រដ្ឋាភិបាលកំណត់យកថ្ងៃទី១២ ឧសភា ជាទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីជាការលើកតម្កើងនូវវីរភាពដ៏អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់ពួកគាត់ក្នុងបុព្វហេតុជាតិមាតុភូមិ។ .png)
យោងតាមអនុក្រឹតស្ដីពី ទិវាអតីតយុទ្ធជន និង និវត្តជន របស់រាជរដ្ឋាភិបាលកម្ពុជា ចេញនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា៖ គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល គ្រឹះស្ថានសាធារណៈនិងឯកជន និងភាគីពាក់ព័ន្ធ ចូលរួមបំផុសស្មារតីគាំទ្រទិវានេះដល់សាធារណជនដើម្បីឱ្យយល់ដឹងអំពីគុណតម្លៃនិងគំរូវីរភាពរបស់អតីតយុទ្ធជន និងនិវត្តជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជារៀងរាល់ឆ្នាំ ដោយសហការជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។
លិខិតខាងលើនេះក៏បានគូសបញ្ជាក់ផងដែរថា រាល់បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ នឹងត្រូវទុកជានិរាករណ៍ ឬលុបចោលមិនអនុវត្តបន្តទៀតឡើយ។ ហើយរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

គួរបញ្ជាក់ថា អតីតយុទ្ធជន សំដៅដល់អតីយោធិន នគរបាលជាតិ មន្រ្តីរាជការសុីវិល មន្រ្តីជាប់កិច្ចសន្យា កងសេនាជន កងជីវពល និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណាដែលបានចូលរួមប្រយុទ្ធ ឬបម្រើការងារប្រយុទ្ធដើម្បីប្រទេសជាតិ តាមការកំណត់ដោយច្បាប់។ ចំណែក និវត្តជន សំដៅលើជនពិការ ឬជនដែលបានបាត់បង់សមត្ថភាពបំពេញការងារ។ 
ដូចនេះ ការសម្រេចរៀបចំឲ្យមានការប្រារព្ធទិវាដូចខាងលើនេះ គឺជាការលើកតម្កើង ផ្ដល់តម្លៃ និងការសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅ សម្រាប់ពួកគាត់ដែលធ្លាប់បានលះបង់សាច់ស្រស់ ឈា.មស្រស់ក្នុងការការពារជាតិមាតុភូមិ៕














.png)


ជុំវិញបញ្ហានេះ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសយ៉ាងដាច់អហង្ការថា៖” អ៊ុយក្រែន នឹងមិនឱ្យបាត់ទឹកដី ដើម្បីប្តូរយកសន្តិភាព ពីប្រទេសរុស្សុីដែលកំពុងឈ្លានពានខ្លួននោះទេ”។
.png)





.png)


.png)
















