Home Blog Page 424

N’John ជាសិល្បករខ្មែរដំបូងដែលអាចទទួលបានវិសាពិសេសពីសហរដ្ឋអាមេរិក

0

ពិតជាគួរឲ្យសរសើមែន! ចាកចេញពីប្រទេសកម្ពុជាដើម្បីទៅបន្តក្ដីស្រមៃនៅសហរដ្ឋអាមេរិកមិនទាន់បានប៉ុន្មានផង ថ្មីៗនេះ សុវត្ថិ មុន្នីនាគ ឬ N’John ជាកូនប្រុសទី២របស់ឧកញ៉ាព្រាប សុវត្ថិ បានក្លាយជាជាកូនខ្មែរដំបូងដែលទទួលបានវិសា O-1B ដែលជាវីសាពិសេសសម្រាប់តែអ្នកដែលមានសមត្ថភាពខ្លាំងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5mnrQl7V4Ja3aydfcNA1zqdhxnrTqgKT-ZLDmHxZaCwiDAHRezNuuhqV5wnqorES-YNJtzOtKap3cLi18Epflo-cTYL0QS7Nj6WS1_g8eRNZJgUaZapqBfxyhdyRhyphenhyphen6Ryn4KDttrVTSxFuiuUQCVzj_ItPzzHpipXKUIkM_QOOf2nlAYVJh2EVauYnSt1/s1280/photo_2025-06-26_14-20-15.jpg

N’John ដែលទើបតែបញ្ចេញនូវអាលប៊ុមថ្មីរបស់ខ្លួន ជាមួយនឹងបទចម្រៀងពីរោះៗរួមមាន Sweet Love និង Tattoo បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងមានមោទនភាពចំពោះខ្លួនជាខ្លាំង បន្ទាប់ពីតារាប្រុសរូបនេះបានទទួលនូវវីសា O-1B ពីសហរដ្ឋអាមេរិក ខណៈលោកទើបបានចាប់ផ្ដើមអាជីពសិល្បៈជាផ្លូវការនៅលើទឹកថ្មីនេះបានមួយរយៈប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqo9DJAOG8bJ6ByM4jRficFFSaCWw9KYUbLRqkx7wthyphenhyphenKTpGYJI-Hbbxj3aBJu8tTThtkrD35DxCJhsRdGu2PqYsblUfhRx0jgccs3jz0dpY4h-1ZpMpvhxs0R17mZXNYRlknZwD-i3n0ABk4FVadUg8bq09NtW_klzhh2YXmZawlHEMovEAd5Zy1GUkKp/s1280/photo_2025-06-26_14-20-16%20(2).jpg
មូលហេតុដែលការទទួលបានវីសា O-1B របស់ N’John គឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលដូចនេះ គឺដោយសារតែវីសាប្រភេទនេះ ត្រូវបានគេចាត់ទុកថាជាវីសាដែលកម្រនឹងមានអ្នកទទួលបានណាស់។ ដ្បិតថាវីសានេះនៅតែជាវីសាសម្រាប់ស្នាក់នៅបណ្ដោះអាសន្ន ប៉ុន្តែវាសម្រាប់តែបុគ្គលដែលមាន “សមត្ថភាពពិសេសក្នុងវិស័យសិល្បៈ” ឬ “មានសមិទ្ធផលអស្ចារ្យណាមួយក្នុងភាពយន្ត និងទូរទស្សន៍”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJroTT5cQ6xDSYPp8ZeNOXG0XkwwguZqzfRaKkyndb2P5eMYNI7Qn_Uh3GJJCEQWpRRwa59I7J7bGws_3-ciy9w92JRSuAFQKiRSl-WAo1roz5pbqCQf_owTwHtWwLOArJZqeLbC_LaZzv8EE0ZL7mmksjV8umY37B7lyAbi5BI_XQEh9T8CDHABfwcsWK/s1280/photo_2025-06-26_14-20-16.jpg
កន្លងមក តារាចម្រៀងល្បីៗជាច្រើនដែលមិនមែនជាជនជាតិ និងសញ្ជាតិអាមេរិកដូចជា Justin Bieber, Adele, Drake, Shakira, Iggy Azalea សុទ្ធតែធ្លាប់ទទួលបានវីសានេះដើម្បីបន្តការងារសិល្បៈនៅអាមេរិក តាមរយៈការបង្ហាញស្នាដៃ និងទេពកោសល្យផ្នែកសិល្បៈរបស់ពួកគេ។ ក្រៅពីផ្នែកសិល្បៈចម្រៀង ចំពោះតារាសម្ដែងក៏មានតារាហូលីវូដមួយចំនួនដូចជា Ryan Gosling, Hugh Jackman, Charlize Theron ក៏សុទ្ធតែធ្លាប់ទទួលបានឳកាសពិសេសអាចបន្តការងាររបស់ពួគគេនៅក្នុងប្រទេសអាមេរិកបានតាមរយៈវីសាប្រភេទនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNkKzChJhm3Amda0QRil4wX7gT6OVOMPO2_M8v5MkpdbWoB0Cc5UMX44raCv7pRaaPJpHHzfKDE6NUim_2DLY6-BUxJ-qMs8pKc-QNIsIYjhFQRGIWdhvq17FUoyZp99376CBgTr3BJG14qNIg1-b2yvUOyxuuB7lpeP5KMqREC1uFL6KJpO3XRL5jM3tI/s731/photo_2025-06-26_14-20-17%20(2).jpg

គួរឲ្យដឹងថា ចំពោះលក្ខខណ្ឌកំណត់សម្រាប់បុគ្គលណាម្នាក់ថាទទួលបានវីសានេះ ឬអត់ គឺគេត្រូវពិនិត្យលើសមត្ថភាពក្នុងវិស័យសិល្បៈរបស់ពួកគេ រាប់បញ្ចូលទាំងពានរង្វាន់ ឬចំណាត់ថ្នាក់ពិសេសនានាដែលពួកគេធ្លាប់ទទួលបាន។ លើសពីនេះ ពួកគេត្រូវតែជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះទាំងជាតិ និងអន្តរជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHghcCyIMpyeR7vzoH2KN2I4fMm5p81hL928BcpKL_5Yt0Uuw6tM6HOtNjE_soebzj3N4B8x_8CnOMZyUebugOMB4GxMoy20kToU97BO_6Nro4piUNAAhNF-GmTTK68frT6YLlcz1fKGVOcMpGGRSMrCuhmZ2b1RE0n7C4v323yIkerczuwW9c4XiZaKzX/s706/photo_2025-06-26_14-20-17.jpg

ជាថ្មីម្ដងទៀត គួរជម្រាបថាបច្ចុប្បន្ននេះការទទួលបានវីសាចូលសហរដ្ឋអាមេរិក គឺជារឿងដ៏លំបាកបំផុតសម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក។ រីឯសម្រាប់សិល្បកថ្មីថ្មោង និងពិសេសសិល្បករដែលមិនមានដើមកំណើតជាជនជាតិអាមេរិកទៀតនោះ ការចាប់ផ្ដើមអាជីពនៅលើទឹកដីនេះកាន់តែមិនមែនជារឿងងាយស្រួលសម្រាប់ពួកគេ។ ប៉ុន្តែ N.John ដែលជាសិល្បករមានដើមកំណើតជាខ្មែរមួយរូប មិនត្រឹមតែអាចចូលទៅចាប់ផ្ដើមអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានសិទ្ធិពិសេសដូចនេះដើម្បីអាចបន្តការងារនៅសហរដ្ឋអាមេរិកបានទៀតផង៕

ថៃពុំបានបិទព្រំដែន ច្រកព្រំដែនទាំងអស់នៅតែបើកដំណើរការធម្មតា គ្រាន់តែរឹតបន្តឹងការឆ្លងដែន

0

ប្រទេសថៃ ៖ ប្រទេសថៃពុំបានបិទព្រំដែនជាប់កម្ពុជាទេ គឺច្រកព្រំដែនទាំងអស់នៅតែបើកដំណើរការធម្មតា គ្រាន់តែថៃរឹតបន្តឹងការឆ្លងដែនដើម្បីសុវត្ថិភាពក្រោយពីវាយតម្លៃស្ថានការណ៍ ។ រដ្ឋាភិបាលថៃគ្មានគោលនយោបាយហាមនាំចេញប្រេងឥន្ធនៈ អគ្គិសនី និងសេវាអ៊ីនធើរណេតទៅកម្ពុជា ប៉ុន្តែកម្ពុជាបានសម្រេចចិត្តផ្អាកដោយខ្លួនឯង ហើយថៃពុំអូសទាញពលរដ្ឋទាំងពីរប្រទេសឱ្យរងផលប៉ះពាល់ដោយសារបញ្ហាកើតឡើង ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXXRqNMc2We7KciEG5vsWry4fwB91SDymZs84oze-h9AfgxzvVJPOe-ZH84OP_z4_wWElplBPxaOLF4MDkqAatszVQeF6sXccgIuflndmmrtr-Y9CanFU7cPKAr6h963ySU520ZRyzf2crl5XpHEIRTbUHBN9VyFD0FQ8j49u34PiwhHz3AsdAPpLoY-tr/s1280/photo_2025-06-25_10-32-12.jpg
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ លោក និកនឌេត ផ្លាំងគូន បាននិយាយកាលពីថ្ងៃទី២៤ ខែមិថុនា ថា ថៃពុំបានបិទព្រំដែន ឬពុំនាំចេញប្រេងឥន្ធនៈ អគ្គិសនី និងសេវាអ៊ីនធើរណេតទៅកម្ពុជាទេ គ្មានការផ្លាស់ប្តូរអ្វីទាំងអស់ក្នុងគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសហការរវាងប្រទេសទាំងពីរ ។ ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា-ថៃនៅតែដំណើរការធម្មតា គ្មានការផ្អាកឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiymt27mp-EztFJJo8I2K3OBE07y_h7fyYPCeYEsNEDElNJwTaUGp8xkRPFKiwq5h2pskho-ylZ6DfkVuPibdYbKsIS-SOtRzVnaCYbSu_dUl2X05VHZU7ndGnBSR1YMQxqZfcfmI2M0ROXDW0Da1tX9DoBnIGo9SQi6BBGsNX57i695SrzIxvAhhZPUZpd/s1024/photo_2025-06-25_10-32-11%20(3).jpg
ហេតុនេះ សូមពលរដ្ឋថៃ និងអាជីវកម្មថៃកុំយល់ខុស និងបារម្ភពីស្ថានការណ៍បច្ចុប្បន្ន ហើយរដ្ឋាភិបាលថៃនៅតែរក្សាទំនាក់ទំនងដ៏ល្អ និងសហការគ្រប់ផ្នែកជាមួយកម្ពុជាបន្តទៀត ។ ដូច្នេះ ពាណិជ្ជកម្មនៅតាមព្រំដែន រួមទាំងការនាំចេញប្រេងឥន្ធនៈ អគ្គិសនី និងសេវាអ៊ីនធើរណេតទៅកម្ពុជានៅតែដំណើរការធម្មតា គ្មានការរឹតបន្តឹងអ្វីទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNh5lkMID3ZK96YqYhPLiU1AL1ktk20Mwm4z9dyLJ6XeCzB5PgqFnK5zWkL9g8zmD2n4ChKztPaFQo7HaBZjIZCW_PGIxwDMb9wzw5x1twrTBEuqZFoxditdSRYsuwnUDKATrlLMhTEeAXY0sVkvypeE41D9ItOjIbcH1v2S80oqPOvGmoiIwDk563MJCC/s1280/photo_2025-06-25_10-32-11%20(2).jpg
លោក និកនឌេត ផ្លាំងគូន បាននិយាយពីកងទ័ពភូមិភាគទី១ កងទ័ពភូមិភាគទី២ និងកងកម្លាំងការពារព្រំដែននៅខេត្តចាន់បុរី និងខេត្តត្រាត បញ្ជាឱ្យរឹតបន្តឹងការឆ្លងដែនគ្រប់ច្រកនៅជាប់កម្ពុជា គឺធ្វើតាមគោលនយោបាយរដ្ឋាភិបាលថៃក្រោយពីពិនិត្យមើលស្ថានការណ៍ក្នុងតំបន់ដើម្បីសុវត្ថិភាព និងការពារទ្រព្យសម្បត្តិពលរដ្ឋ ។ ការរឹតបន្តឹងព្រំដែនកម្ពុជា-ថៃ ក៏អនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាមអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFYVX9q14d46ktex_eRclx943IOsThabU92kVZLVYlNFL_FjdMHAKtqsvEBWqQuLDUkd1qHQ9axcGoErPs4ETLCwDoPigDdqKpkNvG_Zde126fiTWsK7qBX59fmbHGmX339WXdfOcnrHuaoXplpOrBr4yG_wp95FBrNADQoQC6BKTtU_Oo3rWYGl2bDdX/s1200/photo_2025-06-25_10-32-11.jpg

វាជាវិធានការគ្រប់គ្រង និងរឹតបន្តឹងនៅព្រំដែន ពុំមែនជាការបិទព្រំដែនដូចការផ្សព្វផ្សាយរបស់សារព័ត៌មាននានាទេ បច្ចុប្បន្ន ច្រកព្រំដែនទាំងអស់នៅតែបើកដំណើរការ មិនថាច្រកព្រំដែនអចិន្ត្រៃយ៍ ច្រកព្រំដែនបណ្តោះអាសន្ន និងច្រកដោះដូរទំនិញ ។ ប៉ុន្តែមានការរឹតបន្តឹងការឆ្លងដែនជាងមុន ដែលអនុវត្តតាមវិធានការទី១ និងទី២ ក្នុងចំណោម៤វិធានការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGsc74vhccZHr91awouzZkC_0zHfd2rjDd8sQDLAdHa0pDIhb8CG5FGHHLD5yQPLF61DQoJ0LxlrawkWbzsrwD-D3ynh2ntDM5kWeUDaQo1gKML_V8NHIjc2nwcF_CsbP-EIJ_xESQAmIoorXRZvfR68s0PKAJ-K36wRPeuIMYJuTswieT2OOgLS6p46c/s1280/photo_2025-06-13_14-53-45.jpg

ថៃអនុញ្ញាតឱ្យឆ្លងដែនសម្រាប់បុគ្គលមានការចាំបាច់ និងគោរពគោលការណ៍មនុស្សធម៌ ដូចជា ៖ អ្នកជំងឺសង្គ្រោះនៅមន្ទីរពេទ្យ កូនសិស្ស រួមទាំងការងារចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃពលរដ្ឋ ដូចជា ៖ ការទិញបន្លែ ផ្លែឈើ និងទំនិញប្រើប្រាស់ ។ រដ្ឋាភិបាលថៃគ្មានគោលនយោបាយហាមនាំចេញប្រេងឥន្ទនៈ អគ្គិសនី និងអ៊ីនធើរណេតទៅកម្ពុជាទេ ប៉ុន្តែកម្ពុជាបានសម្រេចចិត្តផ្អាកនាំចូលប្រេងពីថៃ ខណៈថៃមានគោលជំហរច្បាស់លាស់ គឺពុំទាញពលរដ្ឋទាំងពីរប្រទេសឱ្យរងផលប៉ះពាល់ដោយយសារបញ្ហាកើតឡើង ។ នេះបើតាមការលើកឡើងរបស់លោក និកនឌេត ផ្លាំងគូន ៕

Allday Project បង្កើតសមិទ្ធិផលដ៏អស្ចារ្យសម្រាប់បទចម្រៀងដំបូងរបស់ខ្លួន

0

បទចម្រៀងដំបូងរបស់ក្រុមចម្រៀងថ្មី Allday Project បន្តកើនឡើងខ្ពស់មិនគួរឱ្យជឿនៅលើតារាងតន្ត្រីកូរ៉េ។ ក្រុមថ្មីនេះស្ថិតក្រោមផលិតកម្ម Black Label ដែលបង្កើតឡើងដោយផលិតករ Teddy ដែលក្រុមមានសមាជិកចំនួន៥នាក់បានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៣ខែមិថុនា តាមរយៈអាល់ប៊ុមខ្នាតតូចមានបទចម្រៀងពីរបទ «Famous» និង «Wicked«។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinKrh86UZ9ywDtITu2EHZu8qGA3UY5Q4G3LU1o4INyXZAy59I1NY7i84dpXiSaVSY_BMT2IbB2lSure_S5PLWlAGqvMxtsBeOx4MwCqLNnhgnJrsxlswtD4FGFenH8jo87mpG4ZxX6QpGpyl_TmyS7IPcCIR_bpZDMg1POj6CS4D_Xq6slCEQB9zlWtX5-/s2048/image_2025-06-25_15-27-45.png
បន្ទាប់ពីការចេញផ្សាយរយៈពេល ១ ថ្ងៃ បទចម្រៀងទាំងពីររបស់ Allday Project បច្ចុប្បន្នកំពុងចូលក្នុងតារាងតន្ត្រីកំពូលភាគច្រើននៅក្នុងប្រទេសកូរ៉េ។ ជាពិសេសបទ «Famous» ទទួលបានលទ្ធផលអស្ចារ្យ។គិតត្រឹមល្ងាចថ្ងៃទី ២៤ ខែមិថុនា «Famous» បានកើនឡើងដល់TOP1 នៅលើ Bugs, TOP4 នៅលើ Flo, TOP4នៅលើ Genie និងឡើងដល់លេខ ៤ នៅលើ Melon Top 100 ដែលជាតារាងតន្ត្រីឌីជីថលដ៏ធំបំផុត នៅក្នុងប្រទេសកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD2_E7qpi8MoGivg0BUh2qE_TBWmqfJ0Rr0VjVvhQhf_cX1wye7EW1uBzMENqe6uaEFSyXf1wk3zOhR_RnzW-wwYhpWEWeP0tcMYFgzorpA4e-O-e1dZvtdljqCiwnzEWPfIrmqJHQFCGlTpWIZBZVnCRnGJlQmKLOSBVh4iMPuL0Su7PM4wyO4qMEWzm-/s2048/image_2025-06-25_15-27-34.png

គួរកត់សម្គាល់ថានៅលើតារាងប្រចាំថ្ងៃរបស់ Melon បទចម្រៀង «Famous» បានបង្ហាញខ្លួននៅលេខ ៤៦ ។ នេះគឺជាបទចម្រៀងក្រុម K-pop ដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតទីពីរដែលបានបង្ហាញខ្លួននៅលើតារាងប្រចាំថ្ងៃរបស់ Melon មួយទសវត្សរ៍នេះ នៅពីក្រោយបទ «Attention» របស់ NewJeans ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4fekKiihyphenhyphencCjMlw-bzNz3-beifQUzbdK0rhy_4s0_dTIn76W03D5UVOBVV5-OutlLAmvUa3XeN5wNSMYB0UIbNw3Wq2uF35Vxz-EeOZ8ZyHGrWUOThNbMqhVCpRx4z9jFIqfAref4dU9nUy1P7mbQ4Wfk-nGj_LFxC82hpk-hnX4JrVYmm73tx8BZibV9/s2048/image_2025-06-25_15-27-37.png

នៅលើ YouTube MV បទ «Famous» នៅតែឈរនៅលើកំពូលតារាងតន្ត្រីដែលកំពុងពេញនិយមរបស់យូធូបកូរ៉េហើយបច្ចុប្បន្នជាវីដេអូចម្រៀងដែលកំពុងពេញនិយមលេខ ២ នៅទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYrpM-eCQSbTB1PrWk_1w89-CRXtB5odt_5a5xe-4lIRToNh9_GIJkbWahW5XmCdiE9pMuL15_ZowMrwG56s5Qzx1gCAzZG71BIyj2FXHjJdcf3I3_sqCN5h3nCYTvzgNbiZjrUdi_1ME0F7p4pcUEgQrKEPAhJlIPXV6wMCckBqujy26Wt70tBhvWeNOz/s2048/image_2025-06-25_15-27-42.png

ការទទួលបានចំណាត់ថ្នាក់ខ្ពស់ពីបទចម្រៀងដំបូង «Famous» បង្ហាញថា Allday Project កំពុងយកឈ្នះទស្សនិកជនជាមួយនឹងពណ៌តន្ត្រីផ្ទាល់ខ្លួន និងទេពកោសល្យ របស់សមាជិកម្នាក់ៗ។ក្រុមនេះត្រូវបានគេចាត់ទុកយ៉ាងខ្លាំងចំពោះបុគ្គលិកលក្ខណៈពិសេសរបស់សមាជិកនីមួយៗ។ ស្ទីលហ៊ីបហបរបស់ Allday Project គឺនឹកឃើញដល់រចនាប័ទ្មរបស់ YG Entertainment ដែល Teddy ធ្លាប់ជាអ្នកផលិតតន្ត្រីសម្រាប់ក្រុមល្បីៗជាច្រើនដូចជា Big Bang, 2NE1, Blackpink , Winner ។ Allday Project មិនទាន់បានឡើងឆាកដំបូងនៅឡើយទេ ប៉ុន្តែថ្មីៗនេះ វីដេអូច្រៀងផ្ទាល់របស់ក្រុមបានល្បីពេញអ៊ីនធឺណិតនិងទទួលបានការសរសើរជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMb_az80i_AL-3tmZdrWON_TwYkRpB_PekwOzXph60n_eDsmUJYYhzUx0eV9jePm0YGglDg-UuzG6JMCTiijG18ljTXUkzsaPSPVG1-KLukqKYAMRHSrhfpYW_PfB4mqmO0-2DkIOoQz7TI-m2OfWML-0AzyJ7UYCliI2iaUEcHIkldyRaFC5nHaB5Eovp/s2048/image_2025-06-25_15-27-43.png
ចាប់ផ្តើមសប្តាហ៍នេះ Allday Project នឹងសម្តែងក្នុងកម្មវិធីតន្ត្រីប្រចាំសប្តាហ៍ដូចជា M Countdown និង Inkigayo ហើយក៏នឹងបង្ហាញខ្លួននៅលើកម្មវិធីកម្សាន្ត និងវិទ្យុ។
នៅថ្ងៃទី ២៦ ខែកក្កដា ក្រុមនេះគ្រោងនឹងសម្តែងនៅក្នុងព្រឹត្តិការណ៍ SBS Summer Gayo Daejeon 2025។ បន្ទាប់មក នៅដើមខែសីហា Allday Project នឹងត្រូវបានបញ្ចូលក្នុងក្រុមសិល្បករនៃមហោស្រពតន្ត្រីប្រចាំឆ្នាំ KCON Los Angeles ៕

គ្រូទាយដ៏ល្បីរបស់ថៃទាយពីអនាគតនាយករដ្ឋមន្ត្រីថ្មីជាមនុស្សមិនធម្មតា

0

ប្រទេសថៃ ៖ គ្រូទាយដ៏ល្បី អ្នកស្រី ប្រាយក្រាស៊ិប ដែលធ្លាប់ទស្សន៍ទាយត្រូវពីហេតុការណ៍គ្រោះរញ្ជួយដីនៅទីក្រុងបាងកក កន្លងមក បានទាយពីលក្ខណៈអនាគតនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដែលធ្វើឱ្យពលរដ្ឋថៃចាប់អារម្មណ៍ម្តងទៀត ។ អ្នកស្រីបាននិយាយពីស្ថានការណ៍នយោបាយ ជាពិសេស ជោគវាសនារបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីក្នុងកម្មវិធី Thairath Talk ថា រដ្ឋាភិបាលបច្ចុប្បន្ន អាចដឹកនាំប្រទេសពុំដល់៤ឆ្នាំ ឬកាន់តំណែងត្រឹមតែ៣ឆ្នាំកន្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDLuh_UaCIhYY6U8AeoZHKYhe20tUKbJkJtvyFdtwddnGfy4EU3brjcwAKGiDi8uIyWHl6uk5BNRcBODnQ9PMnBS_ST095a1pDkjXbwYbt7PWreIfk9ryL-yycMIz7a-iZTJrYZh898hNmBJe_T-be_FeMcbAinVetJdulxeLOwY_FYvvZGz6DVTkc0Ey4/s811/photo_2025-06-25_10-58-52.jpg

អ្នកស្រីក៏បានប្រាប់ពីលក្ខណៈរបស់នាយករដ្ឋមន្ត្រីថ្មីផងដែរ ដែលនឹងកាន់តំណែងបន្តពីលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ គឺនាយករដ្ឋមន្ត្រីថ្មីជាមនុស្សប្រុស អាយុប្រមាណ៤០ឆ្នាំ មានរូបរាងខ្ពស់សង្ហា គ្រប់គ្រងអាជីវកម្មអចលនទ្រព្យ និងសណ្ឋាគារ ។ អនាគតនាយករដ្ឋមន្ត្រីថ្មីរូបនេះពុំធ្វើការពាក់ព័ន្ធនឹងនយោបាយទេ ប៉ុន្តែមានក្រុមគ្រួសារធ្វើនយោបាយ ហើយអ្នកជំនួញនេះនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃដោយគ្មានការបោះឆ្នោត ។ ទោះយ៉ាងណា នយោបាយថៃនាថ្ងៃអនាគត គឺអាស្រ័យលើស្ថានការណ៍ និងការសម្រេចចិត្តសំខាន់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9I2Aq-ZFgSAsYXJ6QMmEYxcyb_rVl3fCl60MJzODZQIQIESW88RlmKV3iTJBO5TZnsTT3ojF2Vw2mhm4fKHqbGzEjcIqQJkalWhnyWHx3XGTMutamLbx_rLuleNHBDeXGfon_JwKSQRFkrwibwWKtxflNASDWnCoLvGpExCDpBuHTxo1GohlTipugfZqd/s822/photo_2025-06-25_10-59-14.jpg

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ អ្នករៀបចំកម្មវិធី Thairath Talk សួរថា តើអ្នកគ្រូបានមើលឃើញពីអនាគតនាយករដ្ឋមន្ត្រីថៃហើយឬនៅ? អ្នកស្រី ប្រាយក្រាស៊ិប ឆ្លើយតបយ៉ាងលឿនថា ៖ «នាយករដ្ឋមន្ត្រីថ្មី គឺជាមនុស្សប្រុសមានកម្ពស់ខ្ពស់ រូបរាងសង្ហា ប្រកបមុខជំនួញអចលនទ្រព្យ និងមានលំនៅឋាន សណ្ឋាគារជាច្រើនកន្លែង ។ នាយករដ្ឋមន្ត្រីថ្មីមានអាយុប្រមាណ៤០ឆ្នាំ ប៉ុន្តែពុំមែនជាលោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃ ហើយក៏ពុំមែនជាលោក ថាក់ណាថន ចឹងរុងរឿងកិច្ច អតីតប្រធានគណបក្សអនាគតថ្មី ទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisdBGWhpHTf3r4zT_aSyqVxMuVJd7uosnpqKPEC8nxZx9yr1zxXRnvlac_VfBD3K_UKXCbVineTF2STLYDRSpf5EpH7AqGwMhX3bRXXqIp_2fvxWfTwso1FmVZP-LJs2vYXC1ZSwO6a_wjQ9A4Pej4Ag4PtODV7w68KclgvbDjct0jfU-CWcJQ6b4cmBzP/s1092/photo_2025-06-25_11-45-33.jpg
នាយករដ្ឋមន្ត្រីថ្មីអាចនឹងឡើងកាន់តំណែងដោយពុំឆ្លងកាត់ការបោះឆ្នោតដោយផ្ទាល់ ប៉ុន្តែមើលទៅ អាចមានកិច្ចព្រមព្រៀងអ្វីម្យ៉ាង ដែលធ្វើឱ្យលោកអាចឡើងកាន់តំណែងជំនួសលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ។ ប៉ុន្តែអ្នកស្រី ប្រាយក្រាស៊ិប ពុំអាចប្រាប់ពីមុខមាត់ច្បាស់លាស់ ពីព្រោះស្ថានការណ៍នយោបាយផ្លាស់ប្តូរគ្រប់ពេលវេលា ប៉ុន្តែបើមានហេតុការណ៍អ្វីកើតឡើង គឺអាចផ្លាស់ប្តូរនាយករដ្ឋមន្ត្រីមុនពេលអស់អាណត្តិ ។ នាយករដ្ឋមន្ត្រីថ្មីជាមនុស្សជិតស្និទ្ធនឹងអ្នកនយោបាយ និងមានអំណាចផ្នែកជំនួញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpu0xJe0U5HX9QQBptX88yIQ8_ykZW8HJjdTCExxdiYNRsWc4vBshMEJk89vKeFATLXZJOZWptjE5lMW3lg3mUZaMyifXJ5w51whhdbwnlw9XanlmH9JirK0-8xq-6KCCZzmNPGs3wkYn5i5T8kFR_tFFzBYacgsVVZ-qmq3SRvpqvcpp3u2UUkQylX-ST/s700/photo_2025-06-25_11-45-33%20(2).jpg

គួរបញ្ជាក់ថា បេក្ខជននាយករដ្ឋមន្ត្រីថ្មី ចំនួន៥រូប ដែលថៃបានរៀបចំឱ្យឈរឈ្មោះត្រៀមកាន់តំណែងជំនួសលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ គឺគ្មានបេក្ខជនណាម្នាក់មានអាយុប្រមាណ៤០ឆ្នាំ ដូចការលើកឡើងរបស់គ្រូទាយទេ ។ វាធ្វើឱ្យពលរដ្ឋថៃកាន់តែឆ្ងល់ខ្លាំងឡើង និងចង់ឃើញមុខមាត់នាយករដ្ឋមន្ត្រីថ្មីឆាប់ៗ ៕

Huang Zitao បដិសេធការពពោះជំនួសនិងត្រៀមចាត់វិធានការតាមច្បាប់

0

យោងតាមសារព័ត៌មាន Sina Entertainment កាលពីថ្ងៃទី២៥ ខែមិថុនា វីដេអូរបស់ ម្តាយរបស់តារាស្រី Xu Yiyang និងមេដោះម្នាក់កំពុងបីទារកត្រឡប់មកផ្ទះវិញត្រូវបាន ផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតនាពេលថ្មីៗនេះដែលបង្កឱ្យមានការរំពឹងទុក យ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaoGGWpiceJp0jSo9344QCMIus3Se4Z2kGejwiSejNNdTDPMu9eezvIfuJxwjm-b4spbN5eBTo-hfPOPH5Qh459yXkftGGMsgRpiB8ILEMR0GB3UQtbsvetG7zDgvfC0UWwSXX8EfiUcxaVPbMfYa82cJrhj2s4u9Evph1XZfV-2n-Fb7hvCY_OuzkHorH/s978/image_2024-07-16_16-25-51.png

កាលពីកន្លងទៅនេះអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានអះអាងថា ពួកគេបានជួប Huang Zitao និង Xu Yiyang អំឡុងពេលពិនិត្យផ្ទៃពោះនៅសហរដ្ឋអាម៉េរិក ហើយអ្នកទាំងពីរបានរស់នៅសហរដ្ឋអាម៉េរិកមួយរយៈ។ នេះបានជំរុញឱ្យមាន ពាក្យចចាមអារ៉ាមថា Huang Zitao និង Xu Yiyang ឱ្យគេពរពោះកូនជំនួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj-DjKZaCnkllNLNSL5Amw9rCy32c3hasVw3i6bpocJrhT2WkoPsB0Xij8Jb9R6qJu_JIVE5J3JWD2_XwsEYXl7xsWOMHqHu8QYWrCB1u-XoOxO261d4ZpMC2GjUDV9iWFtfUbNCnsfz-Jwf43hn9iUPMZqnkRwc2lHuD8BYwc_kQjLpY-LTqyTiY6GUaZ/s1233/image_2024-07-15_14-48-27.png

ផ្ទុះពាក្យចចាមអារ៉ាមពេញបណ្តាញសង្គមនៅថ្ងៃទី ២៥ ខែមិថុនា ស្ទូឌីយ៉ូរបស់ Huang Zitao បានចេញសេចក្តីថ្លែងការណ៍ដ៏មួយដោយបញ្ជាក់ថា ព័ត៌មានមិនពិត និងការព្យាបាទអំពីអ្វីដែលហៅថា «ការពពោះជំនួស» របស់លោក Huang Zitao និង Xu Yiyang ដែលជាភរិយាគឺជាការប្រឌិត កុហកយ៉ាងធ្ងន់ធ្ងរ ហើយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិកេរ្តិ៍ឈ្មោះរបស់តារាទាំងពីរ។ ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថាអ្នកទាំងពីរ មិនដែលអនុវត្ត ឬចូលរួមក្នុងទម្រង់នៃការពពោះជំនួសឡើយ។ ពាក្យចចាមអារ៉ាមពាក់ព័ន្ធគឺជាការបង្កាច់បង្ខូចយ៉ាងធ្ងន់ធ្ងរ និងការជ្រៀតជ្រែកដោយគ្មានហេតុផលនៅក្នុងជីវិតឯកជនរបស់សិល្បករ។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ ស្ទូឌីយោបានប្រគល់ឱ្យមេធាវីដើម្បីបន្តការទទួលខុសត្រូវតាមផ្លូវច្បាប់របស់អ្នកប្រើប្រាស់ដែលពាក់ព័ន្ធ។ ទោះជាយ៉ាងនេះក្តី សេចក្តីថ្លែងការណ៍មិនបានបដិសេធយ៉ាងច្បាស់ថា Huang Zitao និង Xu Yiyang មានកូននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyiYt8HuwIYrIixDJxx3zr9JzlGcNKbqjz2oih1VtM4TyDaXlYndn2Fms1si8Vsa6kHX2rq5xWcg7eOiUSefai4jB5XveOWlb1hZly4MSAMbad8I_1u2mmxIRUD6ycrnp4KzXBoPm99EeRtnWG1xsPAUwMs38EeEGn12LllLC01Z7v4sVuKMR0Gag2cSov/s1470/image_2024-12-03_10-07-07%20(2).png

គួរបញ្ជាក់ផងដែរថា Huang Zitao និង Xu Yiyang បានប្រកាសចំណងស្នេហ៍ជាសាធារណៈកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខណៈអ្នកទាំងពីរមានពាក្យចចាមអារ៉ាមស្នេហាក្នុងឆ្នាំ២០២០។ នៅខែសីហា ២០២៤ Huang Zitao បានស្នើសុំ Xu Yiyang រៀបការហើយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៤ បានបង្ហាញសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេ។ Huang Zitao មិនត្រឹមតែតារាចម្រៀងនិងសម្តែងប៉ុណ្ណោះទេប៉ុន្តែគឺជាសេដ្ឋីវ័យក្មេងព្រោះលោក
ត្រូវបានគេរាយការណ៍ថាបានទទួលមរតកទ្រព្យសម្បត្តិប្រមាណ ៣ពាន់លានដុល្លារអាម៉េរិកពីឪពុកអ្នកជំនួញរបស់ខ្លួនក្នុងឆ្នាំ២០២០៕

ពលរដ្ឋថៃគួរបញ្ឈប់ការនិយាយញុះញង់ និងបំភ្លៃព័ត៌មានក្នុងបណ្តាញសង្គមឈានទៅបង្កបញ្ហា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានសំណូមពរឱ្យពលរដ្ឋថៃគួរបញ្ឈប់ការនិយាយញុះញង់ និងបំភ្លៃព័ត៌មានក្នុងបណ្តាញសង្គមដើម្បីកាត់បន្ថយភាពតានតឹង កុំឱ្យពលរដ្ឋទាំងពីរប្រទេស (ខ្មែរ-ថៃ) តទល់គ្នាទៅវិញទៅមកក្នុងបណ្តាញសង្គម ។

កាលពីថ្ងៃទី២៥ ខែមិថុនា នៅវិមានរដ្ឋាភិបាល អ្នកស្រី ម៉ារ៉ាទី ណាលិតា អាន់ដាម៉ូ អគ្គនាយករងនៃនាយកដ្ឋានព័ត៌មាន និងអ្នកនាំពាក្យរងក្រសួងការបរទេស បានសំណូមពរឱ្យពលរដ្ឋថៃឈប់និយាយញុះញង់ និងបំភ្លៃព័ត៌មានក្នុងបណ្តាញសង្គម កុំបង្កើនភាពតានតឹង និងធ្វើឱ្យពលរដ្ឋខ្មែរ-ថៃតទល់គ្នាទៅវិញទៅមកក្នុងបណ្តាញសង្គម ។ ព័ត៌មានមួយចំនួនមានគោលបំណងញុះញង់ បំភ្លៃខុសពីការពិត ក្នុងចេតនាធ្វើឱ្យស្ថានការណ៍ព្រំដែនកាន់តែតានតឹង រហូតឈានដល់ការបិទព្រំដែនជាមួយកម្ពុជា ។

រដ្ឋាភិបាលថៃចង់ឃើញពលរដ្ឋបញ្ចេញមតិស្ថាបនាក្នុងបណ្តាញសង្គម ពុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជិតខាង ដើម្បីឱ្យស្ថានការណ៍ធូរស្រាល និងបង្កើតបរិយាកាសជជែកគ្នារកដំណោះស្រាយសម្រាប់ភាគីទាំងពីរ ជាពិសេស រដ្ឋាភិបាលត្រូវឆ្លើយតបជាមួយពលរដ្ឋ ។ គោលដៅសំខាន់របស់ថៃ ជាពិសេស ក្រសួងការបរទេស នៅតែចង់ឃើញការត្រឡប់មកកាន់តុចរចា ហើយសង្ឃឹមថា កម្ពុជានឹងឆ្លើយតបតាមការអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) ។

ក្រៅពីនេះ លោកស្រីក៏បាននិយាយពីលទ្ធផលកិច្ចប្រជុំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថា មានការរឹតបន្តឹងការចេញ-ចូលព្រំដែនកម្ពុជា-ថៃ ប៉ុន្តែថៃអនុញ្ញាតឱ្យឆ្លងដែនសម្រាប់បុគ្គលមានការចាំបាច់តាមគោលការណ៍មនុស្សធម៌ ចូលរួមកិច្ចប្រជុំ អ្នកជំងឺ និងសិស្ស និស្សិត ។ ជាក់ស្តែង នៅខេត្តសុរិន្ទ ខេត្តស្រះកែវ និងខេត្តចាន់បុរី បានបើកព្រំដែនបញ្ជូនអ្នកជំងឺខ្មែរចំនួន៧នាក់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ការបិទព្រំដែនកម្ពុជា-ថៃ គឺស្របតាមសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែលមានបំណងសំខាន់បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងពុំសំដៅដល់ពលរដ្ឋទូទៅ ប៉ុន្តែរដ្ឋាភិបាលអនុវត្តវិធានការដើម្បីសុវត្ថិភាពពលរដ្ឋនៅព្រំដែនប្រទេសទាំងពីរ ។ រដ្ឋាភិបាលថៃនឹងសហការជាមួយប្រទេសនានាដើម្បីទប់ស្កាត់ការឆបោកតាមអនឡាញ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃបានចោទប្រកាន់ និងទម្លាក់កំហុសមកលើកម្ពុជា គឺជាទីតាំងឧក្រិដ្ឋឆ្លងដែន និងការឆបោកតាមអនឡាញ ទើបថៃសម្រេចបិទព្រំដែនទាំងអស់ជាមួយកម្ពុជា ពុំមែនបិទព្រំដែនដោយសារជម្លោះព្រំដែនឡើយ ។ ថៃចង់បង្ហាញទៅកាន់ពិភពលោកពីមូលហេតុបិទព្រំដែន ដើម្បីកុំប្រទេសនានាចោទប្រកាន់មកលើថៃបំបិទសិទ្ធិសេរីភាពការឆ្លងដែន ៕

ឥណ្ឌាបញ្ជូនអវកាសយានិកទៅអវកាសជាលើកដំបូងម្ដងទៀតក្រោយរយៈពេល ៤១ ឆ្នាំ

0

ប្រទេសឥណ្ឌាបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងវិស័យអវកាសរបស់ខ្លួន ក្រោយពីបានបញ្ជូនអវកាសយានិកជនម្នាក់ទៅកាន់អាកាសជាលើកដំបូងក្នុងរយៈពេលជាង ៤ ទសវត្សរ៍។ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ អវកាសយានិកឥណ្ឌា លោក Shubhanshu Shukla បានចូលរួមក្នុងបេសកកម្មអវកាសអន្តរជាតិ Axiom Mission 4 (Ax-4) ដែលដឹកជញ្ជូនដោយយានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX។ នេះបើតាមសារព័ត៌មាន BBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvmLDEfaammyOACHZLKfwcYshFspkn3PCoiDF7Anmpy6WROKnMKZPLTRIGfsKvRKf2YGt7j22H9vWjr-kuDpZvd-YeEM_WKAw9bPnsccggbnYKAgGlhYR8YovhAkrX2ZCD3NWVw7HZZ-3Uqha-2xP6hkOCgAggcn_aMq5eDJeXDIKUKBKv739nWK1qq5jp/s1200/photo_2025-06-26_13-29-20.jpg

បេសកកម្មនេះបានធ្វើដំណើរឡើងពី មជ្ឈមណ្ឌលអវកាស Kennedy នៅរដ្ឋ Florida សហរដ្ឋអាមេរិក និងគ្រោងនឹងចុះចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) នៅក្នុងរយៈពេលប្រហែល ២៦ ម៉ោង បន្ទាប់ពីការបង្ហោះ។ នេះគឺជាលើកដំបូងដែលអវកាសយានិកជនជាតិឥណ្ឌា ធ្វើដំណើរទៅដល់ ISS ហើយក៏ជាជំហានដ៏សំខាន់សម្រាប់ ISRO ក្នុងការរៀបចំសម្រាប់បេសកកម្មអវកាសជាតិផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ96xd8sEcsUgQz9aJ4ILeIlF7Opwi0BVs8RZ5z-zYaLYGYGQsauMGNyrdtWDJApHGwEEwZR37amq1GGe8hj3L_bR-SGmarYODITmHaJEtxyg5w4v68ZMqA01ONS7jlmuL6i9aSTaRHiDzvz_GviX0VY44Dpu4TCiJFIwHgS3Gw9fEfcvVyp2Fse8JmeWR/s1024/photo_2025-06-26_13-29-19.jpg
លោក Shukla កឺជាមនុស្សទីពីររបស់ឥណ្ឌាហើយ ដែលបានធ្វើដំណើរទៅកាន់អវកាស បន្ទាប់ពីអវកាសយានិកប្រវត្តិសាស្ត្រ Rakesh Sharma ដែលធ្វើដំណើរជាមួយសហភាពសូវៀតនៅឆ្នាំ ១៩៨៤។ នៅពេលនោះ គាត់ជាអវកាសយានិក ISRO ដំបូងម្នាក់ ដែលធ្វើដំណើរទៅកាន់ ISS ហើយត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាជំហានបើកផ្លូវដំបូង សម្រាប់ការបំពេញបេសកកម្មបញ្ជូនមនុស្សទៅអវកាស (Human Spaceflight) ដោយខ្លួនឯងរបស់ឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4T3YgzBVjse645OkKapOyg1bpwKUFlRbdGdg1WwTczn4ihtPLNV9faEffQY27YVjfyZ195EL3KOgtBKRRhychvuIS7K3QJatvLiwgIz2wmDzw-Wz1_vMaFduLlX4eQwIHW8By0_QSH2ou1RWOuQe6TzDtT3iFv-tS7n7QWGjRkrheWkFU8dQGGOLpOuF-/s690/photo_2025-06-26_13-29-20%20(3).jpg

គួរបញ្ជាក់ថាបេសកកម្ម Ax-4 នេះ មានអាវកាសិកជនចំនួន ៤ រូបបានចូលរួម រួមមាន Peggy Whitson មកពីសហរដ្ឋអាមេរិក ជាអ្នកគ្រប់គ្រងបេសកកម្ម និងជាស្ត្រីដែលមានរយៈពេលស្ថិតនៅអវកាសយូរបំផុតក្នុងប្រវត្តិសាស្ត្រ ព្រមទាំង Slawosz Uznański មកពីប្រទេសប៉ូឡូញ, Tibor Kapu ប្រទេសហុងគ្រី និងចុងក្រោយមកពីឥណ្ឌា លោក Shubhanshu Shukla។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdqrOr7Xi-3LpaM3ZJ-7Y_3832Ello9rClTo3F3rHBuEs8HlkrR7Tt9pUs4Idre7ObPxInLpNI7AozPt64Z78KAECWe7TdktX1eULwd2uTB96twpkP0J0BBDq9iyuNx5Smm1fCVFppyY8dz_i8mlJREBjd6fyYAf3gQryX4ar6ieoMZXqlOdDxLKJijybd/s650/photo_2025-06-26_13-29-20%20(4).jpg

ជាមួយ បេសកកម្មដែលបានរៀបចំដោយក្រុមហ៊ុនឯកជន Axiom Space ដែលជាការសហការរវាង NASA, ESA, SpaceX, និង ISRO លោក Shukla ត្រូវបានជ្រើសរើសពីកងអាកាសឥណ្ឌា បន្ទាប់ពីធ្វើការប្រកួតប្រជែងតាមលក្ខណៈវិជ្ជាជីវៈ។ លោកបានទទួលការបណ្ដុះបណ្ដាលយ៉ាងតឹងរឹងនៅអាមេរិក និងមូលដ្ឋានអវកាសផ្សេងទៀតក្នុងរយៈពេលជាច្រើនខែ ដើម្បីរៀបចំសម្រាប់ការធ្វើដំណើរមួយនេះ។ រដ្ឋភិបាលឥណ្ឌា បានចំណាយទឹកប្រាក់សរុបប្រមាណ ៥៩ លានដុល្លារ (ស្មើនឹងជាង ៥០០ កោដិរ៊ូពី) សម្រាប់ការចូលរួមនៅក្នុង Ax-4 រួមទាំងចំណាយសម្រាប់ការបណ្តុះបណ្តាល សុវត្ថិភាព និងផ្នែកបច្ចេកទេសផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtKlaBiY52vKkNZ9JPVHbUm6y_MUOI2WDfplVyms7MshFERJuXD2T65Z2tQqsFZcRqZiXLFaVyW5YPkCWeCRnP1b7W6g08A7xyBK_h6No_Ufk3IcoHSaoP_Dlx3vg4CcDSjRJSmabDNg0QhJ4TdHacsIPHVM47P70bnubsN-RVfAOU0ioKQ2XKys9_4OVp/s596/photo_2025-06-26_13-29-20%20(5).jpg
បន្ទាប់ពីឈានចូលទីអវកាស លោក Shukla បានផ្ញើសារមួយចេញពី Crew Dragon មកកាន់ប្រជាជនឥណ្ឌាថា “យើងបានត្រឡប់ទៅអវកាសវិញបន្ទាប់ពី ៤១ ឆ្នាំ។ ពេលនេះយើងកំពុងវិលជុំវិញភពផែនដីក្នុងល្បឿន ៧.៥ គីឡូម៉ែត្រក្នុងមួយវិនាទី។ ខ្ញុំកំពុងកាន់ទង់ជាតិឥណ្ឌា ដើម្បីបញ្ជាក់ពីកេរ្តិ៍ឈ្មោះរបស់យើង។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះសម្រាប់កម្មវិធីអវកាសរបស់ឥណ្ឌា។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwkKagLzvWhUF1LkMufqOrv2Gjjsf1Awmt92lklioDN2DMsYPmmy7wAd0ijen4lDCCtm8cKlDBmO7nD0dsnQZVCHR5NEXjG0uDh9hIiZ-L-QWppscH2SLcx99EfhbtLsEC3jwqenunabPkpqBQEFO38dJaKab1sILeIa-PtPrMkRzFmSH9ft3kAROBOWNX/s994/photo_2025-06-26_13-29-20%20(2).jpg

ព្រឹត្តិការណ៍នេះបានធ្វើឲ្យប្រជាជនឥណ្ឌាជាច្រើនមានអារម្មណ៍រីករាយ និងមោទនភាពជាខ្លាំង។ អ្នកជំនាញបានថ្លែងថា ភាពជោគជ័យនេះអាចជួយជម្រុញឱ្យយុវជនឥណ្ឌាមានចំណាប់អារម្មណ៍ក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (STEM) កាន់តែខ្លាំងថែមទៀត។ នៅក្នុងអនាគតគេរំពឹងថា ឥណ្ឌានឹងស្ថាបនាស្ថានីយអវកាសជាតិមួយ នៅមុនឆ្នាំ ២០២៥ ហើយធ្វើដំណើរទៅឋានព្រះច័ន្ទ ក្នុងសតវត្សរ៍នេះ៕

Jennie ក្លាយជាតារាចម្រៀង K-pop តែមួយគត់ដែលសម្រេចស្នាដៃមួយនេះនៅលើ Billboard

0

Jennie សមាជិកក្រុម Blackpink បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង អាល់ប៊ុមទោលដំបូងរបស់នាង «Ruby» ដែលត្រូវបានគេដាក់ឈ្មោះថាជា «អាល់ប៊ុមល្អបំផុតទាំង៥០ ឆ្នាំ២០២៥ របស់ Billboard«។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkrS_4u6-nOgMeeWOtH6-t9suW1gBrygK-l_RdfUmxraF2AhxP4XyXiiYr-p7j95r0jepoRoz0REqQtJP0ZEmGg8n3LtmrVy-IslWc_JECpuqEFyGzFX205blW52jkmantQjPp6hRhab1WtyDdFbrM8l5QZ8NHdYvAavin1ytlPXy6y0RAtnKOBv6Ut7GS/s1233/image_2025-06-26_11-45-05.png
Billboard បានសរសើរអាល់ប៊ុម Jennie ថាជា «គម្រោងដំបូងដែលបញ្ចេញនូវទំនុកចិត្ត ភាពឆើតឆាយ និងថាមពលដ៏មានឥទ្ធិពល»។ អាល់ប៊ុម «Ruby» សង្កត់ធ្ងន់លើទំនុក ច្រៀងដិតរបស់ Jennie និងវត្តមានដ៏មានឥទ្ធិពល។ បទនីមួយៗពង្រឹងប្រធានបទសំខាន់ របស់អាល់ប៊ុម និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណសិល្បៈរបស់នាង។ Billboard បានសរសើរ អាល់ប៊ុមនេះសម្រាប់ការបង្ហាញពីភាពចាស់ទុំ និងភាពជាបុគ្គលរបស់ Jennie ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidC3hGW2x6yOUEUNnYoD3C3PGPzQzzMJ55UgsQwxoWFDr3JURVpPQjU5YLyBn_PUPISkcv83oujj-leMCC_xC4PKcoKchMBlDbpx8eZ8GgXtw7yt6TASAz3MOTJatf8OiYIzvUSYWIAVdLtM66ZsyJul1JCvgpkgbBIxmrw5Sb72jOSgkTySYJxv97pdb1/s1600/image_2025-06-26_11-45-07.png
ពីមុនអាល់ប៊ុម «Ruby» ក៏ត្រូវបានផ្តល់កិត្តិយសដោយ Rolling Stone និង Complex ថាជាអាល់ប៊ុមដ៏ល្អបំផុតមួយក្នុងឆ្នាំ ២០២៥។ អាល់ប៊ុមនេះមាន ១៥ បទ ដែលផលិតដោយ Jennie ខ្លួនឯង រួមទាំងបទចម្រៀងចំណងជើង «like Jennie» និងបទចម្រៀងជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkGAX5eXXPfsypsbmWeChxxCSdBHo3pFryVOOaRiB767CpUhYJ9pSJaZZ2WDf54Ds3SWl8ck24k8BmnvXBJHwim0vUWUsg4faS6WGsRy6Qu9Q91YC1AkTsAcYNbkeF9aFDXjQ0rGH6KLvLpm3q8ysFOYmCOK9cSABv43312_zI6suh76y7ilyr_bKXIoCB/s1600/image_2025-06-26_11-45-08.png

Kim Jennie គឺជាតារាចម្រៀង រ៉េប និងជាតារាសម្តែងរបស់កូរ៉េខាងត្បូង។ កើត និងធំធាត់នៅប្រទេសកូរ៉េខាងត្បូង Jennie បានសិក្សានៅបរទេសនៅប្រទេសនូវែលសេឡង់រយៈពេល ៥ ឆ្នាំ មុនពេលត្រឡប់មកប្រទេសកំណើតវិញក្នុងឆ្នាំ ២០១០។ នាងជាសមាជិកក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink ដែលបានបង្ហាញខ្លួន ដំបូងក្រោមផលិតកម្ម YG Entertainment ក្នុងខែសីហា ឆ្នាំ ២០១៦។ Jennie បានចាប់ផ្តើមអាជីពសម្តែងរបស់នាងក្នុងរឿងភាគ «The Idol» របស់ HBO ក្នុងឆ្នាំ ២០២៣ ប៉ុន្តែការសម្តែងដំបូងរបស់នាងរងនូវភាពចម្រូងចម្រាសយ៉ាងច្រើន៕

ផេន ខេក ទម្លាយខ្ទេចក្នុងការប្រកួត Miss Queen Cambodia ស៊ីសាច់ហុតឈា.មគ្នាមិនធម្មតា

0

ទម្រាំនឹងបានគ្រងមកុដ Miss Queen Cambodia 2025 ផេន ខេក និងម្ចាស់ជ័យលាភីផ្សេងទៀតបាននិយាយថាមិនមែនជារឿងងាយស្រួលនោះទេ។ ក្នុងការជាប់ជា Miss Queen Cambodia 2025 ផេន ខេក ថានាងត្រូវទទួលរងនូវសម្តីរិះគន់ជាច្រើនហើយមិនហ៊ានមើលខម្មិននោះទេព្រោះខ្លាច Depression។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlimp7ZewdRXjfz-O8opdWsizawRMPPiDLMon1b3MFLdcCZ2dBAeo_DSl2v5gBR4YZJ-YZNkYR4BAXHW1dGLdmry92UDRb5xBSDDbSF6G2z5quZU2rSYnXOeVBITv5X3oi0iWtp2ko2LevU5mwazRCfKWVqGRgcKY1vtDtzlL_QArcAGz4M7f4_mWLKDK6/s2048/image_2025-06-25_15-04-00.png
នៅក្នុងកម្មវិធី 3Fun ដែលបានចាក់ផ្សាយកន្លងមកនេះគឺមានវត្តមានរបស់ ផេន ខេក ម៉ាដាម កុល និង យ៉ុង យ៉ុង បានចូលរួមផ្តល់បទសម្ភាសន៍អំពីការប្រកួតរបស់ពួកគេក្នុងកម្មវិធី Miss Queen Cambodia 2025 ។ ក្នុងនោះ យ៉ុង យ៉ុង ដែលជាម្ចាស់លាភី Miss Queen Tran Cambodia 2025 បានទម្លាយថាត្រូវបានបេក្ខភាពក្នុងការប្រកួតធ្វើរឿងមិនសមរម្យ គំរាម ជាដើមរហូតត្រូវឱ្យខាងមេធាវីចេញសេចក្តីជូនដំណឹងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBuMrRKi0ZeiK59HOyq7agBQIJhVrAbS1s5ymemjsjoRtqxSgWHC1aRkZ6EK4uH7obPIOa6OR5MioJ4-9-6QWFQXWdZ1bdJexuuze_G9-SCkgR2VgG16lHmQGu7741ljeFJ0woNZ3JZl6w3hoHBFnWQcyX1QDTJTy-x62wcEdEfuaoENXJaRKWdtq107aV/s2048/image_2025-06-25_15-04-02.png
ចំណែកឯ ផេន ខេក វិញបាននិយាយថាមានបវរកញ្ញាភេទទី៣ម្នាក់ប្រៀបដូចជាមាន បញ្ហាផ្លូវចិត្ត ហើយខ្លួននាងខំនិយាយជាមួយដើម្បីកុំឱ្យខ្លាចខ្លួន នៅពេលជួបគ្នាដំបូងប៉ុន្តែការនិយាយលេងសើចរបស់នាងបែរជាបវរកញ្ញាភេទទី៣នោះបានប្តឹងម្ចាស់ស្ថាប័នថានាងដៀលគេថាតម្លង់។ ផេន ខេក បាននិយាយថានាងបានហៅបេក្ខភាពនោះថាកូនៗ ប៉ុន្តែបេក្ខភាពនោះមិនឮ ផេន ខេក ក៏បានហៅថា «តម្លង់ម៉ែហៅមិនឮ» ដែលនេះជាពាក្យនិយាយលេងសើច។ ប៉ុន្តែការនិយាយលេងសើចរបស់ខ្លួន ផេន ខេក បាននិយាយថា បុគ្គលនោះបានប្តឹងទៅស្ថាប័នដោយនិយាយថាគ្មានអ្នកណាធ្លាប់ហៅខ្លួនបែបនេះនោះទេជាលើកទី១ក្នុងឆាកជីវិត។ ក្រោយពីដឹងរឿងនេះរួច ផេន ខេក ក៏លើកដៃសំពះសូមទោស១០ដងដោយមិនដឹងថាការលេងរបស់ខ្លួនបែរជាគាត់ខឹង ហើយបេក្ខភាពនោះបាននិយាយថាមិនអីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCyu1iriuFGaxWOYIrGRLfTIOwg3mP8jU8Qzxl9b02Gz-FamcbpJz7TB3j41A7EvExLGMLhjjhF-alM5dmwbfRC4cVFWzQIfV1JpdGTioAOiitqQeO_1ACOrboTvZJNRscKcOtLG7_ZuH1_birU1dKKG1VrGyrAiROLilRJqzY4dsJ3wK7AL2zzQQPUAir/s2048/image_2025-06-25_15-04-04.png

ផេន ខេក ថា៦ខែក្រោយមកបេក្ខភាពនោះនាងមើលទៅហាក់ដូចជាឌីប្រេសសិនព្រោះតែម្នាក់ឯង ហើយនៅថ្ងៃផ្តាច់ព្រ័ត្រដោយសារតែអាណិតឃើញមកជាមួយម្តាយនាងក៏ព្យាយាមនិយាយលេងជាមួយបេក្ខភាពនោះវិញព្រោះគិតថាគ្មានអ្វីត្រូវឈ្លោះគ្នា ប៉ុន្តែនៅពេលបញ្ចប់ការប្រកួតស្រាប់តែបេក្ខភាពនោះបង្ហោះផ្លែផ្កាឱ្យខ្លួនជាច្រើន៕

តារាកំប្លែង ពាក់មី លើកឡើងបែបនេះក្រោយ John Sey និយាយដាក់អ្នកសិល្បៈល្បីមួយ ចំនួនមិននិយាយពីសៀម

0

ភាពតានតឹងរវាងជម្លោះបន្ទាត់ព្រំដែនរវាងខ្មែរនិងថៃមិនទាន់មានសញ្ញាប្រសើរឡើងនៅឡើយទេខណៈដែលប្រជាជនខ្មែរភាគច្រើននិងជនជាតិថៃដែលមកធ្វើការនៅស្រុកខ្មែរសុទ្ធតែសម្រេចចិត្តវិលត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ។ បញ្ហាវិវាទប្រទេសក្បែរខាងទាំង ពីរបានបង្កទៅជាការវែកញែកសម្រាប់អ្នកសិល្បៈដែលចេញមកនិយាយនិងអ្នកសិល្បៈដែលមិនចេញមកនិយាយអំពីជម្លោះនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJK9K9svUo8BEz74nnfRMTcipMa8rE5vSc52ildruIQkVapi3hrnFPdKEknariAVkE1nNTL_yj_3WO3hYIdnNGDitlwpfz4XQ5sgAbN3Br89GqfVmA5VfQjMnTq9B5k5zzAsPa8Je3iMzytphL3yy_9JZQE6DmcltwCiTbzt0FfrOeJ5PW8N1-zj2Eqp3c/s1440/image_2025-06-26_08-46-00.png
នៅយប់ថ្ងៃទី២៥ មិថុនា លោក John Sey បានបង្ហោះសំណេរមួយបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនរួមទាំងអ្នកក្នុងចង្កោមសិល្បៈដោយហេតុអ្នក Reviews ល្បីឈ្មោះរូបនេះបានលើកឡើងអំពីអ្នកសិល្បៈខ្មែរល្បីមួយចំនួន។ លោកបានបង្ហោះថា «តារាស្រុកខ្មែរល្បីៗមួយចំនួន ស្ងាត់ច្រៀប រឿង Siam ! ប្រហែលជាប់ sponsor»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJsm2au4QRdcG1PkWn2Pn8GvxGLj1E7QyuJ-oZthwvEyop-NW2FSLS7BNhMXzOGL4RFGSKKNXptTkl6TKz0ZU0H0pvJkGBmRnFmgz6jooAR3LHliBr9zaZ7avCawITKwcRDwAzUdSICkdchLjTptqNDZf0QZz2QYAtp_hfsDKUCPpKhF_Vqz_ZDLaghSAd/s1798/image_2025-06-26_08-46-07.png
ពាក្យសម្តីនេះបានជំរុញឱ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុក។ អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានបញ្ចេញមតិយល់ស្របនិងគាំទ្រការលើកឡើងរបស់លោក John Sey ខណៈអ្នកមួយចំនួនបានប្រឆាំងចំពោះការបង្ហោះនេះដោយបានលើកឡើងហេតុផលថា អ្នកដែលមិនចេញមកនិយាយមិនមែនគេមិនស្នេហាជាតិនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHjbHxwcCzTmtA1h19VzzLois30CYdIk7PybnB3ZC4DQ0VKJ8eGW8xluFBW9JOX-NIAVBM-sNC-Us1ijhtlZWVb8tyrwZd7_crw5RbRtiWzdcwynSVfP-t6EL9HLWJW4TGKbbg-ehQnigaAM4uGTbUbelqOZC3THuJMi3aam8DDeMxaWZYMKSvVhtG0YXT/s1280/image_2025-06-26_08-46-01.png

មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេដែលចេញមកជជែកវែកញែកគ្នាអំពីប្រយោគរបស់លោក John Sey ក្នុងនោះលោក ចែម ចាន់រ៉ា ដែលជាតារាកំប្លែងដ៏ល្បីឈ្មោះប្រចាំប្រទេសក៏បានបញ្ចេញមតិយោបល់ដូចគ្នាព្រោះលោកក៏ជាអ្នកសិល្បៈមួយរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3uhsTPclW1KwHe-btvq_fTDhTLbz4iWRarqQ7Xm2pXUKaWzJUScltRDvmma7LAGdvC5PMiPYOQoFXWDW1k4VnBsL7IWjMhu9bZMfATpg0XkoLb2p1TVEmpnmlF6KBGLokYP8er3VizKQUgF0rQ_m7d-iHVL3zxPTJvYpkHL9IqQYc9QPWGybW1vyahaQQ/s2048/image_2025-06-26_08-46-09.png
តារាកំប្លែងរូបនេះបាន Screenshot ការបង្ហោះរបស់ John Sey ហើយបានភ្ជាប់មក ជាមួយនឹងសម្តីថា «គ្រាន់តែសរសេរហើយផុស មិនពិបាកទេប្អូន ការសរសេរបស់ប្អូន អាចធ្វើឱ្យពុកម៉ែបងប្អូនមួយចំនួនតូច មានអារម្មណ៍មិនល្អជាមួយ សិល្បៈដែលបងជា សិល្បៈដែរ។ អាទិត្យក្រោយបងទៅទៀត បងចង់បានជំនួយ ជួយអំពូលសឡា និង ពិល ដើម្បីជូនទៅកងទ័ពយើង សង្ឃឹមថាប្អូននឹងជួយផ្សព្វផ្សាយឬក៏អាចរួមដំណើរទៅ ជាមួយបងក៏បាន ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ»។ តារាកំប្លែង ពាក់មី បានបញ្ជាក់ចុង ក្រោយថា ប្រសិនជាមានអ្នកចង់ផ្តល់ជំនួយដូចជា អំពូលសឡា ឬ ពិលអាចឆាតទាក់ ទងមកលោកបាន៕