ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រកាសហាមដាច់ខាតមិនឱ្យប្រជាពលរដ្ឋខ្មែរ ដែលមានដីស្រីជាប់ព្រំដែនជាមួយវៀតណាម ជួលដីស្រែឱ្យជនជាតិវៀតណាមនោះទេ។

លោកអភិបាលខេត្ត បានថ្លែងថា៖”កន្លងមកក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល បានចេញលិខិតណែនាំដល់ខេត្តជាប់ព្រំដែនរួចរាល់ហើយ ពីការហាមឃាត់ការជួលដីស្រែតាមបណ្ដោយព្រំដែនឱ្យជនបរទេស ដូច្នោះអាជ្ញាធពាក់ព័ន្ធរួមទាំងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនត្រូវទប់ស្កាត់ និងពិនិត្យមើលករណីនេះ ឱ្យបានច្បាស់លាស់”។
ឯកឧត្តម បានសង្កត់ធ្ងន់ថា៖” កាលដែលមានប្រជាពលរដ្ឋដាក់ដីស្រែ ជួលឱ្យជនជាតិវៀតណាមចូលមកធ្វើ បានបង្កផលលំបាក និងភាពស្មុគស្មាញជាខ្លាំង”។
បន្ថែមពីនេះ អភិបាលខេត្តតាកែវ ក៏បានព្រមានដល់មន្ត្រីពាក់ព័ន្ធរឿងជួលដីស្រែឱ្យជនបរទេសនេះ បើមានណាឃុបឃិត នឹងត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់ ដោយគ្មានការអនុគ្រោះនោះទេ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានការអភិវឌ្ឍន៍ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រូសាររបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ជាពិសេសការកសាងផ្លូវក្រវាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា៕










