមឱ្យថៃសាកល្បងជជែកពីពេលវេលាបើក-បិទទ្វារច្រកព្រំដែនជាមួយកម្ពុជា ពុំគួរមានបញ្ហាជាមួយគ្នាទេ ។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានសំណូមពរឱ្យស្ថាប័នទាំងអស់សហការការងារ និងផ្តល់ដំណឹងទៅពលរដ្ឋឱ្យដឹងថា ស្ថាប័ននីមួយៗធ្វើអ្វីខ្លះដើម្បីឱ្យពលរដ្ឋយល់ ពីព្រោះពេលខ្លះ មានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយធ្វើឱ្យពលរដ្ឋយល់ខុសបង្កភាពច្របូកច្របល់ក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqAn5VIfOlcOiSAtiuO2XaIBFIRlxdlHbq-AHnGQ5oktBVuEE83olxZ8Nf-s6QIOJeXrYPgpX53EmvWO0l8ueBg47vkv0OiObqDNPvBFIxQdgcjKrce3MEpBTzd9V6aVyisMh9izHn1E2fACuZe9V6XOlBtIj6xt8iA7ivH179jA29Pq9lK3uO5A5vxABj/s850/photo_2025-06-12_13-43-08%20(2).jpg

សារព័ត៌មានថៃរាយការណ៍ថា ការបើកទ្វារច្រកព្រំដែនរបស់កម្ពុជាយឺតជាងថៃ គឺធ្វើឱ្យរថយន្តដឹកទំនិញថៃចូលមកកម្ពុជាកកស្ទះនៅព្រំដែនរាប់រយគ្រឿង ។ ការផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែនអូរស្មាច់-ឆងចម គឺថៃបានអនុវត្តដើម្បីឆ្លើយតបស្ថានការណ៍ព្រំដែនជាមួយកម្ពុជា ដោយថៃបើកព្រំដែនចំនួន៣ថ្ងៃក្នុង១សប្តាហ៍ (ថ្ងៃចន្ទ ពុធ និងសុក្រ) ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣ល្ងាច ៕

សហព័ន្ធឧស្សាហកម្មថៃព្រមានថា វិធានការបិទព្រំដែនអាចប៉ះពាល់ដល់ពាណិជ្ជកម្ម 500លានបាតក្នុងមួយថ្ងៃ

0

ប្រទេសថៃ ៖ ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul បានលើកឡើងថាវិធានការដែលពាក់ព័ន្ធនឹងការបើក និងបិទច្រកព្រំដែន តាមកាលវិភាគរបស់យោធា នឹងធ្វើឱ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដែលសរុបជាទឹកប្រាក់ប្រហែល 500លានបាត ឬជាង 15លានដុល្លារក្នុងមួយថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation Thailand។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1_Vbc13l3ATQNinWRSxqRlBjet_YYsDNyUI_7Cd2g01GpdFOkth-8jx599NHPwZjK7VPIiL2hQTDV9MzloEaaVGEm3kD2nE57cyq-BDA_k2XZbqSS34JzVzAKKDul6aGGk9v3Depaokg_3AxvEeywwJ0HbFpv6U5faA0lnpx6emnbpY5nzxl3hUk3a6CD/s1280/photo_2025-06-12_13-56-52.jpg
លោក Kriengkrai លោកបានពន្យល់ថា ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃជាមួយកម្ពុជា មានតម្លៃប្រមាណ ១៧០ពាន់លានបាតក្នុងមួយឆ្នាំ ដោយប៉ុស្តិ៍ត្រួតពិនិត្យ Aranyaprathet នៃខេត្តស្រះកែវ គ្រប់គ្រងពាណិជ្ជកម្មច្រើនបំផុត ដែលស្មើនឹងប្រមាណ ១១០ ពាន់លានបាត ឬប្រហែល ៦៤% នៃតម្លៃសរុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9MTCP0xp_COUJi0zI-QADNiLxoWm_96Zx1vErq65SJeSe_VP7dYMBBx3oY_R22anS9biBPtqRVM09SE8RHLF20wH1YCiVovHuo5-nOm0KKM-OEjgIZgMShQGwTKiSFzUY30PcULDFVGAbBRXmjDmCtEWV6d-2HmExdHAstSj7iBrco_Xsjr1CT8Q8YbDx/s768/photo_2025-06-12_13-56-53%20(5).jpg

លោកបានបន្តថា៖ «នៅពេលនេះ វាពិបាកក្នុងការវាយតម្លៃពីផលប៉ះពាល់ទាំងស្រុង ប៉ុន្តែប្រសិនបើយើងគណនាដោយផ្អែកលើតម្លៃនាំចេញសរុបប្រចាំថ្ងៃ វានឹងមានចំនួនទឹកប្រាក់ប្រហែល ៥០០ លានបាតក្នុងមួយថ្ងៃ»។ “ទោះជាយ៉ាងណាក៏ដោយ វាគួរតែត្រូវបានយល់ថា មិនមែនទាំងស្រុងនៃ 500 លានបាតនេះត្រូវបានប៉ះពាល់ទាំងអស់នោះទេ។ មានតែផ្នែកមួយនៃវាប៉ុណ្ណោះដែលត្រូវបានប៉ះពាល់ ដូច្នេះយើងអាចនិយាយបានថាវាប៉ះពាល់ខ្លះៗ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivQINhphxh3vCVRitTME_AOIjJXSubmx35FPKhiQi-DTVnrRNS_uMRHOsFe6MRo9VHcAvoQ-iDTFxHkxHyxD6L-UMPhYFrDOQrqEBO_RorbBnWmmc285aJmfGS0iBNXYLCM2Rm37yC0Zx1ZCHwUNuNSYSEp81H8m6UxghB013oPCB6142vMgcIe6tcxIUK/s1280/photo_2025-06-12_13-56-53.jpg

លោក Kriengkrai បញ្ជាក់ថា៖ មិនមានវិធានការដោះស្រាយបញ្ហានៅពេលនេះទេ ដោយសារ FTI កំពុងរង់ចាំលទ្ធផលនៃការចរចាដែលកំពុងបន្តសិន។ យ៉ាងណាក៏ដោយសង្ឃឹមថា ស្ថានការណ៍នឹងមិនអូសបន្លាយយូរពេកទេ ព្រោះការពន្យារពេលកាន់តែយូរ នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9elQgrA96hMccHMoW26PIThrA96OgxZlGzHTXeIT4oYzbaIyjU3De7_L7HdB-8BaFaETpT6BRBAneb2pJs0iR4u3S7-PNvRfHlA8qewXeYzTiRlADInfZ_i4sKs_bRpj_7l7rGt600jlwoKo0sVz3kVZc28RAM7ALnHLaiJvlW1PPukAqo7eFZjiYlspy/s750/photo_2025-06-12_15-43-45.jpg

ទន្ទឹមនឹងការអនុវត្តវិធានការកែសម្រួលម៉ោងបើក និងបិទ ក៏ដូចជាលក្ខខណ្ឌនៃការចូល និងចេញតាមច្រកព្រំដែនថៃ-កម្ពុជាបែបនេះ នឹងបង្កការខូចខាតយ៉ាងសំខាន់ដល់ភាគីទាំងសងខាង ព្រមទាំងរំខានដល់ជីវភាពប្រចាំថ្ងៃ និង ពាណិជ្ជកម្មរវាងពលរដ្ឋទាំងសងខាងយ៉ាងធ្ងន់ធ្ងរ ដែលនឹងធ្វើឱ្យខូចដល់ភាគីពាក់ព័ន្ធទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8cIfFc8GBA7sGBNnLbFRUL_2UkTHCItAPsvKdhcJNYnhF-c90r0tMRU3T3DHivJU-du1yW1kyQvyywYy78h5MAh51MlddQ5VFrfkY1bTkDOoqUivHDGfFcBu4x0x0iRuYE58_DTbYMho5fEIh68Mf9aeQGtN2uJ5anz4AXlsY2ShkZ4AGePmKhOM2P4wb/s750/photo_2025-06-12_15-43-46.jpg

គួរបញ្ចាក់ថា ថ្មីៗនេះរដ្ឋាភិបាលថៃដឹកនាំដោយនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានាទៅមេបញ្ជាការទៅកាន់កងទ័ពភូមិភាគទី២ ឲ្យចរចាជាមួយកម្ពុជាដើម្បីបើក-បិទទ្វារច្រកព្រំដែនឱ្យស្របពេលគ្នា ដើម្បីការពារពាណិជ្ជកម្មរបស់ពលរដ្ឋ និងដើម្បីឲ្យទទួលបានផលប្រយោជន៍ពាណិជ្ជកម្មស្មើគ្នា ។ ជាងនេះទៅទៀត រដ្ឋាភិបាលថៃកំពុងត្រៀមចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ជាមួយកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ខណៈដែលកម្ពុជារក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

បុរសម្នាក់សុខចិត្តរស់នៅក្នុងរូងភ្នំ ៤ ឆ្នាំ ព្រោះអស់ជំនឿលើរឿងស្នេហា និងការងារ

0

បុរសវ័យ ៣៥ ឆ្នាំម្នាក់នៅប្រទេសចិន ដែលមិនជឿលើការរៀបការ និងគិតថាការងារជារឿងគ្មានប្រយោជន៍ បានបោះបង់ពីជីវិតក្នុងសង្គមស៉ីវិល័យទៅរស់នៅក្នុងរូងភ្នំអស់រយៈពេល ៤ ឆ្នាំ។ បុរសនោះឈ្មោះ Min Hengcai មកពីខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។ គាត់បានកែប្រែរូងភ្នំមួយនៅភូមិដើមកំណើតរបស់គាត់ឲ្យក្លាយជាផ្ទះរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpuqf7OD2_PR0Y7BuV6cfG3Daa4fRNMXYazg2nWLs1IuvKEqw82xaw3vMbPYGTmoqIkG2hZh5jkAEnA2JlXd2x6t3zma297KUbp3akwByx-CDY3Jhsosqig6n76sARKdyk7RjyOhK4HA4jgAZ7Qcqg4fjdPTpn9gtWn7ip2Fd_jrLP9i_vJUN6V0Bj9KaA/s1024/photo_2025-06-12_15-09-06%20(2).jpg
នៅចុងឆ្នាំ ២០២១ Min បានបោះបង់ការងារជាអ្នកបើករថយន្តសេវាកម្មតាមកម្មវិធី ដែលធ្លាប់រកចំណូលបានដល់ ១០,០០០ យន់ ឬប្រហែល ១៤០០ ដុល្លារ ក្នុងមួយខែនៅទីក្រុង។ គាត់បានសម្រេចចិត្តត្រលប់ទៅភូមិកំណើតវិញ ដើម្បីរស់នៅដោយឯកឯង។ គាត់និយាយថា ការងារមិនមានន័យអ្វីឡើយ បើទោះបីជា កាលពីមុនគាត់ធ្វើការ ១០ ម៉ោង ក្នុងមួយថ្ងៃ ដើម្បីសងបំណុលដែលជំពាក់សាច់ញាតិរបស់គាត់ក៏ដោយ។

បច្ចុប្បន្ន គាត់នៅតែជំពាក់ធនាគារ និងក្រុមហ៊ុនផ្តល់ប្រាក់កម្ចីប្រហែល ៣០០,០០០ យន់ (៤២,000 ដុល្លារ) ទៀត។ គាត់បានបោះបង់ក្តីសង្ឃឹមក្នុងការសងប្រាក់បំណុល ដោយនិយាយថា ទ្រព្យសម្បត្តិដែលគាត់អាចលក់សងបាន ត្រូវសាច់ញាតិរបស់គាត់លក់អស់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJeOZqQrhIs5nNyWXreR8ztCKs2-l8v_fhNyRkCm_4QPL9_zOSrFqUq52jI5v1KN7Gh9_ORBR4mvWrcfJguhM-Zg9AG1Ibd6wDuOYvemeZVOGZI1qw7yfgbdgcQeRi52CMlWxnHr4bWnzcFnMHo_UO4c1j6QUy2ibtb8Si09Q22rHRCq-ru06EBE5-1WzO/s1024/photo_2025-06-12_15-09-07%20(2).jpg

លោក Min បានប្តូរដីធំរបស់គាត់ជាមួយដីតូចរបស់អ្នកភូមិរួមម្នាក់ ដើម្បីអាចរស់នៅជិតរូងភ្នំនោះ។ គាត់បានចំណាយ ៤០,០០០ យន់ (៦,000 ដុល្លារ) ដើម្បីកែលម្អរូងភ្នំនេះឲ្យក្លាយជាផ្ទះដែលមានទំហំប្រហែល ៥០ ម៉ែត្រការ៉េប៉ុណ្ណោះ។ ជីវិតប្រចាំថ្ងៃរបស់គាត់គឺ ភ្ញាក់នៅម៉ោង ៨ ព្រឹក ហើយចំណាយពេលពេញមួយថ្ងៃដើម្បី អានសៀវភៅ ដើរលេងជុំវិញផ្ទះ និងធ្វើកសិកម្មលើដី។ គាត់ចូលគេងម៉ោង ១០ យប់ ហើយភាគច្រើនហូបបន្លែដែលគាត់ដាំបាន។ គាត់និយាយថា គាត់ចំណាយលើតែរឿងចាំបាច់ប្រចាំថ្ងៃបន្តិចបន្តួចប៉ុណ្ណោះ។

បើតាមប្រភពសារព័ត៌មាន South China Morning បានឱ្យដឹងថា នេះជារបៀបរស់នៅក្នុងក្ដីសុបិនរបស់គាត់ ចាប់តាំងពីនៅទីក្រុងមកម្លះ។ គាត់ក៏ចែករំលែកជីវិតលើបណ្តាញសង្គម ដែលមានអ្នកតាមដានប្រមាណ ៤០,០០០ នាក់។ ការផ្សាយផ្ទាល់ក៏អាចជួយគាត់រកចំណូលបានផងដែរ។ គាត់បានដាក់ឈ្មោះផ្ទះរូងភ្នំរបស់គាត់ថា “Black Hole” ឬ (ប្រហោងខ្មៅ) ដើម្បីបង្ហាញថា នេះជាពិភពលោកទាំងមូលរបស់គាត់ ហើយជារបៀបនៃការរំលឹកដល់ខ្លួនឯងថា មនុស្សគឺតូចតាចក្នុងពិភពលោកដ៏ធំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFDFOySLGe0bhORR6_tV-3uf1A8SAoSkJqdl_BiyJAypMIzqV0M10iV7Ve_OspmqF0pfuaNs_LjLDpceOCDZLfLQD5vSggqbGmUrTiHYCG5W6BptUfmDzXsR5fgJP4NEIs_O-8TaoXaMUm2IaH3NDcjJ2zXK5bgw-KpkqIWu0-Af8AYVfkTTPvtacO3YWC/s1024/photo_2025-06-12_15-09-07.jpg

Min បានប្រាប់ស្ថានីយ៍ទូរទស្សន៍ Sichuan ថា គាត់បដិសេធការរៀបការ ពីព្រោះគាត់គិតថា វាជាការខ្ជះខ្ជាយពេលវេលា និងប្រាក់។ គាត់និយាយថា «ឱកាសនៃការស្វែងរកស្នេហាដែលពិតប្រាកដ គឺទាបណាស់។ ហេតុអ្វីខ្ញុំត្រូវខិតខំធ្វើការដើម្បីអ្វីដែលកម្រមានដូចនោះ?»

ជីវិតរបស់គាត់បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញអ៊ីនធឺណិត។ មនុស្សមួយចំនួនបាននិយាយថា គាត់ជាអ្នក “Tang Ping” ដែលជាពាក្យចិនមានន័យថា “ដេកផ្អៀង” និងសំដៅទៅលើរបៀបរស់នៅបែបធម្មតា មិនប្រកួតប្រជែង និងគ្រាន់តែរស់នៅឲ្យតែមានជីវិតទៅតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7rngFxl7GaXtvQoueuqWFdGKc2uBITd54q3-ioaIc4UCFgM-PFlly_DcmX_WyLBLBFC9HPK3Vx9f0EN_FM9MuDa_T6L6AXc3yWpVfPzkxOfh_iqdhCyqP95L4Ra12CTcl8yspoZ3cf6DoGTmuxrJL51FHfN1niEjH5RTaqqsO89rEOtbOFhuIpXSquJ-p/s549/photo_2025-06-12_15-09-06.jpg

អ្នកមួយចំនួនទៀតសរសើរថា ទោះបីគាត់មិនបានរៀនចប់មធ្យមសិក្សាក៏ដោយ Min គឺជាទស្សនវិទូពិតម្នាក់។ ចំណែកអ្នកប្រើអ៊ីនធឺណិតម្នាក់សរសើរថា «នេះហើយ ជាជីវិតនៅស្ថានសួគ៌»។ រីឯអ្នកខ្លះផ្សេងទៀតវិញ មានការសង្ស័យថា តើ Min ពិតជារស់នៅឯកឯងដែរឬទេ ពីព្រោះគាត់នៅតែធ្វើការផ្សាយផ្ទាល់ និងទទួលសម្ភាសន៍ជារឿយៗ៕

ថៃអះអាងថា៖ បទល្មើសក្លែងបន្លំ និង ការជួ.ញដូរមនុស្សបានថយចុះ ក្រោយរឹតបន្តឹងច្រកព្រំដែនជាមួយកម្ពុជា

0

ថៃ៖ ទីបញ្ជាការកងយោធពលភូមិន្ទថៃ កាលពីថ្ងៃទី ១១ ខែមិថុនា បានចេញផ្សាយលទ្ធផលស្ទង់មតិពីវិធានការកំណត់ពេលវេលាឆ្លងកាត់ព្រំដែនរវាងថៃនិងកម្ពុជា ដោយបង្ហាញថា ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃដំបូង ចំនួនករណីឆបោក និងការជួ.ញដូរមនុស្សបានថយចុះ ៣១,៤៥% គួរឱ្យកត់សម្គាល់នៃករណីឧក្រិដ្ឋកម្មឆ្លងដែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU2u3ZzZBZON1jG7jB24cqLtqynIITKc5v2Uyj1UbB0B7ndbpdIs9oGGdpnzr6MgSVe0L_HUnkLakn5eHDdwbaI62Ktg0DbcrKWgFluJMH8o2WH1vS3BwvLomYPCslWwTtHyl7mD82iY8b4PxQq2G9hZ5h7hP8d0wERSn2LzKqHzEDtdfcVbiN-1mqNIzx/s768/photo_2025-06-12_13-56-53%20(4).jpg

យោងតាមការជូនដំណឹងដោយ ទីបញ្ជាការកងយោធពលភូមិន្ទថៃ (RTAFH) នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា ចំនួនករណីឆបោក និងការជួ.ញដូរមនុស្សនៅក្នុងប្រទេសថៃ ត្រូវបានកាត់បន្ថយក្នុងរយៈពេល 3 ថ្ងៃចុងក្រោយនេះ ជាមួយនឹងការបង្កើនការត្រួតពិនិត្យញឹកញាប់ និងការសម្របសម្រួលជាមួយភ្នាក់ងារសន្តិសុខ និងប៉ូលីសព្រំដែន ដែលជាលទ្ធផលវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពឧក្រិដ្ឋក.ម្មឆ្លងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMBMdboGXGcIRK2xlKJ1OR_olNT73zjfdnH3gD_2kBrL7zC0gVDUWHDrE2QR6iSYbW5fKbZ3K9JHuB4XoeWhyphenhyphenk25RoGP-qJ0Be8K-SRuJ1V9TzLT7fxVU37K0Kw5SgGtMX5AS1gj3L8Q6IHCJnU3pWlfDM7yncraxwV_eHzPLn5_9rv7STqgPROoe61jqV/s1280/photo_2025-06-12_13-56-53.jpg
ប្រភពដដែលបានបន្ថែមទៀតថា សម្រាប់ចំនួនករណីការក្លែងបន្លំតាមអ៊ីនធឺណិត (Scammer) និងការជួ.ញដូរមនុស្សបានធ្លាក់ចុះរហូត 31.45% បើធៀបនឹងរយៈពេលដូចគ្នា មុនពេលការអនុវត្តការរឹតបន្តឹងព្រំដែនថៃ-កម្ពុជា។ ការថយចុះនូវបទល្មើសឆ្លងដែននេះ គឺតំណាងឱ្យភាពជោគជ័យមួយសម្រាប់វិធានការល្បាតរបស់ប៉ូលីសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr-253M6QVk2F-gc51f_WguPTk2l6JXX7Z_AipNQXJ28Mj-ZmjCET0UZBfA7Bwkqf9eWQo_A-dgopjh8hVmsugDF62kWhkHVky4piUCxlPCEb7hHgvWAe-7I7cnfWUlOM22AXODuKKWt4rs3uaaV4FMU4wSZYMeHhNRdF3vD2_uIox-kppAvGudY2rXxO4/s980/photo_2025-06-12_13-56-53%20(2).jpg

RTAFH បានបញ្ជាក់ថា ការធ្លាក់ចុះនៃស្ថិតិបែបនេះ មិនមែនគ្រាន់តែជាសមិទ្ធិផលនៃយុទ្ធសាស្ត្រព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីសុវត្ថិភាពសាធារណៈ និងរូបភាពសន្តិសុខរបស់ប្រទេសនៅលើឆាកពិភពលោកផងដែរ។ ជាងនេះទៅទៀត វិធានការទាំងនេះគឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការដ៏ខ្លាំងក្លារវាងភ្នាក់ងារសន្តិសុខ ក្រោមពាក្យស្លោក “រួមគ្នាតែមួយយើងនឹងឈ្នះ” ព្រោះបេសកកម្មគឺការពារជាតិ យើងត្រូវរស់នៅដោយចិត្តសាមគ្គី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE5oK3pb2h3lZ4LEOhYhSoKNbvaozcubRJqUfqXMQClaUjByCMzHmH7-9q1o1XJqX836tEKgAyTNEtt9efwUsGRLoJFod3lIinGVndaoIO30cS-kWxzAGNEKKt1JaYEfVjBYQGMuKJ2XM1Al3hN0fXbzFsXINl43AoRW6iWhfN-NX3As0d3AQbmSx8YOhN/s970/photo_2025-06-12_13-56-53%20(3).jpg
គួររំលឹកថា កាលពីពេលថ្មីៗនេះថៃបានសម្រេចផ្លាស់ម៉ោងចេញ-ចូលតាមច្រកព្រំដែនជាមួយកម្ពុជាជាឯកតោភាគី និងកំណត់រយៈពេលស្នាក់នៅសម្រាប់ពលរដ្ឋ ឬភ្ញៀវទេសចរកាន់ទិដ្ឋការខ្មែរតាមច្រកព្រំដែន ឲ្យនៅត្រឹមរយៈពេល៧ថ្ងៃប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃទី៩ ខែមិថុនា កន្លងមកថា ថៃនៅមិនទាន់ប្រាកដចិត្តថា នឹងអនុវត្តគោលការណ៍ថ្មីនេះ រហូតដល់ពេលណានោះទេ ។ ថៃនឹងរង់ចាំឱ្យស្ថានការណ៍ល្អប្រសើរឡើងវិញ និងរង់ចាំឱ្យភាគីទាំងពីរបានជជែកគ្នាពីគោលការណ៍អន្តោប្រវេសន៍ម្តងទៀតជាមុនសិន ៕

ព្រះតេជគុណ គូ សុភាព សរសើរឧកញ៉ា ព្រាប សុវត្ថិ មិនចេះតបតតូងតាងចំពោះ មតិរិះគ.ន់

0

តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានព្រះតេជគុណ គូ សុភាព កោតសរសើរពីលោក ដែលមិនតបតតូងតាងទៅកាន់អ្នកលេងបណ្តាញសង្គមហ្វេកប៊ុក។ ជាមួយគ្នានេះ ព្រះតេជគុណ គូ សុភាព ក៏បានណែនាំទៅដល់កូនប្រុសរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ យកឪពុកធ្វើជាគំរូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguggcp2sBJ9pEET_UmuT0h4_YnHF4N_K6gTvipYlwbMhpKPXy0lVoXkjmCMl30OdNM4YDxVB7y45hOjGBrMrvxu63UR3KadT7vdNNyPvXqP0ZLrnaavW3l5dW7Jz5oZ7FB39ESXQFSyuuokXIQ2EH9vwGow5pHye0EHIMCr-kv8JHhOHzpm_TwkSLZsIzi/s2048/image_2025-06-12_08-55-36.png
លោក ព្រាប សុវត្ថិ ដែលមានងារជាឧកញ៉ា កាលពីខែមេសា ឆ្នាំ២០២២ គឺជាតារាចម្រៀង ជើងចាស់ដ៏មានភាពល្បីល្បាញទូទាំងប្រទេសទទួលបានការស្រលាញ់យ៉ាងច្រើនពីសំណាកមហាជនរាប់មកហើយ។សកម្មភាពរបស់លោកដែលមិនចេះតបតទៅកាន់សាធារណជនដែលមានការបញ្ចេញមតិរិះគន់គឺពិតជាគួរឱ្យសរសើរទោះបីជាមានរឿងក្តៅប៉ុណ្ណាលោកនៅតែប្រកាន់ភ្ជាប់យ៉ាងស្ងប់ស្ងាត់ ហើយនេះជាឥរិយាថមួយដែលអ្នកសិល្បៈ ជំនាន់ក្រោយគួរយកឧកញ៉ា ព្រាប សុវត្ថិ ធ្វើជាគំរូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivFxUu4BaetQmDLTkFO483G2eGbA8IZeR-WTOJDVBvltdgeNNmIN95uv0T94t3Km7cVwvmXs8rffWUDg4xsZBWQEwN0h-Cl6wK-e7MgELSUQyxo1UWZWrLQwDAE1gPs-uH2HtmMcegFUDC67vNcP8C9c01UOcOHXwrm6Qg7uaZl5cDGppmJAVVeC_j8oCg/s2048/499551162_1257423089087683_408004335945499731_n.jpg

ការមិនតបតទៅកាន់អ្នកលេងបណ្តាញសង្គមដែលបញ្ចេញមតិរិះគន់នេះ ឧកញ៉ា ព្រាប សុវត្ថិ ក៏ត្រូវបានព្រះតេជគុណ គូ សុភាព កោតសរសើរចំពោះមុខតែម្តងព្រមទាំងឱ្យកូនៗ របស់តារាចម្រៀងរូបនេះយកឪពុកធ្វើជាគំរូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkFmUfvpY3Z8nMDcNgCzU81v-6_osP1paleMJy7awOwsemzhoV7B0mucQ0OO6JWMzIJmqyeg7CwuWEQOVpi04f3_O-R7N8X-xi9STM1OlxlgVbhtk5s0SNu50MxtCmCnsNOwxg0e3b5bpSoARZlp1fnGXqg-pbKacvn3QXD4HzgwZRP4fiu_zX7Ut72xev/s2048/image_2025-06-12_08-55-41.png
កាលពីពេលថ្មីៗនេះមានវីដេអូខ្លីមួយដែលសាធារណជនបានស្តាប់ឮលោកគ្រូ សុភាព បាននិយាយទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ ថា «ស្រលាញ់អត់ចេះតបតឈ្លោះអ្នកលេងហ្វេកប៊ុកញូងញាង់ កុំឈ្លោះអី បើទប់ចិត្តមិនបាន ថាខ្លះទៅ សរសើរហើយ» ។ព្រះតេជគុណ ក៏បានប្រាប់ សុវត្ថិ សិរីវុឌ្ឍ ឱ្យធ្វើតាមប៉ាដែលប្រកាន់ភ្ជាប់បែបនេះធ្វើខ្លួនឱ្យត្រជាក់ដែលជាទីគោរពរបស់មនុស្សគ្រប់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikY1EBqV0HhM_n4AmPls_1D0VeVC52hK9Y2gTjGZs21bC7knoHUU4Y6zZK6knHrJLM03as4pEyc3cjjEP_yoaTsoIdIIektAw0pZzuZgwgsA1x22PGLfiE_3QA19whm62sdA1bwe_Py8Zc1gzwErAPgTH676crVBAVQvkJvbS9H1iAlvfMzE5qa_RR1mb5/s2048/image_2025-06-12_08-55-55.png

តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ មិនថាអ្នកសិល្បៈជំនាន់ណានោះទេតែងតែគោរពកោតសរសើរលោកហើយក៏ជារៀមច្បងគំរូក្នុងវិស័យសិល្បៈផងដែរ៕