ក្រោយផ្សាយព័ត៌មានតែការពិត និងលាតត្រដាងពីទង្វើខ្មៅងងឹតរបស់ថៃទៅកាន់ពិភពលោក លោក Gary Franchi ប្រធានឆ្លើយឆ្លងព័ត៌មានប្រចាំនៅសេតវិមាន បានលើកឡើងថា៖ ពេលនេះលោក និង លោក Michael B Alfaro ទីប្រឹក្សាលោក Donald Trump ដែលបានចុះមកកម្ពុជានោះ ត្រូវបានថៃដាក់ក្នុងបញ្ជីខ្មៅហើយ ព្រោះពួកលោកបានផ្សាយពីព័ត៌មានពិតនៅតំបន់ព្រំដែនកម្ពុជា-ថៃ។

បើតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក Gary Franchi បានឲ្យដឹងថា ថៃដាក់ឈ្មោះពួកយើងក្នុងបញ្ជីខ្មៅ ក្រុមជ្រុលនិយមថៃជាច្រើនថែមទាំងបានវា.យប្រហារយើង ហើយកងទ័ពថៃ និងអ្នកសារព័ត៌មានឆ្វេងនិយមថៃ បានព្យាយាមលាបពណ៌យើង ដោយហៅលោក Michael ថាជា “អ្នកបញ្ចុះបញ្ចូល ឬជាអ្នកយកព័ត៌មានសុីឈ្នួលដែលកម្ពុជាជួល” ព្រមទាំងចោ.ទខ្ញុំថា “គ្រាន់តែជា YouTuber ម្នាក់តែប៉ុណ្ណោះ”។

ជាមួយគ្នានេះ លោក Gary បានគូសបញ្ជាក់ថា៖ ថៃអាចដាក់យើងក្នុងបញ្ជីខ្មៅ អាចលាបពណ៌យើងបាន ប៉ុន្តែពួកគេមិនអាចគេចពីការពិត ឬលុបចោលនូវអ្វីដែលបានកើតឡើងរួចហើយនោះទេ។ ការលើកឡើងនេះ លោក Gary ចង់សំដៅដល់កិច្ចចរចាសន្តិភាពរវាងកម្ពុជានិងថៃ ដែលមានការចូលរួមផ្ដួចផ្ដើមដោយលោក Donald Trump គឺថៃមិនអាចបំពានវាបានទេ។

ប្រធានឆ្លើយឆ្លងព័ត៌មានសេតវិមានរូបនេះបានឲ្យដឹងដែរថា៖ នៅពេលថៃបរាជ័យក្នុងការលាបពណ៌ពួកលោក ពួកគេបានដាក់លោក និង Michael TOក្នុងបញ្ជីខ្មៅទាំងស្រុង ដែលជាការប៉ុនប៉ងក្នុងការបំបិទសំឡេងរបស់ពួកលោក។ លោកបន្តថា៖ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពនេះបានលាតត្រដាងពីការភ័យខ្លាចរបស់ពួកគេទៅវិញទេ ព្រោះការពិតបានទៅដល់សេតវិមានរួចហើយ។
គួរបញ្ជាក់ថា លោក Gary Franchi និង លោក Michael B Alfaro ដែលសុទ្ធតែជាបុគ្គលមានឥទ្ធពលក្នុងការបញ្ចេញសំឡេង តែងជួយផ្សព្វផ្សាយពីការពិតទាក់ទងនឹងស្ថានការណ៍ជាក់ស្ដែងរវាងកម្ពុជា-ថៃប្រាប់ទៅកាន់ពិភពលោក។ 
សកម្មភាពរបស់ពួកលោកដែលតែងតែធ្វើបែបនេះ ទទួលបានការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល សារព័ត៌មាន និងពលរដ្ឋថៃ ជាហេតុនាំឲ្យពួកគេក្ដៅក្រហាយ បង្កើតសាច់រឿងមិនពិត ចោ.ទប្រកាន់និងលាបពណ៌ថា ពួកលោកទាំង២គ្មានតួនាទីធំដុំ និងមិនគួរឲ្យទុកចិត្តនោះទេ ប៉ុន្តែពិភពលោកមិនឆោតល្ងង់ដូចថៃយល់ឃើញឡើយ ហើយខណៈនេះអន្តរជាតិជាច្រើនចាប់ផ្ដើមដឹងពីអត្តចរិតពិតប្រាកដរបស់ប្រទេសថៃហើយ៕










