(ភ្នំពេញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet បានកំណត់ព្រឹត្តិការណ៍សំខាន់ៗចំនួនពីរក្នុងសប្តាហ៍នេះ គឺបើកការដ្ឋានជាផ្លូវការនៅមជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះទំនើបរបស់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ និងប្រកាសដាក់កៅអីបន្ថែមសម្រាប់ភ្ញៀវធ្វើដំណើរចំនួន ១០,០០០ កៅអី លើជើងហោះហើរបន្ថែមជិត ៥០ ក្នុងអំឡុងថ្ងៃបុណ្យជាតិរបស់ប្រទេសវៀតណាមនាពេលខាងមុខ (ថ្ងៃទី ៣០ ខែសីហា ដល់ ថ្ងៃទី ២ ខែកញ្ញា)។ គំនិតផ្តួចផ្តើមទាំងនេះ បង្ហាញពីការវិនិយោគរយៈពេលវែងរបស់ Vietjet ក្នុងអនាគតអាកាសចរណ៍របស់ប្រទេសវៀតណាម ខណៈពេលដែលផ្តល់នូវជម្រើស និងភាពបត់បែនបន្ថែមទៀតសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងរដូវវិស្សមកាលដ៏រស់រវើកបំផុតមួយនាឆ្នាំនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVtpT1kH5T7tR_icv3dpB4xowC-OkmChm5PZ9M53dH6knOx8H8Xi0Gq5rqynGRLPBNG-XdtmMCFVR0oK2RRdIPG5CR7jB_j7OJpyRYkMytKRPTzwCEFAOmOqbVpJE88HppuVvXfdOuGByzGe8_SQqVULJW_khVn_i1cLLuB5P7hf6kmD4VjrYdsaLTRsIm/s3200/Vietjet_CEO_Dinh_Viet_Phuong_delivers_remarks_during_the_groundbreaking.jpg

អាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ នឹងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំ និងទំនើបបំផុតរបស់វៀតណាម ដែលជាចំណុចស្នូលនៃយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រុមហ៊ុន Vietjet ដែលដើរតួនាទីជំរុញសេដ្ឋកិច្ចវៀតណាមឱ្យកាន់តែមានភាពរីកចម្រើន លើសពីនេះ វៀតណាមក៏ជាទិសដៅធ្វើដំណើរដ៏មមាញឹកមួយរបស់អាស៊ីសម្រាប់ភ្ញៀវទេសចរកម្ពុជា និងអន្តរជាតិ។ ឥឡូវនេះ Vietjet កំពុងដំណើរការសេវាកម្មផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកជាង ១៤៥ រួមទាំងផ្លូវហោះហើរត្រង់ប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ។ មជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះទំនើបថ្មីនេះ នឹងពង្រឹងសមត្ថភាពអាកាសចរណ៍របស់ប្រទេសវៀតណាម និងគាំទ្រការប្តេជ្ញាចិត្តរបស់ Vietjet ក្នុងការផ្តល់សេវាកម្មដឹកអ្នកដំណើរដែលផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរលំដាប់ពិភពលោកសម្រាប់អ្នកដំណើរទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKdNqdp1GBoaKJgvMaVmHQI7eD1CSCl5luNUD5wA9E2f99qR5XyWk9aHmW7qVOy1wtkEYQK-H-iWw_EI4xQzyO1xmRSZQ56EZg-0oS8VHKQ6RgsBgnieIz1BqARAundyLBcGDeWeVy_6fL3ZRNjRdj8AXWaUjyCcevW-cBw9CNzKmv-0R18piFEu5i2PlI/s3200/Vietjet_executives,_aviation_officials,_and_local_leaders_take_part.jpg

គម្រោងនេះ នឹងវិនិយោគទឹកប្រាក់សរុបជិត ១០០ លានដុល្លារអាមេរិក លើការបង្កើតអគារ ៣ និង ៤ នៅព្រលានយន្តហោះដែលកំពុងសាងសង់។ មជ្ឈមណ្ឌលថ្មីនេះ នឹងគាំទ្រដល់តម្រូវការថែទាំកងនាវាអាកាសចរដែលកំពុងពង្រីករបស់ក្រុមហ៊ុន Vietjet ធ្វើសមកាលកម្មលក្ខណៈពិសេស ហេដ្ឋារចនាសម្ព័ន្ធស្តង់ដារអន្តរជាតិ ហើយនឹងមានសមត្ថភាពបម្រើយន្តហោះរហូតដល់ ១០ គ្រឿងក្នុងពេលដំណាលគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtvWa8iBTaiZ-gjs3iclBkOtGG-uj99g015ON2CUjbVMx1DCwykkOWslOZ640X0EtaZ1T9IFZPicpeoRxwgvgdi1oQyapsOSv5jgMQWG1nq3XhvgIRlXLiY3_R0xaluQvj9GOcUzCx3Kf_4R8mVQ19CnG2JeHGg7MhR-jxBh6BTgXEslswmKHTOTp0RE6i/s3200/Vietjet%20aircraft%202.jpg

ស្របពេលជាមួយគ្នានេះដែរ Vietjet កំពុងពង្រីកសេវាកម្មកម្មរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការធ្វើដំណើរដ៏ច្រើនសន្ធឹកសន្ធាប់នាឱកាសនៃការប្រារព្ធទិវាជាតិលើកទី ៨០ របស់វៀតណាម។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏កំពុងបន្ថែមកៅអីចំនួន ១០,០០០ នៅលើជើងហោះហើរជិត ៥០ បន្ថែមទៀត ដោយពង្រឹងជំហររបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍ដែលគេនិយមចូលចិត្តធ្វើដំណើរនាថ្ងៃឈប់សម្រាកទាំងក្នុងស្រុក និងអន្តរជាតិ។ សេវាកម្មទាំងនេះ នឹងគ្របដណ្តប់លើផ្លូវក្នុងស្រុកសំខាន់ៗដែលតភ្ជាប់ទីក្រុងហូជីមិញ ហាណូយ ដាណាង ញ៉ាត្រាង ភូកុក និង ហ៊ូ ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ពេញនិយមបំផុតរបស់វៀតណាម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpWniuFC4TJUytzi4bfVNuQhcYMuz8c-UIP_mBVZm8JWn2Ba3_1zhxilCWEbtjX2aVja9IrawuZvQFsfNxidP-NGNDvH4pzE19Se9C4JNpawqhl0n42Ff9zA3wP8wSVBEmL8_9Iu1dFIpGePdRvctGJxA_0gVx11qLUKcoYYeNpUbkxksj-a4U4pmLqaHD/s2048/Vietjet%20aircraft%201%20(3).jpgសម្រាប់អ្នកធ្វើដំណើរពីកម្ពុជា ការដាក់បន្ថែមកៅអីដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ភ្ញៀវធ្វើដំណើរ ផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការតភ្ជាប់យ៉ាងរលូនពីជើងហោះហើរត្រង់របស់ Vietjet ទៅកាន់ប្រទេសវៀតណាម និងទៅកាន់គោលដៅធ្វើដំណើរជាច្រើនទៀត ដោយធានានូវជម្រើសធ្វើដំណើរដែលមានតម្លៃសមរម្យជាងមុនក្នុងការធ្វើដំណើរទៅប្រទេសវៀតណាមក្នុងរដូវកាលបុណ្យទាន ដែលមានតម្រូវការធ្វើដំណើរច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitY1PklmcYKTHVY2Tvxkdc6iG59MBC3D33fZ04n4mbkdS57srScAn0uTtzg4nq5N9qtGgF6ChCfgLDWmj_bIst7bwHgeDngSYEDOKLb-nkpriKC9EcQNSL-fOKX2nl8qALoowsj1qZvPrDIwb69zD8AKaqwXIyPOl_91uhvsenBVVcHpmSrOtZT76FGMaB/s1600/Vietjet%20fleet.jpg

ព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៍នេះ គូសបញ្ជាក់ពីចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែងរបស់ Vietjet និងការប្តេជ្ញាចិត្តចំពោះការវិនិយោគដែលផ្តោតលើអនាគតប្រកបដោយនិរន្តរភាព។ វាក៏បង្ហាញពីតួនាទីត្រួសត្រាយផ្លូវរបស់សហគ្រាសឯកជនក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ និងការជំរុញការអភិវឌ្ឍអន្តរជាតិឱ្យកាន់តែរឹងមាំថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPnNL5hkKTgKisa93I6nwHonBtNXDno2euBkdHL6mMsR3ueRMnoTsPMMpjXfW6hpk6dYycWW97w3Ea7nFq5ye_8u5Eh2RYldLi26Y7AdSVyrHR-2V1uUTZTpdMuVH09ntwjafP5i3NaO3w0VkLVvvIuddOejaju7fcBBuNFLLP4o4EacC6m7WIer8jcINe/s1480/dieulethumbnail-1609390127692.jpg
###

អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF5iOQ9vodjozt77L2ugd-K6Z8eDVjw4wUVayGtE_VMGqgPiQy4ZDumwUnLZI3bdFpG6f5S0Ft3tfJdqmziSIte-5uEcfN-MSFIMK3pTSrXV0Tam7M4BWL1wpxT620EoDnQQdeC1uHvQ8ZEQ4BwO56IIah10RyrL1Z7V2M-yEPEdOaA6cwgKSMXlGttG83/s1600/Photo_2_Vietjet_grows_its_fleet_with_new_generation_A330neo_aircraft.jpg
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha5VkahBgQ3T2sjRKpqW6ZuRFS05ypOySKdIAhtg9YbttQFyCBJRlK-cXzYKAQANaxGE-KQksnpuJhWaMPSZhCUeElCiFdsCS5FQyDDskk0RkPN9Osw9xyBlD3Esxyj6Mj0tmy9GTq3Aee-j-1oSh3F_CBdgkVF-L0chmyIlRva95uKMtK3o5g_RuGGnB7/s1600/Vietjet%20aircraft%20(2)%20(3).jpg

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ media@qed.agency
លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ kieuduong@vietjetair.com
លេខទំនាក់ទំនង៖ +84 932 775 066