Home Blog Page 423

ស្ងាត់ៗ កូរ៉េខាងជើងបើករមណីយដ្ឋានឆ្នេរថ្មី សង្ឃឹមជម្រុញវិស័យទេសចរណ៍

0

កូរ៉េខាងជើងបានបើករមណីយដ្ឋានឆ្នេរសមុទ្រថ្មីមួយឈ្មោះ Wonsan-Kalma Coastal Tourist Area ដែលស្ថិតនៅលើឆ្នេរសមុទ្រផ្នែកខាងកើត ក្នុងក្រុង Wonsan។ គម្រោងនេះត្រូវបានគេសង្កេតឃើញថា ជាការប្រឹងប្រែងរបស់មេដឹកនាំ គីម ជុងអ៊ុន ដើម្បីជម្រុញវិស័យទេសចរណ៍ និងបង្កើនចំណូលសេដ្ឋកិច្ច ក្នុងប្រទេសដែលត្រូវបានបិទខ្ទប់យ៉ាងតឹងរឹងក្នុងរយៈពេលជាយូរមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDGuQ3SXcTgJs_whoduwSe-pUeoPb6kqINJHU4l0sxI7rOpWSQpxRjwsfg9wl7Dwr4cCHRfu1_nsqzn_de9JMOwtbaCOkR0qKO-MzLAVazeaTMHjurlbMrROmDdtgzcMTwy4AqLKEQgraD5NtGQA9cUUZJnFFYSSOvZLC09B34uztmW3dravsli06mfSl8/s1280/photo_2025-06-27_09-39-36.jpg
រមណីយដ្ឋាននេះត្រូវបានប្រកាសបើកជាផ្លូវការសម្រាប់ភ្ញៀវទេសចរជាតិចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីការពន្យាពេលសាងសង់អស់រយៈពេល ៦ ឆ្នាំ។ ទោះបីជាយ៉ាងណា សម្រាប់ភ្ញៀវបរទេសនៅឡើយមិនទាន់ត្រូវបានអនុញ្ញាតនៅឡើយទេ។ នេះបើតាមប្រភព BBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg93PSG8dHvlCutGHhXwf0dgqIHC3dBbeQhruunQNNtZjRvdZQXXmOrh0hVhviFSBVIlkFpYphRP8g7thdbgyd67X4Db8R5Vo37-94fkzk5eYZNvNcHgRH1J51PbDEXiFFVYaJIK1Bq5-P68BMrLQlApZRQWMsHq3kuvqGBK84bOL1v6QtmJyidA831WTCj/s1280/photo_2025-06-27_09-39-37.jpg

យោងតាមព័ត៌មានរដ្ឋ KCNA រមណីយដ្ឋាននេះអាចទទួលភ្ញៀវបានដល់ទៅ ២០,០០០ នាក់ និងមានបរិក្ខារប្រណិតរួមមាន សណ្ឋាគារ ភោជនីយដ្ឋាន មណ្ឌលទំនិញ សួនទឹក និងកន្លែងកម្សាន្តផ្សេងៗទៀត។ វាបានស្ថិតនៅលើផ្ទៃដីប្រវែងប្រហែល ៤ គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះ ក្រុង Wonsan គឺជាទីកន្លែងដែលគេជឿថា លោក គីម ជុងអ៊ុន បានធំធាត់ និងជាទីក្រុងដែលមានតែលំដាប់អភិជនកូរ៉េខាងជើងប៉ុណ្ណោះដែលនៅទីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheDsYR9orNT2OPEjsC8mF6z99brqzIMVxDwnDIjPWyCNxf_pcdZR9Pu4oTBOd_4Vi1s36_AggZoAa4DkUQ2_gvDigtQHC3EPXSEN_13VISZ7opzzq3-okN56pr211kPydao5gS7XrXb9Y4S2f6BuDKOPfKdkf1f81z5vlEfi2pv3eYbCyNhNjedQmiBJb4/s1280/photo_2025-06-27_09-39-39.jpg
គួររំលឹកថា គម្រោងនេះត្រូវបានគេគ្រោងបើកតាំងពីខែតុលា ឆ្នាំ ២០១៩ មកម្លេះ ប៉ុន្តែដោយសារជួបបញ្ហាសំណង់ និងវិបត្តិជំងឺរាតត្បាត COVID-19 ដែលបានបង្ខាំងឲ្យពន្យាពេលកាន់តែយូរ។ បច្ចុប្បន្ន ប្រទេសកម្មុយនិស្តនេះ បានបើកចំហព្រំដែនវិញជាបន្តបន្ទាប់ តែភ្ញៀវបរទេសមានចំនួនតិចតូចប៉ុណ្ណោះ ដែលភាគច្រើនមកពីរុស្ស៊ី ត្រូវបានអនុញ្ញាតឲ្យចូលទៅតំបន់ជាក់លាក់ខ្លះៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8Jp2rQFyAm89t1YY6vVtmU6S-0PGS5Jc-MTwP59PliGlQ7MddoCLNmtCL65UncHQAtE_eHCzQ4hEWRO8HTN4lClXWQj8HqdIJW34026UUgkKv8WK31D4bqDxpZ102C6o-JMZRs5MXfdOnunzht4XA5HlEGf_t3KbC22kq4SiIwCOeTR4Ce697UFXoIjsc/s862/image_2025-06-27_16-38-37.png
អ្នកជំនាញខាងទេសចរណ៍បានលើកឡើងពីភាពមិនប្រាកដប្រជា និងសង្ស័យចំពោះសមត្ថភាពរបស់រមណីយដ្ឋាននេះក្នុងការទាក់ទាញភ្ញៀវទេសចរណបរទេស។ លោក Rowan Beard, សហស្ថាបនិកក្រុមហ៊ុន Young Pioneer Tours បានប្រាប់ BBC ថា “ខ្ញុំបានសង្ឃឹមថា នេះអាចជាសញ្ញាដ៏ល្អមួយសម្រាប់ការបើកយ៉ាងទូលំទូលាយសម្រាប់ទេសចរបរទេស ប៉ុន្តែវាមិនបង្ហាញថា នឹងមានការបើកជាសាធារណៈនៅពេលជិតនេះឡើយទេ។” លោកបន្តថា សម្រាប់ភ្ញៀវបរទេសភាគច្រើន ជាពិសេសអ្នកខាងលិច តំបន់ដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រទេសនេះនឹងនៅតែជាទីក្រុង ព្យុងយ៉ាង, ព្រំដែន DMZ, និងស្ថាបត្យកម្មបែបកុម្មុយនិស្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNuUSpw35PubEpAYEDSHKBr9LEJzzXFRJhgRjpXpyCZX1cs7YtKa4P_ejE-dzYZl-UsJ7nxj0iCO8CSEmnqAFVwXbQKkQII00knYF7L4H_979T35o_0kdsUO3S4aAOcJ-Sf1Z3XSpJr7-0hgz9lASpotofyxLDf7dP_yVyrpHiG5Uf_ISrqjB-434zz7JQ/s928/image_2025-06-27_16-38-37%20(2).png
ម្យ៉ាងវិញទៀត លោក Elliott Davies ប្រធានក្រុមហ៊ុន Uri Tours បានលើកឡើងថា កូរ៉េខាងជើងមានភាពទាក់ទាញជាប្រភេទ “ទីតាំងប្លែកៗ” សម្រាប់អ្នកធ្វើដំណើរដែលចង់ទទួលបទពិសោធន៍ខុសពីធម្មតា។ លោកបាននិយាយថា “វាជាការចាប់អារម្មណ៍ក្នុងការមើលឃើញរមណីយដ្ឋានឆ្នេរដែលមានរចនាបទ និងវប្បធម៌បែបកូរ៉េខាងជើង បែបដែលយើងមិនធ្លាប់ឃើញនៅកន្លែងផ្សេងទេ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-d2QrAFnc6zmRcbQk8xxutz3ehns5lrVwzXq6F8oG558LRpjdQ5Wc3ekxNeFsCuG4EU4rNDp46ZdtJnOYK5NQBppkrvX-cXChpO6jXMDQxDz3eh7MU1YsgdF8gwz8dfoHcmG63bX3usA1xUqhwMLMDTahhRKJt4xcEOCswjc371emRvqtyzLq18etYRCL/s5000/image_2025-06-27_16-37-27.png

ត្រឡប់ទៅ កាលពីថ្ងៃទី ២៤ ខែមិថុនា លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីអបអរបើកដំណើរការជាផ្លូវការរបស់រមណីយដ្ឋាននេះ ជាមួយកូនស្រីរបស់លោក គីម ជូអេ និងភរិយា រី សូលជូ ដែលជាការបង្ហាញខ្លួនជាសាធារណៈដំបូងរបស់នាងក្រោយអវត្តមានអស់រយៈពេលច្រើនខែ។ បន្ថែមពីនេះ ក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតរុស្ស៊ី និងបុគ្គលិកស្ថានទូត ដែលបានបញ្ជាក់ពីសម្ព័ន្ធភាពនយោបាយដ៏ជិតស្និទ្ធរវាងសេដ្ឋកិច្ចទេសចរណ៍ និងសម្ព័ន្ធភាពអន្តរជាតិ៕

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាតត្រា កាន់លិខិតឆ្លងដែនកម្ពុជា

0

លោកស្រី យីងឡាក់ ស៊ីណាវ៉ាតត្រា គឺជាអតីតនាយករដ្ឋមន្ត្រីថៃ ដែលបានកាន់តំណែងចន្លោះពីឆ្នាំ២០១១ ដល់២០១៤។

លោកស្រី យីងឡាក់ ត្រូវបានទម្លាក់ពីតំណែងជានាយករដ្ឋមន្ត្រី ដោយសាររដ្ឋប្រហារយោធានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា។

ក្រោយមក លោកស្រី យីងឡាក់ ស៊ីណាវ៉ាតត្រា ត្រូវបានសភាថៃ ផ្អាកពីកិច្ចការនយោបាយរយៈពេលប្រាំឆ្នាំ។
បន្ទាប់លោកស្រី បានធ្វើដំណើរមកកាន់កម្ពុជា ហើយឡើងយន្តហោះបន្តទៅប្រទេសសិង្ហបុរី មុននឹងបន្តដំណើរឆ្ពោះទៅទីក្រុងឌូបៃ។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ៖”អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាតត្រា គឺប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា ដែលគ្រានោះសម្តេចជាអ្នកជួយ”៕

មេទ័ពអាកាសថៃត្រៀមបញ្ជូនយន្តហោះចម្បាំងទៅព្រំដែនភ្លាមៗបើសិនមានការប៉ះទង្គិចកងទ័ព

0

ថៃ ៖ អួតសព្វាវុ.ធទៀតហើយ! មេបញ្ជាការកងទ័ពអាកាសថៃ បានប្រកាសក្ដែងៗថា ថៃនឹងត្រៀមបញ្ជូនយន្តហោះចម្បាំងទៅប្រតិបត្តិការក្នុងរយៈពេល៥នាទី ប្រសិនបើមានការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃ។ លោកបានផ្ដាំទៅកាន់សម្ដេច ហ៊ុន ម៉ាណែត ថា «ថៃគ្រាន់តែការពារអធិបតេយ្យភាពរបស់ខ្លួន មិនបានឈ្លានពានអ្នកណាម្នាក់ឡើយ»។ ការលើកឡើងបែបនេះ គឺជាការឆ្លើយតបទៅនឹងការប្រកាសរបស់សម្ដេចតេជោហ៊ុន សែន ថាបើគ្មានជម្រើសដោះស្រាយគ្នាទេ កម្ពុជានឹងប្រើប្រាស់កម្លាំងយោធា។ ដែលភាគីថៃចាត់ទុកថា ការប្រកាសបែបនេះ គឺជាចេតនាចង់បង្កសង្រ្គា.មពីខាងកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitzwIFbPhu0kKxMPOTs9YONXS1gEAXgvpPA85wJ03Cn5RlmXldXu1nUjk6vfwO9rfpsA8chRn7Xv5Q7BVEXeKg_IOils-zIqxAZrCMmwk69b6u3W-Pkklh0SVkRPrTbXLiiSCpHbmgV5mcMjKpM4eGJcm2uS5Cd2g429Y8mC7XWtFcM0mwD8kI2L8b-1wd/s1280/photo_2025-06-27_11-53-11.jpg
យោងតាមសារព័ត៌មាន Khaosod បានឲ្យដឹងថា នៅវេលាម៉ោង ០៩.៣០ នាទី ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នៅវិមានរដ្ឋសភា ឧត្តមសេនីយ៍ឯក Panpakdee Phatthanakul អគ្គមេបញ្ជាការនៃកងយោធពលភូមិន្ទថៃ (C-in-C) បានលើកឡើងអំពីកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ ដើម្បីអនុម័តលើការរៀបចំផែនការបន្ទាន់មួយសម្រាប់ស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយមាននិយាយថា «យើងបានរៀបចំជាធម្មតាប្រសិនបើស្ថានភាពប្រយុទ្ធបានកើតឡើង នោះយើងនឹងដាក់ពង្រាយយន្តហោះចម្បាំងឲ្យរួចរាល់ត្រឹមពេល 5 នាទីប៉ុណ្ណោះ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitwKRIbVUC4q3IMoD6ngCn09CnjfwnB9gbtgCYxoVgDLmQYAnxtKxZU-5iBX7htZzRj1pluGMnpgeJhLLMY0YyeqdYmbX-KOivMUpZsfwk6r34zGn5IIdVwHRsB5jJfe2JtZfrgv1soYDbEqcnPllqoMuw3R75KaRvjZMShoQPfZz_C0O54c7P3HCng9cR/s640/photo_2025-06-27_11-53-14.jpg

នៅពេលដែលនិយាយដល់កាលដែល សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ដល់ទាហានកម្ពុជារូបណា ដែលបានបា.ញ់ទម្លាក់យន្តហោះចម្បាំងរបស់ថៃនោះ មេទ័ពអាកាសលោក Panpakdee បានមានតបទៅវិញថា «ប្រតិបត្តិការរបស់យើងនឹងមិនធំដុំអ្វីទេ កាតព្វកិច្ចរបស់យើងគឺគ្រាន់តែការពារអធិបតេយ្យភាពរបស់យើងប៉ុណ្ណោះ។ គ្មានអ្វីត្រូវព្រួយបារម្ភទេ ព្រោះយើងមិនបានឈ្លានពាននរណាម្នាក់ឡើយ។ យើងគ្រាន់តែត្រូវត្រៀមលក្ខណៈឱ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន ក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេស។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjczubGR6BF1pojpd-ldUmVt91s0989XSI6U8RUlpldILk9s4GUbPeqWsmkViVg7K1hDBHiLCZavr7RGcrvm7gFzO62LyG1XYMDGch1RxrBGUbfezFXh6I_12AastJIEyLxyMK284bVd_25fZjLpargMnxusnn2T2PShNuQsFZL6oOgtn9OWz0g31pgXh-7/s1280/photo_2025-06-27_11-53-17.jpg

នៅពេលសួរនាំអំពីការកសាងទំនុកចិត្តរបស់ប្រជាជនក្នុងការការពារអធិបតេយ្យភាព នាយសេនាធិការទ័ពអាកាស Panpakdee បានស្នើឱ្យប្រជាជនថៃទាំងអស់មានទំនុកចិត្តលើប្រសិទ្ធភាពនៃកងទ័ព រួមទាំងកងទ័ពអាកាស និងផ្នែកយោធារផ្សេងៗទៀត ព្រោះការត្រៀមខ្លួននេះ គឺដើម្បីបូរណភាពជាតិ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbYllpq5sEdV_ZVUOhB9RHyBalylCUEUWmmqCkYGoGWVa2s7faIXxVBTtM0RNvrb37OfeRK5fwrY1JqLjaqjlfG9XTUg26oFl6TLoHTleWMMADYVbuemy6vVpGwHo7yj8mK8omoD8XADSMARaEoA8YtdpYXkCq8n2hnCW8iAAw6jTCdBoE8byJQrJiYyh/s1280/photo_2025-06-27_11-53-22.jpg

ជាងនេះទៅទៀត មេទ័ពរូបនេះបានប្រកាសក្ដែងៗថា «យើងមានទំនុកចិត្ត និងត្រៀមខ្លួនគ្រប់ពេល ហើយជឿជាក់យ៉ាងមុតមាំថា យើងពិតជាមិនបានឈ្លានពាននរណាម្នាក់ឡើយ។» បន្ថែមពីលើនេះ លោក ភូមថាម វិចាយ៉ាឆៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ៖ លោកជឿជាក់លើយោធាក្នុងការសហការគ្នាជាធ្លុងមួយ ដើម្បីថែរក្សាប្រទេសជាខ្លាំង៕

កម្ពុជារំពឹងថា ថៃនឹងមាននាយករដ្ឋមន្រ្តីថ្មី ដើម្បីដោះស្រាយបញ្ហាដែលមានក្នុងពេលបច្ចុប្បន្ន

0

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន មានក្ដីរំពឹងថា ជម្លោះរវាងប្រទេសកម្ពុជា និង ថៃ អាចនឹងត្រូវបានដោះស្រាយ លុះត្រាណាតែប្រទេសថៃជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ព្រោះបើមើលលើស្ថានភាពបច្ចុប្បន្ន បើទោះបីជាត្រូវចរចាក៏កម្ពុជាមិនត្រូវទៅចរចាជាមួយអ្នកណា? ហើយក៏មិនដឹងថា អំណាចពិតប្រាកដនៅខាងណាដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpKbiYw5v1rKNfog0H9aCYilhr_fyA6ilRD9lUTec-3eFwHBqw_Z2McoFac69dh4iS1UkF55W0liB2H1NXGKie9FpSgAqDh1L7I0FZN-jHXnfUBH4iQcjHQMjvB4zXCrHlTjStcMoLKPkuaftw0vRIDns6E9s28pMtLkof0-jFn0uCfnL-KJu47BDrlXh8/s1280/photo_2025-06-27_09-05-55.jpg
នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា បានថ្លែងយ៉ាងដូច្នេះថា៖ យើងសង្ឃឹមថា ប្រទេសថៃនឹងមាននាយករដ្ឋមន្រ្តីថ្មី ហើយចេញមកដោះស្រាយជាមួយកម្ពុជា ព្រោះនៅពេលនេះយើងមិនដឹងថាត្រូវចរចាជាមួយខាងណា? អំណាចពិតប្រាកដគឺជាណា? តើជាទ័ព ឬជាបក្សនយោបាយ ឬក៏អ្នកនៅក្រោយបក្សនយោបាយ ឬក៏ជានាយករដ្ឋមន្រ្តី យើងនៅមិនទាន់ដឹងថាតើអ្នកណាជាអ្នកមានអំណាចពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj75eazNRYVXaQJ-2wn5qs_PvRH19ap9vVSCbvUzhwX1GGyptkREEajYI9CtexECy4j6oAxeTffAEJmQeEFmDre1zEMr4TiLY7E_wTovJvi6txl6B-T43DeEmgbPwvOXNuFSbznAsuIyh1CA7PfOxTZEu7qAgiYoGe1CB3OdtTVDbVBhB6JDnMnb6VWt8N6/s1092/photo_2025-06-25_11-45-33.jpg

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា «យើងក៏អាចយល់ដឹងបានថា គឺលុះត្រាតែមាននាយករដ្ឋមន្រ្តីថ្មីចូលកាន់តំណែង ដូច្នេះអ្នកនោះអាចនឹងមានសុឆន្ទៈដោះស្រាយជាមួយកម្ពុជា»។

ទន្ទឹមនឹងការលើកឡើងបែបនេះ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ខ្ញុំមិនបានជំពាក់គុណថៃសូម្បីតែអ្វីមួយ ជាតិនឹងជាតិគឺជារឿងមួយ ប៉ុន្តែរឿងបុគ្គលគឺអត់ទេ ខ្ញុំអត់មានជំពាក់គុណអ្នកណាទេ ប៉ុន្តែពួកក្រុមអ្នកឯងជំពាក់គុណខ្ញុំ ខ្ញុំមិនទារសគុណទេ តែអ្វីដែលខ្ញុំចង់បានគឺទំនាក់ទំនងស្មើភាព គ្មានការឈ្លានពានគ្នា គ្មានជ្រៀតជ្រែកគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI2-H7ONQRkHye50b-QYC4kM66IugCxB7Brcs4vMbVaMMP9gduSTDKWRg_VV3hcCJVpRP_n4SYpnGG4dtz9KxfVfby9JuLLQgfi0biuBf7oJlHLETGf-xD7WG2Y0mBK0YmQaR4nl3J_rIbS3cfN03Fsgd54EGxYkk-V37PrHJnRCFPthUbuH_-PqerBbRU/s1280/photo_2025-06-27_09-05-56.jpg

សម្ដេចតេជោ ក៏បានរំលឹកផងដែរថា រយៈពេលជិត១០ឆ្នាំមិនដែលមានរឿងអ្វីកើតឡងនោះទេ ហើយដំណាក់កាលខ្ពស់បំផុតនៃទំនាក់ទំនងរវាងកម្ពុជា.ថៃ គឺជំនាន់ដឹកនាំដោយអតីតនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា។ សម្ដេចបន្តថា បើទោះបីគាត់បានចេញពីទាហាន ប៉ុន្តែគាត់បានដឹកនាំប្រទេសថៃដោយការធ្វើសាមគ្គីភាពជាមួយប្រទេសជិតខាងទាំងអស់ មិនដូចបច្ចុប្បន្នប្រទេសថៃមានបញ្ហាជាមួយគេជិតខាងទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv8WfSVHi7C0-GtJwfFM2559fqxkiyc0Urnyijz1k63Vphdbwvcs3K5ulbaYZdY3C4AF8vrM6VMQAcgIi0QzWd7vJH3NBb8mHzxGHwfyaAk8XBCeU6ioRGbCp7PJ7kzGiIVhc2Su3VJTsTDMpQFjpj3yNcRmMhNlxCDQH4dsouK46wZOQMlFtOi5P_ZqSD/s1280/photo_2025-06-27_11-18-07%20(2).jpg

ជាងនេះទៅទៀត សម្ដេចបានអះអាងថា មិនមែនមានតែកម្ពុជាទេដែលរំពឹងរង់ចាំនាយករដ្ឋមន្រ្តីថ្មីដើម្បីចេញមកដោះស្រាយ និងសម្របសម្រួលទំនាក់ទំនងនោះ ប៉ុន្តែសូម្បីតែប្រជាជនថៃផ្ទាល់សម្ដេចក៏ជឿជាក់ថាពួកគេក៏ត្រូវការមេដឹកនាំថ្មីដែរនៅពេលនេះ៕

ជប៉ុនកើតគ្រោះរញ្ជួយដីបន្តបន្ទាប់គ្នារហូតដល់ជាង៤០០លើកត្រឹមរយៈពេល៥ថ្ងៃ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានជប៉ុនរាយការណ៍ថា រដ្ឋាភិបាល និងការិយាល័យឧតុនិយមជប៉ុនបានដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្នគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ក្រោយពីជប៉ុនកើតគ្រោះរញ្ជួយដីរហូតដល់ជាង៤០០លើកត្រឹមតែរយៈពេល៥ថ្ងៃ នៅបរិវេណប្រជុំកោះថូការ៉ាក់ ខេត្តកាកូស៊ីម៉ាក ។ គ្រោះរញ្ជួយដីអាចកើតឡើងបន្តបន្ទាប់គ្នារយៈពេលជាង១០ថ្ងៃទៀត ដែលជប៉ុនពុំធ្លាប់ជួបប្រទះកន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK2fcyI1L5R-0RUhPPD8odOhQOlbT_5gGtzpfuYgxlOfW-5Y98yBCd-lDh2eJKSoxJtAgHKSfhI_OPxQRfL3aCfh52WThnhtfHKJrrWd49-BTjZ6Oo7HcKYTZ_kuN0QoYZM_VQolTciuxcVITHYs8ttcEMXNZHR4TLJPmjAWxphZO8mGWeTKOhDQfXA8_z/s800/image_2025-06-27_15-13-34.png
សារព័ត៌មានជប៉ុនរាយការណ៍ថា ចាប់ពីព្រឹកថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសជប៉ុនមានគ្រោះរញ្ជួយដីកើតឡើងជាបន្តបន្ទាប់រហូតដល់៤៣២លើក នៅបរិវេណប្រជុំកោះថូការ៉ាក់ ខេត្តកាកូស៊ីម៉ាក ហើយជាគ្រោះរញ្ជួយដីខ្លាំងក្លាចាប់ពីកម្រិត១ ឡើងទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsJRpT-4MJV6A4JFxYTdwigvsNzH_sEcFiuiN-zX1XjBawmvxaTvl_jEy7_5_Loe3HVVS5_VdVuwi2t0GSjdaKS308mkL0XhtYbHSXnDfXb8I8ktAlF2L-vuO23vmv71cpcjtpTFKocV5GKCyh-7rj_VDxueAJdhyphenhyphen_5_Y7WePemSbkpvXTjL2nQvBLziiK/s1200/image_2025-06-27_15-14-25.png

ចំណែកការិយាល័យឧតុនិយមជប៉ុនបានសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះរញ្ជួយដីធ្ងន់ធ្ងរដែលអាចកើតឡើង ដោយសារថ្មីៗនេះ ប្រទេសជប៉ុនកើតគ្រោះរញ្ជួយដីជាបន្តបន្ទាប់ ដែលពុំធ្លាប់កើតឡើងកន្លងមក ។ ការិយាល័យឧតុ្និយមបញ្ជាក់ថា គ្រោះរញ្ជួយដីធ្ងន់ធ្ងរបានកើតឡើងនៅជុំវិញកោះខូដាខារ៉ាជិម៉ាក ស្ថិតក្នុងប្រជុំកោះថូការ៉ាក់ ចាប់ពីព្រឹកថ្ងៃទី២១ ខែមិថុនា ហើយវានៅតែកើតឡើងជាបន្តបន្ទាប់នៅភូមិថូឈិម៉ា រួមទាំងកោះខូដាខារ៉ាជិម៉ាក និងកោះនានានៅជុំវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFjj31S6z47t2tT5LPnl4ZhX7hMe8jaBj6XmEJsMEz4Hh_T_GqLkvBDzkO3Ey2a6wMj0sS-TIpChjPW2g7HU4WdAQfBnvz3hKMaBkjwU4KknDrDTIF09Rlmg4Jhn7VMo2dwreS5Ss5k15qFhJAX-IV3qQ2s9RpLIKbMD9jUKVHZ1FNpGa64eucITjDKXA8/s696/photo_2025-06-27_15-04-10%20(2).jpg
គ្រោះរញ្ជួយដីបានកើតឡើងចំនួន៤៣២លើក ក្នុងនោះកម្រិត៤.២រិចទ័រ ចំនួន៦លើក, ៣.១រិចទ័រ ចំនួន២១លើក, ២.៣រិចទ័រ ចំនួន១១៤លើក និងកម្រិត១.៣រិចទ័រ ចំនួន២៩១លើក ។ រីឯគ្រោះរញ្ជួយដីខ្លាំងកម្រិត៥.១រិចទ័រ បានកើតឡើងនៅកោះអាគូស៊ិគីជីម៉ា (Akusekijima) ស្ថិតក្នុងប្រជុំកោះថូការ៉ាក់ កាលពីថ្ងៃទី២២ ខែមិថុនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEaixfucGBZePyRXwbKLHUxxC93Y75fytnrqWqj4L9xEPYiWBUrQNb3AlRQJPL-YQqoYLr_p-wdlMdRiOm_JW1Pnyn9lPJtQ3GU_sdLKddBkC8Fpyte3bq7TE2Q0D4T3XLeOHi1u9YoTmwAL-3Pfe8BVEybhVrR2TCc2F0NJK3gsAAYJIyQVnMtuK-iIOu/s1238/photo_2025-06-27_15-04-10.jpg
ក្រៅពីនេះ ក៏មានគ្រោះរញ្ជួយដីកើតឡើង ចាប់ពី១ទៅ២រិចទ័រ នៅលើកោះក្បែរគ្នាជាច្រើនទៀត រួមទាំងកោះអាម៉ាមិអូឈិម៉ាក ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីរលកស៊ូណាមិទេ ។ មន្ត្រីស្ថាប័ននានាបានអំពាវនាវឱ្យពលរដ្ឋរស់នៅក្នុងតំបន់ប្រឈមប្រុងប្រយ័ត្នគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ដែលអាចកើតឡើងរយៈពេលជាង១០ថ្ងៃទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbQjeay4feDmknjM586zTBtmwU5u-6MB2quEkzv415mjGwiYPzVxG1ZCFQKNrpqQ91lDd-JL-gNlTi6ORji21eQjVZ3a4y3L6i-v1gxfk1j6H6KPK2CYtpxYDlV3_XU8UEMnm7dP5w2PLvbwnwrCOqE5-mEra7EXw8ygwRqOQrn8RlE6VOzCrWynb7NFNS/s1200/511912991_1189226899913629_3541584806747650231_n.jpg

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់ជុំវិញកោះខូដាខារ៉ាជិម៉ាក ធ្លាប់កើតគ្រោះរញ្ជួយដីរហូតដល់ចំនួន៣៤៦លើក ក្នុងរយៈពេល១៥ថ្ងៃ ក្នុងនោះមានកម្រិតធ្ងន់ធ្ងរផងដែរ ។ មុននេះ កាលពីខែធ្នូ ឆ្នាំ២០២១ មានគ្រោះរញ្ជួយដីកើតឡើងចំនួន៣០៨លើក ក្នុងរយៈពេល២៦ថ្ងៃ ៕

អភិបាលខេត្តស្រះកែវស្នើពន្យារពេល ឬលុបចោលការរៀបចំពិធីទំនាក់ទំនងការទូតកម្ពុជា-ថៃ ស្របពេលសម្តេច ហ៊ុន សែន ថា លោកថាក់ស៊ីន ជាឪពុកមិនចេះអប់រំកូន

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា អភិបាលខេត្តស្រះកែវ បានស្នើឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ពន្យារពេល ឬលុបចោលការរៀបចំពិធីទំនាក់ទំនងការទូតកម្ពុជា-ថៃ លើកទី៧៥ឆ្នាំ និងផ្អាកជំនួយឥតសំណងទាំងអស់ (លើកលែងតែជំនួយមនុស្សធម៌) រួមទាំងពិនិត្យឡើងវិញនូវគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqTYjdcix29C-wNkncDBS-udiSWLREzmcO_oAHxjrZY2aUKwol4p9NZiQWjc8_3rI0EZIb_BEqDtfQiDRoI7rjrxUAdhAKudhRvOLhdOkplclyw7v6ziC6z5MozSZFWayCbdnKdR6mHCaawoB5A5Jq0XtCmIbt1tmh6jZvfcpYrmRsVmbDXRnSs737q3hf/s1280/photo_2025-06-27_11-18-04.jpg
លើសពីនេះ អភិបាលខេត្តស្រះកែវ បានស្នើឱ្យនាយករដ្ឋមន្ត្រីលុបចោលការលើកលែងថ្លៃសេវាសម្រាប់ពលករខ្មែរធ្វើដំណើរទៅចូលរួមបុណ្យចូលឆ្នាំថ្មីនៅកម្ពុជា ពីព្រោះការលើកលែងថ្លៃសេវាធ្វើឱ្យរដ្ឋាភិបាលថៃខាតបង់ប្រាក់ ចំនួន៧៤លានបាត ។ ការស្នើរបស់អភិបាលខេត្តស្រះកែវ ធ្វើឡើងពេលលោកស្រី ផេថងថាន ធ្វើដំណើរមកខេត្តស្រះកែវ កាលពីថ្ងៃទី២៦ ខែមិថុនា ដើម្បីពិនិត្យមើលស្ថានការណ៍ និងស្តាប់បញ្ហាផលប៉ះពាល់ផ្សេងៗដោយសារវិធានការបិទព្រំដែន ។

អភិបាលខេត្តស្រះកែវ លោក បរិញ្ញា ពោធិសាត់ បានរាយការណ៍ពីស្ថានការណ៍ផ្សេងៗទៅលោកស្រី ផេថងថាន ថា នៅខេត្តស្រះកែវ គឺជាទីតាំងរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា និងជាច្រកសម្រាប់អ្នកចូលទៅលេងល្បែងនៅកាស៊ីណូក្នុងទីក្រុងប៉ោយប៉ែត ដែលជាទីតាំងកាស៊ីណូដ៏ធំបំផុតនៅកម្ពុជា ទើបធ្វើឱ្យមានផ្លូវហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិ ខណៈក្រុមលេងល្បែងអនឡាញនៅកម្ពុជាបានប្តូរទីតាំងមកពីហ្វីលីពីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJIvcduDJd5K23kiSSXpQqwFZ2ZQhyphenhyphencPGOrd5muhuQoro-mwJRZyMnEXLrNlOYoxPVDKJFyyI5Fw9u_crjBTqf4fRXz7BKSrvoy6XhLa0Tp1AQc476L8t_T-AmTxid3K0n5-0rM-S3eG0OEBkbKOFyggjVgzHVB-WHoZ09qVw-QocgGsgq21gTnv9kdwIA/s1280/photo_2025-06-27_11-18-05.jpg
បន្ទាប់ពីថៃអនុវត្តវិធានការបិទព្រំដែនជាមួយកម្ពុជា គឺមានរថយន្តដឹកទំនិញថៃកកស្ទះនៅបរិវេណព្រំដែនចំនួន២០០គ្រឿង ស្មើទឹកប្រាក់ជាង៣០០លានបាត ។ ស្ថានការណ៍ព្រំដែននៅតែមានក្រុមបើកគណនីធនាគារក្លែងបន្លំដើម្បីដកប្រាក់ ហើយពួកគេអាចជាក្រុមឆបោកតាមអនឡាញ និងលែងល្បែងអនឡាញ ។ រីឯការកាត់ចរន្តអគ្គិសនី គឺកម្ពុជាបានកាត់ខ្សែភ្លើងថៃដោយខ្លួនឯង ចំនួន៥កន្លែង ខណៈថៃបានផ្អាកបណ្តេញអ៊ីនធើរណេត ។ នេះបើតាមការលើកឡើងរបស់អភិបាលខេត្តស្រះកែវ ។

អភិបាលខេត្តស្រះកែវ ក៏បានស្នើឱ្យនាយករដ្ឋមន្ត្រីពិចារណាពីបញ្ហាការនាំចូលទិន្នផលកសិកម្ម ដូចជា ៖ ដំឡូងមី ដែលថៃចំណាយប្រាក់អស់១ម៉ឺនលានបាតក្នុង១ឆ្នាំ ។ បើថៃពុំនាំចូលទិន្នផលកសិកម្ម លោកជឿថា នឹងពុំប៉ះពាល់ដល់កសិករថៃទេ រដ្ឋាភិបាលថៃគួរពិនិត្យមើលការនាំចូលដំឡូងមីពីកម្ពុជា ដើម្បីគ្រប់គ្រងតម្លៃទិន្នផលកសិកម្មរបស់កសិករថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikNwd_-vVpf4a-w6PZRp_0GFeTlgXyfGJ22OObo2_2MqVP1mByA6HVJluDxp_yXEU8nEJ9cMZHlfAzM_5ElFA7ytM3YmCeUggwhg26XWtObxE39dGtZLhhe9_s93f3RkMNdPt2sDC2v-i6Nl2oc2OG_EOadLn7NiujcfIVln5bH1I40E1YlV1KDPRsNLr0/s1200/photo_2025-06-27_11-18-08.jpg
អភិបាលខេត្តស្រះកែវ ក៏បានស្នើឱ្យនាយករដ្ឋមន្ត្រីលុបចោលការលើកលែងថ្លៃសេវាសម្រាប់ពលករខ្មែរធ្វើដំណើរទៅចូលរួមបុណ្យចូលឆ្នាំថ្មីនៅកម្ពុជា ពីព្រោះពេលបុណ្យចូលឆ្នាំថ្មីកន្លងមក ថៃពុំបានយកថ្លៃសេវាពីពលករខ្មែរក្នុងម្នាក់១,០០០បាត ធ្វើឱ្យថៃបាត់បង់ចំណូលរហូតដល់៧៤លានបាត ។ ហេតុនេះ លោកសំណូមពរឱ្យរដ្ឋាភិបាលយកថ្លៃសេវាពីពលករខ្មែរដូចមុន ដើម្បីឱ្យថៃទទួលបានចំណូលចាប់ពី៤០លានបាត ទៅ៥០លានបាត ។

ចុងក្រោយ អភិបាលខេត្តស្រះកែវ ស្នើឱ្យនាយករដ្ឋមន្ត្រីពន្យារពេល ឬលុបចោលការរៀបចំពិធីទំនាក់ទំនងការទូតកម្ពុជា-ថៃ លើកទី៧៥ឆ្នាំ និងផ្អាកជំនួយឥតសំណងទាំងអស់ លើកលែងតែជំនួយមនុស្សធម៌ ដូចជា ៖ ការសាងសង់ស្ពានប៉ូងណាមរ៉ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimgFeJgIP7svQbIRCd1wpTcmbo8KZlPSdpVOAGXMWmg1DKsRaOOUovf7cFl6KQh1zUoXOCAK9H_GXrotjFxS88yrd2CN97kXUe1jhAeL9MG_v-bagBBdXo4lapNuUL5D5ccW2rq0XdcrnqMmjP5jS_LDk6ZBOibcai_GczxbPJTGf_3wZiEN315Cuile3U/s1200/photo_2025-06-27_11-18-07.jpg

ដោយឡែក សម្តេចតេជា ហ៊ុន សែន បានស្តីបន្ទោសលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ថា ឪពុកខ្វះការអប់រំកូនស្រី ខណៈនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន បានប្រមាថសម្តេច និងពលរដ្ឋថៃខ្លួនឯង ។ សម្តេចចាត់ទុកការប្រមាថនេះ គឺជាការប្រមាថដែលមិនធ្លាប់មាន ដែលសម្តេចទទួលការប្រមាថធ្ងន់ធ្ងរបែបនេះ ។

ថ្លែងក្នុងពិធិអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សានៅខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ «ចំណងមិត្តភាពជាង៣០ឆ្នាំរវាងគ្រួសារត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា និងសម្ដេច ហ៊ុន សែន ត្រូវបែកបាក់គ្នាត្រឹមមួយប៉ប្រិចភ្នែក ដោយសារការដឹកនាំខ្វះគុណធម៌របស់លោកស្រី ផេថងថាន នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន ដែលត្រូវជាកូនស្រីរបស់លោក ថាក់ស៊ីន» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr_q_M-ESS1HY_NNuB6IGU5DJkO78Ebz1so55VdhY75OrMlKCvxh39v7O0ZysCJp27HDnaa0TAct768iw3t6PAHBZG-2zBHUF_fQUe-b5zEaxZgUp4ejUMyUZf7vz-76dAfuOIHPxL-CFDv7PVK7tHKJTwZ4-06u6OsinXnbhHug2TCY0PesdLLrkYioMq/s1280/photo_2025-06-27_11-18-07%20(2).jpg
សម្តេចតេជោសង្កត់ធ្ងន់ថា ៖ «លោកជំទាវនាយករដ្ឋមន្ត្រីថៃ ស្គាល់ ហ៊ុន សែន តិចពេកហើយ ដែលហ៊ានបោកប្រាស់ដោយចាត់ទុកការនិយាយទូរស័ព្ទជាមួយខ្ញុំជាតិចនិកការចរចា ។ ត្រង់ចំណុចនេះបញ្ជាក់ឱ្យឃើញថា ថាក់ស៊ីន ជាឪពុកខ្វះការអប់រំកូនស្រី» ៕

វគ្គប្រកួតឈុតតំណាងជាតិ ឈុំ ចាន់ដារ៉ា បង្ហាញពី «របាំផ្កាមាសផ្កាប្រាក់» នៅលើឆាកអន្តរជាតិ

0

កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 បានបង្ហាញសមត្ថភាពដ៏ល្អក្នុងវគ្គឈុតតំណាងជាតិ ដែលនាងកំពុងប្រកួតនៅលើឆាកអន្តរជាតិក្នុងប្រទេសប៉ូឡូញ។ ក្នុងវគ្គនេះ ដារ៉ា បានបង្ហាញឈុតតំណាងជាតិខ្មែរពី «របាំផ្កាមាសផ្កាប្រាក់» ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH9y9lM4oH84hcHfIcP-viPPOjVqxzKXtvQ1jgZGVB4z-vgycU6KyZbntGernuhriHinseWtAnxM2NyJe5A21CPzLZFVCvuzc1CPMiiqPjQCnOU1iPjTwtrEeEAt4bIWswuUOlyMzDawFZESII5LAvCq6s4l8eVztHdXgo-jeRrZ3GWVFxcx5C2yti0-3B/s2048/image_2025-06-26_14-06-45.png
ការប្រកួតឈុតតំណាងជាតិនៅក្នុងកម្មវិធី Miss Supranational 2025 បានបញ្ចប់ទៅហើយដោយបេក្ខភាពនីមួយៗបានបង្ហាញឈុតតំណាងជាតិរៀងៗខ្លួន។ ចំណែកឯឈុំ ចាន់ដារ៉ា បង្ហាញវិញគឺមានឈ្មោះថា «របាំផ្កាមាសផ្កាប្រាក់»។ ការបង្ហាញរបាំនេះស្តែងពីទេពនិករហត្ថកាន់ផ្កាមាសផ្កាប្រាក់រេរាំអឺងកងជាមង្គលសួស្តី។ របាំផ្កាមាសផ្កាប្រាក់ នេះនិយមសម្តែងនាពាលាធំៗនៃព្រះរាជពិធីគ្រងបរមសិរីរាជ្យសម្បត្តិ ព្រះរាជពិធីចំរើនព្រះជន្ម ហ្លួងម្ចាស់ផែនដីឬសម្តែងដើម្បីបើករោង ជាការបួងសួងជាដើម មានតតាំងពីរាជ្យផែនដីព្រះករុណានរោត្ដមមកម្ល៉េះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiisq0ezttZahx91XndOSAJ9uVQfgg3mTovULLKhQ9ZmZQ4EXKyETkuiqxov8OnJ5paorZP_giYTC3k3nehdiZUwCmfSu6rxMDJNXG1__BV0PrysW2EllKRzM5R3NBEEsyEdfGnHtu5iKSY2BqmwVCwDA6n1XufjzPSSOCB3O4-Bn-yAfupizv0__mIZ1j2/s1200/image_2025-06-26_14-14-48%20(2).png
របាំនេះតាមឃើញក្នុងឯកសារកុនរបស់របាំ ត្រង់ព្រះករុណាព្រះស៊ីសុវត្ថិទ្រង់ប្រពាន(ពពាន)ព្រះមហានគរធំ ឃើញមានក្រុមល្ខោនហ្លួងរាំរបាំផ្កាមាសផ្កាប្រាក់មានតួនាងរាំផងដែរ។ គ្រឿងប្រដាប់យោងតាមសម័យកណ្តាលអមនឹងបច្ចុប្បន្នដកស្រង់តាមលំនាំវង់ល្ខោនព្រះករុណានៃព្រះរាជាណាចក្រកម្ពុជា ដោយតួឈុតទាំងមួយបង្ហាញពីតួធំទាំងពីររួមមាន នាងនិងនាយរោងដែលជាតួនៃរបាំផ្ទាល់។ គួរឱ្យដឹងថាឈុតនេះច្នៃដោយ ទឹក គ្រឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_9f9jZ08X2ILvhwrt1nrYk9h9Oum6MkAajvJxQeINCO3yvIyKnmtv1MqJGiFRdRXoy_cAVzFrs-MYLkXoqdSiWsK-O0XewBmoNhPR1rETZC4jdIMKUcmLExFoImvQUEZzb9SwjXyVGzhwr9ulEbrcYjfmF-pH02J9tpj64RCVf7tL79yy1wUdXDw51stF/s1200/image_2025-06-26_14-14-49.png
គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត Miss Supranational 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ មិថុនា។ ក្នុងការប្រកួតសម្រស់នេះកម្ពុជាពុំទាន់បានបើកទ្វាចូល TOP នៅឡើយ។ សម្រាប់ ឈុំ ចាន់ដារ៉ា វិញជាបវរកញ្ញាខ្មែរដែលអ្នកគាំទ្ររំពឹងថានាងនឹងអាចជាពន្លឺដ៏ចែងចាំងសម្រាប់ឈ្មោះប្រទេសកម្ពុជា៕

ម៉ានិត ទម្លាយភាពតស៊ូរបស់ ទេព បូព្រឹក្ស ក្នុងអាជីពសិល្បៈយំក្រោយឆាកជាច្រើនដង

0

តារាចម្រៀងនិងជាអ្នកនិពន្ធ ម៉ុង ម៉ានិត បានលាតត្រដាងមិត្តភាពដ៏យូរអង្វែងជាមួយនឹងតារាចម្រៀង ទេព បូព្រឹក្ស ដែលជាមនុស្សមិនចេះប្រកាន់គាំទ្រលោកជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ម៉ានិត ក៏បានបង្ហាញអាថ៌កំបាំងធ្លាប់ឃើញ ទេព បូព្រឹក្ស យំក្រោយឆាកជាច្រើនដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6leEHzr9YGkgxrC9UTM4-7kzcSb3IVPcvERz6_DIV5_CQZEHOYtmfjMOg0c8U5yNRS7W6j8psgyMF-UtFHIFPU98ylAQjlkAd0Rknop5IccOMh3HaC5spTb3Qaoc6R5-kr7TkuNd8znepSgaOP7zoo5Q_8BK1O2AH5DbEauJazQOqWzUB6QtyuHs4WLYE/s1404/image_2025-06-26_15-59-43.png

នៅថ្ងៃទី២៦ មិថុនា នេះក្នុងពេលមានឱកាសសហការគ្នាជាលើកដំបូង ម៉ានិត បានបង្ហាញពីទំនាក់ទំនងទឹកចិត្តសប្បុរសការតស៊ូរបស់ ទេព បូព្រឹក្ស ក្នុងអាជីពសិល្បៈ។ លោកបានរៀបរាប់យ៉ាងដូច្នេះថា «ទេព បូព្រឹក្ស! មិត្តរួមអាជីពតាំងពីក្មេង។ គាំទ្រខ្ញុំគ្រប់យ៉ាង ខ្ញុំច្រៀងបទអីក៏គាត់ថាពីរោះដែរ ខ្ញុំឈប់ច្រៀងមកនិពន្ធសៀវភៅ ក៏មកគាំទ្រទៀត ជួយផុស ជួយថត។ ជួបគ្នានៅណា ក៏បបួលfeatជាមួយគ្នាដែរ តាំងពីនៅក្រុមហ៊ុនជាមួយគ្នា ដល់ក្លាយជាតារាឯករាជ្យ ក៏នៅតែគាំទ្រគ្នា។ ឥឡូវនេះ បានសម្រេចហើយមិត្ត បានច្រៀងរួមគ្នាហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ2D1T792IbTv7xVh66fWF7G7OWkRy5yCG21eEu9Y_ozQYm6Lk1BzAhwdhr1-0lOu4tQ-39DOb6D7qaKWt4wg9HGFlbm9sOktL895nlfyFDEsWO9eRZM_iFeWwiuN-C1IjMkqq_e_iG0I-dJkxNpQpUFiBh-UjI156UrWHA5Rqzpu69K3yl22vn0DKKJ_K/s1350/image_2025-06-26_15-59-44.png

ម៉ុង ម៉ានិត បានបន្តទៀតថា «អរគុណដែលស្រលាញ់រាប់អាន ជួយ ចាត់ចែង ជាមនុស្សមិនប្រកាន់ខ្លួន តស៊ូ លំបាក ខ្ញុំឃើញផ្ទាល់ភ្នែកតាំងពីចូលច្រៀងដំបូង។ យំក្រោយឆាកមិនតិចដងទេ។ រង់ចាំស្ដាប់បទ «Never Be Yours» ដែលយើងបានfeaturingជាមួយគ្នាលើកដំបូងនៅស្អែកនេះ តែនៅមានបទមួយទៀត ដែលខ្ញុំនិពន្ធហើយជិត១០ឆ្នាំហើយ ដើម្បីច្រៀងជាមួយគាត់ ឥឡូវនេះយើងក៏បានថតចប់រួចរាល់ហើយដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6pf-NbdMxY1cADC87cTsX2TXn4Tgj3aZJifSogUBVAHxDuGYL6ZwNUr1c-ycZ2IJGWfU0ssvbcIJAK6sUDTp_MUmIrQS4IVnSz2eRfW87_iuOMXCG4mHB5dAvHSlPcvjrxTK1wnaqXXFtKTJ5LrCJG-R9e958aIohRYiFVtlbGC4REfq1q6Eg9H2SEWtA/s1884/image_2025-06-26_15-59-45.png
ការបង្ហាញរបស់តារាចម្រៀង ម៉ានិត បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះអ្នកគាំទ្រមួយចំនួនពុំធ្លាប់បានដឹងពីចំណងមិត្តភាពរបស់អ្នកទាំងពីរនោះទេ។ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ម៉ានិត ក៏បាននិយាយដែរថាលោកកម្រនិយាយពាក្យក្នុងចិត្តមកណាស់៕

 

 

សម្តេចធិបតី ព្រមានព្រឹត្តិការណ៍ថ្ងៃទី២៨ ដែលជាថ្ងៃគំរប់១ខែទ័ពថៃឈ្លានពាន បាញ់សម្លាប់ទាហានខ្មែរ

0

ការចរចារទ្វេភាគី ស្វែងរកដំណោះស្រាយ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទតាក្របី ប្រាសាទតាមាន់តូច ប្រាសាទតានមាន់ធំ  មានប្រសិទ្ធភាពត្រឹមថ្ងៃទី២៨តែប៉ុណ្ណោះ។

ថ្លែងក្នុងពិធីបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជាកាលពីពេលកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖” មុនព្រឹត្តិការណ៍ថ្ងៃទី២៨ យើងនៅមានផ្លូវដោះស្រាយគ្នា ក៏ប៉ុន្តែក្រោយពីថ្ងៃ២៨ នៅពេលដែលទ័ពរាប់ពាន់នាក់ កាំភ្លើង រថក្រោះទាំងសងខាង រុញទៅដល់មុខគ្នា បើមិនរកវិធីសាស្រ្តទេវានឹងអាចផ្ទុះឡើងភ្លាម”។

សម្តេចធិបតី សង្កត់ធ្ងន់ថា៖” ឱ្យចរចារយ៉ាងមិច បើមេដឹកនាំខាងគេថា តំបន់មុំបី ប្រាសាទតាក្របី ប្រាសាទតាមាន់តូច និងប្រាសាទតានមាន់ធំ ស្ថិតក្នុងខេត្តសុរិន្ទទៅហើយនោះ”។

គួរបញ្ជាក់ថា នៅក្នុងវិវាទព្រំដែននេះ កម្ពុជា បានជ្រើសរើសយកវិធីសន្តិភាព ដោយដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដោយមានទាំងឯកសារ និងផែនទី ដែលបញ្ជាក់ថាតំបន់ទាំងនោះស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា៕

កងទ័ពថៃមានតួនាទីការពារប្រទេស ពុំមែនមានអំណាចគ្រប់គ្រងប្រទេស ឬជ្រៀតជ្រែកនយោបាយ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃនៅប្រទេសថៃ បានផ្តល់សម្ភាសន៍ពាក់ព័ន្ធនឹងតួនាទីរបស់កងទ័ពថា កងទ័ពមានតួនាទីការពារប្រទេសប៉ុណ្ណោះ ពុំមែនមានអំណាចគ្រប់គ្រងប្រទេសទេ ។ កងទ័ពនឹងការពារការឈ្លានពានពីក្រៅប្រទេស ប៉ុន្តែកងទ័ពពុំពាក់ព័ន្ធនឹងកិច្ចការនយោបាយ ឬជ្រៀតជ្រែកនយោបាយក្នុងប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4M5pPSXDq-JoFnlJl1_YDK4_7XjreKYDTyXlk6XH9vZXg7RVHtRkqVU3IZkrDKv8QIyLtw0e8lI8d66zNZ3ZjyhkbjtNR6b62VaetQ71hFDOcwS8k_OSPPUjxOfSFdrXiP0618fZtbwvVkAmrTG6smvmVNeYJvIAg_ybcn9VA3DM_QNgRvFuWzetWbHEx/s1280/photo_2025-06-25_09-20-12.jpg
ការលើកឡើងរបស់អតីតមេដឹកនាំគណបក្សកាវក្លៃ ស្របពេលប្រទេសថៃមានបញ្ហាផ្ទៃក្នុង ហើយពលរដ្ឋថៃជំរុញឱ្យនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ លាលែងពីតំណែងដើម្បីទទួលខុសត្រូវចំពោះការបែកធ្លាយកិច្ចសន្ទនារបស់លោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ ពលរដ្ឋថៃចង់បាននាយករដ្ឋមន្ត្រីថ្មីដែលដឹកនាំប្រទេសពុំផ្តល់អំណាចឱ្យកងទ័ព និងចង់ឱ្យលោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX2nryeQm9ocsUNUP1fVNws0CkbJnSnRvNGck1TLR6Wze2pF6aMFlUDYIF_nY9R0hSe1__O4mLpIUcN3VcmFi7CfgCs_beQ4Q8M8M-SlW6PkrBjedz9y2Aamyh9SG7tiIEw9EYbMdLLjmlYRtU6Wm7VhU7naCgdKBW1UG6EA30myPwfPFto_ZV4fOXOkTp/s862/image_2025-06-27_08-50-34.png

លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃ និយាយថា កន្លងមក ពួកយើងជាអតីតគណបក្សកាវក្លៃបានព្យាយាមជំរុញឱ្យកងទ័ពថៃបំពេញតួនាទីការពារប្រទេស និងបដិសេធកងទ័ពដែលព្យាយាមគ្រប់គ្រងប្រទេស ។ កងទ័ពមានតួនាទីនៅក្បែរពលរដ្ឋ គោរពសិទ្ធិមនុស្ស គ្មានអំពើពុករលួយ ប៉ុន្តែយើងបដិសេធកងទ័ពមានអំណាចគ្រប់គ្រងប្រទេស ប្រើប្រាស់អំណាចក្រៅប្រព័ន្ធ ធ្វើរដ្ឋប្រហារ ជ្រៀតជ្រែកនយោបាយ គ្រប់គ្រងពលរដ្ឋ យកថវិកាពលរដ្ឋហួសហេតុ និងធ្វើសង្គ្រាមព័ត៌មានប្រឆាំងពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIDJoabEIpN3Cn5KEYIxg-vSt__Vs8EoI8bqTCyEvAqxcvcYhN9vMQ47NIAi_RkKf0G3vXc8XPIPZCbWgxzi1obb6aQeyRLSZ_L5LWjSADfeFb0S_Trbxbth16p-GMKXzpn4MfXiorx8iUiKqVtozSJ6BdKu1ama-lB4kl339nkuHsEk-5N01GHAh6pKpG/s1200/photo_2025-06-25_09-20-12%20(2).jpg

លោកបានតាមដានស្ថានការណ៍ព្រំដែនដោយក្តីបារម្ភដូចនឹងពលរដ្ឋទូទៅដែរ ប៉ុន្តែលោកពុំអូសទាញ ឬចាត់វិធានការទប់ទល់វិញ ដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ឬមានជម្លោះខ្លាំងជាងនេះ ។ លោកជឿជាក់ថា គណបក្សប្រជាជននៅថៃកំពុងដាស់តឿនស្មារតី ណែនាំរដ្ឋាភិបាលថៃ ស្របពេលស្ថានការណ៍ផុយស្រួយ និងផ្លាស់ប្តូរគ្រប់ពេលវេលា ។ រីឯពលរដ្ឋចង់ឃើញរដ្ឋាភិបាលថៃដោះស្រាយបញ្ហាតានតឹងដោយប្រើប្រាស់វិធីជាច្រើនទៀត ពុំចាំបាច់ដោះស្រាយបញ្ហាដោយប្រើប្រាស់វិធានការកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir0nY0MYrxQzahHl6uevNhlNwURn-4anAFNIAuvxW51L228nDZV16CwvDswdTMyizq5fJMsoprmtJV40tiQIu3voE7-u5oN2jaHqPajznqxGdf59pVJoX_3SWyzBeNG9lBAIKkDqFljB9BcNmw51sVYDavTnr34dyg2xu5XZZNvzSZ2bwJ_Yfg1Ir9MPHZ/s1200/image_2025-06-27_08-50-35%20(2).png

ក្រៅពីនេះ លោក ភីថា បានលើកឡើងពីតំបន់អាស៊ានជំរុញឱ្យកម្ពុជា និងថៃដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី និងពុំចង់ឱ្យស្ថានការណ៍កាន់តែខ្លាំងជាងនេះ ។ បើមានឱកាសចរចា គឺលោកចង់ឱ្យប្រទេសទាំងពីរដកថយឱ្យឆ្ងាយបំផុតជាមុនសិន ហើយកម្ពុជា និងថៃអាចយកអូសចេញពីគំនរភ្លើង ដោយលោកនិយាយថា ភាពក្លាហានរបស់នាយករដ្ឋមន្ត្រីទាំងពីររូប គឺកើតឡើងដោយសន្តិភាព ពុំមែនសង្គ្រាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifXR8bwkM3PUIGdBhC6q2UzIDC-z7oCTYpJQVfOKEFcB4dOoDNZ5Of-QR3h47zLkxxG_mwJFoPOeRtPHcJ-VHp9MR_DMXVAp-KeF9F_c10o1q-a5v_Chiqc95fNVWGbnjy879lWbpCZrjoYVIsOqgXeWwTJcaEZsI1MwIxPa22HhW6PibtEY_qrIVynHfu/s1200/image_2025-06-27_08-50-35.png
លោកបានសិក្សាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំប្រទេសជំនាន់ថ្មីមានបារមី ហើយសម្តេចអាចបង្កើតសន្តិភាពរវាងប្រទេសទាំងពីរ ។ លោកក៏សូមផ្តាំផ្ញើទៅនាយករដ្ឋមន្ត្រីទាំងពីររូបផងដែរ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជួយគ្នាដោះស្រាយបញ្ហាសេដ្ឋកិច្ចទាំងសងខាង ៕