នៅពេលនេះការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ នៅបន្តការពន្យាពេលមិនទាន់ប្រកួតផ្តាច់ព្រ័ត្រដើម្បីរកម្ចាស់មកុដនៅឡើយទេ ខណៈការប្រកួតនៅលើឆាកអន្តរជាតិក៏កាន់តែខិតជិតមកដល់។ ក្នុងពេលស្ថានភាពតានតឹងរវាងប្រទេសខ្មែរនិងថៃ ហើយការប្រកួតឆ្នាំនេះនឹងត្រូវធ្វើឡើងនៅឯប្រទេសថៃបានធ្វើឱ្យមនុស្សជាច្រើនមានការព្រួយបារម្ភខណៈអ្នកគាំទ្រជាច្រើននៅតែចង់ឱ្យបញ្ជូលបវរកញ្ញាទៅប្រកួតដដែល។
.png)
ជាមួយនឹងបេក្ខនារីលេចធ្លោដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាដើមគឺបានបដិសេធមិនទៅប្រកួតនៅប្រទេសថៃនោះទេទោះបីជានាងបានមកុដក្តី។ យ៉ាងណាបេក្ខភាពលេចធ្លោម្នាក់ទៀតគឺ ហ្វីយ៉ាតា ក៏បានឆ្លើយតបទៅកាន់អ្នកគាំទ្រអំពីការប្រកួតនៅឯប្រទេសថៃ។ តាមរយៈការ Live មួយនាពេលថ្មីៗនេះ ហ្វីយ៉ាតា បាននិយាយថា ប្រសិនជាស្ថាប័នឱ្យនាងទៅគឺត្រូវតែទៅក្នុងនាមយើងឈរតំណែងណាមួយទៅតាមគោលការណ៍ការងារនិងភារៈកិច្ចដែលស្ថាប័នរៀបចំឱ្យ។
ហ្វីយ៉ាតា បានបញ្ជាក់ថែមទៀតថា ប្រសិនជាស្ថាប័នសម្រេចចិត្តមិនបញ្ជូលបវរកញ្ញាទៅទេគឺមិនអាចទៅបានឡើយព្រោះជាបេក្ខភាពដែលស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័ន។ក្នុងនោះដែរបេក្ខភាពរូបនេះបានបន្តទៀតថាការសួរសំណួរបែបនេះគឺបង្កឱ្យបេក្ខនារីផ្សេងៗស្រ្តេសឆ្លើយចម្លើយ។ ហ្វីយ៉ាតា បានលើកឡើងទៀតថា ប្រសិនបើគេជ្រើសរើស Queen ណាម្នាក់តំណាងប្រទេសកម្ពុជាហើយ Queen នោះត្រូវតែមានភាពក្លាហានមោះមុតគ្រប់បែបយ៉ាងដើម្បីភារៈកិច្ចមួយនេះ ដើម្បីប្រទេសជាតិរបស់ខ្លួន។ ជា Queen ទទួលមកុដ ហ្វីយ៉ាតា ថាត្រូវតែមានភាពអង់អាចក្លាហានឆ្លងកាត់ឧបសគ្គបំពេញភារៈកិច្ចឱ្យចប់ចុងចប់ដើម។

គួរបញ្ជាក់ផងដែរថាកាលពីកន្លងមកនេះស្ថាប័នបវរកញ្ញាចក្រវាលកម្ពុជាធ្លាប់ចេញសេចក្តីប្រកាសម្តងរួមមកជាមួយនឹងការថ្កោលទោសទៅកាន់ ណាវ៉ាត់ ដែលប្រមាថថ្នាក់ដឹកនាំកម្ពុជា ខណៈបញ្ជាក់ថា Miss Universe ជាកម្មវិធីអន្តរជាតិមួយជានិមិត្តសញ្ញាសាកលដែលមានវ័យចំណាស់លើពិភពលោកដែលបច្ចុប្បន្នជាកម្មស្និទ្ធរបស់ក្រុមហ៊ុនពីរដោយបុគ្គលណាវ៉ាត់មិនមានភាគហ៊ុនឡើយក្រៅពីតួនាទីគ្រប់គ្រង Miss Universe Thailand ៕










