យោងតាម Chosun Biz ក្រុមហ៊ុន Galaxy Corporation បានបង់ប្រាក់ឱ្យ G-Dragon សមាជិកក្រុម Big Bang ចំនួន១០ពាន់លានវ៉ុនជាសាច់ប្រាក់ប្រមាណជាង៧.៣ លានដុល្លារ និង១០ ពាន់លានវ៉ុនក្នុងជម្រើសភាគហ៊ុននៅពេលចុះកិច្ចសន្យាផ្តាច់ មុខជាមួយសិល្បកររូបនេះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។

តម្លៃរបស់ក្រុមហ៊ុននៅពេល G-Dragon បានចុះហត្ថលេខាលើកិច្ចសន្យាត្រូវបាន គេប៉ាន់ប្រមាណថាប្រហែល ៤៧០ ពាន់លានវ៉ុន។ ភាគហ៊ុនរបស់ G-Dragon ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ២% ។ បច្ចុប្បន្នម្ចាស់ភាគហ៊ុនធំជាងគេរបស់ Galaxy Corporation គឺ CEO Choi Yong Ho មានភាគហ៊ុនចំនួន (២១.៩៩%) និងអ្នកវិនិយោគហិរញ្ញវត្ថុ (FIs) រួមមាន Shinhan Financial Group, KB Financial Group, T Investment, Korea Investment Partners និង Crit Ventures ។.png)
របាយការណ៍បានពន្យល់ថា G-Dragon បានទទួលពាក់កណ្តាលនៃថ្លៃកិច្ចសន្យាផ្តាច់មុខ ក្នុងទម្រង់នៃជម្រើសភាគហ៊ុន ជំនួសឱ្យការទទួលបានចំនួនទឹកប្រាក់ទាំងមូលជាសាច់ ប្រាក់ ដោយសារតែលោករំពឹងថាតម្លៃរបស់ក្រុមហ៊ុននឹងកើនឡើង។ ហើយការស្មានរបស់ G-Dragon ហាក់ដូចជាដើរលើផ្លូវត្រូវ។ Galaxy Corporation បច្ចុប្បន្នកំពុងបន្តការ ចុះបញ្ជីនៅលើ KOSDAQ ។ វិនិយោគិនប៉ាន់ប្រមាណ តម្លៃរបស់ក្រុមហ៊ុនគឺលើសពី ១ ពាន់ពាន់លានវ៉ុន។ ប្រសិនបើការចុះបញ្ជីជោគជ័យ ភាគហ៊ុនរបស់ G-Dragon អាចមានតម្លៃពី ២០ ទៅ ៣០ ពាន់លានវ៉ុន។ នៅពេលដែលតារាល្បី ៗ ទទួលបានចំណែកនៃថ្លៃកិច្ចសន្យាផ្តាច់មុខ របស់ពួកគេក្នុងទម្រង់នៃជម្រើសភាគហ៊ុន វាគឺជាសកម្មភាពនិមិត្តរូបនៃការបង្កើតភាព ជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន។
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៩ Galaxy Corporation បានផ្តោតលើការរួមបញ្ចូលបច្ចេកវិទ្យា AI និង metaverse ជាមួយនឹងឧស្សាហកម្មកម្សាន្ត។ ក្រុមហ៊ុនកំពុងអភិវឌ្ឍម៉ាស៊ីន AI ផ្ទាល់ខ្លួន និងបរិស្ថាន metaverse ក្នុងគោលបំណងបង្កើតវេទិកាពាណិជ្ជកម្មដោយប្រើបច្ចេកវិទ្យានេះ។

នៅពេលចុះហត្ថលេខាជាមួយ G-Dragon ក្រុមហ៊ុននេះបាននិយាយថា «យើងនឹងទៅលើសពីទំនាក់ទំនងសាជីវកម្មជាមួយ G-Dragon ហើយប្រកួតប្រជែងខ្លួនយើងដើម្បីធ្វើរឿងដែលមិនធ្លាប់មានពីមុនមក។ ជាមួយនឹងស្មារតីត្រួសត្រាយ យើងនឹងខិតខំបង្ហាញផ្នែកម្ខាងរបស់ G-Dragon ដែលទស្សនិកជនមិនធ្លាប់បានឃើញ»។ ក្នុងនាមជាតារាចម្រៀង G-Dragon ក៏បង្ហាញពីចំណាប់អារម្មណ៍ក្នុងការអនុវត្ត បច្ចេកវិទ្យា ក្នុងវិស័យកម្សាន្ត។ បច្ចុប្បន្ន G-Dragon គឺជាសាស្ត្រាចារ្យកិត្តិយស នៅក្នុងនាយកដ្ឋានវិស្វកម្មមេកានិកនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់កូរ៉េ (KAIST)។

នៅក្នុងខែមេសា ឆ្នាំ២០២៥ តារាចម្រៀងរូបនេះបានសហការជាមួយ KAIST ដើម្បីចាប់ផ្តើមគម្រោងមួយដោយប្រើ Sora របស់ Azure OpenAI ដែលជាសេវាកម្មបញ្ញាសិប្បនិមិត្តដែលផ្តល់ដោយវេទិកា Azure របស់ Microsoft ដើម្បីចាក់ផ្សាយស្នាដៃតន្ត្រីរបស់លោករួមជាមួយនឹងវីដេអូតន្ត្រីដែលផលិតដោយបច្ចេកវិទ្យា Sora ទៅកាន់លំហ៕










