សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអំពាវនាវឱ្យពលករត្រឡប់មកខ្មែរវិញ មុនពេលថៃបណ្ដេញចេញ។

សម្តេចតេជោ បានមានប្រសាសន៍ថា៖”បងប្អូនពលករដែលចំណាកស្រុកទៅធ្វើការងារនៅដីសៀម សូមត្រឡប់មកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះ កំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន”។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យរាជដ្ឋាភិបាល ត្រូវត្រៀមខ្លួនទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។

បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា៖”ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ចំនួនជាង១លាន២សែននាក់ បានផ្ញើថវិកាត្រឡប់មកប្រទេសកម្ពុជា ជាមធ្យមប្រមាណ២ពាន់១រយលានដុល្លារក្នុង១ឆ្នាំ”៕