កាលពីកន្លងមកនេះអ្នកវិភាគតាមទូរទស្សន៍ថៃម្នាក់ដែលប្រើសម្តីមើលងាយខ្មែរមានអ្នកសុំទានកន្លះប្រទេសពេលនេះបានឡើងទូរទស្សន៍ម្តងទៀតនិយាយថាកាលពី៥០០ឆ្នាំមុនខ្មែរគ្មានអរិយធម៌ គ្មានពូជពង្សច្បាស់លាស់ ទាមទារគ្រប់យ៉ាងពីប្រទេសថៃ។ ពាក្យសម្តីនេះតារាចម្រៀង ណុប បាយ៉ារិទ្ធ ទប់ចិត្តមិនជាប់បានដាក់ផាំងៗទៅកាន់អ្នកវិភាគនោះ និងចង់ឃើញកម្មតាមទាន់ហន់មករកនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhspAFcQGNDTZbNE5mhz3nwjKJ9TiXQxHrWj2qdv5Ae66fBrYEUv6qzQ_iDCGNwuLhsdcPq0kKVQic2HlKGBk_y93b8b28IM_eHKwMhxTM_0PNRn6AH55yE8kkqgWUJZpIWDKiHCTF2P5hC3_9wicqsng_7uc9nrqulQ0Yne9ykvDZ2vDQYVROBCaa59U-Z/s1440/image_2025-08-12_14-44-02%20(3).png

ថ្មីៗនេះមានការចែករំលែកពីអ្នកវិភាគតាមទូរទស្សន៍ថៃម្នាក់ដែលកាលពីមុខស្លៀកពាក់ពណ៌ផ្កាឈូកលើកនេះប្តូរមកជាពណ៌លឿងវិញម្តង ហើយនិយាយមិនដឹងក្បាលកន្ទុយចេះតែបំភ្លៃការពិតរង្វេងប្រវត្តិសាស្រ្តដោយខ្លួនឯង។ អ្នកវិភាគនេះបាននិយាយថា កាលពី៥០០ឆ្នាំមុនខ្មែរគ្មានអរិយធម៌តែងតែលំបាករហូតមក ហើយស្ថិតក្រោមវៀតណាម សៀម អយុធ្យា បារាំង ពីខមក្លាយជាខ្មែរក្រហមបន្តិចទៀតទៅក៏ក្លាយជាវៀតណាម ហើយបានរួមបញ្ចូលវប្បធម៌ច្រើនណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBuuEH_7RrYzwqUsbf0z3o63XzEnK46BMqLi26wEffstp07gIE5l4nC-NaTnvHPvubXoXSBFY_lK-WnqYjVNF9L5a5q3kVepk3tH7PUpArku85JutY48A9y0asl6ZNJGHgQhXTORABBXh6pVEDjDqNo8BWwaLjwGdeL0-KwziVDsNUeNS3pjjJ4DJw5fX6/s2022/image_2025-08-12_14-43-59%20(2).png

អ្នកវិភាគរូបនេះថែមទាំងនិយាយទៀតថា ខ្មែរតែងតែចង់បានអ្វីទាំងអស់ពីប្រទេសថៃដោយសារតែថៃបានបញ្ជូលគ្រូអាចារ្យមកបង្រៀនពីសិល្បៈវប្បធម៌និងរបាំ រហូតគិតថា អរិយធម៌នោះជារបស់ខ្លួន។ នាងថែមទាំងនិយាយថាខ្មែរគ្មានពូជពង្សប្រវត្តិច្បាស់លាស់មិនអាចមានអ្វីគ្រប់យ៉ាងដូចថៃមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYh0jAIebT3MWfTt1wd7w3EXGEl-boUJw6H1V5jy4IiO4vYtYZRmQzT-ciSp0NsIr7vOOI6RPox5Btm38TT1TCT8Z8xsm9m4DnBNQPFjeOgUlO9fTw7b0N_w2UgqrDkLWLj31hdCqdOZYMGu-LYnORVf0wBRno2nEyekJ3xT7Kn5_N4EUFHBuJ5GdmModR/s1440/image_2025-08-21_14-22-53.png

ការនិយាយដោយគ្មានភាពអៀនខ្មាសរបស់អ្នកវិភាគតាមទូរទស្សន៍ថៃដែលមិនបានសិក្សាប្រវត្តិសាស្រ្តច្បាស់លាស់ រៀនតែប្រវត្តិសាស្រ្តបំភ្លៃនេះតារាចម្រៀង ណុប បាយ៉ារិទ្ធ បានដាក់ឡើងមួយចុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkKSqumHFkHnk8FKPiQGuJXQDIixm895jZWXNOIs2lGdlkbB58aKwjmg3ezC1GMUE77juQdOy-xh8QBcKooRAwseL_ss66hKlR3w7VvwvqwvSBum8uIF43bkBx2fZALHrN3h_L8u_ALX_DUo8qF9vdn57WRd5dhXT-SjFOkR7HSt5W3Ykx-MyUGZ3voA8t/s1440/image_2025-08-21_14-22-53%20(2).png

លោកបានសរសេរថា «រន្ទះបាញ់ចំកញ្ចប់មាត់ទៅលោក ឬ ក៏ដាច់សសៃឈាមឱ្យវាគរលែងនិយាយរួចមួយជីវិតទៅ នាងអត់ខួរ ខ្មែរដែលទៅរៀនពីចោរពួកនាងឯងពីពេលណាដឹងជាតិសាសន៍សត្វណាចុះមករៀនពីសាស្រ្តាចារ្យខ្មែររហូត ស្បថឱ្យងាប់មើល? ស្រុកនាងឯងមានអីឱ្យខ្មែររៀន? បើគ្រូដើមជាខ្មែរនៀក ភ្លើចឹង សូម្បីតែអក្សរក៏អក្សរ អត់ក្បាលអត់សក់ដែរ យ័ន្តប្រើដល់រាល់ថ្ងៃ សាស្រ្តាស្លឹករឹតអីសរសេរចម្លងចេញពីណា? »។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnFSx1zt9nJ8f67KLO6wpCWaDBM-maS_tcQNexmL7_Myl7UBk4bEWEGH_665YKuVNQN5upOpeTYWAkMZin6JhpNNtktwrdYsA337x3biV02mlG8zz0CyYRAbj1eBi2OmfimUpSltSfgPlQRFhhxC-M76UdNaszinycC385c-gqpNaJZvL-zCYIXgPDSA_S/s769/image_2025-08-21_14-20-43.png
    តារាចម្រៀងរូបនេះបានបោះសម្តីថា «សូមបារមីដូនតាបុព្វការីជនខ្មែរបរាមុខចោរសៀមមួយនេះឱ្យឃើញទាន់ហន់ម្តងចុះ…»៕